Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង «#ត្បាល់ទិព្វ»

 #រឿង  «#ត្បាល់ទិព្វ»



ពីអតីតកាលមានបងប្អូនពីរនាក់ បងជាអ្នកមានទ្រព្យ រីឯប្អូនជាអ្នកក្ររកស៊ីចិញ្ចឹមជីវិតដោយមុខរបរកាប់ឧសលក់។

ថ្ងៃមួយអ្នកាប់ឧស បានចូលទៅក្នុងព្រៃជ្រៅកាប់ឧសបានហើយអស់កំលាំងក៏ទៅដេកលើខ្ទមអ្នកតាលក់ទៅ។

អ្នកតាមាសេចក្តីអាណិត ចំពោះអ្នកកាប់ឧសនោះព្រោះធ្លាប់ឃើញទៅដេកលើខ្ទមរាល់ថ្ងៃ ហើយជាមនុស្សសុចរិតស្លូតត្រង់មានសេចក្តីគោរពគួរសមជានិច្ច តែងបោសសំអាតទីបរិវេណជុំវិញខ្ទមអ្នកតាជារាល់ថ្ងៃ។ កាលបុសនោះដេកលក់ហើយអ្នកតាអោយយល់សប្តិឃើញរូបខ្លួន ហើយនិយាយប្រាប់ថា ចៅឯងឡើងទៅលើភ្នំខ្ពស់ក្បែរខ្ទមយើងនេះចុះ លុះឡើងទៅដល់ហើយ នឹងឃើញផ្ទាំងថ្មធំមួយចៅត្រូវនិយាយចំពោះផ្ទាំងថ្មនោះថា "ទ្វារចូរបើកៗ" កាលបើទ្វារបើកហើយចៅចូលតាមទ្វារនោះ ទៅចុះ! កុំខ្លាច! បើទោះជាចៅឃើញខ្មោចព្រាយជាច្រើនមានរូបរាងគួរខ្លាចចូលមករកចៅក៏ដោយ។ ប៉ុន្តែ ពេលដែលចៅទៅទីនោះ កុំភ្លេចគឺចៅត្រូវយកនំចំណីមួយសំពាយទៅផង ដើម្បីចែកអោយពយកខ្មោចព្រាយទាំងនោះស៊ី។ កាលបើពួកវាបានស៊ីចំណីហើយ ពួកវានឹងយកមាសពេជ្រទ្រព្យរបស់មកឲ្យចៅជាពុំខាន តែចៅកុំយកឲ្យសោះត្រូវសុំយកត្បាល់ថ្មទិព្វវិញ ព្រោះត្បាល់នោះចៅចង់បានរបស់អ្វី ប្រើឲ្យវាវិលទៅនឹងចេញបានដូចបំណង។ បើបានល្មមហើយ ត្រូវប្រាប់ត្បាល់នោះអោយឈប់វិលថា "បរិបូណ៌ហើយៗ" បើប្រាប់ក្រៅពីពាក្យនេះវាមិនឈប់ឡើយ។

ម្យ៉ាងទៀតចៅកុំភ្លេច បើយកត្បាល់ទិព្វបានហើយចេញពីរូងភ្នំមកវិញ ត្រូវនិយាយចំពោះផ្ទាំងថ្មថា "ទ្វារចូរបិទៗ" ដូច្នេះកុំខានដើម្បីកុំអោយខ្មោចព្រាយពួកវាខឹង។

អ្នកកាប់ឧសភ្ញាក់ឡើងខំមើលនាយអាយ ទើបដឹងថា អញយល់សប្តិទេតើ ប្រហែលជាលោកតាប្រាប់អញពិតដូចយល់សប្តិមែន ក៏ម្នីម្នារែកឧសទៅផ្ទះប្រាប់ប្រពន្ធថា ស្អែកនេះអញមានការទៅភ្នំពីព្រលឹម ឯងលក់ឧសនេះហើយទិញនំចំណីទាំងអស់អោយអញ។ ប្រពន្ធជាស្រ្តីល្អ ស្គាល់អត្តចរិកប្តីយ៉ាងច្បាស់មិនបានដេញដោយសួរប្តីទេ នាងយល់ថាការសម្ងាត់ទើបស្វាមីនាងមិនប្រាប់សព្វគ្រប់។ 

ព្រលឹមស្រាងៗភរិយារៀបវេចនំចំណីហើយយកមកជូនស្វាមី បុរសកាប់ឧសទទួលសំពាយនំចំណីពីភរិយាខ្លួនហើយ ក៏ប្រាប់ថា ថ្ងៃនេះឯងកុំទៅណាប្រហែលថ្ងៃរសៀលអញត្រឡប់មកវិញ។

អ្នកកាប់ឧសទៅដល់ភ្នំ ធ្វើតាមយល់សប្តិទាំងអស់ លុះឡើងទៅដល់កំពូលភ្នំឃើញផ្ទាំងថ្មមួយធំ ក៏និយាយចំពោះថ្មនោះថា "ទ្វារចូរបើកៗ" ផ្ទាំងថ្មបើកឡើងក៏ដើរចូលទៅក្នុងរូងភ្នំទៅស្រាប់តែពួកខ្មោច ព្រាយមានរូបគួរខ្លាចរត់ប្រសាចមករកអ្នកកាប់ឧសចេះតែលូកយកនំពីសំពាយ អោយខ្មោចព្រាយទាំងនោះស៊ីដរាបដល់អស់។ ខ្មោចព្រាយកាលបើបានស៊ីចុកឆ្អែកហើយមានសេចក្តីត្រេកអរណាស់ ជញ្ជូនយកមានពេជ្រមកអោយអ្នកកាប់ឧស តែអ្នកកាប់ឧសមិនយក ទើបខ្មោចព្រាយសួរថាមាសពេជ្រមិនយក #តើឯងត្រូវការអ្វី?

អ្នកកាប់ឧសប្រាប់ថាខ្ញុំចង់បានត្បាល់ថ្មទិព្វ តើឲ្យខ្ញុំបានឬទេ? ពួកខ្មោចព្រាយក៏ទៅយកត្បាល់ទិព្វអោយ។ អ្នកកាប់ឧសទទួលយកដើរចេញមកវិញ និយាយចំពោះផ្ទាំងថ្មថា "ទ្វារចូរបិទៗ" ផ្ទាំងថ្មក៏បិទជិតដូចដើមវិញ។

ពេលថ្ងៃរសៀល អ្នកកាប់ឧសស្ពាយត្បាល់ថ្មទិព្វទៅដល់ផ្ទះ ប្រពន្ធចុះមកទទួលយកទៅទុកក្នុងផ្ទះ ហើយសួរស្វាមីថាអ្នកបានត្បាល់ថ្មនេះពីណាមក? ខ្ញុំស្មានថាជារបស់មានតម្លៃ ត្បាល់យើងមានហើយទិញមកធ្វើអ្វីទៀត?

បុរសនោះប្រាប់ភរិយាថា...(នៅមានត!)

0 Comments:

Post a Comment