រឿង ខ្មោចដង្ខៅ គោ
អស់កាលដ៏យូរលង់ណាស់មកហើយ នៅក្នុងស្រុកនិគមជនបទមួយ មានគ្រួសារដង្ខៅមួយឈ្មោះដង្ខៅ គោដែលជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេនានានៅក្នុងស្រុកភូមិនោះ។ គ្រួសារគាត់ជាមនុស្សធ្វើបុណ្យធ្វើទានខ្លាំងណាស់ ហើយគាត់តែងតែសណ្ដោសប្រោសប្រណីដល់អ្នកដែលបម្រើការងារឲ្យគាត់ មានពួកកម្មករជាដើម មិនដែលជេរស្ដី ឬ ថាអ្វីធ្ងន់ៗឲ្យទេ ។ ជារៀងរាល់ថ្ងៃសីល ដង្ខៅ គោ តែងតែនាំប្រពពន្ធ និងកូនទៅវត្តដើម្បីស្ដាប់លោកទេសនា និងប្រគេនចង្ហាន់ដល់ព្រះសង្ឃផង។ លុះដល់រដូវភ្ជុំបិណ្ឌមកដល់ ដង្ខៅ គោក៏មានសេចក្ដីនឹករលឹកដល់ឪពុកម្ដាយ ក៏បានពិភាក្សាជាមួយប្រពន្ធ ថានឹងនាំកូនទៅលេងឪពុកម្ដាយនៅស្រុកកំណើតម្ដង ព្រោះខ្លួនបានធ្វើបុណ្យច្រើនជាមួយអ្នកដទៃដែលនៅក្នុងស្រុកភូមិជិតៗនេះច្រើនណាស់ហើយ តែលើកនេះគិតចង់ទៅលេងនៅស្រុកកំណើតជួបជុំសាច់ញាតិ និងបងប្អូនទៅធ្វើបុណ្យនៅទីនោះម្ដង ហើយក៏ចង់ទៅជួបឪពុកម្ដាយដែលនៅស្រុកផងដែរ ។
លុះគិតគ្នារួចហើយស្អែកឡើងដង្ខៅផ្លយក៏ប្រើឲ្យអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន រៀបចំរទេះគោដើម្បីបរទៅស្រុកកំណើតមានរៀបចំរបស់របរ ជាច្រើនដាក់តាមរទេះគោបរចេញទៅជាមួយនឹងអ្នកបម្រើពីរបីនាក់ទៀត បររទេះទៅផងដែរ ។ សម័យនោះនៅតាមផ្លូវសម្បូរចោរប្លន់រទេះណាស់ឲ្យតែដល់កន្លែងស្ងាត់គឺ តែងតែជួបពួកចោរដែលចេញមកប្លន់ទ្រព្យរបស់អ្នកដំណើរជារឿយៗ ។
ជាអសកុលដង្ខៅផ្លយ បរទេះចេញទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែ ជួបជាមួយពួកចោរមួយក្រុមដែលចេញមកស្កាត់ផ្លូវ ហើយបានប្លន់យករទេះ និងទ្រព្យសម្បត្តិដែលមាននៅលើរទេះនោះអស់ ព្រមទាំងសម្លាប់អ្នកបម្រើ និងគ្រួសារដង្ខៅផ្លយ ស្លាប់អស់គ្មានសល់ ។ វិញ្ញាណដង្ខៅ គោ និងគ្រួសារមិនបានទៅដល់ស្រុកកំណើតទេ វិញ្ញាណនោះក៏វិលត្រលប់មកផ្ទះរបស់ខ្លួនវិញ។ យប់នោះ នៅក្នុងភូមិមានសម្លេងឆ្កែលូ តាំងពីដើមភូមិដល់ចុងភូមិ ដែលធ្វើឲ្យអ្នកភូមិមានការចម្លែកចិត្តគ្រប់ៗគ្នា ព្រោះយប់នេះឆ្កែលូឡើងទ្រហឹង គួរឲ្យព្រឺក្បាល ហើយជួនជាពេលដែលដង្ខៅផ្លយចេញទៅលេងស្រុកកំណើតពីព្រឹកផង លុះដល់ពេលយប់ម៉េចបានជាមានសម្លេងឆ្កែលូអីក៏យ៉ាងនេះ?
លុះគិតគ្នារួចហើយស្អែកឡើងដង្ខៅផ្លយក៏ប្រើឲ្យអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន រៀបចំរទេះគោដើម្បីបរទៅស្រុកកំណើតមានរៀបចំរបស់របរ ជាច្រើនដាក់តាមរទេះគោបរចេញទៅជាមួយនឹងអ្នកបម្រើពីរបីនាក់ទៀត បររទេះទៅផងដែរ ។ សម័យនោះនៅតាមផ្លូវសម្បូរចោរប្លន់រទេះណាស់ឲ្យតែដល់កន្លែងស្ងាត់គឺ តែងតែជួបពួកចោរដែលចេញមកប្លន់ទ្រព្យរបស់អ្នកដំណើរជារឿយៗ ។
ជាអសកុលដង្ខៅផ្លយ បរទេះចេញទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែ ជួបជាមួយពួកចោរមួយក្រុមដែលចេញមកស្កាត់ផ្លូវ ហើយបានប្លន់យករទេះ និងទ្រព្យសម្បត្តិដែលមាននៅលើរទេះនោះអស់ ព្រមទាំងសម្លាប់អ្នកបម្រើ និងគ្រួសារដង្ខៅផ្លយ ស្លាប់អស់គ្មានសល់ ។ វិញ្ញាណដង្ខៅផ្លយ និងគ្រួសារមិនបានទៅដល់ស្រុកកំណើតទេ វិញ្ញាណនោះក៏វិលត្រលប់មកផ្ទះរបស់ខ្លួនវិញ។ យប់នោះ នៅក្នុងភូមិមានសម្លេងឆ្កែលូ តាំងពីដើមភូមិដល់ចុងភូមិ ដែលធ្វើឲ្យអ្នកភូមិមានការចម្លែកចិត្តគ្រប់ៗគ្នា ព្រោះយប់នេះឆ្កែលូឡើងទ្រហឹង គួរឲ្យព្រឺក្បាល ហើយជួនជាពេលដែលដង្ខៅផ្លយចេញទៅលេងស្រុកកំណើតពីព្រឹកផង លុះដល់ពេលយប់ម៉េចបានជាមានសម្លេងឆ្កែលូអីក៏យ៉ាងនេះ?
ប្រភពរូបភាព ៈ ឆានែលនិទានរឿងខ្មែរ (ព្រលឹងសេដ្ឋីត្រលប់មកផ្ទះ)
និយាយពីនៅឯបរិវេណផ្ទះរបស់ដង្ខៅផ្លយវិញ ស្រាប់តែមានខ្យល់មកប៉ះនឹងស្លឹកឈើដែលដុះនៅក្បែរផ្ទះបក់បោកយោលយោកដូចមានគេមកកន្ត្រាក់ ។ អ្នកបម្រើស្រីប្រុសដែលបម្រើនៅផ្ទះលោកដង្ខៅក៏ ព្រឺក្បាល ដោយសារសម្លេងឆ្កែលូ លាយឡំនឹងសន្ធឹកស្លឹកឈើយោលយោកធ្វើឲ្យពួកគេអត់ហ៊ានចេញក្រៅទេ ។ ពេលនោះអ្នកបម្រើម្នាក់នៅក្នុងផ្ទះរបស់ដង្ខៅផ្លយ ឈ្មោះនាង អាំ ក៏ចេញមកបិទទ្វាររបង។
4
ពេលនោះស្រាប់តែមានសម្លេកស្រែកហៅថា “ឈប់សិននាងអាំ... កុំទាន់អាលបិទទ្វាររបងអី...ចាំយើងចូលផ្ទះសិន... ” ឮសម្លេងនោះនាងអាំខំប្រឹងក្រឡែកមើលទៅក្រៅរបងស្រាប់តែឃើញ លោកដង្ខៅ និងប្រពន្ធកូនបរទេះគោសំដៅមកផ្ទះ នាងសង្ស័យក្នុងចិត្តខ្លាំងណាស់ ព្រោះគាត់ទើបតែចេញទៅព្រឹកម៉ិញនេះសោះ ម៉េចក៏គាត់ត្រលប់មកវិញលឿនម្ល៉េះ ហើយបាត់ពួកប្រុសៗដែលទៅតាមគាត់នោះទៅណា ? លុះដង្ខៅចូលមកដល់ជិត នាងអាំក៏បង្ខំចិត្តសួរទៅកាន់ចៅហ្វាយខ្លួនថា “ទានម្ចាស់ម្ដេចក៏ទានម្ចាស់ ត្រលប់មកវិញលឿនម្ល៉េះទាន ចុះប្រុសៗពីរបីនាក់ដែលទៅតាមលោកម្ចាស់នោះពួកគាត់ទៅណាអស់ហើយ ” ដង្ខៅសម្លឹងមុខប្រពន្ធ និងកូន ហើយឆ្លើយប្រាប់នាងអាំថា " អើ ប្រពន្ធយើងមិនស្រួលខ្លួនតាមផ្លូវបានជាយើងមិនបានទៅស្រុកកំណើតហើយត្រលប់មកវិញនេះ ឯពួកអាដែងដែលទៅតាមយើងនោះ វាសុំទៅលេងស្រុកវាអស់ហើយ ។ បានហើយយើងអស់កម្លាំងណាស់ បើកទ្វារជាប្រញាប់ទៅយើងនាំប្រពន្ធយើងទៅសម្រាក " ។ នាងអាំឈរ ស្មឹងស្មាធហាក់ដូចជាងឿងឆ្ងល់ ពេលនោះដង្ខៅផ្លយក៏សម្លឹងមុខនាង រហូតដល់នាងស្រឡាំងកាំង បាត់ស្មារតី អារម្មណ៍វិលវល់ ដង្ខៅប្រាប់ឲ្យបើកទ្វារនាងក៏បើកទ្វារ ដង្ខៅប្រាប់ឲ្យបិទនាងក៏បិទទៅ ។ ពេលនោះដង្ខៅផ្លយក៏នាំកូនប្រពន្ធឡើងទៅលើផ្ទះ យ៉ាងប្រញ៉ាប់។
រឿងរ៉ាវដែលដង្ខៅស្លាប់នោះពុំមានអ្នកនៅក្នុងផ្ទះណាមួយមានចំណាប់អារម្មណ៍សង្ស័យនោះទេ មានតែនាងអាំតែម្នាក់គត់ដែលចាប់អារម្មណ៍ និងសង្ស័យដំបូងគេបង្អស់។ តែមនុស្សទាំងអស់គ្រាន់តែឆ្ងល់ថាម៉េចបានជាដង្ខៅនិងប្រពន្ធកូនរបស់គាត់មិនដែលចេញពីផ្ទះនៅពេលថ្ងៃ ហើយគាត់មិនដែលទៅធ្វើបុណ្យនៅថ្ងៃសីលដូចមុនៗប៉ុណ្ណោះឯង ។
មានយប់មួយនាងអាំបានងើបមករកបត់ជើងតូចក្បែរដើមចេកជិតបង្អួចផ្ទះលោកដង្ខៅផ្លយ ពេលនោះនាងបានឃើញដុំភ្លើងក្រហមពីរហោះវឹងចូលទៅតាមបង្អួចក្នុងបន្ទប់លោកដង្ខៅ និងភរិយា ហើយដុំភ្លើងពីរទៀតហោះវឹងចូលទៅក្នុងបន្ទប់កូនស្រីទាំងពីររបស់គាត់។ នាងអាំឃើញតែប៉ុណ្ណោះនាងបាត់ចង់បត់ជើងតូច ហើយ ក៏រត់យ៉ាងលឿនចូលទៅកន្លែងដេករបស់នាងវិញ។ ចាប់តាំងពីពេលនោះមកនាងអាំមានការភិតភ័យយ៉ាងខ្លាំង ព្រោះនាងបានដឹងថាភ្លើងនោះប្រាកដជាភ្លើងវិញ្ញាណរបស់ដង្ខៅ និងប្រពន្ធកូនគាត់ហើយ ។ ហើយនាងក៏បានលួចនិយាយរឿងនេះប្រាប់ដល់អ្នកនៅក្នុងផ្ទះដែរ តែពុំមានអ្នកណាជឿនាងឡើយព្រោះគេគិតថា មិនដែលខ្មោចឯណាចេញរូបស្រស់ៗឲ្យយើងឃើញចឹងទេ ។
នេះនឹងនិយាយពីចោរព្រៃមួយក្រុមតូចដាច់សង្វែក រង់ចាំឆក់ប្លន់អ្នកដំណើរតាមផ្លូវមិនបាន ក៏វិលចូលក្នុងស្រុកភូមិដែលដង្ខៅផ្លយរស់នៅ ។នៅរាត្រីមួយពួកចោរនោះក៏បានចូលទៅលួចទ្រព្យសម្បត្តិរបស់ដង្ខៅផ្លយ ។ នៅផ្ទះដង្ខៅផ្លយមានឃ្លាំងមួយនៅលើផ្ទះក្បែរបន្ទប់របស់គាត់ មានដាក់នូវទ្រព្យសម្បត្តិជាច្រើន មានមាសពេជ្រ កែវកង ពិទូសូរកណ្ឌ និងវត្ថុមានតម្លៃជាច្រើនដែលគាត់ និងប្រពន្ធបានរកបានហើយមកមកទុកនៅទីនេះ ។ ពួកចោរ បានគាស់ទ្វារពីមុខធ្លាយដល់ពីក្រោយ ហើយរុករកសព្វទិសទីពីកន្លែងទុកទ្រព្យសម្បត្តិ ទីបំផុតចោរនោះក៏បានទៅដល់ឃ្លាំងដាក់ទ្រព្យសម្បត្តិ របស់ដង្ខៅផ្លយ ។ចោរមានសេចក្ដីត្រកអរខ្លាំងណាស់ វាបានប្រមូលរបស់ទ្រព្យ មានមាសប្រាក់កែវកង ទាំងអម្បាលម៉ាន ដាក់ក្នុងសំពាយរបស់ពួកវា ហើយនាំគ្នារត់ផ្លោះចេញតាមទ្វារក្រោយបាត់អស់ ទៅ។ លុះរត់មកដល់ក្រោមដើមពោធិ៍ដែលជាទីស្ងាត់មួយចោរទាំងបួននាក់ក៏បាននាំគ្នាចែកមាសពេជ្រគ្នា ហើយក៏ចាក់ក្រាលមក មិនឃើញមាសទេ គឺឃើញក្បាលដង្ខៅផ្លយ ស្លឹកត្រចៀក គ្រាប់ភ្នែក ម្រាមដៃ ជើង អណ្ដាត របស់ដង្ខៅផ្លយទៅវិញ ។ពួកចោរភ័យណាស់នាំគ្នារត់គេចចេញពីទីនោះយ៉ាងស្លន់ស្លោរ។ ដង្ខៅផ្លយស្រែកហៅថា "ឈប់សិន*ចង្រៃ ឯងទៅណាមិនរួចទេ ឯងត្រូវតែស្លាប់ ហាហាហាហាហាហា ពេលនោះវិញ្ញាណកូនដង្ខៅ ទាំងពីរ និងប្រពន្ធដង្ខៅក៏ចូលសណ្ឋិតក្នុងរូបចោរទាំងបួននាក់ ហើយក៏ដើរមកទល់មុខគ្នា កាប់គ្នា ទៅវិញទៅមករហូតដាច់ស្លឹកត្រចៀក ដាច់ច្រមុះ ហើយចាក់គ្នាស្លាប់ក្នុងទីនោះទៅ។ រួចវិញ្ញាណរបស់គ្រួសារដង្ខៅផ្លយក៏ក្លាយជាដុំភ្លើងហោះចូលមកផ្ទះវិញ ។
ស្អែកឡើងជាថ្ងៃសីលហើយ ដង្ខៅផ្លយក៏បានហៅនាយ ត្រង់ មកហើយប្រាប់ថា " អើ ត្រង់ ! ស្អែកនេះដល់ថ្ងៃសីលហើយ ចូរឯងធ្វើបាយ និងសម្លទៅប្រគេនលោកនៅឯវត្តផង ព្រោះយើងមិនបានទៅទេ ព្រោះប្រពន្ធយើងឈឺនៅឯផ្ទះ បើលោកសួរចូរឯងប្រាប់ទៅលោកយ៉ាងដូចច្នេះចុះ។ "
លុះព្រឹកឡើងនាយត្រង់ក៏ធ្វើបាយធ្វើសម្ល យកទៅប្រគេនព្រះសង្ឃនៅឯវត្ត ពេលនោះលោកក៏មានសង្ឃដីកាសួរទៅនាយត្រង់ថា " អើ ញោមប្រុស ចុះឯណាលោកដង្ខៅ មិចក៏មិនឃើញមក ថ្ងៃនេះ ? " នាយត្រង់ក៏ទូលប្រាប់ទៅលោកវិញថា " លោកម្ចាស់ខ្ញុំផ្ដាំឲ្យខ្ញុំករុណា ប្រាប់គុណម្ចាស់ថា ប្រពន្ធរបស់គាត់ឈឺមិនអាចមកបានទេ ។ " តាមពិតព្រះអង្គលោកបានដឹងរួចទៅហើយថា លោកដង្ខំស្លាប់ដោយសារចោរប្លន់ តែព្រលឹងលោកនៅវិលវិល។ ពេលនោះព្រះអង្គក៏មានសង្ឃដីកាប្រាប់នាយត្រង់ថា " អើមិនអីទេ ចឹងញោមយកទឹកមន្តនេះទៅប្រោះនៅមុខជណ្ដើរផ្ទះរបស់លោកដង្ខៅផងចុះ ដើម្បីឲ្យមានសិរីសួរស្ដី ចាំហើយអាត្មានឹងទៅជួបនឹងលោកដង្ខៅ និងដើម្បីទៅសួរសុខទុក្ខគាត់ផង ។ "
នាយត្រង់ក៏ទទួលទឹកមន្តពីព្រះគុណម្ចាស់ រួចក៏វិលត្រលប់មកវិញ ហើយ យកទឹកមន្តនោះប្រោះនៅមុខជណ្ដើរផ្ទះតាមលោកប្រាប់ ។ គ្រាន់តែប្រោះភ្លាមស្រាប់តែលោកដង្ខៅនិងគ្រួសារ ស្រែកពីលើផ្ទះមកថា " ក្ដៅណាស់អ្នកណាដុតស្អីហ្អឹងហា? " សម្លេងស្រែកថ្ងូរគួរឲ្យស្រណោះ ពីលើផ្ទះ ធ្វើឲ្យអ្នកបម្រើក្នុងផ្ទះភ្ញាក់ផ្អើលមកមើលគ្រប់ៗគ្នា។ ពេលនោះគុណម្ចាស់ក៏និមន្តមកដល់ហើយលោកក៏និមន្តឡើងទៅលើផ្ទះដែលងងឹតស្លុប ស្រាប់តែឃើញលោកដង្ខៅ និងប្រពន្ធកូណមានមុខមាត់រលេះរលួយ ស្បែកដណ្ដប់ឆ្អឹង ហើយលោកក៏មានសង្ឃដីកាថា " ញោមដង្ខៅ សូមញោមដង្ខៅ ឈប់វិលវល់នឹងទ្រព្យសម្បត្តិនេះទៀតទៅ បើញោមនៅតែវិលវល់បែបនេះញោម មិនអាចទៅរកជាតិកំណើតបានឡើយ ជឿអាត្មាចុះ ។ "
ដង្ខៅក៏តបវិញថា " គុណម្ចាស់ ខ្ញុំករុណាទាំងអស់គ្នានេះជាខ្មោចតៃហោង មិនដឹងជាទៅទីណាទេ ហេតុដូច្នេះហើយ ក៏ខ្ញុំករុណានាំប្រពន្ធកូនមកនៅផ្ទះវិញយ៉ាងនេះទៅ ? " ព្រះតេជគុណក៏តប " មិនអីទេញោមអាត្មានឹងឧទ្ទិសកុសលផលបុណ្យដើម្បីបំភ្លឺផ្លូវញោមទាងអស់គ្នា។" មានសង្ឃដីកាចប់ ព្រះតេជគុណក៏សូត្រធម៌ឧទ្ទិសកុសលឲ្យខ្មោចគ្រួសារដង្ខៅ ពេលនោះ ដង្ខៅ និងប្រពន្ធកូនក៏បានក្លាយជាដុំភ្លើងហើយហោះចេញតាមបង្អួចចេញទៅលើ វេហាបាត់អស់ទៅ ។ដោយអំណាចបុណ្យ របស់គ្រួសារដង្ខៅដែលបានសាង វិញ្ញាណគាត់និងប្រពន្ធកូនក៏បានទៅដល់សុគតិភព ឈប់នៅវីវល់នៅផ្ទះនោះទៀត។ ចាប់តាំងពីពេលនោះមក ផ្ទះនោះក៏លែងមានវិញ្ញាណ ដង្ខៅ និងប្រពន្ធមករវីរវល់ទៀតហើយ ។ ហើយផ្ទះនោះត្រូវបានសាច់ញាតិរបស់ដង្ខៅ មកកាន់កាន់ ហើយបន្តធ្វើបុណ្យជួយដល់អ្នកស្រុកភូមិនោះជាបន្តទៀតហោង ។
ចប់ដោយបរិបូរណ៌
0 Comments:
Post a Comment