រឿង កម្មពៀរមេបន
ក្រោយពីញ៉ាំបាយល្ងាចរួច សុភា និង ស៊ុម ដែលជាភរិយារបស់ខ្ញុំ ក៏នាំគ្នាចូលគេង តាមបន្ទប់រៀងៗខ្លួន ។ យប់នេះជាវេនដែលខ្ញុំត្រូវគេងជាមួយស៊ុម ។ ក្រោពីងូតទឹករួចហើយ ខ្ញុំក៏បើកទ្វារបន្ទប់ទៅរក ស៊ុម ។ នាងនៅក្នុងឈុតស្ដើងៗ ដោយមិនពាក់អាវទ្រនាប់ ឬស្លៀកខោក្នុងឡើយ ។ ដូច្នេះហើយ ទើបអាចសំឡឹង ឃើញគ្រប់កន្លែងផ្សេងៗនៃរាងកាយរបស់ ស៊ុម បានយ៉ាងច្បាស់ ។ និស្ស័យរបស់ខ្ញុំ រមែងមិនព្រមបិទភ្លើងទេ នៅពេលដែលដេកជាមួយប្រពន្ធ ។ ស៊ុម គេងនៅលើគ្រែរង់ចាំខ្ញុំជាស្រេច ។ ខ្ញុំដោះសំលៀកបំពាក់ខ្លួនឯងចេញហើយ ក៏ងាកមកដោះសំលៀកបំពាក់ដ៏ស្ដើងៗរបស់ ស៊ុម ទៀត ។ រាងកាយរបស់យើងទាំងពីរនាក់ ពេលនេះទទេចែសទាំងគូ ។ ខ្ញុំប្រើក្រសែភ្នែកសំឡឹងទៅតាមទីផ្សេងៗរបស់ស៊ុម នាងដេក បិទភ្នែកដកដង្ហើមធំ ប្រៀបដូចជាកំពុងកើតអារម្មណ៍ឡើងមកហើយ ។ ខ្ញុំថើបជញ្ជក់ទៅ ពាសពេញរាងកាយរបស់នាងយ៉ាងគួរឲ្យជាប់ចិត្តដឹតអារម្មណ៍ ។ ជាពិសេស កន្លែងដែលខ្ញុំពេញចិត្តជាងគេ គឺដោះទាំងគូដ៏ធំៗរបស់នាង ។ នាងថ្ងួចថ្ងូរគួរឲ្យពេញចិត្តនៅពេលដែលដល់ចំណុចកំពូលម្ដងៗ ។ ព្រឹកនេះ នាងត្រូវទៅផ្សារចំណែក សុភា នៅរៀបចំផ្ទះ ។ ប៉ុន្ដែគួរឲ្យចំឡែកថ្ងៃនេះទៅផ្សារយូរណាស់ អត់ព្រមត្រឡប់មកវិញ ខ្ញុំតាមទៅរកក៏មិនឃើញ មិនដឹងជានាងទៅណា ។ នៅពេលកំពុងធ្វើការ ស្រាប់តែមានស្ត្រីចំណាស់ម្នាក់មកប្រាប់ថា :
- អា ថន បានបបួលនាង ស៊ុម ប្រពន្ធរបស់ឯងទៅជាមួយគ្នាហើយ !
- ពិតមែនឬ ? (ខ្ញុំបញ្ជាក់ទៅស្ត្រីចំណាស់វិញ) ។
- ពិតមែនណា យើងទៅកុហក់ឯងធ្វើអី ។
បីថ្ងៃក្រោយមក ខ្ញុំបានទទួលសំបុត្រពិសេសមួយច្បាប់របស់ស៊ុម នាងសរសេរមកថា: ស៊ុម សូមលាបងហើយ ! អូនមិនហ៊ានមកជួបបងសុំលាដោយផ្ទាល់ទេ អភ័យទោសឲ្យស៊ុម ផងចុះ ! អូនរត់តាម បងថន នេះក៏ព្រោះគាត់ថា នឹងស្រលាញ់អូនអស់មួយជីវិត ទើបអូនប្រថុយទៅ ! ខ្ញុំអានសំបុត្រចប់ ក៏ហុចទៅឲ្យ សុភា អានបន្ដ ។ សុភា អានហើយ ក៏សួរខ្ញុំថា :
- បងខឹងនឹង ស៊ុម ទេ ?
- បងមិនខឹងទេ ! ប្រសិនបើទៅហើយមានសេចក្ដីសុខនោះ សុភា ក៏អញ្ចឹងដែរបើទៅជាមួយអ្នកណាមានសេចក្ដីសុខជាងនៅជាមួយបង ក៏ទៅចុះ !
- សុភា មិនទៅណាចោលបងទេ ! ព្រោះសុភាស្រលាញ់បង ! សុភាព្រមធ្វើជាប្រពន្ធ របស់បងតែម្នាក់គត់ !
- ល្អណាស់កំពូលស្នេហ៍បង !
ខ្ញុំដើរទៅរកសុភាឱបថើបនាងដោយក្ដីស្រលាញ់ ។ មិនយូរប៉ុន្មានរាងកាយរបស់យើង ក៏អស់សំលៀកបំពាក់រលីង ខ្ញុំចាប់សុភាឲ្យដេកផ្ងានៅលើគ្រែរួចទ្រោបពីលើរាងកាយរបស់ សុភា ថើបជារឿយៗតាមចំណុចសំខាន់ៗនៅលើរាងកាយរបស់នាង ។ ពេលវេលាបានកន្លងផុតទៅ ខ្ញុំកំពុងតែដេកជាមួយ សុភា ត្រចៀករបស់ខ្ញុំក៏បានឮសំឡេងហៅ ខ្ញុំក៏ចេញមកមើលថា តើជាអ្នកណា ព្រោះសម្លេងយឹតៗ បង្អូសវែងៗ ដូចជាសំឡេងបិសាច ។ ខ្ញុំចេញមកមើលដល់ក្រៅផ្ទះ ក៏ឃើញពិតថាជា ស៊ុម នោះឯង ។ ខ្ញុំញញឹមចេញមកដោយរីករាយ ទឹកមុខរបស់ ស៊ុម ឡើងសស្លេកដូចស៊ុតស្ងោរ ។ នាងស្ថិតនៅក្នុងឈុតខោ ខៅប៊យ និងអាវយឺតកមូល ។ ពេលនាងឃើញ ខ្ញុំក៏និយាយឡើងថា:
- ស៊ុម មកលាបង
- ស៊ុម សុខសប្បាយទេឬ ? (ខ្ញុំក៏សួរទៅវិញ) ។
- ស៊ុម កំពុងទៅរកកន្លែងសុខសប្បាយហើយ ! ស៊ុមស្លាប់ហើយណាបង ! អាថនវាយកស៊ុមទៅលក់ឲ្យមេបន ! បញ្ជាឲ្យស៊ុម លក់ខ្លួន ស៊ុមទ្រាំមិនបានក៏ចងកសំលាប់ខ្លួនទៅ !
- នេះមានន័យថា ស៊ុម ជាខ្មោចឬ ? ខ្ញុំសួរទាំងភិតភ័យតែមិនមែនខ្លាចទេ អាចមកពីទំនាក់ទំនងរបស់យើងពីមុនក៏ថាបាន រួមទាំងការអាណិតអាសូរដល់ជតាកម្មរបស់នាងទៅវិញទេ ។
- មែនហើយបង ! ស៊ុម ទៅសិនហើយណាបង ! រាងកាយរបស់ស៊ុម ក៏បាត់ទៅខ្ញុំចូលទៅក្នុងផ្ទះហៅសុភានិយាយរឿង កាលពីអម្បាញមិញនេះឲ្យស្ដាប់ ។ សុភាដល់ថ្នាក់ទឹកភ្នែកហូររហាមព្រោះនឹកអាណិតអាសូរដល់នាងស៊ុម ។
ព្រឹកស្អែកឡើង ខ្ញុំទិញសារព័ត៌មានមកអានស្រាប់តែឃើញមានដំណឹងអំពី ស៊ុមដែលត្រូវគេនាំខ្លួនទៅលក់ឲ្យមេបន ទីបំផុតក៏ចងសំលាប់ខ្លួន ។ ពេលវេលាបានកន្លងផុតទៅ ប៉ុន្មានថ្ងៃក្រោយមក ក៏ឮដំណឹងមកថា អា ថន និង មេបន ដែលប៉ូលិស ឃុំឃាំងទុកនោះត្រូវបានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់ ។ តាមការស្រាវជ្រាវអំពីការស្លាប់នេះ បង្ហាញថាអ្នកស្លាប់បានស្លាប់ដោយត្រូវគេច្របាច់ក ។ ខ្ញុំជឿជាក់ថាប្រាកដជាខ្មោចរបស់ ស៊ុម ទៅសងសឹកអ្នកទាំងពីរនោះវិញ ក្នុងការចាប់បង្ខំនាងឲ្យលក់ខ្លួន ៕
0 Comments:
Post a Comment