Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង នាងពៅ សក់ក្រអូប

 

រឿង នាងពៅ សក់ក្រអូប

នាងពៅ នារីម្នាក់មានរូបសម្ផស្សស្រស់សោភាថែមទាំងមានសក់ក្រអូប ទៀតផង។ ប្ដីរបស់នាងជាអ្នកជំនួញ។ ពួកគេទាំងពីរនាក់រស់នៅក្បែរមាត់ស្ទឹង ដាច់ឆ្ងាយពីគេ។ មុននឹងប្តីចេញទៅជួញក៏បានផ្តាំប្រពន្ធថា "អូនសម្លាញ់ ! បង ទៅរកស៊ីយូរណាស់ ! បើអូននឹកបង អូនផ្តាច់សរសៃសក់ដាក់ក្នុងកន្ទោង ហើយ បណ្ដែតតាមទឹកស្ទឹងនេះទៅ ពេលបងឃើញបងនឹងវិលមកជួបអូនជាក់ជា ពុំខានឡើយ”។

លុះផ្តែផ្តាំសព្វគ្រប់ហើយបុរសជាប្តី នាងពៅសក់ក្រអូប ក៏លាប្រពន្ធចេញទៅ។ លុះយូរថ្ងៃខែមិនឃើញប្ដីត្រឡប់មកវិញ នាងពៅ ក៏ធ្វើកន្ទោងមួយហើយផ្តាច់សរ សៃសក់ដាក់ក្នុងកន្ទោងបណ្ដែតតាមទឹកស្ទឹងនោះ។

មានពួកចោរព្រៃមួយក្រុមកំពុងងូតទឹកស្ទឹងស្រាប់តែមានក្លិនក្រអូបចំឡែក មេចោរបានប្រទះឃើញកន្ទោងមួយអណ្ដែតលើទឹកក៏ហែលទៅយកកន្ទោងនោះ ក៏ឃើញមានសក់វែងហើយក្រអូបទៀតផង ទើបដឹងថាប្រាកដជាសក់របស់មនុស្ស ស្រីហើយក៏ធ្វើដំណើរបញ្ច្រាស់ទឹកស្ទឹង ដើម្បីទៅរកម្ចាស់សក់ក្រអូប។

មិនយូរប៉ុន្មានក៏មកដល់ផ្ទះ នាងពៅសក់ក្រអូប នោះមែន។ គ្រាន់តែឃើញ សម្រស់ដ៏ស្រស់ស្អាតខុសប្លែកពីស្រីដទៃ (មេចោររូបនេះក៏ចាប់ចិត្តប្រតិព័ទ្ធលើ រូបនាងយ៉ាងខ្លាំងក៏សុំសេចក្ដីស្នេហាពីនាង។ ទោះបីមេចោរខំអង្វរលួងលោម យ៉ាងណាក៏ដោយ ក៏ នាងពៅ មិនព្រមស្រលាញ់មេចោរនោះដែរ។

មេចោរខឹងខ្លាំងណាស់ក៏ចាប់នាងទៅជាមួយ។ ជួនជាចៃដន្យប្ដី នាងពៅ ត្រឡប់មកផ្ទះមិនឃើញប្រពន្ធក៏ឡើងជិះសេះតាមរកនាង។ លុះដល់កណ្តាលព្រៃ ជ្រៅបុរសជាប្តីស្រែកហៅប្រពន្ធថា “ពៅ អូន ! ចៅសក់ក្រអូប អូននៅឯណា?” សំឡេងនេះក៏បានឮទៅដល់ នាងពៅ ហើយឆ្លើយតបវិញថា “ជួយខ្ញុំផង..." ។

បន្ទាប់មកប្ដីក៏បានឃើញប្រពន្ធកំពុងនៅជាមួយមេចោរ ហើយក៏ស្ទុះទៅជួយ នាងភ្លាម។ គ្រានោះមេចោរបានចាក់មួយកាំបិតចំដើមទ្រូងប្តីនាងស្លាប់មួយរំពេច នាងពៅ ឃើញដូច្នេះក៏ស្រែកទ្រហោយំអោបសពប្ដីហើយបួងសួងក្នុងចិត្តថា "សូមទេវតាអារក្សអ្នកតារក្សាព្រៃភ្នំព្រមទាំងវត្ថុសក្តិសិទ្ធិទាំងឡាយ សូមជួយថែ រក្សាកុំឱ្យមានសត្វអ្វីមកស៊ីសពប្ដីនាងខ្ញុំឱ្យសោះ”។

បួងសួងចប់នាងក៏លួចដកកូនកាំបិតលាក់ទុកជាប់នឹងខ្លួន ហើយក៏ព្រមទៅជា មួយមេចោរនោះ។ នាងពៅ សុំអង្វរមេចោរឱ្យដឹកសេះដើរពីមុខ ហើយនាង ឡើងជិះសេះតែម្នាក់ឯងតាមក្រោយ។ ហេតុតែមេចោរស្រលាញ់នាងខ្លាំងពេក គេព្រមធ្វើតាមនាងគ្រប់បែបយ៉ាងទាំងអស់។ នៅពេលកំពុងធ្វើដំណើរ នាងពៅ ក៏លួចរោយគ្រាប់ត្រសក់ស្រូវតាមផ្លូវរហូត។

លុះអស់គ្រាប់ត្រសក់ស្រូវ នាងពៅ ក៏និយាយពាក្យផ្អែមល្ហែមទៅកាន់មេចោរ ថា “អ្នកអើយ ! ខ្ញុំចង់ឈប់សម្រាកមួយភ្លែត ព្រោះខ្ញុំអាណិតអ្នកខ្លាំងណាស់ ! មើលទៅអ្នកប្រាកដជានឿយហត់ណាស់ហើយ សូមអ្នកជួយដាក់ខ្ញុំចុះបន្តិចមក ” មេចោររហ័សឆ្លើយថា "ល្អណាស់ ! ចាំបងជួយ”។

ឆ្លៀតពេលមេចោរមិនប្រយ័ត្នខ្លួន នាងពៅ ក៏ដកកូនកាំបិតចាក់មេចោរនោះ

ស្លាប់បាត់ទៅ។ នាងពៅ ម្នីម្នាដើរយ៉ាងលឿនត្រឡប់មករក ប៉ុន្ដែតាមផ្លូវដែល

មានគ្រាប់ត្រសក់ស្រូវ បែរជាដុះមានផ្លែផ្កាមីដេរដាសពាសពេញផ្លូវទៅវិញ។

មកដល់កន្លែងសាកសពមានទេវតាពីររូបតំណែងខ្លួនជាសត្វពស់ និងសត្វស្កា កំពុងប្រយុទ្ធគ្នារហូតដល់សត្វស្កាខាំពស់ស្លាប់។ សត្វស្កាក៏ទំពាសំបកឈើក្បែរនោះ មកព្រួសលើសត្វពស់ ពេលនោះពស់ក៏រស់ឡើងវិញហើយរលាយខ្លួនបាត់ទៅ។

នាងចៅ ក៏យកសំបកឈើចំលែកទាំងនេះបួងសួងថា "ប្រសិនបើសំបកឈើ នេះពិតជារបស់ទិព្វពូកែស័ក្តិសិទ្ធិមែននោះ សូមឱ្យខ្ញុំទំញព្រួសទៅលើសាកសព នេះបានរស់ឡើងវិញដូចសត្វទាំងពីរអម្បាញ់មិញនេះផង ”។

បន់ស្រន់ចប់ នាងក៏ទំពាសំបកឈើហើយព្រួសទៅលើផ្ទៃមុខ និងស្នាមរបួស ស្រាប់តែជាសះស្បើយដឹងខ្លួនឡើងវិញមែន។ ឃើញដូច្នេះ នាងពៅ ត្រេកអរ ខ្លាំងណាស់ សើចផងយំផងអោបប្តីជាទីស្រលាញ់របស់នាង ហើយក៏នាំគ្នា ត្រឡប់មកផ្ទះវិញ។

លុះដើរទៅដល់មាត់ស្ទឹងក៏មានទេវតាមួយអង្គតំណែងខ្លួនជាលោកសង្ឃចង់ សាកចិត្ត នាងពៅ អុំទូកលឿនខ្នើតពីក្រោយ។ ប្តីក្រឡេកឃើញក៏និយាយទៅ កាន់លោកសង្ឃនោះថា "ព្រះតេជគុណ ! សូមព្រះអង្គជួយចម្លងខ្ញុំព្រះករុណា ទៅត្រើយម្ខាងផង” ។ ព្រះសង្ឃមានពុទ្ធដីកាថា "ទូករបស់អាត្មាជិះបានតែពីរនាក់ ប៉ុណ្ណោះ ”។

ព្រះសង្ឃមានពុទ្ធដីកាបន្តទៀតថា "ឥឡូវអីចេះចុះ អាត្មាជួយចម្លងម្នាក់ម្តង តើញោមទាំងពីរអ្នកណាទៅមុន?" បុរសជាប្តីគិតថា "បើខ្ញុំទៅមុនប្រពន្ធនៅ ម្នាក់ឯង មិនកើតទេ” គិតហើយគិតទៀតក៏សំរេចចិត្តឱ្យប្រពន្ធឡើងជិះទូកទៅ ជាមួយលោកសង្ឃឆ្លងទៅមុន។

ពេល នាងចៅ ឡើងទូកភ្លាមលោកសង្ឃក៏ប្រញាប់អុំទូកចេញទៅ ប៉ុន្តែមិន មែនឆ្លងទៅត្រើយម្ខាងនោះទេ គឺទៅតាមបណ្ដោយទឹកស្ទឹងយ៉ាងលឿន។ ឃើញ ដូច្នេះបុរសជាប្តីគិតថា "ពុទ្ធោអើយ ! ខ្ញុំចាញ់បោកបញ្ឆោតលោកសង្ឃទៀត ហើយ” គាត់ឈរសំឡឹងមើលប្រពន្ធដោយ ការអស់សង្ឃឹមយ៉ាងខ្លាំង។

និយាយពីលោកសង្ឃដែលជាទេវតាតំណែងខ្លួនវិញ លុះអុំទូកឆ្ងាយទៅៗ ក៏ជប់ដើមម៉ាក់ប្រេងម៉ាក់ប្រាងមួយដើមមានផ្លែទុំក្រហមលឿងពាសពេញដើម ក្បែរមាត់ស្ទឹង។ ពេល នាងពៅ ក្រឡេកឃើញក៏និយាយទៅកាន់ព្រះសង្ឃថា "ព្រះតេជគុណ ! ខ្ញុំព្រះករុណាចង់ទទួលទានផ្លែឈើនោះណាស់”។



លោកសង្ឃឮភ្លាមក៏មានពុទ្ធដីកាថា “ចាំអាត្មាឡើងបេះឱ្យញោមស្រីចុះ” ថាហើយលោកសង្ឃអង្គនោះក៏វាត់កន្ទុយក្បិនឡើងបេះផ្លែឈើនោះភ្លាម នាងពៅ បន្តទៀតថា “ខ្ញុំព្រះករុណាចង់បានផ្លែមួយដែលខ្ពស់ជាងគេនោះ" ព្រះសង្ឃក៏ ឡើងទៅបេះតាមដៃដែលនាងបានចង្អុលបង្ហាញ។

ឃើញឱកាសល្អដូច្នេះ នាងពៅ ក៏ច្រានទូកចេញចោលលោកសង្ឃនោះភ្លាម។ នាងខំអុំទូកត្រឡប់ទៅរកប្ដីវិញ ប៉ុន្តែនៅពេលទៅដល់នាងពុំបានឃើញប្ដីរបស់ នាងឡើយ ឃើញតែស្នាមដានជើងធាក់ដីផុងបន្សល់ទុកជាច្រើនកន្លែងប៉ុណ្ណោះ។

នាងនឹកអាណិតប្ដីខ្លាំងពេក ក៏ដាច់ចិត្តស្លៀកពាក់ជាមនុស្សប្រុសដើរស្វែងរក ប្តីបន្តទៅទៀត។ នាងធ្វើដំណើរចេញពីភូមិមួយចូលភូមិមួយក៏ទៅដល់ផ្ទះ មហាសេដ្ឋីដែលពួកគេកំពុងធ្វើបុណ្យសពកូនស្រីដែលត្រូវពស់ចឹកស្លាប់។

នាងពៅ ក៏សុំអង្វរអ្នកយាមទ្វារដើម្បីចូលទៅមើលសពកូនស្រីរបស់លោក មហាសេដ្ឋីដោយនាងអះអាងថា "បើសិនលោកអោយខ្ញុំចូលទៅប្រហែលជាខ្ញុំ អាចជួយសង្គ្រោះនាងឱ្យរស់ឡើងវិញបាន” គ្រាន់តែគេឮសំដីនាងភ្លាម គេក៏ព្រម ឱ្យនាងចូលទៅ។

ពេលទៅដល់កន្លែងតំកល់សព នាងពៅ ក៏យកសំបកឈើទិព្វមកទំពាហើយ ព្រួសទៅលើស្នាមពស់ចឹក និងព្រួសទៅលើខ្លួនប្រាណដែលមានស្នាមជាំខ្មៅក៏ ប្រែជាស្រស់ថ្លាហើយនាងក៏បានដឹងខ្លួនឡើងវិញបើកភ្នែកស្ទុះងើបឡើងភ្លែតទៅ អោបឪពុករបស់នាង លោកសេដ្ឋីសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

ដោយសារតែឃើញ នាងពៅ ជួយសង្គ្រោះកូនស្រីឱ្យរួចផុតពីសេចក្តីស្លាប់ ហើយគេមានរូបរាងស្អាតសង្ហាក៏លើកកូនស្រីអោយទៅ នាងពៅ ហើយប្រគល់ ទ្រព្យសម្បត្តិទាំងអស់ទៅឱ្យកូនទាំងពីរជាអ្នកកាន់កាប់។

លុះពេលរៀបការបានបីបួនថ្ងៃកូនស្រីសេដ្ឋីនឹកឆ្ងល់ក្នុងចិត្តថា " របស់ខ្ញុំ តាំងពីរៀបការរួចមកគាត់សំរាន្តគ្រែផ្សេងគ្នា ហើយមិនព្រមដោះមួកចេញពី ក្បាលសោះ ថែមទាំងមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនទៀតផង" ពេល នោះនាងក៏សួរទៅប្ដីថា "បងសម្លាញ់ ! តើបងមានរឿងអ្វីទៅអូនអាចជួយបង បានដែរឬទេ?”

នាងពៅ ឆ្លើយឡើងថា “បងចង់ធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រខ្លះ តើអូន គិតយ៉ាងណាដែរ?" ប្រពន្ធក៏យល់ស្របតាមគំនិតប្ដីហើយសង់រោងធ្វើបុណ្យដាក់ ទានចំនួន៧យប់៧ថ្ងៃ។ នាងពៅ បានសរសេរអក្សរខាងលើដែលមានអត្ថន័យថា "បែកគ្នានៅតាមមាត់ស្ទឹង ព្រោះចាញ់បោកបញ្ឆោតលោកសង្ឃ ”។

លុះធ្វើបុណ្យដាក់ទានបានចំនួន៦ថ្ងៃទៅហើយ នៅតែមិនឃើញប្តីមកទៀត នាងពៅ អស់សង្ឃឹមជាខ្លាំងក៏ចូលសម្រាកក្នុងផ្ទះបាត់ទៅ។ ដល់ថ្ងៃទី៧ក៏មាន បុរសម្នាក់ដើរមកដល់រោងបុណ្យហើយងាកមើលឃើញអក្សរក៏យំសោករហូត ដល់សន្លប់បាត់ទៅ។ អ្នកបំរើឃើញក៏រត់ទៅប្រាប់ម្ចាស់ហើយក៏នាំគ្នាមកមើល។

កូនសេដ្ឋីស្ដាប់ឮអស់ហើយក៏និយាយទៅកាន់ នាងពៅ ថា "មិនអីទេ បងជា អ្នកមានគុណដែលសង្គ្រោះជីវិតខ្ញុំឱ្យរស់ឡើងវិញ ខ្ញុំនឹងនៅជាមួយបងស្រីទុក ដូចជាបងប្អូនបង្កើតរបស់ខ្ញុំទៅចុះ”។ ចាប់តាំងពីពេលនោះមកប្តីប្រពន្ធ

នាងពៅសក់ក្រអូប និងកូនស្រីសេដ្ឋីរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ចឋ

ចំណេះវិជ្ចា ថាទ្រព្យថាប់នឹងប្រាណ ចាយច្រើនរិតតែចំរើន ។

































0 Comments:

Post a Comment