Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

 


រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។ 

បុរសទីពីរ ឆ្លើយ​ថា «ខ្ញុំ​ក៏​ចង់​ដាក់​កន្លែង​ហ្នឹង​ដែរ ប៉ុន្តែ​ឥឡូវ បើ​អ្នក​ដាក់​នៅ​គល់​ឈើ មាន​តែ​ខ្ញុំ​ដាក់​នៅ​ចុង​ឈើ រួច​យើង​ចាំ​មើល ព្រឹក​ឡើង​របស់​អ្នកណា​ជាប់​សឹម​ដឹង» និយាយ​គ្នា​ហើយ ម្នាក់​ដាក់​នៅ​គល់​ឈើ​ស្រេចហើយ វិល​មក​ផ្ទះ​វិញ​ លា​គ្នា​ទៅ​ផ្ទះ​តែ​រៀង​ខ្លួន ។


ឯ​អ្នក​ដាក់​អន្ទាក់​នៅ​ចុង​ឈើ​នោះ លុះ​វិល​មក​ដល់​ផ្ទះ​ហើយ យប់​នោះ​គិត​គ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​ថា តាំង​ពី​ដូនតា​មក មិន​ដែល​ឮ​ថា​អ្នក​ឯណា​ដាក់​អន្ទាក់​លើ​ចុង​ឈើ ឲ្យ​ជាប់​សត្វ​ជើង​បួន​ដែល​ដើរ​នៅ​លើ​ដី​ទេ ឥឡូវ​នេះ អញ​ដាក់​នៅ​លើ​ចុង​ឈើ តើ​ធ្វើ​ម្ដេច​នឹង​បាន​សត្វ?

 ដូច្នេះ​ ត្រូវ​អញ​រឭក​ពី​ពេល​មាន់​រងាវ​ទៅ​មើល បើ​ឃើញ​សត្វ​ជាប់​អន្ទាក់​គេ​នៅ​ដី អញ​ដោះ​យក​ទៅ​ចង​នឹង​អន្ទាក់​អញ​ឯ​ចុង​ឈើ ដល់​ព្រឹក​ឡើង​អញ​ទៅ​មើល​ជាមួយ​អ្នក​នោះ ហើយ​អញ​ដោះ​យក​សត្វ​ទៅ​ជូន​លោក​សុភា​សេក បើ​វា​មិន​សុខចិត្ត​ដូចម្ដេច​ៗ មុខ​ជា​កើត​ក្ដី​ គង់​តែ​ដល់​សុភា​សេក​មិន​ខាន សុភា​សេក​និង​កាត់​ក្ដី​ឲ្យ​វា​ចាញ់​ជា​ប្រាកដ ។ 

ប្ដី​ប្រពន្ធ​គិត​គ្នា ហើយ​ដេក​ទៅ ដល់​មាន់​រងាវ​រឭក​ពី​ដេក​លប់​មុខ​ស៊ី​ស្លា ហើយ​ចេញ​ពី​ផ្ទះ​ដើរ​ដល់​អន្ទាក់​បាន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​ក្ដាន់ ១​ក៏​ដោះ​យក​ឡើង​ទៅ​ចង​នឹង​អន្ទាក់​របស់​ខ្លួន រួច​ដំឡើង​អន្ទាក់​នៅ​ដី​ដូច​ដើម​ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ ។

 លុះ​ព្រឹក​ព្រហាម​ស្រាង​ៗ​ឡើង អ្នក​មួយ​ដែល​ដាក់​អន្ទាក់​នៅ​ដី មក​ស្រែក​ហៅ​ឲ្យ​ទៅ​មើល​អន្ទាក់​អ្នក​មួយ ឆ្លើយ​ថា កុំ​រលះ​រលាំង​ថ្វី អន្ទាក់​ខ្ញុំ ខ្ញុំ​មិន​សង្ឃឹម​ទេ ត្បិត​នៅ​លើ​ចុង​ឈើ ក្រែង​តែ​អន្ទាក់​អ្នក​នៅ​ដី​នោះ ខ្ញុំ​មិន​ហ៊ាន​ថា បើ​បាន​ចែក​គ្នា​ស៊ី​ផង ។

 ពាក្យ​នេះ​ជា​ពាក្យ​ចំអក​ឲ្យ​អ្នក​មួយ ត្បិត​ដឹង​ការណ៍​មុន​ហើយ ។ អ្នក​ទាំងពីរ​និយាយ​ហើយ​ចុះ​ពី​ផ្ទះ​ដើរ​ចេញ​ទៅ លុះ​ដើរ​ទៅ​ដល់​មិន​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​លើ​ចុង​ឈើ​ជាប់​វិញ ។ ចៅ​ដែល​ជា​ម្ចាស់​អន្ទាក់​នៅ​ចុង​ឈើ​ថា «ហ្ន មើល​ចុះ មិន​ជឿ​ខ្ញុំ ខ្ញុំ​ថា​កុំ​ដាក់​នៅ​គល់​ឲ្យ​ដាក់​នៅ​ចុង​ឥឡូវ មើល​របស់​អ្នកណា​ជាប់​ហៈ?» ហើយ​ឡើង​ទៅ​ដោះ​យក​សត្វ​ចុះ​មក​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ក៏​លា​គ្នា​ទៅ​ផ្ទះ​ដោយ​ខ្លួន​ទៅ ។

 ឯ​ចៅ​ដែល​បាន​ក្ដាន់ ក៏​ប្រញាប់​យក​ទៅ​ជូន​សុភា​សេក​ហើយ​ជម្រាប​ថា «ខ្ញុំ​ហើយ​នឹង​ចៅ​មួយ​នោះ​ ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​ចុង​ឈើ អ្នក​មួយ​នោះ​ដាក់​នៅ​គល់​ឈើ ខ្ញុំ​នេះ​ជា​មនុស្ស​វៀច ក្ដី​នេះ​គង់​តែ​មក​ដល់​លោក​ដូច្នេះ តាម​តែ​លោក​មេត្តា​រក​សេចក្ដី​យ៉ាងណា​ ឲ្យ​តែ​ក្ដី​ខ្ញុំ​ឈ្នះ​វា​ចុះ ខ្ញុំ​នឹង​ដឹង​គុណ​លោក​ទៅ​ថ្ងៃ​មុខ» ។

 សុភា​សេក​បាន​សាច់​ក្ដាន់​ហើយ ឆ្លើយ​ថា «ឯង​ទៅ​រក​ស្លា​ម្លូ​មក​ឲ្យ​ឆាប់​ឲ្យ​ទាន់​ព្រឹក​នេះ បើ​វា​មក​ប្ដឹង​អញ​ៗ​បង្គាប់​អីចឹង​ដែរ បើ​វា​មក​មិន​ទាន់ អញ​និង​កាត់​សេចក្ដី​ឲ្យ​វា​ចាញ់​បាន​ដោយ​ងាយ ឯង​ប្រញាប់​ទៅ​ចុះ» ។

ឯ​អ្នក​ដែល​ដាក់​អន្ទាក់​លើ​គល់​ឈើ លុះ​វិល​មក​ផ្ទះ​ហើយ ដង្ហើម​តូច​ដង្ហើម​ធំ​មិន​សុខ​ចិត្ត​ក៏​​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក ។ ក៏​បង្គាប់​សេចក្ដី​ដូច​បង្គាប់​ចៅ​មុន ។

លុះ​ព្រឹក​ឡើង អ្នក​ដែល​ដាក់​អន្ទាក់​នៅ​លើ​ចុង​ឈើ ក៏​យក​ឥវ៉ាន់​ទៅ​ដល់​មុន ។ ឯ​អ្នក​ដែល​ដាក់​អន្ទាក់​នៅ​ដី ដោយ​ខ្លួន​ជា​អ្នក​ក្រ​លំបាក​តោក​យ៉ាក ដើរ​រក​ទិញ​អីវ៉ាន់​ពុំ​បាន​ពុំ​ទាន់ ភ័យ​ក្រែង​ខ្លួន​ចាញ់​គេ ហើយ​គេ​យក​ទោស​ផង ក៏​រត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ជួប​នឹង​សុភា​ទន្សាយ​ៗ​សួរ​ថា «មាន​ដំណើរ​អី​បាន​ជា​រត់​ដូច្នេះ ? ឈប់​សិន » ។

ចៅ​នោះ​ឆ្លើយ​ថា «លោក​អើយ​អាណិត​ដោះ​ទុក្ខ​ខ្ញុំ​ផង ត្បិត​ខ្ញុំ​ហើយ​នឹង​អ្នក​មួយ​ទៅ​ដាក់​អន្ទាក់​ផង​គ្នា ខ្ញុំ​ដាក់​នៅ​គល់​ឈើ គេ​ដាក់​នៅ​ចុង​ឈើ ព្រឹក​ឡើង​ទៅ​មើល​ពុំ​ឃើញ​អន្ទាក់​នៅ​ដី​ជាប់​សត្វ ឃើញ​តែ​អន្ទាក់​នៅ​ចុង​ឈើ​ជាប់​ក្ដាន់​មួយ ខ្ញុំ​មិន​សុខ​ចិត្ត​បាន​យក​សេចក្ដី​ទៅ​ប្ដឹង​សុភា​សេក​ៗ គេ​ថា អ្នក​ណា​យក​អីវ៉ាន់​ទៅ​ដល់​មុន អ្នក​នោះ​ឈ្នះ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ភ័យ ឥឡូវ​គេ​ទៅ​ដល់​មុន​ខ្ញុំ​ហើយ ដូច្នេះ​តាម​តែ​លោក​អាណិត​ខ្ញុំ​ផង» ។ 

សុភាទន្សាយ​ឆ្លើយ​ថា «ណ្ហើយ ! កុំ​ភ័យ​ចាំ​ថ្ងៃ​រសៀល​ខ្ញុំ​នឹង​នាំ​ទៅ»។ ចៅ​នោះ​ក៏​អរ ។ លុះ​ដល់​ថ្ងៃ​រសៀល សុភា​ទន្សាយ​ទៅ​ដល់​ផ្ទះ​សុភា​សេក ៗ​ស្រែក​សួរ​មក​ថា «ដូចម្ដេច​ក៏​យូរ​ម្ល៉េះ ? ក្ដី​ចាញ់​គេ​ហើយ» ។ សុភា​ទន្សាយ​ឆ្លើយ​ថា «យើង​ខ្ញុំ​បាន​ជា​យូរ​នេះ ពីព្រោះ​អាល័យ​តែ​មើល​ត្រី​ក្រាញ់​ហើរ​ឡើង​ស៊ី​ស្លឹក​អំពិល» ។ សុភា​សេក​ថា «ពី​ជីដូន​ជីតា​មក​គ្មាន​នរណា​ដែល​ឃើញ​ដែល​ឮ​ថា ត្រី​ក្រាញ់​ឡើង​ស៊ី​ស្លឹក​អំពិល​ទេ» ។

 សុភា​ទន្សាយ​ឆ្លើយ​ថា «ពី​ជីដូន​ជីតា​ពី​ម៉ែ​ពី​ឪ​បង្កើត​មក នរណា​ដែល​ឃើញ​ដែល​ឮ​ថា អន្ទាក់​នៅ​ដី​មិន​ជាប់​សត្វ​ទៅ​ជាប់​ឯ​អន្ទាក់​នៅ​ចុង​ឈើ​វិញ ហើយ​សត្វ​ជើង​បួន​ផង, ដែល​ឮ​ទេ​អស់​អ្នក​ស្រុក ? នោះ​សុភា​សេក​ស្ងៀម​ពុំ​ហ៊ាន​ស្ដី​តប​ទៀត ។

 សុភា​ទន្សាយ​ក៏​កាត់​សេចក្ដី​ឲ្យ​ចៅ​ដែល​ដាក់​អន្ទាក់​នៅ​ដី​ឈ្នះ ។ ឯ​សុភា​សេក​ដែល​អង្គុយ​ធ្វើ​ជា​សុភា​នោះ ក៏​ខ្មាស​ដោយ​សារ​ខ្លួន​ជា​អ្នក​ល្មោភ​ជំនូន​សាច់​ក្ដាន់ ក៏​ស្ងៀម​បែរ​មុខ​ផ្ទប់​ទៅ​ខាង​ជញ្ជាំង​ដូច​ឆ្មា​លប​កណ្ដុរ ។


រឿង វិញ្ញាណស្រីផ្កាមាស

 រឿង វិញ្ញាណស្រីផ្កាមាស


នាងឈូកជាស្រីស្រស់ស៊ីដាច់គេប្រចាំភូមិ ។ ប៉ុន្តែគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធ ។


 ចាប់​ពី​ពេញ​ក្រមុំកាលណា នាងលួច​មានសង្សាមួយហើយ​មួយទៀតរាប់មិនអស់ ។ ទោះ​បី​នាង​ស្រី​សំបូរ​ប្រុស​បន្តិច​ក៏ដោយ ប៉ុន្តែដោយសារ​សម្រស់​ស្អាត​នាង​ក៏​បានរៀបការ​ជាមួយនឹងបុរសម្នាក់ ដែល​ជា​កូន​អ្នក​មាន​ជាង​គេនៅក្នុងភូមិ ។


 កូនកំលោះនោះ មានអាយុជាង ៣០ ឆ្នាំ​ទៅ​ហើយ ។ ក្នុងខណ:ដែលនាងទើបតែអាយុ ១៦​ឆ្នាំប៉ុណ្ណោះ ។ ប្ដីប្រពន្ធមួយគូរនេះ មានវ័យខុសប្លែកឆ្ងាយណាស់ ហេតុនេះ​ទើប​សេចក្ដី​​ស្នេហា​របស់​គេ​ទាំងពីរ មិនសូវចុះសំរុងនឹងគ្នាទេ ។


 ប៉ុន្តែប្ដីនាងឈូកវិញ ស្រលាញ់ប្រពន្ធដូចកែវភ្នែក ព្រម​ទាំង​ប្រចែ​ប្រច័ណ្ឌ​មិនឲ្យ​ប្រុសណាមកទាក់ទង​ឬនិយាយស្ដីអីជាមួយនាងជាដាច់ខាត ។


ក្រោយពីរៀបការមិនបានប៉ុន្មាន គេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើ​សុទ្ធសឹងតែឈើម៉ៃសាក់ ។


 ដោយសារ​តែ​នាង​រៀប​ការនៅ​អាយុក្មេងខ្ចីពេក ទើប ៤-៥ឆ្នាំ ក្រោយមកជីវិតគ្រួសារ​ដែលមិនចុះសំរុង នឹង​គ្នាតាំងពីដំបូងមកនោះ ក៏​កាន់​តែ​ប្រះ​ឆា​ខ្លាំងទៅៗព្រោះ នាងឈូក​ក្លាយ​ទៅ​ជា​ស្រី​ចេះ​ដើរ​លេង​ចោល​ផ្ទះ ដោយមិនគិតដល់នាទីខ្លួនជាមេផ្ទះឡើយ ។


 ប្ដី​របស់​នាង​ឈូក ឈ្មោះអំណោយ ។ ក្រោយមកអំណោយ បាន​ក្លាយទៅជាប្រធានភូមិទៀត ។ លោកប្រធានភូមិអំណោយដឹង​ច្បាស់ថា នាង​​ឈូក​ជា​ប្រពន្ធ​ចេះ​លួច​មាន​សហាយ​ដែរ ប៉ុន្តែទ្រាំលេបក្រួសលេបថ្ម គ្រាំគ្រាចិត្តតែម្នាក់ឯងទៅ ។


នៅថ្ងៃណាមួយ ពេលនាងដើរលេងធុញណាយ ហើយនាងនឹកប្ដូរកាយ ប្ដូរ​ចិត្ត​ព្រម​ងាក​មក​នៅ​ក្នុង​រង្វង់​ដៃ​របស់​ប្ដី​ដូច​ដើម​វិញជា​មិនខាន !


ប៉ុន្តែលោកប្រធានភូមិ​អំណោយគិតខុស​ស្រឡះហើយ ព្រោះកាន់តែបណ្ដោយ នាង ឈូក​កាន់​តែ​ភ្លើត​ភ្លើនឆ្ងាយទៅៗ រហូត​ហៅលែងត្រឡប់ក្រោយ ។ ទីបំផុត ក៏រត់ទៅតាមប្រុសកំលោះម្នាក់បាត់ទៅ ។ លោក​ប្រធានភូមិ អំណោយ សោក​សៅ​ខូច​ចិត្ត​ខ្លាំងណាស់ ។ មួយនឹកស្ដាយប្រពន្ធ មួយខ្មាសអ្នកស្រុក ព្រោះ​ខ្លួន​មានងារជា​ប្រធានភូមិផង ។


រហូតដល់ថ្ងៃមួយ នាងឈូកក៏ត្រឡប់មកលន់តួសារភាពកំហុសវិញ ។ លោក​ប្រធាន​ភូមិ​អំណោយ​ក៏​ព្រម​លើក​ទោស​ឲ្យ​នាង ព្រោះយល់ថាយ៉ាងណាក៏ដោយ​នាងក៏ជាប្រពន្ធ ធ្លាប់រៀបការជាមួយគ្នា ។ 


ទោះ​បី​ជា​អ្នកស្រុកចង់ពេបជ្រាយ​ឬ​សើច​ចំអក​យ៉ាងណាក៏ដោយ ក៏ស្រេចតែគេទៅចុះ ! ប៉ុន្តែ នាងឈូក ត្រឡប់​មក​លើកនេះ ស្រពាប់ស្រពោន​ខុស​ប្លែក​ពី​មុន​ដែល​នាង​ធ្លាប់​តែ​រីករាយ​ស្រស់បស់ជាប់ជានិច្ច ។ 


លោក ប្រធាន​ភូមិ អំណោយ​មិនហ៊ានសួរដេញដោលទេ ព្រោះ​ក្រែង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់នាង ។


ចម្លែកជាងនេះទៅទៀតនោះ នាងឈូក ដេកនៅតែក្នុងបន្ទប់ មិនព្រមចេញទៅណាមកណា ដូច​ពី​មុន​ឡើយ ។


 រាង​កាយ​ដ៏រលើប​រលោងស្រស់ថ្លារបស់នាង ដែលលោកប្រធានភូមិ អំណោយ​ធ្លាប់​បបោស​អង្អែល​ពី​មុន​មក ក៏​ប្ដូរ​ទៅ​ទ្រុឌ​ទ្រោម​ស្ទាប​​លែង​មានរសជាតិ ។ 


លោកប្រធានភូមិសង្កេតឃើញថា តាំង​ពី​ប្រពន្ធ​របស់ខ្លួនត្រឡប់មកវិញ ថ្ងៃ​ណា​ក៏​ឃើញ​មាន​សត្វ​មៀម​ដ៏ធំ​មួយក្បាលមកទំនៅ​លើ ដំបូល​ផ្ទះ​ជា​ប្រចាំ ។


 ភ្នែករបស់វាសំឡឹងឡង់ៗគួរឲ្យខ្លាច ។ អ្នកស្រុកទីនោះគេមានជំនឿថា បើ​មាន​សត្វ​មៀម​មក​ទំ​នៅ​លើ​ដំបូល​ផ្ទះដូច្នេះជាប្រផ្នូលថា មានគ្រោះអាក្រក់ ព្រោះសត្វនេះ មាន​លក្ខណ:​របស់​យមទូត​នៃ​សេចក្ដី​ស្លាប់ ដែលមិនមែនជាមង្គលល្អឡើយ ។


អ្នកស្រុកនាំគ្នានិយាយគ្រប់ៗមាត់ថា លោកប្រធានភូមិ អំណោយ កំពុងតែមានគ្រោះអាក្រក់ហើយ ។ ដូច្នោះ​ទើប​លោក​ប្រធាន​ភូមិចាត់ឲ្យមនុស្សទៅរក​គ្រូសៃយសាស្រ្ត មកជំរះមន្ទិលនៅក្នុងផ្ទះចោល ។


 ពេល​គ្រូ​សៃយសាស្រ្តមកដល់ ឃើញ​ផ្ទះ​ដែលសង់​ដោយ​ឈើម៉ៃសាក់មួយខ្នងធំ​របស់លោកប្រធានភូមិ គាត់​ក៏​រអ៊ូ​ឡើងថា ៖


ផ្ទះឈើម៉ៃសាក់​វាសមរម្យដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ ដូច្នេះ ក៏កើតសង្ស័យ

លោកគ្រូ ! មានន័យថាយ៉ាងម៉េច ?

មានន័យថា ផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណា !

ភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែ ក៏បានអញ្ជើញឡើងទៅលើផ្ទះ និងចូលទៅបន្ទប់គេង​របស់​នាងឈូក ដែល​កំពុងតែ​សំងំដេកប្រៀបដូច​មនុស្សឈឺ ។


 គ្រាន់តែគ្រូសៃយសាស្រ្ត និង​លោក​ប្រធាន​ភូមិ អំណោយចូលមកដល់ភ្លាម នាង​ឈូក​​ក៏​ងាកមក​មើលអ្នកទាំងពីរសន្សឹមៗ ។ កែវ​ភ្នែក​របស់​នាង​សំឡឹង​ថ្លែ នៅពេលជួបមុខគ្រូសៃយសាស្រ្ត​បញ្ជាក់​ពី​អាការ​តក់​ស្លុត​យ៉ាងខ្លាំង


ឯងជាគ្រូខ្មោចមែនទេ ? អាកញ្ចាស់ ?

នាងឈូក ស្រដីឡើងខុសពីសម្លេងធម្មតា ដែលលោកប្រធានភូមិ អំណោយធ្លាប់បានឮពីមុនមក ។ លោក​ប្រធាន​ភូមិ​ដល់​ថ្នាក់​​ពឺ្ររោមនឹងសំដីប្រពន្ធ ។


ពិតដូចជាសំដីអ្នកស្រុកនិយាយមែន ! បើសត្វមៀមទំលើផ្ទះ នឹងសញ្ញានៃភាពចង្រៃ ហើយ​សត្វ​មៀម​នេះ​គឺ​ជា​យមទូត​នៃ​សេចក្ដីស្លាប់ ។


 ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិ អំណោយ​ច្បាស់​ជា​មាន​វិញ្ញាណ​មក​អាស្រ័យនៅ​យ៉ាងពិតប្រាកដ ។ វិញ្ញាណសាហាវ​នេះវា បានធ្វើឲ្យ​នាងឈូកផ្លាស់ប្ដូរទៅ ! មកដល់ពេលនេះ លោកប្រធានភូមិអំណោយ ជឿហើយថា នាង​ឈូក​ត្រូវ​វិញ្ញាណខ្មោចព្រាយចូល​ឬ អាច​ជា​យ៉ាងណាមួយ ជៀសមិនផុត ទើបនាងត្រឡប់មកផ្ទះវិញទាំងសភាព​ខុស​ពី​ធម្មតា ។ 


ពីមុន នាងឈូក ជា​មនុស្ស​រីករាយ​ណាស់ ប៉ុន្តែក្រោយពេល​ត្រឡប់មកសុំការប្រោសប្រណីពីប្ដី អ្វីៗ​បាន​ខុស​ប្រក្រតី​ទាំង​អស់ រហូត​ដល់​លោកប្រធានភូមិជឿតាមសំដីអ្នកស្រុកហៅគ្រូសៃយសាស្រ្ត មក​ដេញ​ខ្មោច​ព្រាយ​ពី​ផ្ទះ​ឈើ​ម៉ៃសាក់ រំដោះ​គ្រោះ​ភ័យ ។


ពេលគ្រូសៃយសាស្រ្ត បានឃើញនាងឈូកភ្លាម គាត់ដឹងច្បាស់ថា នាងឈូក ត្រូវ​វិញ្ញាណ​ខ្មោច​ព្រាយ​ចូល ហើយ​វិញ្ញាណ​នោះ​ទៀតសោត មិនមែនជាវិញ្ញាណធម្មតាឡើយ វា​ជា​វិញ្ញាណ​របស់​ស្រី​តណ្ហា​ក្រាស់ ដែល​ត្រូវ​ការ​អាស្រ័យ​នៅ​ក្នុង​រាង​កាយរបស់នាងឈូក ដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់នេះ ។


លោកប្រធានភូមិចេញទៅមុនសិនទៅ ! ហើយបិទទ្វារបន្ទប់ផង ។ កុំភ្លេចថា ទោះបីជាឮអ្វីក៏ដោយ កុំភ័យ ! ហើយ​កុំ​ចូល​មក​ក្នុងបន្ទប់នេះ ។ ប្រពន្ធ​របស់​លោក​ត្រូវ​វិញ្ញាណ​បស់​ខ្មោច​ព្រាយ​ចូល​ហើយ !



ពេលលោកប្រធានភូមិ អំណោយចេញពីបន្ទប់ទៅ គ្រូសៃយសាស្រ្តក៏លូកដៃចូលទៅក្នុងថង់​យាម​រាវ​រក​វត្ថុខ្លាំងពូកែ ដែល​បានរៀបចំទុកជាស្រេចនោះ ដើម្បីកំចាត់ខ្មោចព្រាយ ។ គាត់សូត្រគាថាមួយសន្ទុះ ហើយ​ក៏សួរទៅថា


ប្រាប់មកថា ឯងជាអ្នកណា នាងខ្មោច ?

និយាយចប់គ្រូសៃយសាស្រ្ត ក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដូកលើគ្រែ ។ ពេលនោះ រាង​កាយ​របស់ នាងឈូក ក៏ងើប​អង្គុយឡើង និងសើចចំអកដាក់គ្រូសៃយសាស្រ្តវិញ ។


 ក្រោយពីគ្រូខ្មោច សូត្រ​គាថា​នាងឈូក ក៏ចាប់ផ្ដើមខ្វល់ខ្វាយ ធ្វើ​ឫក​ដូចជាបំរុងក្រោកចេញពីបន្ទប់ទៅ ។ ប៉ុន្តែគ្រូសៃយសាស្រ្ត លើក​រំពាត់ផ្ដៅវាត់ស្ទាក់ពីមុខ ព្រមទាំងគំរាមថា


នាងខ្មោចចង្រៃ ហេតុអ្វីក៏មកសាងភាពក្ដៅក្រហាយ ដល់ម្ចាស់ផ្ទះនេះ ? ឆាប់​ចេញ​ពី​រាង​កាយ​របស់​គេ​ទៅ បើ​មិន​ចេញ​ទេ អញនឹង​វាយឯងដោយរំពាត់ផ្ដៅនេះហើយ !

និយាយចប់គ្រូសៃយសាស្រ្ត ក៏លើករំពាត់ផ្ដៅវាយវាត់​ទៅលើរាងកាយរបស់នាងឈូក ។ សម្លេង​នាង​ឈូក ស្រែក​ថ្ងួច​ថ្ងូរ​ដោយ​ក្ដីឈឺចាប់


អូយ ជួយប្រពន្ធផងលោកប្រធានភូមិ ! ទៅណាហើយ មកជួយប្រពន្ធផង ! អូយ !

សម្លេងរបស់នាងស្រែកសុំជំនួយ​ពីលោកប្រធានភូមិ អំណោយដែលកំពុងតែរងចាំស្ដាប់ ការ​បង្រ្កាប​ខ្មោច​នៅ​ខាង​ក្រៅ​បន្ទប់ ។


 សម្លេងថ្ងូរយ៉ាងអាណោចអាធម្ម ធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបាន ក៏​ប្រញាប់​បើកទ្វារចូលទៅ ។ ពេល​មើល​ទៅ​ឃើញ​គ្រូ​សៃយសាស្រ្ត​កំពុងតែវាយវាត់ប្រពន្ធដូច្នេះ នឹក​អាណិត​ក៏​ចូលទៅហាម​ឃាត់ភ្លាមទាំងភ្លេចបំរាមរបស់់គ្រូ​សៃយាសាស្រ្ត​មុន​នេះ ។


បានហើយ ! ខ្ញុំសុំអង្វរលោកគ្រូឈប់វាយឈូកប្រពន្ធខ្ញុំទៅ !

វាជាវិញ្ញាណចង្រៃ មិនមែនជាប្រពន្ធរបស់លោកទេ កុំ​ហាម​អី​ខ្ញុំ​នឹង​ដេញ​វិញ្ញាណ​ស្រី​ពេស្យា​ឲ្យ​ចេញ​ពី​រាង​កាយ​ឥឡូវ​នេះ ! ប្រាប់មក មីខ្មោចចង្រៃឯងជាអ្នកណា ?



នាងឈូកមិនហើបមាត់ ប៉ុន្តែក្រសែភ្នែកនាងវិញ បានអង្វរឲ្យលោកប្រធានភូមិ ជួយហាមគ្រូខ្មោច កុំ​ឲ្យ​វាយ​វាត់​ទៅ​លើ​រាងកាយនាង ។ ប៉ុន្តែរំពាត់ផ្ដៅនៅតែបន្ត សំពងទៅលើរាងកាយរបស់នាង ឈូក ក៏​សន្លប់​បាត់ស្មារតីទៅ ព្រោះ​តែ​ឈឺ​ចាប់​ពេក ។


 វិញ្ញាណស្រី​ពេស្យានោះ ក៏ហោះចេញពីរាងកាយរបស់ នាង​ឈូក​ទៅដែរ ។ ជាមួយគ្នានោះ សត្វ​មៀម​ដែល​មក​ទំ​នៅ​លើ​ដំបូលផ្ទះ ស្រែកលាន់ទ្រ​ហឹងគួរឲ្យព្រឺខ្លាច មុន​នឹង​ត្រដាងស្លាបហោះហើរចេញទៅ ។


នៅពេលដែលសត្វមៀមហើរចេញ ពីដំបូលផ្ទះទៅជាមួយនឹង​វិញ្ញាណរបស់ខ្មោចព្រាយនោះ គ្រូ​សៃយសាស្រ្ត ក៏​ងាក​មក​មើលរាងកាយរបស់ឈូក ដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់ ។


លោកប្រធានភូមិ ត្រូវកាត់ចិត្តណា ! ព្រោះប្រពន្ធរបស់លោក នាងលែងជាមនុស្សហើយ ។ ប៉ុន្តែ​នាង​អាច​ធ្វើ​ចលនា​បាន​ក៏​ព្រោះ​តែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះ !



លោកប្រធានភូមិ អំណោយបានទទួលពាក្យពន្យល់ប្រាប់ពី​គ្រូសៃយសាស្រ្តថា នាងឈូក បាន​ស្លាប់​ជា​យូរ​មកហើយ ព្រោះ​ពេល​ដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះ ចេញ​ទៅ​ នាង​ឈូក​ក៏​លេង​មាន​សភាព​ជា​មនុស្សទៀត ។


 ដើម្បី​ឲ្យ​កាន់​តែ​ប្រាកដ​ក្នុងចិត្ត គ្រូ​សៃយសាស្រ្ត ក៏​ទាញ​ខ្សែ​មន្ត​ម្យ៉ាង​ចេញ​ពី​ថង់​យាម រួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបៗមួយសន្ទុះ ស្រាប់​តែ​រាង​កាយ​របស់នាង ឈូក ដែល​កំពុង​តែ​ដេក​ស្ងៀមៗ​នោះ ក៏ភ្ញាក់ហៀក ! ស្រែកថ្ងូរ ! រួច​ក៏​ក្លាយ​ទៅ​ជា​ផ្សែង​ហោះ​មក​ចូល​ក្នុង​ដប ដែល​លោក​គ្រូ​សៃយសាស្រ្ត កំពុង​តែកាន់នៅក្នុងដៃ ។ 


ចំណែករាងកាយរបស់នាង ឈូក ក៏រលាយបាត់ទៅផងដែរ ៕


 


 

រឿង ព្រលឹងស្រីក្រមុំសងសឹក

 រឿង ព្រលឹងស្រីក្រមុំសងសឹក

សុភា ជាក្រមុំអាយុ ២១ ឆ្នាំ ។ នាងធ្វើការនៅក្នុងហាងកែសម្ផស្សមួយកន្លែង ។ រូបរាង របស់នាងមិនតូចមិនធំសម្បុរស សក់វែងមុខពងក្រពើ ស្អាត និងស័ក្តិសមជាអ្នកមានជំនាញខាងកែសម្ផស្សមែន !

តាមធម្មតា ក្រោយពេលចេញពីធ្វើការ​នៅម៉ោង ៨ យប់ នាងត្រឡប់មកផ្ទះវិញម្នាក់​ឯង មិន​ដែល​ជិះ​អីទេ ព្រោះ​ផ្ទះ​របស់​នាង​នៅមិនឆ្ងាយពីកន្លែងធ្វើការប៉ុន្មានឡើយ ។

 មានយប់មួយនោះ នៅពេលដែល សុភា កំពុងត្រឡប់មកផ្ទះវិញ ដូច​សព្វ​មួយ​ដង ក៏​ស្រាប់​តែ​មាន​មនុស្ស​មក​ចាប់​នាង​ពី​ក្រោយ ដៃ​ម្ខាង​ខ្ទប់​មាត់​នាងជាប់រួចអូសនាងចូល​ទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ជាប់​នឹង​ផ្លូវ ។ 


សុភា តស៊ូ​រើបំរះ​អស់​ពី​សមត្ថភាព​តែ​ឥត​ប្រយោជន៍ នាងឱនខាំដៃរបស់វាយ៉ាងពេញ​ទំហឹង​ វា​ក៏​ទះ​កំផ្លៀង​នាង​ឲ្យ​ដួល​​បោក​​ខ្លួន​ទៅនឹងកំរាលឥដ្ឋ ។ វា​ដើរ​ចូលទៅរកនាង​ទាំង​កំហឹង ។

 ពេលនោះ សុភា ក៏​ដក​កូន​កាំបិត​ចេញមកពីកាបូប រួច​ក៏​ចង្អុល​គំរាម​វា​ដោយ​​ឲ្យ​វា​បើក​ទ្វារ​ឲ្យ​នាង​ចេញ​ទៅ​វិញ ។

 ដំបូង​វា​ភិត​ភ័យ​បន្តិច​ដែរ​ គិតថាបំណងរបស់វា ប្រហែល​ជា​មិន​បាន​សម្រេច​ទេ ។ ប៉ុន្តែចៃដន្យ វាងាកចុះ ងាក​ឡើង ក៏ឃើញដំបងមួយក្បែរជញ្ជាំង វា​ក៏​រត់​ទៅ​ចាប់​ដំបង​នោះ​មកដោយក្ដីរីករាយ ។ វា​ចូល​ទៅ​រក​នាង​ម្ដង​ទៀត ព្រមទាំងបញ្ជាឲ្យទំលាក់កាំបិតចោល តែនាងមិនព្រម ។ វាក៏វាយសំពងទៅ​លើ​រូប​រាង​កាយ​របស់​នាង​យ៉ាង​ដំណំ ។ ក្បាល​របស់​នាង​បែក​ឈាម​ហូរ​សស្រាក់ ។ វាសំពងនាង ថែម​ហើយ​ថែម​ទៀត ឥតត្រាប្រណីឡើយ ។ វាវាយទាល់តែ សុភា អង្វរ​ទៅ​វា​ថា:

ខ្ញុំព្រមហើយ ឈប់វាយទៀតទៅ !

ឮនាងអង្វរដូចនេះ វាក៏បោះដំបងចោល ហើយ​ដើរ​ចូល​ទៅ​ជិត​នាង សុភា ដែល​ឈាម​កំពុង​ហូរ​ជោគ​ខ្លួន ។ វាចាប់ សុភា ឲ្យ​ដេកនៅលើកាំជណ្ដើរ និង​សើយ​សំពត់​របស់​នាង​ឡើង​រហូត​ឃើញ​ខោ​ក្នុង​ពណ៌​ស ដ៏​ស្អាត​នៅ​បិទ​បាំង​វត្ថុ​ស្ងួត​របស់​នាង ដែលនាងមិនធ្លាប់ឲ្យ​​​អ្នកណាមកប៉ះវា​ម្ដង​ឡើយ ។ វា​ទាញ​ខោ​ក្នុង​របស់​នាង​ឲ្យ​រហែក​រយុយ​អស់ រហូត​ឃើញ​ភាព​ជា​ស្រី​ក្រមុំ​យ៉ាង​ច្បាស់​ក្រឡែត ។

 សុភា ដេក​ដក​ដង្ហើម​​អណ្ដឺត​អណ្ដក ឈឺចាប់ខ្លាចផ្សាទាំងរូបកាយ និងដួងចិត្ត ។ វាឱន​ទៅ​រក​ចំណុច​សំខាន់​របស់សុភា​ និង​លិទ្ធ​យ៉ាងក្រហល់ក្រហាយ ។ ពុកមាត់ដ៏គគ្រាក​របស់​វា ត្រដុស​បរិវេណនោះឡើងក្រហម ។ វា​កើត​អារម្មណ៍​​ពេញ​ទំហឹង ។ វា​គាស់​យក​របស់​វា​មក​ញាត់​បញ្ចូល​ទៅ​ឥត​ក្ដី​មេត្តាធ្វើឲ្យ​សុភា ស្រែកទួញយំ​ដោយ​ក្ដី​ឈឺ​ចាប់ ។ វា​បុក​ទៅ​ទាំង​កម្រោល គ្មានយល់ថា នាង​នៅ​ក្រមុំ​ឬនៅ​ថ្មីថ្មោងអីទេ !

សុភា​ពិនិត្យមើលមុខវាយ៉ាងច្បាស់ដក់ជាប់ក្នុងកែវភ្នែក ។ នាងគិតក្នុងចិត្តថា នៅពេល​ដែល​នាង​បាន​​រួច​ផុត​ពី​ក្រញ៉ាំ​ដៃ​របស់វា នាងនឹងសងសឹកវាវិញឲ្យទាល់តែបាន ។ ប៉ុន្តែ​មិន​បាន​ដូច​នាង​គិត​ទុក​នោះ​ឡើយ ព្រោះ​ក្រោក​ពី​រំលោភ​នាង​អស់​ចិត្ត​ហើយ អាចោរព្រាននោះ ក៏​ច្របាច់​ក​របស់​នាង​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

 លុះដល់យប់ជ្រៅ វាក៏អូសសពរបស់នាង សុភា យក​ទៅ​​ទុក​​ចោល​នៅ​លើ​ផ្លូវ​មួយ​ឆ្ងាយ​ពី​អាគារ​មួយ​ខ្នង​​នេះ ។ នាងស្លាប់ទៅ​ទាំងប៉ូលីសមិនអាចដឹងបានឡើយថា ឃាតក​ដៃ​ដល់​នោះ​ជា​អ្នកណា ? វា​អាច​រួច​ខ្លួន និងក៏មានឱកាសចាំចាប់ស្រីផ្សេងរំលោភទៀតដូចដែលវាធ្លាប់​ធ្វើ​កន្លងមក ។

ក្រោកមក វាបានឃើញស្រីម្នាក់ទៀតកំពុងដើរកាត់ផ្លូវនេះ ភ្លាមនោះនាងក៏ត្រូវវាលបចាប់​ពី​ក្រោយ និង​ខ្ទប់​មាត់​ជាប់ ។ នាងក្រមុំ​ព្យាយាមតស៊ូតែស៊ូមិនបាន ។ វាយកដំបង​ថ្ងៃមុននោះមកវាយនាងរហូត​ទាល់​តែ​សន្លប់ ។ វា​ញញឹម​ឡើង​យ៉ាង​ពេញ​ចិត្ត រួចដើរទៅរកនាង ។ 

វាសើយសំពត់​របស់​នាង រហូត​ឃើញ​ខោ​ខ្លី ។ វាក៏ចាប់ទាញខោ​ខ្លីនោះ ឲ្យ​របូតដល់ចុង​ជើង​រួច​ឱន​លិទ្ធ​​ចំណុច​សំខាន់​របស់នាង និង​ចាត់​ការ​រំលោភ​នាង​ភ្លាម ។ ខណ:​ពេល​ដែល​វា​កំពុង​តែ​សម្រុក​នោះ​ផ្ទៃ​មុខ​របស់​នាង​ក្រមុំ ស្រាប់​តែប្ដូរមកជាផ្ទៃមុខ​របស់​នាង សុភា ទៅវិញ ។

 ប៉ុន្តែដោយសារវា​កំពុង​តែ​ប្រញឹក​សាប់​មិន​បាន​មើលមុខ​របស់​​នាង​ក្រមុំ​ទេ ។ ដៃ​ទាំង​ពីរ​របស់នាងក្រមុំក៏លូកមករកបំពង់ករបស់វា ហើយ​ច្របាច់ក​យ៉ាងខ្លាំង ។ ពេល​នោះ​ទើប​វា​ឃើញ​មុខ​របស់​នាង​ក្រមុំ ប្រែក្លាយទៅជានាង សុភា វា​ក៏​ដល់​ថ្នាក់​ភ្នែកស​បេះដូងឈប់លោត​តែម្ដង ។ រាងកាយរបស់វា​ធ្លាក់​ចុះ​​ពី​លើ​រាង​កាយ​របស់​នាង​ទាំង​ប្រកាច់​ត្រដរខ្យល់​ ។

 នាងក្រមុំដឹងខ្លួន ប្រញាប់​ងើប​ឡើងរត់គេច ទាំង​ទ្រេត​ទ្រោត​ចេញ​ពីអាគារនោះ ។ ចៃដន្យ​​នាង​ក៏​បាន​ជួប​ប៉ូលីស​កំពុង​ដើរ​ល្បាត​កាត់តាមផ្លូវនេះល្មម ។ នាង​ក្រមុំ​បាន​ប្ដឹង​​ប៉ូលីស ឲ្យ​ចូល​ទៅចាប់​ជនអាក្រក់ម្នាក់នោះ ។ 

ពេល​ប៉ូលីស​ចូល​ទៅដល់ ក៏ឃើញវា​ដេក​ស្លាប់​នៅ​ត្រង់​​កន្លែង​​កើត​ហេតុ​នោះទៅហើយ ។ ប៉ូលីស​សន្និដ្ឋាន​ថា ជនអាក្រក់​នេះ​នៅ​ពេល​វា​ឃើញ​​របស់​ល្អ​របស់​នាង​ក្រមុំ វាក៏រំជួលចិត្តរហូត​គាំងបេះដូងស្លាប់តែ​ម្ដងទៅ ! គ្មានអ្នកណាម្នាក់ដឹងឡើយថា វាងាប់ ព្រោះ​តែ​ការ​​សង​សឹករបស់នាងសុភា​សោះ ៕


 


 

ព្រេង​ទាក់ទង​នឹង​ប្រវត្តិ​ព្រះ​កាំបិត​ស្ដាំ

ព្រេង​ទាក់ទង​នឹង​ប្រវត្តិ​ព្រះ​កាំបិត​ស្ដាំ


សូម​រៀប​រាប់​គោរព​តាម​បាន​ដឹង​ត​ៗ គ្នា​ជា​អង្វែង​ឆ្នាំ​ណាស់​មក​ហើយ​ក្នុង​កាល​ក៏​កន្លង​មក​ហើយ​នោះ តាម​បុរាណាចារ្យ​ថ្លែង​ត​គ្នា​មក​ថា ប្រហែល​ជា​ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​ទាវង្ស 2 អស្ចារ្យ ដែល​ទ្រង់​សោយ​រាជ្យ​សម្បត្តិ​នៅ​ទីក្រុង​អង្គរ (សៀម​រាប) ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ជា​ស្មិត​ម្នាក់​យក​ដែក​ទម្ងន់​មួយ​ហាប ទៅ​ធ្វើ​ជា​ព្រះ​ខាន់​រាជ្យ​មួយ ។ ជាង​នោះ​ក៏​ទទួល​យក​ទៅ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា ។ លុះ​ធ្វើ​បាន​ស្រេច​បាច់​ហើយ ក៏​នាំ​គ្នា​ទៅ​ថ្វាយ​ព្រះ​រាជា ៗ ទ្រង់​ទត​យល់​ព្រះ​ខាន់​នោះ​តូច​មិន​ធន់​ល្មម​នឹង​ធ្វើ​អស់​ដែក​ដល់​ទៅ​មួយ​ហាប​សោះ ក៏​ទ្រង់​ក្រោធ​ចោទ​ប្រកាន់​ជាង​នោះ​ថា "យក​ដែក​អញ​ទាំង​ហាប​ទៅ​ធ្វើ ឥឡូវ​បាន​កាំបិត​ប៉ុន​ស្លាប​មាន់​មក​ឲ្យ​អញ, តើ​យក​ដែក​អញ​ទៅ​ធ្វើ​អ្វី​អស់​ទៅ ?” ។ ឮ​ព្រះ​រាជា​ទ្រង់​ខ្ញាល់ ជាង​ស្មិត​ភ័យ​ណាស់ ក៏​ប្រញាប់​ក្រាប​ថ្វាយ​បង្គំ​លា​ដើរ​ទា​ចេញ​ទៅ ដោយ​អូស​ព្រះ​ខាន់​នោះ​ដាក់​ខាង​មុខ​ចុះ​ក្រោម ។ លុះ​តា​ជាង​ចេញ​ផុត​បាត់​ទៅ ទើប​ឃើញ​អស្ចារ្យ គឺ​ផ្ទៃ​លាន​ព្រះ​រោង​នោះ​ដាច់​ចេញ​ពី​គ្នា បី​ដូច​គេ​កាត់​នំ​ចាហួយ ។


ព្រះ​ករុណា​ទ្រង់​យល់​ការ​អស្ចារ្យ​ដូច្នោះ ក៏​ប្រើ​អាមាត្យ​ឲ្យ​តាម​រក​ជាង​ស្មិត​វិញ តែ​តាម​មក​ទាន់ គ្រាន់​តែ​បាន​ដំណឹង​ថា "ព្រះ​ខាន់​នោះ​ជាង​ស្មិត​បាន​កាច់​បំបាក់​ជា​ពីរ ហើយ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​សាប ត្រង់​កន្លែង​ប្រសព្វ​មុខ​ព្រែក ដែល​ហូរ​ចាក់​មក​ពី​ស្រុក​ជីក្រែង" ។


ព្រះ​រាជ​បម្រើ​នោះ​តាម​ទៅ​ទៀត​ក៏​បាន​ដឹង​ថា កាល​ជាង​ស្មិត​ចេញ​ផុត​អំពី​នោះ​ទៅ គាត់​បាន​ទៅ​ដល់​រោង​ជាង​ធ្វើ​ដែក​មួយ ក៏​ចូល​ទៅ​សុំ​ទឹក​គេ​ផឹក, គេ​ដង​ទឹក​មួយ​ផ្ដិល​មក​ឲ្យ គាត់​ថា​ផឹក​មិន​ឆ្អែត​ទេ ប្រើ​គេ​ឲ្យ​យក​ក្អម ឬ​ខ្វាង​មក​ដង​ទឹក​មក​ទៀត ទើប​ផឹក​ឆ្អែត ។ ជាង​ស្មិត​នោះ​ប្រាប់​ជាង​ដែក​ថា "កាល​ណា​តា​បាន​ផឹក​ទឹក​ឆ្អែត​ហើយ ចាំ​តា​ជួយ​ធ្វើ​កាំបិត​ពូថៅ​ឲ្យ" ។ ប៉ុន្តែ នៅ​កន្លែង​រោង​ជាង​នោះ ក្អម​ក៏​គ្មាន ខ្វាង​ក៏​គ្មាន តើ​បាន​អ្វី​យក​ទៅ​ដង​ទឹក​ជូន​គាត់ ។ ជាង​ស្មិត​ទារ​ដង្កាប់​មក​កាន់​ហើយ សួរ​ទៅ​ជាង​ដែក​ថា "មួយ​ថ្ងៃ​ពួក​ឯង​ធ្វើ​កាំបិត​ពូថៅ​បាន​ប៉ុន្មាន ?” ។ ជាង​ដែក​ឆ្លើយ​ថា "បាន​មួយ ឬ​ពីរ" ។ ជាង​ស្មិត​ក៏​បង្គាប់​ថា "ណ្ហើយ ! បើ​គ្មាន​អ្វី​ទេ ចូរ​យក​ផាល​នេះ ទៅ​ដង​ទឹក​ឲ្យ​ឆាប់​មក ចាំ​តា​ជួយ​ធ្វើ​ឲ្យ​បាន​ច្រើន ប៉ុន្តែ​មុន​នឹង​ទៅ​ដង​ទឹក ចូរ​ចៅ​ឯង​ជញ្ជូន​ដែក និង​ធ្យូង​ទាំង​ប៉ុន្មាន មក​ចាក់​ចូល​ក្នុង​ឡ​នេះ​ឲ្យ​អស់​សិន សឹម​ទៅ" ។ មេ​ជាង និង​កូន​ជាង ក៏​នាំ​គ្នា​ធ្វើ​តាម ហើយ​ចេះ​តែ​នឹក​ក្នុង​ចិត្ត​ថា "ជីដូន​ជីតា​ម៉ែ​ឪ​អាណា​ធ្វើ​ដែក​ដូច្នេះ ហើយ​អាច​យក​ផាល​ទៅ​ដង​ទឹក​ជាប់" ប៉ុន្តែ​ចិត្ត​តែ​នឹក​ដៃ​តែ​ធ្វើ ដោយ​គិត​ថា "ធ្វើ​តាម​គាត់​ប្រើ​ទៅ​ចុះ ស្រេច​ទៅ​លើ​គាត់" ។ ចំណែក​តា​ជាង​ស្មិត​នោះ ក៏​ប្រើ​កូន​ជាង​ឲ្យ​ខំ​សប់​ភ្លើង​ឆេះ​រន្ទាល​ឡើង ។ មិន​យូរ​ប៉ុន្មាន ដែក និង​ធ្យូង​ក៏​ឆេះ​រន្ទាល ។


ឯ​ជាង​ដែក​ដែល​ទៅ​ដង​ទឹក លុះ​មក​ដល់​កន្លែង​វិញ ដាក់​ផាល​ចុះ​ពី​លើ​ស្មា ឃើញ​ទឹក​នៅ​ជាប់​ពេញ​ផាល ក៏​នឹក​ស្ញែង ហើយ​ឆ្ងល់​ថា "យី ! ផាល​នេះ ម្ដង​នេះ​ក៏​ដក់​ទឹក​ជាប់ ដូច​គេ​ដង​ទឹក​ក្អម ឬ​ខ្វាង !” ។ តា​នោះ​ក៏​លើក​ទឹក​ផឹក​អស់​មួយ​ផាល ហើយ​ប្រាប់​ទៅ​ជាង​ដែក​ថា "តា​ធ្វើ​របស់​ឲ្យ​ចៅ​បាន​សព្វ​គ្រប់​ហើយ" រួច​ក៏​លា​ចេញ​ទៅ​មួយ​រំពេច ។ មេ​ជាង​នឹក​ឆ្ងល់​ថា "តា​នេះ គាត់​ធ្វើ​ដូច​ម្ដេច​ក៏​ថា​ហើយ​អស់​ភ្លាម" ក៏​សួរ​ទៅ​កូន​ជាង​ថា


តា​នោះ​គាត់​ធ្វើ​ដូច​ម្ដេច​ខ្លះ អម្បាញ់មិញ​នេះ​ឯង មាន​មើល​គាត់​ទេ ? ។

 អត់​ឃើញ​គាត់​ធ្វើ​អ្វី​ទេ, ឃើញ​តែ​ប្រើ​ឲ្យ​ខំ​ប្រឹង​សប់​ភ្លើង​ឆេះ​ទ្រោល​ឡើង ដើម្បី​គាត់​នឹង​ធ្វើ​ឲ្យ​បាន​ឆាប់​បាន​ទឹក​មក​ផឹក ហើយ​គាត់​នឹង​អាល​ប្រញាប់​លា​ទៅ​ទៀត ។

ជាង​ដែក​ឮ​ដូច្នោះ មិន​ចេញ​ស្ដី​ទេ គ្រាន់​តែ​នឹក​តូច​ចិត្ត ហើយ​ប្រញាប់​យក​ដង្កាប់​ទៅ​កាយ​ដែក​ចេញ ក្រែង​ឆេះ​ខូច​អស់ ស្រាប់​តែ​វែក​ធ្យូង​នោះ​ឡើង ឃើញ​សុទ្ធ​តែ​ប្រដាប់​ប្រដាប់​ប្រើ​ប្រាស់​គ្រប់​យ៉ាង មាន​តាំង​ពី​កាំបិត, ពូថៅ, ពន្លាក រហូត​ដល់​រណា ដែល​ស្វាន ដែក​ខួង ។


ពួក​ជាង ឃើញ​អស្ចារ្យ​ដូច្នោះ ក៏​ជំនុំ​គ្នា​ថា "តា​ហ្នឹង ប្រហែល​ជា​ព្រះ​ពិស្ណុការ​ទេ​ដឹង ? បើ​ដូច្នេះ យើង​រត់​ទៅ​តាម​សួរ​គាត់​មើល តើ​ដើម្បី​នឹង​យក​ជ័រ​ម្រ័ក្សណ៍ គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច ?” ។ ថា​ហើយ ក៏​នាំ​គ្នា​រត់​តាម​ទៅ ។ មួយ​សន្ទុះ​ក្រោយ​មក មើល​ទៅ​មុខ ឃើញ​គាត់​នោះ​ដើរ​លឹម​ៗ ក៏​ស្រែក​ហៅ​កាត់​ឲ្យ​ឈប់ តែ​គាត់​មិន​ព្រម​ឈប់​សោះ ទើប​ស្រែក​សួរ​ពី​ចម្ងាយ​ថា "តា​អើយ​តា ! យក​ម្រ័ក្សណ៍​តើ​គេ​ធ្វើ​ដូច​ម្ដេច​ខ្លះ ? អាណិត​ជួយ​ប្រាប់​ខ្ញុំ​ផង" ។ តា​នោះ​ស្រែក​ប្រាប់​មក​វិញ​ថា "ធ្វើ​ដូច​ខ្មាស​ម៉ែ​អា​ឯង​ទៅ បាន​ហើយ" ។ ឮ​ចម្លើយ​តែ​ប៉ុណ្ណឹង ក៏​បាត់​តា​នោះ​ទៅ រក​មើល​មិន​ឃើញ ។ ពួក​ជាង នាំ​គ្នា​ត្រឡប់​មក​ជំរំ​វិញ ហើយ​នាំ​គ្នា​ធ្វើ​ពិសោធន៍​តាម​ពាក្យ​គាត់​ថា ក៏​យក​ជ័រ​ម្រ័ក្សណ៍​បាន​មែន ទើប​ប្រាប់​ត​ៗ គ្នា​រហូត​មក ។


និយាយ​អំពី​ព្រះ​រាជ​បម្រើ ដែល​ស្ដេច​ប្រើ​ឲ្យ​តាម​រក​ជាង​ស្មិត​ព្រះ​ខាន់​នោះ លុះ​ទៅ​តាម​រក​មិន​ឃើញ បាន​តែ​ដំណឹង​ដូច​ខាង​លើ ក៏​នាំ​យក​មក​ក្រាប​ទូល​ព្រះ​រាជា ៗ ក៏​ទ្រង់​ត្រាស់​ឲ្យ​មុជ​ទឹក​ទន្លេ​ត្រង់​កន្លែង​ដែល​បោះ​ព្រះ​ខាន់ ហើយ​ឲ្យ​រាវ​រក ឲ្យ​ខាង​តែ​ឃើញ ។ ពួក​នាម៉ឺន ក៏​កេណ្ឌ​បណ្ដា​រាស្ត្រ​ឲ្យ​ចុះ​រាវ​រក​តាម​ព្រះ​រាជ​បំណង ។ គ្រា​នោះ ពួក​អាណិកជន​ចិន ដែល​មក​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏​ខំ​នាំ​គ្នា​ចុះ​មុជ​រាវ​រក​ដែរ ដើម្បី​បំពេញ​ព្រះ​ទ័យ​ព្រះ​មហា​ក្សត្រ ។ ពួក​អ្នក​ចុះ​រាវ​រក​នោះ មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​ច្រើន ដោយ​ប៉ះ​ពារ​ទៅ​លើ​មុខ​កាំបិត អ្នក​ខ្លះ​ដាច់​ដៃ-ជើង-ខ្លួន ។ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ អង្គ​ទូត​ចិន ក៏​មក​ជំនុំ​គ្នា​នឹង​នាម៉ឺន​ខ្មែរ​ថា "រឿង​នេះ បើ​ចេះ​តែ​ប្រើ​មនុស្ស​ឲ្យ​ទៅ​ស្លាប់​បែប​នេះ​តទៅ​ទៀត ឃើញ​ថា​មិន​សម​ហេតុ​ផល​សោះ ដូច្នេះ សូម​ឲ្យ​ស្ដេច​ខ្មែរ​ធ្វើ​ពលិការ​បួង​សួង​ឡើង ឲ្យ​យក​កាំបិត​អស្ចារ្យ​នោះ​បាន កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រាស្ត្រ​ប្រជា​តទៅ​ទៀត ។ ព្រះ​មហា​ក្សត្រ​ខ្មែរ ក៏​ទ្រង់​ព្រះ​បញ្ជា​ឲ្យ​រៀប​ធ្វើ​ពិធី​បួស​សួង ៧ យប់ ៧ ថ្ងៃ រួច​ទើប​ប្រើ​ឲ្យ​ចុះ​រាវ​រក​ម្ដង​ទៀត ។ ពួក​ខ្មែរ រើស​បាន​មួយ​កំណាត់​ខាង​ដង នៅ​ទិស​ខាង​ជើង ។ ឯ​ពួក​ចិន រើស​បាន​មួយ​កំណាត់​ខាង​ចុង​ផ្លែ នៅ​ទិស​ខាង​ត្បូង ទើប​សុំ​អនុញ្ញាត​ពី​ស្ដេច​ខ្មែរ ដើម្បី​យក​កាំបិត​នោះ​ទៅ​ថ្វាយ​ស្ដេច​ខ្លួន ទុក​ជា​អនុស្សាវរីយ៍ ។ ឯ​ព្រះ​មហា​ក្សត្រ​ខ្មែរ ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​ស្រោម​ដាក់ រួច​ដាក់​តម្កល់​លើ​ពាន​មាស​ទុក​ជា​ព្រះ​ខាន់​រាជ្យ ដោយ​តាំង​ឲ្យ​ហៅថា "ព្រះ​កាំបិត​ស្ដាំ ៣ ព្រោះ​រក​ឃើញ​នៅ​ខាង​ស្ដាំ ហើយ​ទ្រង់​ចាត់​ឲ្យ​មាន​អ្នក​ថែរក្សា​មើល​ការ​ខុស​ត្រូវ​រហូត​មក ។


ឯ​អ្នក​ថែរក្សា​នោះ ទ្រង់​ឲ្យ​រើស​យក​តែ​ហ្ម​ដំរី ដែល​ចេះ​ស្ទាត់​ខាង​ពិធី​រម្ងាប់​ចង្រៃ​ដំរី​ជាង​ហ្ម​ឯ​ទៀត ដូច​ជា​រម្ងាប់​ព្រឹត្តិ​ប្រកាំ​សម្រាប់​ប្រើ​ទាក់​ដំរី​ជាដើម ។ ហ្ម​នោះ មាន​ឈ្មោះ​ហៅថា "ហ្ម​ថាវ" (វចនានុក្រម​ខ្មែរ "ហ្ម​ចាស់​ទុំ ជា​គ្រូ ឬ​ជា​អធិបតី​អស់​ហ្ម​ដំរី​ក្នុង​ពួក ឬ​ក្រុម​មួយ") មាន​គោរមងារ​ជា​ព្រះ​សិទ្ធិពរ, មាន​ហ្ម​ពីរ​នាក់​ទៀត គឺ ហ្ម​ស្ដាំ និង​ហ្ម​ឆ្វេង នៅ​អែប​នឹង​ហ្ម​ដំរី​នោះ ។ ហ្ម​ទាំង ៣ នាក់​នេះ ត្រូវ​មាន​ស័ក្ដិ​យស​ធំ​ជាង​ហ្ម​ទាំង​ពួង ថែម​ទាំង​ត្រូវ​ថែរក្សា​ព្រះ​កាំបិត​ស្ដាំ​ត​វង្ស​ត្រកូល​ផង គឺ​ថែរក្សា​ត​ពី​ឪពុក​ទៅ​កូន ដរាប​ទៅ ។


ដល់​មក​ក្នុង​រជ្ជកាល​ស្ដេច​គម្លង់ (ខ្លះ​ថា រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧) មាន​ក្សត្រី​មួយ​អង្គ ជា​បុត្រី​តំណ​វង្ស​អំពី​មុន​មក មាន​រូប​ឆោម​លោម​ពណ៌​ល្អ​គួរ​ជាទី​គាប់​ចិត្ត ។ ស្ដេច​គម្លង់​នោះ ចង់​បាន​នាង តែ​នាង​មិន​ព្រម​ស្រឡាញ់ ហើយ​ភ័យ​ខ្លាច​ក្រែង​ស្ដេច​នោះ​ធ្វើ​ការ​មិន​គប្បី​មក​លើ​រូប​កាយ​នាង, នាង​ក៏​នាំ​បរិវារ​ចេញ​ចាក​ទី​កន្លែង ឆ្លង​ទន្លេ​សាប​មក​នៅ​ឯ​ស្រុក​ពោធិ៍សាត់ ។ នៅ​វេលា​ធ្វើ​ដំណើរ​មក​នោះ មាន​សេនាបតី​ម្នាក់​ជា​ចក្រី និង​លោក​គ្រូ​ចៅ​អធិការ​វត្ត​ក្រពុំ​រត្ន ព្រះ​នាម កែង ព្រម​ទាំង​បរិវារ​ដទៃ​ទៀត​ជា​ច្រើន ហែ​តាម​មក​ជា​មួយ​ផង ។


មក​ដល់​ភ្នំ​ទម្លាយ ក៏​នាំ​គ្នា​តម្រង់​ទៅ​ភ្នំ​ថ្ម​កែវ ។ មក​ដល់​លើ​ភ្នំ​នោះ ជា​កន្លែង​ដាច់​ស្រយាល ពិបាក​នឹង​រក​ទឹក​ផឹក​ណាស់ តែ​លោក​ចក្រី​នោះ​ឆ្លាត ក៏​ចាត់​ទាហាន​ឲ្យ​ដើរ​រក ឃើញ​អណ្ដូង​ទឹក​មួយ ក៏​ប្រើ​ឲ្យ​គ្រប​លាក់​កុំ​ឲ្យ​អ្នក​ណា​មាត់​ឲ្យ​សោះ អ្នក​បម្រើ​ដែល​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​នាង ក៏​ត្រឡប់​មក​វិញ​ទទេ ។ ស្រេក​ខ្លាំង​ណាស់ ព្រះ​នាង​ក៏​បញ្ចេញ​វាចា​ថា "បើ​លោក​អ្នក​ណា​រក​ទឹក​ឲ្យ​ខ្ញុំ​ផឹក​បាន ខ្ញុំ​នឹង​ទទួល​យក​ធ្វើ​ប្ដី" ។ លោក​មន្ត្រី​ឮ​ដូច្នោះ មាន​សេចក្ដី​ត្រេក​អរ​ឥត​ឧបមា ដោយ​ត្រូវ​តាម​បំណង​ដែល​ខ្លួន​បាន​គិត​ទុក ក៏​ចេះ​តែ​ធ្វើ​ឫក​អល់អែក រេរា ចាត់​អ្នក​នេះ​ម្ដង អ្នក​នោះ​ម្ដង លុះ​តែ​នាង​ពោល​ពាក្យ​ដដែល​នោះ​គម្រប់ ៣ ដង យ៉ាង​ពេញ​វគ្គ​ទើប​មន្ត្រី​នោះ​នាំ​ពល​សេនា ចេញ​ទៅ​ដង​ទឹក​នោះ​មក​ថ្វាយ​ព្រះ​នាង ហើយ​ថ្លែង​រៀប​រាប់​អំពី​ការ​ដែល​ខ្លួន​ខំ​ខ្នះ​ខ្នែង​រក​ទឹក​មក​ថ្វាយ​ឲ្យ​ខាង​តែ​បាន ។ អណ្ដូង​ថ្ម​នោះ អ្នក​ស្រុក​សន្មត​ហៅថា "អណ្ដូង​ចក្រី" ជាប់​រហូត​មក ។ អណ្ដូង​នោះ ស្ថិត​នៅ​ពាក់​កណ្ដាល​ផ្លូវ ពី​ភូមិ​គំនម ទៅ​ភូមិ​ទំឡាយ ក្នុង​ឃុំ​ខ្សាំង ស្រុក​ភ្នំ​ក្រវាញ ។


តែ​តាម​រឿង​ដំណាល​ថា លោក​ចក្រី​នោះ ស្រឡាញ់​ក្សត្រី​នោះ​ពុំ​បាន​ទេ ព្រោះ​នាង​ដឹង​កល​ល្បិច​អាក្រក់ ក៏​កើត​សេចក្ដី​គំនុំ​គុំកួន ទើប​ជាប់​ជា​ភូមិ​មួយ​ឈ្មោះ​ថា "ភូមិ​គំនុំ" ហៅ​ក្លាយ​ៗ មក​ជា​ភូមិ "គំនម" វិញ ។ ឯ​ភូមិ​ទម្លាយ ដែល​ជាប់​មក​អំពី​ការ​ដើរ​កាត់​ព្រៃ ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង គឺ​ក្លាយ​ទៅ​ជា "ភូមិ​ទំឡាយ " វិញ ។


ចំណែក​ឯ​ពួក​ហ្ម​ថាវ ដែល​ព្រះ​បិតា​ព្រះ​នាង​តែង​តាំង​ឡើង​នោះ ពុំ​បាន​ទៅ​តាម​ព្រះ​នាង​ទេ តែ​នាំ​គ្នា​ទៅ​អាស្រ័យ​នៅ​នឹង​ភូមិ​ផ្ទះ​ស្ដៅ ភូមិ​ត្រាញ​ពង្រូល ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ។


រាល់ ... តែ​រវល់​ខែ​ពិសាខ ហ្ម​ថាវ​តែង​ប្រជុំ​ពួក​ហ្ម​ទាំងឡាយ មក​ធ្វើ​ពិធី​ហូត​ព្រះ​កាំបិត​ស្ដាំ ដើម្បី​មើល​ហេតុ​ភេទ​ក្នុង​នគរ ។


ឯ​ព្រះ​កាំបិត​ស្ដាំ​នោះ ដំណឹង​ថា គេ​ឥត​ទុក​នៅ​លើ​ផ្ទះ​ហ្ម​ថាវ​ទេ គេ​ធ្វើ​អាស្រម​មួយ​នៅ​ទិស​បូព៌ ឬ​នៅ​ឦសាន​ផ្ទះ​ថ្ម​ថាវ តម្កល់​នៅ​ជាយ​ភូមិ ជា​មួយ​នឹង​របស់​ឯ​ទៀត​ជា​បរិវារ​មាន ត្រា ស្នែង​សម្រាប់​ផ្លុំ គឺ​ស្នែង​ធំ ១ គូ, ស្នែង​ក្របី​ជំទើរ ១ គូ, ស្នែង​ក្របី​ស្ទាវ ១ គូ និង​សំបក​ខ្យង​ហៀន ១ គូ, កាល​ណា​គេ​រៀប​គ្រឿង​ប្រដាប់​បូជា​ស្រេច​ហើយ ទើប​គេ​ទៅ​នាំ​ព្រះ​កាំបិត​ស្ដាំ​នោះ​មក​តម្កល់​ក្នុង​រោង​ពិធី3 ។


 

​រឿងខ្មោចចូលដប

 






​រឿងខ្មោចចូលដប

មាន ​ខ្មោច​ប្រុស​មួយ​ ​អាស្រ័យ​ក្នុង​ទី​មួយ​បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ ​កើត​កួច​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់​នាង​នោះ​ ​​​លុះ​ពេល​ប្តី​នាង​មិន​នៅ​ ​អាខ្មោច​នោះ​ ​វា​ប្លែង​កាយ​និមិត្ត​ជា​រូប​ប្តី​នាង​ ​ទៅ​ដេក​នឹង​នាង​នោះ​នោះក៍​សំគាល់​ជា​ប្តី​របស់​អាត្មា​ ​មិន​ដឹង​ជា​ខ្មោច​ប្លែង​ឡើយ​ ​ព្រោះ​ដូច​គ្នា​ណាស់​។​

 ឯ ​ខ្មោច​នោះ​តែ​បាន​ឱកាស​ ​គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ ​វា​ក៍​តែង​ប្លែង​កាយ​ជា​រូប​ប្តី​មក​ដេក​នៅ​នឹង​នាង​ ជា​រឿយ​ៗ​រាល់​កាល​នោះ​ហោង​ ​លុះ​យូរ​បន្តិច​មក​ចៅ​ប្តី​នោះ​ទៅ​ព្រៃ​ ​ឯ​អា​ខ្មោច​វា​ប្លែង​មក​ដេក​នាង​នៅ​ក្នុង​ ផ្ទះ​ ​ដល់​ពេល​ចៅ​ប្តី​មក​ផ្ទះ​ក៍​បាន​ឃើញ​រូប​ខ្មោច​ដូច​ជា​រូប​ខ្លួន​ ​ដេក​ជា​មួយ​ប្រពន្ធ​ខ្លួន​ដូច្នោះ​ក៍​ខឹង​មហិមា​ ​ស្ទុះ​ទៅ​ចាប់​អា​ខ្មោច​ៗ​ក៍​ឈ្លោះ​តប​ថា​:

 ​យើង​ជា​ប្តី​នាង​នេះ​ ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង​ ​ហេតុ​អ្វី​ ចៅ​មក​ចាប់​យើង​ជា​ម្ចាស់​ផ្ទះ​យើង​វិញ​ចៅ​ ​ឯង​មក​ពី​ទី​ស្ថាន​ណា​ ​មិន​ដឹង​ជា​យើង​ប្តី​នាង​នេះ​ទេ​ឫ​ ​។​

ឯ​ចៅ​ប្តី​ក៍​ឈ្លោះ​តប​ថា​:

 ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង​ ​នាង​នោះ​សោត​ក៍​ជា​ប្រពន្ធ​របស់​យើង​ ហេតុ​អ្វី​ចៅ​មក​ថា​ជា​របស់​ខ្លួន​ដូច្នោះ​។​

 ខ្មោច ​ ​និង​មនុស្ស​ក៍​ឈ្លោះ​ដណ្ដើម​គ្នា​ជា​ប្រពន្ធ​ទៅ​វិញ​ទៅ​មក​​ជា​កលាហល​​ឡើង​​ ​ឯ​នាង​ជា​ប្រពន្ធ​ ក៍​មិន​ដឹង​រូប​ប្រុស​ណា​ជា​ប្តី​របស់​ខ្លួន​ ​ព្រោះ​រូប​រាង​ដូច​គ្នា​​ណាស់​ នឹង​អា​កាត់​ថា​ រូប​ណា​ជា​ប្តី​របស់​ខ្លួន​ពុំ​បាន​ ​ព្រោះ​ចៅ​ខ្មោច​នឹង​មនុស្ស​កើត​ជា​អធិករណ៍​នឹង​គ្នា​ ​ទើប​នាំ​គ្នា​ទៅ​កាន់​ ​សាលា​វិនិច្ឆ័យ​ ដល់​ហើយ​ក៍​ចូល​ប្តឹង​តាម​រឿង​នោះ​។

​ ឯ ​ចៅ​ក្រម​ខាង​ជាន់​ក្រោម​ ​ពុំ​អាច​កាត់​ក្តី​នឹង​គ្នា​បាន​ ​ព្រោះ​សាក្សី​ ​គឺ​ស្រី​កណ្ដាល​នោះ​ឱ្យ​ការ​មិន​ធ្លុះ​ទៅ​បាន​ ​ទើប​នាំ​រឿង​ក្តី​នោះ​ ​ឡើង​ប្តឹង​ទៅ​ដល់​រូប​លោក​អ្នក​ធំ​ជាន់​ខ្ពស់​ ​គឺ​លោក​អ្នក​ប្រាជ្ញ​ៗ​ក៍​ហៅ​ចៅ​ទាំង​ ពីរ​ចូល​ទៅ​ជិត​ ​ហើយ​លោក​ពិនិត្យ​មើល​រូប​ ​មើល​មុខ​មាត់​ចៅ​ខ្មោច​នោះ​ ក៍​យល់​ស្គាល់​ជា​មនុស្ស​ជា​ខ្មោច​ ​ព្រោះ​ភ្នែក​ខ្មោច​យក្ស​ឥត​ស្រមោល​កូន​ក្រមុំ​ ​ហើយ​ច្រើន​រឹង​ ហេតុ​នោះ​ទើប​អ្នក​ប្រាជ្ញ​លោក​ស្គាល់​បាន​ ​តែ​លោក​នឹង​កាត់​ថា​ ​អា​នេះ​ជា​ខ្មោច​ប្លែង​រូប​ជា​មនុស្ស​ដូច្នេះ​ទៅ​ ក៍​ពុំ​ប្រាកដ​ដល់​ភ្នែក​អ្នក​ឯ​ទៀត​ៗ​ឡើយ​ ​ទើប​លោក​យក​ដប​ស្រា​ ​១​ ​មក​តាំង​នៅ​លើ​តុ​

 ​ហើយ​វិនិច្ឆ័យ​ឡើង​ថា​ ​ហៃ​ចៅ​ទាំង​ ​២ ​ដែល​វិវាទ​គ្នា​ ​អើ​គ្រា​នេះ​យើង​នឹង​វិនិច្ឆ័យ​ដោយ​យុតិ្តធម៌​ឱ្យ​ ​គឺ​យើង​តាំង​ពិសោធ​នឹង​ដប​នេះ​ ថា​បើ​រូប​ណា​ក្លាហាន​អាច​ចូល​ក្នុង​ដប​នេះ​បាន​ ​រូប​នោះ​ហើយ​ជា​ប្តី​ ​នាង​នោះ​មែន​ យើង​ក៍​នឹង​ប្រគល់​នាង​នោះ​ឱ្យ​ជា​ប្រពន្ធ​ពិត​ ​ថា​បើ​រូប​ណា​ចូល​ដប​នោះ​ពុំ​បាន​ទេ​ ​អើ​យើង​ទុក​រូប​នោះ​ថា​ពុំ​មែន​ជា​ប្តី​នាង​

 ពុំ​មែន​ជា​ម្ចាស់​របស់​នោះ​ឡើយ​។ 

ឯ ​ចៅ​មនុស្ស​នោះ​ ​បាន​ឭ​លោក​អ្នក​ប្រាជ្ញ​ដាក់​ទុក​ដូច្នោះ​ក៍​តក់​ស្លុត​ភិត​ភ័យ​ ដោយ​គិត​ថា​ខ្លួន​ជា​មនុស្ស​នឹង​ចូល​ដប​ស្រា​តូច​មួយ​នេះ​ឯ​ណា​បាន​ ​ក្តី​ចាញ់​នោះ​ចំពោះ​នឹង​បាន​ដល់​ខ្លួន​ប្រាកដ​ហើយ​ ម្លោះ​ហើយ​ក៍​ឈរ​សំពះ​នៅ​ហោង​។​​

 ​ឯ​អា​ខ្មោច​ ​លុះ​ឭ​អ្នក​ប្រាជ្ញ​តាំង​ឱ្យ​ចូល​ដល់​ដប​ស្រា​ដូច្នោះ​ ក៍​ត្រេក​អរ​ក្នុង​ចិត្ត​ដោយ​គិត​ថា​ ​ខ្លួន​ជា​ខ្មោច​ឥត​ឆ្អឹង​ ​សាច់​ ​សម្រេច​ដោយ​រិទ្ធិ​និមិត្ត​ជា​ខ្យល់​បាន​ ទើប​ទទួល​ចូល​ដប​ ​កាល​នឹង​ចូល​នោះ​ ​ចៅ​ខ្មោច​ឡើង​ទៅ​តុ​ ហើយ​បង្អោន​ក្បាល​សម្រប​រូប​តូច​ចូល​ក្នុង​ដប​បាន​នោះ​ហោង​។​ 

ឯ ​អ្នក​ប្រាជ្ញ​ ​កាល​បើ​យល់​ខ្មោច​ចូល​ក្នុង​ដប​ដូច្នោះ​ ​ក៍​យក​ឆ្នុក​ចុក​ដប​នោះ​ជាប់​ ហើយ​លើក​ឡើង​ប្រកាស​ប្រាប់​អស់​មហាជន​ទាំង​ឡាយ​ថា​ ​អ្នក​ទាំង​ឡាយ​ចូល​ដឹង​ថា​ ​អា​នេះ​ជា​ខ្មោច​ វា​ប្លែង​ខ្លួន​ជា​មនុស្ស​មក​ធ្វើ​អំពើ​បរទារកម្ម​យ៉ាង​នេះ​ ​យើង​ពិសោធ​នេះ​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​អា​ណា​ជា​ប្តី​នាង​នេះ​មែន​ ​។​ មនុស្ស​យើង​ធម្មតា ឯ​ណា​នឹង​ចូល​ដប​ស្រា​នេះ​បាន​ ​ឥឡូវ​នេះ​ ​យើង​រក​ក្តី​ពិត​ឃើញ​ហើយ​ នាង​នេះ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ចៅ​ដើម​ចោទ​នោះ​ចុះ​ ​ឯ​អា​ខ្មោច​នេះ​ ​ទុក​នៅ​ស្រុក​នេះ​ពុំ​បាន​ទេ​ ។​


រឿង​បុរស​ទំពែក ៤ នាក់

  រឿង​បុរស​ទំពែក ៤ នាក់

កាល​ពី​ព្រេង​នាយ នៅ​ភូមិ​មួយ​មាន​បុរស​ទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរស​ទំពែក ៤ នាក់​នេះ ជា​មនុស្ស​កម្សត់​ទុគ៌ត​ណាស់​ក្មេង​ៗ នឹង​អ្នក​ស្រុក​អ្នក​ភូមិ​តែង​ស្រែក​ហៅ​គាត់​ថា តា​ប៉ិ​ទំពែក ! តា​ប៉ិ​ទំពែក ! ជា​រាល់​ពេល ។ 

ថ្ងៃ​មួយ បុរស​ថ្ពែក​ទាំង​បួន​នាក់ បាន​ជំនុំ​ស្រុះ​ស្រួល​មូល​មតិ​គ្នា​ថា យើង​ទាំង​អស់​គ្នា ពុំ​អាច​រស់​នៅ​ក្នុង​កន្លែង​នេះ​យូរ​ទៅ​ទៀត​បាន​ទេ ខ្មាស​អ្នក​នគរ​ខ្លាំង​ណាស់ ព្រោះ​អ្នក​ផង​គេ​មើល​ងាយ​យើង​ពន់​ពេក​ប្រមាណ ដូច្នេះ​ត្រូវ​យើង​ចេញ​ទៅ​រក​គ្រូ​មើល​ជំងឺ ដើម្បី​ធ្វើ​ឱ្យ​សក់​ក្បាល​យើង​ដុះ​ឡើង​ដូច​ជន​ឯ​ទៀត ។ 

ជន​ទំពែក ៤ នាក់​ក៏​ស្រុះ​ស្រួល​ព្រមព្រៀង​គ្នា ប្រុង​ប្រៀប​រៀប​ចំ​គ្រឿង​ប្រដាប់​ប្រដា​ធ្វើ​ដំណើរ​រួច​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​កាត់​ស្រុក​ធំ​តូច កាត់​ភូមិ​កាត់​ស្រែ ស្វែង​រក​ពេទ្យ​ហ្ម​មេមត់​ដ៏​ប៉ិន​ប្រសប់ ដែល​អាច​ធ្វើ​ឱ្យ​ក្បាល​ខ្លួន ដុះ​សក់​ឡើង​វិញ​បាន​ប៉ុន្តែ​បុរស​ទំពែក ៤ នាក់​ឥត​បាន​ជួប​នឹង​ជន​ដែល​មាន​រិទ្ធិ​អំណាច​ដូច្នេះ​សោះ ។

ជន​ទំពែក ៤ នាក់​ក៏​ធ្វើ​ដំណើរ​ត​ទៅ​ទៀត លេច​វាល​ចូល​ព្រៃ​លេច​ព្រៃ​ចូល លុះ​ត្រា​តែ​ទៅ​ដល់​ព្រៃ​ហេមពាន្ត ដែល​ជា​កន្លែង​មហា​ឫសី​មួយ ។ បុរស​ទំពែក ៤ នាក់​ក៏​ចូល​ទៅ​ក្នុង​អាស្រម​តា​ឫសី​នោះ​ឱន​កាយ​ថ្វាយ​បង្គំ​ដោយ​សេចក្ដី​គួរ​សម តា​ឫសី​សួរ​ថា​តើ​អ្នក​ទាំង ៤ នាក់​អញ្ជើញ​មក​ពី​

1-

ប្រទេស​ណា? មាន​ការ​អ្វី? បុរស​ទំពែក ៤​នាក់​ក៏​ឆ្លើយ​ប្រាប់​ថា​តា​ឫសី​ថា "ជម្រាប​លោក​តា យើង​ខ្ញុំ​ទាំង​អស់​គ្នា​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់​ដោយ​ហេតុ​តែ​យើង​ខ្ញុំ ទំពែក​ទាំង​អស់​គ្នា ពួក​អ្នក​ស្រុក​ទាំង​ឡាយ ចេះ​តែ​សើច​ចំអក​ឡក​ឡើយ ឱ្យ​ជា​រាល់​ពេល រាល់​វេលា ទើប​យើង​ខ្ញុំ​អត់​ទ្រាំ​ពុំ​បាន​ចេញ​មក​ស្វែង​រក​គ្រូ​ពេទ្យ ដែល​ចេះ​ធ្វើ​ក្បាល​យើង​ខ្ញុំ​ឱ្យ​ដុះ​សក់​

ដូច​ជា​ជន​ឯ​ទៀត​ឡើង ប៉ុន្តែ​យើង​ខ្ញុំ​ឥត​បាន​ជួប​ប្រទះ​គ្រូពេទ្យ​ណា​មួយ​សោះ អាស្រ័យ​ហេតុ​នេះ បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ដំណើរ​ទាល់​តែ​មក​ដល់​អាស្រម​លោក​នេះ សូម​លោក​តា​អាណិត​អាសូរ​យើង​ខ្ញុំ ជួយ​ធ្វើ​យើង​ខ្ញុំ​ឱ្យ​បាន​ដុះ​សក់​ដូច​គេ​ឯង​ទៀត​ឡើង" ។

តា​ឫសី​ក៏​ឆ្លើយ​ថា "ចុះ​មាន​លំបាក​អ្វី ចៅ​ទាំង​ឡាយ​អើយ ! នៅ​ទី​នេះ​មាន​ត្រពាំង​ទឹក​ស័ក្ដិ​សិទ្ធ​មួយ ចូល​ទាំង​ឡាយ​ទៅ​មុជ​ទឹក​ត្រពាំង​នោះ​ចុះ ប៉ុន្តែ​ត្រូវ​អ្នក​ទាំង​អស់​គ្នា​មុជ​តែ​ម្ដង​បាន​ហើយ កុំ​មុជ​ច្រើន​ដង​ឱ្យ​សោះ " ។

កាល​បើ​ឮ​តាបស​ប្រាប់​ដូច្នោះ​ហើយ បុរស​ទំពែក ៤ នាក់​ក៏​កើត​សេចក្ដី​រីក​រាយ​ជា​ក្រៃ​លែង ហើយ​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ត្រពាំង​នោះ​ទាំង​អស់​គ្នា ។ មួយ​សន្ទុះ​ក្រោយ​មក​បុរស ៤ នាក់​ក៏​ងើប​ចេញ​ពី​ត្រពាំង​ទឹក​ឡើង ហើយ​នៅ​លើ​ក្បាល​រៀង​ខ្លួន​ក៏​មាន​ដុះ​សក់​យ៉ាង​ក្រាស់​ខ្មៅ​រលោង ។ លោក​តា​ទំពែក​ទាំង ៤ នាក់​ក៏​ខំ​មើល​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​លាន់​មាត់​សរសើរ​តែ​រៀង​ខ្លួន ។

នៅ​ខណៈ​នោះ​បុរស​ទំពែក ៤ នាក់​ក៏​កើត​មាន​ចិត្ត​លោភ​ពន់​ប្រមាណ ទើប​ជំនុំ​គ្នា​ថា​ យើង​ទាំង​អស់​គ្នា​បាន​មុជ​ទឹក​នេះ​ត្រឹម​តែ​ម្ដង​ប៉ុណ្ណេះ ឃើញ​ថា​បាន​ល្អ​ប៉ុណ្ណេះ​ហើយ ចុះ​ទម្រាំ​បើ​យើង​មុជ​ច្រើន​ដង​ទៅ​ទៀត​ តើ​យើង​នឹង​ល្អ​យ៉ាង​ណា​ទៅ តាបស​ប្រហែល​ជា​មិន​ចង់​ឱ្យ​យើង​ល្អ​ណាស់​ទេ​មើល​ទៅ បាន​ជា​បង្គាប់​ឱ្យ​យើង​មុជ​ទឹក​តែ​ម្ដង​ម្នាក់​ដូច្នេះ គួរ​តែ​យើង​ទៅ​មុជ​ទឹក​ឱ្យ​បាន​ម្ដង​ម្នាក់​ទៀត " ។


បន្ទាប់​មក បុរស​ទំពែក ៤ នាក់​ក៏​ស្រុះ​ស្រួល​គ្នា​ហើយ​បបួល​គ្នា​ទៅ​មុជ​ទឹក​សា​ជា​ថ្មី​ទៀត ប៉ុន្តែ​ម្ដង​នេះ​កាល​ណា​បើ​ងើប​ឡើង​ពី​ទឹក​ភ្លាម​បុរស​កម្សត់​យើង​ជ្រុះ បាត់​សក់​អស់​នៅ​សល់​តែ​លលា​ក្បាល​ថ្ពែក​រលីង​ឆិញ​ដូច​កាល​ពី​ដើម​វិញ ។

 អាស្រ័យ​ហេតុ​នេះ​បុរស​ទំពែក ៤ នាក់​ក៏​កើត​សេចក្ដី​ឈឺ​ចាប់​ព្រួយ​ចិត្ត​ក្រៃ​លែង​ហើយ​ក៏​បបួល​គ្នា​មុជ​ទឹក​ម្ដង​ទៀត ប៉ុន្តែ​លុះ​ងើប​ឡើង​ក្បាល​នោះ​រឹត​តែ​ទំពែក រលីង​ជាង​មុន​ទៅ​ទៀត ថ្ងាស​ក៏​កាន់​តែ​រលោង​ឡើង ។ 

កាល​ពី​ពេល​មុន​បុរស​ទំពែក ៤ នាក់​គ្រាន់​មាន​សក់​ពីរ​បី​សរសៃ​ដុះ​នៅ​លើ​ក្បាល ប៉ុន្តែ​លោភ​បើ​មុជ​ទឹក​អស់​ចំនួន ៣ លើក​ដូច្នោះ​ហើយ​ក្បាល​បុរស​ទំពែក​ទាំង ៤ នាក់​ឡើង​រលោង​ស្រិល​ដូច​ជា​ក្បាល​សត្វ​ត្រដក់ ។

បុរស​ទំពែក ៤ នាក់​អស់​សង្ឃឹម​ក៏​ដើរ​ចេញ​ពី​ទី​នោះ​យំ​ត្អូញត្អែរ​ថា "ការ​នេះ​បណ្ដាល​មក​ពី​យើង​មិន​ប្រតិបត្តិ​តាម​តាបស​ដូច្នេះ ត្រូវ​តែ​យើង​ត្រឡប់​ទៅ​ជួប​តាបស​វិញ​ហើយ​អង្វរ​លន់​តួ​សូម​ឱ្យ​គាត់​ជួយ​ធ្វើ​ក្បាល​យើង បើ​មិន​បាន​ទៅ​ជា​ល្អ​ទេ គ្រាន់​តែ​នៅ​ប្រហែល​ពី​ដើម​វិញ​ចុះ កុំ​ឱ្យ​រលីង​រលោង​ស្រិល​ដូច​ក្បាល​ត្រដក់​ដូច្នេះ វា​អាក្រក់​ណាស់" ។

លុះ​ជំនុំ​គ្នា​ដូច្នោះ​ហើយ បុរស​ទំពែក​ទាំង​ឡាយ ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ទី​លំ​នៅ​តាបស​វិញ ។ តាបស​សួរ​ថា "តើ​មាន​ការ​អី​ចៅ​ទាំង​ឡាយ? " ។ ចៅ​ទំពែក​ក៏​ឆ្លើយ​ថា" លោក​តា​ជា​ទី​គោរព យើង​ខ្ញុំ​សូម​អង្វរ​លោក​តា សូម​លោក​តា​

មេត្តា​ត្រា​ប្រណី​ទោស​ដល់​យើង​ខ្ញុំ​ផង ត្បិត​យើង​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​លោក​តា បាន​ជា​ក្បាល​យើង​ខ្ញុំ​រឹត​តែ​រលីង​ជាង​ថ្ងាស​ទៅ​ទៀត យើង​ខ្ញុំ​សូម​អង្វរ​លោក​តា ឲ្យ​ជួយ​ធ្វើ​យ៉ាង​ណា ឲ្យ​ក្បាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា បើ​មិន​បាន​ល្អ ក៏​សូម​ឱ្យ​តែ​នៅ​ប្រហែល​ពី​ដើម​វិញ​ក៏​បាន​ដែរ" ។

តាបស​ឆ្លើយ​តប​វិញ​ថា "ឱ​ចៅ​អើយ អាត្មា​ពុំ​អាច​ញ៉ាំង​ខ្លួន​អ្នក ឱ្យ​ទៅ​ជា​យ៉ាង​ម៉េច​ទៀត​បាន​ទេ កំហុស​របស់​អ្នក​ជា​ភស្តុតាង​បង្ហាញ​ឱ្យ​ដឹង​ថា អ្នក​ទាំង​ឡាយ​ពុំ​អាច​ប្រតិបត្តិ​តាម​ដំបូន្មាន​ពិបាក​ៗ​បាន​ទេ តែ​ចូរ​អ្នក​ពិចារណា​ដូច្នេះ​ថា សេចក្ដី​ប្រាថ្នា​ហួស​ប្រមាណ​បណ្ដាល​ឱ្យ​ហិន​ហោច ។ ណ្ហើយ ! ចូរ​អ្នក​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​គ្មាន​មធ្យោបាយ​អ្វី​អាច​ផ្លាស់​ប្ដូរ​រូប​អ្នក​បាន​ត​ទៅ​ទៀត " ។


222

បុរស​ទំពែក​ទាំង ៤ នាក់​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​ម្ដង​នេះ​អ្នក​ស្រុក​រឹត​តែ​ពោល​ចំអក​ឡក​ឡើយ​ឱ្យ​ជាង​មុន​ទៅ​ទៀត ។

បុរស​ទំពែក​ទាំង ៤ នាក់​ក៏​រឹត​តែ​ខ្មាស​លើស​ដើម​ហើយ​រក​មេមត់​យ៉ាង​ណា​ពូ​កែ​ៗ ល្បី​ល្បាយ​ឱ្យ​ធ្វើ​ប្រេង​ក្រមួន និង​ថ្នាំ​ត្រាំ​ស្មៅ ឬ​ឈើ​ក៏​មាន​គុណ​ភាព​យ៉ាង​ប្រសើរ​ៗ មក​លាប​មក​រឹត​ច្របាច់​ លើ​សាច់​ក្បាល​របស់​ខ្លួន​ព្រម​ទាំង​សូត្រ​មន្ត​អាគមគាថា​ថា​ផ្សំ​ជា​មួយ​ផង តែ​ទោះ​បី​ខំ​ធ្វើ​យ៉ាង​ណា​ក៏​ក្បាល​នៅ​តែ​គ្មាន​ដុះ​ សក់​ដែល​រលោង​ស្រិល​ដូច​ជា​គ្រាប់​ក្រូស​សមុទ្រ ។ 

នេះ​គឺ​ជា​ផល​កម្ម​ពិត​ប្រាកដ ដោយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​កំហុស​អ្វី​មួយ​ពី​ជាតិ​មុន ឬ​មួយ​កាល​ពី​ជាតិ​មុន គាត់​ប្រកប​រប​រក​ស៊ី​កាត់​សក់​ហើយ​បំពេញ​ករណីយ​កិច្ច​របស់​ខ្លួន​ពុំ​បាន​ត្រឹម​ត្រូវ ។ ទោះ​បី​មាន​អត្ត​ភាព គួរ​ឱ្យ​អាម៉ាស់​ដូច​ពោល​ហើយ​ក៏​ដោយ​ក៏​បុរស​ទំពែក ៤ នាក់​នោះ​មាន​ចិត្ត​ដូច​ជា​ជន​ឯ​ទៀត​ដែរ គឺ​គាត់​មាន​ចិត្ត​ប្រាថ្នា​ជា​ខ្លាំង​ចង់​យក​

ក្បាល​គាត់​ទៅ​កើយ​លើ​ទ្រូង​នារី​ជា​ទី​សប្បាយ ប៉ុន្តែ​គ្មាន​ស្រី​ណា​ម្នាក់​ព្រម​ស្រឡាញ់​បុរស​ទំពែក​ទាំង ៤ នាក់​នោះ​សោះ​ដោយ​ហេតុ​ម្នាក់​ព្រម​ស្រឡាញ់​បុរស​ថ្ពែក​ទាំង ៤​នាក់​នោះ​សោះ ដោយ​ហេតុ​តែ​គាត់​មាន​លលាដ៍​ក្បាល​រលីង​រលោង​ដូច​ត្រឡោក​ដែល​គេ​ខាត់​ដើម្បី​ទុក​ដួស​ទឹក​ផឹក ។

ហេតុ​នេះ​ហើយ​បាន​ជា​គេ​ឃើញ​បុរស​ទំពែក​មាន​វ័យ​ចាស់ ៗ​ ណាស់​ហើយ​ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រពន្ធ​នៅ​ឡើយ ទោះ​បី​គាត់​មាន​អាយុ​ចាស់​ប៉ុន​ណា​ក៏​ដោយ គាត់​នៅ​តែ​ខំ​ស្វែង​រក​ប្រពន្ធ​ឥត​ឈប់​ឈរ ប៉ុន្តែ​ម្ដង​នេះ​បុរស​ទំពែក ៤ នាក់​ចេញ​ស្វែង​រក​ប្រពន្ធ​ដោយ​ចិត្ត​ងប់​ឈ្លប់​តែ​ម្ដង គេ​ពុំ​ដឹង​ថា​តើ​មាន​ហេតុ​យ៉ាង​ណា​ទេ គេ​គ្រាន់​តែ​ដឹង​ថា​នេះ​គឺ​ជា​វត្ថុ​បំណង​របស់​គាត់​យូរ​ណាស់​មក​ហើយ គឺ​ជា​ទម្លាប់​របស់

​ពួក​គាត់ ។ ព្រេង​វាសនា​បាន​នាំ​គាត់​ទាំង ៤ នាក់​ឱ្យ​មក​ជួប​គ្នា​ហើយ​ស្រឡាញ់​គ្នា​ណាស់ បាន​ស្បថ​ស្បែ​គ្នា​ថា​មិន​ត្រូវ​រស់​នៅ​បែក​គ្នា​ឡើយ ។ បើ​មួយ​ណា​ទៅ​ណា​អ្នក​ឯ​ទៀត​ក៏​ត្រូវ​ទៅ​តាម​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ឥត​ដែល​ឃើញ​លេច​បុរស ទំពែក​មួយ​ចេញ​ពី​ច្រក​ចង្អៀត ដោយ​ឥត​ឃើញ​ទំពែក​បី​នាក់​ទៀត​មក​តាម​ក្រោយ​ឡើយ គេ​តែង​

ឃើញ​ឈ្មោះ ឃុត ដែល​គាត់​មាន​រាង​ខ្ពស់​ស្គម​ស្លៀក​ខោ​ខ្លី​ដើរ​មុខ​គេ ហើយ​ដើរ​លឿន​ដាច់​មិត្ត​គាត់​ទាំង​អស់ ទោះ​បី​គាត់​ខំ​ប្រយ័ត្ន​កុំ​ឱ្យ​ដើរ​លឿន​ចោល​គេ​ក៏​ដោយ ។ បន្ទាប់​មក​គេ​ឃើញ​ឈ្មោះ​ស៊ឹម ដែល​មាន​មាឌ​ធាត់​ខំ​ដើរ​ទីង​ទាំង​ៗ តាម​ឃុត​ដូច​សត្វ​អណ្ដើក ។ បន្ទាប់​មក​ទៀត​គេ​ឃើញ គំ និង សុខ ដើរ​ទន្ទឹម​ស្មា​គ្នា ពីរ​នាក់​នេះ​ជា​មនុស្ស​ជជែក​ឡូឡា​ដាក់​ត្រចៀក​គ្នា ព្រោះ​ត្រចៀក​ពុំ​សូវ​បាន ។


ថ្ងៃ​មួយ ឃុត​និយាយ​ទៅ​កាន់​សំឡាញ់​ខ្លួន​ថា យើង​ពុំ​អាច​រក​ប្រពន្ធ​នៅ ក្នុង​ស្រុក​នេះ​បាន​ទេ ទោះ​ចាស់​ក្ដី ក្មេង​ក្ដី ស្រី​ៗ នៅ​ក្នុង​ស្រុក​នេះ​គេ​មាក់ងាយមាក់ថោក យើង​ទាំង​អស់​ដោយ​ហេតុ​តែ​ក្បាល​យើង​គ្មាន​ដុះ​សក់ ប៉ុន្តែ បើ​យើង​ទៅ​កាន់​តំបន់​មួយ​ទៀត​ប្រហែល​ជា​យើង​មាន​សំណាង​ជាង​នេះ ហើយ​បើ​មាន​នរណា​ថា​ យើង​ចាស់ យើង​អាច​ឆ្លើយ​

ទៅ​វិញ​ថា សក់​យើង​វា​ជ្រុះ​ព្រោះ​ជា​ធម្មតា​របស់​ជន ដែល​មាន​អាយុ​ច្រើន នឹង​មាន​ការ​ព្យាយាម​គិត​ច្រើន កាល​បើ​ដូច្នេះ​អ្នក​ស្រុក​មុខ​ជា យល់​ថា​យើង​ជា​អ្នក​មាន​ការ​សិក្សា​ច្រើន ហើយ​ជឿ​ថា​យើង​ជា​អ្នក​ប្រាជ្ញា​ផង " ។

នៅ​ពេល​នោះ​បុរស​ទំពែក ៤​នាក់ ក៏​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ព្រមព្រៀង​យល់​ថា យើង​កុំ​នឹក​ព្រួយ​ថា ក្រែង​ស្រី​នៅ​ស្រុក​ឯ​ទៀត​មិន​ស្អាត ដូច​ជា​ស្រី​នៅ​ក្នុង​ស្រុក​កំណើត​របស់​យើង ។ ស៊ីម​ខ្លាច​អស់​កម្លាំង ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ បាន​និយាយ​អង្វរ ឃុត កុំ​ឱ្យ​ដើរ​លឿន​ពេក ។ សុខ​បាន​រំលឹក​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ពាក្យ​សម្បថ​ថា យើង​មិន​ត្រូវ​បែក​គ្នា​ឲ្យ​សោះ មិន​ត្រូវ​មាន​ប្រពន្ធ​ចោល​គ្នា​ ឬ​ក៏​ត្រូវ​តែ​មាន​ប្រពន្ធ​ទាំង​អស់​គ្នា នៅ​ក្នុង​ស្រុក​ណា​មួយ​ជា​មួយ​គ្នា" ។

333

អាស្រ័យ​ហេតុ​នេះ វេលា​ព្រឹក​មួយ ពេល​មុន​ថ្ងៃ​រះ​ពេញ​ពន្លឺ​គេ​ឃើញ​បុរស​ទំពែក ៤ នាក់​មាន​ដៃ​កាន់​ដំបង​និង​ស្ពាយ​ទៃ​មួយ​ៗ ម្នាក់​ស្លៀក​សំពត់​ថ្មី​ៗ ដើរ​ចេញ​ពី​ភូមិ​ទៅ​កាន់​ផ្លូវ​ប្រប​មាត់​ទន្លេ ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង ។ ម្ដង​នេះ​ឃើញ​បុរស​ទំពែក​ដើរ​មួយ​ៗ ដើម្បី​អនុ​គ្រោះ​ដល់​ស៊ឹម ឱ្យ​ទាន់​ផង ។ 

បុរស​ទំពែក​មាន​ខ្នង​កោង​ហើយ​ដើរ​ទប់​ខ្លួន​នឹង​ឈើ​ច្រត់ ប៉ុន្តែ​គាត់​នៅ​មាន​ចិត្ត​ចង់​សប្បាយ​ពន់​ប្រមាណ ហើយ​ជា​ធម្មតា គេ​តែង​ឃើញ​ឃុត​ដើរ​លឿន​ចោល​គេ​ទាំង​អស់ រួច​មួយ​សន្ទុះ​ក្រោយ​មក​ទើប​លេច​ឃើញ​ស៊ឹម​ខំ​ដើរ​ខ្វាស​ៗ ស្រែក​ហៅ​ឃុត​ឱ្យ​បង្អង់​ជំហាន ។

មិន​យូរ​ប៉ុន្មាន​បុរស​ទាំង ៤ នាក់​បាន​ដើរ​ទៅ​ដល់​ភូមិ​មួយ បបួល​គ្នា​ចូល​ទៅ​ក្នុង​ភូមិ​នោះ ។ ជា​ទេសកាល​អ្វី​ក្នុង​ថ្ងៃ​នោះ នៅ​ក្នុង​ភូមិ​នោះ​មាន​កើត​រឿង​ហេតុ​មួយ​យ៉ាង​ធំ គឺ​ស្រី​មេម៉ាយ​ម្នាក់​ចាប់​បាន​បុរស​ម្នាក់​កំពុង​ដេក​ជា​មួយ​នឹង​កូន​ក្រមុំ​គាត់ ហើយ​គាត់​ក៏​ប្ដឹង​ពុំ​សុខ​ចិត្ត​នឹង​បុរស​នោះ ។ 

ដើម្បី​នឹង​សម្រាល​កំហុស​របស់​ខ្លួន​បន្តិច បុរស​ខិល​បាន​ឆ្លើយ​ដោះ​សារ​ទៅ​និង​ចៅ​ក្រម​ថា នាង​ក្រមុំ​នេះ​ជា​សហាយ​របស់​ខ្លួន​យូរ​ណាស់​មក​ហើយ " ប៉ុន្តែ នាង​នេះ​បាន​ឆ្លើយ​បដិសេធ​ជា​ដាច់​អហង្ការ​ថា ខ្ញុំ​ឥត​បាន​ស្គាល់​អា​មនុស្ស​ពាល​នេះ​ទេ វា​នេះ​ជា​មនុស្ស​កុហក​ឥត​ខ្មាស វា​បាន​លួច​

លប​មក​ក្នុង​បន្ទប់​ខ្ញុំ​ដូច​ជា​ចោរ នៅ​ពេល​ខ្ញុំ​កំពុង​គេង​លក់​ហើយ​បាន​ប្រើ​កម្លាំង​បាយ​បង្ខំ​ខ្ញុំ​ឱ្យ​ព្រម​ធ្វើ​តាម​បំណង​វា ទោះ​បី​ខ្ញុំ​និយាយ​អង្វរ​យ៉ាង​ណា​ក៏​វា ពុំ​ព្រម​ស្ដាប់​សោះ​ឡើយ"

ឮ​ដូច្នេះ ចៅក្រម​ក៏​មាន​ចិត្ត​អស់​ឯក​ពុំ​អាច​រក​សេចក្ដី​ពិត​បាន ។ ប៉ុន្តែ​នៅ​ខណៈ​នោះ​ស្រាប់​តែ​លេច ឃុត គំ ស៊ឹម សុខ ដើរ​ចូល​មក​យ៉ាង​មួយ​ៗ ហើយ​បែប​សង្រួម​ខ្លួន ដូច​ព្រះ​សង្ឃ​និមន្ត​ទៅ​ប្រោស​សត្វ ហើយ​មហា​ជន​ដែល​ឈរ​នៅ​ជុំ​វិញ​រោង​ជំនុំ ក៏​បើក​ផ្លូវ​យ៉ាង​ធំ​ឱ្យ​បុរស​ទំពែក​ចូល ព្រម​ទាំង​សំដែង​សេចក្ដី​គួរ​សម​ដល់​បុរស​ទំពែក​ទាំង​នោះ​ផង ព្រោះ​គេ​យល់​ថា បុរស​ទំពែក​នេះ​ជា​បេសកជន​របស់​ព្រះពុទ្ធ ហើយ​ជា​ចៅក្រម​ធំ​ផង ។

កាល​បើ​គេ​សម្លឹង​មើល​សាច់​ឈាម នឹង​ក្បាល​ទំពែក​សព្វ​គ្រប់​ទៅ​គេ​ក៏​ជឿ បុរស​ទំពែក​ ជា​មនុស្ស​ចេះ​ដឹង​យ៉ាង​ជ្រៅ​ជ្រះ​ទើប​ចៅ​ក្រម​ប្រគល់​កន្លែង​ខ្លួន​ឱ្យ​គាត់​អង្គុយ​វិញ ។ កាល​បើ​អង្គុយ​ស្រួល​បួល ហើយ​បាន​ដឹង​កិច្ច​ការ​នោះ​សព្វ​គ្រប់ បុរស​ទំពែក​ទាំង ៤ នាក់​ក៏​អង្គុយ​នៅ​ស្ងៀម​សញ្ជឹង​គិត​មួយ​សន្ទុះ រួច​ឃុត​ក៏​ចាប់​ និយាយ​មុន​គេ​ឡើង​ថា ៖ - ទំពក់​វា​ទៅ ទើប​ព្នៅ​វា​មក ។ -

 បន្ទាប់​មក គំ និយាយ​ថា៖ - មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ ។ បន្ទាប់​មក​ទៀត​ស៊ឹម​និយាយ​ថា ៖ - តែ​កន្លែង​ណា​មាន​ដុះ​ត្រឡាច វា​មាន​ដុះ​ឃ្លោក ។ នៅ​ទី​បំផុត សុខ និយាយ​ថា ៖ - កន្លែង​ណា ឆ្កែ​វា​ធុំ​ក្លិន​ទឹក​នោម, វា​លើក​ជើង ។ 

កាល​បើ​ពោល​ពាក្យ​មួយ​ឃ្លា​ម្នាក់ ដោយ​ពុំ​មាន​អត្ថន័យ​ដូច្នេះ​រួច​ហើយ បុរស​ទំពែក​ក៏​បង្កាប់​ឱ្យ​រៀប​ការ​បុរស​ស្ត្រី​ពីរ​នាក់​នោះ​ទៅ ។ នៅ​ពេល​នោះ អ្នក​ស្រុក​និង​ចៅក្រម​ទាំង​ឡាយ ក៏​ស្ងើច​សរសើរ នូវ​គតិ​បណ្ឌិត​និង​ការ​ឈ្លាស​វៃ នៃ​ចៅ​ក្រម​ទំពែក​ជា​ច្រើន ហើយ​ក៏​បបួល​គ្នា​ជូន​វត្ថុ​ជា​រង្វាន់ ដល់​គាត់​ទាំង​អស់​គ្នា​ជា​ច្រើន ។

444

 ឯ​ម្ដាយ​នៃ​ស្ត្រី មាន​រឿង​ក៏​ពេញ​ចិត្ត​នឹង​ការ​កាត់​សេចក្ដី​នេះ ហើយ​ក៏​ចូល​ទៅ​សំពះ​សំដែង​អំណរ​គុណ​ដល់​បុរស​ទំពែក​ទាំង ៤ ។

ប៉ុន្តែ ទោះ​បី​មាន​ល្បី​ឈ្មោះ​ដូច្នេះ ក៏​នៅ​តែ​ស្រី​ៗ ពុំ​ព្រម​ស្រឡាញ់​បុរស ទំពែក​ទៀត ។ ទើប​បុរស​ទំពែក​ទាំង​អស់​គ្នា​នឹក​ឃើញ​ដល់​ស្រី​មេម៉ាយ ដែល​ខ្លួន​បាន​កាត់​ក្ដី​ឱ្យ​ពី​ថ្ងៃ​មុន ហើយ​ឃុន​ក៏​ផ្ដើម​និយាយ​ថា ៖ ​ គឺ​ជា​ស្រី​ដែល​មាន​ចរិយា​សមរម្យ​ណាស់ ។

គំ បន្ត​ថា  ៖

- ជា​ស្រី​មាន​ការ​អប់រំ​ប្រកប​ដោយ​បែប​បទ​ល្អ ។ សុខ បន្ថែម​ថា ៖ - ពិត​មែន​តែ​ស្គម​បន្តិច ប៉ុន្តែ​មាន​សម្រស់ ។ ស៊ឹម បញ្ចប់​ថា - ពុំ​ដឹង​ជា​ហេតុ​អ្វី កាល​បើ​ឃើញ​គាត់​ខ្ញុំ​ចេះ​តែ​នឹក​ដល់​ម្ដាយ​ខ្ញុំ ដែល​ជា​ការ​អាច​ឱ្យ​ខ្ញុំ​ទាយ​បាន​ថា គាត់​ជា​ស្រី​ប្រសប់​ចាត់​ចែង​កិច្ច​ការ​ក្នុង​ផ្ទះ មាន​ចិត្ត​សន្ដោស

 ហើយ​មាន​សំដី​ទន់​ផ្អែម ចេះ​ថ្នាក់​ថ្នម​បម​បំពេ​ផង ។ បន្ទាប់​ពី​មាន​យោបល់​រៀង​ខ្លួន ដូច្នោះ​ហើយ​ទំពែក​ទាំង ៤ ក៏​សម្រេច​ចិត្ត​ថា​ត្រូវ​ទៅ​ដណ្ដឹង​ស្រី​មេម៉ាយ​នោះ​ធ្វើ​ជា​ប្រពន្ធ ។ ស្រី​មេម៉ាយ​នោះ​ឈ្មោះ​យាយ​អៀង ។ គាត់​ចាស់​ណាស់​ទៅ​ហើយ​ធ្មេញ ក៏​បាក់ សាច់​ក៏​ឡើង​ជ្រីវ​ជ្រួញ​យុរ​យារ សម្បុរ​ស្រអាប់​មើល​ទៅ​ឃើញ​ដូច​សំបក​មង្ឃុត​ស្ងួត ។

និយាយ​ពី​យាយ​អៀង​មេម៉ាយ កាល​បើ​បាន​ឮ​ដំណឹង​ដូច្នេះ គាត់​ក៏​នឹក​ក្នុង​ចិត្ត​ថា ៖ អញ​នេះ​ជា​ស្រី​ដំបូង​បង្អស់​ក្នុង​ប្រទេស​ខ្មែរ ដែល​ត្រូវ​បាន​ជួប​ការ​សប្បាយ​អស្ចារ្យ​ដូច្នេះ ។ ពី​ដើម​ អញ​ស្មាន​ថា​អញ​នេះ​ជា​មនុស្ស​ចាស់​រយាក ហើយ​អាក្រក់​ក្រៃ​លែង អស់​មាន​នរណា​មក​ស្នេហា​អញ​ហើយ​ ព្រោះ​មាន​តែ​ឆ្កែ​ទេ ដែល​នៅ​ដេញ​តាម​ព្រុស​អញ បើ​

ចំណែក​ឯ​ក្មេង​អនាថា​វិញ កាល​ណា​វា​ឃើញ​អញ វា​បបួល​គ្នា​រត់​ចេញ​ឆ្ងាយ​ដោយ​វា​ស្រែក​ថា អញ​ជា​យាយ​ចាស់​កំណាច ឥឡូវ​ស្រាប់​តែ​ឮ​ដំណឹង​ទាំង ៤ នាក់​ព្រម​គ្នា​តែ​ម្ដង តើ​អញ​ត្រូវ​រើស​នរណា​អេះ ? បើ​គ្មាន​អ្នក​ណា​មួយ​ល្អ​ជាង​គេ​សោះ គឺ ៖ - ជន​ទី​មួយ​មាន​មាឌ​ធំ ប៉ុន្តែ ស្គម​ដូច​ជា​សំបក​សណ្ដែក​ស្ងួត " ។ 

- ជន​ទី​ពីរ​ធាត់ ប៉ុន្តែ​ជើង​ខ្លី​ដូច​ជា​សត្វ​ទុង "។ - ចំណែក​ពីរ​នាក់​ទៀត មាន​រាង​សម​សួន​បន្តិច ប៉ុន្តែ​ថ្លង់ មើល​តែ​គល់​ឈើ ម្យ៉ាង​ទៀត បើ​អញ​ទទួល​យក​មួយ​ធ្វើ​ប្ដី មុខ​ជា​អ្នក​ឯ​ទៀត​ខឹង​សម្បា​នឹង​អញ​ពុំ​ខាន អញ​មិន​ចង​ធ្វើ​ឱ្យ​គេ​អាក់​អន់​ចិត្ត​នឹង​អញ​សោះ​ ដូច្នេះ អញ​ត្រូវ​ទទួល​យក​ទាំង ៤ នាក់ " ។ 

ទើប​គាត់​នឹក​ទៀត​ថា ៖ មួយ​នាក់​សម្រាប់​ដង​ទឹក​ឱ្យ​អញ មួយ​នាក់​ទៀត​សម្រាប់​ពុះ​ឧស ជន​ទី​បី​សម្រាប់​ទៅ​រក​ដំឡូង​នឹង​បន្លែ ជន​ទី​បួន​សម្រាប់​បង្កាត់​ភ្លើង​ដាំ​បាយ​ចំណែក​អញ​ៗ អង្គុយ​នៅ​ស្ងៀម ធ្វើ​ការ​តែ​បន្តិច​បន្តួច ។ ដូច្នេះ ឃុត ដែល​មាន​ជើង​វែង​ៗ យាយ​អៀង​តម្រូវ​ឱ្យ​រែក​ទឹក​ពី​ទន្លេ​មក​ដាក់​ពាង ស៊ឹម ដែល​មាន​ទំនង​ជា​អ្នក​ល្មោភ តម្រូវ​ឱ្យ​ធ្វើ​បាយ ។ 

ចំណែក​ឯ គំ និង សុខ ជា​អ្នក​មាន​ត្រចៀក​ធ្ងន់ ហើយ​ដែល​យាយ​អៀង​យល់​ថា ជា​មនុស្ស​ធ្វើ​ឱ្យ​គាត់​នឿយ​ហត់​កម្លាំង ព្រោះ​ត្រូវ​និយាយ​ខ្លាំង​ៗ ទើប​ស្ដាប់​បាន​គាត់​បាន​តម្រូវ​ឱ្យ​ទៅ​ព្រៃ​រក​ឧស​រក​វល្លិ និង​ជីក​ដំឡូង ។

ទោះ​បី​ចាត់​ការ​ដូច្នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ឮ​មាត់​យាយ​អៀង​ស្រែក​សន្ធប់​ជេរ​ប្ដី​គាត់​ទាំង ៤ តាំង​ពី​ព្រលឹម​ទល់​ព្រលប់​គាត់​បន្ទោស​ថា ធ្វើ​ការ​ល្វើយ​ៗ ទីមទាម​ៗ ហើយ​គាត់​ដក​ដង្ហើម​ធំ​ឥត​ឈប់​ឈរ​សោះ ។ គាត់​ពោល​ថា កាល​គាត់​នៅ​ពី​ក្មេង មនុស្ស​ប្រុស​ស្រឡាញ់​គាត់​ខ្លាំង​ណាស់ ហើយ​គេ​ជា​មនុស្ស​ប៉ិន​ប្រសប់​គ្រប់​យ៉ាង ។

៥-

ដូច្នេះ តា​ចាស់​ៗ ទាំង ៤ ឥត​ស្គាល់​ពេល​សម្រាក​សោះ ។ យាយ​អៀង​តែង​រិះ​រក​រឿង​ប្រើ​បុរស​ទំពែក​ឥត​មាន​ល្ហែ ។ អាស្រ័យ​ហេតុ​ហើយ​បាន​ជា​ឃុត​ទៅ​ដង​ទឹក​នៅ​អង្គុយ​ត្រែតត្រត​ៗ

 ឯ​មាត់​ទន្លេ​ចំណែក​គំ​និង​សុខ​ទៅ​នៅ​ដំអក់​ដំអែ​ក្នុង​ព្រៃ ។ អ្នក​ដែល​អភ័ព្វ​ជាង​គេ​គឺ​សឹម ព្រោះ​សឹម​នៅ​ផ្ទះ​ជានិច្ច ។ យាយ​អៀង​ស្ដី​បន្ទោស​ច្រាស​ឆ្អេះ​ឱ្យ​គាត់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់​ឥត​ឈប់​ឈរ ។ 

ហេតុ​នេះ ស៊ឹម​ក៏​ទៅ​ជា​មនុស្ស​គេ​មើល​លែង​ស្គាល់​ខ្លួន​ឡើង​ស្គម សាច់ ស្បែក មុខ ឡើង​ស្ងួត​ក្រៀម​ដោយ​សារ​កម្ដៅ​ភ្លើង ហើយ​ទៅ​ជា​កើត​ជំងឺ​ហឺត ដោយ​ខំ​ផ្លុំ​ភ្លើង​ឱ្យ​ឆេះ​ឥត​ឈប់​ឈរ​ភ្នែក​ឡើង ក្រហម​ដោយ​សារ​ផ្សែង​ចូល ស្ទើរ​តែ​មើល​អ្វី​ពុំ​ឃើញ ។ ទុក្ខ​ត្រួត​លើ​ទុក្ខ តែ​គូ​កន​របស់​គាត់ ក៏​កើត​សេចក្ដី​ច្រណែន​នឹង​គាត់ ព្រោះ​គាត់​នៅ​ផ្ទះ​រាល់​ថ្ងៃ​ជា​មួយ​និង​ប្រពន្ធ ។ 

គូ​កន​គាត់​បាន​ព្រួត​គ្នា​ប្រឆាំង​នឹង​គាត់ ហើយ​តាម​ព្យាបាទ​គាត់​ឥត​ឈប់​ឈរ ។ កាល​ណា​ស៊ឹម​ងាក​បែរ​មុខ​ចេញ​ទៅ​ណា គូ​កន​គាត់​ក៏​លប​បង់​អំបិល​មួយ​ក្ដាប់​ធំ​ទៅ​ក្នុង​ឆ្នាំង ហើយ​បបួល​គ្នា​លួច​សើច​ព្រោះ​ដឹង​ថា ដល់​ពេល​បាយ​យាយ​អៀង​នឹង ជេរ​មនុស្ស​គ្មាន​ទោស​នេះ​ពុំ​ខាន ។ 

ដោយ​អំណាច​ចិត្ត​កំហឹង​គំនិត​សុខ បបួល​គ្នា​រក​កាប់​មែក​ឈើ​នៅ​ស្រស់​ៗ ហើយ​មាន​ជ័រ​ផង​យក​មក​ឱ្យ​សឹម​ដុត​ដាំ​បាយ ។ លុះ​ដុត​ឧស​នោះ​ទៅ​ផ្សែង​ក៏​ហុយ​ពេញ​ក្នុង​ផ្ទះ យាយ​អៀង​ក៏​រត់​ចេញ​ទៅ​មាត់​ទ្វារ ហើយ​គេ​ឮ​សូរ​គាត់​ស្រែក​ជេរ​ចុងភៅ​កម្សត់​ពី​ចម្ងាយ រាប់​ពុំ​ឈ្នះ ។

ការ​ហត់​នឿយ​និង​ការ​លំបាក​គ្រប់​យ៉ាង ហើយ​ជម្រុល​ទៅ​រក​តែ​សេចក្ដី​ស្លាប់ បាន​ធ្វើ​ឱ្យ​បុរស​ទាំង ៤ រឹត​តែ​ឆាប់​ចាស់​គ្រាំ​គ្រា​ទៅ​ទៀត គាត់​ពុំ​អាច​នៅ​ទ្រាំ​ទ្រ​នឹង​យាយ​អៀង ដូច្នេះ​ត​ទៅទៀត ។ 

ថ្ងៃ​មួយ​នៅ​ពេល​ដែល​យាយ​អៀង​ទៅ​ផ្សារ យក​ស្វាយ​ដែល​ខ្លួន​បេះ​បាន​ទៅ​លក់ បុរស​ទំពែក ៤ នាក់​ក៏​ប្រជុំ​ជំនុំ​គ្នា​រួច​សម្រេច​ចិត្ត​ថា នឹង​ចេញ​ពី​ទីនេះ​ទៅ​ទាំង​អស់​គ្នា ស្វែង​រក​ខ្ញុំ​កំដរ​ឱ្យ​មក​បម្រើ​ប្រពន្ធ​ខ្លួន​រៀង​ខ្លួន ។ ឃុន​ក៏​បាន​និយាយ​ថា

- យើង​ទាំង​អស់​គ្នា​កាន់​តែ​ចាស់ ហើយ​កាន់​តែ​ខ្សោយ​មួយ​ថ្ងៃ​បន្តិច​ៗ យើង​មុខ​ជា​នឹង​ស្លាប់​បង់​អសារ​ បើ​យើង​ឥត​បាន​សម្រាក​សោះ​ដូច្នេះ ។

គិត​ដូច្នោះ​ហើយ​បុរស​ថ្ពែក ៤​នាក់​ក៏​ធ្វើ​ដំណើរ​ចេញ ដោយ​ឥត​ចាំ​ឱ្យ​យាយ​អៀង​ត្រឡប់​មក​ពី​ផ្សារ​វិញ​ទាន់​ឡើយ ។ ហើយ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ គំនិត​ចង់​បាន​ខ្ញុំ​បម្រើ​កើត​មាន​នៅ​ក្នុង​ចិត្ត​នៃ​ចៅ​ចាក់​ស្មុគ​ម្នាក់​ដែរ ។ 

ចៅ​ចាក់​ស្មុគ​នោះ ជា​អ្នក​ប៉ិន​ប្រសប់​ណាស់​ខាង​ធ្វើ​ស្មុគ ធ្វើ​កន្ត្រក​អំពី​ក្បាប​ត្នោត ។ ដូច្នេះ​គាត់​ក៏​ឡើង​ទៅ​លើ​ចុង​ត្នោត​មួយ​ខ្ពស់ ហើយ​នឹក​ក្នុង​ចិត្ត​ថា "អញ​មិន​ត្រូវ​ចុះ​ទៅ​ធ្វើ​ស្មុគ​នេះ​ឯ​ដី​ទេ ព្រោះ​ខ្លាច​គេ​លប​មើល ស្គាល់​ចំណេះ​អញ ដូច្នេះ​ត្រូវ​តែ​អញ​នៅ​ធ្វើ​ស្មុគ នៅ​លើ​ចុង​ត្នោត​នេះ កាល​បើ​អញ​ធ្វើ​បាន​ច្រើន​ហើយ អញ​នឹង​ចុះ​ពី​ចុង​ត្នោត​យក​ស្មុគ​ទៅ​លក់ ហើយ​អញ​នឹង​ទិញ​មនុស្ស​បម្រើ​ម្នាក់​មក​ប្រើ ។

6-

នៅ​ពេល​ដែល​កំពុង​ច្រៀក​ស្លឹក​ត្នោត​នោះ គាត់​ក៏​នឹក​ដូច្នេះ​ទៀត ថា​បើ​មនុស្ស​បម្រើ​នោះ​ត្រូវ​ធ្វើ​ការ​ធ្ងន់ បើ​ប្រសិន​ជា​វា​បម្រើ​អញ មិន​សូវ​គាប់​ប្រសើរ​ទេ នោះ​ប្រយ័ត្ន​ត្រូវ​និង​កែង​ជើង​អញ" ។

 កំពុង​តែ​គិត​ដូច្នេះ បុរស​ក៏​លើក​ជើង​ធាក់​ហើយ​ក៏​រអិល​ខ្លួន​ធ្លាក់​ពី​ដើម​ត្នោត ប៉ុន្តែ​សំណាង​ល្អ​នៅ​នៅ​ពេល​ធ្លាក់​នោះ បុរស​មាន​ស្មារតី បាន​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ នៅ​យោង​តែលតោល​ៗ កណ្ដាល​វាល មើល​ទៅ​ដូច​ជា​សត្វ​ជ្រឹង ។

 នៅ​ពេល​នោះ មាន​ទ្រមាក់​ដំរី​កាត់​តាម​នោះ ចៅ​ចាក់​ស្មុគ​ក្រឡេក​ទៅ​ឃើញ ក៏​ស្រែក​ហៅ​យ៉ាង​ខ្លាំង​ថា "លោក​បង​ទ្រមាក់​ដំរី ! បើ​ប្រសិន​ជា​បង​អាច​ជួយ​ដាក់​ខ្ញុំ​ពី​លើ​ចុង​ត្នោត​នេះ​បាន ខ្ញុំ​នឹង​ទៅ​បម្រើ​លោក​អស់​មួយ​ជីវិត" ។

កាល​បើ​ឮ​ដូច្នេះ បុរស​ទ្រមាក់​ដំរី​ក៏​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ។ គាត់​ខំ​បរ​ដំរី​គាត់​យ៉ាង​លឿន​ចូល​ទៅ​ក្រោម​ដើម​ត្នោត ហើយ​បញ្ឈប់​ដំរី​នៅ​ក្រោម​នោះ រួច​គាត់​ក៏​ឡើង​ឈរ​នៅ​ខ្នង​ដំរី ខំ​ប្រឹង​ចំអើត​ចាប់​ជើង ចៅ​ចាក់​ស្មុគ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ក្រោក​ឈរ​នោះ គាត់​ខំ​ប្រឹង​ទប់​ខ្លួន​ឡើង​ញ័រ​គ្រប់​សរសៃ ហាក់​ដូច​ជា​សញ្ញា​គោះ​ជំនិះ​គាត់​ឲ្យ​ដើរ​ទៅ​មុខ​ទៀត ។ ដំរី​យល់​ដូច្នោះ ក៏​ដើរ​ទៅ​មុខ​ទៀត ចោល​ទ្រមាក់​ដែល​កំពុង​តោង​ជើង​ចៅ​ចាក់​ស្មុគ​ជាប់ ។

បុរស ២ នាក់​ក៏​នៅ​តោង​ស្លឹក​ត្នោត​នោះ​ជាប់ មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​ផ្លែ​ឈើ​ពីរ​យ៉ាង​ធំ​វែង ។ សត្វ​ក្អែក​ទាំង​ឡាយ​ភ្ញាក់​ផ្អើល​នឹង​ទស្សនីយភាព​យ៉ាង​ចម្លែក​នោះ ក៏​ហើរ​ក្រឡេក​ឆាប​ហើយ​ស្រែក​លាន​ឮ​ទ្រហឹង​អឹង​កង ។

ចៅ​ចាក់​ស្មុគ​ក៏​កាន់​តែ​ធ្ងន់​ខ្លួន​ខ្លាំង​ឡើង​ទៅ​ទៀត ហើយ​ខំ​ប្រឹង​តោង​ស្លឹក​ត្នោត លុះ​ត្រា​តែ​ក្បាប​វា​មុត​ចូល​ទៅ​ក្នុង​សាច់ ស្រក់​ឈាម​មក​លើ​មុខ​បុរស​ទ្រមាក់​ដំរី ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​ខាង​ក្រោយ​នេះ​រឹត​តែ​ភ័យ​ញាប់​ញ័រ​ទៅ​ទៀត ។


យល់​ឃើញ​ថា​ខ្លួន​ពុំ​អាច​ខំ​ប្រឹង​តោង​ធាង​ត្នោត​បាន​ទៀត​ទេ ចៅ​ចាក់​ស្មុគ​ក៏​អង្វរ​ករ​ចៅ​ទ្រមាក់​ដំរី​ដូច្នេះ​ថា ចូរ​អ្នក​លែង​ជើង​ខ្ញុំ​ទៅ ខ្ញុំ​អស់​កម្លាំង​ណាស់​ហើយ ! ចូរ​លែង​ជើង​ខ្ញុំ​ទៅ​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ធ្លាក់​ទៅ​ស្លាប់​ទាំង​អស់​គ្នា ។

មិន​តែ​ប៉ុណ្ណោះ ចៅ​ចាក់​ស្មុគ​បាន​ស្រែក​ជេរ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ក្បាល​ទ្រមាក់​ដំរី​ជា​ច្រើន​ទៀត​ផង ប៉ុន្តែ​ចៅ​ទ្រមាក់​ដំរី​ត្រឡប់​ជា​ស្រែក​អង្វរ​ករ​ទៅ​ចៅ​ចាក់​ស្មុគ​វិញ​ថា "ឱ​លោក​បង​អើយ ! សូម​លោក​កុំ​លែង​ដៃ​ឱ្យ​សោះ ។ បើ​ប្រសិន​ជា​លោក​ម្ចាស់​ទ្រាំ​តោង​លុះ​ត្រា​តែ​មាន​ជន​ណា គេ​មក​ជួយ​ដាក់​យើង​ឱ្យ​រួច​ពី​ចុង​ត្នោត នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក​វិញ​លុះ​ត្រា​តែ​ក្ស័យ​ជីវិត" ។

នៅ​ពេល​នោះ ស្រាប់​លេច​បុរស​ទំពែក​យើង ៤ នាក់​ដែល​ស្វែង​រក​ទាសៈ​សម្រាប់​បម្រើ​ប្រពន្ធ​ខ្លួន​ទៅ​ដល់ បុរស​អស់​សង្ឃឹម​ទាំង​ពីរ​នាក់ ស្រែក​ហៅ​បុរស​ទំពែក​ទាំង​ឡាយ​ឱ្យ​ចូល​មក ហើយ​និយាយ​ថា ឱ​លោក​ឪពុក​ទាំង​ឡាយ សូម​លោក​ឪពុក​ជួយ​យក​អាសា​ខ្ញុំ​ផង ខ្ញុំ​នឹង​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក លុះ​ត្រា​អស់ ១ ជីវិត ។

បាន​ឮ​ដូច្នោះ បុរស​ទំពែក ៤ នាក់​ក៏​ត្រេក​អរ​ជា​ខ្លាំង ទើប​ឃុត​និយាយ​ទៅ​កាន់​គូ​កន​ខ្លួន​ថា "យើង​ពុំ​ដឹង​មាន​មធ្យោបាយ​អី នឹង​រក​មនុស្ស​បម្រើ​ឱ្យ​បាន ឥឡូវ​យើង​បាន​ជួប​ពីរ​នាក់​នេះ​ហើយ ។ ចូរ​យើង​សន្ធឹង​សំពត់​ឡើង ហើយ​ម្នាក់ ៗ កាន់​មួយ​ជ្រុង ឈរ​ពី​ក្រោម​មនុស្ស​យោល​ទោង​នេះ ។ លុះ​ធ្វើ​ដូច្នេះ​ហើយ បុរស​ទំពែក ៤ នាក់​ក៏​ស្រែក​ហៅ​ឲ្យ​បុរស​ពីរ​នាក់​ទម្លាក់​ខ្លួន​ចុះ​មក ។ 


ប៉ុន្តែ​បុរស​ខាង​ក្រោយ​នេះ ពុំ​ទាន់​ដាច់​ចិត្ត​ហ៊ាន​ទម្លាក់​ខ្លួន​មក ហើយ​ស្រែក​ប្រាប់​មក​ចៅ​ទំពែក​ដូច្នោះ​ថា " ឱ​លោក​ឪពុក​ក្មេក ! តើ​លោក​ឪពុក​មាន​កម្លាំង​គ្រប់​គ្រាន់​ទេ ? លោក​ឪពុក​សន្ធឹង​សំពត់​ស្រួល​ហើយ​ឬ.? ....ប្រាកដ​ហើយ​ឬ ? "

ដើម្បី​ជា​ការ​ប្រយ័ត្ន​ទៅ​ទៀត តា​ទំពែក ៤ នាក់​ក៏​យក​ជ្រុង​សំពត់​ចង​ជាប់​ទៅ​នឹង​ក​រៀង​ៗ​ខ្លួន រួច​ខំ​ប្រឹង​ទប់​ខ្លួន​ទាញ​សំពត់​យ៉ាង​អស់​ទំហឹង រួច​ស្រែក​ទៅ​កាន់​បុរស​តែង​តោង​ពីរ​នាក់​នោះ​ថា "ម្ដង​នេះ​តា​ធ្វើ​ស្រួល​បួល​ហើយ ចូរ​ចៅ​ទម្លាក់​ខ្លួន​មក​ចុះ !

ចៅ​ចាក់​ស្មុគ​និង​ចៅ​ទ្រមាក់​ដំរី ក៏​ទម្លាក់​ខ្លួន​មក​ចំ​កណ្ដាល​សំពត់ ប៉ុន្តែ​អនិច្ចា​អើយ ទម្ងន់​មនុស្ស​ពីរ​នាក់​នោះ បាន​កន្ទ្រាក់​ទាញ​ក្បាល​ទំពែក ៤​នាក់​ឱ្យ​មក​ទង្គិច​គ្នា​លាន់​សូរ​តែ​ផូស ។ សេចក្ដី​ហេតុ​នេះ ឃុត គំ ស៊ឹម និងសុខ ក៏​ក្ស័យ​ជីវិត​នៅ​ពេល​ជា​មួយ​គ្នា​នោះ​អស់​ទៅ ។


 

រឿង តាបស​លួច​មាស

 រឿង តាបស​លួច​មាស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៣៥ - ៤០

មាន​និទាន​មួយ​ថា : មាន​អាស្រម​បទ​មួយ​នៅ​ទី​មួយ មាន​តាបស ៤ រូប គង់​ចម្រើន​មេត្តា​ភាវនា​ក្នុង​អាស្រមបទ​នោះ សុទ្ធ​តែ​យក​ខ្នង​ចូល​ក្នុង​បែរ​មុខ​ចេញ​ក្រៅ​ដូច​គ្នា គ្រប់​ទិស​ទាំង ៤ ។

 ថ្ងៃ​មួយ មាន​ព្រាហ្មណ៍​ម្នាក់ យក​មាស ១ ម៉ឺន​តម្លឹង​ទៅ​សុំ​ផ្ញើ​នឹង​តាបស​ទាំង ៤ ៗ ឲ្យ​ព្រាហ្មណ៍​យក​មាស​ទៅ​ទុក​កណ្ដាល​អាស្រម រួច​ព្រាហ្មណ៍​នោះ​ដើរ​ចេញ​ទៅ ។ ឯ​តាបស​ទាំង ៤​រូប ដែល​ប្រែ​ក្រោយ​ឲ្យ​គ្នា​ចម្រើន​មេត្តា​ភាវនា​នោះ លុះ​យូរ​បន្តិច​ទៅ តាបស ១ រូប​ចូល​ទៅ​លួច យក​មាស​នោះ​ចេញ​មិន​ឲ្យ​តាបស​ទាំង ៣ រូប​ដឹង ។ 

ខាង​ក្រោយ​មក ព្រាហ្មណ៍​ម្ចាស់​មាស​ចូល​ទៅ​រក​តាបស​ទាំង ៤ សុំ​យក​មាស​វិញ ។ តាបស​ឲ្យ​ព្រាហ្មណ៍​ចូល​ទៅ​យក​មាស​ត្រង់​កន្លែង​ដែល​ទុក​នោះ ស្រាប់​តែ​បាត់​មាស ពុំ​ឃើញ ទើប​ព្រាហ្មណ៍​នាំ​តាបស​ទាំង ៤ រូប​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ ។ 

ចៅក្រម​កាត់​សេចក្ដី​នេះ​មិន​ដាច់​ស្រេច ក៏​នាំ​ព្រាហ្មណ៍​និង​តាបស​ទាំង ៤ រូប​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​រឿង​គ្រប់​ប្រការ​ ហើយ​ព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា “សូម​ព្រះ​រាជ​ទាន ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​មាស ១ ម៉ឺន​តម្លឹង​ទៅ​ផ្ញើ​នឹង​តាបស​ទាំង ៤ ដែល​ចម្រើន​ភាវនា​នៅ​អាស្រមបទ​មួយ​នោះ តាបស​ទាំង ៤ នោះ​ទទួល​បញ្ញើ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ហើយ​ឲ្យ​យក​មាស​ទៅ​ទុក​នៅ​កណ្ដាល​អាស្រម ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ដើរ​ចេញ​ទៅ ” ។ 

លុះ​យូរ​បន្តិច​ទៅ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វិល​មក​សុំ​យក​មាស​អំពី​តាបស​វិញ ពុំ​ឃើញ​មាស​នោះ​ឡើយ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​តាបស​រក​មាស​ឲ្យ តាបស​រក​មាស​ពុំ​ឃើញ បាន​ជា​ខ្ញុំ​អម្ចាស់​នាំ​តាបស​ទាំង ៤ មក​ក្រាប​បង្គំ​ទូល​ព្រះបាទ​អម្ចាស់ សូម​ព្រះអង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​រក​មាស​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ត្បិត​ព្រះធរណី​ព្រះអង្គ​លួច​មាស​ខ្ញុំ​ព្រះបាទ​អម្ចាស់​បាត់ ” ។

ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​តាបស​ទាំង ៤ ថា “ ហៃ​ព្រះស្ដែង​មហាឫសី ទាំង ៤ អើយ ! ដំណើរ​សេចក្ដី​ព្រះស្ដែង​នោះ​ដូចម្ដេច? ” ។ តាបស​ទាំង ៤ ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថា ព្រាហ្មណ៍​យក​មាស​ទៅ​ផ្ញើ​នឹង​អាត្មា​ទាំង ៤ ទុក​នៅ​កណ្ដាល​អាស្រម​នោះ ដូច​ព្រាហ្មណ៍​ក្រាប​ទូល​មែន ប៉ុន្តែ​អាត្មាភាព​អង្គុយ​ស្មិងស្មាធិ៍​បែរ​មុខ ចេញ​ផ្សេង ៗ ពី​គ្នា ពុំ​ដឹង​នរណា​ចូល​ទៅ​លួច​មាស​នោះ​ឡើយ សេចក្ដី​ទាំង​នេះ សូម​ព្រះអង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ហោង ” ។

ព្រះមហាក្សត្រ​ទ្រង់​ព្រះចិន្ដា​ពិចារណា ជាមួយ​នឹង​នាម៉ឺន​មុខ​មន្ត្រី នូវ​សេចក្ដី​វិនិច្ឆ័យ រក​មាស​នោះ​ពុំ​ឃើញ ព្រះអង្គ​ថប់​ចង្អៀត​ក្នុង​ព្រះរាជ ហឫទ័យ​មមៃ​ពុំ​ភ្លេច​ឡើយ ។ កាល​នោះ​មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ទ្រង់​ព្រះនាម​វិចិត្រសារី មាន​ប្រាជ្ញា​ឈ្លាសវៃ យល់​ធម៌អាថ៌​គ្រប់​ប្រការ ព្រះនាង​ទូល​ព្រះ​វរ​បិតា​ថា “ សេចក្ដី​នេះ សូម​ព្រះអង្គ​កុំ​ព្រួយ​ព្រះរាជ

ហឫទ័យ​ឡើយ ខ្ញុំ​ម្ចាស់​វិនិច្ឆ័យ​រក​មាស​ថ្វាយ​បាន​ដូច​ព្រះ​ចិន្ដា ទើប​ព្រះនាង​ឲ្យ​ហៅ​តាបស​ទាំង ៤​នោះ​មក ហើយ​ព្រះនាង​នាំ​និទាន​ឲ្យ​តាបស​ទាំង ៤ ស្ដាប់​ថា “កាល​ពី​ព្រេងនាយ មាន​ស្រី​ក្រមុំ​ម្នាក់ ទៅ​រៀន​សិល្បសាស្ត្រ មន្តអាគម​

នឹង​តាបស ១ រូប លុះ​រៀន​បាន​ចេះ​ស្រេច​ហើយ កាល​ដែល​នាង​លា​គ្រូ​ទៅ​ផ្ទះ​ម្ដាយ​វិញ​នោះ នាង​និយាយ​នឹង​តាបស​ជា​គ្រូ​ថា “ ខ្ញុំ​ឥត​អ្វី​នឹង​តប​ស្នង​គុណ​លោក​ជា​គ្រូ​ឡើយ ខ្ញុំ​សូម​មត់​ប្ដេជ្ញា​នឹង​លោក​គ្រូ​ថា បើ​ម្ដាយ​ខ្ញុំ​ឲ្យ​ខ្ញុំ​មាន​ប្ដី​កាល​ណា ខ្ញុំ​នឹង​លា​ប្ដី​ខ្ញុំ​មក​ឲ្យ​លោកគ្រូ​មក​ប្រតិព័ទ្ធ​នឹង​ខ្ញុំ ហើយ​ទើប​ខ្ញុំ​វិល​ទៅ​កាន់​ប្ដី​ខ្ញុំ​វិញ ” ។ 


2-

នាង​មត់​ដូច្នេះ​ហើយ នាង​លា​គ្រូ​មក​នៅ​នឹង​ម្ដាយ លុះ​ម្ដាយ​ឲ្យ​នាង​មាន​ប្ដី នាង​ទៅ​នៅ​នឹង​ប្ដី​ពុំ​បាន​រួម​សុខ​ទុក្ខ​ឡើយ នាង​ប្រាប់​ប្ដី​នាង ដោយ​នូវ​ដំណើរ​ពាក្យ​ដែល​នាង​បាន​ប្ដេជ្ញា​នឹង​តាបស​នោះ​ហើយ នាង​លា​ប្ដី​នឹង​ទៅ​កាន់​តាបស​នោះ ឯ​ប្ដី​សោត​ពុំ​ឃាត់​ខាំង​ឡើយ បើក​ឲ្យ​នាង​ទៅ ទើប​នាង​ស្លៀក​ពាក់​តែង​គ្រឿង​ប្រដាប់​ស្អាង​អាត្មា ហើយ​លីលា​ទៅ ជួន​ជា​ជួប​នឹង​ខ្លា​ទោល 

១ ប្រុង​ខាំ​នាង​ជា​អាហារ ទើប​នាង​ប្រាប់​ដោយ​ដំណើរ ដែល​នាង​លា​ប្ដី​ទៅ​រក​តាបស​ជា​គ្រូ​នោះ ហើយ​នាង​ថា “បើ​អញ​មក​អំពី​តាបស​ជា​គ្រូ​អញ​ហើយ អញ​នឹង​មក​ឲ្យ​ព្រះស្ដែង​ស៊ី​អញ​ហោង” នាង​ថា​ដូច្នោះ ខ្លា​ពុំ​ហ៊ាន​ស៊ី​នាង​ឡើយ បើក​ឲ្យ​នាង​ទៅ ។ 

នាង​ដើរ​អំពី​នេះ​ទៅ​បាន​ប្រទះ​នឹង​ចោរ, ចោរ​ប៉ុនប៉ង​នឹង​យក​គ្រឿង​ប្រដាប់​អំពី​នាង នាង​ប្រាប់​អំពី​ដំណើរ​ដែល​នាង​និយាយ​នឹង​ខ្លា​នោះ ហើយ​នាង​ថា “ បើ​អញ​មក​អំពី​តាបស​ជា​គ្រូ​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ដោះ​គ្រឿង​ប្រដាប់​អំពី​ខ្ញុំ​ឲ្យ​អ្នក​ហោង” ។ 

នាង​ថា​ដូច្នោះ​ចោរ​ពុំ​ហ៊ាន​យក​គ្រឿង​ប្រដាប់​អំពី​នាង​នោះ​ឡើយ​បើក​ឲ្យ​នាង​ទៅ លុះ​នាង​ទៅ​ដល់​តាបស​ជា​គ្រូ​ហើយ នាង​ថ្លែង​រំលឹក​អស់​ពាក្យ សត្យ​មត់​ប្ដេជ្ញា​នឹង​តាបស​នោះ ។ តាបស​ប្រាប់​នាង​ថា “ ហៃ​នាង​អើយ ! អញ​អរ​ណាស់, ឯ​ពាក្យ​សត្យ​ដែល​នាង​មត់​ប្ដេជ្ញា​នឹង​អញ​នោះ​ទៀង​ប្រាកដ​មែន តែ​អញ​ពុំ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​នាង​ឡើយ ត្បិត​នាង​មាន​ប្ដី​ហើយ រី​កាមេសុ​មិច្ឆាចារ​អញ​ពុំ​ប្រាថ្នា​ទេ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​វិញ​ចុះ ” ។ 

ទើប​នាង​ក្រាប​លា​តាបស​វិល​មក ដើរ​តាម​ផ្លូវ​ដដែល​មិន​ប្រទះ​ចោរ​នឹង​ខ្លា​នោះ​ឡើយ នាង​មក​ដល់​ប្ដី​នាង​ដោយ​ស្រួល ។ នាង​វិចិត្រសារី និទាន​ប្រស្នា​ទាំង ៤ ចំពូក​នេះ ឲ្យ​តាបស​ស្ដាប់​ហើយ ទើប​នាង​ដណ្ដឹង​ទៅ​តាបស​ទាំង ៤ ថា “ខ្ញុំ​និទាន​ប្រស្នា​ទាំង ៤ នោះ​ដូច្នេះ តើ​លោក​យល់​ថា​ចិត្ត​អ្នក​ឯណា​ប្រសើរ ? ” ។ 

តាបស​មួយ​ឆ្លើយ​ថា “អាច​ក្ដី​យល់​ថា ចិត្ត​ប្ដី​ដែល​បើក​ឲ្យ​ប្រពន្ធ​ទៅ​នោះ​ឯង​ប្រសើរ​លើស” ។ តាបស​មួយ​ឆ្លើយ​ថា “អាច​ក្ដី​យល់​ថា​ចិត្ត​ខ្លា ដែល​មាន​អំណត់​ស៊ូ​តែ​អត់​អាហារ​ពុំ​ខាំ​នាង​នោះ​ឯង​ប្រសើរ​លើស” ។

 តាបស​មួយ​ឆ្លើយ​ថា “ឯ​អាច​ក្ដី​យល់​ថា ចោរ​ដែល​មាន​ចិត្ត​លោភ យល់​គ្រឿង​ពស្ត្រាភរណៈ​របស់​ដែល​គួរ​នឹង​យក ហើយ​ប្រែ​ខ្វែង​ជា​មាន​អំណត់​អត់​ពុំ​យក​ឡើយ នោះ​ឯង​ប្រសើរ​លើស” ។ 

តាបស​មួយ​ឆ្លើយ​ថា “ កាល​នាង​ទៅ​ដល់​តាបស​ជា​គ្រូ​ហើយ តាបស​នោះ​គួរ​តែ​ត្រេកអរ​សាទរ​ទទួល​នាង​ដូច​ពាក្យ​សត្យ​មត់​ប្ដេជ្ញា​នោះ តែ​តាបស​នោះ​មាន​អំណត់​អត់​ពុំ​ទទួល​យក បើក​នាង​ឲ្យ​ទៅ​កាន់​ប្ដី​វិញ ” ។

ព្រះនាង​វិចិត្រសារី ទ្រង់​ព្រះ​សណ្ដាប់​តាបស​ទាំង ៤ នោះ​ហើយ​ក៏​កត់​សម្គាល់​ថា តាបស​សរសើរ​ចិត្ត​ប្ដី​នោះ ជា​អ្នក​មាន​ចិត្ត​ច្រើន​ប្រច័ណ្ឌ, តាបស​ដែល​សរសើរ​ចិត្ត​ខ្លា ជា​អ្នក​មាន​ចិត្ត​ច្រើន​ប្រមាថ​អាយុ​សត្វ​ពុំ​គិត​ខ្លាច​បាប, តាបស​ដែល​សរសើរ​ចិត្ត​ចោរ​នោះ ជា​អ្នក​មាន​ចិត្ត​លោភ​ចង់​យក​ទ្រព្យ​របស់​គេ ហើយ​ព្រះនាង​យល់​ច្បាស់​ថា តាបស​នោះ​ឯង​លួច​មាស​ព្រាហ្មណ៍, ឯ​តាបស​មួយ​សរសើរ​ចិត្ត​តាបស​ជា​គ្រូ​នោះ ជា​អ្នក​មាន​ចិត្ត​ចង់​លួច​ប្រពន្ធ​គេ ។

 ព្រះនាង​យល់​ដូច្នេះ​ហើយ​មាន​ព្រះបន្ទូល​ថា “ បពិត្រ​តាបស​ទាំង ៤ អើយ ! បើ​នរណា​មាន​ទ្រព្យ​របស់​មាស​ប្រាក់​រតនៈ​ច្រើន​ចូរ​ឲ្យ​មក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដោយ​ជា​ប្រពន្ធ​អ្នក​នោះ” ។ ឯ​តាបស​មួយ​ដែល​ស្រលាញ់​ចិត្ត​ចោរ​នោះ គិត​ស្មាន​ថា​នឹង​បាន​ព្រះនាង​ជា​ប្រពន្ធ ក៏​ទៅ​មាស​មួយ​ម៉ឺន​តម្លឹង​ដែល​ព្រាហ្មណ៍​ផ្ញើ​នោះ​មក​ថ្វាយ​ព្រះនាង ៗ ថា “តាបស​នោះ​ឯង លួច​មាស​ព្រាហ្មណ៍​មែន​ពិត​ហោង” ។

 ព្រះ​នាង​ក៏​យក​មាស​នោះ ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ជា​ព្រះវរបិតា ទើប​ព្រះអង្គ​ឲ្យ​ហៅ​ព្រាហ្មណ៍​ជា​ម្ចាស់​មាស​នោះ​មក ព្រះអង្គ​ឲ្យ​យក​មាស​ទាំង ១ ម៉ឺន​តម្លឹង​នោះ ព្រះរាជ​ទាន​ទៅ​ព្រាហ្មណ៍​នោះ ។

ព្រាហ្មណ៍​នោះ​ក្រាប​ថ្វាយ​បង្គំ ទទួល​យក​តែ​មាស ៤ ពាន់​តម្លឹង ហើយ​លា​ទៅ​លំនៅ​អាត្មា​ហោង ។


 


 

រឿង ខ្មោចបារម្ភទ្រព្យសម្បត្តិ

 រឿង ខ្មោចបារម្ភទ្រព្យសម្បត្តិ

ពីមុនខ្ញុំមានអ៊ំស្រីម្នាក់ បច្ចុប្បន្នគាត់​បានលាចាកលោកនេះទៅហើយ ។ កាល​ពី​គាត់​មាន​ជីវិត​រស់​នៅ​​នោះ អ៊ំ​ស្រី​ចាត់​ទុក​ថា ជា​មនុស្សស្វិតគ្រាន់បើ​រឿងមាស​ប្រាក់លុយកាក់ គាត់ដឹងតែពីចូល បើ​ចេញ​​ពិបាក​បន្តិច ។ 

គាត់បានរក្សា​ជីវិត​រស់​នៅ​ជា​ស្រី​បរិសុទ្ធជា​មួយប្អូនស្រី គឺម្ដាយរបស់ខ្ញុំនេះ ។ អ៊ំ​ស្រី​គាត់​រក​ចំណូល​បាន​ដោយសាការជួល និងប្រវាស់ដីស្រែ​ឲ្យគេធ្វើ ។ ពេល​បាន​លុយមក គាត់​យក​ទៅ​ដាក់​ក្នុង​ហឹប​ទុក​ទាំងអស់ ។ គាត់ស្រឡាញ់ហឹបរបស់់គាត់ជាងអាយុជីវិត និង​ហាម​ក្មួយៗ​មិន​ឲ្យ​ប៉ះ​ពាល់​​ជាដាច់ខាត ។

ពេលណាអ៊ំចូលក្នុងបន្ទប់ស្ងាត់ៗតែម្នាក់ឯង ខ្ញុំតែងទៅលួចមើល ។ ឃើញ​គាត់​ឱប​អង្អែល​ហឹប​លុយ និង​លួច​ញញឹម​តែ​ម្នាក់ឯង ទំនងដូចជាពេញចិត្តនឹងហឹបនោះណាស់ ។

ថ្ងៃមួយ អ៊ំស្រីចេញទៅទារលុយថ្លៃជួលដីតាំងពីព្រឹក ម្ដាយខ្ញុំទៅវត្ត ចំណែកខ្ញុំ នៅ​ផ្ទះ​តែ​ម្នាក់​ឯង ។ ក្រោយ​ពី​ទទួល​ទាន​អាហារ​ពេលព្រឹក ខ្ញុំអង្គុយលេងត្រង់របៀងផ្ទះ បង្ហើរ​អារម្មណ៍​អណ្ដែត​អណ្ដូង​វែង​ឆ្ងាយ តាមនិស្ស័យមនុស្ស​មាន​ការ​ស្រមើ​ស្រម៉ៃច្រើន ។ ប៉ុន្តែ គួរ​ឲ្យ​ចម្លែក​ណាស់​ ថ្ងៃ​នោះ ខ្ញុំ​ចេះ​តែ​គិត​ផ្ដេស​ផ្ដាស នឹកបារម្ភទៅដល់អ៊ំស្រី​ឥតហេតុផល ។

 កាន់តែគិត កាន់​តែនឹក ហាក់​ដូច​ជាគាត់​បែក​ទៅ​ប៉ុន្មាន​ខែ​ហើយអញ្ចឹង ។ កំពុងតែគិត ស្រាប់​តែ​បាន​ឮ​សម្លេង​អ្នក​ណា​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់អ៊ំ ។ ខ្ញុំ​នឹក​ថា អ៊ំប្រាកដជា​មកវិញហើយ ទើប​ដើរ​ទៅ​លួច​មើល​ក្នុង​បន្ទប់​របស់​គាត់ ។ ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​ជា​មួយ​នឹង​ការ​បបោសអង្អែលហឹប​របស់គាត់ ព្រោះ អ៊ំ​តែង​តែ​ធ្វើ​ដូច្នេះ​ពេល​ត្រឡប់មកពីក្រៅ ។ ប៉ុន្តែពេលនោះ ត្រឡប់​ជា​ខុស​សព្វ​មួយ​ដង ។ 

ខ្ញុំ​ឃើញ​អ៊ំ​ស្រី​ឈរ​ឱន​មុខស្ងាត់ស្ងៀមក្បែរ​ហឹបរបស់គាត់ ។ អាកប្បកិរិយា​គាត់​ផ្លាស់​ប្ដូរទៅច្រើនណាស់ ។ ខ្ញុំគិតថា ថ្ងៃ​​នេះ​ប្រហែល​គាត់ប្រមូលលុយមិនសូវបាន​ឬក៏គាត់មិន​ស្រួលខ្លួន ទើបធ្វើឲ្យគាត់មានអារម្មណ៍​ល្អក់​កករ​យ៉ាងនេះ ។ កំពុង​តែ​នឹក​ចម្លែក​ក្នុងចិត្ត ចំពោះកាយវិការរបស់អ៊ំស្រី ស្រាប់តែឮសូរ​មាត់​អ៊ំ ផេន ​អ្នក​ភូមិ​ខ្ញុំស្រែកហៅ​នៅមុខផ្ទះ សួរកម្ដាយខ្ញុំ ។ ខ្

ញុំ​រត់​ចេញ​ទៅ​ប្រាប់គាត់ថា ម្ដាយ​ខ្ញុំ​មិននៅផ្ទះទេ ទៅ​វត្ត​បាត់​ទៅ​ហើយនៅតែអ៊ំស្រី ។ ពេលនោះអ៊ំ ផេន ស្រាប់​តែ​ជន្ល​ដៃ​ចង់​វាយ​ក្បាល​ខ្ញុំ ស្ដី​ឲ្យ​ខ្ញុំ​ថា ខ្ញុំ​នេះ​នៅ​និយាយ​លេងនឹងគាត់ទៀត ។ គាត់ថា អ៊ំស្រីរបស់​ខ្ញុំត្រូវគេបាញ់សម្លាប់នៅពេលត្រឡប់​មក​​ពី​ទារ​​លុយ​ថ្លៃ​ស្រែ ដល់ពាក់កណ្ដាលផ្លូវកាលពីម៉ោង ១១ ថ្ងៃត្រង់មុននេះឯង ។ 

ខ្ញុំនិយាយអ្វីទៅ​ទៀត​លែង​​កើត នឹករន្ធត់​ចិត្ត និង​កើត​ចម្លែក​ចិត្ត​តែម្នាក់ឯង ។ ខ្ញុំប្រញាប់រត់​ទៅមើលក្នុងបន្ទប់អ៊ំស្រីម្ដងទៀត ម្ដង​នេះបង្ហាញថា មានតែភាពទទេចែស ! ចុះរូប​ភាព​ដែល​ខ្ញុំឃើញអំបាញ់មិញយ៉ាងម៉េចដែរ ? ចិត្ត​មួយ​ទៀត​នៅមិនទាន់ជឿថា អ៊ំ​ស្លាប់ឡើយ ។ ខ្ញុំដើរទៅតាម អ៊ំ ផេន ដល់​កន្លែង​កើតហេតុ ស្រាប់​តែ​ឃើញ​អ៊ំ​ស្រី​របស់​ខ្ញុំគាត់​ស្លាប់មែន ។

រឿងនេះ ជារឿងទាក់ទងទៅនឹងវិញ្ញាណ ។ មុនពេលស្លាប់ វត្ថុដំបូងដែល​អ៊ំ​គិតដល់ គឺ​ហឹប​លុយ ។ គាត់​ខ្លាច​មាន​អ្នក​ណា​​មកដណ្ដើមយកបាត់ទៅ ។

ក្រោយមក ខ្ញុំនិយាយហេតុការណ៍នេះប្រាប់គេ ប៉ុន្តែមិនសូវជាមានអ្នកណាជឿទេ ។ សម្រាប់​ខ្ញុំ​ទើប​ដឹង​ច្បាស់ថា រឿង​នេះ​​គឺជា​ការពិត ៕













 

រឿង៖ ម្លិះ៧ទង

 នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ បីចប់

ប្រែថា ៖ រិកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះ ភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ។

ព្រះទិនករបានបង្អួតព្រះកាយបញ្ចេញព្រះសូរ្យសែងយ៉ាងត្រចះត្រចង់ចិញ្ចែងចិញ្ចាចលើនភាល័យតែមួយអង្គឯង ។ ខ្សែជីវិតបីដូចជាចរន្តខ្សែទឹកហូរទៅមិនត្រឡប់ បកក្រោយវិញឡើយ ។ យ៉ាងណាមិញ មនុស្សរស់នៅត្រឹមតែមួយចម្អែតក្រពះតែ ប៉ុណ្ណោះ តើហេតុអ្វីបានជាមកចងគំនុំគុំគួនគ្នាកាប់សម្លាប់ផ្ដាច់ផ្ដិលជីពជន្មគ្នាយ៉ាងនេះ ទៅវិញ ? កំពុងពិចារណាពីបញ្ហាជីវិត តាសែក និងយាយហបបានឮសំឡេងទារិកា ជាច្រើនយំលាន់ទ្រហឹងនៅក្នុងហឹបធំមួយដែលអណ្ដែតត្រសែតលើផ្ទៃជលស័យ ។ តាសែកខំស្រែកហៅយាយហបឱ្យជួយផ្ទៀងត្រចៀកស្ដាប់ថាតើជាខ្មោចឬជាមនុស្ស ? តាសែកបានលុយទឹកស្រង់យកហឹបធំនោះមកដាក់ច្រាំងទន្លេ ។ ដោយសារវ័យ ចំណាស់ អ្នកទាំងពីរក៏លើកហឹបនោះឡើងមកលើគោកយ៉ាងលំបាកលំបិន តែគាត់នៅ តែលើកហឹបនោះទាល់តែរួច ។ លុះលើកឡើងលើគោកហើយ ពួកគាត់ទាំងពីរនាក់ បានបើកគម្របហឹបធំនោះឡើង ក៏ឃើញទារិកាទាំង៧យ៉ាងស្រស់សោភាគួរជាទីចាប់ ចិត្តស្រឡាញ់ពេញចិត្តក្រៃលែង ។ ដោយសេចក្ដីអាណិអាសូរក្រៃលែង ជាហេតុនាំឱ្យ ពួកគាត់រើសទារិកាទាំង៧យកទៅចិញ្ចឹមទុកដូចជាចៅបង្កើតអ៊ីចឹង ។

ដោយកម្មអកុសលដែលសាងឡើងពីអតីតជាតិ ញ៉ាំងឱ្យយាយធ្មប់អណ្ដាត ខ្មៅបានធ្វើពិធីកម្មថ្វាយគ្រូបានសម្លឹងមើលតាមផ្ដិលទឹកមន្តឱ្យឃើញថា ទារិកាទាំង៧ពុំ ទាន់ស្លាប់នៅឡើយ ។ យាយគ្រូបានទូលថ្វាយព្រះរាជអគ្គមហេសីពីដំណឹងដែល ទារិកាទាំង៧ពុំទាន់ស្លាប់នៅឡើយទេ ។ ព្រះអគ្គមហេសីបានចាត់ឱ្យសេនាជំនិតមួយ ក្រុមទៅស៊ើបការណ៍នេះឱ្យច្បាស់លាស់ថា តើកុមារីទាំង៧នាក់នោះនៅឯណា ?

យាយគ្រូបានប្រើម្រាមដៃជ្រលក់ចូលក្នុងក្រឡមួយ ហើយសូត្រគាថាមួយសន្ទុះ រួចដៅចំកណ្ដាលប្រជុំចិញ្ចើមកងពលសេនាដែលរៀបចំចេញដំណើរទៅស្វែងរកកុមារីទាំង៧ ។ និយាយពីកុមារីទាំង៧អង្គវិញ បានចម្រើនវ័យចំនួន៧វស្សាហើយមួយអង្គ ៗសុទ្ធតែស្រស់សោភាគួរជាទីរមិលមើលនៃភ្នែកចាស់ទុំគ្រប់ៗគ្នា ។ យាយហបក៏ហៅ ចៅទាំង៧តាមលេខរៀងពីធំទៅតូច គឺចៅ១ទៅដល់ចៅទី៧គឺចៅពៅ ព្រោះមាឌតូច ល្អិតជាងគេ ។ កុមារីទាំង៧បានរត់លេងជាមួយកុមារដទៃទៀតយ៉ាងសប្បាយអឺងកង ហើយច្រៀងបទសកវាទិ៍ទៅតាមទម្លាប់ក្មេងៗស្របាលៗគ្នាដែលច្រៀងនោះ ។ តា សែកពុំដែលនឹកហាមឃាត់ចៅៗឱ្យស្ងៀមមួយកន្លែងនោះឡើយ ។ តាសែកនិង យាយហបស្រឡាញ់ចៅទាំង៧ស្មើៗគ្នារកអ្វីមកប្រៀបពុំបានឡើយ ។ កុមារីទាំង៧ ចូលចិត្តផ្កាម្លិះជាខ្លាំង ពួកគេបានរៀបចំសួនច្បារដោយដាំនូវផ្កាម្លិះ៧គុម្ពមានដើមដុះ លូតលាស់ល្អខ្លាំងណាស់ ។

ផលកម្មពីអតីតតាមចងពៀរវេរាឥតស្រាកស្រាន្តកងសេនាដែលតាមដានស្វែង រករាជទារិកាទាំង៧បានមកដល់ភូមិស្រុករបស់កុមារីទាំង៧ ។ លុះកងសេនាបាន សាកសួរអ្នកស្រុកទើបដឹងថា កុមារីទាំង៧នាក់ជារាជទារិកាទាំង៧ដែលមានគេលួច ជួយសង្គ្រោះ ហើយបណ្ដែតចោលតាមខ្សែទឹកហូរ ។ ក្រោយពីដឹងច្បាស់ពីព័ត៌មាន លម្អិតហើយ កងសេនាទាំងនោះបានតាមដានពីក្រោយ ដើម្បីរកអាណាព្យាបាល របស់កុមារីទាំង៧នោះ ។ កុមារីទាំង៧បានរត់លេងក្រៅផ្ទះតាយាយនៅក្បែរផ្ទះបាន ដាំនូវដើមផ្កាម្លិះ៧ដើម ។ យាយគ្រូបានបញ្ជាឱ្យសម្លាប់កុមារីទាំង៧នោះចោលទាំង អស់កុំឱ្យទុកនៅតទៅទៀត ។ លុះសម្លាប់កុមារីទាំង៧នោះហើយ យាយគ្រូបានបញ្ជា ឱ្យកាប់កម្ទេចដើមផ្កាម្លិះទាំង៧ដើមចោលហើយបោះចូលទៅក្នុងទឹកឱ្យរលួយចោលទៅ ។

តាយាយមកពីចម្ការបានរកឃើញថា កុមារីទាំង៧នាក់បានស្លាប់ដោយ កងសេនាមកសម្លាប់ ក៏យំសោកបោកខ្លួនអាណិតអាសូរវាសនាចៅរបស់គាត់ ។ ផ្កាម្លិះទាំង៧ទងបានអណ្ដែតទៅទីទៃពីគ្នា ។ ហេតុតែនិស្ស័យពីបុព្វជាតិទើប ញ៉ាំងឱ្យព្រលឹងរាជកុមារីទាំង៧ដែលតោងជាប់នឹងផ្កាម្លិះទាំង៧ទង ។ ផ្កាម្លិះទាំង៧ទង បានអណ្ដែតទៅដល់លោកតាឥសីទាំង៧អង្គ ។ ឥសីពណ្ណកបានឮសំឡេងក្មេងស្រី ស្រែកហៅរកជំនួយ ពេលព្រះអង្គកំពុងចង្ក្រមភាវនានៅក្បែរមាត់ទឹក ។ ឥសីពណ្ណក បានប្រើចក្ខុទិព្វក្រឡេកទៅក្នុងផ្ទៃទឹក ក៏ឃើញអណ្ដែតផ្កាម្លិះមួយទងមានព្រលឹងកុមារី ម្នាក់តោងជាប់ ។ លោកក៏ប្រើវិជ្ជាខាបយកមកដាក់លើគោក ហើយជប់ឱ្យរស់រានមាន ជីវិតឡើងវិញ ។ កុមារីបានកើតឡើងនៅចំពោះមុខព្រះមុនីឥសីពណ្ណក ហើយក្រាប ថ្វាយបង្គំដោយវាចាយ៉ាងពីរោះក្រអួនក្រអៅ ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានឡើងវិញ !

.  ប្រពៃហើយ ! ពេលនេះ ចៅមាននាមថា ពណ្ណវី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិន !

.  អរព្រះគុណលោកតា !

និយាយពីផ្កាម្លិះទី២បានអណ្ដែតទៅដល់ជិតដើមឈើមួយដើមដែលឥសីអស្សកគង់ចង្ក្រមភាវនាយ៉ាងស្ងប់ស្ងាត់ ។ លោកតាបានបើកព្រះនេត្រក្រឡេកមើលជុំវិញ ខ្លួនសព្វទិសានុទិសក៏ប្រទះនឹងផ្កាម្លិះមួយទងកំពុងអណ្ដែតផ្លេងផ្លូងក្នុងផ្ទៃទឹកដោយមានជាប់ព្រលឹងកុមារីម្នាក់មកផង ។ លោកតាក៏ខាបយកផ្កាម្លិះនោះយកមកដាក់លើដី គោក ហើយសូត្រគាថាជប់ឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីទី២បានថ្វាយបង្គំ និងពោលដោយសូរសៀង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា នរវតី ហើយចៅត្រូវនៅរៀនវិជ្ជាការ ជាមួយតាសិនហើយណា៎ចៅ !

.  អរព្រះគុណលោកតា !

រីផ្កាម្លិះទី៣វិញបានអណ្ដែតទៅដល់គុហារបស់ឥសីពសុធកដែលលោកតាកំពុងតាំងសមាធិភាវនាធម៌យ៉ាងស្ងប់ស្ងាត់តែមួយអង្គឯង ។ ឥសីពសុធកបានសណ្ដាប់ឮ សំឡេងដង្ហើយហៅឱ្យជួយសង្គ្រោះជីវិតខ្លួនផង ។ ក្រោយពីសណ្ដាប់ឮហេតុដូច្នេះ ហើយឥសីពសុធកបានខាបយកផ្កាម្លិះទី៣នោះមកលើដីគោកវិញ ហើយជប់ជីវិតឱ្យ កុមារីទី៣បានរស់រានឡើងវិញ ។

 កុមារីទី៣បានក្រាបថ្វាយបង្គំ ហើយពោលដោយ សូរសៀងស្រួយស្រេះឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅសូមអរព្រះគុណលោកតាដែល បានជួយឱ្យចៅបានមានជីវិតរស់ផងដែរ !

.  ប្រពៃហើយចៅ ! ចៅមាននាមថា សុរជី ហើយចៅត្រូវនៅរៀនសិល្ប៍សាស្ត្រ វិជ្ជាការជាមួយតាសិនហើយ !

.  អរព្រះគុណលោកតា !

ចំណែកឯផ្កាម្លិះទី៤បានត្រូវចៅគាំងរើសបានយកទៅថ្វាយលោកតាព្រះមុនីឥសីបណ្ដើរ ស្រែកប្រាប់លោកតាបណ្ដើរ ៖

.  លោកតា ! ផ្កាម្លិះនេះស្អាតខ្លាំងណាស់ ហើយក្រអូបថែមទៀត ! យី ! ផ្កានេះម្ដេចក៏ចេះស្រែកថែមទៀតផងលោកតា !

.  ស្អី ? អាគាំង ! យកមកនេះទៅមើល៍ !

.  ណេះ ! លោកតា ! ខ្ញុំព្រះករុណាសង្ស័យតែផ្កាខ្មោចទេលោកតា !

.  អាគាំង ! នែ ! យកទៅដាក់ខាងមុខតាទៅ !

.  ករុណាលោកតា !

ចៅគាំងបានយកផ្កាដាក់ពីមុខ ហើយលោកតាឥសីបានជប់កុមារីទី៤ឱ្យកើត ជារូបរាងកាយឡើង ។ លោកតាឥសីអស្មកបានសិតការ ហើយកុមារីទី៤បានក្រាប ថ្វាយបង្គំជាមួយវាចាផ្អែមល្ហែម ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយអរព្រះគុណលោកតាជាពន្លឹកដែល ជួយសង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃណាស់ចៅ ! លោកតាសុំដាក់ឈ្មោះឱ្យចៅថា មហាពលី ហើយចៅត្រូវ នៅរៀនសិល្ប៍សាស្ត្រវិជ្ជាការពីតាសិនណា៎ចៅ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៥បានហូររសាត់ទៅកាត់ទីដែលមានទឹកគួចបណ្តាលឱ្យផ្កាម្លិះដ៏សែនអភ័ព្វបានធ្លាក់ចូលទៅកាន់គុហាលោកតាព្រះមុនីឥសីវាយក ។ ផ្កាម្លិះដែលព្រលឹងរបស់ កុមារីទី៥ព្យាយាមតោងយ៉ាងជាប់ ហើយថែមទាំងស្រែកដង្ហើយហៅឱ្យគេជួយ សង្គ្រោះខ្លួនផងដែរ ។ ឥសីវាយកបានប្រមើលមើលឃើញហេតុអាសន្នកើតចំពោះ កុមារីទី៥ឈានចូលមកដល់ ប្រសិនបើលោកមិនជួយនោះ ។ ឥសីវាយកបានខាប យកផ្កាម្លិះទី៥នោះមកនៅនឹងមុខលោកតាឥសី ដើម្បីជប់ឱ្យកុមារីទី៥រស់រានមាន ជីវិតឡើងវិញ ។ កុមារីទី៥បានកើតជារូបកាយរួចហើយ ក៏ក្រាបថ្វាយបង្គំដោយសេច ក្ដីត្រេកអរឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតរបស់ចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា វាលរី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិនណា៎ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៦បានរសាត់ទៅដល់ឥសីតេជកដែលកំពុងតាំងសមាធិចង្ក្រមភាវនាក្រោមម្លប់ដើមឈើ ។ កុមារីទី៦បានស្រែកទាំងនៅជាព្រលឹងនៅឡើយឱ្យគេឯងជួយ សង្គ្រោះខ្លួនរួចផុតពីភយន្តរាយ បើសិនជាព្រះអង្គមិនស្រោចស្រង់ជីវិតកុមារីនោះក្នុង វេលានេះឯងទេ ។ ឥសីតេជកបានសូត្រគាថាខាបយកផ្កាម្លិះនោះមកដាក់នៅចំពោះ មុខឥសីតេជកនោះ ហើយដោយព្រះទ័យមេត្តាបានជប់កុមារីទី៦ឱ្យកើតជារូបរាង ឡើងនៅចំពោះមុខឥសីនោះ ។ កុមារីទី៦បានមើលរូបកាយរបស់ខ្លួន ហើយលើកហត្ថ ប្រណម្យជង្គង់លុតចុះព្រមដោយវាចាឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅក៏សូមអរព្រះគុណលោកតាដែល បានជួយស្រោចស្រង់ជីវិតចៅផងដែរ !

.  ប្រពៃណាស់ចៅ ! ពេលនេះចៅទទួលព្រះនាមរបស់ចៅទៅចុះ !

.  គឺកញ្ចនី ណា៎ចៅ !

.  អរព្រះគុណលោកតា !

.   ចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាកការប្រចាំកាយរហូតដល់ពេល ចៅធំល្មមធ្វើដំណើរចេញពីទីនេះបានណា៎ចៅ !

.  ករុណា ! លោកតា !

ផ្កាម្លិះចុងក្រោយបានលិចចុះទៅ រួចធ្លាក់ចូលទៅក្នុងរូងមួយដែលជាលំនៅរបស់ ព្រះមុនីឥសីឧឡកគង់នៅ ។ ផ្កាម្លិះពៅបានត្រូវព្រលឹងកុមារីពៅតោងជាប់ ហើយស្រែក រកជំនួយឱ្យជួយសង្គ្រោះខ្លួនមានជីវិតរស់រានឡើងវិញ ។ សំឡេងដង្ហើយហៅបាន រសាត់កាត់ជលសាររហូតទៅដល់ព្រះការណ៍របស់ឥសីឧឡកកំពុងតាំងសមាធិភាវនាក្នុងតុណ្ហីភាព ។ ឥសីឧឡកបានបើកភ្នែកសម្លឹងរំពៃគ្រប់ទិសានុទិស ក៏ប្រទះឃើញព្រ លឹងកុមារីពៅតោងជាប់ផ្កាម្លិះពៅ ។ ឥសីឧឡកបានកើតព្រះទ័យមេត្តាករុណាសូត្រគា ថាខាបយកផ្កាម្លិះពៅនោះឱ្យមកនៅចំពោះមុខលោកតាព្រះមុនីឥសី ។ ឥសីឧឡក បានជប់កុមារីពៅឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីពៅបានក្រាបថ្វាយបង្គំប្រណម្យ អញ្ជលីប្រកបដោយវាចាពិរោះដូចសត្វករវិក ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយស្រោច ស្រង់ជីវិតឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃហើយចៅ ! ពេលនេះចៅរស់រានមានជីវិតហើយ ឥឡូវនេះចៅគួរមាន ព្រះនាមពិតប្រាកដហើយ !

.  តើចៅគួរមានព្រះនាមអ្វីដែរ ?

.  ចៅលិចចុះក្នុងទឹកបាន ហើយឥតរលាយដួងព្រលឹងនោះទេ ! ដូច្នេះចៅគួរមាន ព្រះនាមថា គង្គារី ចុះ ! ហើយចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាការសិន ណា៎ចៅ !

.  អរព្រះគុណលោកតា !

កុមារីទាំង៧បានសិក្សាវេទមន្តសិល្ប៍សាស្ត្រវិជ្ជាការពេញក្នុងប្រាណហើយ ក៏សួររកប្រវត្តិសាវតារផ្ទាល់ខ្លួននីមួយៗ តើមានសេចក្ដីយ៉ាងម៉េចខ្លះ ? លោកតាព្រះ មុនីឥសីទាំង៧បានពោលនិទានពីប្រវត្តិរបស់កុមារីទាំង៧ដូចខាងក្រោម ៖

… កាលណោះ មាននគរមួយនាមកន្ថវដ្ដ សោយរាជ្យដោយព្រះបាទសត្ថវង្ស ។ ថ្ងៃមួយ ព្រះរាជអគ្គមហេសីព្រះនាមពិចិត្រមាសទ្រង់មានព្រះគភ៌គ្រប់ខែនឹងប្រសូត្រ បុត្រនារាត្រីពេញបូណ៌មីខែអាសាឍ ។ ព្រះបាទសត្ថវង្ស បានស្រូតរូតម្នីម្នាយាងចេញ ពីដំណាក់ប្រះអង្គ ដើម្បីទៅទតមើលបុត្រដែលបានប្រសូត្ររួចមក ។ ដៅយដំណាក់ ព្រះរាជាទ្រង់គង់នៅឆ្ងាយពីដំណាក់ព្រះរាជអគ្គមហេសី ។ គ្រានោះ យាយធ្មប់ អបលកា បានធ្វើនូវក្រមួនស្នេហ៍គ្រាន់តែព្រះរាជាទតព្រះភក្ត្រព្រះស្នំឯក ចេតរោ ភ្លាមដឹងតែលង់ស្នេហ៍ងើបមុខមិនរួចឡើយ ។ រាត្រីនោះ ព្រះនាងចេតរោបានធ្វើពើជា មានពស់អសិរពិសចឹកចំកព្រះបាទបណ្ដាលឱ្យព្រះនាងប្រឈួនចុកចាប់ពើតផ្សា ដែលញ៉ាំងឱ្យ ព្រះរាជាបានទតព្រះភក្ត្រព្រះនាងបាន ។ ព្រះរាជាបានលង់ស្នេហ៍ព្រះ នាង ចេតរោ យ៉ាងងប់ងល់លែងខ្វល់ខ្វាយជាមួយព្រះរាជអគ្គមហេសីបានប្រសូត្រ បុត្រមកជាបុត្រាឬបុត្រីហើយ ។ ព្រះរាជអគ្គមហេសីបានប្រសូត្រមកជាបុត្រី ភ្លោះដល់ទៅ៧អង្គឯណោះ ។ គ្រាន់តែព្រះរាជអគ្គមហេសី ពិចិត្រមាស ទតមើល មួយភ្លែត រួចក៏សន្លប់បាត់ស្មារតីទៅ ។ លុះព្រះមហេសី ពិចិត្រមាស សន្លប់បាត់ស្មារតី យាយឆ្មប ណឹង បានលួចដូរបុត្រី៧អង្គមកជាកូនឆ្មាវីញ ។ យាយឆ្មប ណឹង បាន ទទួលបញ្ជាពីយាយគ្រូ អបលកាឱ្យសម្ដែងល្ខោនដាក់ព្រះនាង ពិចិត្រមាស ដែលដឹង ព្រះកាយ និងចំពោះព្រះភក្ត្រព្រះរាជាំយាងមកទតមើលបុត្រដែលទើបនឹងប្រសូត្រ ។ ដោយល្បិចយាយឆ្មប និង មន្តស្នេហ៍របស់ព្រះនាង ចេតរោផង ជាហេតុនាំឱ្យព្រះរាជា ខ្ញាល់ក្រោធនឹងព្រះមហេសី ពិចិត្រមាស រហូតដល់និរទេសព្រះនាងចេញពីព្រះនគរ ទៅកាន់ស្រុកជោតគ្រាម ។ ឯរាជទារិកាទាំង៧អង្គត្រូវភីលៀងទាំងបីគឺ នាងភី នាងភុំ និងនាងរឿនសែងទៅជាមួយយាយឆ្មប ណឹង បម្រុងនឹងធ្វើគុតទៅហើយ ។ ស្រាប់តែ ភីលៀងពីរនាក់របស់ព្រះរាជិនី សិរីសោភា គឺ នាងរុំ និង នាងណន បានស្រែកបង្អើល ឱ្យពួកយាយឆ្មបណឹងរត់បាតជើងសព្រាត ។ នាងរុំ និង នាងណនបានសែងហឹបដ៏ធំ យកទៅបណ្ដែតពោងពាយរហូតដល់យាយហប និងតាសែករើសបានយកទៅចិញ្ចឹម ថែរក្សាគ្រប់៧វស្សា ។ ដោយកម្មពីអតីតបណ្ដាលឱ្យយាយគ្រូ អបលកា ដឹងថា រាជ ទារិកាទាំង៧អង្គពុំទាន់សុគត រហូតដល់បញ្ជូនកងសេនាទៅកាប់សម្លាប់កុមារីទាំង៧ អង្គ ។ យាយគ្រូបានដឹងថា ព្រលឹងរបស់កុមារីទាំង៧អង្គសណ្ឋិតនឹងដើមផ្កាម្លិះទាំង ៧ដើម ទើបគាត់បញ្ជាឱ្យកាប់ចិញ្ច្រាំឱ្យខ្ទេចខ្ទីអស់នៅតែផ្កាម្លិះទាំង៧ទងប៉ុណ្ណោះឯង ហើយកងសេនាបានប្រមូលកម្ទេចកម្ទីដើមផ្កាម្លិះទាំង៧ដើមនោះចូលក្នុងទឹកក្នុងបំណងឱ្យរលួយអស់ ។… ផ្កាម្លិះទាំង៧ទងបានរសាត់ទៅកាន់អាស្រមព្រះមុនីឥសីទាំង៧ ហើយពេលនេះ ។ ព្រះមុនីឥសី ទាំង ៧បានមានព្រះថេរដីកា៖

.  ចៅអាចចេញដំណើរស្វែងរកវត្ថុទិព្វទាំង៧នៅទីដទៃពីគ្នា ! ពេលនេះ ចៅគួរតែ ទៅជួបជុំបងប្អូនបង្កើតរបស់ចៅសិនទៅ !

. ករុណា ! លោកតា !

ពោលចប់ ឥសីទាំង៦ និងរាជកុមារីទាំង៦បានមកជួបប្រជុំគ្នានៅអាស្រមលោក តាព្រះមុនីឥសី អស្មក ហើយអ្នកទាំង១២មកជួបនឹងឥសី អស្មក និងរាជកុមារីទី៤នាម មហាពលី កំពុងអង្គុយរង់ចាំអ្នកទាំង១២មករក ។

 កុមារីទាំង៧បានស្រវាឱបគ្នាដោយក្ដីនឹករឭកជាអនេកប្បការ ហើយអាណិតអាសូរព្រះមាតាព្រះនាម ពិចិត្រមាស ក្រៃលែងរកទីបំផុតគ្មាន ។

ឥសីអស្មកបានមានថេរដីកា ៖

.  បើពួកចៅចង់ជួយមាតា ! ឥឡូវនេះ ពួកចៅគួរតែបំបែកគ្នាស្វែងរកវត្ថុទិព្វទាំង ៧ដែលត្រូវបានថែរក្សាដោយអមនុស្ស និងអ្នកមានឫទ្ធិខ្លាំងពូកែ ។

.  តើចៅត្រូវបំបែកគ្នាទៅកាន់ទីណាខ្លះទៅលោកតា ? ( វាលរីទូលសួរលោកតា ឥសីទាំង៧ )

.  ចៅពណ្ណវីត្រូវធ្វើដំណើរទៅអជដាកាសនគរ ដើម្បីទៅយកធ្នូទិព្វ !

ចៅនរវតីត្រូវធ្វើដំណើរទៅគុហាទេព ដើម្បីទៅយកព្រះខ័ឌ្គទិព្វ !

ចៅសុរជីត្រូវធ្វើដំណើរទៅរណ្ដៅទេព ដើម្បីទៅយកកែវមណី៧ព័ណ៌ !

ចៅមហាពលីត្រូវធ្វើដំណើរទៅនគរជេស្ឋា ដើម្បីទៅយកលំពែងទិព្វ !

ចៅវាលរីត្រូវធ្វើដំណើរទៅនគរវិបព័ន្ធ ដើម្បីទៅយកកងចក្រទិព្វ !

ចៅកញ្ចនីត្រូវធ្វើដំណើរទៅអន្លង់ខ្មៅ ដើម្បីទៅយកត្រីសូល៍ទិព្វ !

ចៅគង្គារីត្រូវធ្វើដំណើរទៅនគរភុជង្គនាគ ដើម្បីទៅយកស័ង្ខទិព្វ !

.  ករុណា ! លោកតា !

.  មុននឹងពួកចៅធ្វើដំណើរទៅ ពួកតាមាននូវព្រះទម្រង់ទិព្វ៧វង់អាចជួយជា ជំនួយដល់ពួកចៅបានណា៎ !

.  តើព្រះទម្រង់ទាំងនេះប្រើបានអ្វីខ្លះ ?

.  ព្រះទម្រង់នេះអាចប្រើបាន២ប្រការ ៖

បើពាក់ម្រាមចង្អុល នឹងប្រែកាឡាខ្លួនជាក្មេងប្រុស

បើពាក់ម្រាមកណ្ដាល នឹងប្រែកាឡាខ្លួនជាស្រីក្រមុំ ។ 

.  ម៉េចចៅយល់ដែរឬទេ ?

.  ករុណា ! ពួកចៅយល់ហើយ !

.  បើអញ្ចឹងចូរចៅបំបែកផ្លូវគ្នាទៅចុះ !

.  ករុណា ! លោកតា ! ចៅសូមក្រាបថ្វាយបង្គំលាលោកតាទាំងអស់ហើយ !

.  ល្អហើយចៅ ! 

និយាយពីព្រះនាងពិចិត្រមាស និងម៉ែដោះភិរម្យវិញ ត្រូវអ្នកស្រុកជោតគ្រាម ស្រឡាញ់រាប់អានឱ្យស្នាក់នៅជាមួយយាយតាពីរនាក់ ។ ព្រះនាង ចេតរោ បានបញ្ជា ឱ្យគេទៅចាប់ព្រះនាង ពិចិត្រមាស មកកាងមួយដោយកប់ដីត្រឹមក ហើយចំ- ណែកម៉ែដោះភិរម្យវិញត្រូវយកទៅឃុំឃាំងមិនឆ្ងាយប៉ុន្មានពីទីនោះ ។ ឯចំណែកព្រះ នាង ពិចិត្រមាស វិញត្រូវព្រះនាង ចេតរោ ធ្វើបាបដោយស្រោចទឺកក្ដៅលើក្បាល ជាប្រចាំ តែត្រូវទេវតាតាមជួយថែរក្សាប្រើឫទ្ធិធ្វើឱ្យទឹកនោះត្រជាក់ នៅពេលដែលទឹក ក្ដោនោះធ្លាក់ដល់លើព្រះភក្ត្រព្រះនាង ។ នារាត្រីចូលមកដល់ ព្រះឥន្ទ្រាធិរាជបាន បង្ហាញព្រះកាយនៅចំពោះមុខ ព្រះនាង ពិចិត្រមាស ហើយដាស់ព្រះនាងឱ្យតើនឡើង ។ ព្រះនាង ពិចិត្រមាស បានបើកព្រះនេត្រទាំងគូដោយសេចក្ដីនឿយហត់អស់កម្លាំង ព្រះកាយពលទាំងមូល ហើយមានព្រះសវនីយ៍ឡើង ៖

.  ខ្ញុំម្ចាស់ ពិចិត្រមាស ! សូមក្រាបថ្វាយបង្គំសម្ដេចព្រះឥន្ទ្រាធិរាជ !

.  ពិចិត្រមាស ! បុត្រីបិតា ! បិតាមិនអាចជួយបុត្រីបានទេ ! នេះជាកម្មវេរាពីជាតិ មុនតែប៉ុណ្ណោះឯង !

.  ខ្ញុំម្ចាស់ចង់ដឹងថា បុត្រីទាំង៧របស់ខ្ញុំម្ចាស់តើនៅមានព្រះជន្មនៅឡើយឬទេ ?

.  នៅមានព្រះជន្មនៅឡើយទេ !

.  តើពេលនេះ គេនៅទីណាទៅ ? ខ្ញុំម្ចាស់នឹកពួកគេណាស់ ! ខ្ញុំម្ចាស់សុខចិត្ត ទ្រាំលំបាកគ្រប់បែបយ៉ាងក៏មិនថាអ្វីដែរ !

.  តែពួកគេត្រូវរងគ្រោះដល់ជីវិតមួយដងសិន !

.  ពុទ្ធោ ! បុត្រីមាតា ! ខ្ញុំម្ចាស់ទ្រាំចាំបុត្រីទាំង៧មកជួយសង្គ្រោះជីវិតនៅទីនេះ ចុះ !

.  សូមរក្សាខន្តីធម៌ឱ្យខ្ជាប់ខ្ជួន ! កុំខឹងក្រោធចំពោះអំពើទាំងឡាយទាំងពួង ដែលធ្វើមកលើបុត្រីឱ្យសោះ ព្រោះអាចនាំឱ្យមានពៀរវេរាទៅថ្ងៃអនាគត ។

.  បុត្រចងចាំបណ្ដាំទាំងអម្បាលម៉ានដែលបិតាផ្ដែផ្ដាំ !

.  បានហើយ ! បិតានឹងនិម្មិតឱ្យបុត្រឃើញបុត្រីទាំង៧ទៅចុះ !

.  អរព្រះគុណ !

ព្រះនាង ពិចិត្រមាស បានទតឃើញបុត្រីទាំង៧នាក់កំពុងរត់លេង ញ៉ាំបាយជុំគ្នា រួចហើយព្រះឥន្ទ្រាធិរាជបានមានបន្ទូល ៖

.  បានហើយ ! មានមនុស្សមកហើយ ! បិតាលាបុត្រីសិនហើយ !

.  អរព្រះគុណព្រះបិតាហើយ !

ព្រះឥន្ទ្រាធិរាជយាងទៅបាត់ វត្តមាននាងកញ្ច្រែតភីលៀងព្រះនាង ចេតរោ បានមកដល់ ហើយនិយាយឌឺដងឱ្យព្រះនាង ពិចិត្រមាស ៖

.  ចំជាគ្រាន់បើមែន ! ត្រូវទឹកក្ដៅរាប់ខែទៅហើយ ! នៅមិនទាន់ងាប់ទៀត !

.  នាងកញ្ច្រែត ! នាងគ្រាន់តែត្រឹមភីលៀងតែប៉ុណ្ណោះ ! ហ៊ានមកប្រមាថមើល ងាយយើងផង !

.  យើស ! ហ៊ានហៅឈ្មោះយើងចំផងហែស៎ ! យកទឹកក្ដៅទៀតទៅ ! .  អូយ ! អូយ ! ក្ដៅណាស់ ! សម្លាប់យើងឱ្យហើយទៅ !

.  ចង់ងាប់ហើយហែស៎ ! យើងនៅមិនទាន់ធ្វើបាបឆ្អែតនៅឡើយទេ !

.  អូយ ! អូយ ! យើងទ្រាំលែងបានហើយ ! ព្រះបិតាជួយខ្ញុំម្ចាស់ផង ! បុត្រទ្រាំលែងបានហើយ !

ស្រែកត្រឹមប៉ុណ្ណេះ ក៏ដាច់ខ្យល់សុគតនៅសល់តែវិញ្ញាណដែលវិលវល់អណ្ដែត តែលតោលនៅរង់ចាំបុត្រីទាំង៧មកជួយសង្គ្រោះឱ្យរស់រានមានជីវិតឡើងវិញ ។ យាយគ្រូដឹងថា ព្រះនាង ពិចិត្រមាស ដាច់ខ្យល់សុគត ក៏ប្រើមន្តឃុំព្រលឹងព្រះនាង ពិ ចិត្រមាស មិនឱ្យរស់រានមានជីវិតឡើងវិញបានឡើយ ។

កុមារីទាំង៧បានមូលមតិគ្នាជាឯកច្ឆន្ទប្រើព្រះទម្រង់ទាំង៧ប្រែកាឡាខ្លួនជាកុមារាទាំង័៧វិញ ហើយបំបែកគ្នាទៅរកវត្ថុទិព្វនៅកន្លែងទីទៃពីគ្នា ។ កុមារាពណ្ណវីបាន ហោះទៅលំហមេឃដ៏ល្វឹងល្វើយជាឋានដែលព្រះរាជបុត្រាបុត្រីរបស់ព្រះវាយុគង់នៅ ។ រាជធីតាវហវតីបានឃើញមនុស្សចម្លែកក្នុងដែនសីមាអជដាកាសនគរ ក៏មិនព្រងើយ កន្តើយចំពោះកុមារាពណ្ណវីដែរ ។ ព្រះនាងដណ្ដឹងសួរទៅកុមារាពណ្ណវី ៖

.  នែ ! អ្នកឯងអាងអ្វីបានជាឈ្លានពានចូលដែននគរយើង ?

.  ខ្ញុំមកយកធ្នូទិព្វពីនាង !

.  រូបនៅក្មេងសោះ ហ៊ានសម្ដីថ្លោសដាក់យើងឱ្យប្រគល់ធ្នូទិព្វ !

.  បើនាងមិនជឿ ឱ្យយើងចូលមើលសិនក៏បាន !

.  ទេ ! យើងមិនឱ្យឯងចូលទៅទេ !

.  នាងហាមយើងមិនបានទេ ! បើនាងមិនជឿសាកល្បងមើល៍ចុះ !

.  បាន ! ឯងមិនថយយើងនឹងប្រើឫទ្ធិប្រយុទ្ធគ្នាម្ដង ! ចាំមើល៍នរណាឈ្នះ ចាញ់ ?

.  ចូលមកចុះ !

រាជធីតាវហវតីបានប្រយុទ្ធគ្នាកក្រើកអស់ឋានអជដាកាសទាំងមូលធ្វើឱ្យផ្អើលដល់ទេវបុត្រសន្តិវង្សចូលមកឃាត់ដំណើរប្រយុទ្ធគ្នាខាងលើ ។ ទេពធីតាវហវតីបានប្ដឹង ដល់ទេវបុត្រសន្តិវង្ស ៖

.  ម្ចាស់បង ! កុំឃាត់ខ្ញុំម្ចាស់អី ! គេចង់មកយកធ្នូទិព្វពីឋានយើងណា៎ !

.  បើអញ្ចឹងមែន យើងនឹងឱ្យអ្នកលើកធ្នូទិព្វដែលពុំមានអ្នកណាលើករួច !

.  ល្អ ! បើខ្ញុំលើកមិនរួច ខ្ញុំនឹងវិលត្រឡប់ចាកឋាននេះ !

.  ល្អណាស់ ! សម្រេចអញ្ចឹងចុះ ! បើអញ្ចឹង កុំបង្អង់យូរ ! តោះយើងទៅ !

កុមារាពណ្ណវីបានធ្វើដំណើរទៅដល់កន្លែងដាក់ធ្នូទិព្វ ធ្នូមានដងធ្វើអំពីមាស និងខ្សែយឹតធ្វើអំពីសរសៃកែងប្រើសតាយសាក ។ គ្រាន់តែពណ្ណវីយកដៃស្ទាប អង្អែលធ្នូនោះ ធ្នូទិព្វបានបង្រួមខ្លួនមកតូចល្មមកាន់គ្រវីចុះឡើងបានភ្លាម ។ ដោយអំណាចនៃវត្ថុទិព្វធ្លាក់ក្នុងដៃរបស់ម្ចាស់ពិតប្រាកដធ្វើឱ្យអជដាកាសនគរវក់វីសន្ធឹកកម្លាំងគ្រវីធ្នូទិព្វនោះ ។ ពណ្ណវីបានជប់ធ្នូទិព្វឱ្យតូចល្មមនឹងសៀតសក់បាន ហើយធ្វើ ដំណើរត្រឡប់មកកន្លែងដែលណាត់គ្នាជាស្រេច ។

និយាយកុមារានរវតីវិញ បានបំបាំងខ្លួនធ្វើដំណើរទៅកាន់គុហាទេពដែលជា លំនោរបស់អ្នកដូនពពាលខ្មៅ ។ អ្នកដូនពពាលខ្មៅមានចរិតកាចសាហាវណាស់មិន ចុះញ៉មនរណាម្នាក់ទេ ។ ការណ៍នេះតម្រូវឱ្យនរវតីប្រយុទ្ធយកឈ្នះអ្នកដូនពពាល ខ្មៅឱ្យបាន ។ គ្រាន់តែឃើញកុមារនរវតីភ្លាម មិនបង្អង់យូរអ្នកដូនពពាលខ្មៅចេញ វាយប្រហារភ្លាមដែរ ។ ហេតុតែប្រុងប្រយ័ត្នមុនកុមារនរវតីបានតបតយ៉ាងរហ័សរហួន ហាក់ប៉ិនប្រសព្វក្នុងការប្រយុទ្ធអញ្ចឹង ។ ដោយមិនបានប្រយ័ត្នអ្នកដូនបានគប់ព្រះ ខ័ឌ្គទិព្វទៅឱ្យនរវតីទៅវិញ ជាហេតុឱ្យនរវតីបានវត្ថុទិព្វទី២ដោយស្រួល ។ ឯអ្នកដូន បានវាយដណ្ដើមយកព្រះខ័ឌ្គទិព្វមកវិញ តែជាការឥតប្រយោជន៍ទៅវិញទេ ។ ដោយ ឫទ្ធិព្រះខ័ឌ្គទិព្វធ្វើឱ្យអ្នកដូនពពាលខ្មៅចុះចាញ់ ហើយអនុញ្ញាតឱ្យកុមារនរវតីវិល ត្រឡប់ទៅវិញតាមសម្រួល ។

ដំណាលពីកុមារាសុរជីវិញ បានជ្រែកផែនព្រះធរណីបានទៅដល់រណ្ដៅធំទេព ផងដែរ ។ ទេពធីតាអតនាជាអ្នកមើលថែរក្សាកែវមណី៧ព័ណ៌ជាកែវវិសេសអាច បំផ្លាញអំណាចអាក្រក់បាន ។ កុមារាសុរជីបានជួបជាមួយអន្លង់ដ៏ជ្រៅនៃមហារណ្ដៅ ទេពធ្វើឱ្យវិលវល់ត្រឡប់ត្រលិនចុះឡើងរហូតដល់បាតមហារណ្ដៅទេព ។ លុះទប់ លំនឹងខ្លួនបានហើយ ក៏លេចឡើងនូវទេពធីតាមួយអង្គព្រះនាម អតនា យាងព្រះ ដំណើរបន្តិចម្ដងៗរហូតមកដល់កៀកទល់មុខសុរជី ។ ទេពធីតា អតនា បានមានព្រះ សវនីយ៍ឡើងទៅកាន់កុមារាសុរជី ៖

.  ក្មេងតូចឯងមកទីនេះ ដើម្បីអ្វីដែរ ?

.  ខ្ញុំមានព្រះនាមថា សុរជី មកទីនេះ ដើម្បីយកកែវមណី៧ព័ណ៌ !

.  ខ្ញុំគឺជា ទេពធីតា អតនា ជាអ្នកថែរក្សាកែវមណីដែលឯងចង់បាននោះ !

.  នាងព្រមឱ្យកែវមណីនោះដែរឬទេ ?

.  បើឯងចង់បានត្រូវយកឈ្នះលើយើងសិន !

.  ល្អណាស់ ! ចូលមកចុះ ! ខ្ញុំត្រៀមរួចជាស្រេចហើយ !

.  ល្អ ! យកទៅ ! (នាងទេពធីតាប្រើកែវមណីធម្មតាបញ្ចេញឫទ្ធិបាញ់កាំរស្មី សំដៅសុរជី)

.  ទទួលយកវិញទៅ ! (កុមារសុរជីប្រើសិល្ប័បាញ់តបទៅវិញ)

.  អូយ ! អាក្មេងច្រមក់ហ៊ានធ្វើឱ្យយើងមានរបួសផងហែស៎ !

.  ក្រែងនាងមើលស្រាលខ្ញុំអម្បាញ់មិញមែនទេ ?

.  មែន !

ពោលចប់ ក៏បំបាំងខ្លួនបាត់ស្រមោលឈឹង ទុកឱកាសឱ្យកុមារសុរជីចូលទៅយក កែវមណី៧ព័ណ៌បានដោយសុវត្ថិភាព ។

ងាកមកនិយាយពីកុមារមហាពលីស្វែករកលំពែងទិព្វនៅនានគរជេស្ឋា ព្រះនាង កញ្ចរាទេវីបានយាងក្រសាលឧទ្យាន ។ កុមារមហាពលីបានសូត្រគាថាបំបាំងកាយ មិនឱ្យកងសេនាមើលឃើញខ្លួន ហើយលុកលុយចូលដែនសីមារបស់ព្រះបាទវណ្ណគិរី ឡើយ ។

កុមារមហាពលីមិនអាចព្រះនេត្រទិព្វរបសព្រះបាទវណ្ណគិរីបាន ។ ព្រះបាទវណ្ណគិរីបាន មានបន្ទូលទៅកាន់មហាពលីទាំងអ្នកទាំងឡាយទាំងពួងមើលមិនឃើញសោះឡើយ ។ មហាពលីបានពោល ៖

.  ទូលបង្គំសុំខ្ចីលំពែងទិព្វពីព្រះអង្គសិនចាំទូលបង្គំជួយព្រះមាតាទូលបង្គំហើយ ! ទូលបង្គំនឹងនាំយកលំពែងនេះត្រឡប់មកវិញ ! សូមព្រះអង្គទុកព្រះទ័យលើទូលបង្គំជា ខ្ញុំចុះ ! សូមព្រះអង្គកុំភ័យឱ្យសោះ !

.  បើឯងចង់បានលំពែងទិព្វទៅត្រូវឆ្លងកាត់យើងជាមុនសិន !

.  បើអញ្ចឹង កុំបន្ទោសទូលបង្គំក្មេងធ្វើបាបចាស់ឱ្យសោះ !

.  ល្អ ! ពិតជាក្លាហានណាស់ !

.  អរព្រះគុណដែលសរសើរទូលបង្គំ !

.  ចូរមកចុះ ! អាល្អិត !

.  ទៅហើយ !

ពោលចប់ កុមារមហាពលីបានប្រើសិល្ប៍បាញ់ទៅលើព្រះបាទវណ្ណគិរីធ្វើឱ្យទ្រង់ មានរបួសព្រះហស្ថខាងស្ដាំធ្ងន់ល្មមដែរ ។ ព្រះនាងកញ្ចរាទេវីបានចេញប្រឆាំង ជាមួយកុមារមហាពលី តែត្រូវកុមារមហាពលីប្រើឫទ្ធិលើកគ្រវែងព្រះនាងកញ្ចរា ទេវីឱ្យរបួសព្រះកាយងើបប្រយុទ្ធពុំបានឡើយ ។ ព្រះបាទវណ្ណគិរីបានបានព្រះរាជ ឱង្ការឡើង ៖

.  បើសិនជារាជកុមារជាអវតារមួយរបស់ព្រះម៉ែលក្ម្សីមែន សូមឱ្យបញ្ជាព្រះលំ- ពែងទិព្វបានតាមបំណងប្រាថ្នារបស់រាជកុមារទៅចុះ !

.  ចុះលំពែងទិព្វនោះនៅទីណា ?

.  គឺនៅឯប្រាសាទទិសបូព៌ !

ក្រោយពីមានព្រះរាជឱង្ការចប់ កុមារមហាពលីបានបោះជំហានសំដៅប្រាសាទ ទិសបូព៌តាមរាជបន្ទូលរបស់ព្រះបាទវណ្ណគិរី ។ កុមារមហាពលីបានឈរនៅចំពោះ មុខប្រាសាទដែលមាននូវសត្វព្យគ្ឃៈ(ខ្លាធំ)នៅចាំយាមមុខក្លោងទ្វារប្រាសាទ ។ ដោយពុំមានភាពតក់ស្លុតក្នុងចិន្តារម្មណ៍សោះ ក៏ឈានជើងសំដៅទៅប្រយុទ្ធជាមួយ សត្វព្យគ្ឃៈនោះប្រកបដោយភាពអង់អាចក្រៃលែង ។ កុមារមហាពលីបានប្រើឫទ្ធិ សិល្ប៍សាស្ត្រតយុទ្ធជាសត្វព្យគ្ឃៈរហូតដល់សត្វព្យគ្ឃៈរបួសជាទម្ងន់ ។ កុមារមហា ពលីបានចូលទៅក្នុងប្រាសាទបានឃើញលំពែងទិព្វហើយ បែរត្រូវឆ្លងកាត់ឧបសគ្គ មួយជាន់ទៀតគឺព្រាយនៅចាំយាមការពារដែលព្រះបាទវណ្ណគិរីរៀបចំឡើងជាឧបសគ្គរារាំង ។ កុមារមហាពលីបានប្រើគាថាផ្សេងៗបង្ក្រាបព្រាយនោះរហូតដល់បានសម្រេច ដូចបំណងរបសខ្លួន ។ កុមារមហាពលីបានចាប់កាន់លំពែងទិព្វនៅនឹងដៃ ហើយគ្រវីជាច្រើនជុំធ្វើឱ្យនគរជេស្ឋាវក់វីដោយអំណាចនៃមហិទ្ធិឫទ្ធិលំពែងទិព្វនៅក្នុងដៃរបស់កុមារមហាពលី ។ ព្រះបាទវណ្ណគិរីបានយាងទៅអង្វរកររាជកុមារមហាពលីឱ្យ ឈប់គ្រវីលំពែងទិព្វ ។ ដោយអាណិតប្រជានុរាស្ត្រស្លូតត្រង់រងក្ដីវេទនា ព្រោះអំពើខ្លួន កុមារមហាពលីបានគ្រវីលំពែងទិព្វមុននេះបន្តិច ។ កុមារមហាពលីបានបញ្ជាឱ្យលំ- ពែងតូចល្មមប៉ុនស្នៀតសក់ ហើយសៀតនឹងសក់ធ្វើដំណើរត្រឡប់មកពីនគរជេស្ឋាវិញ ។

និយាយពីកុមារវាលរីបានធ្វើដណើរទៅកាន់នគរវិបព័ន្ធ ដើម្បីស្វែងរកកងចក្រទិព្វ ដែលជាវត្ថុទិព្វទី៥ក្នុងប្រយោជន៍សង្គ្រោះមាតា ។ នគរវិបព័ន្ធជានគរតូចស្ថិតនៅលើ កោះមួយនាកណ្ដាលទន្លេពីរព័ទ្ធជុំវិញដែលប្រកបដោយប្រាង្គប្រាសាទល្អល្អះស្រស់ដាច់គេ ។ កុមារវាលរីបានដល់ដែនដីនគរវិបព័ន្ធភ្លាមកងសេនាការពារច្រកទី១ដឹកនាំ ដោយនាយដែនយាមកាមច្រកនេះយ៉ាងគត់មត់ ។ កុមារវាលរីបានបង្កើតជាខ្យល់គួច សំណាត់ឈើឱ្យប៉ើងឡើងរហូតដល់កងសេនាមិនអាចការពារបានធ្វើឱ្យនាយដែនទប់ ទល់លែងរួច ។ កុមារវាលវីបានឆ្លងកាត់ផុតច្រកនាយដែនបាន រួចក៏ចូលដល់ច្រកតី២ ជានាយក្រាញ់ម្ដងវិញ ។ នាយក្រាញ់មិនចុះចាញ់នឹងខ្យល់គួចរបស់កុមារវាលរីនោះទេ ។ កុមារវាលរីបានប្រើក្បាច់គុនប្រយុទ្ធជាមួយនាយក្រាញ់ដោយអមជាមួយវិជ្ជាបំបាំង ខ្លួនជាជំនួយផង ។ នាយក្រាញ់បានវង្វេងវង្វាន់វិលក្បុងនឹងល្បិចរបស់កុមារវាលរី ដែលប្រើក្នុងពេលនេះ ។ កុមារវាលរីបានបំបាំងកាយឆ្លងកាត់តាមក្លោងទ្វារទី២បាន ដោយងាយគ្មានឧបសគ្គអ្វីឡើយ ។ ច្រកទី៣យាមកាមដោយនាយកន្ថាជាមេកងថែ រក្សាច្រក ហើយនាយកន្ថាមានប្រាជ្ញាល្មមដែរ ។ ទោះនាយកន្ថាមានប្រាជ្ញា ក៏រាជ កុមារវាលរីបានរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លងកាត់ច្រកទី៣ឱ្យទាល់តែបាន ។ នាយ កន្ថាបានបាចកំបោរសលើច្រកចូល ដើម្បីឱ្យដឹងស្នាមដានជើងកុមារវាលរីដើរឆ្លងកាត់ ព្រោះជាក្មេងប្រុស ។ កុមារវាលរីបានកាឡាខ្លួនជាកូនចៅរបស់នាយកន្ថាដោយញុះ ញង់ឱ្យនាយកន្ថាបែកបាក់សាមគ្គីឱ្យកាប់សម្លាប់គ្នាទៅវិញទៅមក ។ ឆ្លៀតពេលកលា- ហលបានកើតឡើងក្នុងជួរកងសេនា កុមារវាលរីបានលួចចូលលុកក្នុងព្រះបរមរាជ វាំងតាមចិត្តចង់ ។ ចៃដន្យអ្វី កុមារវាលរីបានចូលដល់ប្រាសាទពិសិដ្ឋរបស់នគរវិបព័ន្ធ ដោយឃើញព្រះនាងគន្ធរីជាព្រះរាជធីតារបស់ព្រះបាទរុឡកក៏ពួននៅក្រោយរូបបដិមាធំ ហើយសម្ងំស្ងៀមឥតមានមាត់កអ្វីនោះ ។ លុះព្រះនាងគន្ធរីយាងចេញបាត់ កុមារ វាលរីបានរឹតទ្រូងព្រោះភ័យប្រហោងពោះ ។ កុមារវាលរីបានរុករកកងចក្រទិព្វនោះ ពេញប្រាសាទទាំងមូលរហូតទាល់តែឃើញចំពេលព្រះបាទរុឡកយាងចូលប្រាសាទពិសិដ្ឋនោះដែរ ។ កុមារវាលរីបានយកបានកងចក្រទិព្វ ហើយប្រយុទ្ធជាមួយព្រះបាទ រុឡកយ៉ាងក្លៀវក្លាដរាបដល់ព្រះបាទរុឡកបរាជ័យ ទើបកុមារវាលវីហោះចេញពី នគរវិបព័ន្ធដែរ ។

បែរទៅនិយាយពីកុមារកញ្ចនីវិញ បានធ្វើដំណើរទៅកាន់អន្លង់ខ្មៅដោយសារ កុមារកញ្ចនីមានតេជោធាតុធ្វើឱ្យមានរស្មីចេញពីរាងកាយអាចមើលឃើញអ្វីៗដែលនៅក្នុងអន្លង់ខ្មៅនោះបានដោយងាយជាទីបំផុត ។ កុមារកញ្ចនីបានឃើញទេវតាមួយអង្គ និងទេពធីតាមួយអង្គដែរកំពុងការពារត្រីសូល៍ទិព្វនៅចំកណ្តាលអន្លង់ ។ កុមារកញ្ចនី បានប្រយុទ្ធជាមួយទេវតាមួយអង្គនោះមានព្រះនាមថា មនោរតនៈនិងទេពធីតាជា ព្រះអនុជនាម អមតា ។ ដោយមានគ្នាដល់ទៅពីរអង្គ កុមារកញ្ចនីបានសូត្របែង ភាគជាបីនាក់ ហើយប្រយុទ្ធជាមួយទេព្ដាទាំងពីរអង្គ ។ កំពុងតែប្រយុទ្ធជាមួយរូបកុមារ កញ្ចនីពីរនាក់ហើយ រូបទី៣របស់កុមារកញ្ចនីបានហោះទៅដកយកត្រីសូល៍ទិព្វពីបាត អន្លង់ខ្មៅនោះរហូតដល់បានវត្ថុទិព្វទី៦ដោយជោគជ័យ ។ ទេពធីតាអមតានិងទេវតា មនោរតនៈបានអរគុណកុមារកញ្ចនីដែលជួយបញ្ចប់បេសកកម្មយាមវត្ថុទិព្វនេះ ។ អន្លង់ខ្មៅក៏រលាយបាត់ជាមួយទេពធីតានិងទេវតាដែរ ឯកុមារកញ្ចនីបានជប់ត្រីសូល៍ ទិព្វទៅជាស្នៀតសក់ ហើយសៀតនឹងភ្នួងសក់ហោះត្រឡប់មកវិញ ។

ចំណែកកុមារគង្គារីជាកុមារពៅបានលោតចុះទៅក្នុងទឹក ហើយមុជហែលទៅក្នុង ជម្រៅទឹកដ៏ជ្រៅហួសពីការប៉ាន់ប្រមាណទៅទៀត ។ លុះហែលទៅដល់ឋានភុជង្គនាគ ហើយ កុមារគង្គារីបានជួបនឹងកងសេនាត្រី បង្កង ក្ដាមដែលដឹកនាំដោយមេកងពីរគឺ សេនាគង្គ និងសេនាក្រឹត ដែលយាមកាមច្រកចូលនោះយ៉ាងហ្មត់ចត់ ។ កុមារគង្គារី បានចូលលុកលុយសម្រុកទម្លុះការពារច្រកចូលដែលយាមកាមជាប់លាប់ ។ សេនាគង្គ និងសេនាក្រឹតចាប់បានដៃកុមារគង្គារីម្នាក់ម្ខាង ហើយយារទាត់ពោះគង្គារីទាំងពីរព្រម គ្នា ។ ពេលនោះ កុមារគង្គារីបានប្រើឫទ្ធិធ្វើឱ្យខ្លួនទៅជាទឹក ហើយទាត់មិនត្រូវនោះទេ ។ កុមារគង្គារីបានទាត់សេនាទាំងពីរឱ្យដួលច្រឡោតតោតតូងក្នុងបំណងធ្វើឱ្យសេនា ទាំងពីរព្រលែងដៃកុមារគង្គារី ។ កុមារគង្គារីបានប្រើសិល្ប៍ធ្វើឱ្យកងពលរេហ៍គាំង ឈប់ស្ងៀមមិនអាចកម្រើកទាំងអស់បាន ។ ឃើញហេតុមិនស្រួលបែបនេះ សេនាធំ ទាំងពីរបានរត់ទៅចូលគាល់ស្ដេចនាគ ហើយបានបុត្រានាមនិលនាគចេញប្រយុទ្ធជា  មួយកុមារគង្គារីយ៉ាងក្លាហាន ។ កុមារគង្គារីបានប្រើឫទ្ធិប្រយុទ្ធជាមួយបុត្រានាគរហូត ដល់កក្រើកឋានភុជង្គនាគធ្វើឱ្យបុត្រានាគអស់ឫទ្ធិមិនអាចទប់ទល់បាន ហើយភៀស ខ្លួនគេចពីការប្រយុទ្ធជាមួយកុមារគង្គារី ។ ព្រះនាងសែនវង្សាបានសុំខ្លួនទៅប្រយុទ្ធជា មួយកុមារគង្គារីដោយផ្ទាល់ប្រកបដោយឥរិយាបថក្លាហានក្រៃលែង ។ បុត្រីនាគសែន វង្សាបានប្រើសង្វារទិព្វយកមកចាប់កុមារគង្គារី តែចាប់ពុំជាប់នោះទេព្រោះកុមារ គង្គារីបានប្រើឫទ្ធិធ្វើឱ្យរាងកាយទៅជាទឹកវាយមិនត្រូវចាក់ក៏មិនស្លាប់ដែរ ។ កុមារ គង្គារីបានប្រើសិល្ប៍ធ្វើឱ្យបុត្រីនាគមានរបួសនឹងអាវុធរបស់កូនចៅឯង ។ បុត្រីនាគ មានរបួសដោយឫទ្ធិរបស់កុមារគង្គារីធ្វើឱ្យស្ដេចនាគព្រះនាមព្រះបាទសីតណវង្សព្រួយព្រះហឫទ័យជាខ្លាំងមិនដឹងជាធ្វើយ៉ាងណាល្អ ។ កុមារគង្គារីបានឆ្លៀតពេលស្ដេចនាគ ខ្វាយខ្វល់ពីរបួសបុត្រីព្រះអង្គនោះ ហើយដើរលុករហូតដល់កន្លែងតម្កល់ស័ង្ខទិព្វ ។ គ្រាន់តែកុមារគង្គារីយកបានស័ង្ខទិព្វភ្លាម មហិទ្ធិឫទ្ធិស័ង្ខទិព្វធ្វើឱ្យឋាននាគទាំងមូល រងក្ដីវឹកវរ ព្រោះត្រូវបាត់បង់វត្ថុទិព្វពីនគរភុជង្គនាគក្នុងពេលនេះហើយ ។

Part 5 គ្រាន់តែយក បានស័ង្ខទិព្វភ្លាម កុមារគង្គារីបានជប់ស័ង្ខទិព្វជាស្នៀតសក់របស់ខ្លួន ហើយសៀតនឹង ភ្នួងសក់របស់ខ្លួនវាយបំបែកកងរេហ៍ពលសេនារបស់នគរភុជង្គនាគ ។ កុមារគង្គារី បានចាកចេញពីនគរនាគ ហើយហោះចេញពីទឹកចុះដើរលើដីវិញម្ដង ។ កុមារទាំង៧ នាក់បានសំណេះសំណាលគ្នាសួរនាំពីឧបសគ្គដែលខ្លួនឆ្លងកាត់គ្រប់ៗគ្នាទៅវិញទៅមក ។ កុមារទាំង៧បានបង្ហាញវត្ថុទិព្វដែលខ្លួនទទួលបានមកបង្អួតគ្នា ហើយបាននាំគ្នា ទៅជួបលោកតាឥសីទាំង៧ដែលកំពុងជជែកគ្នា ។ កុមារសុរជីបានទូលសួរលោក តាឥសី ៖

.  លោកតា ! ពួកចៅមានវត្ថុទិព្វគ្រប់គ្នាហើយ ! តើចៅត្រូវធ្វើយ៉ាងម៉េចទៀត ?

.  ពួកចៅត្រូវធ្វើដំណើរតាមទិសបូព៌ាដោយឆ្លងកាត់នគរបី គឺ ទី១ នគរកណ្ឌរដ្ឋ ទី២ នគរកញ្ចនរដ្ឋ និងទី៣ នគរពារាណសី ។ បើចៅឆ្លងកាត់ផុតនគរទាំងបីខាងលើ ហើយ នុះចៅនឹងបានឃើញព្រះមាតារបស់ចៅទាំង៧ជាក់ជាពុំខាន ។

.  ករុណា ! លោកតា ! ពួកចៅនឹងចងចាំពាក្យពេចន៍សម្ដីរបស់លោកតាជានិច្ចថា ឱ្យ រួមសាមគ្គីគ្នាស្រឡាញ់គ្នា កុំឈ្លោះទាស់ទែងគ្នាឡើយ ។

.  បើស្ដាប់តាមសម្ដីរបស់តា សេចក្ដីអន្តរាយនឹងមិនមានដល់ចៅទាំងអស់គ្នា ឡើយ !

.  ចៅគួរចេញដំណើរថ្ងៃស្អែកនេះ ទើបមានឫក្សពេលាល្អគួរឱ្យធ្វើដំណើរណា៎ ចៅ !

.  ករុណា ! លោកតា !

.  ពេលនេះ រលៀលទន់ទាបសុរិយាហៀបអស្ដង្គតទៅហើយ ចៅទាំងអស់គ្នាគួរ រកសម្រាកសម្រាន្តយកកម្លាំងទុកសម្រាប់ត្រៀមចេញដំណើរនៅថ្ងៃស្អែកចុះ !

.  ករុណា ! លោកតា !

…ពោលចប់ កុមារទាំង៧អង្គបានរៀបចំកន្លែងសម្រាកសម្រាន្តផ្ទំលង់លក់យល់ សុបិន្តនិម្មិតដូចៗគ្នាដោយឃើញមាតាសុគតនៅសល់ព្រលឹងវិលវល់ដោយហេតុមានគេចងព្រលឹងឃុំទុក ស្រែកហៅរកបុត្រីទាំង៧អង្គឱ្យជួយយកអាសារសង្គ្រោះឱ្យមាន ជីវិតឡើងវិញផង ។ …

កុមារតើនឡើងព្រមៗគ្នា ហើយឱបគ្នាយោបំទួញសោកអាណិតដោយក្ដីវិយោគ សោកសង្រេងក្រៃលែងពេកពន់រកទីបំផុតគ្មាន ។ ទំនួញកុមារទាំង៧បានលាន់ឮរំពង ទៅដល់សោតប្បសាទរបស់លោកតាឥសី អស្មក ធ្វើឱ្យលោកសឹងពុំលក់ពេលទៀបភ្លឺ សោះឡើយ ។ លោកតាបានក្រោកពីទីសឹងចេញមកពិនិត្យថា តើកុមារទាំង៧មាន ហេតុភេទអ្វីកើតឡើងបានជាយោបំទួញសោកទាំងអស់គ្នាបែបនេះ ។ លោកតាបាន មានថេរដីកាទៅកាន់ចៅទាំង៧ឡើង ៖

.  ចៅទាំង៧អង្គមានហេតុភេទអ្វីកើតឡើងចំពោះចៅបានជាយោបំទួញសោក ខ្លាំងបែបនេះ ?

.  ករុណា ! លោកតា ! គឺពួកចៅបានសុបិន្តនិម្មិតឃើញព្រះមាតាកំពុងរងទុក្ខវេទនា ដោយមានមនុស្សចិត្តខ្មៅទុរយសសម្លាប់ ហើយឃុំព្រលឹងទុកមិនឱ្យមានឱកាសរស់ រានមានជីវិតឡើងវិញបានឡើយ ។ ( កុមារពៅបានទូលថ្វាយលោកតាឥសី )

.  សូមចៅទាំងអស់ឈប់ព្រះកន្សែងសោយសោកធ្វើអ្វី ! ព្រោះវត្ថុទិព្វក្នុងព្រះ ហស្ថរបស់ចៅពិតជាអាចកម្ចាត់មន្តអាគមអាក្រក់បាន ហើយជួយឱ្យព្រះមាតាពួកចៅ បានថែមទាំងមានព្រះជន្មឡើងវិញបានណា៎ចៅ ។

.  ពិតមែនហេស៎ ! លោកតា ! បើអញ្ចឹងចៅសប្បាយព្រះទ័យខ្លាំងណាស់ ! ចៅ នឹងធ្វើដំណើរទៅជួយសង្គ្រោះព្រះមាតាដោយឆាប់រហ័សតាមតែចៅអាចធ្វើទៅបាន !

.  ពិតជាសមជាបុត្រកតញ្ញូមែន ! សូមចៅផ្ទំបន្តទៅទៀតចុះ ! កុំបារម្ភពីព្រះ មាតាថ្វី !

.  ករុណា ! លោកតា !

សុរិយារៀងរះច្បាស់លើផែនពសុធា សព្វសត្វបក្សាបក្សីហិចហើររកស៊ីចិញ្វឹម ជីវីសែនសុខុមរម្យនា ។ រីអង្គកុមារទាំង៧បានចេញចរយាត្រាពីអាស្រមលោកតា ព្រះមុនីឥសី អស្មក ឆ្លងកាត់ព្រៃព្រឹក្សាលតាវល្លិងងឹតសូន្យសុងរកចាក់ភ្នែកពុំយល់ តែកុមារទាំង៧ប្រកបដោយឫទ្ធិអំណាចខ្លាំងពូកែអាចយកឈ្នះភាពងងឹតបាន ។ ដើមថ្លាន់ ដើមបេង នាងនួន បុស្សនាគ គ្រញូង កកោះ ផ្ចិក ផ្ដៀក ក្រឡាញ់ រំដួល អង្គាបុស្ស …ដុះដាលទ្រុបទ្រុលលូតខ្ពស់លលៃប្រណាំងប្រជែងដុះឡើងត្រសុំត្រសាយ ។ លតា ជាតិ វល្លិតាអើក វល្លិល្បែងជើងក្មេង វល្លិតាឡុង វល្លិយាវ វល្លិចាន់ …លូត លាស់ត្របាញ់ខ្វាត់ខ្វែងគ្នា ។ តិណជាតិមានស្មៅ កក់ ប៉ប្រក ត្រែង បបុស …ក៏រីកដុះ ដាលជាវាលក្រាលកន្លែងចន្លោះដើមឈើធំ ។ បក្សីជាតិមានចាប ព្រាប លលក សេក សារិកា ក្រៀល ក្រសារ ក្អែក ត្មាតជាដើម ហិចហើរកៀងគូហែលទឹកលេងសប្បាយ ឥតមានហ្មងសោះឡើយ ។ នៅក្នុងអរញ្ញប្រទេសប្រកបដោយធាតុត្រជាក់គ្របដណ្ដប់ លើរូបរាងកាយកុមារទាំង៧ឱ្យរងាឡើងសម្បុរគីង្គក់កណ្ដោចកណ្ដែងអនាថារកអ្នកគ្រងរក្សាបបោសអង្អែលឱ្យស្កប់ស្កល់ព្រះទ័យពុំបានឡើយ ។ កុមារកម្សត់ទាំង៧អង្គប្រកប ដោយគ្រឿងអម្ពរកាយដ៏ស្រស់ឆើតឆាយគួរជាទីពិចពិលរមិលមើលនៃជនានុជនទាំង អស់ ។ កុមារកញ្ចនីបានពោល ៖

.  ខ្ញុំមានធាតុភ្លើងក្នុងព្រះកាយ ធាតុត្រជាក់ល្មមៗមិនអាចធ្វើឱ្យខ្ញុំរងានោះ ឡើយ !

.  ចំណែកខ្ញុំគង្គារីមានធាតុទឹកនោក្នុងព្រះកាយអាចទ្រាំទ្រធាតុត្រជាក់បាន ! ចុះចំណែកម្ចាស់បងទាំង៥ផ្សេងទៀត តើអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះ បានដែរឬទេ ?

.  បងនរវតីអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះបានទេ ?

.  បងថ្វីត្បិតតែធាតុឈើ តែលុះត្រូវធាតុត្រជាក់បៀមនូវសំណើមមិនជាអ្វី នោះទេណា៎ម្ចាស់អូនកញ្ចនី !

.  ចុះចំណែកម្ចាស់បងមហាពលីវិញ យ៉ាថម៉េចដែរ ?

.  ថ្វីបើបងជាធាតុដែក តែត្រូវសំណើមតែងឡើងច្រែះក៏ពិតមែន ! ម្ចាស់អូន កញ្ចនីកុំព្រួយបារម្ភថ្វី !

.  ចុះចំណែកឯម្ចាស់បងផ្សេងទៀត តើអាចអត់ធ្មត់នឹងអាកាសធាតុត្រជាក់ ក្នុងព្រៃដ៏ធំនេះបានដែរឬទេ ?

.  មិនអីទេ ! ម្ចាស់អូនកញ្ចនី ! បងពណ្ណវីធាតុមាសក៏ពិតមែន តែត្រូវធាតុត្រជាក់ មុខជាកើតភាពសុខស្រួលណា៎ម្ចាស់អូន !

.  ចំណែកបងវាលវីក៏មិនអីដែរ !

.   ហើយបងសុរជីថ្វីបើធាតុដីក៏ពិតមែន តែអាចស៊ូទ្រាំនឹងធាតុត្រជាក់បាន ! កុំបារម្ភពីបងអី !

ភ្លាមនោះគង្គារីបានប្រជុំគ្នា សុំឱ្យយោបល់ទៅដល់បងទាំង៦ឱ្យរាយសីមាព័ទ្ធ ក្រែងមានបញ្ហាអ្វីកើតឡើងជាយថាហេតុដោយមិនបានត្រៀមទុកមុន ។ បងទាំង៦ក៏ យល់ព្រមតាមយោបល់របស់គង្គារី ហើយរាយសីមាព័ទ្ធព្រះកាយអ្នកទាំង៧អង្គនោះ មិនឱ្យព្រាយបិសាចមកយាយីដល់ជីពជន្មនោះឡើយ ។ ដោយអាធ្រាត្រសែនស្ងាត់ក៏ឮ តែសូរសត្វរត្តិចរស្រែកកក្រើកប្រឹថពីនាំឱ្យអង្គកុមារទាំង៧ញាប់ញ័ររញ្ជួយព្រះហឫទ័យ ដ៏ក្មេងខ្ចីពុំដែលធ្លាប់ដើរឆ្ងាយដាច់សង្វែងនោះទេ ។ កុមារបានធ្វើសមាធិប្រមូលកម្លាំង ចិត្តឱ្យមូលកម្ចាត់នូវភាពខ្លាចទាំងឡាយទាំងពួងចេញអស់ពីខន្ធសណ្ដាននៅតែភាព សោមនស្សរីករាយ ។ មួយរាត្រីបានកន្លងផុតធ្វើឱ្យកុមារទាំង៧មានសេចក្ដីក្លៀវក្លា ក្នុងការធ្វើដំណើររហូតចូលដល់ដែននគរកណ្ឌរដ្ឋជានគរយក្សអស់សព្វសត្វពុំហ៊ានឆ្លងកាត់ព្រំសីមានគរនេះទេ ។ សេនាយក្សយាមល្បាតនៅនឹងព្រំប្រទល់បានឃើញរាជ កុមារទាំង៧អង្គបានឆ្លងចូលដីនគរកណ្ឌរដ្ឋបែបនេះក៏ទន្ទ្រាំជើងឱ្យកក្រើកដីញ័ររញ្ជួយធ្វើឱ្យរាជកុមារទាំង៧ច្រឡោតតោតតូងដួលអស់រកលំនឹងទប់ព្រះកាយមិនបាន ។ រាជកុមារកញ្ចនីមានបន្ទូលដណ្ដឹងសួរទៅរាជកុមារអង្គដទៃឡើង ៖

.  ពៅអូន និងបងទាំង៥ម្ដេចក៏ផែនប្រឹថពីកក្រើកញ័ររញ្ជួយបែបនេះ ?

.  មិនដឹងដែរម្ចាស់បងទី៦ ! ខ្ញុំក៏មិនច្បាស់ដែរ !

.  ប្រហែលជាបិសាចមកលងបន្លាចយើងទេដឹង ?

.  អាមនុស្សាហ៊ានចូលក្នុងដែននគរកណ្ឌរដ្ឋផង ! ចំជាថ្លើមធំមែន !

រាជកុមារទាំងង៧ស្រែកព្រមគ្នាឡើង ៖

.  យក្ស !

បន្ទាប់មកក៏បញ្ចេញសិល្ប៍សាស្ត្រវិជ្ជាការប្រយុទ្ធជាមួយសេនាយក្សទាំងពីរដែលយាមកាមច្រកព្រំដែនឱ្យចុះចាញ់ឫទ្ធានុភាពរបស់រាជកុមារទាំង៧ដោយបើកផ្លូវឱ្យធ្វើដំណើរបន្តទៅទៀត ។ ពីរបីថ្ងៃក្រោយមក រាជកុមារទាំង៧បានទៅដល់កំពែងរាជវាំង នគរកណ្ឌរដ្ឋ ហើយបានឮថា ព្រះរាជធីតានៃនគរកណ្ឌរដ្ឋសុគតដោយសារបិសាច ហើយព្រះបាទអបិយាសុរីបានស្វែងរកគ្រប់មធ្យោបាយ ដើម្បីជប់បុត្រីឱ្យមានព្រះជន្ម ឡើងវិញ ។ រាជកុមារទាំង៧បានទ្រង់ជ្រាបរឿងរ៉ាវនេះ ក៏មានព្រះទ័យចង់ប្រស់បុត្រី ស្ដេចយក្សឱ្យមានព្រះជន្មឡើងវិញ ។ ហេតុតែរាជកុមារទាំង៧បានចូលមកក្នុងទឹក ដីយក្សដោយគ្មានរាជានុញ្ញាតពីព្រះបាទអបិយាសុរីនោះធ្វើម្ដេចនឹងអាចជួយប្រស់ជីវិតព្រះរាជធីតានៃនគរកណ្ឌរដ្ឋបានដូចបំណងដែលប៉ងទុកបាន ។ ដូច្នេះព្រះរាជកុមារ ទាំង៧រកវិធីស៊ើបឱ្យដឹងពីមូលហេតុដែលព្រះរាជធីតាសុគតសិន ទើបអាចជួយជីវិត ព្រះរាជធីតាឱ្យមានព្រះជន្មរស់ឡើងវិញ ។ រាជកុមារទាំង៧បានបំបែកគ្នាប្រើវិជ្ជាដែល ខ្លួនចេះយកមកប្រើមុននឹងប្រើវត្ថុទិព្វនីមួយៗបាន ។ ក្នុងពេលនោះរាជកុមារសុរជី បានប្រើឫទ្ធិជ្រែកព្រះធរណីឱ្យផុតការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។ រាជកុមារ វាលរីបានបំបាំងព្រះកាយ ដើម្បីគេចឱ្យផុតពីក្រសែភ្នែករបស់ឆ្មាំទ្វារទាំង៤ទិសដែល ចាំយាមកាម ។ រាចកុមារនរវតីបានប្រែកាឡាខ្លួនជាវល្លិដុះលូតលាស់ជ្រៀតចូល កំពែងឱ្យផុតពីការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។ រាជកុមារពណ្ណវីបានប្រែកាឡា ខ្លួនជាអ្នកយាមដែរ ដើម្បីបញ្ជៀសការសង្ស័យរបស់ឆ្មាំទ្វារទាំង៤ទិសនោះ ។ រាជកុមារ មហាពលីបានឱបរាជកុមារកញ្ចនី និងគង្គារីជាប់ ហើយហោះរំលងកំពែងវាំងរហូតផុត បានចូលទៅក្នុងរាជវាំងដោយស្រួលគ្មានឧបសគ្គអ្វីឡើយ ។ លុះជួបគ្នាហើយ រាជ កុមារទាំង៧ចូលក្នុងបរិវេណខាងក្នុងនៃរាជវាំងនគរកណ្ឌរដ្ឋភ្លាមក៏ស៊ើបដឹងអំពីមូលហេតុដែលព្រះរាជធីតាសោយព្រះវិរាល័យ ។ បិសាចបានប៉ងចង់បានព្រះរាជធីតាធ្វើជា ប្រពន្ធរបស់វា តែព្រះបិតារបស់ព្រះនាងមិនព្រមទាល់តែសោះធ្វើឱ្យវាខឹងក៏បណ្ដាល ឱ្យព្រះនាងដាក់់បណ្ដាសាឱ្យសោយព្រះវិរាល័យទៅ ។ រាជកុមារទាំង៧បានសុំចូល គាល់ព្រះបាទអបិយាសុរីក្នុងបំណងសុំចូលខ្លួនទៅកម្ចាត់បិសាច ដើម្បីប្រស់ឱ្យព្រះនាង ខេមារីបានមានព្រះជន្មរស់ឡើងវិញ ។ ដោយឮថាមានអ្នកខ្លាំងពូកែចេញមុខមក កម្ចាត់បិសាចជួយសង្គ្រោះឱ្យមានជីវិតរស់រានឡើងវីញ ។ ព្រះបាទអបិយាសុរីបាន អញ្ជើញព្រះរាជកុមារទាំង៧អង្គឱ្យចូលមកគាល់ព្រះអង្គភ្លាមដែរ ។ ព្រះរាជកុមារទាំង ៧ បានចូលគាល់ដោយសម្ដែងនូវគារវៈតាមទំនៀមក្សត្រ ហើយឱ្យព្រះបាទអបិយាសុរី បង្ហាញព្រះសពរបស់ព្រះនាងខេមារី ។ លុះព្រះរាជកុមារទាំង៧បានទតឃើញព្រះ នាងខេមារីហើយ ក៏ត្រាស់ដណ្ដឹងសួររកជម្រកលាក់ខ្លួនរបស់បិសាចដ៏ឃោរឃៅនោះ ។ ព្រះបាទអបិយាសុរីបានឃាត់ព្រះរាជកុមារទាំង៧ថា កុំយាងទៅធ្វើអ្វីយើងសុខចិត្ត បាត់បង់បុត្រីតែម្នាក់បានហើយ ព្រោះរាជកុមារនៅក្មេងវ័យ ពុំគួរមកប្រថុយជីវិតនោះទេ ។ ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទៅទម្លុះព្រះនេត្ររបស់ព្រះបាទអបិយាសុរីស្រាវ ជ្រាវការចងចាំរបស់ព្រះអង្គកាលពី១២ឆ្នាំមុន ។ លុះដឹងសព្វគ្រប់ហើយ ព្រះរាជកុមារ ទាំង៧ក៏ចេញដំណើរសំដៅសម្បុកបិសាចកំណាចដោយក្ដីក្លាហានឥតរុញរាថយមួយជំហានណាឡើយ ។ សេចក្ដីនេះបានដឹងដល់បិសាចធ្វើឱ្យខឹងក្រោធជាខ្លាំងប្រាថ្នា សម្លាប់ដោយសារអំណាចខ្លួន ។ ព្រះរាជកុមារទាំង៧បានមកដល់ច្រកចូលទៅហើយ បិសាចបានបញ្ជាកូនចៅឱ្យចូលប្រយុទ្ធជាមួយនឹងរាជកុមារទាំង៧ ។ ព្រះរាជកុមារ ទាំង៧ប្រើឫទ្ធិដែលចេះក្នុងខ្លួនស្រាប់មកប្រើបានឈ្នះលើកងពលសេនាបិសាចយ៉ាងជោគជ័យធ្វើឱ្យបិសាចរឹងរឹតខឹងសម្បារជាខ្លាំង ។ លុះកងពលស្លាប់អស់ហើយ បិសាចបានសម្ដែងឫទ្ធិឱ្យខ្លួនធំសម្បើម ដើម្បីបន្លាចព្រះរាជកុមារទាំង ៧ ។ ព្រះរាជ កុមារទាំង៦បានដកស្នៀតសក់រៀងៗខ្លួនជប់់ឱ្យទៅជាវត្ថុទិព្វទាំង៦យកមកប្រយុទ្ធជាមួយបិសាចរហូតដល់វិនាសបាត់ទៅ ។ លុះវិនាសបិសាចបាត់ទៅ ព្រះរាជកុមារពៅបាន ប្រើស័ង្ខទិព្វជប់ជីវិតអ្នកស្លាប់ទាំងអស់ដែលបានស្លាប់នៅទីនេះឱ្យរស់មានជីវិតមានខ្លះ  ជារាស្ត្រ ខ្លះទៀតជាព្រះមហាក្សត្រ ។ អ្នកទាំងនោះក៏ថ្លែងអំណរគុណដល់ព្រះរាជ បុត្រទាំង៧ដែលជួយឱ្យរស់រានមានជីវិតឡើងវិញ ។ ក្រោយពីកម្ចាត់បិសាចរួចហើយ ព្រះរាជកុមារទទាំង៧បានយាងត្រឡប់មករកព្រះបាទអបិយាសុរីវិញ ហើយបានព្រះ រាជកុមារពៅបានជប់ជីវិតឱ្យព្រះនាងខេមារីមានព្រះជន្មឡើងវិញ ។ ព្រះនាងខេមារី បានដឹងព្រះកាយឡើងវិញ ហើយថ្លែងអំណរគុណដល់ព្រះរាជកុមារទាំង៧ជាខ្លាំងរក អ្វីប្រៀបពុំបានឡើយ ។ ព្រះបាទអបិយាសុរីបានសម្រេចព្រះទ័យដោយផ្សំផ្គុំព្រះរាជ កុមារពៅនិងព្រះនាងខេមារីជាគូនឹងគ្នា ។ ដោយមិនចង់មានព្រះកិត្តិនាមមិនល្អជាបុត្រ ស្ដេចមានទោសកុហកព្រះរាជា ព្រះកុមារទាំង៧បានដោះព្រះទម្រង់ចេញ ហើយពាក់ ម្រាមកណ្ដាលវិញ ។ នៅពេលនោះព្រះរាជកុមារទាំង៧ ក៏កាឡាព្រះកាយជារូបដើមគឺ ជាព្រះរាជធីតាទាំង៧យ៉ាងស្រស់សោភាធ្វើឱ្យព្រះបាទអបិយាសុរីរឹងរឹតតែស្រឡាញ់បីដូចជាបុត្រីបង្កើតរបស់ទ្រង់ផ្ទាល់តែម្ដង ។ ឯព្រះនាងខេមារីបានស្រវាឱបព្រះរាជធីតា ទាំង៧ម្ដងមួយអង្គៗប្រកបដោយព្រះរាជហឫទ័យគោរពស្រឡាញ់ទុកដូចជាបងបង្កើត ។ ដោយពុំអាចនៅយូរបានព្រះរាជធីតាប្រញាប់កាឡាព្រះកាយជាព្រះរាជកុមារទាំង ៧វិញ ហើយក្រាបថ្វាយបង្គំលាព្រះបាទអបិយាសុរីព្រះអគ្គមហេសីកល្យាណាចាក ចេញពីដែននគរកណ្ឌរដ្ឋភ្លាមដែរ ។ ព្រះបាទអបិយាសុរីបានចាត់សេនាយក្សពីរនាក់ យាងព្រះដំណើរព្រះរាជកុមារទាំង៧ឱ្យយាងចេញចាកដែននគរកណ្ឌរដ្ឋផុតកន្ទុយភ្នែកហួសដែននគរកណ្ឌរដ្ឋ ។ ព្រៃព្រឹក្សាលតវល្លិនៃដែននគកញ្ចនរដ្ឋដែលប្រកបដោយ បុប្ផជាតិទាំងពួងរីកស្រស់បំព្រងជាលម្អធម្មជាតិដ៏បវរថ្កើងថ្កានហៅសែនប្រពៃក្រៃកន្លង ។ សព្វសត្វម្រឹគីម្រឹគាបណ្ដើរគ្នាទាំងគូៗត្រសងឥតមានភ័យខ្លាចរអារអ្វីឡើយ ។ វេលានេះ សត្វបក្សាបក្សីហិចហើរហេវហោះផ្លេកផ្លោះរំលងបព្វតា ។ ជួនកាលសត្វ ខ្លះក៏ទំលើមែកព្រឹក្សាអែបកាយាគូស្នេហាត្រួយព្រលឹងថ្លើមថ្លៃបណ្ដូលប្រមាត់ ។ រីព្រះ រាជកុមារទាំង៧បានយាងយាសចូលដែននគរកញ្ចនរដ្ឋពេលនោះឯង ។ មនុស្សម្នាក្នុង នគរនេះសុទ្ធសឹងតែមានកន្ទុយនិងស្លាបពីរផ្ទាំងសម្រាប់់ហោះហើរលើអាកាសធ្វើឱ្យរាជកុមារទាំង៧អង្គរបស់យើងភ្ញាក់ផ្អើលជាខ្លាំងក៏ឧទានព្រមៗគ្នាថា នេះឬសត្វកិន្នរពិត ជាស្អាតខ្លាំងណាស់ ! គួរជាទីចាប់អារម្មណ៍ក្រៃលែង ! ឧទានវាចាចប់កងទ័ពកិន្នរបាន មកចោមរោមចាប់ខ្លួនរាជកុមារទាំង៧ តែជាការឥតប្រយោន៍ប៉ុណ្ណោះចំពោះកងទ័ព កំប៉ិចកំប៉ុកអស់ទាំងនេះគ្រាន់តែរាជកុមារទាំង៧មិនប្រឆាំងនឹងការចាប់ខ្លួននេះឡើយ ។ ដោយបណ្ដើយឱ្យគេនាំខ្លួនទៅជួប ស្ដេចកិន្នរមានព្រះនាមថា ព្រះបាទសិម្បីលី ។ លុះបានជួបនឹងស្ដេចកិន្នរហើយ ព្រះរាជកុមារទាំង៧បានលុតជង្គង់ថ្វាយបង្គំតាម ទំនៀមរបស់ក្សត្រិយ៍ ហើយមានព្រះរាជបន្ទូលឡើង ៖

.  ពួកទូលបង្គំសូមក្រាបថ្វាយបង្កំព្រះអង្គ ! សូមថ្វាយព្រះពរព្រះអង្គឱ្យមានព្រះ ជន្មយឺនយូរ !

.  រាជកុមារ ! មានវាចាពីរោះពិសារខ្លាំងគួរឱ្យចង់ព្រះសណ្ដាប់ក្រៃលែង ! តើរាជ កុមារទាំងអស់មានព្រះនាមអ្វីខ្លះដែរ ! ចូរណែនាំខ្លួនឱ្យយើងស្ដាប់បន្តិចមើល៍ !

.  ពួកទូលបង្គំពុំអាចទូលថ្វាយបានឡើយ ! ហេតុនេះសូមព្រះអង្គព្រះរាជទាន ទោសផង !

.  បាន ! មិនថ្វីទេ ! យើងមិនយកទោសអ្វីពីរាជកុមារទាំង៧នោះទេ !

.  អរព្រះគុណខ្លាំងណាស់ ! និយាយអញ្ចឹងព្រះអង្គមានព្រះភក្ត្រស្រពាប់ ស្រពោនខ្លាំងម្ល៉េះ !

.  គ្មានអ្វីទាក់ទងនឹងព្រះរាជកុមារទាំងអស់គ្នាទេ !

ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទម្លុះព្រះនេត្ររបស់ព្រះបាទសិម្បីលីក៏ដឹងពី ហេតុការណ៍ដែលកើតឡើងចំពោះព្រះអង្គនិងព្រះរាជអគ្គមហេសី ។ រាជកុមារពៅបាន ញញឹមដាក់ព្រះអង្គជាសញ្ញាប្រាប់ថា រាជកុមារពៅដឹងហេតុការណ៍ទាំងអស់ហើយ ។ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យរាជកុមារទាំង៧ស្នាក់អាស្រ័យនៅបណ្ដោះអាសន្នសិន ទម្រាំតែរាជកុមារទាំង៧ជួយដោះស្រាយបញ្ហាក្នុងព្រះនគរ ។ រាជកុមារទាំង៧បានចរ លីលាសំដៅភ្នំស្រអាប់ជាលំនៅរបស់ព្រាយអាស្រ័យនៅ ។ ព្រាយភ្នំស្រអាប់បានដឹង ថា រាជកុមារទាំង៧បានមករកនាងក្នុងបំណងកម្ខាត់នាងចោល ហើយជួយសង្គ្រោះ ជីវិតព្រះអគ្គមហេសីឱ្យមានព្រះជន្មឡើងវិញ ។ រាជកុមារទាំង៧បានយាងទៅដល់មាត់ រូងភ្នំស្រអាប់ ហើយស្រែកឱ្យព្រាយនោះចេញមកជួបក្នុងបំណងប្រយុទ្ធតគ្នាយកឈ្នះ ចាញ់ម្ដង ។ ព្រាយបានបញ្ជូនកូនចៅរបស់ខ្លួនឱ្យមកប្រយុទ្ធតតាំងជាមួយរាជកុមារ ទាំង៧ ។ រាជកុមារទាំង៧បានប្រើវិជ្ជាដែលចេះស្រាប់ប្រយុទ្ទជាមួយកូនចៅព្រាយ ដែលបញ្ជូនមកដោយក្ដីក្លាហាន ។ ដោយទប់ទល់មិនឈ្នះ ព្រាយបានចេញពីរូងភ្នំមក ប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលប្រុងប្រៀបជាស្រេចនៅខាងមុខរូងភ្នំ ។ ព្រាយបាន ចេញមកប្រយុទ្ធជាមួយរាជកុមារទាំង៧ដោយសេចក្ដីក្លាហានមិនខ្លាចរអាអ្វីឡើយ ។ ដោយវិជ្ជាការធម្មតាមិនអាចបង្ក្រាបព្រាយបាន ព្រះរាជកុមារទាំង៧បានប្រើវត្ថុទិព្វទាំង ៧ដើម្បីប្រយុទ្ធជាមួយព្រាយភ្នំស្រអាប់ ។ អាស្រ័យអានុភាពនៃវត្ថុទិព្វទាំង៧ធ្វើឱ្យ ព្រាយភ្នំស្រអាប់បាក់បបខ្លបខ្លាចអំណាចមហិទ្ធិឫទ្ធិវត្ថុទិព្វទាំង៧ដែលជាអាវុធប្រចាំកាយរបស់ព្រះរាជកុមារទាំង៧ ។ ព្រះរាជកុមារគង្គារីបានមានបន្ទូល ៖

.  យ៉ាងម៉េចព្រាយភ្នំស្រអាប់មិនអាចយកឈ្នះពួកយើងក៏រត់ពួនហេស ?

.  មែនហើយ ! ម្ចាស់អូនគង្គារីមានបន្ទូលត្រូវ !

.  កុំអាលទាន់សប្បាយព្រះទ័យឱ្យសោះ ព្រោះព្រាយភ្នំស្រអាប់មិនទាន់សម្លាប់ បានទេ ។

.  កុំអាលអរពួកអាល្អិតទាំង៧ ! យើងមិនទាន់ចាញ់ពួកឯងឡើយ !

.  កុំឱ្យគេថាក្មេងធ្វើបាបចាស់ឱ្យសោះណា៎ !

ព្រាយភ្នំស្រអាប់បានប្រើវិធីហៅសត្វចម្លែកទាំង៧មកប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលមិនអាចឱ្យទប់ទល់បាន ។ ជាដំបូង រាជកុមារពណ្ណវីបានប្រយុទ្ធសុវណ្ណហង្ស ដែលជាហេតុនាំឱ្យរាជកុមារពណ្ណវីរាងចាញ់ដៃបន្តិច តែពណ្ណវីបានសូត្រគាថាចងចិត្ត របស់សត្វហង្សបណ្ដើរ ប្រែយុទ្ធបណ្ដើរ ។ រាជកុមារនរវតីបានត្រូវពស់រុំខ្លួនជុំជិតរើពុំរួច សោះឡើយ ។ ត្បិតតែបែបនេះពិតមែន វាលរីបានប្រើឫទ្ធិបង្រួមខ្លួនឱ្យតូចជាលំដាប់រ ហូតដល់ខ្លួនពស់មិនអាចរឹតបាន ទើបរាជកុមារទី២បានរាយចងមន្តវិជ្ជាបង្ក្រាបពស់ដ៏ កាចសាហាវឱ្យបាក់បបខ្លបខ្លាចអំណាចរាជកុមារទី២យើង ។ រាជកុមារសុរជីបានត្រូវ អណ្ដើកចម្លែកមានស្លាបហោះដេញខាំគេចពុំរួច ។ សុរជីបានប្រើឫទ្ធិជ្រែកដី តែ អណ្ដើកនោះត្បុលទម្លុះដីដេញខាំតទៅទៀត រាជកុមារទី៣បានបញ្ឆោតអណ្ដើកនោះឱ្យ ហោះទៅមុខ ។ ឯរាជកុមារទី៣បានហក់លោតត្រឡប់ក្រោយយ៉ាងរហ័សជិះលើខ្នង សត្វនោះ ហើយបានជប់កងស្ពាន់ប្រាំពាក់ឱ្យអណ្ដើកត្រង់ក និងជើងទាំងបួនប្រើគាថា ឱ្យកងទាំងនោះរឹតសត្វនោះឱ្យសត្វនោះសុំអង្វរករ ទើបរាជកុមារព្រមបន្ធូរបន្ថយការធ្វើ ទារុណកម្មនេះ ។ រាជកុមារមហាពលីបានត្រូវសត្វហ៊ីងដែកប្រើខ្យល់ផ្លុំបង្កើតព្យុះសង្ឃ រាធ្វើឱ្យមហាពលីទប់មិនជាប់សោះ ។ រាជកុមារទី៤បានប្រើឫទ្ធិបញ្ចេញកម្លាំង មហាសាល មកទប់មាត់ហ៊ីងកុំឱ្យព្រួសខ្យលតទៅទៀត ហើយបានប្រើកងប្រាក់ ប្រាំពាក់លើក និង ដៃជើងទាំងបួនជាមួយនឹងការរាយមន្តលើកងទាំងនោះឱ្យកងរឹត ។ ដោយទ្រាំពុំពាន សត្វហ៊ីងបានសុំអង្វរកររាជកុមារមហាពលីឱ្យបន្ធូរបន្ថយកុំរឹតសម្លាប់ ខ្លួនទុកជីវិតឱ្យខ្លួន ផង ។ រាជកុមារវាលរីបានត្រូវឥន្ទ្រីប្រាក់ដេញចឹកខ្ញាំនឹងជើងទាំងពីរ វិះនឹងគេចពុំរួច ។ រាជកុមារវាលរីបានបំបាំងខ្លួនមិនឱ្យឥន្ទ្រីប្រាក់មើលឃើញនោះទេ ។ រាជកុមារទី៥យើងបានបង្ហាញដោយជិះលើខ្នងសត្វឥន្ទ្រីបា្រក់នោះធ្វើឱ្យរលាស់ខ្លួនជា ច្រើនលើកច្រើនសា តែរាជកុមារវាលរីបានមហាអាថ័នពាក់នឹងកឥន្ទ្រីប្រាក់ ហើយ សូត្រគាថាបញ្ជាកងអាថ័នរឹតកឥន្ទ្រីឱ្យវាទទួលរងទារុណកកម្មនោះជាទម្ងន់ ។ សត្វ ឥន្ទ្រីបានសុំអង្វរកររាជកុមារវាលរីឱ្យបន្ធូរកងកុំឱ្យរឹតកខ្លួននាំឱ្យខ្លួនពិបាកក្នុងការដក ដង្ហើមអី ។ រាជកុមារទី៥ព្រម តែសត្វឥន្ទ្រីត្រូវព្រមធ្វើជាពាហនៈរបស់ខ្លួនទើបរាជកុមារ យល់ព្រមតាម ។ រាជកុមារកញ្ចនីបានត្រូវគ្រុឌអគ្គីព្រួសភ្លើងដាក់ក្នុងដុតកម្ទេចឱ្យក្ស័យ សូន្យជីពជន្ម តែបំណងរបស់គ្រុឌមិនបានសម្រេចតាមបំណងរបស់ខ្លួនឡើយ ។ ហេតុ អ្វីទៅ ? ព្រោះដោយសាររាជកុមារកញ្ចនីកើតមកមានតេជោធាតុក្នុងព្រះកាយទើបភ្លើង របស់គ្រុឌពុំអាចដុតកម្ទេចរាជកុមារបាន ។ ពេលដឹងថា ភ្លើងពុំអាចធ្វើអ្វីរាជកុមារកញ្ច នីបាន វាក៏ប្រើស្លាបទាំងគូរបស់វាបក់ឱ្យកើតជាព្យុះសង្ឃរាដ៏ខ្លាំងក្លាធ្វើឱ្យរាជកុមារទី៦ របស់យើងទប់ទល់ស្ទើរពុំចង់បាន ។ ភ្លាមនោះ រាជកុមារទី៦ប្រកបដោយព្រះបញ្ញាញា ណបានស្ទុះលោតដាំដូងឱ្យហួសរំលងពីលើក្បាលគ្រុឌ ហើយហាព្រះឱស្ឋបញ្ចេញនូវ កងអគ្គីមួយពាក់ពីលើករបស់គ្រុឌ ហើយជិះច្រកគាវពីលើស្មាទាំងពីររបស់គ្រុឌបណ្ដើរ សូត្រគាថាឱ្យកងអគ្គីរឹតកគ្រុឌបណ្ដើរ ។ គ្រុឌឋិតក្នុងភាពឈឺចាប់ខ្លាំងពេកក៏មានបំណ ងចង់ចាប់រាជកុមារកញ្ចនីបោកសម្លាប តែកញ្ចនីដឹងមុនស្ទុះលោតចេញពីស្មារបស់គ្រុឌ ផង សូត្រគាថាជាច្រើនមេដើម្បីឱ្យកងនៅករបស់គ្រុឌរឹតកាន់តែខ្លាំងផង ។ គ្រុដលុះ ដល់ទប់ពុំជាប់នឹងកម្លាំងឫទ្ធិរបស់កងអគ្គីរបស់រាជកុមារទី៦ពុំបាន ក៏សុខចិត្តថ្វាយខ្លួន ជាពាហនៈរហូតដល់ក្ស័យព្រះជន្មរបស់ខ្លួន ។ ចុងក្រោយដល់វេនរាជកុមារគង្គាវីម្ដង ត្រូវសត្វមករៈដេញខាំទោះហោះខ្ពស់យ៉ាងណាក៏គេចពុំរួច តែរាជកុមារមានព្រះបញ្ញា ញាណខ្លាំងពូកែជាងបងៗដោយរាជកុមារពៅបានខ្ជាក់ខ្សែរឹតក និងជើងទាំងបួនឱ្យរឹត ក និងជើងទាំងបួនរបស់សត្វមករៈដែលធ្វើឱ្យវាឈឺចាប់ក្រៃលែងរកទីបំផុតគ្មាន ។ សត្វមករៈបានក្រាបចុះបង្អោនសិរសាទៀបព្រះបាទារបស់រាជកុមារពៅសម្ដែងសុំព្រះ រាជទានទោសដល់ខ្លួនដែលប្រមាថព្រះចេស្ដារបស់ព្រះរាជកុមារពៅ ។ ដោយសារតែ មានព្រះទ័យសណ្ដោសប្រណីដល់សត្វលោក រាជកុមារបានធ្វេសប្រហែសព្រលែង សត្វនោះឱ្យរួចពីចំណងសិល្ប៍របស់រាជកុមារ ។ សត្វមករៈមានសណ្ដានជាសត្វតិរច្ឆាន ពុំយល់នូវក្ដីកតញ្ញូកតវេទីដូចមនុស្សសោះឡើយ ។ ដោយវាបានរួចពីចំណងក៏បកមក សងសឹកវិញ ព្រោះត្រូវរាជកុមារពៅធ្វើទារុណកម្មនាំឱ្យវាលំបាកប្រាណ ។ ហេតុនេះវា ត្រូវតែសងសឹកវិញចំពោះទង្វើរបស់រាជកុមារពៅ ។ រាជកុមារពៅបានគង់ពែនព្រះភ្នែន ហើយបឹទព្រះនេត្រទាំងគូប្រមូលផ្ដុំសមាធិបើកញាណទី៦ដឺងសព្វទិសានុទិស ។ ដោយនឹកស្មានថា រាជកុមារពុំដឹងពីទង្វើខ្លួនដែលនឹងប៉ងត្របាក់លេបរាជកុមារពៅចូល ក្នុងពោះ ក៏ហាមាត់ប្រុងត្របាក់លេបរាជកុមារពៅ ។ ព្រះរៀមទាំងអស់បានភ័យស្លុត នឹងហេតុការណ៍ខាងលើជាខ្លាំង បម្រុងនឹងបន្លឺព្រះសូរសៀងខ្លាំងៗដើម្បីដាស់ព្រះ ស្មារតីឱ្យដឹងពីអំពើរមិលគុណរបស់សត្វមករៈនោះ ។ ភ្លាមនោះ រាជកុមារពៅបានប្រើ ឫទ្ធិតាមញាណទី៦បញ្ជាខ្សែសិល្ប៍ទាំងប្រាំឱ្យចងរឹត ដើម្បីធ្វើនូវទារុណកម្មឱ្យធ្ងន់ធ្ងរឱ្យ សមនឹងអំពើអកតញ្ញូរបស់សត្វមករៈនេះ ។ សត្វមករៈបានសុំអង្វរករម្ដងហើយម្ដង ទៀតធ្វើឱ្យសត្វមករៈនោះប្រកាច់រមួលខ្លួនស្ទើរតែក្សិណក្ស័យទើបរាជកុមារពៅរំសាយ សមាធិ ហើយឈប់សូត្រគាថារឹត ។ សត្វមករៈបានដឹងខុស ក៏សុំរាជកុមារពៅធ្វើជា ម្ចាស់ ហើយសុំថ្វាយជីវិតធ្វើជាជំនិះតទៅថ្ងៃអនាគតដរាបស្លាប់ពីអត្តភាពនេះ ។ ដោយ ឃើញឫទ្ធានុភាពរបស់រាជកុមារទាំង៧ហើយ ព្រាយភ្នំស្រអាប់បានតយុទ្ធជាមួយរាជ កុមារទាំង៧ជាបន្តទៅទៀត ។ ព្រាយភ្នំស្រអាប់ពិតជាខ្លាំងពូកែមែន ជៀសពុំប្រើវត្ថុទិព្វ ពុំបាន ។ ព្រាយភ្នំស្រអាប់បានប្រើឫទ្ធិរបស់ខ្លួនដោយប្រើឈើច្រត់ប្រយុទ្ធតបនឹងវត្ថុ ទិព្វទាំង៧ ។ ដោយអំណាចវត្ថុទិព្វទាំង៧ជារបស់ព្រះវិស្ណុធ្វើឱ្យព្រាយភ្នំស្រអាប់ត្រូវ របួសធ្ងន់រហូតដល់បាត់បង់ជីវិត មុនស្លាប់ព្រាយនោះបានបញ្ជូនដំណឹងទៅយាយធ្មប់ អបលាកា ដែលត្រូវជាសិស្សច្បងរបស់ព្រាយភ្នំស្រអាប់ឱ្យដឹងថា ក្មេងប្រុស៧នាក់មាន ឫទ្ធិចេស្ដាខ្លាំងពូកែណាស់ ចូរសិស្សច្បងប្រយ័ត្នខ្លួនឱ្យមែនទែន ។ លុះចប់ការផ្ដាំផ្ញើ ហើយ ក៏រលាយវិញ្ញាណបាត់ទៅ ។

រាជកុមារទាំង៧បានជិះពាហនៈនីមួយៗធ្វើដំណើរត្រឡប់មកកាន់រាជវាំងនៃនគរ កញ្ចនរដ្ឋវិញប្រកបដោយជ័យជំនះឈ្នះលើព្រាយភ្នំស្រអាប់បានទាំងពាហនៈជាជំនិះ ផងដែរ ។ នៅពេលនោះប្រជានុរាស្ត្រនគរកញ្ចនរដ្ឋបានចេញពីផ្ទះសម្បែងមកអបអរ សាទរដល់ជ័យជំនះរបស់រាជកុមារទាំង៧ផងដែរ ។ រាជកុមារទាំងអស់បានបែរព្រះ ភក្ត្រទតមើលព្រះបាទសិម្បីលីឃើញថា នៅស្រពាប់ស្រពោននៅឡើយ ។ ដោយយល់ អធ្យាស្រ័យរបស់ព្រះអង្គ ទើបរាជកុមារទាំងអស់យាងចូលវាំងជាមួយព្រះរាជា ហើយក៏ ចូលទៅក្នុងរាជដំណាក់របស់ព្រះរាជអគ្គមហេសីព្រះនាម ពិចិត្របុប្ផា ដែលត្រូវជាម្ចាស់ អ៊ំរបស់រាជកុមារទាំង៧ដែលបានសោយព្រះវិរាល័យដោយសារព្រាយភ្នំស្រអាប់ ដើម្បី មើលព្រះសពរបស់ព្រះរាជអគ្គមហេសី ។ អាស្រ័យហេតុខាងលើ ព្រះរាជកុមារទាំង៧ បានបួងសួងសំបូងសម្រូងឱ្យវត្ថុទិព្វទាំង៧ជួយសង្គ្រោះព្រះជន្មព្រះរាជអគ្គមហេសីឱ្យ រស់រានមានព្រះជន្មឡើងវិញ ។ ដោយអំណាចនៃមហិទ្ធិឫទ្ធិរបស់ស័ង្ខទិព្វបានចេញមក នូវទឹកពិសិដ្ឋស្រោចស្រពលើព្រះសពរបស់ព្រះរាជអគ្គមហសីតាំងពីព្រះសីសៈរហូត ដល់ចុងព្រះបាទាបានផ្សាយចេញនូវរស្មីព័ណ៌ខៀវយ៉ាងភ្លឺរន្ទាលពេញព្រះរាជដំណាក់ទាំងមូល ។ លុះដល់ពន្លឺនោះរលត់បាត់ទៅ ព្រះរាជអគ្គមហេសីបានចាប់កម្រើកព្រះ អង្គុលីបន្ដិចៗ ហើយបើកព្រះនេត្រ និងលាន់ព្រះឱស្ឋឡើងរកព្រះវារី ដើម្បីសោយបំ- បាត់ការស្រេក ។ ព្រះបាទសិម្បីលីបានសប្បាយព្រះរាជហឫទ័យជាខ្លាំង ហើយបាន ត្រេកអរក្នុងព្រះទ័យនឹងបានឃើញព្រះមហេសីមានព្រះជន្មឡើងវិញ ។ ព្រះរាជអគ្គ មហេសីបានតើនឡើង ហើយមានព្រះសវនីយ៍យ៉ាងផ្អែមល្ហែមទៅកាន់រាជកុមារទាំង៧ ៖

.  តើបុត្រទាំង៧មានព្រះនាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ បុត្រសម្លាញ់ ?

.  ក្រាបទូល ! ព្រះមាតា ! ពួកទូលបង្គំជាស្រីទេ !

.  ពិតមែនហែស៎ ! បុត្រមាតា !

.  ព្រះពរ !

ព្រះរាជកុមារទាំង៧បានប្ដូរព្រះទម្រង់ពីម្រាមចង្អុលទៅម្រាមកណ្ដាលវិញធ្វើឱ្យ ព្រះកាយព្រះរាជកុមារទាំង៧ប្រែជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាកំពុង  លុតជង្គង់ថ្វាយបង្គំព្រះរាជអគ្គមហេសីរបស់នគរកិន្នរ ។ ព្រះរាជិនីបានមានសវនីយ៍ទៅ កាន់ព្រះរាជធីតាទាំង៧ដោយព្រះសូរសៀងពិរោះ ៖

.  តើបុត្រីទាំងអស់អាំចប្រាប់ព្រះនាមរបស់បុត្រដល់មាតាផងបានដែរឬទេ ?

.  ព្រះពរ ! បានព្រះមាតា ! ខ្ញុំម្ចាស់មានព្រះនាមថា ពណ្ណវី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា នរវតី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា សុរជីប ។

.  ខ្ញុំម្ចាស់មានព្រះនាមថា មហាពលី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា វាលរី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា កញ្ចនី ។

.  ហើយខ្ញុំម្ចាស់ពៅគេមានព្រះនាមថា គង្គារី ។

.  តើបុត្រទាំងអស់គ្នាជាបុត្ររបស់ព្រះរាជានៃនគរណា ហើយមាតាបិតាមានព្រះ នាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ ? ហាក៎ ! គួរឱ្យស្រឡាញ់គ្រប់អង្គទាំងអស់គ្នា ហ្នឹង !

.  ពួកបុត្រជាបុត្ររបស់ព្រះមាតាមានព្រះនាមថា ពិចិត្រមាស និងព្រះបិតាមាន ព្រះនាម សត្ថវង្ស ណាព្រះមាតា !

.  ថាម៉េចបុត្រីទាំងអស់ជាបុត្ររបស់ម្ចាស់អូន ពិចិត្រមាស មែនហែស៎ ! ចុះប្រវត្តិ របស់បុត្រីទាំងអស់មានលំអានយ៉ាងណាខ្លះទៅ ? បានជារសាត់អណ្ដែតមកដល់នគរ ព្រះមាតាដូច្នេះទៅវិញ !

ព្រះនាងពណ្ណវីបានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងតាំងពីដើមរហូតដល់ ពួកព្រះនាងមកដល់នគរព្រះមាតុច្ឆាបែបនេះឯង ។ ព្រះរាជិនី ពិចិត្របុប្ផា បានហៀរ ហូរជលនេត្រជោគជាំព្រះភក្ត្ររបស់ព្រះអង្គលាយឡំជាមួយសំណោកសោកសៅថែម ទៀតផង ។ ដោយអាណិតព្រះភាគិនេយ្យទាំង៧ក្រៃពេក ក៏ទ្រង់ស្រវាឱបព្រះនាងទាំង ៧ម្ដងមួយអង្គៗរហូតដល់អស់ព្រះទ័យ ទើបទ្រង់រសាយបាត់ក្ដីសោកសៅពីក្នុងព្រះ ទ័យ របស់ទ្រង់ ។ ព្រះរាជបុត្រាបុត្រីរបស់ព្រះរាជិនី ពិចិត្របុប្ផា ក៏បានសប្បាយព្រះ ទ័យដៃលពួកទ្រង់បានស្គាល់ និងជួបព្រះរាជវង្សានុវង្សផងដែរ ។ ដោយអាស្រ័យហេតុ ទាំងឡាយខាងលើ បានញ៉ាំងឱ្យដំណើរទៅជួយសង្គ្រោះព្រះមាតាត្រូវស៊ីពេលយូរតទៅ ទៀត ។

ក្រោយពីសំណាក់នៅដែននគរកញ្ចនរដ្ឋមួយរយៈ ព្រះរាជធីតាទាំង៧បានប្រែ កាឡាព្រះកាយជារាជកុមារាដូចដើមវិញ ហើយលាព្រះមាតុច្ឆានិងព្រះស្វាមីរួមទាំងព្រះ រាជបុត្រាបុត្រី ដើម្បីបន្តបេសកកម្មជួយសង្គ្រោះព្រះមាតាតទៅទៀត ។ ព្រះរាជអគ្គ មហេសីបានចាត់ឱ្យកងកម្លាំងខ្លះជូនដំណើរព្រះរាជកុមារទាំង៧ រហូតដល់ផុតដែន នគរកញ្ចនរដ្ឋ ទើបកងកម្លាំងនោះត្រឡប់ទៅទូលថ្វាយព្រះរាជិនី ។ លុះរាត្រីកាលចូល មកដល់ រាជកុមារទាំង៧បានសម្រាកព្រះកាយក្នុងព្រៃព្រឹក្សាលតាវល្លិជាបណ្ដោះអា សន្នសិន ដើម្បីរង់ចាំដល់ភ្លឺទើបបន្តដំណើរទៅមុខទៀតជាមួយជំនិះទាំង៧ ។ មួយប៉-ព្រិចភ្នែក រាត្រីបានកន្លងផុតទៅយ៉ាងរហ័សចង់ទប់ក៏មិនកើតដែរ ។ ដូច្នេះគួរតែ បណ្ដោយតាមពេលវេលាឱ្យទៅមុខចុះ យើងក្រឡេកមើលព្រះរាជកុមារទាំង៧យើង វិញ តើយ៉ាងម៉េចទៅហើយ ? អីយ៉ា ! តើនឡើងគ្រប់អង្គហើយតើ ! កំពុងសោយផ្លែ ផល្លាយ៉ាងឆ្ងាញ់ពិសារបែបមើលទៅទើបនឹងបេះហើយមើល៍ទៅ ! លុះព្រះរាជកុមារ ទាំង៧បានសោយឆ្អែតស្កប់ស្កល់ ហើយបានផ្ទំសម្រាកសម្រាន្តស្រកស្រន់ធូរក្នុងព្រះ ឧទរគ្រប់អង្គ ។ ព្រះសុរិយាបានបង្អើតព្រះភក្ត្របញ្ចេញរស្មីចិញ្ចែងចិញ្ចាចបាចសាចទៅ គ្រប់ទិសទីលើផែនព្រះធរណីឱ្យយល់តែភាពរុងរឿងថ្កុំថ្កើងនេះធ្វើឱ្យសត្វលោកទាំង អស់រស់យ៉ាងសប្បាយរីករាយនឹងរស្មីដ៏បវរនេះ ។ វេលាព្រះទិនករពេញពន្លឺ អង្គរាជ កុមារទាំង៧កាយបានស្រូតរូតម្នីម្នាឆ្លងកាត់អរញ្ញប្រទេសដោយពឹងពាហនៈជាជំនិះ ទាំង៧យាត្រាលាសព្វសត្វទាំងពួងដែលបានកំដរព្រះអង្គគ្រប់អង្គឱ្យផ្ទំលង់លក់ដល់ អរុណរះ ។ គុណូបការគុណនេះព្រះអង្គទាំងឡាយពុំភ្លេចភ្លាំងមួយគ្រាណាឡើយជា ហេតុនាំឱ្យព្រះអង្គគ្រប់គ្នាមានសុវត្ថិភាពគ្មានសត្រូវអ្វីមកយាយីជីពជន្មនោះទេ ។ គ្រាន់តែជិតផុតព្រៃ ជំនិះទាំង៧បានប្រាណប្រែកាឡាខ្លួនទៅជាខ្សែព្រះសុរងភ្លាមទុក ឱ្យព្រះរាជកុមារទាំង៧អង្គយាងចរលីលាចូលផ្សារផ្សោរវិញ ។ ក្នុងផ្សារ មនុស្សម្នាអ៊ូអរ ទ្រហឹងអឺងកងគួរឱ្យគន់រំពៃមើលខ្លាំងណាស់ ។ អ្នកខ្លះមានលក់សាច់ជ្រូក សាច់មាន់ សាច់ទា សាច់គោ ក្របីដាក់លើជ្រញ់ព្យួរខាងមុខតូប អ្នកខ្លះលក់បន្លែមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃលាវ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃបូកគោ ឆៃថាវ ត្រកួន ខាត់ណា …ដាក់តម្រៀប ជាផ្នែកៗលើកម្រាលក្រាលលើដីឬលើធ្នើរនៅខាងមុខអ្នកលក់ ។ អ្នកខ្លះលក់សាច់សត្វ ព្រៃមាន ឈ្លូស ប្រើស ក្ដាន់ ជ្រូកព្រៃ រមាស រមាំង ទន្សោង …ដាក់ព្យួរឬហាន់ចំណិត ស្ដើងៗដាក់លើជ្រញ់ក្នុងតូបផ្នែកខាងមុខ ។ អ្នកខ្លះលក់គ្រឿងអលង្ការមានចិញ្ចៀន ក្រវិល ខ្សែក កងដៃ កងជើង រយ៉ា អង្កាំ ទំហ៊ូ ជាដើម មានខ្លះធ្វើអំពីភ្លុក ដី ឈើ ស្ពាន់ មាស ទង់ហ្វ៊ា សម្រឹទ្ធិដាក់រៀបតាមលំដាប់មានជាច្រើនបែបច្រើនសណ្ឋានគួរឱ្យពិច ពិលរមិលមើលខ្លាំងណាស់ ។ អ្នកខ្លះក៏លក់កុលាបភាជន៍មានចាន ឆ្នាំង ក្អម ពួច ពិន្ទង ក្រឡ ពាង …ដាក់តម្រៀបតាមទំហំសណ្ឋានល្អមើលណាស់ដែរ ។ អ្នកខ្លះក៏មាន លក់គ្រឿងសង្ហារឹមធ្វើអំពីឈើ ឫស្សី វល្លិឬផ្ដៅមានកៅអីវែង ជើងតាំង កៅអីតូចធំ គ្រែ តុជាដើម ។ អ្នកខ្លះក៏លក់សម្លៀកបំពាក់ប្រុសម្ខាងស្រីម្ខាងមានខោវែងបែបចិន បែប ខ្មែរ ខោជើងខ្លី សំពត់កំណាត់ អាវដៃវែងខ្លីបែបផែនផ្សេងៗ ក្បិន សំពត់សំឡុយជាដើម ខ្លះដេរពីកំណាត់ព្រែ ឬ ខៀន ផាឌិប ទេសឯក ហូល ផាមួង ។ អ្នកខ្លះស៊ីកាត់ដេរប៉ាក់ ឌិន ជាបែបផែនតាមសំណូមពររបស់អតិថិជន ។អ្នកខ្លះជាជាងដែកធ្វើជាកាំបិត ដាវ កណ្ដៀវ កង្វេ ចែ ដឺង ដឺថចិន ញញួរ ពន្លាក ប្រណាក ដង្កៀប កន្ត្រៃ …ដាក់ព្យួរមុខតូប ឬតម្រៀបលើរានពីខាងក្រោម និងកំពុងដំលត់ដែក ស្ពាន់ មាស លង្ហិន ជាដើម ។ អ្នកខ្លះក៏លក់អង្ករមានអង្ករដំណើប អង្ករខ្សាយ ស្រូវធ្ងន់ ស្រូវកណ្ដាល ស្រូវស្រាល និង លក់ពូជស្រូវទុកដាំដុះ ។ អ្នកខ្លះទៀតក៏លក់ម្ហូបអាហារផ្សេងៗមានខ្ចប់ហើយ និងមិន ទាន់ខ្ចប់ ម្ហូបគោកក៏មាន ទឹកក៏មាន អាហារខ្លះទើបនឹងចំអិនក្ដៅៗមានសាច់ប្រលាក់ អាំង ឆ្អើរ បំពង ចំហុយ ស្ងោរ ឬចៀន ។ យើងរៀបរាប់ដល់ត្រឹមនេះធ្វើឱ្យរាជកុមារពៅ កូរព្រះឧទរស្រេកឃ្លានចង់សោយព្រះក្រយាថ្ងៃត្រង់ល្មម ។ រាជកុមារទី១បានចូលទៅ រកតូបលក់អាហារដោយទិញបាយ និងអាហារអាំងមក ។ រឿងមួយដែលគួរឱ្យកើត បានកើតឡើងគឺរាជកុមារមិនស្គាល់ប្រាក់។ ភ្លាមនោះ រាជកុមរពណ្ណវីបានមានបន្ទូល ឡើង ៖

.  ប្រាក់ជាអ្វើទៅ ? អ៊ំស្រី !

.  យី ! ក្មេងនេះមកពីណាអញ្វេះ ? មិនស្គាល់ប្រាក់ ! នួក ! មើលខាងណ៎ !

រាជកុមារពណ្ណវីបានបែរព្រះភក្ត្រទៅតាមទិសដៅដែលអ៊ំស្រីចង្អុល ហើយក៏លាន់ ព្រះឱស្ឋឡើង ៖

.  អ៎ ! ហ្នឹងហែស៎ ! ហៅថាប្រាក់ ! ខ្ញុំមានច្រើនណាស់ ! អ៊ំចង់បានប៉ុន្មាននិយាយ មកចុះ ?

.  គឺដប់មាសក !

.  ណេះ ! មិនបាច់អាប់ទេ !

.  យី ! មាសច្រើនណាស់ក្នួយ ! ក្មួយឯងលួចពីគេមែន ?

.  ទេ ! មាសរបស់ខ្ញុំទេ ! ខ្ញុំមិនប្រព្រឹត្តអំពើទុច្ចរិតនោះទេ !

.  តែយើងបាត់មាសមួយកញ្ចប់នៅក្នុងថ្នក់របស់យើង តើឯងលួចមែនទេ ?

.  លោកពូកុំមានប្រសាសន៍បែបនេះ ខ្ញុំពុំបានលួចនោះទេ !

.  ជាក្មេងកុំនិយាយកុហាកឱ្យសោះ ! ប្រយ័ត្នយើងវាយតិចថាមិនអាណិតក្មេងឱ្យ សោះណា៎ !

.  ខ្ញុំជាកូនអ្នកថ្លៃថ្នូរម្នាក់ពុំចេះនិយាយកុហកនោះទេ !

.  ហ៊ឹស ! សម្ដីថ្លោសណាស់តើ ! ចាំមើល៍ឯងមាត់រឹងប៉ុនណា៎ !

.  កុំអីក្មួយ ! ម្នាក់ហ្នឹងកាចណាស់ !

.  ឆាប់ចូលមកវាយខ្ញុំមក ! ខ្ញុំឈររង់ចាំហើយ !

បុរសនោះស្ទុះចូលមកវាយរាជកុមារពណ្ណវី តែរាជកុមារយើងមិនឈរចាំឱ្យគេវ៉ៃ ងាយឯណា ។ បុរសនោះវាយរាជកុមារមិនត្រូវ ព្រោះទ្រង់ប្រើឫទ្ធិបំបាំងខ្លួនគេចពីបុរស នោះភ្លាមដែរ ។ រាជកុមារគិតតែពីបំបាំងព្រះកាយរហូតដល់បុរសនោះហត់ស្ទើរងើប ឈរលែងរួចក៏ស្រដីទាំងហត់ឡើង ៖

.  បាន…ហើយ…! យើង…ឈប់…វ៉ៃ…ទៀត…ហើយ !

.  ហត់ហើយហេស៎ ! បាន ! អញ្ចឹងខ្ញុំសុំយកបាយ និងម្ហូបឱ្យប្អូនៗខ្ញុំសិនហើយ !

ឆ្លៀតពេលរាជកុមារភ្លេចព្រះកាយ បុរសនោះបានស្រវាឱបទ្រង់ភ្លាម ហើយ ពោលទាំងបញ្ឈឺឡើង ៖

.  យ៉ាងម៉េចអាល្អិត ? ឥឡូវឯងនៅក្នុងដៃរបស់យើងហើយ ! ឯងចង់ទៅណា ទៀត ?

.  ពូចាប់ខ្ញុំជាប់ហើយនៅ ?

.  ជាប់ហើយ !

.  ហ៎ ! សូមលោកតាជួយចាំចៅផង !

សូត្រតែប៉ុណ្ណេះ រាជកុមារបានបំបាំងព្រះកាយភ្លាមធ្វើឱ្យបុរសនោះឱបខ្យល់ក្នុង ចិត្តបែរអស់សង្ឃឹមទៅវិញ ។ ឯរាចកុមារបានបង្ហាញព្រះកាយនៅចំពោះមុខប្អូនៗ ហើយចែករំលែកបាយ និងម្ហូបឱ្យប្អូនសោយជាមួយគ្នា ។ បុរសនោះបានក្រឡេកភ្នែក រករាជកុមារពណ្ណវីជុំវិញខ្លួន ក៏ប្រទះឃើញកំពុងសោយព្រះក្រយាយ៉ាងសប្បាយរីករាយ ជាមួយព្រះអនុជទាំង៦ទៅវិញធ្វើឱ្យបុរសនោះខឹងក្រេវក្រោធជាមួយទ្រង់ជាខ្លាំង ។ ជា អកុសល បុរសនោះបានស្ទុះបម្រុងនឹងលើកចម្រៀកក្ដារមួយមកវាយរាជកុមារទី១ក៏ ទាក់ជើងនឹងកៅអីដួលច្រឡោតតោតតូងបោះចម្រៀកទៅលើទ្រង់ ។ រាជកុមារទី៦បាន ទតឃើញក៏ប្រញាប់សូត្រគាថាចង្អុលឱ្យចម្រៀកក្ដារឆេះយ៉ាងរហ័សក្លាយទៅជាផេះ ភ្លាមៗនោះដែរ ។ បុរសនោះបានឃើញ ហើយភ័យញ័រទទ្រាក់រាងកាយទាំងមូលក្នុង វេលានោះដែរ ។ លុះសោយព្រះក្រយាឆ្អែតស្កប់ស្កល់ហើយ ក៏បន្តដំណើរទៅមុខទៀត ឥតបង្អង់យូរឡើយ ។ មិនយុរប៉ុន្មានក៏ទៅដល់ជាយរាជធានីនគរពារាណសី រាជកុមារ ទាំង៧បានទទួលដំណឹងថា ព្រះបាទព្រហ្មទត្តប្រឈួនធ្ងន់ ហើយរាជកិច្ចត្រូវប្រគល់ឱ្យ ព្រះរាជបុត្រច្បងគេជាឧបរាជឱ្យសម្រេចព្រះទ័យជំនួសបាន ។ ដោយមានព្រះទ័យ ព្រួយបារម្ភជួសព្រះរាជបុត្រទាំងអស់ រាជកុមារទាំង៧យើងបានសម្រេចព្រះទ័យថា នឹងចូលគាល់ព្រះរាជបុត្រជាឧបរាជ ហើយនឺងយាងទៅពិនិត្យមើលព្រះរាជសុខភាព របស់ព្រះបាទព្រហ្មទត្ត ។ ពេលឮថា មានរាជកុមារទាំង៧មានឫទ្ធិខ្លាំងពូកែអាចយក ឈ្នះលើជនធម្មតាបាន ហើយពួកទ្រង់ប្រុងមកជួយព្យាបាលព្រះរោគថ្វាយព្រះបិតា ទ្រង់ ព្រះឧបរាជបានចេញព្រះរាជបញ្ជារារាំងពួករាជកុមារទាំង៧មិនឱ្យចូលវាំងឡើយ ។ ព្រះរាជកុមារទាំង៧បានជិះលើខ្នងសត្វមករៈ ហើយហោះចូលទៅក្នុងរាជដំណាក់ ដែលព្រះបាទព្រហ្មទត្តផ្ទំ ។ ដោយឃើញថា មានមិនស្រួលកើតឡើងនោះ រាជកុមារទី៥បានប្រើមន្តបំបាំងកាយគ្រប់អង្គមិនឱ្យអ្នកទាំងឡាយមើលឃើញឡើយ ។ រាជកុមារ ពៅបានយាងទៅពាល់ថ្ងាស់ព្រះបាទព្រហ្មទត្ត ក៏បានដឹងថា ប្រឈួនដោយសារហេតុ ពីរប្រការ គឺ ១.ដោយសារព្រះអង្គឮថា បុត្រីទាំងទេ្វជាទីស្រឡាញ់សោយព្រះវិរាល័យ ចោលទ្រង់ និង២.ដោយសារព្រះអង្គត្រូវរាជពេទ្យទទួលបញ្ជាពីព្រះរាជបុត្រឧបរាជ លួចដាក់ថ្នាំប៉ូវខ្លាំងពេកធ្វើឱ្យព្រះរាជសុខភាពទន់ខ្សោយស្រាប់ទប់នឹងជាតិប៉ូវខ្លាំងពុំ បានក៏ប្រឈួនផ្ទំរហូត ។ បើតែយ៉ាងនេះ ព្រះអង្គមុខជាក្ស័យព្រះជន្មពុំខានឡើយ ។ គ្រានោះ រាជកុមារទី១ក៏ត្រាស់សួរទៅព្រះអនុជពៅឡើង ៖

.  បើដឺងមូលហេតុហើយ តើយើងត្រូវធ្វើយ៉ាងម៉េចដែរ ?

.  វិធីទី១.ត្រូវពួកយើងទាំង៧ផ្ដុំវត្ថុទិព្វទាំង៦ទប់ដួងព្រលឹងព្រះអង្គឱ្យជាប់ ហើយ បើកផ្លូវឱ្យខ្ញុំប្រើស័ង្ខទិព្វបណ្ដេញជាតិពុលចេញពីព្រះសរីរាង្គកាយរបស់ទ្រង់ទើបបាន ។ ឯវិធីទី២.ត្រូវព្យាបាលព្រះរោគខាងដួងព្រះទ័យរបស់ទ្រង់ ។

.  ទាំងអស់គ្នាសណ្ដាប់ឮព្រះអនុជពៅមានរាជបន្ទូលហើយមែនទេ ?

.  ព្រះពរ ! ម្ចាស់បង !

.  សូមដោយអំណាចវត្ថុទិព្វទាំង៦ជួយឱ្យដួងព្រលឹងព្រះបាទព្រហ្មទត្តគង់នៅ ក្នុងព្រះរូបនេះផងចុះ ! ( រាជកុមារទាំង៦មានបន្ទូលបណ្ដើរ ដកវត្ថុទិព្វទាំង៦មកប្រើ បណ្ដើរ )

.  សូមឱ្យអនុភាពនៃស័ង្ខទិព្វជួយបណ្ដេញជាតិពុលពីក្នុងព្រះកាយរបស់ព្រះរាជា អង្គនេះចេញអស់ទៅ !

ដោយអំណាចនៃវត្ថុទិព្វទាំង៧បានជួយឱ្យព្រះបាទព្រហ្មទត្តជាសះស្បើយភ្លាម ហើយបានតើនឡើងហាក់ដូចជាភ្ញាក់ពីសុបិន្តនិម្មិតអញ្ចឹង ។ ព្រះរាជកុមារទាំង៧អង្គក៏ កាឡាប្រែព្រះកាយជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាធ្វើឱ្យព្រះអង្គសព្វព្រះ រាជហឫទ័យជាខ្លាំង ។ ដោយដឹងព្រះទ័យរបស់ព្រះបាទព្រហ្មទត្ត រាជធីតាពៅបានទូល ទៅព្រះអង្គឡើង ៖

.  ខ្ញុំម្ចាស់មានព្រះនាមថា គង្គារីទេវី ជាបុត្រីពៅរបស់ព្រះមាតាព្រះនាម ពិចិត្រ មាស និងព្រះបិតាព្រះនាម សត្ថវង្ស ណា៎ព្រះរាជអយ្យិកោ ។

.  ពិតមែនហែស៎ ! ព្រះរាជនត្តាក្សត្រី ! ហ៊ឹស ! ឯណាសេនា ?

.  ក្រាបទូលព្រះអង្គពេលនេះអំណាចធ្លាក់ក្នុងព្រះហស្ថរបស់ព្រះឧបរាជហើយ !

.  បុត្រាក្បត់ !

.  ព្រះបិតា ! ម្ដេចក៏ជាពីព្រះរោគបានលឿនម្ល៉េះ ! គឺពួកនាងជាអ្នកធ្វើមែនទេ ?

.  មែនហើយ ! ព្រះមាតុលា !

.  អ្នកណាជាមាតុលា ?

.  ពួកខ្ញុំម្ចាស់ជាបុត្រីរបស់ព្រះមាតា ពិចិត្រមាស ណា៎ !

.  ពិតមែនហែស៎ !

.  ត្រូវហើយ !

.  ព្រះបិតា ! បុត្រាសុំព្រះរាជទានទោសផង !

.  បាន ! បិតាមិនប្រកាន់ទោសបុត្រទេ ! តែបុត្រត្រូវកែប្រែព្រះរាជបំណងប៉ងធ្វើ គុតព្រះបិតាតទៅទៀត ! ស្ដាប់បានហើយឬនៅ ?

.  ទទួលព្រះរាជបញ្ជា ! ព្រះបិតា !

.  យាងទៅវិញចុះ !

.  អរព្រះគុណព្រះបិតា !

លុះព្រះឧបរាជបានយាងចេញពីរាជដំណាក់របស់ព្រះបាទព្រហ្មទត្តផុតហើយ ព្រះនាងដ៏ស្រស់ប្រិមប្រិយទាំង៧អង្គកំពុងគង់អង្គុយរាបនឹងដីចាំសណ្ដាប់កិច្ចសន្ទនា រវាងបិតា និងបុត្រ ។ ព្រះបាទព្រហ្មទត្តបានចាប់ព្រះហស្ថព្រះរាជធីតាកញ្ចនីទេវី ហើយព្រះនាងបានប្រើឫទ្ធិធ្វើឱ្យព្រះអង្គជ្រាបហេតុការណ៍ទាំងអស់ដែលព្រះនាងបាន ជួបប្រទះរហូតមកដល់នគរពារាណសីនេះ ។ លុះព្រះអង្គជ្រាបព័ត៌មានអស់ហើយ ក៏ ទ្រង់រៀបរាជដំណាក់ចំនួន៧ឱ្យព្រះរាជនត្តាក្សត្រីទាំង៧អង្គផ្ទំសំណាក់នៅមួយរយៈខ្លី សិនទម្រាំតែយាងទៅនគរកន្ថរដ្ឋវិញនោះ ។

ពេលវេលាជួបជុំព្រះញាតិមិនយូរឡើយ ហេតុនេះព្រះរាជថីតាទាំង៧បានប្រាណ ប្រែកាឡាជារាជកុមារាវិញ ហើយបន្តយាងយាត្រាចរលីលាចាកនគរពារាណសី ។ ដំណើរចរលីលាកាត់ព្រៃជាយដែនយ៉ាងរហ័សរហូតផុតដែនពារាណសីចូលដល់ដែនកន្ថរដ្ឋ ។ គ្រាន់តែចូលដែនកន្ថរដ្ឋភ្លាម ចំហាយអាក្រក់បានគ្របដណ្ដប់លើដែននគរកន្ថ រដ្ឋ ។ រាជកុមារទាំង៧បានពិនិត្យមើលភូមិប្រទេសសព្វគ្រប់ ក៏ដឹងច្បាស់ថា នេះជានគរ កន្ថរដ្ឋហើយ ។ បេសកកម្មរបស់រាជកុមារទាំង៧ជិតបញ្ចប់ហើយដែរ ។ អាណាប្រជានុ រាស្ត្រក្នុងនគរទាំងមូលបានទទួលរងឥទ្ធិពលចំហាយអាក្រក់ស្ទើរគ្រប់ៗគ្នា ។ ជា សំណាងល្អ រាជកុមារសុរជីបានប្រើឫទ្ធិដោយយកព្រះហស្ថពាល់ព្រះធរណី ដើម្បីស្វែង រកទីកន្លែងដែលគេបានកប់ព្រះរូបរបស់ព្រះមាតា ។ ពន្លឺព័ណ៌ផ្កាឈូកបានបង្ហាញឡើង ធ្វើឱ្យក្ដីសង្ឃឹមបានលេចចេញពីវង់ភក្ត្រាទាំង៧ ។ គ្រាន់តែទតឃើញពន្លឺនោះធ្វើឱ្យរាជ កុមារទាំង៧ស្ទុះម្នីម្នាប្រញាប់ប្រញាល់យាងទៅរកដោយក្ដីនឹករឭកស្រឡាញ់គោរពជា អនេកបរិយាយ ។ រាជកុមារទាំង៧បានលុតជង្គង់នៅចំពោះព្រះអដ្ឋិធាតុដែលសល់តែ លលាដ៍ក្បាលជាប់ដោយព្រះកេសាបន្តិចបន្តួចគ្រាន់សម្គាល់ដឹងថាជាព្រះសីសៈរបស់ ព្រះមាតាពួកទ្រង់តែប៉ុណ្ណោះ ។ ក្ដីវិយោគសោកសៅយោបំទួញថ្ងួចថ្ងូរបង្ហែបង្ហូរខ្សឹក ខ្សួលអួលអាក់មានទម្ងន់ធ្ងន់ដូចជាប្រឹថពីសង្កត់លើព្រះឱរ៉ាទាំង៧ដូច្នេះឯង ។ ហេតុដ៏ អស្ចារ្យបានកើតឡើងគឺទេវតារក្សាព្រលឹងរបស់ព្រះនាង ពិចិត្រមាស បានបង្ហាញព្រះ កាយនៅចំពោះមុខរាជកុមារទាំង៧ដែលកំពុងព្រះកន្សែងសោយសោកទៀបព្រះអដ្ឋិ នៃព្រះមាតា ។ ទេវតាបានប្រទាននូវដួងវិញ្ញាណរបស់ព្រះនាង ពិចិត្រមាស ដល់រាជ កុមារទាំង៧ ហើយក៏លាព្រះរាជកុមារទាំង៧ត្រឡប់ទៅវិញ ។ ក្រោយពីបន្ទោបង់នូវក្ដី វីយោគហើយ ព្រះរាជកុមារទាំង៧បានដកស្នៀតសក់របស់ខ្លួនដោយនឹកអធិដ្ឋានឡើង ថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យមន្តអាគមអាក្រក់ដែលចងព្រលឹងព្រះ មាតាពួកខ្ញុំបានវិនាសសាបសូន្យក្នុងពេលវេលានេះផងចុះ ។ ដោយការអធិដ្ឋានបែប នេះធ្វើឱ្យចំណងសិល្ប៍របស់យាយធ្មប់ អបលាកា វិនាសដាច់ខ្ទេចខ្ទី ។ លើសពីនេះទៅ ទៀត យាយធ្មប់បានរងរបួសធ្ងន់ល្មមដែរ ។ ក្រោយពីមន្តអាគមចងព្រលឹងដាច់ហើយ រាជកុមារពៅបានលើកនូវស័ង្ខទិព្វឡើង ហើយអធិដ្ឋានក្នុងចិត្តថា សូមឱ្យឫទ្ធានុភាពនៃ ស័ង្ខទិព្វជួយសង្គ្រោះព្រះមាតាឱ្យបានមានព្រះជន្មរស់ឡើងវិញក្នុងពេលនេះផង ។ ក្នុង ពេលដំណាលគ្នានោះ រាជកុមារទាំង៦ដែលជាព្រះរៀមបានអធិដ្ឋានក្នុងព្រះទ័យដែរថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យព្រះមាតាបានរួចផុតទណ្ឌកម្មដែលគេកប់ ទាំងរស់ និងមានរូបឆោមលោមព័ណ៌ល្អល្អះលើសស្រីទាំងពួង ។ ដោយអំណាចនៃការ អធិដ្ឋានរបស់ព្រះរាជកុមារទាំង៧ បានញ៉ាំងឱ្យព្រះសពរបស់ព្រះនាង ពិចិត្រមាស ឱ្យ រួមព្រលឹង និងរូបដែលកើតអំពីព្រះអដ្ឋិធាតុចូលគ្នាមូលគ្នាបង្កើតជាជីវិតរស់រានមានព្រះ ជន្មឡើង ហើយព្រះនាង ពិចិត្រមាស គង់ឈរសម្លឹងមើលព្រះកាយទាំងមូលដែលកើត ពីរាជកុមារទាំង៧ ។ គ្រាន់តែព្រះមាតាមានព្រះជន្មឡើងវិញ ព្រះរាជកុមារទាំង៧ក៏ ស្រវាឱបទ្រង់ទាំងភ្លេចព្រះស្មារតីថា ខ្លួនជាប្រុស ។ ព្រះនាង ពិចិត្រមាស បានច្រាន ក្មេងទាំង៧ចេញ ហើយមានសវនីយ៍ឡើង ៖

.  ពួកឯងជាអ្នកណា ? យើងពុំដែលស្គាល់ទេ ! យើងសូមអរព្រះគុណដែលពួក អ្នកបានជួយឱ្យយើងរស់រានមានព្រះជន្មឡើងវិញ ។

.  ពួកខ្ញុំទាំងអស់គ្នាជាបុត្ររបស់ព្រះមាតា !

.  ជាបុត្រ ! បុត្រយើងជាស្រី៧អង្គទេ ?

.  ព្រះមាតាចាំមើលពួកបុត្រសិនទៅ !

គ្រាន់តែពោលចប់ រាជកុមារបានប្តូរព្រះទម្រង់ពីម្រាមចង្អុលមកម្រាមកណ្ដាល វិញភ្លាម រូបក្មេងប្រុសប្រែក្លាយជារូបកាយស្រីក្រមុំព្រហ្មចារិយទាំង៧ប្រកបដាយរូប ឆោមលោមព័ណ៌ស្រស់ប៉ប្រៃមិនចាញ់ព្រះនាងជាព្រះមាតាប៉ុន្មានទេ ។ គ្រានេះ ទើប ម្ដាយ និងកូនស្រវាឱបគ្នា ហើយទួញសោកខ្សឹកខ្សួលអួលអាក់រកទីបំផុតគ្មាន ។

បន្ទាប់ពីស្ថិតក្នុងភាពសោកសង្រេងសង្រៃមួយសន្ទុះ ក្សត្រទាំង៨បានបណ្ដើរគ្នា ធ្វើដំណើរឆ្ពោះទៅកាន់រាជវាំងនគរកន្ថរដ្ឋយ៉ាងរហ័សដូចជាផ្លេកបន្ទោរដោយមួយអង្គៗ គង់លើពាហានៈផ្ទាល់ព្រះកាយ ។ ដោយឡែកតែព្រះរាជធីតាពៅបានគង់ជាមួយព្រះ មាតានែបនិត្យជិតកាយទ្រង់ធ្វើឱ្យព្រះរាជធីតាពៅបានកក់ក្ដោក្នុងព្រះទ័យជាខ្លាំង ។ លុះទៅជិតដល់រាជវាំងរបស់នគរកន្ថរដ្ឋ ហ្វូងខ្មោចកំណាចបានចេញមកស្ទាក់ព្រះរាជ ក្សត្រទាំង៨ពុំឱ្យក្សត្រីបានទៅដល់រាជវាំងបានឆាប់រហ័សនោះឡើយ ។ ព្រះរាជធីតាទី ៥បានបញ្ជាគ្រុឌអគ្គីឱ្យប្រយុទ្ធជាមួយខ្មោចទាំងនោះដោយកម្លាំងខ្យល់ដ៏ខ្លាំងរបស់ ស្លាប់ទាំងពីរ និងអណ្ដាតភ្លើងដ៏ក្ដៅឆេះកម្លោចខ្មោចកំណាចទាំងអស់ឱ្យរលាយសាប សូន្យទៅ ។ ផុតពីឧបសគ្គខាងលើហើយដល់ខ្យល់ព្យុះសង្ឃរាកួចបក់បោក ព្រះរាច ធីតាទី៤បានបញ្ជាសត្វហ៊ីងដែកឱ្យស្រូបយកខ្យល់ព្យុះចូលក្នុងពោះវាអស់ ។ រួចពី ឧបសគ្គទី២ហើយ ទើបដល់កំពែងវាំងមានអ្នកយាមជាច្រើននាក់ណាស់ ។ ព្រះរាជ ធីតាទី៣បានប្រើត្បូងកែវមណីសម្លាប់អ្នកយាមចោលទាំងអស់ ហើយទម្លាយទ្វារក្នុង រាជវាំងតែម្ដង ។ ព្រះអង្គម្ចាស់ ចេតរៈបានប្រយុទ្ធជាមួយរាជធីតាទាំង៦រហូតដល់ សុគតក្រោមអនុភាពវត្ថុទិព្វទាំង៦ ហើយយាយធ្មប់ អបលាកាបានលួចរត់ព្យាបាល របួសនៅក្នុងព្រៃខាងក្រោយវាំអ ។ រាជធីតាទាំង៧ បានបញ្ជាឱ្យពាហានៈទាំង៧នៅ ការពារថែរក្សាព្រះមាតា ហើយពួកខ្លួនក៏យាងទៅសម្លាប់យាយថ្មប់ អបលាកា ចោល ។ ក្រោយពីធ្វើដំណើររុករកកន្លែងលាក់ខ្លួនរបស់យាយធ្មប់ អបលាកា ឃើញហើយក៏ ប្រយុទ្ធយកស្លាប់រស់ ។ ដោយប្រយុទ្ធនឹងដៃទទេមិនឈ្នះ ព្រះរាជធីតាទាំង៧បានប្រើ វត្ថុទិព្វទាំង៧ ដើម្បីសម្លាប់យាយធ្មប់ចង្រៃម្នាក់នេះ ។ ក្រោមអនុភាពនៃវត្ថុទិព្វទាំង៧ ថ្វើឱ្យយាយធ្មប់អស់ឫទ្ធិ ហើយស្លាប់រលត់ដួងព្រលឹងក៏រលាយបាត់បង់ជាមួយមន្ត ស្នេហ៍អំពើអំពាន់ទាំងអស់ក៏វិនាសបាត់បង់ដែរ ។ ក្រោយពីសម្លាប់យាយធ្មប់ អបលា កា ព្រះរាជធីតាទាំង៧បានបំផ្លាញអាសនៈដែលយាយធ្មប់ អបលាកា ធ្វើសក្ការៈបូជា ជារៀងរាល់ថ្ងៃចោលខ្ទេចខ្ទីអស់ ។ ចប់បេសកកម្មហើយ រាជធីតាទាំង៧បានត្រឡប់ មករកព្រះមាតាវិញ ហើយក៏ជួបនឹងព្រះនាង ចេតរោ កំពុងប៉ងធ្វើគុតព្រះនាង ពិចិត្រ មាស ម្ដងទៀត ។ ព្រះរាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧ប្រយុទ្ធព្រះនាង ចេតរោ បន្ទាំប់លួចរៀនវិជ្ជាមន្តអាគមរបស់យាយធ្មប់ អបលាកា បានធ្វើឱ្យព្រះនាង ចេតរោ ទៅជាគ្រូធ្មប់ដែរ ។ ទោះបីជាយ៉ាងនេះក៏មិនអាចយកឈ្នះលើវត្ថុទិព្វទាំង៧ដែរ ព្រះ រាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧គប់សំដៅព្រះនាង ចេតរោ ធ្វើឱ្យព្រះនាងចាញ់នូវ អំណាចនៃវត្ថុទិព្វទាំង៧ ។ ជាទីបំផុត ព្រះនាង ចេតរោ បានត្រូវវត្ថុទិព្វទាំង៧សម្លាប់ និងកម្ទេចទាំងព្រលឹងចោលថែមទៀត ។ ព្រះបាទ សត្ថវង្ស និងព្រះមាតា សិរីសោភា បានយាងមករកព្រះនាង ពិចិត្រមាស តែព្រះនាងបែរព្រះភក្ត្រចេញព្រោះមិនអាចរក្សា បុត្រីទាំង៧បានបណ្ដាលឱ្យបុត្រីទាំង៧អង្គរសាត់រងគ្រោះម្ដងហើយម្ដងទៀត ។ ឯព្រះ បាទសត្ថវង្សគ្រវីព្រះសីសៈ ហើយមានព្រះរាជបន្ទូលទាំងងឿងឆ្ងល់ឡើង ៖

.  ម្ចាស់អូនពិចិត្រមាស ! តើមានរឿងអ្វីកើតឡើង ហើយពួកស្រីក្រមុំទាំង៧នេះ ចាអ្នកណា ? បងវិលក្បុងអស់ហើយ !

.  ទ្រង់ធ្វើអ្វីខ្លះ ? ទ្រង់ដឹងក្នុងព្រះទ័យស្រាប់ហើយ !

.  អត់ទេ ! ម្ចាស់អូន ! ជាតិនេះ បងស្រឡាញ់តែអូនមួយអង្គគត់ !

.  ស្រឡាញ់ម្ដេចឱ្យគេនិរទេសខ្ញុំម្ចាស់ទៅជាយនគរ ហើយបណ្ងោយឱ្យ ចេតរោ ធ្វើបាបអូនឱ្យសុគតកណ្ដាលព្រៃស្មសានបែបនេះមែនទេ ?

.  ពិតមែន ! ម្ចាស់អូន !

.  នៅមានព្រះទ័យមកបន្ទូលសួរទៀត ! បើកុំតែបានបុត្រីទាំង៧របស់ខ្ញុំម្ចាស់មក ជួយសង្គ្រោះម្ល៉េះខ្ញុំម្ចាស់ក្លាយជាខ្មោចវិលវល់រកទីចាប់ជាតិពុំឃើញនោះទេ ។

.  ថាម៉េចអូនមានបុត្រីចំនួន៧អង្គផងហែស៎ ?

.  ត្រូវហើយ ! បុត្រ ! ពិចិត្រមាសមានបុត្រីចំនួន៧អង្គគង់តែបានភីលៀងរបស់ ព្រះមាតាជួយសង្គ្រោះយកទៅបណ្ដែតទឹក ! កុំអីហេតុការណ៍ពិតជាអាណោចអាធម ណាស់ !

.  បានហើយ ! ព្រះមាតាកុំខ្ញាល់នឹងព្រះបិតាអី ! ព្រះបិតាពិតជាពុំដឹងព្រះកាយ មែន ព្រោះត្រូវស្នេហ៍នាង ចេតរោ ទើបសោកនាដកម្មកើតឡើងបែបនេះណា៎ព្រះមាតា!

.  ព្រះបិតាចាំស្ដាប់បុត្រីដំណាលប្រវត្តិរបស់បុត្រីទាំង៧ ! សូមព្រះបិតាទ្រង់ព្រះ សណ្ដាប់ដូចតទៅនេះ !

ក្រោយពីសណ្ដាប់ពីប្រវត្តិរបស់ព្រះរាជធីតាទាំង៧រួច ព្រះបាទសត្ថវង្សក៏សន្យា នឹងបុត្រីទាំង៧ថា នឹងផ្ដល់ក្ដីស្រឡាញ់ភាពកក់ក្ដៅទាំងផ្លូវកាយទាំងផ្លូវចិត្តដល់មហេសី និង បុត្រីទាំង៧ឱ្យបានគ្រប់គ្រាន់សមជាស្វាមី និងបិតាដ៏បវរមួយអង្គ ។  ក្នុងព្រះរាជ ឧទ្យានបានដាំដុះនូវពូជផ្កាម្លិះដាក់ជា៧គុម្ពឱ្យដុះលូតលាស់ធំធាត់ចាក់ស្រេះចូលគ្នា ។ ឯវត្ថុទិព្វទាំង៧ត្រូវតម្កល់ទុកក្នុងទីពិសិដ្ឋ ដើម្បីការពារព្រះនគរ និងព្រះញាតិវង្សានុវង្ស ផងដែរ ៕