រឿង ចៅប៉ុនមេដៃ
កាលពីយូរលង់ណាស់មកហើយ មានប្តីប្រពន្ធពីរនាក់ប្រកបរបរ ជាអ្នកកាប់អុស។ ពួកគាត់មានកូនប្រាំពីរនាក់ សុទ្ធតែប្រុស ហើយជីវិតរបស់ពួកគាត់ ស្ថិតក្នុងភាពទីទ័លក្រ ។ ក្រៅពីនេះ ពួកគាត់មានបញ្ហាមួយទៀតដែលធ្វើ ឱ្យគាត់ កាន់ តែស្មុ គស្មាញនោះគឺ កូនពៅរបស់គាត់មានអាយុប្រាំពីរ ឆ្នាំទៅហើយ តែគេមិនសូវចេះនិយាយ ស្តីអ្វីឡើយ។ តាំងពីកើតមក គេមានរូបរាង តូចល្អិត ហេតុនេះហើយទើបអ្នកស្រុក ហៅគេថា “ ចៅប៉ុនមេដៃ ”។
ចៅប៉ុនមេ ជាមនុស្សឆ្លាតវាងវៃជាងបងៗរបស់វាទៅទៀត។
វាមិនចូលចិត្តនិយាយច្រើនទេ តែវាចូលចិត្តស្តាប់គេនិយាយ នៅរដូវ រងារមួយ ឪពុកម្តាយរកអ្វីឱ្យកូនហូបទៀតលែងបាន ពួកគាត់អស់ មធ្យោបាយក្នុងការចិញ្ចឹមកូនៗ។ យប់មួយនៅពេលកូនដេកលក់អស់ បុរសជាប្ដីពិភាក្សាជាមួយប្រពន្ធថា "យើងគ្មានសមត្ថភាពចិញ្ចឹមកូនៗឱ្យ រស់តទៅទៀតបានទេ! យើងត្រូវតែយកពួកវាទៅបំបរបង់ចោលក្នុងព ប្រសើរជាងឃើញពួកវាដាច់ពោះស្លាប់ដោយវេទនានៅចំពោះមុខ"។ ។ ប្រពន្ធគិតមួយសន្ទុះ ក៏និយាយទាំងអស់សង្ឃឹមថា "ណ្ហើយចុះ ខ្ញុំក៏គ្មាន វិធីចិញ្ចឹមពួកវាដែរ! សូមធ្វើទៅតាមគំនិតរបស់បងទៅចុះ”។ ប្រពន្ធក៏ ចូលដំណេកទាំងយំខ្សឹកខ្សួល។
ឪពុកម្តាយនិយាយគ្នាដោយនឹកស្មានថា កូនៗដេកលក់អស់ទៅហើយ តែតាមការពិត ទៅប៉ុនមេដៃ ពួននៅក្រោមកៅអីចាស់ដែលឪពុកវា អង្គុយ ស្តាប់ឮពីពាក្យសំដីដែលឪពុកម្តាយបាននិយាយគ្នា ហើយវា ចូលដេករិះរកមធ្យោបាយដែលវាត្រូវធ្វើ។
ស្អែកឡើង ចៅប៉ុនមេឃ ក្រោកពីព្រលឹមរត់សំដៅទៅមាត់ស្ទឹង វា ប្រញាប់រើសគ្រាប់គ្រួសពណ៌សៗជាច្រើនដាក់ពេញហោប៉ៅរបស់វា។ បន្ទាប់មក ឪពុកម្តាយ និងកូនៗទាំងអស់ចេញដំណើរទៅព្រៃដើម្បីទៅ កាប់អុសដូចសព្វដង។ កំឡុងពេលកំពុងធ្វើដំណើរ ចៅប៉ុនមេដ បានពង្រាយគ្រាប់គ្រួសជាច្រើននៅតាមផ្លូវ។
ឪពុកបានរំលំដើមឈើជាច្រើន ចំណែកកូនៗនាំគ្នាកាប់មែកឈើ យ៉ាងញាប់ដៃ ពេលឃើញកូនធ្វើការភ្លេចខ្លួន ពីរនាក់ប្ដីប្រពន្ធក៏គេច ខ្លួនយ៉ាងរហ័សចោលកូនទាំងអស់នៅក្នុងព្រៃជ្រៅ។ ពេលមកដល់ផ្ទះវិញ ពួកគាត់បានជួបនឹងបុរសម្នាក់ជាអ្នកមានទ្រព្យសម្បត្តិ ។ បុរសនោះបាន ជូនប្រាក់មួយចំនួនសម្រាប់ទិញអាហារឱ្យក្មេងៗ។ ពីរនាក់ប្ដីប្រពន្ធត្រេក អរណាស់ ក៏ប្រញាប់ទៅទិញនំចំណី និងអាហារឆ្ងាញ់ៗ។
និយាយពីកូន១ដែលនៅក្នុងព្រៃនោះវិញ កាលបើរកឪពុកម្តាយមិន ឃើញក៏តាំងស្រែកយំគ្រប់ៗគ្នា។ ចំណែក ចៅប៉ុនមេដៃ ប្រាប់ទៅបងៗ វាថា “សូមបងៗទាំងអស់គ្នាឈប់យំទៅ ខ្ញុំស្គាល់ផ្លូវហើយ ខ្ញុំនឹងនាំ បងៗត្រឡប់ទៅផ្ទះយើងវិញ”។ ចៅប៉ុនមេដៃ ដើរនាំមុខបងៗរបស់វា។
លុះពេលព្រលប់ ទើបពួកគេបានមកដល់ផ្ទះវិញ។ ប៉ុន្ដែពួកគេមិន ហ៊ានចូលផ្ទះឡើយ ហើយក៏នាំគ្នាឈរក្បែរមាត់ទ្វារបានឮម្តាយនិយាយ ទៅកាន់ឪពុកថា "យើងហូបឆ្អែតហើយ តែខ្ញុំនឹកកូនៗរបស់យើងណាស់ ពេលនេះគេនៅឯណា វានៅក្នុងព្រៃប្រហែលជាត្រូវឆ្កែចចក ឬខ្លាស៊ី អស់ទៅហើយ បងឯងជាឪពុកមានចិត្តអាក្រក់ណាស់"។
បុរសជាប្តីខឹងយ៉ាងខ្លាំងដែលប្រពន្ធទម្លាក់កំហុសមកលើខ្លួនតែម្នាក់ ឯង។ ប្រពន្ធបន្តទៀតថា “ឱកូនមាសម្ដាយ កូនកំសត់ណាស់ យប់ថ្មើរ ណេះតើកូននៅឯណា?”
ចំណែកកូនប្រុសទាំងប្រាំពីរនាក់វិញ ពេល ឮម្តាយនិយាយដូច្នេះ ក៏ស្រែកព្រមគ្នាឡើង “ពួកខ្ញុំមកដល់ហើយ ខ្ញុំនៅទីនេះ”។ ម្ដាយឮ សម្លេងកូន ក៏រហ័សទៅបើកទ្វារស្ទុះស្រវាឱប កូននិយាយថា "កូនមាសម្តាយ! ម្តាយសប្បាយ ចិត្តណាស់ដែលឃើញកូនត្រឡប់មកវិញដូច្នេះ កូនឃ្លានណាស់ហើយ ម្តាយយកអាហារ មកឱ្យកូនហូបណា៎!" ។ ម្ដាយក៏រៀបចំបាយ ទឹកឱ្យកូនហូបឆ្អែតយ៉ាងស្កប់ស្កល់។
វេលាក្រោយមកទៀត នៅពេលដែលគ្រួសារនេះអស់ប្រាក់ទិញអាហារ ចិញ្ចឹមកូន។ ឪពុកម្ដាយក៏ចាប់ផ្តើមកើតទុក្ខសារជាថ្មី ប្តីនិយាយតិចៗ ប្រាប់ប្រពន្ធថា "យើងគ្មានមធ្យោបាយអ្វីចិញ្ចឹមកូនតទៅទៀតទេ មានតែ យកពួកវាទៅបំបរបង់ចោលក្នុងព្រៃទៀត។ តែម្តងនេះត្រូវតែទៅឱ្យ ឆ្ងាយជាងមុនដើម្បីកុំឱ្យវាមករកផ្ទុះឃើញ"។ តែចៅប៉ុនមេ អង្គុយ កៀនជញ្ជាំងបានស្ដាប់ឮទាំងអស់ ។ ស្អែកឡើង ចៅប៉ុនមេ ភ្ញាក់ពី ព្រលឹមបម្រុងទៅរើសគ្រាប់គ្រួសទៀត។ ប៉ុន្តែពេលនេះ ទ្វារផ្ទះត្រូវបាន ចាក់សោជាប់ វារអ៊ូម្នាក់ឯងថា "តើធ្វើយ៉ាងម៉េចទៅ? ហួសពេលបាត់ ទៅហើយ!”។
បន្ទាប់មក ឪពុកម្ដាយក៏នាំកូនៗចេញទៅ។ ពេលនេះ មៅប៉ុនមេឃ គ្មានគ្រាប់គ្រួសក្នុងហោប៉ៅដូចលើកមុនទៀតឡើយ។ វាក៏គិតឃើញវិធី មួយ គឺបេះនំប៉័ងជាដុំតូចៗហើយទម្លាក់រាយតាមផ្លូវដើម្បីទុកជាចំណាំ។ នៅពេលកូនៗធ្វើដំណើរភ្លេចខ្លួន ឪពុកម្តាយលបគេចខ្លួនចេញបាត់ ទុក កូនៗចោលនៅកណ្តាលព្រៃដ៏ក្រាស់ឃ្នក។ គ្រានោះ ពួកគេទាំងអស់គ្នា ភ័យស្រឡាំងកាំងមិនដឹងជាទៅទីណា។ ទៅប៉ុនមេ ប្រាប់ទៅបងៗ វាថា “យើងមិនវង្វេងផ្លូវទេ! ខ្ញុំបានរាយនំប៉័ងតាមផ្លូវរហូត សូមបងៗ ដើរតាមខ្ញុំមក” តែខុសស្រឡះ សត្វចាបបានចឹកស៊ីកំទេចនំប៉័ងនោះ អស់រលីងធ្វើឱ្យ មៅប៉ុនមេ មិនអាចនាំបងៗរបស់វារកផ្លូវទៅផ្ទះ ឃើញឡើយ។
រាត្រីកាលចូលមកដល់ មេឃក៏ងងឹត ភ្លៀងក៏ធ្លាក់ . កុមារទាំងប្រាំពីរ នាក់ត្រូវវង្វេងនៅកណ្តាលព្រៃ ណាខ្លាចខ្យល់ផ្គររន្ទះផង ណាខ្លាចសត្វ សាហាវផង ចៅប៉ុនមេថៃ ឡើងដើមឈើយ៉ាងខ្ពស់សម្លឹងរកមើលគ្រប់ ទិសទី វាបានឃើញពន្លឺភ្លើងផ្លុងៗចេញពីក្នុងផ្ទះមួយ វាក៏នាំបងៗសំដៅ ទៅទីនោះ។ ពេលទៅដល់ពួកគេក៏គោះទ្វារស្រែកហៅម្ចាស់ផ្ទះ រំពេច នោះ មានស្រ្តីម្នាក់ចេញមកបើកទ្វារហើយសួរថា “តើក្មួយៗទៅណា មកណាទាំងយប់ងងឹតបែបនេះ?" ពួកគេរហ័សឆ្លើយថា "ពួកខ្ញុំទាំងអស់ គ្នាជាក្មេងកំសត់វង្វេងក្នុងព្រៃ តើអ្នកមីងអាចឱ្យពួកខ្ញុំស្នាក់នៅមួយយប់ ផងបានទេ? " គួរឱ្យស្តាយណាស់ ពួកឯងកំពុងមកដល់ផ្ទះយក្សហើយ យក្សនឹងស៊ីពួកឯងជាចំណី ពេលនេះយក្សមិននៅទេ តែគេនឹងមកដល់ ឥឡូវនេះ (ស្រី្តនោះឆ្លើយតបទាំងបង្ហូរទឹកភ្នែក)។
កុមារទាំងប្រាំពីរនាក់ឮដូច្នេះក៏ស្រែកយំគ្រប់ៗគ្នា ហើយអង្វរមីងថា "សូមអ្នកមីងមេត្តាជួយពួកខ្ញុំបានដេកនៅទីនេះមួយយប់ផង! ខ្ញុំខ្លាចសត្វ សាហាវណាស់ តែខ្ញុំមិនសូវខ្លាចយក្សទេ”។
តាមពិតស្ត្រីនោះជាប្រពន្ធយក្ស គាត់បាននាំក្មេងៗចូលទៅក្នុង ផ្ទះរបស់គាត់។ នៅលើតុធំមួយ ពួកគេក្រឡេកឃើញសាច់ជាច្រើន ជា អាហាររបស់យក្សដែលរៀបចំរួចជាស្រេច។ បន្តិចក្រោយមក ពួកគេឮ សន្ធឹកយក្សមកដល់ ។ ពេលនោះ ប្រពន្ធយក្សក៏ឱ្យពួកគេទៅពួននៅ ក្រោមតុ ហើយស្ទុះទៅបើកទ្វារឱ្យប្ដី។
យក្សសួរប្រពន្ធថា "អាហាររៀបចំហើយឬនៅ? តើមានស្រាផឹកដែរ ឬទេ? បងស្រេកទឹកខ្លាំងណាស់! ។ យក្សចាប់ផ្ដើមបរិភោគអាហារ របស់វា។ វាចូលចិត្តស៊ីសាច់ឆៅស្រស់ៗមានឈាមក្រហមច្រាល ពេល ស៊ីអស់ ងើបក្បាលឡើងនិយាយថា "ដូចជាមានក្លិនសាច់ស្រស់ទៀត នៅទីនេះ?" ប្រពន្ធប្រញាប់ឆ្លើយថា "ប្រហែលជាក្លិនអាហារដែលខ្ញុំ ធ្វើទុកសម្រាប់ថ្ងៃស្អែកហើយមើលទៅ”។ យក្សគំហកខ្លាំងៗថា "ទេៗ! គឺក្លិនសាច់ស្រស់ " យក្សឱនក្បាលមើលក្រោមតុក៏លាន់មាត់ថា " ! អូនឯងហ៊ានកុហកបងផងស្អី យើងស៊ីវាតែម្តងទៅ”។
បងប្អូនប្រាំពីរនាក់នាំគ្នាស្រែកទ្រហោយំពេញផ្ទះ នៅពេលដែល យក្សទាញកាំបិតចេញមក។ ពេលនោះប្រពន្ធអង្វរប្ដីថា “ បងប្រុងធ្វើអី ហ្នឹង ចាំស្អែកសិនទៅ ! ល្ងាចនេះយើងមានអាហារល្មមគ្រប់គ្រាន់ ហើយតើ”។ ល្អណាស់! ចាំស្អែករឹតតែប្រសើរ (យក្សឆ្លើយយល់ព្រម) យក្សសប្បាយចិត្តណាស់ វាផឹកស្រាអស់យ៉ាងច្រើនទើបវាចូលដំណេក។
យក្សនេះមានកូនស្រីប្រាំពីរនាក់ កូនយក្សទាំងនេះក៏ស៊ីសាច់ឆៅដូច ឪពុកវាដែរ វាមានភ្នែកតូចៗពណ៌ប្រផេះហើយមានមាត់ធំៗ និងធ្មេញ វែងៗ។ ពេលយក្សចូលដេក កូនៗរបស់វាក៏បានដេកលក់អស់ទៅហើយ ដែរ កូនយក្សទាំងនោះសុទ្ធតែពាក់ម្កុដមាសនៅលើក្បាលរបស់វា។ ប្រពន្ធយក្សក៏នាំបងប្អូន ចៅប៉ុនមេថៃ ទៅដេកលើគ្រែមួយក្បែរកូនៗ របស់គាត់។
ពួកគេនាំគ្នាដេកយ៉ាងឆាប់រហ័ស ចំណែក ចៅប៉ុនមេដៃ វិញដេក មិនលក់សោះ ភិតភ័យហើយរិះរកមធ្យោបាយដើម្បីគេចឱ្យផុតពី កណ្តាប់ដៃយក្ស។ គិតហើយ ចៅប៉ុនមេឃ ងើបឡើងដោះម្កុដពីក្បាល កូនស្រីយក្ស ទៅពាក់លើក្បាលបងៗរបស់វា ហើយសម្ងំដេកយ៉ាង ស្ងៀមស្ងាត់។
លុះពាក់កណ្តាលអាធ្រាត្រយក្សក៏គិតថា "អញទៅសម្លាប់អាក្មេងៗ នោះឥឡូវនេះ ចំណីឆ្ងាញ់មិនបាច់ទុកដល់ថ្ងៃស្អែកទេ”។ យក្សទាញ កាំបិតរបស់វា ហើយចូលទៅបន្ទប់ដែលពួកគេកំពុងដេក យក្ស មើលអ្វីមិនឃើញទាល់តែសោះ វាយកដៃទៅស្ទាបប៉ះម្កុដ ដែលនៅលើក្បាលបងប្អូនរបស់ ចៅប៉ុនមេថៃ។ បន្ទាប់ មកយក្សក៏ដើរថ្នមៗទៅគ្រែមួយទៀតវាស្នាប ប៉ះសក់ហើយគិតថា "អូ! នេះនែ! បានប្រាកដជាអាក្មេងនោះមែន ”។ ពេលនោះយក្សក៏លើកកាំបិត សម្លាប់កូនស្រី របស់ខ្លួនម្តង មួយៗ ហើយត្រឡប់ទៅ ដេកធ្វើព្រងើយ។
ពេលយក្សចេញទៅផុត ចៅប៉ុនមេថៃ ក្រោកឡើងហើយដាស់បងៗ របស់វា “ភ្ញាក់ឡើង...ស្លៀកពាក់ភ្លាមៗទៅយើងត្រូវរត់ចេញពីទីនេះ”។ បងប្អូនប្រាំពីរនាក់ខំប្រឹងរត់កាត់ព្រៃទាំងយប់ងងឹត ពួកគេមិនដឹងថាកំពុង ទៅទីណាឡើយ។
និយាយអំពីយក្ស ពេលភ្ញាក់ពីដំណេកដាស់ប្រពន្ធវាថា " អូនសម្លាញ់! តោះយើងទៅមើលក្មេងៗដែលមកពីម្សិលម៉ិញ ។ យក្សជាមួយប្រពន្ធ ក៏បើកទ្វារបន្ទប់ ស្រាប់តែឃើញកូនស្រីទាំងអស់ស្លាប់ រដូករណែលនៅលើគ្រែ ប្រពន្ធឃើញភ្លាមក៏សន្លប់ បាត់ស្មារតីតែម្តង។ យក្សឃើញកូនស្រីស្លាប់ដូច្នេះក៏ស្រែក រំពងឡើង "តើខ្ញុំបានធ្វើអ្វីខ្លះទៅ? យើងនឹងតាមសម្លាប់ពួកអាក្មេង ចង្រៃនោះឱ្យអស់"។ យក្សក៏ទាញស្បែកជើងទិព្វ ហើយបោះជំហាន បានច្រើនគីឡូម៉ែត្រក្នុងមួយជំហានៗរបស់វា ដោយហោះរំលងភ្នំ ផ្លោះស្ទឹង ទន្លេជាច្រើន។
ចំណែកចៅប៉ុនមេដៃ និងបងៗរបស់វាបានឃើញយក្សពីចំងាយ ក៏នាំគ្នាឡើងទៅពួននៅលើដើមឈើធំមួយ។ ចំណែកយក្សតាមរកក្មេង នោះមិនឃើញ វាអស់កម្លាំងខ្លាំងណាស់ក៏អង្គុយសម្រាកនៅក្រោមដើម ឈើនោះហើយដេកលក់បាត់ទៅ។ ទៅប៉ុនមេដៃ ឃើញយក្សដេក ស្រមុកយូៗ! ក៏ចូលទៅដោះស្បែកជើងទិព្វបានយ៉ាងងាយ។ វាក៏អាច រត់ផ្លោះបានលឿនដូចជាយក្សអ៊ីចឹងដែរ។ វាហោះសំដៅទៅផ្ទះយក្ស វាឃើញប្រពន្វយក្សកំពុងអង្គុយយំក៏និយាយថា “អ្នកមីងៗពួកចោរបាន ចាប់ផ្តើមីងទៅបាត់ហើយ ចោរចង់បានមាសប្រាក់មួយចំនួន ទើបពួកគេ ដោះលែងគាត់មកវិញ ” ។ ចៅប៉ុនមេឃ បន្តទៀតថា "សូមអ្នកមីងឱ្យ មាសប្រាក់មួយចំនួនមក ព្រោះខ្ញុំស្គាល់ផ្ទុះរបស់ចោរ”។
ហេតុតែស្រឡាញ់ប្តីចង់ជួយជីវិតប្ដី ប្រពន្ធយក្សក៏ប្រមូលមាសប្រាក់ ដែលខ្លួនមានមកឱ្យ ចៅប៉ុនមេដៃ។ ចៅប៉ុនមេដៃ ក៏ត្រឡប់មកផ្ទះវិញ ដោយនាំយកមាសប្រាក់ជាច្រើនដែលបានអំពីយក្សមកប្រគល់ឱ្យឪពុក ម្ដាយរបស់វា។ ឪពុកម្តាយ និងកូនៗទាំងអស់សប្បាយរីករាយណាស់ ដែលបានរស់នៅជួបជុំគ្នាវិញ ព្រមទាំងមានទ្រព្យសម្បត្តិគ្រប់គ្រាន់ សម្រាប់ជីវភាពគ្រួសារ និងរស់នៅយ៉ាងសុខសាន្តលុះអវសានៃនៃជីវិត។
ចប់
“ប្រាថ្នាថាអាវុធសម្រាប់ថោះស្រាយបញ្ហា"
0 Comments:
Post a Comment