Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងខ្មោចដើមចេកជ្វា

 




រឿងខ្មោចដើមចេកជ្វា៖

ចាស់បុរាណខ្មែរយើងច្រើនជឿហើយហាមប្រាមកូនចៅមិនឱ្យដាំ ដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ។ បាន ជាមានជំនឿយ៉ាងនេះ ព្រោះមានរឿងដំណាលដូចតទៅ ៖

ជាយូរអង្វែងណាស់មកហើយ មាន គ្រួសារមួយទីទ័លក្រ។ ពួកគាត់ជា កសិករ។ នារដូវមួយដែលធាតុអា កាសកំពុងរាំងស្ងួតឥតមានភ្លៀង ធ្លាក់សម្រាប់ធ្វើស្រែឡើយ។ បុរស ជាប្តី ក៏សុំប្រពន្ធទៅ រកស៊ីឈ្នួលគេនៅ ស្រុកឆ្ងាយ។

ក្រោយពេលដែលបុរសនោះចេញទៅផុត ស្រុកក៏កើតជំងឺអាសន្ន រោគរាតត្បាតពាសពេញស្រុកបណ្តាលឱ្យអ្នកភូមិទាំងមូលភ័យជ្រួល ច្របល់យ៉ាងខ្លាំង។ មុនដំបូងជំងឺនេះចាប់ផ្តើមឡើងពីសត្វតូចតាចតែ ប៉ុណ្ណោះ។ លុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំៗរហូតដល់ ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាអាចជួយនរណាបាន ឡើយ។

ផ្ទះនីមួយៗមានសភាពស្ងាត់ជ្រងំ។ ពេលយប់គេឮសូរតែសម្លេងឆ្កែលូ និងពន្លឺភ្លើងចង្កៀងផ្លុងៗត្រង់នេះមួយ ត្រង់នោះមួយគួរឱ្យព្រឹក្បាលពន់ ពេក។ នៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់ អ្នកនិគមជន បទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដូចប្រក្រតី ឡើយ។ មនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រ ពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវ មិនហ៊ាននិយាយផ្អាកកោកកកាក ឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺ ចង្រៃនោះឡើយ។

មានថ្ងៃមួយ នៅពេលដែលជំងឺនេះកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំង ក្លា ស្រាប់តែមានអ្នកស្រុកម្នាក់មកនិមន្តលោកគ្រូចៅអធិការវត្តទៅចំរើន ព្រះបរិត្តនៅឯផ្ទះរបស់ខ្លួន។ លុះដល់ពេលកំណត់អ្នកស្រុកម្នាក់នោះក៏ មកទទួលព្រះថេរៈព្រមទាំងភិក្ខុពីរអង្គទៀតទៅផ្ទះរបស់គេ។

នៅពេលដែលលោកនិមន្តទៅដល់ផ្ទះឧបាសកនោះ គេឃើញមាន ភ្ញៀវយ៉ាងច្រើន។ គេបាននិមន្តព្រះសង្ឃទាំងបីអង្គឡើងទៅលើផ្ទះគង់ លើអាសនៈយ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែ ស្ករ បារី តាមទំ នៀមទំលាប់។ បន្ទាប់មកគេក៏នាំគ្នានមសិការព្រះរតនត្រ័យរួចអារាធនា ព្រះសង្ឃចំរើនព្រះបរិត្ត។ ប៉ុន្តែឧបាសកទូលលោកថា “សូមព្រះតេជគុណ កុំសូត្រធម៌ករណីយ៍អី សូមនិមន្តសូត្ររំលងទៅវិរូបក្ខេតែម្តងទៅដើម្បី កុំឱ្យយូរពេល។ ព្រះសង្ឃចាប់ផ្តើមចំរើនព្រះបរិត្តតាំងពីដើមរៀងទៅ។ លុះដល់ធម៌ករណីយ៍ បវារណាសុំតែម្តង។

ខណៈពេលនោះ លោកសង្កេតឃើញទាយកទាយិកាសប្បាយរីករាយ សើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់ៗគ្នា។ ព្រះថេរៈដើមអាសនៈ ឆ្ងល់ថា “គេសុំកុំឱ្យសូត្រធម៌ករណីយ៍ ឱ្យឆ្ពោះទៅសូត្រវិរូបក្ខេតែម្តង ឥឡូវសូត្រវិរូបក្ខេទៅ ស្រាប់តែគេនាំគ្នាសើចសប្បាយបែបដូចជាប្លែក”។ ព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ ខ្លាចក្រែងគេរិះគន់ថា លោកសូត្រ ខុស ទើបត្រលប់មកចាប់សូត្រធម៌ករណីយ៍វិញ។

លោកទើបតែនឹងចាប់សូត្របាន៣-៤ព្រះឱស្ឋ ស្រាប់តែទាយក ទាយិកានាំគ្នាដកខ្លួនថយបន្តិចម្តងៗ រហូតដល់អស់មនុស្សស្ងាត់ឈឹង។ ភ្លើងទៀនក៏រលត់ក្លឹប។ ផ្ទះដែលព្រះសង្ឃគង់នៅនោះត្រលប់ទៅជា គុម្ពឫស្សីយ៉ាងញាតស្អាត រីឯបារីតែស្ករទៅជាដុំធ្យូង ដីខ្សាច់និងកំណាត់ ឈើអស់រលីង។ ទើបព្រះសង្ឃភ្ញាក់ថា ជាបិសាចក្លែងខ្លួនធ្វើជាមនុស្ស មកបន្លំខ្លួន។ ទំរាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំងបីអង្គត្រូវ អត់ចង្ហាន់ដល់ទៅ២-៣ថ្ងៃឯណោះ។

ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោកតែងតែ និយាយថា ធម៌ករណីយ៍នេះធ្វើឱ្យខ្មោចខ្លាចណាស់។ ឯធម៌ វិរូបក្ខេធ្វើឱ្យខ្មោចសប្បាយទៅវិញ។ កាលណាស្រុកមិនសូវ ស្រួលដោយមានកើតជំងឺដង្កាត់ផ្សេងៗ មានអាសន្នរោគ អុតជា ដើមនោះ គេតែងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត ហើយសុំឱ្យ លោកសូត្រធម៌ករណីយ៍នេះឱ្យបាន៧-៨ចប់ ហើយហាមផ្តាច់មិន ឱ្យព្រះសង្ឃសូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូច បានរៀបរាប់មកខាងលើនេះ។ ម្យ៉ាងទៀតបុរាណមានជំនឿថា បើយើងដើរទៅណាមកណានៅពេលយប់ ហើយមានព្រឺរោមត្រី ស្បែកត្រូវឱ្យសូត្រធម៌ករណីយ៍នេះដោយសំអាងថា ខ្មោចមិន លង ហើយខ្មោចខ្លាចធម៌ករណីយ៍នេះណាស់។

និយាយពីបុរសនោះវិញ បន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មម ហើយ ក៏វិលត្រលប់មកស្រុកកំណើតវិញ។ លុះមកដល់ពាក់កណ្តាលផ្លូវ មានគេនិយាយប្រាប់ថា “អ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្ស នៅក្នុងភូមិអ្នកឯង កំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់ រីឯ ប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ ឬយ៉ាងណាក៏មិនដឹងដែរ ព្រោះ ឥឡូវឥតមាននរណាម្នាក់ហ៊ានចូលទៅក្នុងភូមិនោះឡើយ។ ដោយ បុរសនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេក ក៏ចចេសដើរទៅ ផ្ទះរបស់ខ្លួន។ គាត់ខំធ្វើដំណើរទៅទាំងយប់ទាំងសស្លាក់សស្នើត។

លុះទៅជិតដល់លំនៅខ្លួន មើលទៅឃើញភ្លើងផ្លុងៗគ្រប់ផ្ទះដូចប្រ ក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែល និយាយកុហក។ ប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់ៗមានសេចក្តីសង្ស័យ ខ្លះៗដែរ ចំពោះសភាពស្ងប់ស្ងាតិខុសប្លែកពីធម្មតា តែគាត់សន្និដ្ឋានថា ប្រហែលជាអ្នកស្រុកមិនស្រួលមែនហើយទើបស្ងាត់យ៉ាងនេះ។ លុះទៅ ដល់របងផ្ទះ ក៏ស្រែកហៅប្រពន្ធ។ ពេលនោះគាត់ក៏ឃើញប្រពន្ធគាត់រត់ មកទទួលយ៉ាងរាក់ទាក់ដូចធម្មតាគ្មានអ្វីគួរឱ្យសង្ស័យឡើយ។

នាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឱ្យប្តីបរិភោគ ប៉ុន្តែនាង ហាមប្តីមិនឱ្យចូលទៅក្នុងបន្ទប់ដេកទេ ឱ្យប្តីសម្រាកនៅខាងក្រៅសិន។ ប្តីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ ដោយគាត់សង្កេត ឃើញភ្នែករបស់នាងធំៗ លៀនៗបែបក្រហម ហើយក្រឡឹបក្រឡាប់ខុស ពីធម្មតា ថែមទាំងធុំក្លិនគំរង់សាកសពបក់ចេញពីក្នុងបន្ទប់ដេកទៀតផង ធ្វើឱ្យគាត់ចង់ដឹងថា តើមានអ្វីនៅក្នុងបន្ទប់ដេកនេះ បានជានាងហាម មិនឱ្យចូលយ៉ាងនេះ? គិតសព្វគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយា របស់ប្រពន្ធ។ មួយសន្ទុះក្រោយមក ក៏ឃើញនាងលៀនអណ្តាតយ៉ាង វែងកេវយកវែកដែលជ្រុះទៅលើដី។ ឃើញដូច្នេះប្តីក៏យល់ថា នាងពិត ជាខ្មោចបិសាចប្រែកាយហើយ ទើបគេនឹកឃើញដល់រឿងមនុស្សដែល និយាយប្រាប់នៅតាមផ្លូវ។

បុរសនោះក៏ដើរលបៗចូលទៅវែកមុងក្នុងបន្ទប់ដេក ស្រាប់ តែឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកព្រិច។ គាត់ក៏ថយចេញមកវិញ ហើយរិះរកមធ្យោបាយដើម្បីរំដោះខ្លួន ចេញពីកណ្តាប់ដៃបិសាចនេះ។ ទើបគាត់និយាយទៅកាន់នាង ថា “អូនដាំបាយឱ្យឆ្អិនឆាប់ៗទៅ បងអស់កម្លាំងណាស់ បងចុះ ទៅនោមមួយភ្លែត"។ ថាហើយគាត់ក៏ទៅចោះក្អមទឹកមួយ ដែលនៅក្បែរនោះបង្ហូរទឹកទៅលើស្លឹកត្នោតឱ្យឮសូរដូចមនុស្ស នោមមែនទែន។ បន្ទាប់មកគាត់ក៏លួចរត់បាតជើងសព្រាតតម្រង់ ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថា ខ្លាំងពូកែខាងការពារខ្មោចបិសាច និងអាបធ្មប់។

ចំណែកនាងបិសាចវិញ ឮសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ ទើបនាងដើរទៅមើល។ គ្រាន់តែនាងឃើញប្តីរត់ទៅផុត នាងក៏ រត់តាមក្រោយយ៉ាងលឿនរហូតទាល់តែជិតទាន់។ ចំណែកប្តីរត់មិនទាន់ បានប៉ុន្មានផង ងាកមកក្រោយក៏ឃើញខ្មោចប្រពន្ធកំពុងដេញតាមពីខាង ក្រោយក៏ដឹងខ្លួនថា មើលទៅស្ទុះមិនរួចពីកណ្តាប់ដៃបិសាចនេះទេ ទើប ស្ទុះឡើងដើមបាយម៉ាតមួយដើមដែលនៅក្បែរខ្លួន។

នាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាតនោះទេ ចេះតែដើរក្រវែល ក្បែរៗ ហើយស្រែកហៅប្តីឱ្យចុះមក។ បុរសនោះក៏ដឹងថា នាងបិសាច នេះពិតជាខ្លាចដើមបាយម៉ាតនេះហើយ បានជាមិនហ៊ានមកជិតបែបនេះ។ គាត់ក៏កាច់ដើមបាយម៉ាតមួយមែកលីសំដៅទៅវត្តអារាម។

ឯនាងបិសាច ពិតមែនតែមិនហ៊ានទៅជិតបុរសជាប្តី ដោយខ្លាច ដើមបាយម៉ាតមែន តែនាងនៅតែដើរតាមក្រោយរហូត។ លុះបុរសនោះ ទៅដល់វត្ត ក៏រត់ចូលទៅឈប់នៅកណ្តាលជំនុំសង្ឃដែលកំពុងធ្វើ ឧបោសថកម្មនៅក្នុងព្រះវិហារ ហើយទូលព្រះសង្ឃតាមដំណើរ។ ពេល នោះលោកគ្រូដែលពូកែខាងអាគមគាថា ក៏នាំបុរសនោះទៅនៅក្នុង កុដិរបស់លោក ហើយសូត្រមន្តអាគមគាថាព័ទ្ធសីមាយ៉ាងម៉ឺងម៉ាត់។

ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរ។ ពិតមែន តែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបាន ដោយរបាំងនៃមន្តអាគមគ ខ្លាំង ប៉ុន្តែនាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូល តាមប្តី។ នៅក្បែរកុដិព្រះថេរៈអង្គនោះ មានដើមចេកជ្វាមួយដើមដែល មានធាងទោរចូលនៅត្រង់បង្អួចកុដិ។

ទោះបីមន្តអាគមរបស់លោកសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយ ក៏មិន អាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយ។ លោកព័ទ្ធសីមាបានតែត្រង់ កន្លែងណាដែលធាងចេកជ្វាមិនបានទៅប៉ះនឹងសំយ៉ាបកុដិប៉ុណ្ណោះ ចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះហើយនោះ ជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយ។

នាងបិសាចក៏ឡើងតាមដើមចេកជ្វា ហើយសួតាមធាងចេកនោះឆ្លង ចូលទៅក្នុងកុដិរបស់លោកសង្ឃកាច់កប្តីរបស់ខ្លួនសម្លាប់យ៉ាងព្រៃផ្សៃ ក្នុងពេលនោះទៅ។

ព្រោះហេតុមានរឿងនិទានមកដូច្នេះហើយ ទើបចាស់បុរាណខ្មែរយើង និយមជំនឿនេះ ហាមប្រាមកូនចៅមិនឱ្យដាំដើមចេកជ្វានៅជាប់នឹងសំ យ៉ាបផ្ទះ ព្រោះគេថាវាដាក់ខ្លួន។ ឯដើមបាយម៉ាត ក៏បានជាឱសថសម្រាប់ ការពារមនុស្សមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាច និងអាបធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ។ ចប់


រឿង ខ្មោចក្រមុំចងអាឃាត

 

រឿង ខ្មោចក្រមុំចងអាឃាត


កាលពីសម័យដើម មានភូមិដាច់ស្រយាលមួយ ត្រូវបានគេ​ជឿជាក់ថាជាភូមិមាន​មហិទ្ធិឫទ្ធិ​នោះ ស្ថិត​​នៅត្រង់​គុម្ព​ចេក​មួយ​គុម្ព​ធំ ដែលជាកន្លែងរបស់វិញ្ញាណក្រមុំវ័យ​ស្នេហ៍​នេះឯង ។ កាលពីជំនាន់នោះ ក្នុងមួយឆ្នាំ ឫទ្ធិនោះនឹង​សម្ដែង​ឲ្យ​ឃើញ​ម្ដង និងបើ​មិនផ្ដាច់ជីវិតបុរសទេ ក៏​បន្លាច​ឲ្យ​បះ​រោមលេងដែរ ។ រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាគុម្ពចេកមិនសូវសំដែងឫទ្ធិឲ្យ​​ឃើញ​​ញឹក​ក៏​ដោយ ប៉ុន្តែ​អ្នក​ដែល​រស់​នៅ​ម្ដុំ​នោះនៅតែគោរពកោតក្រែងដដែល ។ គេនៅតែធ្វើការសែនព្រេន និង​រក្សា​គុម្ព​ចេក​នោះទុក មិន​ហ៊ាន​កាប់​ឬ​ធ្វើឲ្យមានការប៉ះពាល់ឡើយ ។ វិញ្ញាណ​ក្រមុំ​វ័យ​ស្នេហ៍​នៅ​គុម្ព​ចេក​នោះ មាន​រឿង​និយាយ​គ្នា​ជា​បន្ត​​បន្ទាប់ៗមកថា ៖

នៅត្រង់នោះ គឺជាកន្លែណាត់ជួបរបស់កម្លោះ​ក្រមុំមួយគូ ។ បុរសឈ្មោះនាយ អាសុម៉ាណ និង​ក្រមុំ​នោះ​ឈ្មោះ​នាង​ហ្វាទីមាក់ ។ នាងហ្វាទីមាក់ ស្អាតផុតស្រីៗក្នុងភូមិ ។ មានកូនអ្នកមានៗ ឬ​កូន​ប្រធាន​ភូមិ មេ​ក្រុម​​ជាច្រើនស្រលាញ់នាង ប៉ុន្តែ​នាង​ហ្វាទីមាក់ គ្មាន​ចិត្ត​ស្រលាញ់​វិញ​ទាល់​តែ​សោះ នាង​បែរជា​ចាប់​អារម្មណ៍​ទៅកម្លោះត្រាច់ចរម្នាក់ ដែល​មក​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ឲ្យ​ម្ចាស់ស្រែនៅជិត​ខាង​នាង​ទៅវិញ ។ កម្លោះ​នោះ ឈ្មោះនាយ អសុម៉ាណ ។

 គេមានទីលំនៅ​ឬ​ញាតិ​មិត្ត​ឪពុក​ម្ដាយ នៅ​ទី​ណា​ក៏មិនដឹងដែរ ។ ដឹង​ត្រឹម​តែ​ថា គេជាកម្លោះ​ដែលឧស្សាហ៍ព្យាយាម ធ្វើការងារគ្រប់​​បែបយ៉ាង ។ គេមានរូបរាងសង្ហា និង​មាន​រាង​កាយ​​មាំ​មួន ព្រមទាំង​ចេះស្គាល់ខ្ពស់ស្គាល់​ទាប​ទៀត​ផង ។ នាង​ហ្វាទី​មាក់ ក៏បាន​ទៅពិធីបុណ្យនោះ ជា​មួយ​ឪពុក​ម្ដាយ​របស់​នាង​ដែរ ។ អាចមក​ពី​បុព្វេ​សន្និវាស ដែល​ធ្វើ​ឲ្យ​នាងហ្វាទីមាក់ ចាប់អារម្មណ៍​លើ​នាយ​អសុ​ម៉ាណ​ដែលជា​កូន​ឈ្នួល​គ្មាន​ពេល​ទំនេរ ​ឬ​មាន​ពេល​ខ្លះ​ត្រូវ​នាយអសុម៉ាណមិនបានសម្ដែងអាការ:​ខឹង ឬ​មាន​ប្រតិកម្មណាមួយ​ប្រឆាំង​តប​ត​ទៅ​ម្ចាស់​វិញ​ដែរ ។ នាយ​នៅតែញញឹមទទួលពាក្យ​ជេរស្ដីពីម្ចាស់​ឬ​សុំ​ទោស​​ម្ចាស់​ថែម​ទៀត ទោះ​ជា​ខ្លួន​ខុស​ក៏​ដោយ​មិនខុសក៏ដោយ ។


 រឹត​តែ​ជាទី​ពេញ​ចិត្តដល់នាង ហ្វាទីមាក់ បំផុត​នោះ គឺ​នៅ​ពេល​ពិធី​បុណ្យ​នោះ​ឯង មាន​ក្របីឡើងក​មួយក្បាលបោលចូលមកចំពីមុខផ្ទះ បាន​បំភិត​បំភ័យ​​ភ្ញៀវ​ដែលមកចូលរូម​ក្នុងពិធីបុណ្យនោះ​ឲ្យស្លន់ស្លោរគ្រប់ៗគ្នា ។ សូម្បី​តែ​កម្លោះៗ​​ជា​ច្រើន​នាក់​ដែល​​កំពុង​ឈរ​ជជែក​​ចែ​ចង់​​នាង​ហ្វាទីមាក់ ក៏នាំគ្នារត់អស់ដែរ នៅពេលដែល​ឃើញក្របីឡើងក បោល​ស្លេវ​ចូលមក ។ នាង​ហ្វាទីមាក់ ភ័យ​ស្លន់​ស្លោរ មុខស្លេកស្លាំង​ឈររឹងខ្លួនឈានជើងរត់មិនរួចចេញ នៅ​ពេល​ដែល​​ក្របី​នោះ កំពុងបោលសំដៅចូលមកយ៉ាងសាហាវ ។ មួយ​ពព្រិចភ្នែកប៉ុណ្ណោះ នាយ អសុម៉ាណ ក៏​រត់​ចូល​​ទៅ​ព្រម​ជា​មួយ​​នឹងដំបងមួយ​ផងបានឈរស្កាត់ក្របីឆ្កួតនោះ មុន​នឹង​វា​មក​ដល់​ខ្លួន​នាងហ្វាទីមាក់ ។

 នៅ​សល់​​តែពីរ​បីជំហានទៀតប៉ុណ្ណោះ ក្របីនឹងមកដល់នាងហ្វាទីមាក់ តែ​ត្រូវ​នាយ​អសុម៉ាណ​មក​ទាន់ ក៏​វាក់​មួយ​ដំបង​កដៃនោះ​ត្រូវចំក្របី​រហូត​ដល់ដំបងនោះបាក់ផង ! ក្របី​សាហាវ​នោះ​ស្រែក​លាន់​ដូច​ជា​ត្រូវ​គេ​យក​កាំបិត​មក​ចាក់​ក ។ វាដកថយទៅ វិញភ្លាមដែរ ។ ចំណែក​នាយ​អសុម៉ាណ វិញ​ខ្ទាត​ដោយ​សារ​កំលាំង​របស់​ក្របី​វ័ធប៉ះដំបង ។ ភ្លាមនោះ ម្ចាស់​ផ្ទះ​ក៏​កេណ្ឌ​មនុស្ស​ឲ្យ​មក​ទប់​នឹង​ក្របី​សាហាវ​នោះ​ដោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​វានៅ​នឹងកន្លែង ។

 

ឪពុកម្ដាយរបស់នាង ហ្វាទីមាក់ប្រញាប់រត់ចូលមកជួយកូនស្រីដឯលត្រូវខ្យល់គដួលជ្រប់​នៅ​​ទីនោះ ចំណែក​នាយ​អសុម៉ាណ ក៏ត្រូវថ្លោះដៃម្ខាងគេនៅ​អាចក្រោកឡើងបាន ប៉ុន្តែ​ត្រូវ​ព្យាបាល​ដៃ​ម្ខាង​នោះ​អស់​ច្រើនថ្ងៃ ។ នោះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​​ដែលធ្វើឲ្យនាង ហ្វាទីមាក់ មាន​អារម្មណ៍​នឹក​ដល់​បុណ្យ​ដែល​នាយ​បាន​ជួយ​ជីវិតនាង ។ ជាការពិតណាស់ ប្រសិន​បើ​នាយ​អសុម៉ាណ មិនប្រថុយ​ស្លាប់​ចូល​ទៅស្កាត់​ក្របី​ឆ្កួត​នោះ​ទេ​ពិត​ជាជីវិតរបស់នាង​ហ្វាទីមាក់ ត្រូវបញ្ចប់នៅពេលនោះដែរ ។ ​ការ​មក​​សួរ​​សុខទុក្ខ​នៅ​ពេល​ដែល​នាយ​អសុម៉ាណ​​ត្រូវព្យាបាលដៃថ្លោះ និងការជួបគ្នាជាញឹកញាប់ ក្រោយ​ពីដៃជាហើយនោះ បាន​ធ្វើ​ឲ្យ​នាង​ហ្វា​ទីមាក់ ព្រមទទួលស្គាល់​ខ្លួនឯងថា នាង​បាន​សាង​ស្នេហ៍​លើ​នាយ​អសុម៉ាណហើយ ព្រោះ​តែ​ភាព​ជា​កូន​ប្រុស​ពេញ​​តួ​​របស់គេ ។

 ចំណែកនាយ អសុម៉ាណ​វិញ នៅតែមិនទាន់ហ៊ានសម្ដែងចេញមកថា បេះដូង​របស់​នាយ​​ក៏​ពេញចិត្តនាង ហ្វាទីមាក់ សម្បើម​នោះ​ដែរ ដោយសារតែនាយគិតថាខ្លួននាយក៏មាន​ឋាន:​តូច​ទាប​ពេក ។ តែ​ភាព​ស្និទ្ធស្នាល​គ្នា​ញឹក​ញាប់ ជា​មួយ​នឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរ មិន​អាច​​នឹង​​លាក់​ទុក​នូវ​អារម្មណ៍​ដែល​កប់ជ្រៅ នៅក្នុង​បេះ​ដូង​បាន​ទៀត ។ ទីបំផុតគេ ក៏​សារ​ភាព​ដល់​គ្នា​នឹង​គ្នា​នៅ យប់មួយ​ដែល​គេ​បាន​​ណាត់ជួបគ្នា នៅក្រោមដើមឈើក្បែរមាត់ផ្លូវ ។ 

សេចក្ដី​ស្នេហា​​ធំធេង​របស់​កម្លោះ​​ក្រមុំ​ទាំង​ពីរ​នាក់ បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ ដើម្បីសម្ដែងនូវសេចក្ដីស្នេហា​ចំពោះគ្នា ។ មិន​​យូរ​ប៉ុន្មាន​អាថ៌​កំបាំងស្នេហារបស់ពួកគេ ក៏លេចឮទៅដល់ឪពុកម្ដាយរបស់​នាង ហ្វាទីមាក់ សេចក្ដី​ស្រលាញ់ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់នាងហ្វាទីមាក់ បោះពាក្យសម្ដីយ៉ាងដាច់ខាត ដល់​ម្ចាស់​របស់​នាយ​អសុម៉ាណសុំឲ្យដេញក្បលកូនឈ្នួល​កម្លោះ​នោះ​ចោល​ទៅ បើ​មិន​ដូច្នេះ​ទេ​នឹង​កើត​មាន​រឿង​កាប់​ចាក់​គ្នា​​នោះដែរ ឪពុកម្ដាយរបស់នាង ហ្វាទីមាក់ ក៏បង្ឃាំងកូនស្រីទុក មិន​ព្រម​ឲ្យ​​ចេញ​ពី​ផ្ទះ​ជា​ដាច់​ខាត ។​​​​​​​​ 

ភាគី​ខាង​ម្ចាស់​របស់នាយអសុម៉ាណវិញគិតថា ខ្លួន​នាយ​ក៏​ជា​មនុស្ស​​ម្នាក់​ដែររឿងអីដែល​ត្រូវ​ឲ្យ​ឪពុក​ម្ដាយ​របស់​នាង​ហ្វាទីមាក់បញ្ជាស្រេចតែនឹងចិត្តនោះ ។ ម៉្យាងទៀតនាយ​កំពុងតែពេញចិត្ត​ពេញ​ថ្លើម​នឹង​ការងារ​របស់​ខ្លួន​ផង ដូច្នេះខ្លួនបានសម្រេចចិត្ត​មិន​ព្រមដេញនាយ អសុម៉ាណ​ចោល​ឡើយ ចំណែកនាយអសុម៉ាណ បាន​ព្រាត់​ប្រាស់​ពី​រសជាតិ​ស្នេហ៍ ដ៏ផ្អែមល្ហែម ពីក្រមុំហ្វាទីមាក់​ដែល​ជា​ទេព​ធីតាដួងចិត្តកំពូលស្នេហ៍​គួរ​ឲ្យ​អាសូរ ។ ពេលព្រលប់ម្ដងៗ គេ​តែង​ទៅ​រង់ចាំ​ស្រី​​ស្នេហ៍​នៅ​ក្រោម​ដើម​ឈើ​ធំក្បែរ​មាត់ផ្លូវនោះជានិច្ច ។ គេ​​ព្យាយាម​រង់​ចាំ​នាង​រាល់​យប់​មិន​ដែល​ខាន ។ 

ប៉ុន្តែ​នាយ​ត្រូវខក​បំណង​រហូត ព្រោះ​ស្រី​ស្នេហ៍​ត្រូវ​បាន​បង្ឃាំង​ទុក គ្មាន​ថ្ងៃ​លើក​លែង​ឡើយ ។យប់មួយ នៅពេលដែលនាយ អសុម៉ាណកំពុងតែអង្អុយ បណ្ដែតអារម្មណ៍គិតដល់ក្រមុំ​ហ្វាទីមាក់​ឯង​នោះ​ស្រាប់​តែ​នាយ​ភ្ញាក់​ផ្អើលយ៉ាងចម្លែក នៅពេលដែលសុខៗស្រាប់​តែ​ឃើញ​គូ​ស្នេហ៍ កំពូលដួងចិត្ត​លេចមុខមកព្រមទាំងត្បុលខ្លួន​ចូល​មក​ក្នុង​រង្វង់​ដៃ​របស់គេ ។ នាង​បរិយាយ​ប្រាប់់​គូ​ស្នេហ៍​​កំសត់ថា រូបនាង​ត្រូវឪពុកម្ដាយបង្ឃាំងមិនឲ្យ​ចេញ​ទៅណាឡើយ ។

 ថ្ងៃ​នេះ​នាង​គេច​ចេញពីកន្លែង​ឃុំ​ឃាំង​បាន​ដោយ​សារ​តោង​បង្អួច​​លោតចុះពីលើផ្ទះ ។ប្រសិនបើ​មិនបានជួបបង​នៅទីនេះទេ អូននឹងរង់ចាំមិនព្រមត្រលប់ទៅផ្ទះវិញ​ជាដាច់​ខាត ! (នាង​​បញ្ចាក់​ការ​ពិត​ចំពោះ​ស្នេហា) ។

នៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដងសេចក្ដីស្នេហាដល់គ្នានៅទីនោះ ស្រាប់​តែ​ឪពុក​របស់​នាង​ហ្វាទីមាក់​ជា​មួយ​នឹងកូនស្រី និងកូនប្រុសពីរបីនាក់ទៀតបានតាម​មក​ឃើញ ។ ហេតុ​ការណ៍​ដ៏​ធ្ងន់ធ្ងរ​គិត​ស្មាន​មិន​ដល់​ក៏​កើត​ឡើង​នៅ​ពេល​នោះដែរ ។ ឪពុករបស់នាង ហ្វាទីមាក់ កន្ទ្រាក់​កូន​ស្រី​ចេញ​ពី​រង្វង់​ដៃ​របស់នាយអសុម៉ាណ រួច​ហើយ​ក៏​បង្កាប់​ឲ្យ​កូន​ប្អូន​ចោម​រោម​កាប់​ចាប់​អសុម៉ាណ​ស្លាប់​នៅ​ចំពោះ​មុខ​ភ្លាម​មួយរំពេច ។ នាងហ្វាទីមាក់ត្រដរត្រដួស​ស្រែកទ្រហ៊ោយំ ស្រវា​ចូល​ទៅ​ឱប​សព​នាយអសុម៉ាណ​សង្សារ ។ ដ៏​សែន​ស្រលាញ់​ស្មើ​ជីវិត ។ នាង​យំ​ទួញ​សោក​សង្រេង​ស្ទើរ​ដាច់ខ្យល់ស្លាប់ ។ ឪពុករបស់​នាង​​ព្យាយាមទាញកន្ទ្រាក់នាង អូស​ត្រលប់​ទៅ​ផ្ទះ​វិញ​តែ​នាង​មិន​ព្រម ។ នាងនៅឱបសពសង្សារបណ្ដូល​ចិត្ត​យ៉ាង​ណែន​មិន​ព្រម​លែង​សោះ ។

 រហូតឪពុករបស់​នាង​​​ខឹងខ្លាំងពេក ក៏វាយទាត់ធាក់នាង រួច​កន្ទ្រាក់​អូស​យ៉ាង​ពេញ​ទំហឹង ។ នាងហ្វាទីមាក់​ដល់​​ក​ខ្លាំងពេក​ដល់​ថ្នាក់​ភ្លេច​ខ្លួន​…​នាង​ក្រោក​ឈរ​ឡើង​តស៊ូ​ជា​មួយ​ឪពុក​ខ្លួន​ឯង ព្រម​ទាំង​ជេរ​ចង​គំនុំ​ជា​មួយ​នឹងពួកប្អូនៗ ដែល​ជឿ​តាមឪពុកព្រួតដៃគ្នាសំរាប់សង្សារ​របស់​នាង​នៅ​ចំពោះ​មុខ ។ 

មិន​តែ​ប៉ុណ្ណោះ នាងបានផ្ដន្ទាទោសឪពុករបស់នាងថា ជា​បុរសចិត្តអាក្រក់បំផុត ។ និយាយ​តែ​ប៉ុណ្នឹង នាង​ហ្វាទីមាក់ក៏គ្រលាស់រួចពីដៃឪពុក​​ស្ទុះទៅកន្ទ្រាក់កាំបិតចុងស្រួចពីដៃ​ប្អូន​ប្រុស​ម្នាក់ រួច​បោះ​ពួយ​​សម្ដៅ​​​​រក​សពរបស់នាយអសុម៉ាណ​ទាំងបុកចុងកាំបិតចូលក្នុងករបស់​ខ្លួនលិចបាត់ដល់ដង ។

 នាង​ប្រកាច់​​​​ឱបសពរបស់នាយអសុម៉ាណ ហើយដាច់ខ្យល់ស្លាប់តាមកំពូលស្នេហ៍​ភ្លាមមួយរំពេច ។ ព្រោះ​​​តែ​ខ្លាច​មានរឿង ឪពុក​របស់​នាងហ្វាទីមាក់បញ្ជា​ឲ្យកូនៗ ចាត់ការជីករណ្ដៅកប់​សពនាយ អសុម៉ាណ និង​កូន​ស្រី​របស់ខ្លួន​នៅពេលនោះតែម្ដង ព្រម​ទាំង​បញ្ជាឲ្យលាក់​ដំណឹង​នេះឲ្យស្ងាត់ បើមានអ្នកណាសួរ​ដល់​រឿង​នាង​ហ្វាទីមាក់ ឲ្យប្រាប់ថារត់តាម​នាយ​អសុម៉ាណ​បាត់​ហើយ ។

 ក្រោយ​ពីនោះមក ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ បានប្រែក្លាយតំបន់នោះបន្តិចម្ដងៗ ។ ទីកន្លែង​ដែល​វិញ្ញាណ​ចង​អាឃាត​របស់នាយ​អសុម៉ាណ និងនាងហ្វាទីមាក់​ ក៏ត្រូវបានគេលក់ពីម្ចាស់មួយ ទៅ​ម្ចាស់​មួយទៀត ។ ដើមឈើធំនៅក្បែរនោះ ក៏ត្រូវគេ​កាប់​រំលំយកទៅសង់ផ្ទះសំបែងអស់ ។

 យប់​មួយ​ស្រី​ម្ចាស់ផ្ទះដែលរស់នៅលើភូមិនោះ បានយល់សប្តិ៍ថា: «​បើ​អ្នក​កាប់​ដើម​​ឈើនេះ​ទៅ​ហើយ​សូម​​អ្នកដាំដើមចេកជំនួសគល់ឈើនោះ​មួយគុម្ពវិញផង ! ហើយ​អ្នក​ត្រូវ​ការពារត្រង់នោះ កុំ ឲ្យ​អ្នក​ណា​ចូល​​ទៅ​រំខានជាដាច់ខាត ។ កុំឲ្យកាប់ដើមចេកនោះចោល ! តែ​បើ​វា​មាន​ផល​អាចកាច់យក​ទៅ​តាម​សេចក្ដី​​តែប៉ុណ្ណោះ ។ យើង​ត្រូវ​​ការរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ និងសុំកុំអ្នកណាមក ប្រឆាំង​ឬរំខានយើងទៀត !​» ។

ស្ត្រី​ដែលសុបិននោះមានការភិតភ័យណាស់ ក៏ចាត់ចែងដាំដើមចេកឡើងតាមការ​សុបិន ។ អ្នក​ដែល​រស់​នៅ​នឹង​ភូមិ​នោះ មានការរើកចម្រើនរុងរឿង និងមានសេចក្ដីសុខ​រហូត ។ គ្រួសារ​ដែល​រស់​នៅ​ទី​នោះ សព្វថ្ងៃគេជឿជាក់ណាស់ គេ​នាំ​គ្នា​ខំ​រក្សា​គុម្ពចេក​នោះ មិន​ឲ្យ​អ្នក​ណា​ទៅ​រំខាន​ឡើយ ។

«​ថ្ងៃល្អខែល្អ គេនឹងបង្ហាញខ្លួន​ឲ្យឃើញជានិច្ច​» ម្ចាស់ភូមិនៅទីនោះប្រាប់ ។ សព្វថ្ងៃនេះ ប្រសិន​បើ​មាន​អ្នក​ណា​មិន​ជឿ ចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជា​ឫទ្ធិអំណាច នឹង​ប្រហារ​ឲ្យ​ក្ស័យ​ជីវិត​ភ្លាម ។ កន្លងមកមានអ្នកស្លាប់​ដោយ​សារ​មិន​ព្រម​ជឿជាច្រើននាកមកហើយ ព្រោះ ​គេ​ទៅ​រំខាន​ដោយ​កាប់ដើម​ចេកនោះចោល ៕

រឿង កម្មពៀរមេបន

 


រឿង កម្មពៀរមេបន

ក្រោយពី​ញ៉ាំបាយល្ងាចរួច សុភា និង ស៊ុម ដែលជាភរិយារបស់ខ្ញុំ ក៏នាំគ្នាចូលគេង តាម​បន្ទប់​រៀងៗ​ខ្លួន ។ យប់​នេះ​ជា​វេន​​ដែលខ្ញុំត្រូវគេងជាមួយ​ស៊ុម ។ ក្រោពី​ងូតទឹករួចហើយ ខ្ញុំក៏បើកទ្វារ​បន្ទប់ទៅរក ស៊ុម ។ នាងនៅក្នុងឈុតស្ដើងៗ ដោយ​មិន​ពាក់​អាវ​ទ្រនាប់ ឬ​ស្លៀកខោក្នុង​ឡើយ ។ ដូច្នេះហើយ ទើបអាចសំឡឹង ឃើញគ្រប់កន្លែងផ្សេងៗនៃរាងកាយរបស់ ស៊ុម បាន​យ៉ាង​ច្បាស់ ។ និស្ស័យរបស់ខ្ញុំ រមែង​មិន​ព្រម​បិទ​ភ្លើង​ទេ នៅពេលដែលដេកជាមួយប្រពន្ធ ។ ស៊ុម គេងនៅលើគ្រែរង់ចាំខ្ញុំជាស្រេច ។ ខ្ញុំ​​ដោះ​សំលៀក​បំពាក់​ខ្លួន​ឯង​ចេញ​ហើយ ក៏​ងាកមកដោះសំលៀកបំពាក់ដ៏ស្ដើងៗរបស់ ស៊ុម ទៀត ។ រាងកាយ​របស់​យើង​ទាំង​ពីរ​​នាក់ ពេលនេះ​ទទេចែស​ទាំងគូ ។ ខ្ញុំប្រើក្រសែភ្នែកសំឡឹងទៅតាមទីផ្សេងៗរបស់ស៊ុម នាងដេក បិទ​ភ្នែក​ដក​ដង្ហើមធំ ប្រៀប​ដូច​ជាកំពុងកើត​អារម្មណ៍ឡើងមកហើយ ។ ខ្ញុំថើបជញ្ជក់​ទៅ ពាស​ពេញ​រាង​កាយ​របស់​នាង​យ៉ាងគួរឲ្យជាប់ចិត្តដឹតអារម្មណ៍ ។ ជា​ពិសេស កន្លែងដែល​ខ្ញុំពេញចិត្តជាងគេ គឺ​ដោះ​ទាំង​គូ​ដ៏​ធំៗ​របស់​នាង ។ នាងថ្ងួចថ្ងូរគួរឲ្យពេញចិត្តនៅពេលដែល​ដល់​ចំណុច​កំពូល​ម្ដងៗ ។ ព្រឹកនេះ នាង​ត្រូវ​ទៅ​ផ្សារ​ចំណែក សុភា នៅរៀបចំផ្ទះ ។ ប៉ុន្ដែគួរឲ្យចំឡែកថ្ងៃនេះទៅ​ផ្សារយូរណាស់ អត់​ព្រម​ត្រឡប់​មក​វិញ ខ្ញុំ​តាម​ទៅរកក៏មិនឃើញ មិនដឹងជានាងទៅណា ។ នៅពេលកំពុងធ្វើការ ស្រាប់​តែ​មាន​ស្ត្រី​ចំណាស់​ម្នាក់​មក​ប្រាប់​​ថា :

  • អា ថន បានបបួលនាង ស៊ុម ប្រពន្ធរបស់ឯងទៅជាមួយគ្នាហើយ !
  • ពិតមែនឬ ? (ខ្ញុំបញ្ជាក់ទៅស្ត្រីចំណាស់វិញ) ។
  • ពិតមែនណា យើងទៅកុហក់ឯងធ្វើអី ។


បីថ្ងៃក្រោយមក ខ្ញុំបានទទួលសំបុត្រពិសេសមួយច្បាប់របស់ស៊ុម នាងសរសេរមកថា: ស៊ុម សូម​លា​បងហើយ ! អូន​មិន​ហ៊ានមក​ជួបបងសុំលាដោយផ្ទាល់ទេ អភ័យទោសឲ្យ​ស៊ុម ផងចុះ ! អូនរត់តាម បងថន នេះក៏ព្រោះគាត់ថា នឹងស្រលាញ់​អូន​អស់​មួយជីវិត ទើបអូនប្រថុយទៅ ! ខ្ញុំអានសំបុត្រចប់ ក៏​ហុច​ទៅ​ឲ្យ សុភា អានបន្ដ ។ សុភា អានហើយ ក៏សួរខ្ញុំថា :

  • បងខឹងនឹង ស៊ុម ទេ ?
  • បងមិនខឹងទេ ! ប្រសិនបើទៅហើយមានសេចក្ដីសុខនោះ សុភា ក៏​អញ្ចឹង​ដែរ​បើ​ទៅ​ជា​មួយ​អ្នក​ណា​មាន​សេចក្ដី​សុខ​ជាង​នៅ​ជាមួយបង ក៏ទៅចុះ !
  • សុភា មិនទៅណាចោលបងទេ ! ព្រោះសុភាស្រលាញ់បង ! សុភាព្រមធ្វើជាប្រពន្ធ របស់​បង​តែ​ម្នាក់​គត់ !
  • ល្អណាស់កំពូលស្នេហ៍បង !

ខ្ញុំដើរទៅរកសុភាឱបថើបនាងដោយក្ដីស្រលាញ់ ។ មិនយូរប៉ុន្មានរាងកាយរបស់យើង ក៏​អស់​សំលៀក​បំពាក់រលីង ខ្ញុំ​ចាប់​សុភាឲ្យដេកផ្ងានៅលើគ្រែរួចទ្រោបពីលើរាងកាយរបស់ សុភា ថើប​ជា​រឿយៗ​តាមចំណុចសំខាន់ៗ​នៅ​លើ​រាង​កាយ​របស់​នាង ។ ពេលវេលាបានកន្លងផុតទៅ ខ្ញុំ​កំពុង​តែ​ដេក​ជា​មួយ សុភា ត្រចៀករបស់ខ្ញុំក៏បានឮសំឡេងហៅ ខ្ញុំក៏ចេញមកមើលថា តើ​ជា​អ្នកណា ព្រោះសម្លេងយឹតៗ បង្អូសវែងៗ ដូចជាសំឡេងបិសាច ។ ខ្ញុំចេញមកមើលដល់ក្រៅផ្ទះ ក៏ឃើញពិតថាជា ស៊ុម នោះ​ឯង ។ ខ្ញុំ​ញញឹម​ចេញមក​ដោយរីករាយ ទឹកមុខរបស់ ស៊ុម ឡើងសស្លេកដូចស៊ុតស្ងោរ ។ នាង​ស្ថិត​នៅ​ក្នុង​ឈុត​ខោ ខៅ​ប៊យ និងអាវយឺតកមូល ។ ពេលនាង​ឃើញ ខ្ញុំក៏និយាយ​ឡើងថា:

  • ស៊ុម មកលាបង
  • ស៊ុម សុខសប្បាយទេឬ ? (ខ្ញុំក៏សួរទៅវិញ) ។
  • ស៊ុម កំពុងទៅរកកន្លែងសុខសប្បាយហើយ ! ស៊ុមស្លាប់ហើយណាបង ! អាថនវាយក​ស៊ុម​ទៅ​លក់​ឲ្យ​មេ​បន ! បញ្ជា​ឲ្យ​ស៊ុម លក់ខ្លួន ស៊ុមទ្រាំមិនបានក៏ចងកសំលាប់ខ្លួនទៅ !
  • នេះមានន័យថា ស៊ុម ជាខ្មោចឬ ? ខ្ញុំសួរទាំងភិតភ័យតែមិនមែនខ្លាចទេ អាច​មក​ពី​ទំនាក់​ទំនង​របស់​យើង​ពី​មុន​ក៏​ថា​បាន រួមទាំងការអាណិតអាសូរដល់ជតាកម្មរបស់នាងទៅវិញទេ ។
  • មែនហើយបង ! ស៊ុម ទៅសិនហើយណាបង ! រាងកាយរបស់ស៊ុម ក៏​បាត់​ទៅ​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទះ​ហៅ​សុភា​និយាយរឿង កាល​​ពី​អម្បាញមិញ​នេះ​ឲ្យ​ស្ដាប់ ។ សុភា​ដល់​ថ្នាក់​ទឹក​ភ្នែក​ហូរ​រហាម​ព្រោះ​នឹក​អាណិត​អាសូរ​ដល់នាងស៊ុម ។

ព្រឹកស្អែក​ឡើង ខ្ញុំទិញសារព័ត៌មានមកអានស្រាប់តែឃើញមានដំណឹងអំពី ស៊ុមដែលត្រូវ​គេ​នាំ​ខ្លួន​ទៅ​លក់ឲ្យមេបន ទីបំផុត​ក៏ចងសំលាប់ខ្លួន ។ ពេលវេលាបានកន្លងផុតទៅ ប៉ុន្មានថ្ងៃក្រោយមក ក៏​ឮ​ដំណឹង​មកថា អា ថន និង មេបន ដែល​ប៉ូលិស ឃុំឃាំងទុកនោះត្រូវបានស្លាប់នៅ​ក្នុងបន្ទប់ទាំងពីរនាក់ ។ តាមការ​ស្រាវជ្រាវ​អំពីការស្លាប់នេះ បង្ហាញ​ថា​អ្នក​ស្លាប់​បាន​ស្លាប់​ដោយ​ត្រូវ​គេ​ច្របាច់​ក ។ ខ្ញុំ​ជឿ​ជាក់​ថា​ប្រាកដ​ជា​ខ្មោច​របស់ ស៊ុម ទៅ​សង​សឹក​អ្នក​ទាំង​ពីរ​នោះ​វិញ ក្នុងការចាប់​បង្ខំ​នាង​ឲ្យ​លក់​ខ្លួន ៕

 

 

រឿងមហាចោរនៅទល់ដែនវគ្គទី១១៖ តដៃដោះខ្លួន

 


រឿងមហាចោរនៅទល់ដែនវគ្គទី១១៖      តដៃដោះខ្លួន

កាលមានន្ទ បានទឹកផឹកឆ្អែតឆ្អន់ហើយ អ្នកបំផាយសេះ ទៅភូមិរហាត់ទឹក ដោយបោលកាត់តាមវាលស្រែ ដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំណើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះ តម្រង់ទៅផ្ទះមួយតូច ដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់ អាយុប្រមាណសែសិបឆ្នាំ កាន់ចន្លុះមួយ ចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះ ក៏គ្រវីចន្លុះឡើង រីករាយ ហើយស្រែកថា៖


អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ?

ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចា របស់អ្នកកាន់ចន្លុះ គេសង្កេតឃើញ នូវការគោរពស្រលាញ់ យ៉ាងខ្ជាប់ខ្ជួន ជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះ ដោយអស់កម្លាំងខ្លាំងពេក។ មាណពស្ទុះទៅឱបសហជីវិនចាស់ របស់អ្នក យ៉ាងខ្លាំង ដោយក្ដីរលឹក។ មិត្ដចាស់នេះ ឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា៖



*ឱ ! លោកគ្រូរបួសផង ?

ថាហើយអ្នកម្ចាស់ផ្ទះ ស្ទុះទៅគ្រាហ៍មានន្ទ ដោយថ្នាក់ថ្នម។

មានន្ទញញឹមឆ្លើយថា៖

អឺ ! ខ្ញុំរបួស!

អ្នកណា អាចកាប់លោកគ្រូ ត្រូវយ៉ាងនេះ ?

មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខ ពីស្រពោន ទៅចងចិញ្ចើម។ សម្លេងមួយ បន្លឺលាន់ឮឡើង តិចៗ ថា៖


ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។

អឺ ! ឆាប់ឡើង!

មានការឬទេ ?

ប្រហែលមាន បងគីឯងសុខសប្បាយជាទេ ?

សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សម្រាន្តលើគ្រែនេះផ្អែកទៅនឹងខ្នើយ ចាំខ្ញុំដាំទឹក លាងឈាមឲ្យស្អាត រួចចាំខ្ញុំ រុំរបួសឲ្យស្រួល មើលៗ តើមុខរបួសធំទេ !

មិនអីទេ ?

ឱ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេ លោកគ្រូ ឈឺខ្លាំង ឬ ?

មានន្ទប្រឹងធ្វើមុខជូរ តែអ្នក ខំប្រឹងញញឹម ឲ្យសហជីវិនរបស់អ្នក បានធូរទ្រូង។


មិនជាអ្វីទេ!

លោកគ្រូ សម្រាន្តនៅឲ្យស្ងៀម ទុកខ្ញុំធ្វើការនេះ។

នាយអគ្គីឆ្លេឆ្លា រហ័សជើង ស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើង ដាំទឹក ឆេះឲ្យទង្គោល រួចមកច្របាច់ដៃជើងឲ្យមានន្ទ ។ នាយអគ្គីនិយាយ ស្ទើរយំ ថា៖

ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។

បងគីឯងជាមិត្ដជីវិតមួយ នឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយឬនៅ?

អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីឯងបែកទៅខ្ញុំ តដៃនឹងខ្មាំង សម្លាប់អស់ជាច្រើន ដល់មានឱកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីឯងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញ ខ្ញុំខ្លោចចិត្ដ នឹកថា បងគីឯងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . .។

បុរសឈ្មោះអគ្គី កាលឮមានន្ទថ្លែងថាមានប្រពន្ធ ក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ។


យី ! អីលោកគ្រូមានប្រពន្ធហើយ ?

តែមានន្ទធ្វើទឹកមុខស្មើដដែល។

អឺ ! កុំអរ . . កុំសើច . . គឺជារឿងកម្សត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាឯណា អាចមកប្រៀបធៀប នឹងសេចក្ដីស្នេហា របស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ ឱ! ល្អមែន . . .។នាយគីទះដៃដោយត្រេកអរ។


លោកគ្រូមានសំណាងណាស់!

មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សម្លឹងមើលទៅលើ។

ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ......ឱ ! បង អើយ.... ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។

អី....បង បង មានសហាយ . . . ?

នាគីប្រែទឹកមុខ ស្រឡាំងកាំង បើកភ្នែកធំ។


យី ! ម៉េចក៏ដូច្នោះ ?

មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដោយសម្លេងមូលដដែល ថា៖

កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។

នាយគីងាកក្បាលសម្លឹងគិត រួចសួរថា៖

អ្នកណាជាសហាយ ?

ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកឯណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . .

អ្នកណា ? អ្នកណា ?

មានន្ទនៅស្ងៀម យកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះ ធ្វើឲ្យនាយគី រឹតតែឆ្ងល់ទៅទៀត ។ ភ្នែក ដែលនាយគីមើល ចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើឲ្យបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដ ។ មានន្ទ បន្ថែមទៀតថា៖


កុំចង់ដឹងអី !

ទេលោកគ្រូ !

ជារឿងហួសអស់ទៅហើយ។

ទេ លោកគ្រូ !

ជារឿងឥតប្រយោជន៍។

នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាច ឲ្យមានន្ទប្រាប់ខ្លួន ដ្បិតអ្នកមានប្រយោជន៍ នឹងដឹងរឿងរបស់មិត្ដ ដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹង នូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទី ក៏ដោយ ឲ្យតែមានន្ទព្រមនិយាយរឿងឲ្យស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយ តិចៗថា៖


លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។

ពាក្យនេះមានសំនួនខ្លាំងមែន ដ្បិតមានន្ទ បែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា៖

កាមាប្អូនប្រុសខ្ញុំ . . .។

យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?

អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែឥឡូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទម្ងន់ ប្រហែលវាស្លាប់ហើយ ឯខ្ញុំក៏ត្រូវរបួសនេះឯង។

ឱ ! ព្រះម្ចាស់ថ្លៃអើយ !

កុំឲ្យខាតពេល ! អឺ កុំឲ្យខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅ ជីវិតយើងមានគ្រោះរដឹក រហូតតាមផ្លូវហើយ។


បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់ រស់ជាមួយលោកគ្រូដែរ។

ប៉ុន្ដែបើស្លាប់ ឬ រស់ក៏ល្អមើល។

បាទ ! បាទ !

មានន្ទចាប់បាតដៃនាយគី ច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀត ដូចតទៅ៖

ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការណ៍មួយយ៉ាងធំ។

គឺអ្វី ?

គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងឲ្យបានរុងរឿងឡើងវិញ។

ធ្វើយ៉ាងណា ?

តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។

បាទ ! ខ្ញុំក៏តស៊ូដែរ!

អឺ ! ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។

យល់ព្រមពេញទី !

អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។


តែការតស៊ូ មិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អាណិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទម មិនចេះខឹង មិនខ្លាចការ មានចិត្ដអំណត់ ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្ស ដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រ អត់ឃ្លាន គ្មានពេលសប្បាយ ឬ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺ

ប្រាសព្រាត់អស់ចំណងស្នេហាទាំងឡាយ ដែលចងយើង ដើម្បីឈោងចាប់យកភពមួយថ្មី ដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពឯកា» ឬ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅតស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខ និង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។

ទឹកពុះហើយឬ ?

នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះ ក្នុងចានដែក។ អ្នកយកគមកធ្វើសំលី រួចលុបលាងមុខរបួស យ៉ាងថ្នមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា៖


គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថា

លោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួស ស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅ តាមយើងទេ?


ទៅ! ប្រាកដជាទៅដាច់ខាត។

យើងទៅតាំងទីកន្លែងត្រង់ណា ?

គង់ដឹងទេ តែឥឡូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ។

ជយោ ! លោកគ្រូ ! ហ៊ី រួចហើយឥឡូវសូមលោកគ្រូសម្រាកចុះ ខ្ញុំយាមមាត់ទ្វារជូន។

មានន្ទសើច ចាប់ដៃនាយអគ្គីជាប់ នៅស្ងៀមមួយស្របក់ រួចនិយាយថា៖

យាមឯណា ខ្ញុំមិនទាន់បានសួរបងឯងផង។

នាយអគ្គីមុខស្មើ។


ឱ ! បាទ !

តើកាលពីយើងបែកគ្នានោះ បងឯងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?

នាយអគ្គីឡើងស្រងូតស្រងាត់ ឆ្លើយថា៖

បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំង ដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំ ទៅសម្លាប់។ ខ្ញុំញញឹម មុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹម ព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ ដោយបានបំរើបុព្វហេតុមួយ ដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាត ស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអាណិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។

បរិយាកាសនៃកិច្ចសន្ទនា ក៏ប្រែរីករាយវិញ។ សម្លេង៖


អូ ! អូ ! អូ !

បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាឲ្យខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា៖

អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់ រត់ពីកណ្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំង នឹងបង ឥឡូវត្រូវការ អូនហ៊ានយកកាំបិត មកបុកត្រង់ដង្ហើមបង ឲ្យស្លាប់ទៅ មិនគប្បីមកដោះលែងបង ដោយលួចលាក់ទេ។ នាងយំឱបដៃខ្ញុំ ដែលជាប់ចំនង និយាយខ្សឹកខ្យួលថា៖

ច៎ាះ ប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបង ដែលមកដោះបងនេះ។ ជាកិត្ដិយសមួយ របស់ប្អូន ដោយបានជួយជីវិត អ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបង មិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះ ប្អូនជាមនុស្ស។ ពួកនេះ បង្កឲ្យស្រុកយើង បង្ហូរឈាមគ្នា កាប់សម្លាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ ឱបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើឲ្យប្អូនជាស្រីក្រៀមក្រំជានិច្ច ក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ?» ប្អូនចង្អៀតចិត្ដណាស់ បង។

ខ្ញុំឆ្លើយតបថា៖

ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដ ត្រាណដែរ។ ដើម្បីឲ្យបានសុខនេះ លុះត្រាតែស្រុក ត្រូវបានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចម្បាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែ នៅតែកើត។ ចម្បាំងនេះ ពុំមែនធ្វើឲ្យប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . ។

ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចម្បាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំ សព្វថ្ងៃនេះ»។

បងមិនទៅណាទេ!

ទេ ! ទេ! សូមបងអាណិតប្អូន អញ្ជើញទៅចុះ ទុកជីវិតបង ដើម្បីបម្រើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដ ខ្មែររាល់គ្នា ឲ្យបានសម្រេចទៅចុះ។

ប្អូនជាខ្មែរ ឬ ខ្មាំង ?

ច៎ាះ ! ប្អូនជាខ្មែរ!

បងទៅណាមិនរួចទេ បងចង់ស្ដាប់សម្ដីអូន ចង់ស្លាប់រស់ជាមួយអូន។

ទេ ! បងអាណិតខ្មែរទាំងពួងផង ដ្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។


នារីយំសោក ស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំ ពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើឲ្យខ្ញុំទៅណារួច បើខ្ញុំទុកស្រីកម្សត់នេះ ជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ ឱ ! រាត្រីកម្សត់។ លោកគ្រូ ! ខ្ញុំសូមសម្រក់ទឹកភ្នែក មួយតំណក់ចុះ នៅលើសេចក្ដីស្នេហា ដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះ ជីវិតខ្ញុំជិតស្លាប់ហើយ។

 យើងចេញដំណើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំង ដេញតាមជាប់ពីក្រោយ។ ឱលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញ ដោយប្ដេជ្ញាថា ឲ្យស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណ មួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយ យ៉ាងកំណាច ស្ទុះមកត្រូវនាងចំកណ្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី ។ ខ្ញុំឱបនាង។ នាងយំ ដោយខ្សឹកខ្សួល ប្រាប់ថា៖

បងសម្លាញ់ប្អូន ?

ខ្ញុំខ្សឹបប្រាប់វិញថា៖


បងស្រលាញ់អូន !

នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាម មួយរំពេច។ បាទ ឱ ! ស្លាប់ទៅៗ។

នាយគី គ្រវីក្បាល។

មានន្ទអង្អែលខ្នងសួរថា៖

ចុះយ៉ាងណាទៀត ?

បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខ គិតតែពីប្រលូកគ្មានថយ រហូតដល់ ខ្មាំងស្លាប់អស់ជាច្រើន ដួលរណោងលើដី ឆ្លៀតឱកាសនោះ ខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមក ខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។

សូរជើងសេះមួយ លាន់ឮឡើង ។ នាយគី ផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែត ទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវ នៅលើដើមទ្រូងអ្នកជិះសេះ ជាស្រេច។


អ្នកណា ?

អញ!

អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានឲ្យដំណឹងអញមុន . . .។

នាយកោប លោតពីលើខ្នងសេះ មកឱបអគ្គី យ៉ាងស្និទ្ធស្នាល។

អញរវល់ណាស់ មិនបានឲ្យដំណឹងអ្វីទេ។ មកទៅក្នុង។

អាកោបទៅមិនបានទេ ឈប់ ! អាកោប អាឯងហ៊ានតែចូល អញសម្លាប់ឯងចោលឥឡូវនេះ។

អាឆ្កួត ! មានការ។

ការអី ?

អញមកប្រាប់លោកគ្រូ។

យី ! ម៉េចអាឯងដឹង ?

ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។

ឈរនៅហ្នឹងហើយ ចាំអញទៅជម្រាបគាត់ជាមុនសិន។

ពេលនោះ សម្លេងមានន្ទលាន់ឮឡើង ពីលើគ្រែក្នុងបន្ទប់៖


អ្នកណា កោបឬ ?

បាទ !

គីឲ្យកោបចូលមក !

នាយគីរុញស្មានាយកោប ឲ្យចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព៖

ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគិរីសុមេរុ ឲ្យខ្ញុំមកជម្រាបលោកគ្រូថា «គេបានចាត់ទ័ពសេះ មកតាមចាប់លោកគ្រូ ចំនួន១២នាក់»។

កោបឯងភ័យ ឬ គ្នាប៉ុណ្ណឹង?

បាទទេ!គី ?បាទ ទេ !កោប ?បាទ !ត្រៀមខ្លួន!នាយកោបញាក់មុខឆ្លើយថា៖

បាទ!

មានន្ទក្រោកអង្គុយ ហាក់ដូចគ្មានឈឺអ្វី។

បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់។

បាទ !បាទ !មានន្ទសួរទៀតថា៖

អ្នកណានាំមក ?និលពេជ្រ!

អៃយ៉ា ! ទុកនិលពេជ្រឲ្យមកខ្ញុំចុះ កាលណាវាមកដល់។

នាយកោបងក់ក្បាល។

បាទ ! មិនយូរទេ ប្រហែលបន្ដិចទៀត ព្រោះខ្ញុំឮសូរជើងសេះ តែពីក្រោយខ្ញុំគគ្រឹក។

អឺ ! មិនជាអីទេ ។ ឥឡូវ ទៅរាំងទ្វាររបងឲ្យជិត។ កោបនៅម្ខាង គីនៅម្ខាងមាត់ទ្វារនេះ។ ឯខ្ញុំ នៅពួនគុម្ពផ្កាកណ្ដាល។

បាទ !

មានទ្វារ រត់ទៅតាមក្រោយទេ ?

នាយគឺឆ្លើយថា៖


បាទ ! មានផ្លូវសម្ងាត់មួយ។

របងគីឯង ល្មមពួកវាចូលបានទេ ?

មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែឫស្សី។

អឺ ! ល្អ ខ្ជិលទៅណា គឺឯងថយមុន កោបថយក្រោយ។

បាទ !បាទ !

យើងវាយតដៃ ដើម្បីដោះខ្លួន ទៅតាមទ្វារក្រោយណ៎ា !

បាទ!បាទ!

ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។

ទល់ដែន!ទល់ដែន !

កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !

បាទ !បាទ !

ឥឡូវ ទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះឮសូរជើងសេះ មកដល់ហើយ។

និលពេជ្រ នាំទ័ពបំផាយសេះ យ៉ាងលឿន ទាំងកណ្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពល ដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគី នៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា៖


បាទស្គាល់។

បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាន នៅជិតនេះ គ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន ឲ្យបំបោលសេះ កាត់វាលតម្រង់ទៅភូមិរហាត់ទឹកតែម្ដង ទើបឆាប់ការ។

 ក្នុងដំណើរ ដ៏ស្រូតរូតនេះ អ្នកឮសូរជើងសេះមួយ ខាងមុខដែរ តែអ្នកនឹកស្មានថា ជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការណ៍មួយវាត់ភ្លែត ក្នុងបញ្ញាអ្នក គឺគ្រោងការណ៍ឡោមចាប់មានន្ទឲ្យបាន។

លុះបានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាឲ្យទាហានទាំងអស់ ចុះពីលើខ្នងសេះរៀងខ្លួន រួចឲ្យសានដើរលបៗ ទៅស្ដាប់មើល។ នាយសាន ថ្វីដ្បិតតែធ្លាប់តយុទ្ធ មកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះ ក៏នៅមានសេចក្ដីតក់ស្លុត យ៉ាងខ្លាំង។ បេះដូងគាត់ញ័រ រំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗ ទៅមុខ ត្រាតែបានទៅដល់ផ្ទះអគ្គី ដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ ប្រាប់និលពេជ្រវិញ។


ម៉េចមានឃើញអ្វីខ្លះ ?

ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ។

ប្រហែលមានមនុស្សទេ ?

ប្រហែលដេកលក់អស់ហើយ។

បើដូច្នោះទៅ !

កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើក ដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗ ថា៖


ម៉េចបើកទ្វាររួចទេ ?

បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?

ទៅរក លើកជណ្ដើរផ្ទះខាងមុខនោះ សិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀត ប្រយ័ត្នឆ្កែព្រុសផង។

បាទ !

សានក៏ស្ទុះ ទៅលើកជណ្ដើរផ្ទះរបស់អ្នកស្រុកម្នាក់ យកមកផ្អែកលើទ្វារ។ នាយសានឡើងជណ្ដើរភ្លាម ឥតបង្អង់។ លុះមកដល់លើទ្វារហើយ នាយសានក៏បែរគូទ ទម្លាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើឲ្យនាយសាន ធ្ងន់ខ្លួនរយីងរយោង។


នាយកោប ដែលលិទ្ធអណ្ដាត រង់ចាំចំណី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយ ត្រង់គល់ក ។ នាយសានលាន់សម្លេង ឮងឹក រួចធ្លាក់ខ្ពោកដល់ដី។


និលពេជ្រ ដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ៖ និលពេជ្រខ្សឹបហៅ៖


សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។

នាយធីដឹកមុខឡើងជណ្ដើរ ដល់ចុង ក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះ ដាវអគ្គីលៀនចេញធ្លោ ពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាឮឆាំងៗ ដូចរន្ទះកណ្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហាន ក៏ជ្រុះមកក្នុងរបងផ្ទះនាយគី ខ្ពោកៗ បន្តបន្ទាប់គ្នា ដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គី តយុទ្ធម៉ាំងៗ យ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេ បញ្ជាឲ្យឈប់។

ឈប់ ! អ្នកណាហ្នឹង ?

អគ្គីឆ្លើយថា៖អញ!អឺ ! គីទេឬ ?

អឺ ! អញ ម៉េចនិលទេឬ ? ឯងមកលេងនឹងអញឬ ?

អឺអញៗ មកលេង!បើមកលេង មកកុំបង្អង់ !

ឯងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)

អញមកជាតំណាងច្បាប់។

នាយកោបចេញពីគុម្ពផ្កាមក សើចក្អាកក្អាយ៖


ហាសៗ តំណាងច្បាប់ ! មានតែចោរទេ ដែលចូលក្នុងរបងផ្ទះគេ ដោយលបៗ ។ អ្នកតំណាងច្បាប់ មិនធ្វើដូច្នោះទេ។

យី ! អាកោប អញមកនេះមានសំបុត្រ។

ចាំភ្លឺស្រួលបួលទៅពូ ! មានអី។

អាកោប អញមិនខ្ចីនិយាយនឹងឯងទេ។

និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់ រាំងដើមទ្រូងនិលពេជ្រ។


មិនបានទេ ! មិត្ដទៅណាមកណា ទៅមិនបាន។

អញទៅក្នុងផ្ទះ។

ប្លន់ឬ ?

អញចាប់មនុស្សទោស។

គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។

មាន ។

ទៅមិនបាន ទៅស្លាប់ឯង ឬ ស្លាប់អញ !

ព្រះកម្ពុតឲ្យអញមកណ៎ា។

ទេវតាឲ្យមកក៏ត្រូវឈប់ ដ្បិតអគ្គីមិនឲ្យចូលទៅ។

ឯងរឹងទទឹងនឹងច្បាប់ឬ ?

ឯងរកចាប់អ្នកណា ?

មានន្ទ !

ហ៊ីសៗ អាក្រពើ វង្វេងបឹង!

មានន្ទនៅឯណា?

នៅនេះ ?

សម្លេងមានន្ទលាន់ឮឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយ ដែលចាំងផ្លេកៗ។

រកខ្ញុំធ្វើអី ?

ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។

មានន្ទកញ្ឆក់សំបុត្រ ពីដៃនិលពេជ្របាន ញីហែកខ្ទេចខ្ទី គ្រវាត់ចោលទៅ។ និលពេជ្រខឹង ខ្មួលឡើង។


យី ! ម៉េចព្រះតេជគុណ ហ៊ានហែកសំបុត្រព្រះកម្ពុត ?

ខ្លាចអី សំបុត្រមិនត្រឹមត្រូវតាមច្បាប់។

មិនមែនទេ ! បោះត្រាលោកផងណា!

អើ! ត្រាមែន តែសំបុត្ររំលោភ ឲ្យចាប់យើងទាំងយប់ គ្មានច្បាប់ណាឲ្យចាប់ដូចនេះទេ។

អាកូន ! ចូលចាប់ !


មានន្ទថយក្រោយបីជំហាន គ្រវាសដាវ និយាយយ៉ាងសង្ហាថា៖


ចាប់មានន្ទបាន លុះត្រាតែធ្លាក់អាវុធពីដៃ។

នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់ឮឆាំងៗ ចែសៗ ឡើងពីរោះ ដូចសូររនាតដែក។ បី ទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវ ស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាង ដួលច្រច្រោងជើង បាត់ស្មារតី រួចស្រែកថា៖


មួយហើយវើយ !

មានន្ទវាយថយ រត់ទៅគេច នឹងគល់ឈើ ដែលធ្វើឲ្យខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវ ខ្វែងខ្វាត់ ច្រវាត់គ្នា ច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួន ឯគល់ឈើមួយទៀត។ ខាងនិលពេជ្រ រកមិនឃើញ រេរា។ មានន្ទស្រែកហៅ ថា៖


ឯនេះទេវើយ ! មក !

កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាង វាយខ្នងនាយធីផូង មួយដាវអស់ទំហឹង ដែលនាំឲ្យធីភ័យជាអនេក។ ដល់ដឹងថា មានន្ទ ក៏ស្ទុះហក់ដេញ តាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គី ក៏បង្កើតបរិយាកាសកំប្លែងលេង លាយមែនដូចគ្នា។ យូរៗ នាយកោប បែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបី ចេះតែវាយថយ រហូតទៅដល់នឹងហ្វូងសេះ របស់កងនិលពេជ្រ ដែលចងតម្រៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំង ថា៖


ឡើងសេះ !

នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅ ដោយមានជនខាងនិលពេជ្រ ដេញជាប់ពីក្រោយ។ រីឯមានន្ទ កាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយ ដួលព្រូស។ មានន្ទរមៀលខ្លួន បណ្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញ តដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវ មិនឲ្យមានន្ទឡើងសេះរួច ។

 និលពេជ្របញ្ជា ឲ្យទាហានម្នាក់ លែងខ្សែសេះ ឲ្យរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើង ដួលផ្កាប់មុខ ដោយមិនដឹងខ្លួន។ កងខាងនិលពេជ្រ រោមមានន្ទដូចស្រមោច ថ្វីដ្បិតតែមានខ្លះ ត្រូវរបួសច្រើនអន្លើ ណាស់ទៅហើយ។ មានន្ទគេចខ្លួនបាន ក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជា ឲ្យកងពលឡើងសេះតាមទៅដែរ។ មានន្ទ រត់ឆ្លងអូរ ឆ្លងជ្រោះ យ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយ មិនឈប់ឈរ។

ព្រះអរុណ រះស្វាងឡើង ។ សេះមានន្ទ កាន់តែដាបទៅៗ រីឯខ្មាំង កាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់ មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណា ឲ្យរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិល តោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយ ឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ 

ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ ដកដង្ហើមវែងៗ ឲ្យមានកម្លាំង។ មាណពនឹកថា ខ្យល់ព្យុះ មុខជាផុតរលត់មិនខាន។ អ្នកដើរបណ្ដើរ ហួចបណ្ដើរ បីដូចអ្នកគង្វាលគោម្នាក់ ដែលគ្មានដឹងឮ ដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយ ម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសម្លឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យ ក៏ឡើងថ្លាត្រចង់ គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់ តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរ ជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា «ពួកនិលពេជ្រ ស្លាប់ថ្ងៃនេះ ក៏ក្រែលដែរ គឺខ្មាំងស្លាប់ នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។


សត្វកុក ដែលនៅប្របផ្លូវ ពួនសម្ងំចឹកត្រី ក្នុងថ្លុកមួយ ផ្អើលឈូហើរឡើង។ មានន្ទភ្ញាក់ព្រើត ក្រាបពួន តែដល់មិនឃើញអ្វី ក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «ឱ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរ យកជើងព្រៃ។ លុះដល់ផ្ទះមួយ ដែលនៅចុងភូមិ អ្នកឡើងភ្លាម ចូលទៅក្នុងបន្ទប់បិទទ្វារបាត់៕

រឿង ពស់​កេងកង​ ​

 


រឿង ពស់​កេងកង​ ​

កាលពីព្រេងនាយ​នៅលើ​ដី​យើង​នេះ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស និង​ពស់​ឥត​ពិស​ទេ មានតែ​ពស់​កេងកង ។​ ​ ​មាន​និទាន​ថា : កាលពីដើម​ឡើយ​មាន​មនុស្ស ២ នាក់​ប្តី​ប្រពន្ធ ប្រពន្ធ​ឈ្មោះ​នាង​នី មាន​កូនស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្តី​នោះ​ទៅ​ជួញ​អង្គាំ​បាត់​ជា​យូរអង្វែង ។ ថ្ងៃមួយ​អស់​បងប្អូន​ផ្ទះ​ជិត​ខាងគេ​បបួល​គ្នា​ទៅ​រក​អុស ។ 

ឯ​នាង​នី​ឮ​គេ​បបួលគ្នា ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ យក​នាង​អេតជា​កូន​ទៅ​ជាមួយផ​ង លី​ដឹង​ចូលទៅ​ក្នុង​ព្រៃ​បានឃើញ​អុស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុស​អុស លុះ​​ពុស​យូរ​បន្តិច​ទៅ ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅក្នុង​រន្ធ​ពស់ ។ នាង​នី​មើលទៅ​ឃើញ​ដឹង​និង​ពស់​កេងកង ក៏​និយាយ​នឹង​ពស់​កេងកង​នោះ​ឲ្យ​ហុ​ចដឹង​ឲ្យ ។

 ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា ​អើ​? បើ​នាង​ឯង​ដោយ​អញ ធ្វើ​ជា​ប្រពន្ធ​អញ​ទើប​អញ​ឲ្យដឹង បើ​នាង​មិន​ដោយ​អញ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​នោះ អញ​មិន​ឲ្យដឹង​ទេ​ ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ ហេតុតែ​ជា​ស្រីខូច​ក៏​ទទួលព្រម​ថា ​អើ ​!​លែង​តែ​អ្នកឯង​ឲ្យដឹង​មក​ខ្ញុំ ចាំ​ល្ងាច​ខ្ញុំ​ឲ្យ​មេ​អេ​ត​មក​ហៅ​ ។ ពស់​កេងកង​ឮ​នាង​នីថា​ដូច្នោះ ក៏​ឲ្យដឹង​មក ។

 នាង​នី​ផ្តាំ ​ដល់​ល្ងាច​សឹម​ឲ្យ​មេ​អេ​ត​មក​ហៅ​ ហើយ​នាង​នី​ក៏​ទូល​អុស​ទៅ​ផ្ទះ​ជាមួយ​នាង​អេត លុះ​ដល់​ព្រលប់​នាង​នី​ក៏​ប្រើ​នាង​អេតជា​កូន​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេ​ត​ទៅ​ដល់​មាត់រ​ន្ធ​ពស់​ឆ្លើយថា ​ពស់​កេងកង​! ៗ នាង​នី​ឲ្យ​ហៅ​ ។ ឯ​ពស់​កេងកង​ឮ​ហើយ​ចេញមក ។​

 ​ ​នាង​អេតឃើញ​ពស់ក៏​ភ័យខ្លាច​ព្រឺ​​សើ្ងប​អ​ស់ទាំងខ្លួន ប៉ុន្តែ​ខ្លាច​ម្តាយ​ព្រោះ​ម្តាយ​ប្រើ​មក ក៏​ខំ​សង្កត់ចិត្ត​នាំ​ពស់​ទៅផ្ទះ ។ ពស់​នោះ​ធំ​ណាស់​លូន​ទៅលើ​ស្មៅ​បាក់​រាប​អស់ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជាមួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា ​ខ្ញុំ​មានប្តី ឥឡូវនេះ​គាត់​ទៅ​ជួញ​អង្គាំ​ពីរ​បី​ឆ្នាំ​មក​ម្តងៗ​ ។ ពស់​កេងកង​សួរថា ​ប្តី​នាង​ឯង​នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែ​ទៀត​នឹង​មកដល់​? ។

 នាង​នី​ឆ្លើយថា ​មិនដឹង​ជា​ប៉ុន្មាន​ខែ​ប៉ុន្មាន​ថ្ងៃ​ទៀត​មក​ដល់​ទេ​ ពស់​កេងកង​និង​នាង​នី​ក៏​ដេក​លក់​ជាមួយគ្នា​ទៅ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្តាំ​ថា ​បើ​ប្តី​ខ្ញុំ​មក ខ្ញុំ​មិន​ឲ្យ​មេ​អេ​តទៅ​ហៅ​ទេ អ្នក​កុំមក បើ​ប្តី​ខ្ញុំ​មិន​ទាន់​មក​នោះ ខ្ញុំ​បើ​មេ​អេ​ត​ឲ្យ​ទៅ​ហៅ​អ្នក សឹម​អ្នក​មក​ ។ ពស់​កេងកង​ក៏​ទៅ​រូង​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យទៅ​ហៅ​ពស់​កេងកង ។ នាង​អេតខ្លាច​ម្តាយក៏​ទៅ​ហៅ​តាម​ពាក្យ​ម្តាយ​ប្រើ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាចពស់​នោះ​ណាស់ ដ្បិត​ពស់​នោះ​ធំ​ហើយ​វែង​ផង ។ មួយទៀត​ខឹង​ក្នុង​ចិត្ត​ដ្បិត​ម្តាយ​សហាយ​នឹង​ពស់ ។ 

នាង​អេ​ត​ទៅ​ដល់​មាត់រូង​ហៅថា ​ពស់​កេងកង​!​ៗ នាង​នី​ឲ្យ​ហៅ​ ។ ពស់​កេងកង​ឮ​ក៏​លូត​ចេញ​មក​ហើយ​ឆ្លើយថា ​អេ​តអើយ​អេត​! បើ​អញ​ទៅ ឪពុក​អេត​នៅកាប់​កអញ​ដាច់​ ។ នាង​អេតឆ្លើយ​ថា ​ឪពុក​អញ​ទៅ​ជួញ​អ​ង្គាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មកដល់​ ។ ពស់​កេងកង​ឮ​នាង​អេ​តប្រាប់​ដូច្នោះ​ក៏​លូន​ចេញ​អំពី​រន្ធ​មក ហើយ​ចេះតែ​ទៅមកៗ​តែ​សព្វថ្ងៃ ។ នាង​នីសហាយ​ពស់​កេងកង​ទាល់តែ​ផើម ។ ដល់​យូរ​បន្តិច​ទៅ ប្តី​នាង​នី​មកពី​ជួញ​អង្គាំ​វិញ ឃើញ​នាង​នី​ពោះធំ​សង្ស័យ​ក៏​សួរ​នាង​អេតជា​កូន ។ 

នាង​អេ​តប្រាប់​ឪពុកថា ​ម៉ែ​គាត់​ស​ហាយ​ជាមួយនឹង​ពស់​កេងកង តែ​វេលា​ព្រលប់​កាលណា ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វថ្ងៃ​ ។ ឪពុក​ឮ​នាង​អេ​តប្រា​ប់ដូច្នោះ ក៏​និយាយ​នឹង​នាង​អេតថា ​ដល់​ល្ងាច​នេះ​ឯង​ទៅ​ហៅ​ពស់​កេងកង​នោះ​មក​ទៀត អញ​ចាំ​កាប់​វា​នៅ​មាត់ទ្វារ ហើយ​ហង​ទៅ​កុំ​ឲ្យ​ម្តាយ​ហងឯង​ដឹង​ ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់ក៏​ទៅ​ហៅ​ពស់​កេងកង​ថា ​ពស់​កេងកង​!​ៗ នាង​នី​ឲ្យ​ហៅ​ ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយថា ​អេ​តអើយ​អេត​! បើ​អញ​ទៅ ឪពុក​អេត​នៅកាប់​កអញ​ដាច់​ ។

 នាង​អេតឆ្លើយ​ថា ​ឪពុក​អញ​ទៅ​ជួញ​អ​ង្គាំ ពីរ​បី​ឆ្នាំ​មិន​ទាន់​មកដល់​ ។ ពស់​កេងកង​ឮ​នាង​អេ​តប្រា​ប់ដូច្នោះ​ស្មានថា​ឪពុក​មិន​ទាន់​មក​ពី​ជួញ​អង្គាំ​មែន ក៏​ទៅ​សព្វថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច ឪពុក​នាង​អេត​កាត់កដាច់ ហើយ​កាត់​មួយ​កំណាត់ ខាង​កន្ទុយ​យកទៅ​ដាក់​លើ​ស្លាក មួយ​កំណាត់​ខាង​ក្បាល​យកទៅ​ដាក់​លើ​មែក​ពុទ្រា្ទ ឯ​កណ្តាល​ខ្លួន​ឲ្យ​នាង​អេ​ត​យកទៅ​ពន្លះ​ពន្លាត់ស្បែក​ចោល ហើយ​ផ្តាំ​នាង​អេ​ត​ថា ​កុំ​ឲ្យ​ម្តាយ​ហ​ងឯង​ដឹង​តែ​ត្រូវ​ទុក សាច់​ស្ល​ឲ្យ​ម្តាយ​ហងឯង​ស៊ី​ ។

 ឪពុក​នាង​អេត​ក៏លាង​ឈាម​ពស់​ជ្រះ​អ​ស់​មិនឲ្យ​មានស​ល់ ។ ឯ​នាង​ពុំ​បានដឹង​ជា​ប្តី​កាប់ព​ស់​ជា​សហាយ​ស្លាប់​ទេ ព្រោះ​ពេលនោះ​នាង​នី​មិន​នៅ​ទៅ​សួរ​បងប្អូន​នៅផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេតយក​សាច់ព​ស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ឆ្ងាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង ក៏​សួរ​នាង​អេតថា ​បាន​សាច់​អ្វី​ស្ល​មេ​អេត​! ។ នាង​អេត​ប្រាប់ថា ​សាច់ជ្រូក​ នាង​នី​គិត​ស្មានថា​សាច់ជ្រូក​មែន​ក៏​ឲ្យ​ដួសសម្ល​យកមក​ស៊ី​បាយ ។​ ​ ​កាល​នាង​នី​ដួសសម្ល​យក​មក​ឲ្យ​នាង​នី​ជា​ម្តាយ​ស៊ី​នោះ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា្ទ វា​ចង់​ស៊ីសាច់​ពស់​វា​បូល​ថា ​ក៏​ឡូ​វៗ ក្លេម​ក្លម​លបសាច់​ប្តី​ឯង​ ។

 នាង​នី​កំពុងតែ​ស៊ី​បាយ ឮ​ក្អែក​បូល​ដូច្នោះ​ក៏​មើល​ទៅ​លើ​ដើម​ពុទ្រា្ទ ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹកភ្នែក តែ​នាង​នី​ពុំ​ហ៊ាន​យំ​ព្រោះ​ខ្លាច​ប្តី​ដែល​អង្គុយ​ស៊ី​បាយ​ជាមួយគ្នា ។ ប្តី​ឃើញ​នាង​នី​ស្រក់​ទឹកភ្នែក​ក៏​សួរ​ថា ​ហេតុ​ដូច​ម្តេច​បាន​ជា​ស្រក់​ទឹកភ្នែក​? ។ នាង​នី​ឆ្លើយថា ​ស៊ី​បាយ​ក្តៅ សម្លក្តៅ​រឭក​កូនចៅ រលោង​ទឹកភ្នែក​ ។ ឯ​ក្អែក​នោះ​ចេះតែ​បូ​ល ​ក៏​ឡូ​វៗ ក្លេម​ក្លម​លបសាច់​ប្តី​ឯង ក្បាល​ដាក់​លើ​មែក​ពុទ្រា្ទ កន្ទុយ​ដាក់​លើ​ស្លាក​ ។ នាង​នី​មើល​ទៅលើ​ស្លាក ឃើញ​កន្ទុយ​ពស់​កេងកង​នៅ​ទីនោះ ។

 ឯ​ប្តី​នាង​នី​ដឹងថា​ប្រពន្ធ​សហាយ​នឹង​ពស់​កេងកង​ពិតប្រាកដ ក៏​នឹក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹងខ្លួន ។ ដល់​នាង​នី​ផើម ចាស់​ថ្ងៃ​ជិត​នឹង​សំរាល ប្តី​បបួល​ទៅ​កក់សក់​នៅ​មាត់​បឹង លុះ​ដើរ​ទៅ​ដល់​មាត់​បឹង ប្រាប់​ប្រពន្ធ​ថា ​ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ យើង​នឹង​កក់សក់​លេងឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្តង​ ។ នាង​នី​មិនដឹង​ខ្លួន​ជា​ប្តី​គិត​សម្លាប់ខ្លួន ស្មានថា​ប្តី​នាំ​ទៅ​កក់សក់​មែន ក៏​ដើរ​ចូល​ទៅ​ក្នុងព្រៃ​ឆ្ងាយ​ទៅ ។

 លុះ​ឃើញ​កំពង់​មួយ​រាប​ស្អាត​វាល​ល្អ ប្តី​ប្រាប់​ប្រពន្ធ​ថា ​កំពង់​នេះ​រាប​សប្បាយ​យើង​កក់សក់​នៅ​នេះ​ចុះ​ ។ ឯ​នាង​នី​មិនដឹងថា ប្តី​គិត​សមា្លប់ខ្លួន ក៏​អង្គុយ​កក់សក់​នៅ​មាត់ច្រាំង ។ ប្តី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​ពីក្រោយ​ខ្នង​មិនឲ្យ​ដឹងខ្លួន ដាច់​ពាក់កណ្តាល​ខ្លួន​ស្លាប់ទៅ ។ ពេលនោះ ឃើញ​សុទ្ធតែ​កូន​ពស់​លូន​ចេញ​អំពី​ពោះ​នាង​នី​មក ។ ប្តី​នាង​នី​ក៏​កាត់​កូន​ពស់​នឹង​ដាវ ខ្លះ​កាប់​មិនទាន់ ក៏​លូន​ចូលទៅ​ក្នុង​ក្រហែងដី ខ្លះ​មុជ​ក្នុង​ទឹក ខ្លះ​លូន​ចូល​ក្នុង​ព្រៃ ។ ព្រោះហេតុនេះ​បានជា​មាន​ពស់​ច្រើនបែប​ច្រើនយ៉ាង​មក​ដល់​ឥឡូវនេះ ៕



រឿង​ បុរសជីកក្ដាម

 


រឿង​ បុរសជីកក្ដាម
និទាន ១ ថា : មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​ទៅ នៅ​តែ​ឪពុក​ពោះម៉ាយ ។

 ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ ក្រោយ​មក ឪពុក​អនិច្ចកម្ម​ទៅ​ទៀត នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សំបែង ។ ឪពុក​ស្លាប់​ទៅ​បាន ៥​ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​ថា «កូន​ឯង​ក្រ​លំបាក​ណាស់ យើង​ជា​ឪពុក​គ្មាន​របស់​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឦសាន​ផ្ទះ​យើង យក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក ថ្ងៃ​រះ​ឡើង​កាល​ណា ឲ្យ​កូន​ទៅ​ជីក​យក​រាល់​ថ្ងៃ​កុំ​ខាន » ។

 លុះ​ភ្លឺ​ច្បាស់ កូន​នោះ​ភ្ញាក់​ឡើង ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់ ក៏​ចាប់​យក​ចប​ដើរ​តម្រង់​ទៅ​ខ្ទម​អ្នកតា ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ​ៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។ 

ថ្ងៃ​ក្រោយ​វេលា​ព្រឹក បុរស​ទៅ​ជីក​ក្ដាម​នៅ​កន្លែង​ដដែល​នោះ បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ គេ​ក៏​ទិញ​យក​ទៅ​ទៀត ។ 

បុរស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ។ នៅ​ទី​នោះ មាន​មហា​សេដ្ឋី​ម្នាក់​មាន​កូន​ស្រី​ក្រមុំ​ច្រើន កូន​ស្រី​បង​ៗ​ទាំង​ប៉ុន្មាន មហា​សេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​អស់ នៅ​តែ​កូន​ស្រី​ពៅ​ម្នាក់ ឈ្មោះ​នាង​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី សូម្បី​មហា​សេដ្ឋី​ជា​ឪពុក​ម្ដាយ បង្ខំ​ឲ្យ​មាន​ប្ដី​ម្ដេច​ម្ដា ក៏​នាង​មិន​ព្រម ។

 រី​ឯ​បុរស​នោះ លុះ​ថ្ងៃ​ក្រោយ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​មួយ​ទៀត ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ កូន​ក្រមុំ​មហា​សេដ្ឋី​បាន​ឃើញ​ ក៏​ហៅ​មក​សួរ​ថា « អ្នក​កំឡោះ យួរ​ក្ដាម​ទៅ​ណា ? » ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​យក​ទៅ​លក់ » ។ នាង​ពៅ​ក៏​ទិញ​យក ហើយ​នាង​ប្រាប់​ថា « ពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​បាន​ក្ដាម កុំ​លក់​ឲ្យ​អ្នក​ណា ត្រូវ​អ្នក​យក​មក​លក់​ឲ្យ​ខ្ញុំ រាល់​ថ្ងៃ​កុំ​ខាន » ។

 ដែល​ទៅ​ជា​យ៉ាង​នេះ ដោយ​នាង​នោះ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរស​នោះ​ណាស់​ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន​ទេ ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត រួច​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ​នោះ​រាល់​ៗ​ថ្ងៃ ។ 

នាង​ពៅ​ក៏​ចេះ​តែ​ទទួល​ទិញ​យក​ក្ដាម​មិន​ដែល​ខាន ហើយ​មាន​ចិត្ត​រឹត​តែ​ស្រឡាញ់​បុរស​នោះ​ខ្លាំង​ឡើង ក៏​ធ្វើ​ឫកពា​កិរិយា​ឲ្យ​បុរស​នោះ​ដឹង ។ 

បុរស​នោះ​ដឹង​ជាក់​ថា « នាង​នោះ​ស្រឡាញ់​ខ្លួន​ប្រាកដ » តែ​ដោយ​ពិចារណា​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន​ជា​អ្នក​ក្រីក្រ​លំបាក​ណាស់ ហើយ​កំព្រា​ផង ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។ 

ចំណែក​បង​ស្រី​ៗ​ប៉ុន្មាន​នាក់ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​លក់​ក្ដាម​នោះ​ពន់​ពេក ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហា​សេដ្ឋី​ជា​មាតា​បិតា « នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​ស្រឡាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក បុរស​នោះ​បាន​ក្ដាម​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ ឯ​នាង​ពៅ​ចេះ​តែ​ទទួល​ទិញ​រាល់​តែ​ថ្ងៃ រួច​ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​នោះ​ណាស់ ទោះ​បី​ខ្ញុំ​ទាំង​អស់​គ្នា និយាយ​ទូន្មាន​ដូចម្ដេច ក៏​មិន​ស្ដាប់​មិន​តាម រឹត​តែ​ធ្វើ​ខ្លាំង » ។ 

សេដ្ឋី​ជា​បិតា​មាតា ឮ​ដូច្នោះ​ខឹង​ច្រឡោត​ឲ្យ​ហៅ​នាង​ពៅ​មក​ជេរ​បន្ទោស ត្មះ​តិះដៀល​ថា «ហង​នេះ ជា​មនុស្ស​រឹង​ត្អឹង​ទទឹង​នឹង​ចិត្ត​មាតា​បិតា អញ​ឲ្យ​មាន​ប្ដី​ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ ហង​ឯង​ប្រកែក​មិន​ព្រម​យក ឥឡូវ​ហង​ស្រឡាញ់​អា​មនុស្ស​កម្សត់​លក់​តែ​ក្ដាម​វិញ ហង​ឯង​នេះ​អាក្រក់​ណាស់ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឲ្យ​ឆាប់​​ទៅ​យក​អា​កម្សត់​លក់​ក្ដាម​នោះ​ចុះ, ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហង​ឯង កុំ​មក​ឡើង​ផ្ទះ​អញ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន អញ​កាត់​ចោល​ហើយ » ។ 

ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​ពី​កូន​ពៅ ក៏​លប​វេច​របស់​ស្រាល​ៗ ដែល​មាន​តម្លៃ​ឲ្យ​នាង​ពៅ​ជា​កូន ។ នាង​ពៅ​ក៏​សំពះ​លា​មាតា​យក​បង្វេច​ដែល​មាតា​ឲ្យ​នោះ ចុះ​ចេញ​ពី​ផ្ទះ សំដៅ​ទៅ​ផ្ទះ​បុរស​លក់​ក្ដាម និយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ ប្រាប់​បុរស​នោះ​ៗ បាន​ស្ដាប់​ហើយ ឆ្លើយ​តប​ថា « សព្វ​ថ្ងៃ ខ្លួន​ខ្ញុំ​នេះ​ក្រី​ក្រ​ជា​ទី​បំផុត ហើយ​កំព្រា​តែ​ម្នាក់​ឯង​ផង នាង​ត្រឡប់​ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ ខ្ញុំ​ខ្លាច​មហា​សេដ្ឋី​ជា​បិតា​នាង​ចាប់​ទោស យក​ខ្ញុំ​ទៅ​សម្លាប់» ។

 នាង​ពៅ​តប​ថា «ខ្ញុំ​មិន​ទៅ​វិញ​ទេ ស៊ូ​ស្លាប់​នឹង​អ្នក​ហើយ ! » ។ បុរស​នោះ​សួរ​ថា « បើ​ដូច្នេះ យើង​គិត​ដូចម្ដេច ? » ។ នាង​ពៅ​ឆ្លើយ​ថា « បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា ខ្ញុំ​ទទួល​ធ្វើ​តាម​យ៉ាង​នោះ​ទាំង​អស់ » ។ បុរស​នោះ នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ ទៅ​នៅ​ស្រុក​ក្រៅ ហើយ​ធ្វើ​ផ្ទះ ១ ខ្នង​សម្រាប់ លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​នៅ​ទី​ដដែល យក​ទៅ​លក់​ដូច​ថ្ងៃ​មុន​ទៀត បាន​ប្រាក់​ហើយ​ទិញ​វត្ថុ​ផ្សេង​ៗ​ផ្ញើ​ប្រពន្ធ ហើយ​ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។

 ហេតុ​តែ​ជា​ស្រី​គ្រប់​លក្ខណ៍​នាង​ពៅ​នោះ ក៏​ប្រណិប័តន៍​ប្ដី​មិន​ឲ្យ​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នឹង​ប្ដី​ថា «ខ្ញុំ​សូម​ចិត្ត​ប្ដី ! តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ សូម​អ្នក​កុំ​ទៅ​ជីក​ក្ដាម​ទៀត​ឡើយ ព្រោះ​ប្រាក់​កាស​យើង​មាន​ច្រើន​ហើយ បើ​អ្នក​ចង់​ទិញ​របស់​អ្វី​ៗ ក៏​ទិញ​តាម​ចិត្ត​អ្នក​ចុះ » ។

 ប្ដី​មិន​ព្រម​តាម ។ លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ។ ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ដល់​ទី​កន្លែង ឲ្យ​ឃើញ​ច្បាស់​មិន​ឲ្យ​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជីក​បាន​ក្ដាម​ហើយ​យក​ទៅ​លក់ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើ​ប្រពន្ធ ។

 ថ្ងៃ​ក្រោយ ប្ដី​ទៅ​កាប់​ឧស​ក្នុង​ព្រៃ​ឆ្ងាយ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​ឧស ក៏​កាន់​ចប​ទៅ​ជីក​រំលើង នៅ​ទី​កន្លែង​ដែល​ប្ដី​ជីក​ក្ដាម​នោះ​អស់ រួច​ត្រឡប់​មក​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឲ្យ​ប្ដី​បរិភោគ , ថ្ងៃ​ល្ងាច​ត្រជាក់ ប្ដី​មក​ពី​ព្រៃ ក៏​បរិភោគ​បាយ​ជា​មួយ​គ្នា ។

 លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះ​ធ្លាយ​រលើង​រលុះ​ខ្ចាត់​ខ្ចាយ​អស់ ហើយ​បាន​ឃើញ​សំបក​ក្ដាម​មួយ​ធំ​ប្លែក​ស្ងួត​ស្អាត ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ ក៏​កាន់​សំបក​ក្ដាម​យក​មក​ទុក​ក្រោម​ផ្ទះ មិន​បាន​ប្រាប់​ភរិយា​ឲ្យ​ដឹង​ទេ ភរិយា​ក៏​សួរ​ប្ដី​ថា​ដូចម្ដេច​ឡើយ ។ 

ដល់​វេលា​យប់​ចូល​ដំណេក នាង​ពៅ​កាន់​ប្រាក់​របូត​ពី​ដៃ​ជ្រុះ​មួយ​ណែន​ទៅ​ក្រោម​ផ្ទះ ធ្លាក់​ទៅ​លើ​សំបក​ក្ដាម​នោះ នាង​មិន​ហ៊ាន​ប្រាប់​ឲ្យ​ប្ដី​ដឹង ដោយ​គិត​ថា « ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង សឹម​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ» ។ លុះ​ព្រឹក​ឡើង នាង​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់​នោះ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម នាង​អរ​ណាស់​ យក​មក​ឲ្យ​ប្ដី​ៗ​សួរ​ថា « នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ? ។ 

នាង​ពៅ​ជម្រាប​ប្ដី​ថា « កាល​ពី​យប់​មិញ ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង ក៏​របូត​មួយ​ណែន​ពី​ដៃ ធ្លាក់​ទៅ​ក្រោម​ផ្ទះ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក ពី​ព្រោះ​គិត​ឃើញ​ថា «ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ គ្មាន​នរណា​ដឹង​ឬ​ឃើញ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ​យក​មក​ទុក ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម ខ្ញុំ​ក៏​យក​មក​ជូន​អ្នក​»។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា «ពី​ថ្ងៃ​នេះ​តទៅ បង​ឈប់​ជីក​ក្ដាម​ហើយ » ។

 ប្រពន្ធ​អរ​ណាស់ រាល់​តែ​វេលា​យប់​ អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សំបក​ក្ដាម ​ធំ ព្រឹក​ឡើង​ចុះ​ទៅ​មើល ឃើញ​ប្រាក់​ពេញ​សំបក​ក្ដាម​នោះ ក៏​យក​មក​ទុក​រៀង​រាល់​ថ្ងៃ ទើប​ទម្លាក់​ប្រាក់​រៀល ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល ទើប​ទម្លាក់​​ប្រាក់​ណែន ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន​​ទើប​ទម្លាក់​គ្រឿង​មាស​ពេជ្រ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ ពេញ​សំបក​ក្ដាម ។

 អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ ច្រើន​ណាស់​រាប់​មិន​អស់ ទើប​ប្រឹក្សា​គ្នា​ថា «យើង​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ច្រើន​ម្ល៉េះ តើ​យើង​បាន​អ្វី​នឹង​ទុក​របស់​ទាំង​អស់​នេះ ?» លុះ​គិត​ឃើញ ក៏​នាំ​គ្នា​យក​ប្រាក់ និង​គ្រឿង​មាស​ពេជ្រ​ទាំង​អស់​ទៅ​ជីក​កប់​ទុក​ច្រើន​អន្លើ ។

 ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរ​ថា «មេ​ចោរ​ចង្រៃ​ឯង នាំ​ប្ដី​កម្សត់​លក់​តែ​ក្ដាម​មក​រក​អ្វី ? ហង​ឯង​បាន​ឮ​ឬ​ទេ លោក​ឪពុក​បណ្ដេញ​កាត់​កាល់​ចោល​ហើយ សូម្បី​តែ​ក្នុង​ភូមិ ក៏​លោក​ហាម​មិន​ឲ្យ​ចូល​ដែរ ? មេ​ចង្រៃ​ឯង​ចេញ​ពី​ភូមិ​ឲ្យ​ឆាប់ >> ។

 នាង​ពៅ​ឆ្លើយ​ថា « បង​ទាំង​អស់​កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​​ព្រោះ​លោក ​មាន​គុណ​លើ​ខ្ញុំ​ៗ មិន​មក​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ, សម្បត្តិ​បង​ឯង​ទាំង​អស់ ក៏​ខ្ញុំ​មិន​សុំ​ដែរ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំង​អស់​មាន​ប៉ុណ្ណោះ ខ្ញុំ​មិន​កោត មិន​ព្រឺ​ឡើយ សូម្បី​តែ​រោម​ជើង​ខ្ញុំ​ ក៏​វា​មិន​ព្រឺ​ផង >> ។ បង​ទាំង​អស់​ខឹង​ណាស់​ ជេរ​ប្រទេច​ថា «ហង​ឯង​នេះ​អួត​ណាស់ អញ​មិន​ជឿ​ទេ» ។

 នាង​ពៅ​ថា «បើ​មិន​ជឿ ភ្នាល់​គ្នា​ចុះ» ។ បង​ទាំង​នោះ​ថា «ភ្នាល់​ដូចម្ដេច?»។ នាង​ពៅ​ថា «ឲ្យ​បង​ទាំង​អស់​រាប់​ប្រាក់​ខ្ញុំ​មើល ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ បើ​រាប់​អស់ ខ្ញុំ​បែង​ចែក​ឲ្យ​រាល់​គ្នា បើ​រាប់​មិន​អស់ ខ្ញុំ​មិន​ឲ្យ​ទេ តែ​ខ្ញុំ​យល់​ថា កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ ទោះ​ជា​រាប់​ពីរ​ឬ​បី​ថ្ងៃ ក៏​មិន​អស់​ដែរ» ។ បង​ទាំង​នោះ​ឆ្លើយ​ថា «អញ​ព្រម​ទៅ​រាប់ តែ​ហង​កុំ​កុហក អញ​វាយ​ហង​សម្លាប់ » ។

 នាង​ពៅ​ប្រាប់​ថា « តាម​ចិត្ត » ។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា​ថា «នាង​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ ហើយ​វា​ថា​បើ​មិន​ជឿ ឲ្យ​ទៅ​មើល​ឯ​ផ្ទះ​វា​ចុះ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន ក៏​ភ្នាល់​នឹង​វា​ៗ​ថា បើ​ខ្ញុំ​ទាំង​អស់​គ្នា​រាប់​ប្រាក់​វា​អស់​ក្នុង​មួយ​ថ្ងៃ វា​នឹង​ឲ្យ​ខ្ញុំ​យក​ចែក​គ្នា​ចុះ​ បើ​រាប់​មិន​អស់​វា​មិន​ឲ្យ​ទេ ទោះ​ខ្ញុំ​ទាំង​អស់​គ្នា ចាប់​រាប់​តាំង​ពី​ព្រឹក​ទាល់​ល្ងាច ក៏​មិន​អស់​ប្រាក់​វា បាន​ជា​ត្រឡប់​មក​ជម្រាប​មាតា​បិតា​សូម​ជ្រាប» ។

 មហា​សេដ្ឋី​បាន​ស្ដាប់ ក៏​ចាត់​ក្រម​ការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ មាន​ច្រើន​ប្រាកដ​មែន ក៏​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​តាម​ដំណើរ​សព្វ​គ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់​ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​ ពៅ និង​កូន​ប្រសា​មក​ប្រាប់​ថា «កូន​ឯង​មក​នៅ​ជា​មួយ​នឹង​មាតា​បិតា​វិញ​ចុះ» ទើប​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឲ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ យក​មក​ទាំង​អស់ ដាក់​លើ​ផ្ទះ​ពាស​ពេញ​ល្វែង ។

 មហា​សេដ្ឋី​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​មែន មាន​អំណរ​ពន់​ប្រមាណ ក៏​សរសើរ​ថា « កូន​អញ​នេះ​ពេញ​ជា​មាន​បុណ្យ អំណឹះ​ត​ទៅ​កូន​ទាំង​ពីរ​នឹង​បាន​ធ្វើ​ជា​សេដ្ឋី​ដំណ​វង្ស​ពុំ​ខាន ឯ​ការណ៍​ដែល​បិតា​ខឹង​បណ្ដេញ​កូន​នោះ អ្នក​កុំ​ប្រកាន់​ខឹង​នឹង​បិតា » ។ នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ​មាតា​បិតា​ដូច​ដើម​វិញ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ និង​ប្អូន​ថ្លៃ​នោះ​ណាស់។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា ប្ដី​នោះ​និង​នាង​ពៅ​ភរិយា ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ។

រឿង មាយាស្ត្រី

 


រឿង មាយាស្ត្រី

កាលពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅ​ជីកដំឡូវក្នុងព្រៃ​ដល់ថ្ងៃក្ដៅចូល​អាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។

 ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ 

ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើង​ពីក្រោយអ្នកតា​ថា អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកសោ្ងររអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកសោ្ងររទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា កេហ៍អើយ !បានអីស៊ីបាយ?។ មេនោះឆ្លើយថា ខ្ញុំបានមាន់ក្រាបមួយសំបុកសោ្ងររទុកអោយអ្នក ប្ដីថា រៀបបាយមកស៊ី ។

 ប្រពន្ធក៏​លើកបាយ​ទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា រងារណាស់ ។

 ឯបុរសសាហាយ​ ឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។ ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់ មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែល​ទៅបន់​អ្នកតា។

 លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ ។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏​ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះយកទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។ 

មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ ។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃ​ទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។

 ឯប្ដីក៏មិនស្ដី​ទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ ហើយហៅប្រពន្ធចូលដេកទៅ ។ លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា ក្នុងស្រុកនេះមានចោរ ៤ នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញ នឹង គិតអោយចោរទាំង៤ នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន គិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ ។

 ឯចោលទាំង ៤នាក់នោះឃើញហើយ​គិតថា ជើ !មេនេះមានណាស់តើ !យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ ។ មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិតរួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះ​យប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។

 ចោរទាំង ៤នាក់និយាយគ្នាថា របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះ​យើងត្រូវ​សែងពាង​នេះ ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។

 អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទះរត់ចោល ហើយខឹងណាស់ថា ដ្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ ចោរទាំង ៤ នាក់គិតគ្នាថា យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។ ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ដ្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។

 មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា ណើ្ហយអ្នក បើអ្នកវាយខ្ញុំក៏អិតប្រយោជន៍ដែរ ដ្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បាន​ចែកគ្នាចាយលេង ។ ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។

 មេនោះផ្ដាំចោរទាំង ៤នាក់ថា អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ ។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន។ នាយសំពៅព្រមហើយសួរថា ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? ។

 មេនោះថាម្នាក់ថ្លៃ២ ណែន ។ នាយសំពៅអោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំងនាក់គិតស្មានថាវាហៅអោយ​ទៅយកប្រាក់ក៏នាំគ្នា​ចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។

 បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់​ហើយ​ក៏និយាយគ្នាថា ជើ ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយឥលូវវាលក់យើងបានទៀត ។ 

ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់​ បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងអិលូវហងឯងរត់ចុះបើរួច ។

 មេនោះលើកប្រាក់បង្ហាញ​ហើយខ្សឹបថា ណើ្ហយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅជិតលូកដៃអោបកៀកមេនោះថា អើ ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើង និយាយហើយក៏អោបថើបៗ ។

 មេនោះពុំប្រកែហើយថា ខ្ញុំក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ។ អាចោរនោះថា បងស្រលាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់អោយបងស្បថ​រឺអោយបងធ្វើម្ដេច ? ។ មេនោះថា បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។ 

ឯអាចោរលិទ្ធអណ្ដាតមេ​នោះហើយ​លៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ ឯចោរ​៣នាក់គិតស្មានថា​នាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ ។

 អាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា មេនោះ នៅលើចុងឈើត្រូវមកចាប់ ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។ ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។




អភិសេកព្រះថោងនាងនាគ

 


អភិសេកព្រះថោងនាងនាគ

ថ្ងៃមួយ ព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ ហើយបានចូលទៅសំរាកក្រោមដើមធ្លក។ ដល់ពេល រសៀល ទើបព្រះអង្គរលឹកពីដំណេកក៏ប្រទះឃើញទឹកឡើងលិចព័ទ្ធជុំវិញទួលធ្លកនោះ។ ដោយមិនអាច វិលត្រលប់ ទៅវាំងប្រាសាទបាន ព្រះថោងត្រូវសំរាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវតី បុត្រីសេ្ដចភុជង្គនាគ បាននាំពួកភីលៀងបរិវារ ចេញមកក្រសាល លេងកំសាន្ដលើកោះគោកធ្លក។

 លុះទតយល់សម្ផស្សព្រះនាងកាលណា ព្រះថោងក៏មានចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយពីបានផ្ដោះផ្ដងគ្នា ទៅវិញទៅមក ព្រះថោងនិងនាងនាគក៏ចាប់ផ្ដើមមានចំណងមេត្រីនឹងគ្នា​ ហើយបានកំណត់ពេល ប្រាំពីរថ្ងៃ អោយ​ព្រះថោង រៀបចំ ជំនូនបណ្ណាការ មករង់ចាំនៅត្រង់ទីកន្លែងណាត់។ ចំណែកព្រះនាងធារាវតី ពេលត្រឡប់ទៅដល់ ស្ថាន ភុជង្គនាគវិញ ក៏បានរ៉ាយរ៉ាប់រឿង ថ្វាយមាតាបិតា។ ស្ដេចភុជង្គនាគ ក៏មិនបានយល់ជំទាស់អី្វដែរ។ ព្រះអង្គបានសុខចិត្ដ យល់ព្រមទៅតាមគោលបំណងរបស់រាជបុត្រី។

ប្រាំពីរថ្ងៃក្រោយមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករ មកត្រៀមរង់ចាំនៅក្រោមដើមធ្លក។ ឯស្ដេចភុជង្គនាគ និងអគ្គមហេសី ក៏បានយាងចេញមកត្រង់កន្លែងដើមធ្លកដូចបានកំណត់ដែរ។ លុះទតយល់ស្តេច ភុជង្គនាគ ភ្លាមកាលណា ព្រះថោងក៏លុតជង្គង់ក្រាបថ្វាយបង្គំភ្លាម។ ស្ដេចភុជង្គនាគ និងមហេសីមានចិត្តសោមនស្ស ត្រេកអរសាទរណាស់ ែដលបានទទួលព្រះថោងជាកូនប្រសារ ហើយក៏បានរៀបចំអភិសេក ធារាវតីនិងព្រះថោង ជាគូស្វាមីភរិយាតរៀងមក។

 ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ បាននាំពលរេហ៍ សេនា បឺតពង្រីងទឹកសមុទ្រ អោយកើតជាដែនដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាង ប្រាង្គប្រាសាទ វាំងតូចធំ ទុកថ្វាយជាចំណងដៃដល់បុត្រជាច្រើន។ ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ មុនគ.ស។ កាលនោះព្រះថោងបានព្រះជន្ម ៤៦វស្សា។ ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជ្យនគរគោកធ្លកនោះដែរ។ ព្រះអង្គ​ បានទទួលគោរម្យនាមជា "ព្រះបាទ កុមេរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូល

ក្រុងកម្ពុជាធិបតី សិរិយសសោភា បវររាជធានីបូណ៌មី អុត្ដមមហាដ្ឋាន"។ ចំណែក ព្រះនាងធារាវត្ដីក៏បានទទួល ព្រះនាម ជា "ព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី"។ នៅពេពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណា ស្ដេចភុជង្គនាគ បាននាំមហេសី វិលត្រឡប់ទៅនគរវិញ។ ដើម្បីជូនដំណើរព្រះបិតាមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬ ព្រះចៅកុមេរាជ បានចាប់តោងស្បៃនាងនាគ ជ្រមុជទឹក ចុះតាមទៅជាមួយដែរ។ កាលនោះ ព្រះថោងបានរៀបចំ សាងសង់ បរមរាជវាំង គង់នៅមហានគរធំ (មហានគរ ឬមហាអង្គរ) ដែលជាកន្លែងដែលមានដើមធ្លកនោះ។


សង្គ្រាមជាមួយចាម

នៅក្នុងរាជរបស់ព្រះអង្គ ស្ដេចចាមដែលច្បាំងចាញ់ព្រះថោង កាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយ នគរគោកធ្លក​ សាជាថ្មី។ ស្ដេចចាមអាសច័យរាជ មានកូនប្រុសប្រាំនាក់ ជាមេទ័ពជំនួយ បាននាំកងទ័ពលាវ េចញមកពីចំប៉ាសាក់ ចូលចោមព័ទ្ធទីក្រុងមហានគរ ។ ពេលនោះ ព្រះកុមេរាជបានកោះប្រជុំ គ្រប់នាម៉ឺនមន្រ្ដីមេទ័ពតូចធំ

ដោយមានព្រះបន្ទូលថា «បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង និងត្រូវស្លាប់បាត់បង់ជីវិត ច្រើនជា

មិនខាន។ ដូច្នេះគួរណាស់តែ យើងធ្វើល្បិចកិច្ចកល ជាចាញ់ ខ្លាចចាម ហើយនាំគ្នាវាយសំរុកបើកផ្លូវ នាំគ្រួសាររត់

ចោលនគរ មួយរយៈសិន។ ធ្វើដូច្នេះ កងទ័ពចាម នឹងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួន ហើយនាំគ្នាមកតាំងទី ក្នុងមហា

នគរ ជាមិនខាន។ ដល់គ្រានោះ ចាំយើងលើកទាំងទ័ពមនុស្ស ទាំងទ័ពនាគមកក្របួចសត្រូវ យកជ័យជំនះវិញ"។ ដោយមូលហេតុនោះ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា។ ព្រះបាទកុមេរាជ បាននាំពលរេហ៍ ទៅរៀបចំ ទីតាំងបោះបន្ទាយជំរុំនៅ "នគររាជសីមា"។ ព្រះអង្គក៏ចាប់ផ្ដើម រៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀន ហ្វឹកហ្វឺន តាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យសង្រ្គាម។ ហេតុការណ៍ក៏កើតឡើង ដូចដែលព្រះអង្គបានគិតទុកជាមុនមកមែន។ 

ពួកចាម បាននាំគ្នា មកតាំងទីនៅក្នុងមហានគរ យា៉ងសប្បាយ។ មួយឆ្នាំក្រោយមក ដោយមានជំនួយពីទ័ពនាគផង ព្រះបាទកុមេរាជ បានលើកទ័ព ទៅវាយកំចាត់ទ័ពចាម អោយបរាជ័យរត់បាក់បែកអស់ គ្មានសល់។ ស្ដេចចាម អាសច័យរាជ បានបាត់បង់ជីវិតក្នុងគ្រាចំបាំងនោះទៅ។

 រីឯកូនប្រសារប្រុសទាំងប្រាំនាក់ របស់ស្ដេចចាម បានទទួលខ្លួន សុំជាចំណុះ បំរើព្រះថោង រៀងរហូតតទៅ។ ព្រះកុមេរាជក៏បានតែងតាំង កូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទ អោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំង នៅលើភ្នំបាយ៉ងកោ, ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទី ដោយតាំងទី នៅលើភ្នំជីសូរ ព្រះបរមន្រ្ទាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រង ស្រុកត្បូងឃ្មុំ និងព្រះសន្រ្ទាវរមិន្ទ អោយទៅត្រួតត្រា ស្រុកស្ទោង។


នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹង ទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិច

ទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួន នៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើង

និង នៅទិសខាងត្បូង ទល់ដែនសមុទ្រ។ មួយផ្នែកទៀត នាគ្រាកាលនោះ គេសំគាល់ឃើញមាន ជនជាតិបរទេស ជាច្រើន បានចូលមករស់នៅរកស៊ី ធ្វើជំនួញប្រកបមុខរបរ ក្នុងស្រុកខ្មែរ, មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅ បឹងណោងស្នោ ប្រកបមុខរបររកស៊ី ចាប់ត្រីកន្ធរ យកមកប្រលាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀម

ទាំងនោះ តែងតែដឹកនាំ យកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធ នៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរ

ជាសួយសារអាករ។ ចំនែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយ ជារៀងរាល់ឆ្នាំ ពួកគេក៏តែងតែនាំ យកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជា ជាសួយសារអាករដែរ។

ប្រវត្តិព្រះថោង

ប្រវត្តិព្រះថោង

ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលទទួលការតែងតាំងអោយមានឋានន្ដរសក្ដិ និងមាន កតព្វកិច្ចរៀងៗខ្លួន អោយទៅត្រួត្រាស្រុកនគរប្រទេសផ្សេងៗ

* ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ

* ព្រះហរិរាជ, ជាកែវហ្វារ

* ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី

* ព្រះឧទ័យរាជា, ស្រុកធនបូរី

* ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី

* ព្រះវិជៀនរាជ, ស្រុកគំដែងបូរី

* ព្រះសាហរាជ, ស្រុកបូរីរ៉ាម

* ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី

* ព្រះពិជិតរាជ, ស្រុកពិជិតបូរី

* ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក

* និង ព្រះពិពិតរាជ, ស្រុកពិស្នុលោក។

ព្រះថោង ព្រះបាទកុមេរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំរកា

ក្នុងព្រះជន្ម ១២២ព្រះវស្សា។

កំណត់

១)​ ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានផ្តិតជាប់គ្នាជានិច្ច ក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះក្រោយៗមក ខ្មែរ មិនបានដឹង មិនបានយល់ក៏ដោយ ក៏ខ្មែរនៅគោរព និងអនុវត្ដ លុះទៅតាមប្រពៃណី ពេញលក្ខណៈដែរ ដូចជា នៅក្នុង ពិធីរៀបអាពាហ៍ពិពាហ៍ មង្គលការ គឺគេរក្សាទំនៀមទំលាប់នេះ តាំងពីសម្លៀកបំពាក់ របៀបរៀបចំ ចំរៀងភ្លេងតន្រ្ដី រហូតដល់ គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ដ ពិធីសែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្រ្ទព្រហ្ម ទេពតា អារុក្ខអារក្ស អ្នកតា និងវិញ្ញាណសក្តិសិទ្ធិ អោយមកចងដៃនិងជូនពរជ័យ សព្វសាធុការ បាចផ្កាស្លា កូនកម្លោះក្រមុំ ព្រមទាំងពិធី តោងស្បៃកូនក្រមុំ ជាដើម៘

 ឯបទភ្លេងចំរៀងទាំងអំបាលប៉ុន្មាន សុទ្ធតែរំលឹកពីឈ្មោះ ព្រះថោងនាងនាគ ជាហូរហែ ឥតមានចន្លោះ។ ឯគ្រឿងតូរ្យដន្រ្ដីខ្លះ ដូចជាតាខេ មានរូបរាងដូចក្រពើ ឬ ត្រកួត។ ចំែណកក្រឡាហូល ឬខៀន ដែលកូនក្រមុំ ស្លៀកពាក់លំអកាយនោះ គឺហូលមានក្រឡាជាស្រកានាគ ដូចសំលៀកពស្រ្តា របស់នាងនាគ​ ដែលជា មហេសី ​របស់ព្រះថោងនោះឡើយ។

ដូច្នេះ នៅក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សក្រកូល ដ៏សំបូរសប្បាយ។ ែបរមកផ្នែកអក្សរសាស្រ្ដវិញ យើងសង្កេតឃើញ មានរឿងព្រេងច្រើនណាស់ ដែល ដំណាលរៀបរាប់និទានអំពីក្រពើ ឬត្រកួត ព្រះថោង ដែលជាជីតារបស់ខ្មែរយើងនេះ។

 រឿងព្រេងដែលនិទាន អំពីក្រពើ មានវត្ដមាននៅគ្រប់ទិសទី ក្នុងគ្រប់ខេត្ដខ័ណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើ ត្រូវបានខ្មែរជំនាន់ថ្មី យល់ច្រលំជាតំណាង រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូ រមិលគុណ ពីព្រោះ គេតែងនិយម និយាយជាប់មាត់ ថា "អាក្រពើវង្វេងបឹង"។

បើយើងចាប់វិភាគសាជាថ្មី នោះយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរ ដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត ភ្លេចមុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌ អរិយធម៌បរទេស ជាត្រីមុខ។ ដូច្នេះ ពាក្យថា ក្រពើ មិនមែនមានន័យថា អាក្រក់នោះទេ ជាពិសេស បើក្រពើនោះ នៅនឹករលឹក នៅស្គាល់គុណបឹង ស្រឡាញ់បឹង ដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។

តាមចំលាក់បូរាណ លើប្រាង្គប្រាសាទនានា គេសង្កេតឃើញមានរូបក្រពើ ឬ ត្រកួត ដែលជាតំណាងព្រលឹងខ្មែរ ជាច្រើនហូរហែ។ រូបក្រពើនោះ ជួនត្រូវគេចាក់កាប់សំលាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។ បន្ថែមពីលើនោះទៀត នៅតាមព្រះវិហារ ឬ នៅពេលមានមនុស្សធ្វើមរណៈភាព ខ្មែរតែងតែដោត "ទង់ព្រលឹង" ឬ ទង់ក្រពើ ជានិមិត្ដរូប តំណាងព្រះថោង មានន័យថា ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិ ដោយមិនដឹងប្រវត្តិ។

 ឯរូបសំណាកនាងគង្ហីង ឬ នាងធរណី និង ក្រពើនោះ គ្មាននរណា ក្រៅអំពី ព្រះថោងនាងនាគ ឡើយ។ ក្នុងទស្សនៈខ្មែរ យើងទុកនាងគង្ហីង ព្រះធរណីជាព្រះមេ ឬ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនា នៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬ នាងគង្ហីង និងក្រពើ ក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គ ការពារ ព្រះពុទ្ធ ដើម្បីផ្ចាញ់មារដែរ។

២) រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង ក៏មានវិសាលភាពទូលំទូលាយ ដោយមានជនជាតិសាសន៍ផ្សេងៗ ពីប្រទេសជិតឆ្ងាយ បាននាំគ្នាមករស់នៅកុះករ ក្សេមក្សាន្ដ សុខសន្ដិភាព និងសំបូរសប្បាយ។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមជាប​ន្តបន្ទាប់ដែរ។ ព្រះពុទ្ធសាសនាក៏បានចូលជ្រួតជ្រាប មានប្រជាពលរដ្ឋ គោរព កាន់យក ពេញនគរ។ មិនតែប៉ុណ្ណោះ ព្រះបាទកុមរាជធ្លាប់បានធ្វើសារ ថ្វាយទៅស្ដេចកោះសេរីលង្កា សុំអោយព្រះអង្គ ចម្លងព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនា មកចែកចាយនៅប្រទេសខ្មែរ។ ពេលនោះ អ្នកប្រាជ្ញព្រាហ្មណ៍ ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនអោយមក ជួយរៀបចំកិច្ចការទឹកដី នគរគោកធ្លក។

៣) ឯកសារខ្មែរមួយចំនួន លើកលែងតែពង្សាវតារសម្តេចវាំងជួនចេញ បានកត់ត្រាថា ព្រះថោង ឬព្រះបាទកុមេរាជ និង ព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គ ព្រះមហាក្សត្រខ្មែរតែមួយ។

៤ -ព្រះថោង ឬព្រះបាទកុមេរាជ ក៏ជាព្រះបាទហ៊ុនទៀនដែរ។ កាលនោះ ក្នុងសតវត្សទី៣ នៃគ្រិស្ដសាសនា អ្នកដំណើរចិនម្នាក់ឈ្មោះក្វាន់តៃ សរសេរថា ស្ដេចឥណ្ឌាមួយព្រះអង្គព្រះនាមហ៊ុនទៀន បានធ្វើដំណើរតាមសំពៅ ទៅនគរហ្វូណន (ជាឈ្មោះដែលចិនហៅប្រទេសខ្មែរ) ហើយបានច្បាំងឈ្នះ ព្រះនាងលីវយី ដែលជាស្ដេចស្រីនៅទីនោះ ដោយបាញ់ព្រួញទិព្វ ទំលុះទូកព្រះនាងលីវយី អោយធ្លាយលិចក្នុងទឹក រហូត ព្រះនាងសុំចុះចាញ់។ ចំណែកព្រះបាទ ហ៊ុនទៀន វិញ ក៏បានអភិសេកព្រះនាងលីវយី ជាអគ្គមហេសី សោយរាជសម្បត្ដិ នៅនគរហ្វូណន តរៀងរហូតមក។

៥) បើតាមសិលាចារិក នៅក្នុង ពស៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ ដូច្នោះព្រះថោង ក៏មានព្រះនាម កៅឌិញ្ញដែរ។ សិលាចារិកនោះ បានបញ្ជាក់ថា ព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃ ពីព្រាហ្មណ៍ អសវត្ថាមន សំរាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំ នគរគោកធ្លក ដែលជាស្រុកខ្មែរ សព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅឌិញ្ញ ត្រូវបានរៀបអភិសេកជាមួយព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។

ដូច្នេះ, យើងឃើញថា ដើមកំណើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន។ តែអ្វីដែល យើងឃើញមាន សេសសល់ ជាទំនៀមទំលាប់ ប្រពៃណី អក្សរសាស្រ្ដ, និង ជារូបចំលាក់ គង់វង្ស រហូតមកដល់សព្វថ្ងៃ គឺព្រះថោងនាងនាគ ដែលជានិមិត្ដរូបនៃគ្រួសារវង្សត្រកូល ក្សេក្សាន្តសុភមង្គល ក្នុងប្រទេសខ្មែរ។

រឿង រាជវង្សព្រះថោងនាងនាគ



រឿង រាជវង្សព្រះថោងនាងនាគ

ក្រោយព្រះថោង រឺព្រះបាទសំដេចកុម៉ែរាជ បានចូលទីវង្គត ព្រះវិរោរាជ បុត្រច្បងត្រូវបានឡើងសោយរាជសម្បត្ដិបន្ដ

នៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំរកា ព.ស ៣៥៣ ត្រូវជាឆ្នាំ ១៩១ មុន គ.ស។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទីពីរ បន្ទាប់

ពីព្រះថោង។ កាលនោះព្រះវិរោរាជ បានព្រះជន្ម៣៨វស្សា។ អ្នកម្នាងទេស កូនស្រីរបស់មហាអាមាត្យត្រូវបានព្រះអង្គ

តែងតាំងជាព្រះអគ្គមហេសី ដោយមានព្រះនាមមន្ទោទេវីសោភាលក្ខណាមហាក្សត្រី។ ក្នុងឆ្នាំខាល ព.ស ៣៧០ព្រះ

នាងប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ព្រះអុទ័យ។ សោយរាជសម្បត្ដិបាន៥០ឆ្នាំ, ព្រះវិរោរាជ ក៏បានចូលទីវង្គត នៅឆ្នាំខាលក្នុងព្រះជន្ម ៩១វស្សា។


ព្រះអុទ័យ

ថ្ងៃជាពេលាល្អ ត្រូវនិងថ្ងៃ៣កើត ខែចែត្រ ឆ្នាំថោះ ព.ស ៤០៥, ត្រូវជាឆ្នាំ១៣៧ មុនគ.ស ព្រះអុទ័យ បានទទួលព្រះរា

ជភិសេកសោយរាជសម្បត្ដិប្រទេសខ្មែរក្នុងថានៈជាព្រះមហាក្សត្រខ្មែរទី៣ បន្ដពីបិតា ព្រះវិរោរាជ។ ក្នុងព.ស៤៣៥ ឆ្នាំមមែ, ជាមួយនិងអ្នកម្នាងកេសរ, ព្រះអង្គបានបុត្រមួយព្រះអង្គព្រះនាមព្រះសុវណ្ណបទុម។ ជាមួយនិង

អ្នកម្នាងទារ ព្រះអង្គបានបុត្រីមួយព្រះអង្គទៀត ព្រះនាមសុវណ្ណមាលា។ សោយរាជបាន ៦០ឆ្នាំ ព្រះអុទ័យរាជា ក៏ចូល

ទីវង្គតទៅ នៅឆ្នាំខាល ក្នុងព្រះជន្ម៩៧វស្សា។


ព្រះសុវណ្ណបទុម

ថ្ងៃនក្ខត្ដរិក ត្រូវជាថ្ងៃ ១០កើត ខែបុស្ស ឆ្នាំខាលព.ស ៤៦៦, ត្រូវជាឆ្នាំ៧៨ មុនគ.ស, ព្រះសុវណ្ណបទុម ត្រូវអភិសេក

ឡើងសោយរាជសម្បត្ដិបន្ដអំពីបិតាព្រះបាទអុទ័យ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៤។ កាលនោះ, ព្រះបរមរាជវាំង

ស្ថិតនៅមហានគរធំដដែល។


ព្រឹត្ដិការណ៍សំខាន់នៅក្នុងរាជព្រះអង្គ គឺ វិបត្ដិដែលបង្កបង្កើតដោយប្អូនស្រីព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រីសុវណ្ណមាលា។

ថ្ងៃមួយ, ព្រះអង្គម្ចាស់សុវណ្ណមាលា ដែលទើបតែបានអាយុ១៥ ឆ្នាំ, បានសុំព្រះមហាក្សត្រទៅដើរលេងកំសាន្ដតាមឆ្នេ

រសមុទ្រ។ ដំនើរកំសាន្ដតាមទូក បានទៅដល់បឹងណងស្នោ នៅទីនោះម្ចាស់ក្សត្រីសុវណ្ណមាលា បានអោយអស់ពល

សេនាបរិវារឈប់សំរាក បោះជំរំតាំងពន្លាជ័យ។ គ្រានោះ, បុរសម្នាក់ ដែលរកស៊ីដាក់ធ្នស់ចាប់ត្រី ដោយបានដឹងថា ប្អូន

ស្រីស្ដេចមកដល់ស្រុកភូមិស្ថានរបស់ខ្លួន បាននាំគ្នីគ្នាអ្នកស្រុកភូមិចូលមកគាល់ យកដង្វាយសួយសារអាករមកថ្វាយ

តាមទំនៀម។ បុរសនោះជាកូនប្រុសម្នាក់ ដែលទើបតែបានអាយុ ១៦ឆ្នាំ។


គ្រាន់តែបានយល់ឃើញរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយសង្ហារបស់កំលោះនោះភ្លាម ម្ចាស់ក្សត្រីសុវណ្ណមាលា ក៏

កើតមានចិត្ដរំភើប កំរើកជំជើបរំជួលញាប់ញ័រក្នុងដួងចិត្ដដួងអារម្មណ៍ចាប់ចិត្ដប្រតិព័ទ្ធស្នេហា, ចង់បានមកធ្វើជាគូគា

ប់កៀកកើយអិតបង្អង់ការ។ ដើម្បីអោយបានឆាប់ប្រញាប់ទាន់ចិត្ដ ព្រះនាងបានស្នើទៅបុរសជាអូវពុកថា និងយកកូន

ប្រុសគាត់ទៅថ្វាយអោយធ្វើការបំរើព្រះមហាក្សត្រ។ ដូច្នេះ, កូនគាត់មុខជាបានបុណ្យសក្ដិ កិត្ដិយសនិងគេជាមិនខាន

ព្រលប់ទោរទន់រាត្រីឈានជើងចូលមកដល់កាលណា ព្រះនាងក៏ប្រើស្រីស្នំមីនុំមីនាង ទៅកោះហៅអ្នកកំលោះស្រស់

ស្អាតនោះមករួមរ័ក្សមេត្រី ដោយមហាសែនសុខជាមួយគ្នាទៅ។


ព្រោះតែសុភមង្គល, ព្រោះតែសេចក្ដីសុខ, ព្រោះតែកាមតំរេក ភ្លើងតណ្ហា, ព្រះនាងសុវណ្ណមាលា ភ្លេចអស់ឋានៈខ្លួន

ជាប្អូនស្ដេចផែនដី។ ព្រះនាងក៏លែងមានចិត្ដចង់វិលត្រលប់ទៅព្រះនគរវិញដែរ។ ព្រះនាងក៏បែកគំនិតបោកបញ្ឆោត

ប្រើអស់នាម៉ឺនមុខមន្ដ្រីពលសេនា អោយសាងសង់តំនាក់មួយសំរាប់ព្រះនាង។ អស់រយៈពេលយូរថ្ងៃខែកន្លងមក, ដោ

យយល់ឃើញថា ព្រះនាងមិនអាចបិទបាំងលាក់រឿងស្នេហ៍អាថិកំបាំងនេះតទៅទៀតបាន ព្រះនាងសុវណ្ណមាលាក៏កោះ

ប្រជុំគ្រប់អស់នាម៉ឺនមុខមន្រ្ដី ដែលបានដង្ហែព្រះនាង ដើម្បីរៀបរាប់អស់បញ្ហាតាមដំនើរដើមទង។


ក្នុងគ្រាជាមួយគ្នានោះដែរ ម្ចាស់ក្សត្រីសុវណ្ណមាលា បានប្រទានងារ ស្ដេចប្រទេសរាជ ដល់គូកំនាន់របស់ខ្លួន។ ដោយ

ភ័យខ្លាចព្រះសុវណ្ណបទុមជាបងខឹងសំបារ ចាប់ទោសអូសដំនើរលើកទ័ពមកចាប់ចង ព្រះនាងក៏ចាត់អោយគេកេណ្ឌ

ពលទាហានសេនា រៀបចំធ្វើបន្ទាយចាំការពារយ៉ាងល្អិតល្អន់។ នៅចំពោះមុខព្រឹត្ដិការណ៍នេះ នាម៉ឺនមុខមន្ដ្រីទាំងអស់

បានពន្យល់ អង្វរសុំព្រះនាងកុំអោយប្រព្រឹត្ដធ្វើដូច្នេះ។ តែ, ព្រះនាង និង គូស្នេហាមិនបានស្ដាប់ទៅតាមពាក្យទូន្មាននែ

នាំទាំងនោះទេ។


ដោយសារហេតុការណ៍បានវិវត្ដទៅដូច្នេះ នាម៉ឺនទាំងនោះបាននាំគ្នាតាក់តែងធ្វើចុតហ្មាយផ្ញើទៅថ្វាយព្រះរាជា, អធិ

ប្បាយហូរហែទៅតាមហេតុការណ៍ ដែលកើតមានជាក់ស្ដែង។ គ្រាន់តែបានទទួលដំនឹង ព្រះមហាក្សត្រទ្រង់ខឹងខ្ញាល់

ខ្លាំងណាស់ ព្រះអង្គបញ្ជាអោយនាម៉ឺន និង មេទ័ពរៀបចំពលសេនា លើកទ័ពចេញទៅចាប់ប្អូនស្រី និង សហាយយក

មកកាត់ទោសដាក់ទណ្ឌកម្មទៅតាមច្បាប់ប្រពៃនី។


ម្ចាស់ក្សត្រីសុវណ្ណមាលា បានលឺសូរដំនឹងដូច្នោះមានការតក់ស្លុតភ័យកត្តមា។ ព្រះនាងបានពិគ្រោះគិតគូរថា គួរណាស់

ត្រូវតែនាំគ្នាទៅសុំទោសមហាក្សត្រជាបងទើបបានសមល្អប្រសើរជាង។ គិតដូច្នេះហើយ ព្រះនាងសុវណ្ណមាលា និង

សង្សារ ក៏ធ្វើចុតហ្មាយមួយច្បាប់ដោយមានទាំងសួយសារអាករផង,ទៅថ្វាយព្រះមហាក្សត្រ។ ព្រះសុវណ្ណបទុមទន់ចិត្ដ

ទន់ថ្លើម នឹកគិតអាណិតអាសូរដល់ប្អូន ក៏ប្រោសប្រណីលើកលែងទោសទៅ។ ព្រះអង្គទ្រង់ឈ្វេងយល់ថា នេះជាកម្ម

ពៀរវេរាពីព្រេងនាយ ហើយម្យ៉ាងទៀត អ្នកទាំងពីរជាគូនិងគ្នាពីអតីត ព្រះអង្គបានតែងតាំងស្ដេចប្រទេសរាជជាស្ដេច

ក្រាញ់នៅ ស្រុកណងស្នោ ក្នុងមួយឆ្នាំម្ដងស្ដេចប្រទេសរាជត្រូវនាំសួយសារអាករមកថ្វាយព្រះមហាក្សត្រ។


ព្រះបាទសុវណ្ណបទុម សោយរាជសម្បត្ដិបាន ៥៨ឆ្នាំ ព្រះអង្គគ្មានព្រះរាជបុត្រសំរាប់សោយរាជសម្បត្ដិបន្ដពីអង្គទេ។

ព្រះអង្គបានចូលទីវង្គត នៅឆ្នាំកុរ ក្នុងព្រះជន្ម៨៩វស្សា ដោយជំងឺចាស់ជរា។


រឿង ព្រះថោងនាងនាគ


 រឿង ព្រះថោងនាងនាគ

ព្រះថោង នាងនាគ ជារឿងព្រេងដែលគេដំណាលតៗគ្នាមក ថាមានការទាក់ទង ទៅនឹង​ការកកើតទឹកដីខ្មែរ​ ដោយមានព្រះថោង និង នាងនាគជាឪពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើត អោយមានជាតិកំណើត លើទឹកដីខ្មែរ មុនគេដំបូងបង្អស់។


ព្រះពុទ្ធទំនាយ

ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។

 នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។

 នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះច័ន្ទ បានចាប់រះឡើង បន្ដវេន, ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសំរាក ក្រោមដើមធ្លក។ 

រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមក

ថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអន្ដាត

ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លក នេះ នឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។ 

សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជ្យសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លក ជា "កម្ពុជាធិបតី", ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។

 ឯព្រះអិន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ 

សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។


អំពីប្រវត្ដិព្រះថោង

កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានរាជបុត្រ៥នាក់ បុត្រទី១ ត្រូវបានព្រះអង្គតំរូវ អោយកាន់កាប់ខេត្ដខ័ណ្ឌ ផ្នែកខាងកើត, បុត្រទី២ ខេត្ដខ័ណ្ឌខាងជើង, បុត្រទី៣ ខេត្ដខណ្ឌ ខាងលិច, ហើយបុត្រទី៤ គឺព្រះថោង ត្រូវទទួលបន្ទុក ខេត្ដខ័ណ្ឌខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនិងព្រះអង្គ ក្នុងបរមរាជរាំង។ មានឆ្នាំមួយនោះ ព្រះបានអទិច្ចវង្ស ទទួលអាពាធ ត្រូវជាន់ចំនិងពិធីបុណ្យប្រចាំឆ្នាំ​។​

 ទ្រង់ក៏ចាត់អោយរាជបុត្រពៅ ចេញមុខធ្វើជារាជតំណាង ដើម្បីទទួលស្ដេចនគរចំណុះ និងនាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី។ គ្រប់ៗគ្នា រួមទាំងស្ដេចបង ព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោងមួយទេ ដែលមិនបានក្រាបថ្វាយបង្គំ តាមទំនៀមទំលាប់ ពីព្រោះព្រះអង្គនឹកស្មានថា ព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរ អោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថា ព្រះមហាក្សត្រ បានប្រគល់រាជ្យបល្លង័្ក ទៅអោយបុត្រពៅ រួចស្រេចហើយមែន។


ដោយក្ដីហ្មួហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ពេលត្រឡប់មកពីពិធីបុណ្យវិញ ព្រះថោងក៏កោះប្រជុំ អស់សព្វមុខមន្ដ្រី

ដើម្បីរៀបរាប់ប្រាប់នូវព្រឹត្ដិការណ៍ទាំងនោះ។ ព្រះអង្គបានសំរេចចិត្ដថា តទៅអនាគត ព្រះអង្គនឹងលែងយាង ចូលរួមពិធីបុណ្យ អ្វីទាំងអស់ នៅបរមរាជវាំង។ ពេលនោះ គ្មាននាម៉ឺនណាម្នាក់ហ៊ានបញ្ចេញមតិយោបល់អ្វីឡើយ។ ម្នាក់ៗគិតតែអែបអប ចាក់ស្រប តាមគ្រប់ចំណុច។ តាំងពីថ្ងៃនោះមក ព្រះថោងក៏លែងចូលខ្លួន ទៅថ្វាយបង្គំព្រះបិតា ដូចសព្វដង។ ដឹងរឿងនេះកាលណា ព្រះអនុជពៅ ក៏សុំសេចក្ដីអនុញ្ញាត្ដិពីរាជបិតា ដើម្បីទៅជួបបង។​

 លុះបានមកជួបព្រះថោងកាលណា ព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំ ដែលជាហេតុធ្វើអោយព្រះថោង មានការភ្ញាក់ផ្អើល ងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយពីបានស្ដាប់ ការពន្យល់របស់ប្អូន គ្រប់ដំនើរដើមទងមក ព្រះថោងក៏បានយល់ អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូន អោយសុំព្រះរាជទានទោស ពីបិតាជំនួសព្រះអង្គផង។

 ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថា បុត្រពៅព្រះអង្គដោះស្រាយ បញ្ហាស្មុកស្មាញនេះ បានដោយជោគជ័យ ក្នុងសន្ដិវិធី។ គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន។ តែព្រះអង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណា វែងឆ្ងាយឡើយ។ អាកប្បកិរិយាទាំងប៉ុន្មាន

ដែលព្រះថោង បានប្រព្រឹត្ដិមក ក៏ចាត់ដូចជាការក្បត់ និងប្រទេសជាតិដែរ។ ទោសនេះ គឺត្រូវតែប្រហារជីវិតបង់។ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ ក៏បានយល់ស្រប តាមព្រះអង្គដែរ។ តែដោយព្រះថោង ធ្លាប់មានគុណបំណាច់ ក្នុងការ

ការពារទឹកដី ប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់ និរទេសព្រះអង្គតែប៉ុណ្ណោះ។


ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជនបាន១៦ឆ្នាំ, ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្ដខ័ណ្ឌទិសខាងត្បូង។ ២០ឆ្នាំក្រោយមក ក្នុងវ័យ៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតា បំបរបង់នីរទេសចេញពីនគរ។

 នាម៉ឺនមុខមន្ដ្រីពលសេនា និង ប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោដិនាក់ (ឯកសារខ្លះថាតែ១សែននាក់ទេ) បានសុខចិត្តចាកចេញ អំពីនគរទៅរស់នៅដង្ហែ តាមព្រះថោង។ ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា អោយកាត់សក់ "ជើងកញ្ជើ" ខុសអំពីប្រជាពលរដ្ឋធម្មតា 

ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោងបានបញ្ជា​ អោយសេនាចុះសំពៅទូកក្បួន បណ្តែតតាមទន្លេខ្សែទឹក នាំពលរេហ៍ ធ្វើដំណើរ ឆ្លងកាត់តាម ព្រៃព្រឹក្សា ចុះមកតាមទិសខាងត្បូង រហូតមកដល់ ភ្នំដងរែក ដែលជាដំបន់ភូមិភាគរហោរស្ថាន​គ្មានមនុស្សរស់នៅ។

 ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាល ជាប់តមក ជាស្រុក"គ្រួខ័ណ្ឌ" "គោកខ័ណ្ឌ" ដែលស្ថិតនៅខាងជើងជួរភ្នំដងរែក សព្វថ្ងៃនេះ។ ក្នុងវគ្គនេះ ពង្សាវតារ ខ្លះទៀតបញ្ជាក់ ថា ព្រះថោង និង បរិវារស្ម័គ្រចិត្ដ បានមកសំចត នៅស្រុកសំរោងទង ដែលមានជាប់ ឈ្មោះ "បឹងពោងពាយ" រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បាន​ចាត់ចែង អោយមុខមន្ដ្រី ទៅចចារនិងស្ដេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ ជាមិត្ដភាព ក្នុងតំបន់ជាមួយគ្នា។


ថ្ងៃមួយ, ព្រះថោងនិងស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះមិនចុះសំរុងនិងគ្នា បណ្តាលអោយក្លាយជា ចំបាំងរាំងជលរវាងក្រុមទាំងពីរ។ ព្រះថោងបានយកជ័យជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួន នៅចំប៉ាសាក់ ដែលជាទឹកដីលាវសព្វថ្ងៃ។ ពេលនេះ ព្រះថោងក៏បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អែង​ ហើយបាន

ដាក់នាម អោយនគរនេះថា "នគរគោកធ្លក"។ ក្រោយៗមក មានជនានុជាជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមកតាំងលំនៅស្ថានកុះករ នៅែដនមហានគរគោកធ្លក។ ព្រះថោងបានបញ្ជា អោយអ្នកប្រាជ្ញ កែប្រែអក្សរ ភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរ សំរាប់ប្រើប្រាស់ ប្រចាំថ្ងៃ។

 ឯការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានព្រះអង្គចាត់ចែងយ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញ មានវត្ដ មានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន កកើតកាន់តែច្រើនឡើង នៅលើទឹកដីនគរគោកធ្លកនេះ។


ព្រះកេតុមាលា ឬ រឿងល្បើកអង្គរ

  


រឿងល្បើកអង្គរ

ព្រះបាទសំដេចប្រទេសរាជ ជាព្រះមហាក្សត្រខ្មែរទី៥ ចុងក្រោយបំផុតក្នុងព្រះរាជវង្សព្រះថោងនាងនាគ។ ក្នុងរាជព្រះ

ថោងនាងនាគ រឺ សំដេចកុម៉ែរាជ មានក្សត្រទាំងអស់៥ព្រះអង្គ ដែលបានសោយរាជសម្បត្ដិ បន្ដបន្ទាប់គ្នារៀងមកចា

ប់តាំងតែពីព.ស ២៧៧ ត្រូវជាឆ្នាំ២៦៧មុន គ.ស រហូតមកដល់ព.ស៥៤៣ ត្រូវជាឆ្នាំទី១មុនគ.ស។ រួមសេចក្ដីមក ព្រះ

រាជវង្សព្រះថោងនាងនាគបានគ្រប់គ្រងទឹកដីខ្មែរ អស់រយៈពេលប្រមាណជា ២៦៧ឆ្នាំ។ ព្រះរាជវង្សព្រះថោងនាងនាគ ត្រូវរលត់ផុតពូជ ដោយសារសម្តេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និង អគ្គមហេសីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដរាជ្យ។ អែព្រះញាតិវង្សជិតឆ្ងាយ ដែលមានសមត្ថភាព បុណ្យបារមីវិញក៏គ្មានដែរ។


ព្រះបាទទេវង្សអស្ចារ្យ

កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និង ភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគរ

រាជធានីនៃកម្ពុជាធិបតី។ ប្ដីប្រពន្ធទាំងពីរនាក់ មានរិទ្ធិអនុភាពខ្លាំងពូកែអស្ចារ្យណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់រ

បរអ្វីមួយហើយ របស់របរនោះ និង អាចក្លាយជាមាស, ទៅជាប្រាក់ រឺ ទៅជាត្បូងពេជ្រចរណៃ។


ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានឃើញជាក់ស្ដែងនិងភ្នែក មហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និង នាងទាវ បាន

បាក់បបខ្លបខ្លាច គោរពស្ញប់ស្ញែង ហើយនាំគ្នាមូលមីកុះករមកចំនុះចូលសុំជ្រោកកោនក្រោមម្លប់បារមី។


កាលនោះដោយស្រុកខ្មែរពុំទាន់មានព្រះមហាក្សត្របន្ដរាជ្យ អំពីព្រះបាទប្រទេសរាជ, នាម៉ឺនមន្រ្ដីសេនាតូចធំទាំងអ

ស់ក្នុងព្រះរាជអានាចក្រ ដែលបានដឹងបានយល់ និង មានជំនឿថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុ

ណ្យបារមីខ្ពង់ខ្ពស់អស្ចារ្យ បាននាំគ្នាមូលមតិ រៀបចំពលសេនាជាក្បួន ធ្វើដំនើរហែបុស្សបុក ទៅសុំអញ្ជើញប្ដីប្រពន្ធ

ទាំងពីរនាក់ អោយមកសោយរាជសម្បត្ដិ ដឹកនាំថែរក្សាការពារប្រទេសជាតិខ្មែរ។


ត្រង់វគ្គនេះ, បើតាមសៀវភៅ "ប្រជុំរឿងព្រេងខ្មែរភាគទី៥" នៃពុទ្ធសាសនបណ្ឌិត អ្នកវង្សនិងនាងទាវគ្មានបុណ្យបារ

មី រឺ សមត្ថភាពអ្វីឡើយ។ អ្នកទាំងពីរនាក់ បានឡើងសោយរាជដោយសារបានបរិភោគសាច់មាន់ខ្មៅត្រង់ដើមទ្រូង និង

ភ្លៅតែប៉ុណ្ណោះ។ ការឡើងសោយរាជសម្បត្ដិនេះកើតឡើងដោយសារការផ្សងព្រេងលែងដំរីរកអ្នកមានបុណ្យ, ដែ

លរៀបចំដោយក្រុមសេនាបតី។ ដំរីនោះបានទៅលុតជង្គង់ក្រាបនៅចំពោះមុខអ្នកវង្ស-នាងទាវ។ ដែលជាហេតុសំគា

ល់ថាជាអ្នកមានបុណ្យ។


ថ្ងៃ១កើត ខែពិសាខ ឆ្នាំវក ព.ស៥៤៤, ត្រូវជាគ.ស១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្ដរិក្សប្រជាជនខ្មែរ និង នាម៉ឺន

មន្រ្ដីសេនាបតីតូចធំគ្រប់ជាន់ថ្នាក់ មកពីគ្រប់ទិសតំបន់បាននាំគ្នារៀបចំប្រារព្ធធ្វើពិធីអភិសេក អ្នកវង្ស-នាងទាវជាព្រះ

មហាក្សត្រីយានី នៃនគរខ្មែរ កាលនោះអ្នកវង្សមានអាយុ ៣១ឆ្នាំ។ បានឡើងសោយរាជសម្បត្ដិកាលណា កសិករវង្ស

មានព្រះនាមថា ព្រះបាទសំដេចទេវង្សអស្ចារ្យខត្ដិយធិរាជ្យ អែនាងទាវវិញ បានប្ដូរព្រះនាមទៅជាសំដេចព្រះទេវុត្ដីអគ្គ

មហេសីស្រីទ្រង់លក្ខណ៍ អត្ដនារី។


ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ, នាំមកនូវ

ក្ដីចំរុងចំរើនបរិបូរណ៌ត្រជាក់ត្រជុំគ្រប់បែបយ៉ាង។ ក្នុងរជ្ជកាលព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួប

ប្រទះនិងសង្គ្រាមដែរ។


ដើមកំនើតព្រះកេតុមាលា

ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែ, តាមពង្សាវតារក្រុងកម្ពុជា របស់វត្ដទឹកវិល ស្រុកស្អាងខេត្ដកន្ដាល ព្រះបាទទេវង្ស

អស្ចារ្យ មានបុត្រីមួយអង្គព្រះនាមសុធាវត្ដី។ ដោយយល់ឃើញគ្មានបុត្រសំរាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុ

បិនឃើញព្រះអិន្រ្ទាធិរាជយាងចុះមកស្ទាបពោះព្រះនាង ហើយបានប្រទានកំរងពេជ្រចរណៃជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះ

ថ្លាមានប្រាំពីរពណ៌។ ព្រះនាងបានទួលថ្វាយព្រះរាជា អំពីសុបិននោះតាមដំនើរ។ ក្រោយបានសន្ដាប់សុបិន ព្រះបាទទេវ

ង្សអស្ចារ្យកោះហៅហោរាអោយទស្សន៍ទាយ។ ហោរាបានទូលថ្វាយថា ព្រះអគ្គមហេសីនិងទ្រង់មានគភ៌ មានបុត្រមួ

យព្រះអង្គ មានរិទ្ធិអំនាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់មកព្រះនាងក៏មានគភ៌មែន។

គ្រប់ខែថ្ងៃកាលណា ព្រះអគ្គមហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំចរព.ស ៦០៦ ត្រូវជាគ.ស៦២។ ព្រះរាជបុត្រនោះ

មានរូបឆោមលោមពណ៌ល្អស្អាតណាស់ ព្រះមាតាបិតាបានដាក់ព្រះនាមអោយថា "ព្រះកេតុមាលា" ដើម្បីរំលឹកអោ

យសំទៅតាមសុបិ។


កាលនោះព្រះកេតុមាលាព្រះជនបាន៦វស្សា ព្រះអិន្រ្ទាធិរាជដែលជាអូវពុកដើម ដោយសារនឹកស្រនោះកូនខ្លាំងពេក

បានបញ្ជាអោយទេវបុត្រព្រះនាមមាតុលី រៀបចំរាជរថពេជ្រយន្ដធ្វើដំនើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាង

យកព្ររាជបុត្រមកលេងកំសាន្ដនៅស្ថានត្រៃត្រឹង្ស។ ពីព្រោះអតីតជាតិ ព្រះកេតុមាលា ត្រូវជាកូនរបស់ព្រះអិន្រ្ទ ព្រះ

កេតុមាលាបានទទួលបញ្ជា និង បេសកកម្មអូវពុក មកចាប់ជាតិជាមនុស្សលោក នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយកា

រពារថែរក្សា ព្រះពុទ្ធសាសនា និងស្រុកខ្មែរអោយបានជួបតែសេចក្ដីសុខសន្ដិភាពក្សេមក្សាន្ដ ប្រកបទៅដោយជោគជ័

យ សេរីមង្គល សំបូរណ៌សប្បាយចំរុងចំរើនជានិច្ចនិរន្ដ។


ពេលព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា, ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុ

វត្ដទៅតាមព្រះអិន្រ្ទាធិរាជ។ ព្រឹកព្រហាមស្រាងៗ ដោយដឹងថាបាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោក

សង្រេង ភ័យព្រួយបារម្ភអិតអុបមា ព្រះមហាក្សត្របានកោះហៅក្រុមហោរាសាស្រ្ដបុរោហិតអោយមកប្រជុំជំនុំគិត

គូរពិចារណាទស្សន៍ទាយមើលអស់គ្រប់ជើងលេខ ដើម្បីអោយបានដឹងអំពីហេតុផលការពិត ហោរាបានទស្សន៍ទាយ

ទូលព្រះរាជាថា មនុស្សម្នាទាំងអស់ ក្នុងព្រះមហានគរ ត្រូវតែសមាទានកាន់សីលធម៌ តាមក្រិត្យក្រមវិន័យព្រះពុទ្ធអោ

វាទចំនួនប្រាំពីថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។


ចំនែកព្រះអិន្រ្ទាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនអោយចេះចងចាំដឹង លឺ យល់នូវអស់

គ្រប់ចំនេះវិជ្ជាសិល្បសាស្រ្ដ និងពាក្យប្រៀនប្រដៅអប់រំ ច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្របគ្រងដឹកនាំប្រទេស

ជាតិ ក្នុងឋានៈជាព្រះមហាក្សត្រ ព្រះអិន្ទ្របានយកព្រះកេតុមាលា ទៅអុទ្យានព្រះអង្គផ្ទាល់ អោយមុជទឹកក្នុងអាងអប់

ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេលប្រាំពីរថ្ងៃ អោសកាសនោះទេវតាព្រាហ្មណ៍ម្នាក់ ត្រូវបានព្រះអិន្រ្ទាធិរាជ យាង

អោយមកសូត្រវេទមន្ដ ចំរើនព្រះជន្មព្រះកេតុមាលា អោយអាយុវែងច្រើនរយវស្សា មិនតែប៉ុណ្ណោះ ព្រះកេតុមាលា

បានដើរកំសាន្ដ ទៅស្ពានត្រៃត្រឹង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់ក្រោលគោសួគ៌ទៀត។


ប្រាំពីរថ្ងៃក្រោយមក ដោយសារកំលាំងអំនាចធម៌ និង អុបោសុទ្ធសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះអិ

ន្រ្ទាធិរាជក៏បញ្ជាអោយទេវបុត្រមាតុលី ដង្ហែនាំព្រះកេតុមាលាចុះទៅស្ថានកន្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហា

នគរវិញ។ ព្រះបាទទេវង្សអស្ចារ្យ និង ព្រះអគ្គមហេសី ទ្រង់សប្បាយរីករាយក្នុងព្រះហរិទ័យអិតអុបមា ក្រោយដែល

បានជួបមុខ រកឃើញព្រះរាជបុត្រ។

ព្រះពិសនុការ

ក្នុងខណៈជាមួយគ្នានោះដែរ ព្រះអិន្រ្ទាធិរាជបានចាត់ចែង បញ្ជាអោយវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ និងទេវបុត្រ

ចំនួនប្រមាណ៥០០អង្គទៀត ចុះមកចាប់ជាតិមានកំនើតជាមនុស្សលោកលើកទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណា

ត្រូវតែនាំគ្នារៀបចំកសាងប្រាង្គប្រសាទថ្វាយព្រះកេតុមាលា។

ចាប់ជាតិកើតជាមនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះ

ចងចាំគ្រប់តំរិះវិជ្ជាទាំងអស់គ្មានភ្លេចភ្លាត់ភាន់ច្រលំឡើយ។ អាយុបាន៨ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ រឺ ព្រះពិសនុការ រឺ

ចៅចិត្ដកុមារបានសុំខ្លួនចូលទៅបំរើព្រះមហាក្សត្រព្រះបាទទេវង្សអស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេ

ងម្នាក់មានចំនេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវឆ្លាតពូកែអស្ចារ្យ ព្រះអង្គក៏ចាត់ចែងតាំងជាមេជាងប្រចាំក្នុងព្រះ

បរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិសនុការអោយសាងវាំងប្រសាទ និង កំផែងនគរនានាជាច្រើន។

ក្នុងឆ្នាំចរ ព.ស៦១៨ ត្រូវជាគ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងអែទៀតបានសាងធ្វើប្រាសាទ និង បូជនិយដ្ឋានអំពីថ្ម

ដោយមានទាំងជីកបារាយ សង់ស្ពាន និង ថ្នល់ផង។

តែបើតាម "ប្រជុំរឿងព្រេងខ្មែរភាគទី៥" របស់ពុទ្ធសាសនបណ្ឌិតវិញ ព្រះពិសនុការមិនមែនចុះមកពីឋានសួគ៌តាម

បញ្ជាព្រះអិន្រ្ទាធិរាជទេ។ ព្រះពិសនុការ ជាកូនប្រុសរបស់ទេពធិតាទិពសុតាចន្ទ និង ចឹកលឹមសេងដែលរស់នៅក្រុង

សៀងហៃ នៃប្រទេសចិន។ តាមរឿងព្រេងនិទាននោះ ថ្ងៃមួយ នាងទិព្វសុតាចន្ទ និងទេពធិតាបួនអង្គទៀតបាននាំគ្នាចុះ

មកលេងឋានកន្ដាល នៅចំពោះមុខផ្កាគ្រប់ពណ៌ រីកចំរុះស្គុះស្គាយព្រោងព្រាត ជះក្លិនពិដោរឈ្ងុយឈ្ងុបសុះសាយក្នុង

សួនច្បារចឹកលឹមសេង ទេពធិតាទិព្វសុតាចន្ទ ដែលខំទប់ចិត្ដអារម្មណ៍មិនបាន ក៏លូកដៃទៅលួចកាច់បេះផ្កាបានប្រាំមួ

យទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពារវេរាចុះមករស់នៅធ្វើជាប្រពន្ធបំរើចឹកលឹមសេងចំនួន៦ឆ្នាំ គឺមួយ

ទងផ្កា ស្មើនិងមួយឆ្នាំ។ ទេពធិតាបានបំរើ ចឹកលឹមសេងដោយគ្មានហ្មង។ មួយឆ្នាំក្រោយមក នាងប្រសូត្របានកូនប្រុ

សមួយ ហើយដាក់ឈ្មោះថាពិសនុការ។ ព្រះពិសនុការត្រូវបានម្ដាយ នាំយកទៅសិក្សារៀនសូត្រគ្រប់អស់វិជ្ជាជាងជ្រៅ

ជ្រះនៅឋានសួគ៌។

ព្រះពិសនុការ រឺ ចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បា

ពួន ភិមានអាកាស រំលេចដោយក្បូរក្បាច់រចនាល្អប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្គតោ ដំរី

៘ ថ្ងៃមួយព្រះបាទសំដេចទេវង្សអស្ចារ្យ បានបង្គាប់អោយព្រះពិសនុការ រៀបចំសាងប្រាសាទមួយទៀត សំរាប់ថ្វា

យដល់ព្រះកេតុមាលា ប្រាសាទដ៏សែនល្អប្រណិតនេះ ថ្ងៃក្រោយមកមានឈ្មោះថា នគរវត្ដ ដោយសារព្រះកេតុមា

លាបានដាក់ថ្វាយអុទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រាសាទនគរវត្ដ មានទំរង់ទ្រង់ទ្រាយដូចក្រោលគោសួគ៌របស់ព្រះអិ

ន្រ្ទ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រឹង្ស ព្រះកេតុមាលាបានទតឃើញប្រាសាទធំៗ ល្អល្អះជាច្រើនមាន

ទាំងក្រោលគោសួគ៌ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រាសាទដូចព្រះអិន្រ្ទាធិរាជ

ហើយដើម្បីជៀសវាងកុំអោយក្លាយជាការប្រមាថកាតទាន ដល់ចេស្ដាព្រះអិន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សំរេ

ចចិត្ដ ចង់បានត្រឹមតែក្រោលគោព្រះអិន្រ្ទប៉ុណ្ណោះ។