Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

 មានតំណាលមួយ បាននិទាន តៗគ្នាថា ក្នុងសម័យកាលមួយ នៅឯជាយ រាជធានី មានគ្រូមន្តម្នាក់ ដែលរៀនចេះចាំសព្វមន្តអាគម ឧុមអាម ស្តោះផ្លុំ មើលជម្ងឺ អ្នកស្រុក សត្វគោក្របី និងបកប្រែពីឧត្បាតព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះពាយ គ្រោះកាចឧបទ្រពចង្រៃ ក្តីវិនាស និងវាយ​ អំពើ អាបធ្មប់ផ្សេងៗ ចេញពីរូប ។ អ្នកភូមិផង ស្រលាញ់រាប់អានគាត់ណាស់ គេតែហៅគាត់ថា គ្រូចាស់ស្រុក ។ គ្រូចាស់ស្រុកម្នាក់ នេះ ត្រូវបានអ្នកភូមិជឿថា មានបារមី គ្រូបាធ្យាយ ជា លោកតា ដំបងដែក គាត់តែងតែ ស្លៀកស ពាក់ស ដោយមានឈើច្រត់ រលោងស្រិល ឆ្លាក់ជាក្បាលសត្វនាគ រីឯពុកមាត់វិញឡើងស្រមូម សខ្មៅ ធ្វើដំណើររាងកោងៗ បន្តិច។

ចំណែក ក្នុងរាជធានី ឯណ្ណោះវិញ ក៏មានគ្រូមន្តអាគមផ្សេង ម្នាក់ទៀត ឈ្មោះថា មហាអាគម ដែលពូកែផងដែរ អ្នកស្រុកជឿថា គាត់មានបារមី ជាគ្រូស្មិល ។ ដោយសារ ចិត្តបាបរបស់គាត់ ធ្វើអំពើ ប្រើប្រាស់ក្បួន ក្នុងផ្លូវងងឹត បំពាន លើអ្នកដទៃ ធ្វើឱ្យអ្នកស្រុកអ្នកភូមិ ពុំចូលចិត្ត​ តែគាត់ក៏ជាទីគោរពចំពោះ ដង្ខៅ ម៉ឺន ថី និងឃុនផ្សេងៗ ផងដែរ ដែលតែងតែនិមន្តលោក រៀបចំរណ្តាប់ និងគ្រឿងកំចាយ សត្រូវ ។

ថ្ងៃមួយមានលោកសេដ្ឋីម្នាក់ ឈ្មោះ ថាលោក សេដ្ឋីកងហ្វា ដោយមានចិត្តក្តៅក្រហាយ និង លោកសេដ្ឋីកែវ ធ្លាប់ជាមិត្ត បានមករកស៊ី កាត់មុខ និងរបរជំនួញរបស់លោក ។ សេដ្ឋីកងហ្វា បាន ទៅផ្ទះ លោកគ្រូ មហាអាគម ហើយរៀបរាប់ពីបំណង ដែលខ្លួនធ្វើឱ្យសេដ្ឋីកែវ វិនាស ។ លុះទៅដល់ផ្ទះលោកគ្រូ ឃើញលោកគ្រូ នោះកំពុង អង្អែល សត្វ ខ្លែងស្រាក ក៏ក្រាបសំពះហើយនិយាយថា ៖

ខ្ញុំសូមក្រាបសំពះ លោកគ្រូ នៃខ្ញុំ ។

លោកគ្រូតប ហ្អើ ! ល្អហើយ លោកសេដ្ឋី ។ តើឯងមកទីនេះ ចង់ឱ្យយើងកំចាយនរណាទៀតហើយ ។

លោកសេដ្ឋី កងហ្វា តប ៖ ព្រះបាទ សម្តេចព្រះគ្រូ នៃខ្ញុំ! ខ្ញុំចង់កំចាយ អាកែវ ដែលវាបាន មក កាត់មុខកាត់មាត់ជំនួញរបស់ខ្ញុំ លោកគ្រូ ។

លោកគ្រូតប ៖ អើ ! ល្អ ហ្អើយ ចូរលោកសេដ្ឋី ត្រលប់ទៅវិញសិនចុះ យើងនឹងរៀបចំ គ្រឿងរណ្តាប់ទុកជាស្រេច ។

លោកសេដ្ឋីតប ៖ តើព្រះគ្រូ ត្រូវការ ជាគ្រឿងរណ្តាប់អ្វីខ្លះ ?

លោកគ្រូតប ៖ អើ អញត្រូវការស្បែក ក្របី ម្ជុលដេរបាវក្រចៅ កន្ត្រៃច្រិប និង ដីដំបូលបីដំុ ។

លោកសេដ្ឋីហៅ បាវម្នាក់ឈ្មោះ ខឹមនៅក្បែរនោះថា ៖ ចូរឯង ទៅរៀបចំរក នូវគ្រឿងរណ្តាប់ថ្វាយ ព្រះគ្រូនៃអញ ឱ្យរួចរាល់ សឹមត្រលប់ទៅ ផ្ទះវិញ លុះល្ងាច បានមកម្តងទៀតដើម្បីប្រារព្ឋពិធី ។

លោក គ្រូតប ៖ មិនបាច់មកទេ លោកសេដ្ឋី ពេលអញធ្វើពិធី អញមិនចង់ឱ្យនរណានៅក្បែរទេ ។ នៅតែផ្ទះស្តាប់តែដំណឹងល្អ ទៅបានហើយ ។

លោកសេដ្ឋីកងហ្វា ឆ្លើយតបថា ៖ ព្រះបាទ សម្តេចព្រះគ្រូ ខ្ញុំព្រះបាទ បានឱ្យ កូនចៅរក គ្រឿងរណ្តាប់ថ្វាយ រួចហើយ ពេលនេះ ខ្ញុំព្រះបាទ សូមលាលោកគ្រូ ទៅផ្ទះសិន ។


លុះយប់ឡើង លោកគ្រូក៏ធ្វើពិធី បញ្ជាឱ្យកូនប្រុសគាត់ ឈ្មោះ លឹម បង្កាត់ភ្លើងរួច ឱ្យកូនចេញទៅផ្ទះផ្សេងក្បែរផ្ទះដែលកំពុងតែធ្វើពិធីនោះដែរ ដោយមាន អ្នកបំរើផ្សេងៗនៅថែរក្សា ។ លោកគ្រូចាប់ផ្តើមអុជទៀន ធូប លើទីអាសនៈ អញ្ជើញ គ្រូស្មិល ដែលជាគ្រូធំមកសន្ធិត ក្នុងរូប ដើម្បីប្រើអាគមសម តាមបំណង ។ លោកគ្រូយក ស្បែកក្របី ហើយយក ម្ជុលដេរបាវ មកចាក់លើស្បែកនោះ ដោយសូត្រ ភាវនា នូវបាលី ជាប់ ជានិច្ច មិនដាច់ពីមាត់​។


សេដ្ឋីកែវដែលកំពុងដេក លើផ្ទះដ៏ធំស្កឹមស្កៃ ជាមួយ​ សេដ្ឋិនី ឈ្មោះ លំអង ក៏ចាប់ផ្តើមស្រែក ឈឺសព្វសាច់ ដូចមានគេចាក់ ។

លុះគ្រូ ក៏បានបោះស្បែកក្របី ចូលក្នុង ក្អមដែលដាំទឹកពុះ នោះ លោកសេដ្ឋីកែវក៏ស្រែកម្តងទៀតដូច គោរោទិ៍ ហើយសន្លប់ញាក់ កន្ត្រាក់ជើងដៃ មុខប្រែពណ៌ ស្លេកស្លាំង ហើយ ភ្នែក ក្រឡេកក្រឡាប់ៗ ។ នាងលំអង ស្រែកហៅបាវស្រី ឱ្យមកមើល នឹងជួយច្របាច់ដៃច្របាច់ជើង ។ នាងក៏ហៅបាវស្រីដែល ឋានៈធំជាងគេថា​ ៖ សែម ហើយសែម ចូរហង ទៅ ហៅអាឌឿង ទៅតាមពេទ្យ យ៉េង និង ចឹងសុង​មក ។

លុះពេទ្យមកដល់ពិនិត្យជំងឺ ជូនលោកសេដ្ឋី រួចក៏មិនដឹងថាជំងឺអ្វី ដែលគ្រាន់តែឱ្យថ្នាំតាម ហ្នឹងទៅ ។ នាងសេដ្ឋិនី សួរ យ៉ាងមេចហើយលោកគ្រូពេទ្យ និង ចឹក តើ ប្តីខ្ញុំគាត់យ៉ាងមេចដែរ ?

ពេទ្យ និងចិនសែ មិនដឹងទាំងពីរនាក់ មិនធ្លាប់ឃើញជំងឺបែបនេះទេ ។

នាងសេដ្ឋិនីក្តៅហើយដេញ ពេទ្យបុរាណ និងចិនសែ នោះទៅវិញ ។


យាយ ចាស់ម្នាក់ជាបាវ បានប្រាប់ទៅសេដ្ឋិនីថា ៖ ជម្រាប លោកស្រី ខ្ញុំគិតថា លោកសេដ្ឋីប្រហែលត្រូវអំពើ គេហើយ ទានម្ចាស់ ជ្រាប។

សេដ្ឋិនី ក៏ តបវិញថា ៖ អញ្ចឹង យើង គួរធ្វើដូចម្តេច ?

យាយនោះនិយាយថា ៖ ជម្រាបលោកស្រី នៅឯជាយក្រុងមានលោកគ្រូម្នាក់ពូកែណាស់ ខាងដោះអំពើ អំពាន់ អាបធ្មប់ហ្នឹង ។ នាងខ្ញុំស្គាល់ផ្ទះគ្រូច្បាស់ណាស់ លោកស្រីទានជ្រាប ។

សេដ្ឋិនីតប ៖ បើអញ្ចឹង អាឌឿន និង នាងសែម ទៅតាម លោកយាយ ដើម្បីអញ្ជើញលោកគ្រូនោះមក ។

យាយតប ៖ មិនបានទេ លោកសេដ្ឋិនី ទាល់តែយកលោកសេដ្ឋី ទៅ ផ្ទះលោកគ្រូផ្ទាល់ ទើបលោក អាចមើលបាន លោកគ្រូមិនដើរឆ្ងាយពីផ្ទះលោកបានទេ សូមលោកស្រីជ្រាប​ ។


Advertisements


REPORT THIS AD

សេដ្ឋិនី គិតរួចក៏ត្រាស់បង្គាប់ដល់បាវថា ៖ អើ ចឹង នាងសែម ចូរហងទៅហៅ ពួកសែងអង្រឹងស្នែង និង ពួកបាវប្រុសៗមកដើម្បី​យកលោកប្រុសទៅ ផ្ទះលោកគ្រូ ។


មានបាវស្រីម្នាក់ឈ្មោះនាង រ៉េត បានចេញទៅក្រៅរបង រួចនាំដំណឹងនេះ ទៅប្រាប់ប្រុសម្នាក់ដែលឈរក្រៅ ផ្ទះលោកសេដ្ឋីកែវថា ៖ បង ខឹម អើយ ពេលនេះ លោកសេដ្ឋី ខ្ញុំ គាត់ឈឺធ្ងន់ ទាំងយប់ គ្រូខ្មែរ និងចិនសែ ឱ្យថ្នាំសង្កូវអ្វី ក៏មិនកប ឥលូវត្រូវដឹក ទៅផ្ទះលោកគ្រូចាស់ស្រុក នាឯជាយរាជធានី ទាំងយប់ហើយ មើលទៅ ។ ខ្ញុំប្រញាប់ហើយណាបង ។

នាយខឹម តប ៖ មិនអីទេអូនទៅចុះ ។

នាយខឹម ហៅប្រុសៗជុំវិញខ្លួនថា ៖ មោះពួក អាដែង ទៅវិញ មុខជាលោកសេដ្ឋីយើង​ផ្តល់រង្វាន់ជាមិនខាន​


លុះមកដល់គេហដ្ឋានលោកសេដ្ឋីហ្វា នាយខឹម អោនក្រាប​នៅមុខបន្ទប់ លោកសេដ្ឋី ហើយឱ្យបាវស្រីម្នាក់ទៅជម្រាបលោកសេដ្ឋី ។

លោកសេដ្ឋី ក៏ឱ្យនាយខឹមចូលមក ហើយនិយាយថា ៖ យ៉ាងមេចហើយខឹម

នាយខឹមតប ៖ បាទលោកសេដ្ឋី សូមជ្រាប ពេលនេះ លោកសេដ្ឋីកែវឈឺ រវើរវាយ ញាក់កន្ត្រាក់ សម្បើមណាស់ ដាក់ថ្នាំមិនកបទេ ។

លោកសេដ្ឋីហ្វា ក៏គោះតុមួយដៃ ហើយញញឹម រួចនិយាយថា អើ វាអញ្ចឹង ទើបសមមុខ ។ និយាយរួចលោកសេដ្ឋី បោះថង់ប្រាក់ ដល់ នាយខឹម ដោយនិយាយបន្តថា ៖ ចូរ ឯងយក ប្រាក់នេះចែកគ្នា ហើយតាមដាន សកម្មភាពរបស់ សេដ្ឋីនោះបន្តទៀត ។

នាយខឹមបន្តទៀតថា ៖ទានម្ចាស់ជ្រាប ពេលនេះ សេដ្ឋិនី លំអង បាននំាសេដ្ឋីកែវទៅផ្ទះ លោកគ្រូចាស់ស្រុក

លោកសេដ្ឋីហ្វាតប ៖ ឱ្យ វាទៅចុះ គ្រូនោះមិនខ្មេះទេ ហ្អា រួចក៏សើចសប្បាយ


លុះព្រឹកឡើង សេដ្ឋិនី និងបាវប្រាវ មកដល់ផ្ទះគ្រូចាស់ស្រុកនោះ ហើយចាប់ផ្តើមគ្រឿងរៀបរយនូវ រណ្តាប់ មានភ្លេងអារក្ស ប្រគុំ យ៉ាងព្រឺព្រួច ថ្វាយគ្រូ។ លោកសេដ្ឋីចាប់ផ្តើមស្រែកខ្លាំងឡើង ដោយមានបាវប្រុសចាប់ដៃជើងជាប់ មុខលោកគ្រូដែលកំពុងគ្រវីដាវ រេរាំ លោតចុះលោតឡើង ។ ភ្លេងចាប់ផ្តើមរន្ថឺនឡើងៗ លោកគ្រូមាន ទឹកមុខប្លែក កាយវិការ និងសំឡេងផ្សេងៗ ហើយពោលថា ៖ អី យ៉ា អានេះ វាមកលេងជាមួយអញទៀតហើយ វុើយ ! លោកគ្រូក៏សេពមន្ត ប្រោះទឹក ហើយហៀបនឹងចងអំបោះឆៅ លើដៃលោកសេដ្ឋីទៅហើយ ស្រាប់តែលោកសេដ្ឋីរើ ហើយស្រែក អញមិនព្រមទេ ។លោកសេដ្ឋីក៏រត់ ហៀមនឹងដល់មាត់ ទ្វារ ពួកក្រុមបាវប្រុសកម្លាំងៗ ចាប់ជាប់ លោកគ្រូចាស់ស្រុក ក៏ ចងអំបោះឆៅនោះលើដៃនាយសេដ្ឋី​ ។ លោកសេដ្ឋីក៏ដួលទន់ដៃជើង ហើយដឹងខ្លួនឡើងវិញ ។ ភ្លេងចាប់ផ្តើមលេង និមន្តគ្រូត្រលប់ទៅវិញ


ដោយឃើញហេតុការណ៍នេះ សេដ្ឋិនី​ យល់ជាក់ ក៏ចង់សង់ផ្ទះធំមួយក្បែរ លោកគ្រូចាស់ស្រុកដើម្បីបង្ការ មន្តងងឹតនោះ ។តែលោកគ្រូចាស់ស្រុក ថា មិនចាំបាច់ទេ ចូរលោកសេដ្ឋិនី ធ្វើតាម គ្រូណា !

លោកសេដ្ឋិនី​ ក៏តប ៖ ចាស ព្រះគ្រូ

គ្រូចាស់ស្រុក ប្រាប់ថា ៖ យក យ័ន្តនេះ និងព្រះខ័ន មួួយដាក់លើអាសនៈ មួយ ហើយថ្វាយគ្រឿង ជាចេកផ្កាធម្មតា មុខផ្ទះ យកដើមឌាឌិម មួយដាក់ដាំស្រោចទឹកធម្មតា។ក្រៅ របងត្រូវដាំ ជា ដើមរបងយក្ខ ក្រោយផ្ទះ ដាក់យ័ន្តដែលគ្រូរៀបនេះ ចងលើទីខ្ពស់ ។


បន្ទាប់មកលោកសេដ្ឋិនី ក៏ត្រលប់ទៅផ្ទះវិញរៀបចំតាមលោកគ្រូប្រាប់ ។

ដោយបានដំណឹងថា លោកសេដ្ឋីកែវមកវិញ រួចពីអំពើ របស់គ្រូ មហាអាគម លោកសេដ្ឋីហ្វាទៅផ្ទះលោកគ្រូម្តងទៀត ហើយប្រាប់រឿងរ៉ាវ សព្វគ្រប់។


លោកគ្រូមហាអាគមថា យប់នេះយើងនឹង កំចាត់អាគ្រូនោះចេញសិន ទើបអាចឈ្នះ ហើយយើងក៏ចង់សាក ជាមួយអាគ្រូចាស់ស្រុកនោះដែរ ។

លោកសេដ្ឋីហ្វាតប ៖ ចុះចំណែករឿងលោកសេដ្ឋី កែវ អាចធ្វើស្អីវាបានទេ ព្រះគ្រូ ?

លោកគ្រូតប ៖ វាបានរៀបចំក្បួនមន្តការពារ ប្រាំបីទិស ដូច្នេះ យើងពុំជ្រៀតចូលបានទេ ទាល់តែឯង យកយ័ន្តនោះចេញ ឬ យក ជាយក្បិនស្រីណាម្នាក់ ទៅក្របលើយ័ន្ត ។ ចំណែកដើមឌាឌិមវិញត្រូវ ចាក់ទឹកនោម ពីលើ ។ ឯយ័ន្តដែលចងទីខ្ពស់នោះ ត្រូវយកមក កន្លង បីដង ហើយសឹមចងវិញ នោះអំពើនឹងត្រូវវាវិញមិនខាន ។


Advertisements


REPORT THIS AD

លោកសេដ្ឋីហ្វាក៏ចាត់ឱ្យបាវបម្រើចាត់ចែងបន្លំ និងសូក បាវដែលបម្រើ ក្នុងផ្ទះលោកសេដ្ឋីកែវ កំចាត់ក្បួនយ័ន្តប្រាំបីទិសនោះចោល តាមការផ្តែផ្តាំរបស់ព្រះគ្រូ ។

លោកសេដ្ឋីកែវក៏ធ្លាក់ខ្លួនឈឺ រហូតស្លាប់ភ្លាមៗទៅដោយរកគ្រូមិនទាន់ ។


លុះយប់ឡើងគ្រូមហាអាគមរៀបចំពិធី ដើម្បីកំចាយលោកចាស់ស្រុកចោល ។


ពេលយប់គេលឺសូរតែសំឡេង ខ្លែងស្រាករបស់លោកគ្រូ មហាអាគមនោះយំខ្វាក ខ្វាក ឡើងព្រឺក្បាល អ្នករាជធានី ក៏មិនហ៊ានជេរ ដៀលដាក់ខ្លែងស្រាកនោះដែរ ខ្លាចត្រូវអំពើ លោកគ្រូវនោះ ៕ ខ្យល់ខ្លាំងចាប់ផ្តើមបក់ ប៉ះនឹងស្លឹកចេក លឺគួរឱ្យខ្លាច ។ លោកគ្រូមហាអាគមចាប់ផ្តើមសូត្រ មន្តវិជ្ជាការ រួច ផ្លុំទៅ កន្ត្រៃ ដាក់លើជើងពាន នោះ ។​​ កន្ត្រៃក៏ហោះ សំដៅទៅផ្ទះគ្រូចាស់ស្រុក ។


សំឡេងក្មេងៗស្រែកពីក្រៅផ្ទះរបស់គ្រូចាស់ស្រុកថា ឪ​ !​ ឪ! ឪ!

មានសត្រូវមកហើយ ឪ !

គ្រូចាស់ស្រុកក្រោកឡើង ដើរទៅបន្ទប់រៀបអាសនៈ ហើយឱ្យប្រពន្ធកូន បិទទ្វារបន្ទប់ ឱ្យជាប់ ផ្តាំថាទោះមានសំឡេងអ្វីក៏ដោយហាម បើកទ្វារ ។

គ្រូចាស់ស្រុកសូត្រ លើ រូប បដិមា មនុស្សខ្មៅស្រិប ហើយចង អំបោះឆៅ រួចសូត្រជាប់​ ។


នៅពេលកន្ត្រៃនោះហោះមក មានមនុស្សខ្មៅ ម្យ៉ាង ខ្លួនធំប៉ុនផ្ទះគាត់ ស្រាតននលគោក វ៉ៃកន្ត្រៃឱ្យឈប់ ។ លោកគ្រូចាស់ស្រុកញញឹម ហើយនិយាយម្នាក់ឯងថា អ៊ីយ៉ា វាចង់មកលេងជាមួយអញហើយតើនេះ ។


លោកគ្រូ មហាអាគមចាប់ផ្តើម យករូបក្របី ធំ១ ដែលសូន ពីដីឥដ្ឋ ហើយសូត្រមន្តវិជ្ជាការ យកឈាមសត្វ មកលាបលើរូបក្របីនោះ ​ស្រាប់តែលេចរូបរាងក្របីប៉ុនយក្ខ មកប្រយុទ្ធជាមួយមនុស្សខ្មៅនោះ ។ នៅលើមេឃគេលឺតែសំឡេង ផ្គរន្ទះបាញ់ឆ្វាច ធ្វើឱ្យរង្គើ ប្រឹថពី ។


ឹេ៣៥៣៤


 


ខ្យល់បក់រំជួលដំបូលផ្ទះ ហៀបនឹងរលំ ចំណែកអ្នកខ្លះភ្លេចបិទបង្អួច ត្រូវខ្យល់វ៉ៃបង្អួច ប៉ះនឹងជញ្ជាំង លឺសំឡេង ផូងផាង ៗ ។

អ្នកស្រុកគិតថា វាជាព្យុះកើតមានឡើងគួរឱ្យចម្លែក លើផ្ទៃមេឃ ផ្លេកបន្ទោរ បាញ់ឆ្វាចម្តងៗ ចាំងពន្លឺប្រៀបដូចជាពេលកណ្តាលថ្ងៃ ត្រង់ ហើយក៏លាន់លឺ សូរគ្រាំងៗ ផ្អើលអស់គោក្របី ជ្រូកមាន់ទា យំទ្រហឹងអឹងកង ។

ពូហឹម រស់នៅផ្ទះ ជិត លោកគ្រូចាស់ស្រុក ក៏ងើប ដើម្បីបិទបង្អួចព្រោះភ្លៀងសាច ចូលផ្ទះសម្បើមណាស់ ស្រាប់តែផ្លេកបន្ទោរ ចេញជាខ្សែភ្លែតៗ លើផ្ទៃមេឃ លោកពូក៏មើលឃើញច្បាស់ ក្រឡែត នូវ មនុស្សខ្មៅស្រិលដ៏ធំនោះ អង្គុយ ក្បែរផ្ទះលោកគ្រូ មានភ្នែកក្រហម ច្រាល ដូចដុំភ្លើង ។ លោកពូហឹម ភ័យណាស់ ក៏រត់ ទៅកន្លែងគេងវិញ មិនទាន់នឹងបិទបង្អួចរួចរាល់ផង ។ លោកពូទាញ ភួយ ដណ្តប់ លើខ្លួន និងមុខរបស់គាត់ ញាក់ ទ្រើតៗ ។

មីង អេង ដែលជាប្រពន្ធ ឆ្ងល់ជាខ្លាំង ក៏ កេះ ឆ្កឹះ ប្តីគាត់ ហើយនិយាយថា នែ ឯង កើតអី ហ្នឹង !​

ប្តីភ្ញាក់ព្រឺស ហើយនិយាយទៅកាន់ប្រពន្ធ យឺឯង នេះមនុស្សកំពុងភ័យ ផង មកពញ្ញាក់ អារម្មណ៍អញ្ចឹងកើត ។

មីង អេងតប ៖ ហើយចុះឯងវាកើត អី ហ្អា?

ពូហឹម តប៖ អញឃើញស្អីមិនដឹង ពេលពន្លឺផ្លេកបន្ទោរបាញ់មក ខ្លួនខ្មៅស្រិល ភ្នែកក្រហម ធំជាងផ្ទះ ទៀត នៅ ក្បែរផ្ទះលោកចាស់ស្រុក ។

មីងអេងតប ៖ នែ ឯង ឯងកុំភ័យអី​ នោះជាកូនចៅលោកចាស់ស្រុកទេ គេមិនធ្វើអ្វីយើងទេណា។

ពូហឹមតប ៖ អ៊ើ អញដឹងហើយ តែអញឃើញ អញនៅតែខ្លាច ។

មីងអេងតប ៖ ជាធម្មតា គ្មាននរណាងាយបានឃើញ កូនចៅលោក ចាស់ស្រុកទេ នេះឯងពិតជាមនុស្សមាននិស្ស័យ បុណ្យខ្ពស់ ណាស់ណា ទៅភ័យអី​។

ពូហឹមឆ្លើយ ៖ និស្ស័យឆ្កួចអី អញខ្លាចសឹងស្លាប់ហើយ អញឈប់និយាយហើយ ដេកទៅឯង ។


Advertisements


REPORT THIS AD

ស្រាប់តែពេលនោះក្របីខ្មៅធំរបស់លោក គ្រូមហាអាគមនោះ ក៏បោល មកផ្ទះ លោកគ្រូ ចាស់ស្រុក ហើយ ស្រែកបញ្ចេញសំឡេង លាន់លឺ ខ្លាំងគួរឱ្យខ្លាច ។ លុះក្របីនោះឃើញ មនុស្សខ្មៅនោះក៏ បោលជល់ តែត្រូវមនុស្សខ្មៅនោះ ហាមាត់ បញ្ចេញនូវផ្សែងខ្មៅខ្មួរខ្មាញ់ ម្យ៉ាង បាញ់ចំក្របីនោះ រលាយរូបហោង ។


លោកគ្រូមហាអាគមនៅមុខអាសនៈ កំពុងតែភាវនា ស្រាប់តែរូបក្របីពីដីឥដ្ឋ ដែលមានព័ទ្ធដោយខ្សែសីមា​ នោះប្រោះបែកដោយខ្លួនឯង ។ លោកគ្រូបញ្ចេញនូវមុខខឹងកាច ហើយនិយាយថា ៖ ចង្រៃ យ មែន ! អញ នឹងធ្វើឱ្យឯង ដឹងស្នាដៃអញ បន្ថែមទៀត ។

លោកគ្រូអាគម ក៏ស្ទះយក ក្អមឆ្នាំងដី ​៧ ដែលរុំសីមាអំបោះឆៅ នោះ មកផ្លុំ សូត្រ ផ្លុំសូត្រ រួចបើក បង្ហើប ថ្នមដោយទឹកមុខញញឹមបែបកាច សាហាវ ។

ស្រាប់មានខ្យល់បក់ចូលក្នុង បន្ទប់ដែលរៀបទីអាសនៈនោះ ធ្វើឱ្យរលត់ទៀន ឈឹង ។ ព្រាយទាំង៧ ក៏បង្ហាញខ្លួនឡើង លោកគ្រូក៏ និយាយទៅកាន់ព្រាយទាំង៧ នោះថា ៖ ទៅ ទៅសម្លាប់អាគ្រូចាស់ស្រុកនោះចោល ។

ព្រាយទាំង៧នោះ បានយកឈ្នះ មនុស្សយក្ខខ្លួនខ្មៅនោះ ។ លោកគ្រូចាស់ស្រុកកំពុងភាវនា ក៏លឺសំឡេង ក្មេងៗប្រាប់ថា ឪ ! ឪ ! យើងចាញ់គេ ហើយ ពួកវាជាព្រាយទាំង៧ កាចសាហាវណាស់ ឪ ! សូមឪប្រយ័ត្នផង ។


លោកគ្រូ ចាស់ស្រុកក៏ ភាវនា យកទឹកមន្តលើអាសនៈនោះ​ មកផ្លុំហើយប្រោះ លុះព្រាយមក លោកគ្រូ កូរទឹកហើយប្រោះចំព្រាយនោះ ព្រាយស្រែកកងរំពង ពេញអាកាស ។ លោកគ្រូ យកអំបោះសីមា រួចផ្លុំ ចងលើ រូប ស្រទបចេកដែលចិតជារូបមនុស្ស ឬទង់ព្រលឹងនោះ ហើយលោកគ្រូក៏យក ធូបវាយលើរូបនោះ ពពួកព្រាយស្រែកយំ សុំអង្វរលោកគ្រូថា ៖ អួយ ! ឈឺណាស់ អញរៀងហើយ អញរៀងហើយ លោកគ្រូ ​កុំធ្វើបាបអញអី ។

លោកគ្រូចាស់ស្រុក តប ៖ ចុះមីពួកអស់ ឯង មករកធ្វើបាបអញធ្វើស្អី អញចាប់ហង ឯង ដុតឱ្យរលាយតែម្តង ។

ពពួកព្រាយតប ៖ អត់ទេលោកគ្រូ ពួកយើងមកតាមគេប្រើទេ គេចាប់ពួកយើង ដាក់ក្នុងក្អម សេពមន្ត មិនអាចឱ្យពួកយកហោះចេញឆ្ងាយពីគេបានទេ ណាលោកគ្រូ ។

លោកគ្រូតប ៖ អ៊ើ ឥលូវអញ សូត្រឱ្យពួកហ្អង មានសេរីភាព ចឹងហ្អង ឈប់ធ្វើបាបគេទៀត ។

ព្រាយក្រាបបង្គំ លោកគ្រូ រួចអន្ធធានកាយបាត់ទៅ ។


លោកគ្រូចាស់ស្រុកញញឹម ហើយ សម្មាធិបន្ត ហើយនិយាយម្នាក់ឯង ខ្សឹបៗថា យ៉ាងមេចហើយ លោកគ្រូអាគម តើមានអ្វីដើម្បីលេងជាមួយអញទៀត ?

លោកគ្រូមហាអាគម ក៏តប តាម សម្មាធិមកវិញថា ឯងប្រឆាំងនឹងអញ ឯងគង់មានថ្ងៃអញអាចធ្វើបាបឯង មិនខាន ។

លោកគ្រូចាស់ស្រុក ៖ ឯងឈប់ធ្វើបាបគេទៀតទៅ ?

លោកគ្រូមហាអាគមតប ៖ ស្រេចតែអញ ។


លោកគ្រូចាស់ស្រុកក៏បញ្ចប់ពិធីហើយ គ្រវែង គ្រាប់លាជ ទៅក្រៅផ្ទះ ជាមួយនឹង ស្គរ តាំងម៉ែ ដែលពូនជាដុំ ហើយលោកនិយាយថា ៖ អ៊ើស៊ីទៅ ចាំមានរឿងអ្វី មិនស្រួលប្រាប់ឪ ផងណា អាកូនៗ ឥលូវឪ ទៅគេងហើយវ៉ើយ ។

លោកគ្រូដើរទៅទីអាសនៈ ហើយសំពះបីដង រួចទៅគេងទៅ ។


លុះព្រឹកឡើងលោកគ្រូអាគមខឹងជាខ្លាំង ដោយពុំអាចធ្វើអ្វីលោកគ្រូ ចាស់ស្រុកបាន លោកគ្រូក៏រៀបចំគ្រឿងរណ្តាប់ផ្សេងៗ ដើម្បី សងសឹកបន្ត នាយប់នេះ ។


រាត្រីកាលចូលមកដល់ម្តងទៀត លោកគ្រូមហាអាគម គ្រងឈុតពណ៌ខ្មៅ ក្នុងដៃមាន រូប សត្វ ធ្វើអំពី ដីជាច្រើន សូត្រផង ចងអំបោះឆៅលើសត្វទាំងនោះផង ។ ស្រាប់តែ សត្វក្របីធំ ៗ ប្រាំក្បាលលេចរូបរាងឡើង ម្តងទៀត លោកគ្រូអាគមញញឹម ហើយស្រែកក្អាកក្អាយ ហើយថ្វាយបង្គំទីអាសនៈ ដោយនិយាយថា សូមសម្តេចព្រះគ្រូ ជួយកូនចៅឱ្យយកឈ្នះ បាន​។


លោកគ្រូ ចាស់ស្រុកកំពុង ពិសារទឹកតែ ក៏ស្រាប់លឺសំឡេងក្មេងស្រែកម្តងទៀតថា ៖ ឪ ! ឪ !​ វាមកទៀតហើយ ពេលនេះ វាមានអំនាចធំណាស់ ឪ !

លោកគ្រូ ចាស់ស្រុក ក៏ យក មនុស្សចំបើងវិញម្តង ដោយចងនូវអំបោះឆៅដដែរ ហើយសូត្រអាគម ដាក់ ។

ស្រាប់តែលេចឡើងនូវមនុស្ស ដ៏ធំ ចងក្បិនពណ៌ក្រហម មាឌធំ លោកគ្រូក៏យកព្រះខ័ន លើទីអាសនៈ សូត្រហើយ ព្រះខ័នក៏ហោះ ទៅដៃ មនុស្សយក្ខនោះ ។

មនុស្សយក្ខប្រយុទ្ធជាមួយ ក្របីធំៗប្រាំក្បាលនោះ យ៉ាងខ្លាំង ដោយអំនាចនូវអំពើ ល្អ ធ្វើឱ្យព្រះខ័នទិព្វនោះ កាត់ក្បាលក្របីទាំងប្រាំ រលាយរូបអស់ ។

លោកគ្រូអាគម ក៏ភ្ងារក្រោយ ក្អួតឈាម ព្រោះចាញ់បារមីគេ ចំណែក ទីអាសនៈ ក៏ឆេះ រោលរាលខ្ទេចខ្ទីអស់ ។ លោកគ្រូមហាអាគមក៏ធ្លាក់ខ្លួនឈឺវេទនា ស្រែក គ្រាំគ្រា ទ្រុឌទ្រោមជាខ្លាំង ។ ពួកខ្ញុំបម្រើ នាំគ្នា​ មកលើក លោកគ្រូដាក់សំរាន្តឱ្យស្រួលបួល ហើយ រករៀបទីអាសនៈដែលបានឆេះសឹង សល់តែធ្យូងនោះ លោកគ្រូក៏ហាមមិនឱ្យប៉ះពាល់ ។ លោកគ្រូអាគម ក៏ប្រាប់ទៅបាវម្នាក់ ឱ្យទៅតាមកូនប្រុស គាត់ ឈ្មោះ លឹម ។

លឹមនៅក្មេងតូច ក៏មកដល់ហើយស្ទុះអោបឪពុកខ្លួន ឪពុកអង្អែលក្បាលកូនហើយដេញពួកបាវចេញក្រៅឱ្យអស់ ហើយប្រាប់កូនថា ៖


Advertisements


REPORT THIS AD

លឹម កូនជា ជំបួរនៃត្រកូល គ្រូស្មិលយើង ពេលនេះ កូនត្រូវទទួលទាយាទពីឪពុកហើយ ។

លឹមតប ៖ បាទពុក តែកូនមិនចេះសូត្រ មន្តអាគមទេ ។

គ្រូអាគមតប ៖ នៅពេលដែល កូននិមន្តសម្តេចព្រះគ្រូនៃត្រកូលយើងមកសន្ធិត កាន់លើរូបកូន ហើយ កូននឹងចេះសព្វ នូវក្បួនអាគមទាំងនោះដោយពុំចាំបាច់រៀន បើកូនចង់ចេះកាន់តែខ្លាំង គម្ពីរទាំងនោះ បានតំកល់លើអាសនៈដូនតាយើង ចូរយកទៅមើលចុះ រីឯត្រណមសំខាន់ដាច់ខាតកុំចូលក្នុងធ្លាវត្តឱ្យសោះ។

លោកគ្រូអាគម ចាប់ផ្តើមងើបឡើង ដោយតោងនេះបន្តិច តោងនោះបន្តិច ហើយមានកូនប្រុសខ្លួន ជាអ្នកគ្រា ។


លុះរៀបទីអាសនៈឡើងវិញរួចរាល់ លោកគ្រូអាគមបានប្រាប់ទៅកូនប្រុសថា ៖ កូនប្រុសឪពុក កូនត្រូវសូត្រភាវនាឱ្យជាប់ថា ឱម មហាគ្រូអញអើយ ចូរមកសន្ធិតលើ កូនចៅ​ ដិប៉ាន់ មៈរុ អហិមម ដានិមិ ដានិមិ ។

កូនក៏សូត្រតាមឪពុកប្រាប់ ដោយភាវនាជាប់

ឪពុកក៏រៀបចំពិធីផ្ទេរទាយាទទៅឱ្យកូន សូត្រនូវបាលី មេឃក៏ចាប់ផ្តើមងងឹតស្លប់ ខ្យល់ក៏បក់មករកទីដែលប្រារព្ធពិធី លុះចប់រួចរាល់លោកគ្រូ អាគមក៏ដួលស្លាប់បាត់ទៅ ដោយមានរាងកាយ ដូចមនុស្សចាស់អាយុ រាប់រយឆ្នាំ អាក្រក់ចម្លែកណាស់ ចំណែកកូនប្រុសយំសោក អោបឪពុកខ្លួន ពួកបាវក៏ចូលមក ហើយរៀបចំទុកដាក់សពចៅហ្វាយរបស់ខ្លួន ។

បន្ទាប់មកលោកគ្រូក្មេងលឹមជាអ្នកបន្តវេនពីឪពុកខ្លួន វិញ ។


នៅពេលដែលលោកគ្រូក្មេងលឹម ចម្រើនវ័យ ជាកំលោះស្អាត អ្នកស្រុកដែលធ្លាប់ពឹងបុណ្យបារមី លោកគ្រូនេះ ដើម្បីជួយ សម្រេចនូវបំណងប្រាថ្នា

និងដោះអំពើអំពាន់ផ្សេងៗ ក៏ប្រែហៅលោកគ្រូលឹមថាគ្រូកំលោះទៅវិញ ។ លោកគ្រូលឹម គ្រងសំពត់ សំលុយ និងក្រណាត់ពានាខ្មៅ ព្រមជាមួយនឹងអង្គាំពណ៌ខ្មៅមួយខ្សែឡើងវែង ពាក់លើ ក និងអង្គាំខ្លីៗពាក់ លើ ដើមដៃ និង កដៃ ។


ចំណែកលើ ក ខ្នង ស្មា និង ដៃ មាន សាក់ជាយ័ន្ត ។ លោកគ្រូមិនទុកពុកមាត់ ពុកចង្កាដូច ឪពុកខ្លួនទេ រីឯសក់ បួងឡើងលើ ដែលខុសពីប្រុសៗដទៃ ទៀតក្នុងសម័យនោះ និយម កាត់សក់ស្លាបចាប និងសក់កញ្ជើ លំអដោយរ៉ៃ ។

ពេលដើរទៅណាម្តងៗ លោកគ្រូ មានកូនសិស្ស ប្រុស បីនាក់អប ប្រៀបដូចជា សេនា ការពារ ។ លោកគ្រូលឹមពូកែ ខាងមន្តអាគម ផ្លូវងងឹត មិនចាញ់លោកឪពុកខ្លួនប៉ុន្មានទេ ដោយ គេបាន សេពមន្តវិជ្ជាចងព្រាយអាប ខ្មោចផ្សេងៗ ទុកដើម្បីប្រើប្រាស់ជាបរិវារ ក្នុងមធ្យោបាយមិនល្អណាមួយ ។

លុះយប់ឡើងលោកគ្រូនេះ​ បានប្រលែងខ្មោចព្រាយទាំងនោះ ឱ្យទៅធ្វើបាប គោះទ្វារ លងបន្លាចធ្វើទុក្ខបុកម្នេញ រាគក្អួត ឈឺគ្រុន ដល់អ្នកស្រុកគ្រប់ៗគ្នា ។ អ្នកស្រុក ក៏ ទៅជួបលោកគ្រូលឹមនេះ ឲ្យជួយ ។ អ្នកស្រុកនិយាយថា ÷ លោក គ្រូអើយ ខ្មោចព្រាយលងពេញភូមិហើយ ជួយផង។

លោកគ្រូថា÷ មិនអីទេ ចាំអញជួយ !

លុះយប់បន្ទាប់លោកគ្រូលឹម ក៏ ធ្វើពិធី ចង ហៅព្រាយខ្មោចនោះមកវិញ ។


ថ្លែងអំពីលោកគ្រូចាស់ស្រុកឯណ្ណោះវិញ ថ្ងៃនេះនៅលើផ្ទះគាត់ បានធ្វើពិធី សែនគ្រូ សុំនូវសេចក្តីសុខ កូនចៅសាច់ផៅសណ្តានរបស់លោកគ្រូមកជុំគ្នាត្រៀបត្រាពេញផ្ទះ ជជែកគ្នា ខ្លះសើចផង ខ្លះទៀតកំពុងតែបំពេរកូនតូចៗ ។ លោកគ្រូចាស់ស្រុក រៀបចំក្បួន រណ្តាប់ថ្វាយគ្រូសព្វ ដាក់លើទីអាសនៈ ហើយមានដាវវែងមួយ តំកល់លើជើងពាន សម្រាប់អញ្ជើញនិមន្ត បារមីមក កាន់សម្តែងប្ញទ្ធិ គ្រវីដាវ ។

លោកគ្រូ ស្លៀក ស ពានាក្រណាត់ស លើស្មា កំពុងតែថ្វាយបង្គំទីសក្ការៈនោះ

ដោយពុំឃើញភ្លេងមក លោកគ្រូក៏ស្រែកប្រាប់ កូនចៅលោកគ្រូថា ៖

មី មឺយ មី រឿន មីយ៉េន ឯណាភ្លេង ភ្លាត់ ស្អីក៏យូរមេស ហ្អា?

មឺយដែលជាកូនស្រី តប ៖ ចាសពុក ! ដោយសារមេឃវាភ្លៀង អញ្ចឹងភ្លេង មករាងយឺត បន្តិចហើយពុក ។

លោកគ្រូតប ៖ ឱ្យ អាណាមួយទៅតាមតិចទៅ!


នាងមឺយបានឱ្យ ប្អូនថ្លៃនាង ឈ្មោះ ផែន ទៅតាមក្រុមភ្លេងអារក្សនោះ ព្រោះ ពិធីជិតចាប់ផ្តើមផង ម្យ៉ាងទៀតលោកគ្រូ តឿន ណាស់ ។ដោយនាងនិយាយថា ៖

ផែន ! ហ្អើយ ផែន ទៅតាមក្រុមភ្លេងអារក្ស មក ណា ប្រាប់ថា ស្រូតមកតិច ពុកក៏តឿន។


ផែន ក៏ទៅតាម លុះដើរពាក់កណ្តាលផ្លូវឃើញក្រុមភ្លេង ជិះលើរទេះគោ លើផ្លូវបែកភក់ ស្អិត ក្រោមតំណក់ភ្លៀងរលឹមស្រេចៗផង ។


Advertisements


REPORT THIS AD

គ្រប់ៗគ្នានៅក្រោមផ្ទះអង្គុយ លើ គ្រែ ជជែកគ្នាលេង ចំណែកឯលើផ្ទះនេះវិញ លោកគ្រូ ងាកមើលចុះ មើលឡើងចាំក្រុមភ្លេង មក តែមិនទាន់ឃើញ ។

ស្រាប់តែពេលនោះ ញាតិដែលនៅក្រោមផ្ទះលឺសូរសំឡេង ក្ឌុងក្ឌាំងលើផ្ទះ នាង មឺយ រឿន និង យ៉េនជាកូន និងញាតិដទៃឡើងទៅលើផ្ទះស្រាប់តែឃើញ លោកគ្រូចាស់ស្រុក ដែលជាឪពុក ច្រង៉ែង ក បត់ដៃជើង ស្លាប់ លើផ្ទះម្នាក់ឯង គ្រប់ៗគ្នា នាំគ្នាយំសោកស្តាយ ហើយក៏ធ្វើបុណ្យ សពជូនលោកឪពុករបស់ពួកគេ ទៅ ។


លុះប៉ុន្មានថ្ងៃក្រោយមក កូននាងរឿនឈឺធ្ងន់ណាស់ ដាក់ថ្នាំអ្វីក៏មិនត្រូវ ក៏នាំគ្នាធ្វើពិធី បញ្ជន់រូប ដើម្បីសួរ ។

នាងរឿនបានដាក់ កូនខ្លួនដេក នៅទីដែលរៀបចំ មានលេងភ្លេងអារក្សផងដែរ ស្រាប់តែពេលនោះ កូននាងរឿនងើបឡើង ឈរ យកក្រមា​ មកជួតរុំជាឈ្នួតលើក្បាល ហើយយកដាវ គ្រវីរាំតាមភ្លេង ។

កូននាងរឿនក៏និយាយទៅកាន់ នាងរឿន នាងមឺយ និងញាតិដទៃទៀតថា ៖ អញ ឪង៉ែង ណា មីអស់នេះ ។ ពួក មីង៉ែង នេះ ភ្លើ គ្មានដឹងស្អីទេ ។

នាងរឿនតបថា​​ ៖ តើកូនចៅខុសអី ដែរលោកពុក បានធ្វើបាបចៅឱ្យឈឺចឹង ?

កូននាងរឿនដែលជារូបស្នងនោះតប ៖ មីង៉ែងមើល នេះបានគេរៀបចំពិធីត្រឹមត្រូវ បស់គេ មែន មានភ្លេងមានភ្លាត់ ចឹង ! អញ វាខុសគ្រូ ទើប គេកាច់ ក អញ ។ អញ អត់ទៅណាទេវ៉ើយ អញនៅថែរក្សាកូនចៅអញ បានហើយតិចទៀតវាជាសះស្បើយហើយ ។ នាងក៏និយាយទៅកាន់អ្នកភ្លេងថា ភ្លេង លេងបទសំពៅថយ ។

លុះសែនព្រេនរួច កូននាងរឿនក៏ជាមែន តែ ត្រកូលរបស់លោកគ្រូចាស់ស្រុក ពុំមាន អ្នកណាអាច ធ្វើជាគ្រូមន្តបន្តវេន ពីគាត់បានឡើយ​ ក្រៅពីកូនប្រុសនាង មឺយ តែនាងមឺយ មិនព្រម ឱ្យ កូនប្រុសនាងបន្តទាយាទទេ នាងប្រាប់ទៅញាតិថា ៖

ឱ្យដាច់ត្រឹមហ្នឹងទៅ សម័យនេះទៅហើយ ថ្នាំបារំាងថ្នាំចិនសែ ថ្នាំខ្មែរ មាន ពេញស្រុកពេញទេស ខ្ញុំមិនឱ្យកូនខ្ញុំស្នងរូបស្នងស្អីទេ ​ស្លាប់អត់អំពើ មន្តអាគមស្អីទេ ៕ នាងបានឱ្យកូនរបស់នាង ញ៉ាំផ្លែស្ពឺ រាល់ថ្ងៃ ដើម្បីបន្សាប មន្តសំបួរ កុំឱ្យ កូនខ្លួនចេះដឹង មុខវិជ្ជា មន្តនោះតទៅទៀត ជាពិសេសកុំឱ្យគ្រូ និងបារមីកាន់ ។


នៅឯភូមិមួយក្បែររាជធានីដែរ មានក្រុមគ្រួសារមួយមានកូនស្រី ស្អាតណាស់ ឈ្មោះថានាងស្រស់ ។ នៅពេលដែលពេញក្រមុំ នាងស្រស់ចាប់ផ្តើម ឈឺ មិនអាចងើបឈរដើរបាន ថែមទាំងមិនអាចនិយាយបានទៀតផង ភ្នែកនាងក្រឡាប់ចុះក្រឡាប់ឡើង បើកព្រិចៗ។ ម្តាយនាងបាននិយាយទៅកាន់ ឪពុកនាងថា ៖ ឪ វា ខ្ញុំមិនដឹងថាកូនយើងកើតអ្វីទេ បានជាមានសភាពដូច្នេះ មិនដឹងថា ម្ចាស់ស្រុក ម្ចាស់ព្រៃ លោកខឹង ឬក៏ ទៅដើរជាន់ពែរ នរណាទេដឹង ?

ឪពុកក៏ដកដង្ហើមធំ ហើយតបថា ហ៊ើម ម៉ែវា ខ្ញុំក៏មិនដឹងដែរ ។ ខ្ញុំលឺគេថា មានលោកគ្រូ ម្នាក់ល្បឺណាស់ នៅឯរាជធានីពូកែ ដោះអំពើ ខ្ញុំគិតយក​ ​កូនស្រី ឱ្យគាត់មើល ។


ម្តាយឪពុកនាងស្រស់ ព្រមជាមួយនិង បងប្អូនជីដូនមួយពីរនាក់ទៀត បររទេះគោ ដឹកកូនស្រីខ្លួន មក ផ្ទះលោកគ្រូលឹមនោះ ។

មកដល់មុខផ្ទះ ម្តាយឪពុកនាងបានដាក់កូនស្រីក្នុងអង្រឹង សែងដោយបងប្អូនជីដូនមួយរបស់គាត់ ដើរសំដៅ ទៅរកលោកគ្រូ លឹម ។

សិស្សលោកគ្រូក៏និយាយថា ៖ ឈប់ សិនមីង លោកគ្រូកំពុងរវល់ មិនអាចមើលបានទេ ពេលថ្ងៃចឹង ។

ម្តាយនាងស្រស់ យំហើយលើកដៃសំពះថា ៖ លោកគ្រូអើយ ពួកខ្ញុំមកពីចម្ងាយ មេត្តា ផងចុះ ។


លោកគ្រូក៏ស្រែកពីក្នុងបន្ទប់ថា ៖ ឱ្យ យាយនេះចូលមក !

កូនសិស្សលោកគ្រូក៏ឱ្យឪពុកម្តាយនាងស្រស់ចូលក្នុងបន្ទប់ ហើយក្រាប បង្គំ ដល់លោកគ្រូក្មេងកំលោះនោះ រួចគាត់និយាយថា ៖ លោកគ្រូ ជួយមើល កូនស្រីខ្ញុំផង មិនដឹងខ្មោចព្រាយបីសាចខាងណា វាមក ធ្វើបាបកូនស្រីខ្ញុំទេ ។

លោកគ្រូ នោះក៏សួរទៅ​ មីងនិងពូនោះថា ៖ ចុះបើខ្ញុំមើលកូនស្រីមីង ជា តើមីងនិងពូ ឱ្យអ្វីខ្ញុំ ?

ឪពុកម្តាយនាងស្រស់ ពិភាក្សាគ្នា រួចឆ្លើយថា ៖ ចាស លោកគ្រូប្រសិនបើលោកគ្រូមើលកូនស្រីខ្ញុំជា ខ្ញុំសុខចិត្តលើកកូនស្រីខ្ញុំឱ្យ ធ្វើជាប្រពន្ធលោកគ្រូចុះ ។

លោកគ្រូញញឹម ហើយ យល់ព្រម ដោយនិយាយទៅកាន់ពូមីងថា ៖ ចាំដល់ពេល ព្រះអាទិត្យលិច ខ្ញុំនឹងធ្វើពិធី ។


លុះមេឃរាងងងឹត បន្តិច លោកគ្រូ ឱ្យកូនសិស្សខ្លួនដាក់នាងស្រស់ ក្បែរជិតទីអាសនៈ ចំណែកឪពុកម្តាយនាងនៅក្បែរនោះ ។ លោកគ្រូឱ្យសិស្សទម្លាក់វាំងនន បាំង ខណ្ឌចែក ឆ្ងាយពី នាងស្រស់់ គ្រាន់តែ ចង អំបោះឆៅលើដៃនាង បង្ហូត មកដល់ វាំងនន​ខាងលោកគ្រូនោះ​។


Advertisements


REPORT THIS AD

លោកគ្រូក៏អញ្ជើញគ្រូបាធ្យាយបារមីធំគ្រូស្មិលរបស់ខ្លួនតាម លំនាំពិធីប្រចាំត្រកូលរបស់គាត់ តែគ្រប់គ្នាមើលមិនឃើញឡើយ ព្រោះបាំងវាំងនន ។


ព្រលឹងវិញ្ញាណលោកគ្រូនោះក៏ហោះទៅទីមួយ ហើយវិញ្ញាណលោកគ្រូក៏ស្រែកថា នាងស្រស់ៗ អើយនាងស្រស់ !

ស្រាប់តែលោកគ្រូឃើញនាងស្រស់កំពុងតែជាប់ក្នុងរណ្តៅ អង្គុយ យំក្នុងរណ្តៅនោះ ។​លោកគ្រូក៏សួរនាងថា ៖ យ៉ាងមេច ក៏ធ្លាក់ក្នុងរណ្តៅនេះទៅវិញ ?

នាងស្រស់តប ៖ អ្នកជានរណា?

លោកគ្រូតប ៖ ខ្ញុំជាគ្រូមន្តអាគម មកជួយនាង

នាងស្រស់តប ៖ហ្អ​ លោកគ្រូមកជួយខ្ញុំមែនទេ

លោកគ្រូតប ៖ ត្រូវហើយនាងឆាប់ហុចដៃមក

នាងស្រស់ក៏ហុចដៃ លោកគ្រូក៏តោងយកនាងស្រស់ចេញពីរណ្តៅនោះ បានមកវិញ​ ។​


ស្រាប់តែនាងស្រស់ងើបឡើង ដឹងខ្លួនភ្លាមៗ។ឪពុកម្តាយនាងអរណាស់ក៏អោបនាងជាប់ នាងក៏សួរ ឪពុកម្តាយនាងថា ម៉ែខ្ញុំនៅទីណាហ្នឹង ?

ម្តាយឪពុកនាងក៏រៀបរាប់តាមដំណើរ ។


លោកគ្រូក៏រូតវាំងនន ទាញ អំបោះឆៅ មកវិញ ហើយញញឹម ។ ឪពុកម្តាយនាងស្រស់ថ្វាយបង្គំ លោកគ្រូ នោះ​។ លោកគ្រូក៏និយាយថា ៖

នាងក្លាយទៅជាបែបនេះដោយសារ តែពេលនាងគេងលក់ ព្រលឹងរបស់នាង ត្រូវបាន វិញ្ញាណ អាក្រក់នាំយកទៅទីផ្សេង ហើយក៏ច្រាន នាងទម្លាក់ក្នុងរណ្តៅមួយ ធ្វើឱ្យបាត់នូវព្រលឹង ឥលូវ

មកវិញហើយ មិនបាច់រៀបចំពិធី ជញ្ជាត់ព្រលឹងអ្វីទេ ។


្្្្វយុថ


ដោយឃើញកូនស្រីខ្លួនជាសះស្បើយបែបនេះ ឪពុកម្តាយរបស់នាងស្រស់ក៏សម្រេចចិត្តលើកកូនថ្វាយលោកគ្រូជាប្រពន្ធ ។


លោកគ្រូលឹម និងនាង ស្រស់បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ហើយបានកូនស្រី មួយ ។

ដោយសារកូនស្រី នេះ មានរូបឆោមល្អ ញញឹមស្រស់ប្រៀបដូចទៅនឹងផ្កាត្រកៀតដែលរីកក្នុងបឹង ម្តាយនាងបានដាក់ឈ្មោះឱ្យនាងថា ((នាងត្រកៀត )) ។


Advertisements


REPORT THIS AD

 


ថ្ងៃមួយ នាងស្រស់ជាប្រពន្ធបានបបួល ប្តីខ្លួនជាគ្រូអាគម ដោយ ឱ្យស្វាមីនាងស្លៀកពាក់ដូចជាអ្នកស្រុកធម្មតា ទៅលេងទឹក ឯកំពង់ផែ មានសាលាមួយសង់ជាប់មាត់ទឹក ក្រោមម្លប់ដើមជ្រៃក្រឹមដ៏ធំ ធ្វើឱ្យទឹកត្រជាក់ ស្រិប គួរឱ្យចង់ងូតកំសាន្ត ។

នាងស្រស់បានទុកកូនស្រីខ្លួន ឱ្យបាវ ស្រីៗជាអ្នកមើល ចំណែករូបនាង ក៏ដើរតម្រង់ទៅកំពង់ទឹក ហើយត្រាំជើងលេងក្នុងទឹកយ៉ាងសប្បាយ ។ គ្រូអាគមជាប្តី បានចុះទូក ហើយអ៊ុំក្បែរប្រពន្ធ រួចអោបជើងនាង ដែលកំពុងតែសំយុង ធាក់ទឹកខ្ចាយ ៗ ។ នាងជាប្រពន្ធមើលកែវភ្នែកប្តីដ៏ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្ងួតមករកនាង​ នាងក៏កើតនូវចម្ងល់ ដែលបានលាក់ទុក រួច នាងបានយកដៃដាក់នៅលើស្មាប្តីនាង អង្អែលថ្នមៗ ហើយសួរប្តីថា ៖


បង ខ្ញុំតែងតែសុបិនអាក្រក់ណាស់ ចាប់តាំងតែពីពេលដែលបង បានជួយព្យាបាល អូនមកម្លោះ ។

ប្តីក៏តបថា ៖ តើ នាងសុបិន ឃើញអ្វីដែរ ?

នាងប្រពន្ធឆ្លើយ ៖ ចាសបង អូនសុបិនឃើញ មនុស្សចាស់ រូបរាងអាក្រក់បំផុត មានស្បែកក្រហម ស្លៀកខ្មៅ មកតោងរូបកាយរបស់អូន ហើយបីអូន ថើប អង្អែលសព្វរាងកាយ ហើយស្រែកសប្បាយ អូនក្រោកឡើងតែងតែភ័យ ញ័រអស់សព្វខ្លួន តែអូនមិនហ៊ានប្រាប់បង ក្រែងនាំក្តីអំពល់ សៅហ្មង ដល់ ចិត្តរបស់បង ។

ប្តីក៏ចាប់ផ្តើម ធ្លាក់ទឹកមុខ ហើយមិនតប ។

នាងប្រពន្ធក៏និយាយបន្ថែមទៀតថា ៖ ថ្ងៃដែលបងបានជួយ ហៅព្រលឹងអូនមកវិញនោះ ក្នុងយល់សប្តិ របស់អូន ពុំបានឃើញបង ទេ គឺឃើញតែតាចាស់ គួរឱ្យខ្លាចម្នាក់នោះហើយ ។

ប្តីក៏អោបប្រពន្ធរួចនិយាយថា ៖ កុំខ្លាចអី អូន នោះប្រហែលអូនត្រូវពពួកព្រាយ ពាំនាំព្រលឹងចេញពីរាងកាយ បាត់បង់នូវស្មារតី តែប៉ុណ្ណោះ ។


នាងប្រពន្ធក៏ចាប់ដៃប្តីជាប់ហើយ និយាយថា ៖ បង បងសន្យា ជាមួយអូនបានទេ ឈប់បន្ត ចងព្រាយបីសាច ឈប់ធ្វើអំពើ ដាក់ស្នេហ៍ ឱមអាម ដាក់មនុស្សស្លូតត្រង់ទៀតទៅ អូនខ្លាចណាស់ គឺអូនខ្លាចកម្មពារ អាច ហុចផលទៅលើ កូនយើង នាងត្រកៀត ទៅថ្ងៃក្រោយណា បង ។ បងក៏ត្រូវឈប់ប្រើមន្តអាគម ឈប់ ស្នងរូបដេញអាបធ្មប់ មើលជំងឺ ឬផ្លុំមន្ត ទាំងអស់ យើងសាងជីវិត ថ្មី មករស់នៅ ធម្មតា​ ប្រកបរបរ ដូចគេដូចឯង ។ចំណែករឿងសំបួរទាយាទ បន្តវេន បំភ្លេចចោល កុំឱ្យត្រកៀតនាងដឹង នាងទទួល ។


ប្តីញញឹម ហើយ អោបប្រពន្ធម្តងទៀត រួចតបថា មិនអីទេ បងយល់ព្រម ។

ដោយក្តីស្រលាញ់ ប្រពន្ធ និងកូន គ្រូលឹមក៏បិទទ្វារ ផ្ទះតូចដែលសម្រាប់ធ្វើពិធីនោះចោល ប៉ុន្តែ គ្រូលឹមក៏នៅតែមិនអាចដើរចូលក្នុង ធ្លាវត្តបានដដែរ ព្រោះហាក់បីដូចជាមាន ភ្លើងកំពុងឆេះ លើគេនៅពេលគេឈានជើងចូលក្នុងធ្លាវត្ត អារាម ។


ថ្ងៃមួយលោកគ្រូលឹម និងនាងស្រស់ ធ្វើដំណើរមកពីលេងម្តាយឪពុកនាងស្រស់វិញ ស្រាប់តែ មាននាយពល ម្នាក់ជិះសេះយ៉ាងលឿន សំដៅ ទៅរកផ្ទះដង្ខៅម្នាក់នៅឯ ជាយរាជធានី បានធ្វើឱ្យប៉ះនាងស្រស់ ដួល ហើយថែមទាំងស្រែកជេរនាងស្រស់ ពីចម្ងាយថា មេ នាងឯង ដើរមិនចេះមើល ចឹងហ្អា ! នេះ សេះនាយពលហ្លួងណា ហ្អេ? ​ ម្តេចមិនជៀស មករំខានដំណើរយើងធ្វើអី ? លោកគ្រូមន្តដែលជាប្តី ពុំឆ្លើយឆ្លងទេ តែសម្លក់ មុខនាយពលនោះ នាយពលបំផាយ សេះ ទៅបាត់​ ។ លោកគ្រូលឹម ទៅបីត្រកងប្រពន្ធ ហើយឱ្យបាវ នាំយកទៅផ្ទះព្យាបាលរបួស ៕


លោកគ្រូមន្តបានអញ្ជើញពេទ្យហ្មបុរាណ មកព្យាបាលនាងស្រស់ ហើយឱ្យនាងសម្រាកលើផ្ទះធំ ដោយនិយាយទៅកាន់ពេទ្យហ្មថា ៖យ៉ាងមេចហើយ ហ្ម ប្រពន្ធខ្ញុំ?

ហ្មក៏និយាយបែបលេងសើចចំអកទៅវិញថា ៖ ក្រែងលោកគ្រូជាគ្រូ អាគម ម្តេចមិនព្យាបាលទៅ ហ្អាហ្អា ។

លោកគ្រូអាគម​ នៅស្ងៀម ហើយលោកគ្រូហ្មនិយាយបន្តទៀតថា ៖ នេះ ថ្នាំ យកទៅដាំ ចុះ ជាសះស្បើយហើយ ។


លោកគ្រូទទួលថ្នាំ រួច ក៏ឱ្យកូនសិស្សលោកគ្រូជូនលោកគ្រូហ្មទៅផ្ទះ លោគ្រូលឹម ឃើញសក់លោកគ្រូហ្មជ្រុះលើស្មាមួយសសៃ ហើយក៏ជួយ បេះចេញពីលើស្មា ដោយលោកគ្រូលឹមនិយាយថា ៖ លោកគ្រូហ្ម សក់ជាប់អាវពីអង្កាលមក ទេ មិនដឹងថាសក់លោកគ្រូហ្មពិត ឬសក់នារី រូបល្អណា ។ លោកគ្រូហ្មសើច ហើយនិយាយថា ជាសក់ខ្ញុំ មិនមែនសក់របស់នាងស្រស់ ប្រពន្ធរបស់លោកគ្រូលឹមទេ ។ លោកគ្រូលឹមក្តៅក្រហាយក្នុងចិត្តតែមិន ព្រមតប ព្រោះមិនចង់និយាយឱ្យមានរឿងច្រើន ។


Advertisements


REPORT THIS AD

ចំណែកកូនក្មេង ខាងមុខផ្ទះ ស្រាប់តែឃើញលោកគ្រូលឹមជូនដំណើរ លោកគ្រូហ្មភ្លាម ក៏ស្រែកច្រៀងថា​ គ្រូលឹម គ្រូខ្មោច គ្រូលឹម គ្រូខ្មោច ។ លោកគ្រូហ្មទាញ ឆ័ត្របាំងថ្ងៃ ហើយសើចចំអកបន្ថែម


លុះពេលយប់ឡើងដោយកំហឹងដុតរោលក្នុងខ្លួន គ្រូលឹមក៏ ផ្តាំបាវស្រីៗថា ៖ ​ចូរ ពួកអស់នាង មើល លោកស្រីឯង កុំឱ្យនាង ដើរទៅណា លឺទេ?

នាងបាវតប ៖ ចាស លោកម្ចាស់ !


លោកគ្រូក៏ផ្តាំផងដែរឱ្យកូនសិស្ស៣នាក់នៅយាមទ្វារផ្ទះធំ ។

ចំណែកលោកគ្រូលឹមក៏សំដៅ ទៅបើកទ្វារផ្ទះតូច ហើយចាប់ផ្តើមធ្វើពិធីដោយ បំពានសន្យាជាមួយប្រពន្ធ ។ លោកគ្រូក៏ចាប់ផ្តើមដុតទៀនធូបលើទីអាសនៈ ហើយសូត្រមន្តអាគម ភាវនាជាប់មាត់ រូបរបស់លោកគ្រូលឹមដែលស្រស់ស្អាតបានប្រែក្លាយជា តាចាស់ ម្នាក់គួរឱ្យខ្លាច មានស្បែកពណ៌ក្រហម ច្រាល ក្រចកវែង ភ្នែក ធំៗ អង្គុយពែនភ្នែន មុខទីអាសនៈនោះ ។


លោកគ្រូលឹមក៏ទាញ ឆ្នាំងដីដែលបិទ រុំដោយ អំបោះឆៅ ហើយបោះចេញទៅក្រៅ ពួកព្រាយក៏ចេញមក លោកគ្រូលឹមស្រែកថា ពួកមីអស់ឯង ទៅ ធ្វើឱ្យអាក្មេងអស់នោះវាឈឺ ភ្លាម ។

នាងព្រាយតប ៖ ចាសលោកម្ចាស់ ហាហា ។

ព្រាយក៏ទៅលងបន្លាចក្មេងៗ នោះ ។ ក្មេងៗដេកស្រែកថា អួយខ្ញុំ ឈប់ហើយ ម៉ែអើយជួយកូនផង ម្តាយឪពុកក្មេងចាប់អោបកូន ហើយដាស់កូន តែកូនមិនភ្ញាក់សោះ ។ ក្មេងក៏រមៀលចុះរមៀលឡើង ស្រែកពេញផ្ទះ ហើយស្រែកបន្តទៀតថា ខ្ញុំអត់ទៅទេ ខ្ញុំអត់ទៅទេ ។ មួយសន្ទុះក្រោយមកក្មេងៗនោះក៏ដាច់ខ្យល់ស្លាប់ទៅ​។


លោកគ្រូលឹមនៅមុខពិធី ស្រែកសប្បាយ ហើយក៏បន្ត ចាប់យករូមមនុស្សសូន ពីដីដំបូក បីដុំ ដែលលាយជាមួយដីឥដ្ឋ រួចលោកគ្រូភាវនាផ្លុំលើរូបដីឥដ្ឋនោះបន្ត ទៀត ។ លោកគ្រូយកសក់ មួយសសៃ របស់លោកគ្រូហ្ម ដោតនឹងរូបនោះ ហើយ យក ម្ជុល ដោតលើរូបដីឥដ្ឋនោះ ។ ចំណែកលោកគ្រូហ្មនៅឯផ្ទះ ចាប់ផ្តើមឈឺ ក្អួតឈាម ចុកពេញខ្លួន ប្រកាច់ស្លាប់បាត់ទៅ ។

លោកគ្រូលឹមសើចខ្លាំងម្តងទៀត ចំណែកនាងស្រស់ ក៏ភ្ញាក់ដឹងខ្លួនព្រោះយល់សប្តិអាក្រក់ ឃើញតាចាស់អាក្រក់នោះមកម្តងទៀត នាង ក៏ចេញក្រៅបន្ទប់ រកប្តីនាង តែពួកបាវស្រីៗឃាត់ ។ នាងស្រស់ដឹងថា ប្តីនាងមុខជា ទៅ លួចធ្វើពិធី គ្រូស្មិលទៀតហើយ ។

នាងស្រស់ក៏ផ្លោះតាមបង្អួច ហើយដើរសំដៅទៅផ្ទះតូច រួចក៏ លួចមើលតាមចន្លោះក្តារឃើញ រូបប្តីនាង ប្រែកាយជាអាក្រក់ ដូចក្នុងយល់សប្តិនាង បេះដាក់ នាងក៏យំហើយខ្ទប់មាត់ខ្លួនឯង ។

លោកគ្រូលឹមក៏ ក្បង់ យកម្ជុល ដែកគោ មួយដៃ ហើយសូត្រមន្តអាគម រួចក៏បាចលើអាកាស ម្ជុល ដែកគោ ក៏ហោះទៅ ជាសត្វ ឃ្មុំ កន្លង់ និង ឆ្កែញាំង ហើរសំដៅចេញពីបង្អួចទៅទីឆ្ងាយ ។

សត្វល្អិតទាំងនោះហោះទៅ រក លោកនាយពល ដែលកំពុងផឹកស៊ី ក្លែមក្នុង ផ្ទះ លោកដង្ខៅ ។ ស្រាប់តែពេលនោះសត្វទាំងនោះក៏ទំក្នុងអាហារ ប្រែក្លាយជាម្ហូបអាហារ បាយទឹក លោកនាយពលក៏ទទួលទាន ។ ចំនីប្រែក្លាយជាសត្វល្អិត ឃ្មុំ កន្លង់​ និងឆ្កែញាំង លោកនាយពលចាប់ផ្តើមឈឺពោះស្រែក ហើយសត្វល្អិតប្រែជាម្ជុល និង ដែកគោ មុតពោះលោកដង្ខៅ និងនាយពលស្លាប់ ចេញយាម តាមរន្ធ ពោះដែលមុតម្ជុលនិងដែកគោនោះ ​ ។ លោក គ្រូលឹមចាប់ផ្តើមសើចម្តងទៀត ហើយទាញ ចាន កែវ មកខាំឆី ធ្វើព្រងើយ ។

នាងស្រស់នៅក្រៅឯណ្ណោះវិញ លុះដឹងការពិតការយំ ហើយដើរមកផ្ទះធំវិញ ចំណែកកូនសិស្ស និងបាវ ដឹងថា ម្ចាស់ស្រីមកពីផ្ទះតូច ហើយនាងបាវនិយាយទៅកាន់កូនសិស្សលោកគ្រូថា​៖ បង ធ្វើយ៉ាងមេចទៅ ពេលនេះម្ចាស់ស្រី មក ផ្ទះតូចវិញហើយ មិនដឹងថាម្ចាស់ស្រី ចេញពីផ្ទះធំពីអង្កាល ទេ ក៏មិនដឹងចេញតាមណាបើយើងយាមជាប់អញ្ចឹងនោះ នេះបើលោកម្ចាស់ដឹង មុខជា ជេរពួកយើងស្លាប់ហើយ ។

កូនសិស្សតបទៅបាវថា ៖ មិនអីទេ ឯងឆាប់ទៅមើលម្ចាស់ស្រីទៅ ។ រឿងនេះ យើងកុំប្រាប់លោកម្ចាស់ បើហ៊ានជម្រាប លោកពេលនេះ លោកមុខជាខឹងព្រោះលោកកំពុងប្រារព្ធពិធី បើចូលរំខានដាច់ពិធីលោក លោករិតតែខឹងទៀត ហើយបើប្រាប់ពេលក្រោយ លោកមុខជាជេរយើង ខ្លះក៏មិនអីដែរ៕

នាងបាវក៏ស្ទុះគ្រា ម្ចាស់ស្រី ខ្លួន ដែលទន់ខ្លួន ហាក់បីដូចជាគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ ។


លុះនាងស្រស់ ចូលក្នុងបន្ទប់ នៃផ្ទះធំ នាងក៏អើតមើលនាងត្រកៀតដែលជាកូនស្រីនាង គេងយ៉ាងស្កប់ស្កល់ នាងក៏ភ័យព្រួយហើយគិតម្នាក់ឯងថា ៖

បើ អញ នៅតែ រួមរស់ជាមួយ លោកគ្រូលឹមទៀត កូនស្រីអញដែលគ្នាមិនដឹង អ្វី មុខជាទទួលនូវកម្មពារជាក់ជាមិនខាន ឬក៏អាចបន្តទាយាទ ដ៏ខ្មៅងងឹតនេះ ។

កំពុងតែគិត ស្រាប់តែប្តីនាងចូលក្នុងបន្ទប់ នាងក៏ស្លន់ស្លោរ ហើយបើកភ្នែកធំៗ

ប្តីនាងញញឹមហើយនិយាយថា ៖ អូនមានរឿងអ្វីហ្នឹង អូនគ្រាន់បើបន្តិចហើយមែនទេ បានអាចក្រោករួច មកមើលត្រកៀតបែបនេះ ។


Advertisements


REPORT THIS AD

នាងស្រស់តបទាំងញ័រថា ៖ ចាស បង បង ​បង មិនអីទេ អូន អូន អាច បាន​។

ប្តីក៏អោបនាង យ៉ាងស្អិត នាងក៏នឹកឃើញរូបភាពកាចសាហាវនៃប្តីរបស់នាង នាងក៏បេះដៃប្តីនាងចេញ រួចតបថា អូនចង់សម្រាកហើយ ។


លុះស្អែកឡើង នាងស្រស់ ក៏ ពរកូននាងចាកចេញពីប្តីរបស់នាង ទៅពួននៅវត្តមួយ ដែលម្តាយមីងរបស់នាង ជាដូនជី ស្នាក់នៅ ។

ចំណែកលោកគ្រូលឹម ដើររកសព្វទីកន្លែង ដោយដឹងថា នាងស្រស់ស្នាក់នៅវត្ត ក៏ដើរទៅមុខវត្តនោះ ហើយស្រែកពីចម្ងាយ ហៅនាងស្រស់ថា ៖

ស្រស់ ស្រស់អូន ត្រលប់ទៅផ្ទះយើង វិញ !


នាងស្រស់ ចេញមកហើយក៏រៀបរាប់រឿងរ៉ាវទាំងទឹកភ្នែកថា ៖ ឱ្យអូន សុំទោស អូនបានដឹង រឿងការពិតអស់ហើយ អូនមិនអាច ឱ្យកូនយើង ក្លាយខ្លួនជាទាយាទបីសាច បែបនេះទេ អូនចង់ការពារកូនយើង បងត្រលប់ទៅវិញចុះ ។


លោកគ្រូលឹម​ក៏ និយាយថា ៖បើនាងមិនត្រលប់ទៅវិញទេ យើងមិនមែនជាប្តីប្រពន្ធទៀតទេ ?

នាងស្រស់តប ៖ អូនមិនទៅវិញ ទេ បងចង់ធ្វើអ្វីអូនក៏បាន តែអូនសុំចិត្តអាណិតកូនយើងផង ។


លោកគ្រូលឹមត្រលប់ទៅផ្ទះខ្លួនវិញ ហើយ ជេរស្តីដេញកូនសិស្ស និងបាវចេញពីផ្ទះអស់ ។


លោកគ្រូលឹមក៏នៅបន្ត ប្រពៃណី មន្តអាគមដូនតារបស់ខ្លួនដដែរ ។


 


នាងស្រស់​ បីកូនក្នុងដៃ ក្រាបសំពះដល់ម្តាយមីង រួចរៀបរាប់ថា ៖ ម៉ែជី ពេលនេះកូន កំពុងតែមានទុក្ខ កូនសុំម្លប់ពោធិ៍ ម្លប់ជ្រៃ ជ្រក គេចផុតពី ក្តីហ្មងសៅផងទាំងពួងផង ណាម៉ែ សូមម៉ែប្រណីដល់កូន ។

ម្តាយមីងនាងស្រស់ យំ ហើយ ដាក់ដៃលើខ្នង ក្មួយស្រីរបស់ខ្លួន ហើយនិយាយថា ៖ កូនស្រី បំភ្លេចរឿងរ៉ាវដែលកូន គិតថា រំខានដល់ ផ្លូវជីវិតរបស់កូនចុះ ហើយតាំងចិត្តថ្មី រស់នៅដោយក្តីសុខ ចិញ្ចឹមបីបាច់កូន តូចដែលគ្នាពុំដឹងក្តីអ្វីសោះ ។ ប្រសិនបើគ្រូ អាគម នោះមកម្តងទៀត កូនមិនបាច់ចេញទៅ តតាំង ឬប្រឈមនិងគេទៀតទេ ទុកឱ្យគេស្រែកចុះ ។


នាងស្រស់និងកូនស្រី បានរស់នៅជាមួយ ម្តាយមីងរបស់នាង រហូត កូនស្រីរបស់នាងស្រស់ចម្រើនវ័យពេញរូបពេញរាង ។


ម្តាយមីងនាង បាននាំនាងស្រស់ និងនាងត្រកៀត ទៅ ជួប អ្នកគ្រូដឹកនាំក្រុមល្ខោនស្រី មួយដែលហាត់នៅទីតាំងវត្ត ជាមួយនឹងក្រុមខោល និងក្រុម ភ្លេងពិណពាទ្យ ។


ម្តាយមីងនាងស្រស់ក៏និយាយថា ៖ ពីរនាក់ម៉ែកូនឯងនៅឈរមុខផ្ទះនឹងសិនហើយ ចាំយើងបក់ដៃហៅចូលចាំចូល ណា។

នាងស្រស់តប ៖​ ចាស់ម៉ែជី ។

ម្តាយមីង ក៏ ដើរលបៗ ហើយ ក្រាបសំពះ បំពេញគារវៈគោរពចំពោះស្រ្តីចំណាស់ម្នាក់ ហើយនិយាយថា ៖ ខ្ញុំ សូមគោរពម៉ម វ៉ែន !

គ្រូរបាំតប ៖ មិនដឹង ហៅខ្ញុំថា ម៉មស្អីទៀតទេ អ្នក ។ ពេលនេះ ខ្ញុំឈប់នៅវាំង យូរហើយតើ ហៅខ្ញុំថា អ្នកគ្រូៗទៅ ។

ម្តាយមីងនោះតប ៖ អត់ទេម៉ម ខ្ញុំមិនហ៊ានវ៉ៃ ស្មើ ទេ ចំពោះម៉មនៅទីណាក៏ដោយ ក៏ក្នុងចិត្តខ្ញុំ ម៉មនៅតែជាម៉ម ទោះម៉ម នៅវាំង ឬនៅវត្ត ម៉ម នៅតែជាម៉ម ។

អ្នកគ្រូរបាំសើច ហើយតប ៖ យើ ពូកែ បញ្ជោរ ណាស់ នាងនេះ ហើយមកនេះ ចង់បានស្អី ពីអញ ? ហើយចុះអ្នកណានោះ អើត អើម អើតអើមហ្នឹង ?​

ម្តាយមីង ចាប់ផ្តើម បក់ដៃ ហៅពីរនាក់ម្តាយនឹងកូន រួច និយាយទៅកាន់ គ្រូល្ខោនថា ៖ ចាស ម៉ម វ៉ែន នាងស្រស់ជាក្មួយបង្កើតខ្ញុំ ចំណែកនាង ត្រកៀត ជាចៅ ។ នាងត្រកៀត មានរូបស្អាតណាស់ ម៉ម ខ្ញុំគិតថា ចង់ឱ្យម៉មទទួល នាងហាត់រំាផង ក្រៃងថ្ងៃក្រោយ មានព្រេងបុណ្យសំណាង ក្លាយជាតួល្ខោនឯក បានខ្ពស់មុខខ្ពស់មាត់ ជា អ្នក ជា នាង នឹងគេ ។

និយាយរួចម្តាយមីង ក៏ បក់ដៃហៅត្រកៀតហើយនិយាយថា ៖ អ៊ើ មកនេះ មកណាត្រកៀត ឆាប់ជម្រាបសួរ ម៉មទៅណា ។

នាងត្រកៀតជម្រាបសួរ ហើយ ម្តាយមីងបន្តទៀតថា ម៉មវ៉ែននេះណា ធ្លាប់ជាអ្នកខ្ពស់មុខខ្ពស់មាត់នៅក្នុងវាំង លុះ បន្ទាប់មកម៉មក៏ឈប់នៅវាំង សុំករុណាសន្តោសប្រណីមកស្រុកវិញ តែម៉មនៅតែមកវត្តដើម្បីបង្រៀនក្រុមល្ខោនពោលស្រី និងល្ខោនហ្លួង ដល់កូនៗអ្នកស្រុកយើង ដើម្បីថែក្សា ជួនកាលម៉មជួយបង្ហាត់ ក្បាច់បាត ដល់ ក្រុមខោល លោកគ្រូជិប ទៀត ។ ម៉មធ្លាប់បង្រៀន តួល្ខោនក្នុងវាំង ទៀតផង ។

ម៉មវ៉ែន ក៏តបថា ៖ អើយ បានហើយ មិនបាច់រៀបរាប់ច្រើនទេ នាងនេះ អញធុញហងដល់ហើយ ។ម៉មវ៉ែនក៏បន្តទៀតថា៖ អ៊ើ ឥលូវ មួយណានាងត្រកៀត មើលខិតឱ្យជិតអញ បន្តិច ឱ្យ អញមើលឱ្យច្បាស់តិច។

នាងត្រកៀត នៅរក្សាដៃសំពះដដែរ ហើយ រំកិលខ្លួនតិចៗ អោនៗ ទៅរកម៉មវ៉ែន ។ ​

ម៉មវ៉ែន មើល ផ្អៀងចុះផ្អៀងឡើង ​ក៏និយាយថា រាងនាង ពេញជាតួនាងសមសួន ណាស់ ។ ស្អែក យកគ្រឿងរណ្តាប់មក មានបាយសី ធូបទៀន ផ្កា និងចេក យើងនឹងទទួលចូលក្រុមល្ខោនស្រី ៕


Advertisements


REPORT THIS AD

លុះស្អែកឡើងនាងក៏ រៀបចំដាក់ផ្លែចេក ម្លូ ស្លាបារី ដាក់លើជើងពាន និងបាយសី លើក ថ្វាយម៉មវ៉ែន នៅមុខ នារីរបាំដែលជាក្រុមល្ខោនម៉មវ៉ែនជាច្រើន ។ ភ្លេងចាប់ផ្តើមសាធុការ សិស្សនាំគ្នាបាចផ្កា ម្លិះ យកជោគជ័យ ។


នាងត្រកៀតហាត់រាំបានល្អ ណាស់ ធ្វើឱ្យម៉មវ៉ែនញញឹម ពេញចិត្តជាខ្លាំង ។


លុះល្ងាចឡើង កំលោះរូបល្អម្នាក់ ដែលជាអ្នកនេសាទ ឈ្មោះ វិរុទ្ធ បានដើរជួប នាងត្រកៀតមកពីដងទឹកឯស្ទឹងវិញ ហើយ វិរុទ្ធ និយាយទៅកាន់ត្រកៀតថា ៖ ត្រកៀត នេះចាំខ្ញុំបានទេ? ខ្ញុំជាមិត្តនាង ណា កាលពីក្មេងៗ ?

ត្រកៀតតប ៖ បងវិរុទ្ធ តើនេះ ?

វិរុទ្ធតប ៖ ត្រកៀត ឥលូវពេញរូបពេញរាងស្អាតណាស់ នេះ​ ។

នាងត្រកៀត ទំលាក់មុខចុះបន្តិច ហើយនិយាយថា ចុះបងបាត់ទៅណាម្តេចមិនដែរបានឃើញចឹង ?

វិរុទ្ធតប ៖ ឪពុកបងទៅរកស៊ីស្រុកឆ្ងាយ ឥលូវមកស្រុកកំណើតវិញហើយ ។

និយាយរួចវិរុទ្ធ ក៏ហុចត្រី មួយចង្កោម ហើយ និយាយថា ត្រកៀត នេះ បង ឱ្យ ទុកធ្វើម្ហូប ។

នាងត្រកៀត តប ៖ អរគុណបង ច្រើនណាស់ ។ បងនៅតែធ្វើល្អជាមួយ គ្រួសារខ្ញុំដដែល គិតៗទៅ ខ្ញុំរអៀសខ្លួនណាស់បង ក្រែងចិត្តបងខ្លាំងណាស់ ៕

វិរុទ្ធតប ៖ មិន អីទេ ត្រកៀត ឆាប់ទៅផ្ទះទៅ កុំឱ្យត្រីស្អុយ ស្លមិនឆ្ងាញ់ អត់មានជាតិ ។


ស្អែកឡើង ត្រកៀត ហាត់រាំដូចធម្មតា ក្នុងសាលាដ៏ធំមួយក្នុងវត្ត ។ នាងក៏ចោលភ្នែកមើលក្រុមខោលលោកគ្រូជិប​​ ឃើញវិរុទ្ធ កំពុងតែមើលគេហាត់ខោល ក្បាច់បាតស្វា វិរុទ្ធធ្វើតាម ប្ញកពា ក្រមិចក្រមើម គួរឱ្យ ចង់សើច ។រវល់តែមើលខាងក្រៅ ម៉ម វ៉ែនដើរមកជិត ហើយក្តិច មួល ត្រកៀកនាងរាំរាងឆ្គងៗដោយពុំផ្តោតលើអ្វីដែលគ្រូ ប្រាប់ ។ មិត្តៗរបស់នាងក៏សើចពេញកន្លែងហាត់ ។


លុះល្ងាចឡើង ត្រកៀតក៏យកក្អមហើយជម្រាបម្តាយនាង និងម៉ែជីថា ៖ ម៉ែ កូនសុំទៅដងទឹកនៅឯ ស្រះបន្តិចណាម៉ែ ។

ម៉ែជីតប ៖ ទៅចុះកូន !


មកដល់ស្រះភ្លាម នាងខំអើតមើលគ្រប់ទីកន្លែង ដើម្បីរកមើលវិរុទ្ធ ក្រែងមកនេសាទម្តងទៀត ។ លុះមើលមិនឃើញ នាងក៏ចុះដងទឹក នៅមាត់កំពង់ មួយ

ស្រាប់តែពេលនោះ វិរុទ្ធក៏ ងើបលេចចេញពីក្នុង ស្រះ ហើយស្រែកថា ៖ ​ហ្អើស! ត្រកៀត !

នាងត្រកៀត ក៏ យកក្អម វ៉ៃក្បាល វិរុទ្ធ ហើយនិយាយថា នេះ នែ! សម្រាប់ការលេងខុសទំនង ។

វិរុទ្ធតប ៖ មិនដឹង ជាស្អីទេ ត្រកៀត បងឈឺមែនទែន ណា​។

នាងត្រកៀត តប៖ ប៉ុណ្ណឹង នៅស្ទើ ផង សមដាក់ខ្លាំងជាងនេះទៅទៀត ។


វិរុទ្ធក៏តប ៖ គ្រាន់ប៉ុណ្ណឹង បងមិនឈឺទេ តែនឹកអូនត្រកៀតបងឈឺជាងនេះទៅទៀត ។


នាងត្រកៀតអឹមអៀន ហើយ ដងទឹក រត់ដើរចេញទាំងញញឹមតិចៗ

វិរុទ្ធ នៅក្នុងស្រះ ក៏ស្រែកថា ៖ ត្រកៀត បងស្រលាញ់អូន !


នាងត្រកៀត កណ្តៀត ក្អម ដៀងភ្នែក ហើយបែរខ្នងតិចៗមកមើលវិរុទ្ធ ក៏ដើរចាកចេញទៅ ៕


ព្រឹកនេះ ម៉ម វ៉ែនមានភ្ញៀវពិសេស មកសួរសុខទុក្ខ គឺ ឃុន បរម ។ ម៉ម វ៉ែនក្រាបបង្គំ ឃុនបរម ហើយនិយាយថា ៖ ខ្ញុំម្ចាស់ អរគុណ ឃុនម្ចាស់ជាខ្លាំងតែងតែ ឧបត្ថម្ភ ដល់ ក្រុមយើងខ្ញុំ កន្លងមក ។ ឃុនបរមតប ៖ មិនដឹងជាគុណស្រ័យអ្វីទេ ម៉ម ។ ខាងខ្ញុំឯណ្ណោះតែងតែ ពឹងក្រុមម៉ម យកទៅសម្តែងជាញឹកញាប់ក្នុង ពិធីផ្សេងៗ នឹកគិតទៅ មិនស្មើ នឹង តម្លៃដែលម៉ម ធ្វើចំពោះខ្ញុំទេ ។


ម៉មក៏សំពះឃុនបរម ឃុនបរម ក៏បន្តទៀតថា ខ្ញុំចង់ឃើញក្រុម ល្ខោន របស់ម៉មណាស់ ស្តាយណាស់ដែលម៉ម មិនបន្តនៅក្នុងក្រុមល្ខោនហ្លួងទៀត ។

ម៉មតប ជម្រាបឃុនម្ចាស់ ខ្ញុំពុំសមនៅទីដ៏ខ្ពស់ទេ សម្រាប់ខ្ញុំនៅតែរក្សាក្តីស្រលាញ់ និងការតស៊ូរបស់ខ្ញុំ ទោះខ្ញុំនៅទីណាក៏ដោយ ។


Advertisements


REPORT THIS AD

ឃុនបរមតប ៖ សង្ឃឹមថាថ្ងៃណាមួយ ខ្ញុំបាន មើលក្រុមល្ខោនរបស់ម៉មម្តង ខ្ញុំធ្លាប់តែមើលល្ខោនខោលក្រុមលោកគ្រូជិប ។ ម៉មតប ៖ជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ ឃុនម្ចាស់ ។


ឃុនបរមតប ៖ អញ្ចឹង ខ្ញុំសូមលាម៉ម សិនហើយ ទៅជួបលោកឪ ដើម្បីសុំការអនុញ្ញាត យកក្រុមភ្លេងពិណពាទ្យ ទៅលេងប្រគុំ កំដរ បុណ្យ ។ ម៉មក៏ អោន ខ្នងបន្តិចរួចតប ៖ ចាស ឃុនម្ចាស់ ។


នាងត្រកៀតទៅដងទឹកដូចសព្វមួយដង ម្តងនេះមិនឃើញវិរុទ្ធ ចាំបន្លាចទៀតទេ ។ នាងត្រកៀត អង្គុយលើមាត់កំពង់ទឹក ហើយដងទឹក ស្រាប់តែ វិរុទ្ធមកពីក្រោយ រួចសៀតផ្កាត្រកៀត លើត្រចៀកនាង រួចវិរុទ្ធនិយាយថា ៖


ត្រកៀត បងសៀតផ្កាត្រកៀតនេះជូនអូន ជាតំណាង សម្ជស្សរបស់អូនដ៏ស្រស់ស្អាត ធ្វើឱ្យបេះដូងរបស់បង លោតគ្រប់ពេលវេលា ស្រែកសួររកអូន ពេលបងបិទភ្នែកឃើញតែរូបអូន ។ នាងត្រកៀតនៅស្ងៀម ហើយ ញញឹម ។


វិរុទ្ធក៏លូកដៃស្តាំ សន្សឹមៗ មកក្រសោប លើស្មា នាង ចំណែកនាង ភ័យញ័រក្នុងខ្លួន ហើយក៏ លូកដៃឆ្វេង ចាប់ដៃនាងត្រកៀត ដោយភ្នែកបាញ់ឆ្ពោះ ទៅកាន់ ភក្ត្រា ផូរផង់របស់នាង ។

វិរុទ្ធក៏ ថើបលើខ្នងដៃនាង ថ្នមៗ បង្ហាញនូវក្តីស្រលាញ់ដ៏ជ្រាលជ្រៅក្នុងដួងចិត្ត ។ នាងត្រកៀតក៏ យកដៃ ស្តាំ ដាក់លើខ្នងរបស់ នាយ ដោយ បង្ហាញនូវ សេចក្តីពេញចិត្ត និងភាពស្មោះសរបស់នាងចំពោះនាយ ។


វិរុទ្ធក៏យកបបូរមាត់របស់គេ ទៅត្រដុស លើ កញ្ចឹង ករបស់នាង ដោយអោប រាងកាយ នាងថ្នមៗ អង្អែល លើ ខ្នងនាង ។

ត្រកៀត បិទភ្នែក ងើយ កឡើងលើ ហើយ យកដៃនាង ដាក់លើស្មា របស់វិរុទ្ធ ។ នាយក៏បន្តថើបអង្អែលថ្នមៗ លើ ថ្ពល់ ដ៏រលោង ឃើញសសៃ បៃតងព្រឿងៗ ត្រកៀតបើកភ្នែកព្រឹម ៗមើលមុខ នាយ ហើយញញឹម ដោយអឹមអៀន ។

នាយក៏អោបនាង ពីក្រោយ ហើយ យក ក របស់នាយ ដាក់លើស្មារបស់នាង រួចនិយាយថា ៖ បងស្រលាញ់អូនខ្លាំងណាស់ត្រកៀត ។

នាងត្រកៀតមិនមាត់ ហើយញញឹម ដោយយកដៃដាក់លើ ខ្នងនាយជាសញ្ញាបញ្ជាក់ថា អូនក៏ស្រលាញ់បងខ្លាំងណាស់ដែរ ។


regterwg


លុះល្ងាចបន្តិច វិរុទ្ធក៏ជូន នាងត្រកៀតត្រលប់មកផ្ទះវិញ ។ មកដល់ផ្លូវទៅផ្ទះ ក្រោមដើម ថ្កូវធំមួយ វិរុទ្ធបានចាប់ដៃត្រកៀតទាំងពីរ មកថើបលើខ្នងដៃ រួចញញឹម លាត្រកៀតសិន ។ អ្នកទាំងពីរ ក៏បំបែកផ្លូវគ្នា ដោយ លួចមើលខ្នងគ្នា ពេលដើរចេញទាំងសងខាង ។


Advertisements


REPORT THIS AD

ថីង ថាក់ ថីង ថីង ថីង ថាក់ ថីង ថីង ! នាងត្រកៀតរេរាំ កាន់តែល្វត់ល្វន់ហាក់ មិនចាញ់ អស់អ្នកអស់នាង ដែលហាត់ក្នុងព្រះទីន័ងទេ ទើបធ្វើឱ្យអតីតម៉ម ម្នាក់នេះ តែងតែចោលខ្សែភ្នែក លួចសំលឹងមើល កាយវិការ របស់នាង​ ដោយពេញចិត្តពេញថ្លើម ។

ស្រាប់តែពេលនោះវិរុទ្ធបាន បេះផ្កា មន្ទារវបុស្ប មួយបាច់ធំ មកដើរក្រវែ រក នាងត្រកៀត លុះបានក៏ហុចឱ្យនាង ធ្វើឱ្យនាងៗជាក្រុមល្ខោន បង្អាប់ ថា ៖ បេះឱ្យតែត្រកៀត មិនបេះឱ្យពួកខ្ញុំផងចឹង ហ្អា បងវិរុទ្ធ ? វិរុទ្ធតប ៖ ព្រោះផ្កាតិចពេក បេះឱ្យមិនគ្រប់គ្នាទេ ។ ស្រាប់តែពេលនោះម៉មកាន់រំពាត់ធំមួយ វិរុទ្ធក៏រត់ ចេញយ៉ាងលឿនស្លេវ គ្រប់ៗគ្នាសើចហើយ រត់រកទីតាំងដើមវិញ ។

ម៉ម លួចសសើរនាងត្រកៀត ប្រាប់លោកគ្រូជិប និងលោកគ្រូភ្លេងថា តាំងពីខ្ញុំបង្រៀន របាំក្បាច់បុរាណមក ​ខ្ញុំ មិនដែរ ឃើញ កូនណា រៀនឆ្លាតដូចកូននេះទេ ឆាប់ចេះ ឆាប់ចាំ និងអាចកាច់ក្បាច់បានសុក្រឹត ជាង កូនៗលោកថី លោកម៉ឺន ដែលថ្វាយកូនជាក្រុមល្ខោនទៅទៀត ។

គ្រូជិប ញញឹមហើយតប ៖ ខ្ញុំពិតជាសសើរម៉មណាស់ មិននៅក្នុងវាំង សោយសុខ ជាម៉ែចាស់ ជាអក៏រ ឬជាអ្នកចាស់ទុំ ទេ តែបែរជាមកស្រុក បង្ហាត់ក្មេងៗទៅវិញ ។

ម៉មវ៉ែនតប ៖ នេះ លោកគ្រូ ខ្ញុំសសើរ ក្មេងៗ មិនមែនលើកពីខ្លួនឯងទេ ។

លោកគ្រូជិបតប ៖ ខ្ញុំក៏មិនថា អ្វីដែរម៉ម ខ្ញុំគិតថា ម៉មមើលមនុស្សមិនខុសទេ ។


លុះល្ងាចបន្តិច ម៉ម មានប្រសាសន៍ប្រាប់ ក្រុមល្ខោនថា ៖ ២ថ្ងៃទៀតនេះ ឃុនបរម ដែលជួយទំនុកបំរុង លើ ខោល ក្រុមភ្លេង និងវត្តនេះ ផង លោកនឹងមកមើល ក្រុមល្ខោនស្រី របស់យើង ។ ខ្ញុំសង្ឃឹមថា កូនៗ និងខិតខំ សម្តែង ជូនលោកទស្សនា ឱ្យអស់ពីសមត្ថភាពណា ។ អញ្ចឹង ថ្ងៃស្អែកនេះ យើង នឹង ហោមរោង ថ្វាយគ្រូ សុំសេចក្តីសុខ និងសម្តែងឱ្យបានល្អ ។


ស្អែកនេះ ឃុនបរម នឹង ចាត់ ឱ្យគេ យកគ្រឿងរបាំ មកឱ្យពួកយើងគ្រង ។


លុះស្អែកឡើង គេក៏ចាត់ពិធីថ្វាយគ្រូសុំសេចក្តីសុខ ដោយឃើញគ្រឿងរបាំ មានមកុដនាង ព្រះភ័ក្ត្រយក្ខ​ ស្វា សង្វារ ប្រដាប់ដៃប្រដាប់ជើង ចន ក្លាវ វ៉ែន ខឹមខាត់ សុរង្គ ព្រះកៀវ ចិញ្ចៀន ស្បៃ សំពត់សំលុយមានក្រឡាគោមឆើតៗ និងប្រដាប់ជាច្រើន ធ្វើឱ្យក្រុមរបាំរីករាយ ព្រោះមិនដែរប្រើ នឹងមិនដែរបានឃើញទេ ធ្លាប់តែប្រើ របស់ចាស់ៗ ដែលពាក់ តៗគ្នា ធុំក្លិន​ សឹងសន្លប់ទៅហើយ ។ លុះឃើញរបស់ថ្មី ដែលឃុនបរម ឱ្យគេយកមកឱ្យ ក៏ប្រញាយគ្នាមើល ដណ្តើមគ្នា ។ ម៉មមិនបានចាប់អារម្មណ៍លើ ភាពភ្លើតភ្លើន មួយគ្រារបស់ក្មេងៗ ទេ ព្រោះម៉ម បានភ្លឹក កាល នៅ​ ជា តួល្ខោន រេរាំ ពន់ពេន តាមចង្វាក់នៃភ្លេងពិណពាទ្យ យ៉ាងរងំ ស្រាប់តែពេលនោះ ក៏ លឺសំឡេង ភ្លេងឆាបបញ្ចុះ? ដល់ពេលដែល ក្មេងៗរាំថ្វាយគ្រូ ។


លុះស្អែកឡើង ឃុនបរម អញ្ចើញមក ក្រុមភ្លេងពិណពាទ្យ និងអ្នកភ្លេងដទៃទៀត អង្គុយតំកង់ត្រៀបត្រា រួមទាំងអ្នកចម្រៀង អ្នកបន្ទរ ផងដែរ ប្រកបដោយសម្លៀកបំពាក់ស្រស់ស្អាត។ ម៉មអង្គុយក្បែរ ឃុនបរម ហើយ និយាយទៅកាន់ឃុនថា ឃុនម្ចាស់ ពេលនេះ ក្រុមល្ខោនស្រី នឹងសម្តែងរឿង ជ័យជេក គឺ

នាងត្រកៀតសម្តែងជា តួ នាងសុវិច្ឆា

នាង សុង៉ាម សម្តែងជា តួ នាង សុរិយា

នាង មេត សម្តែងជា តួព្រះជ័យជេត ព្រោះមាឌនាងដូចប្រុសអញ្ចឹង ។ ឃុនបរមសើច

នាង សេង សម្តែង ជា ព្រះចៅក្រុងយក្ខ សែងហ៊ុម

នាង ខ្មៅ ​សម្តែងជា នាងឆ្មា មេឡា ។

ក្រៅពីនោះជាតួរាយរង ទាហាន ស្នំ និងពល សូមឃុនម្ចាស់ជ្រាប ។

ឃុនបរមញញឹមម្តងទៀត ហើយ ទាញ ស្លឹកសង្កែ និងថ្នាំ ម្យ៉ាង មូល ហើយជក់ ។


ភ្លេងក៏ចាប់ផ្តើមលេង កាយវិការរបស់ត្រកៀតសម្តែងធ្វើជាតួ នាង សុវិច្ឆា គឺពិតជាល្អឥតខ្ចោះ ។ឃុនបរមក៏ខ្សឹបប្រាប់ ម៉មវ៉ានថា ៖ ម៉ន តួនាងសុវិច្ឆា រាំបានសមល្អឥតខ្ចោះ ​ថែមទាំងរូបសម្រស់ហ្នឹងស្រស់ស្អាតទៀតផង ។


kkkkkkiy9oi


Advertisements


REPORT THIS AD

ម៉មតបថា ៖ ចាស! ឃុនម្ចាស់ នាង មាននិស្ស័យខាងល្ខោន ណាស់ រៀនឆាប់ចេះ និងដាក់ក្បាច់សម ជាងគេក្នុងក្រុម ឬក៏អាចថា ល្អជាងក្រុមដែលហាត់ក្នុងទីន័ង ទៅទៀត។


លុះសម្តែងចប់ ឃុនបរមក៏ត្រលប់ទៅវិញ ។


ពីរបីថ្ងៃកន្លងទៅ ម៉មវ៉ែន ត្រូវ បាន ខាងវាំងអញ្ជើញទៅ វាំងវិញ ព្រោខ្វះគ្រូ ​របាំ ។ ម៉មវ៉ែនប្រកែត តែក្រុមអ្នកវំាង មកជាពីរបីដង ហើយ អង្វរ ដោយសារ ម៉មវ៉ែនជាគ្រូជាន់ចាស់ ។


កូនសិស្សអោបអ្នកគ្រូយំ ហើយម៉ម ក៏ផ្តាំថា ឃុនបរមនឹង ឱ្យគ្រូដែលជាប្រពន្ធលោក ម៉ឺន សែប មកជួយ បង្ហាត់បន្ត ។


ឃុនបរមបានមកវត្ត ម្តងទៀត ហើយ ក្រាបបង្គំលោកឪ ថា ៖ លោកឪ ក្នុងវត្តមានកូនល្ខោន ល្បឺ ម្នាក់ដែលបានហាត់រៀន ពី ម៉មវ៉ែន ខ្ញុំចង់សុំកូនល្ខោនមួយនោះ ពីលោកឪ ។

លោកឪមិនទាន់មានសង្ឃដីការតបផង ឃុនបរម ក៏ក្រាបលា ។ ហើយក៏នាំ បាវប្រុសប្រាំនាក់ ជិះសេះ ពេលនាងត្រកៀតកំពុង គ្រងគ្រឿងរាំ រឿង រាមកេរ្តិ៍ ឃុនបរម ក៏ចាប់ នាង ដាក់លើខ្នងសេះ​ ហើយជិះទៅផ្ទះប្រាំពីរល្វែង ជាលំនៅដ្ឋានរបស់ឃុនបរម ។


លុះមកដល់ឃុនបរម បានដាក់នាងនៅផ្ទះតូច ជាប់អូរ មិនទាន់យកនាងឡើងលើផ្ទះទេ ។ ឃុនបរម អោបហៀបនឹងថើបនាង ​ នាងខឹងក៏ស្ទុះរត់ចេញ ។

ឃុនបរមតប ៖ ត្រកៀត យើងពេញចេញនាង កុំខឹងនឹងយើងដែរធ្វើបែបនេះណា។

នាងត្រកៀតតប ៖ យក ខ្ញុំត្រលប់ទៅផ្ទះខ្ញុំវិញ ភ្លាម ម៉ែជី និងម្តាយខ្ញុំមុខជាបារម្ភមិនខាន ។

ឃុនបរមតប ៖ យើងឱ្យបាវយើង ទៅប្រាប់ អ្នកទាំងពីរនេះហើយ ថាយើងពេញចិត្តលើរូបនាង ។


នាង ត្រកៀតតប ៖ ឃុនម្ចាស់ធ្វើបែបនេះ មិនខុសពី ក្រុងរាពណ៌នោះទេ ។


ឃុនបរមសើច ហើយនិយាយបន្តទៀតថា ៖ ត្រូវហើយ យើងជាក្រុងរាពណ៌ តែយើងនឹងធ្វើឱ្យ នាងសីតា មកស្រលាញ់យើងមិនខាន​ ។


ថារួចឃុនបរម ស្រែកហៅបាវស្រីៗថា ៖ ក្តាម និង ក្អុក ចូរនាងទាំងពីរ ផ្លាស់សម្លៀកបំពាក់ឱ្យនាង ត្រកៀត ឱ្យស្អាត ដោះគ្រឿងឈុតរាំរែកនេះចេញ យើងនឹងយកនាង ឡើងលើផ្ទះធំ ដើម្បីជួបលោកស្រីៗ​ របស់ឯង ។

ក្តាម និងក្អុកតប ៖ ចាស ឃុនម្ចាស់ ។


នាងត្រកៀតបដិសេធ ៖ ពួកនាងទាំងពីរថយឱ្យឆ្ងាយពីយើង ភ្លាម ។

នាងក្អុក និងនាង ក្តាម លុតជង្គង់ ហើយតប

នាងក្អុកតប ៖ អ្នកម្ចាស់ ទានជ្រាប ខ្ញុំ ធ្វើតាមតែសម្តីឃុន ប្រសិនបើ អ្នកម្ចាស់ មិនព្រមផ្លាស់សម្លៀកបំពាក់ ពួកខ្ញុំ មុខជាត្រូវ រំពាត់ ឬពិន័យមិនខាន សូមអ្នកម្ចាស់ទានជ្រាប ។


នាងក្តាម ក៏តបថា៖ ត្រូវហើយ អ្នកម្ចាស់ សូមអ្នកម្ចាស់ អាណិតតែពួកខ្ញុំ ជាបាវផង ។


នាងត្រកៀតក៏ធ្វើតាមការ ស្នើរបស់ពួកបាវស្រីទាំងពីរនោះ


jjjjfff


Advertisements


REPORT THIS AD

នាងក្តាម និងនាង ក្អុកបានហៅគ្នីគ្នាបន្ថែមទៀតមក ជួយ ស្លៀកពាក់ និងតុបតែង ជូននាងត្រកៀត ។

នាងក្អុកបាននិយាយថា ៖ សូមអញ្ចើញ អ្នកម្ចាស់ ទៅ ទីបន្ទប់សម្រាប់តុបតែង ព្រោះទីនោះទុកដាក់នូវគ្រឿងសម្រាប់តុបតែងកាយ ច្រើនណាស់ ទានម្ចាស់ ។


នាងត្រកៀតក៏ដើរតាម ពួកបាវស្រីៗទាំងនោះ លុះមកដល់ភ្លាម នាងក្អុកនិយាយថា​ សូមអ្នកម្ចាស់ ឡើងអង្គុយលើ គ្រៃតូចនេះ ចាស។


នាងក្តាម លើកដៃសំពះហើយនិយាយថា ខ្ញុំសុំការអនុញ្ញាតពី អ្នកម្ចាស់ ដោះគ្រឿងរបាំចេញដើម្បី ផ្លាស់នូវសម្លៀកបំពាក់ថ្មី ទានម្ចាស់ ។


នាងត្រកៀតក៏ ង៉ក់ក្បាល យល់ព្រម ដូច្នេះ


ពួកបាវស្រីៗ បានយក ម្សៅរមៀត មកលាបលើស្បែកនាងត្រកៀត ហើយជូតសម្អាតដោយក្រណាត់ទន់់ៗ បន្ទាប់មកយកស្បៃ និងសំពត់សំលុយពណ៌ស្រស់ មកស្លៀក ពាក់លើកាយរបស់នាង ​​ ។ បាវក៏ទាញក្រដាសក្រហមចិន មកផ្តិត លើបបូរមាត់នាងត្រកៀត ធ្វើឱ្យបបូរមាត់នាងមានពណ៌ក្រហមច្រាល បន្ទាប់មកយកម្សៅជីហ៊ុន លាបលើស្បែកថ្នមៗ ហើយចុងក្រោយគឺបាញ់ទឹកអប់ សិតសក់ និងពាក់គ្រឿងអលង្ករណ៍ ដ៏មានតម្លៃ។


នៅពេលកំពុងតុបតែង មានបាវម្នាក់និយាយថា​ អ្នកម្ចាស់ ពិតជាស្អាតណាស់ ឃុនម្ចាស់​ មុខជាពេញចិត្ត លើអ្នកម្ចាស់ខ្លាំងណាស់ ។

នាងត្រកៀត ក៏តបទៅវិញថា ៖ ពួកនាងដឹងទេ ខ្ញុំត្រូវគេ ចាប់មកធ្វើជាទាសករទេ បើគេស្រលាញ់ខ្ញុំមែន គេមិនធ្វើបែបនេះទេ ។

នាងបាវនៅស្ងៀម ហើយនាងក្តាមក៏លូកមាត់ថា ៖ អ្នកម្ចាស់ ជាការពិត ឃុនម្ចាស់ ធ្វើបែបនេះពិតជាពុំសមគួរមែន ប៉ុន្តែ ឃុនម្ចាស់គឺជាមនុស្សល្អ ដែលតែងតែជួយអ្នកដទៃ ជាពិសេស អ្នកក្រខ្សត់ និងទុរគត ជន ខ្វះខាត សូម អ្នកម្ចាស់ទានជ្រាប និងអត់អោនទោសដល់ឃុន។

នាងត្រកៀតតប ៖ខ្ញុំ ពុំធ្លាប់បាន ស្គាល់ ឃុនបរមម្នាក់នេះពីមុនមកទេ ។


នាងក្តាម កំពុង រៀបចំស្បៃហើយក៏តបថា ៖ ចាសទានម្ចាស់ ឃុនម្ចាស់គឺជាខ្សែរាជវង្ស ហើយ ក៏ជាអ្នកជំនួញជួញដូរ កបនឹងរបរ សម្បើមណាស់ លោកសម្បូរដោយទ្រព្យសម្បតិ្ត និង កិត្តិនាមល្បីល្បាញ ណាស់ អ្នកម្ចាស់ ។


នាងត្រកៀតតប ៖ រឿងនេះខ្ញុំក៏ដឹងដែរ​ តែអ្វីដែលខ្ញុំចង់និយាយនោះគឺ ខ្ញុំមិនដែរមានទំនាក់ទំនង ឬស្គាល់លោកកាលពីមុនមកទេ ។


កំពុងតែនិយាយស្រាប់តែបាវស្រីម្នាក់ នៅខាងក្រៅ ដើរលប ហើយ ខ្សឹបប្រាប់នាងក្អុក ។ នាងក្អុក លើកដៃសំពះ នាងត្រកៀតហើយនិយាយថា ៖ អ្នកម្ចាស់ ពេលនេះ ឃុនម្ចាស់ នៅចាំខាងក្រៅ​ សូមអ្នកម្ចាស់ជ្រាប ។


លុះរួចរាល់ហើយ ពួកបាវបាននាំនាងត្រកៀតទៅក្រៅ បន្ទប់ដើម្បីជួប ឃុនបរម ។ ឃុនបរមក៏លាន់មាត់ថា ៖ តុបតែងបានបែបនេះទៅ ស្អាតដូចអ្នករាជធានី នឹងគេហើយ ។

នាងត្រកៀតក៏ ក្រាបសំពះឃុនបរម ហើយនិយាយថា ៖ សូមឃុនម្ចាស់ជ្រាប ខ្ញុំ មានម្តាយ និង ម៉ែជី ពួកគាត់មុខជាបារម្ភ នឹងខ្ញុំខ្លាំងណាស់ សូមឃុនម្ចាស់ ដោះលែងខ្ញុំទៅវិញ ជួបជុំអ្នកម្តាយរបស់ខ្ញុំ វិញ សូមឃុនម្ចាស់ជ្រាប ។

ឃុនបរម ដើរ តិចៗ ហើយតបថា ៖ រឿង យាយស្រស់ និងម៉ែជី យើងបានចាត់គេ ឱ្យនាំពួកគាត់មកទីនេះហើយ ។ ចំណែករឿងក្រុមរបាំរបស់នាង យើង ក៏បានឱ្យគ្រូថ្មីទៅជំនួសដែរ ព្រោះ ម៉ម វ៉ែន ត្រូវបានក្រុមវាំង អញ្ចើញទៅ បង្ហាត់បង្រៀន ក្រុមល្ខោន ក្នុងព្រះទីន័ងវិញ ដោយសារ ខ្វះគ្រូចាស់ៗ ។


នាងត្រកៀតក៏ស្រក់ទឹកភ្នែក ហើយ និយាយថា ខ្ញុំម្ចាស់នឹកផ្ទះ នឹកវត្ត និងនឹក ដល់ ស្រះ ដែលធ្លាប់ងូតកម្សាន្តសប្បាយ និងនឹកមិត្តភ័ក្ត្រដែលធ្លាប់ជជែកគ្នា ។


ឃុនម្ចាស់តប៖ យើងនឹងចាត់ឱ្យ គេ រៀបចំ ផ្ទះ មួយដូចផ្ទះរបស់នាង នៅទីនេះ នាងមិនបាច់បារម្ភទេ ហើយស្អែកនេះ យើងនឹងឱ្យគេ នាំ យាយស្រស់ និងម៉ែជីមក ។


Advertisements


REPORT THIS AD

ឃុនបរមតបទៀតថា ៖ បើថ្ងៃនេះមិនស្រួលអារម្មណ៍ទេ ចាំ បីថ្ងៃទៀត យើងនឹងនាំនាងឡើងលើផ្ទះធំក៏បាន ដើម្បីទៅ ជួបជុំ ឃើញមុខ ​ ណែនាំខ្លួននាងដល់ លោកស្រី អស់អ្នក និងបាវ ផ្សេងៗ នៅឯផ្ទះធំនោះ។


ឃុនបរមក៏ដើរចេញទៅ នាងត្រកៀតក៏ស្ទុះទៅ ក្រៅ មើលទៅ កំពង់ទឹក ហើយនឹកដល់វិរុទ្ធ ដែលជាប្រុសកំណាន់ចិត្ត របស់នាង ។ នាងក្អុក និងនាង ក្តាម ក៏ អង្គុយក្បែរ នាង ហើយអោនមុខចុះ ។

នាងត្រកៀតក៏បែរ ទៅរកនាងទាំងពីរនាក់នោះ ហើយក៏បែរមុខមកវិញ ស្រក់ទឹកភ្នែក រលុប ក្រែមម្សៅអស់រលីង ។

នាងក្អុក លូកដៃ កេះ នាងក្តាម ហើយនិយាយខ្សឹបៗថា​ ឥលូវធ្វើយ៉ាងណា ឱ្យអ្នកម្ចាស់ សប្បាយចិត្តទៅ ?


នាងក្តាមតប ៖ ឱ្យអ្នកម្ចាស់យំសិនទៅ

នាងក្អុកតប ៖ ឯងនិយាយនេះដូចអត់និយាយចឹង ។


ថ្លែងអំពីវិរុទ្ធដោយបាត់មិនឃើញ ត្រកៀតមកដងទឹក សោះក៏ទៅវត្ត នៅឯទី ក្រុមហាត់ល្ខោនរបស់នាង ។ ក្រុមល្ខោនស្រី កំពង់ហាត់ជាមួយ អ្នកគ្រូ ម្នាក់ដែលជាប្រពន្ធផ្ទាល់់របស់ម៉ឺន សែប ។ វិរុទ្ធដើរសសៀលៗ ហើយហៅនាងសុង៉ាម មកសួរ ៖


វិរុទ្ធសួរថា ៖ សុង៉ាម ប្រាប់បងត្រង់ៗ មក តើត្រកៀតទៅណា ហេតុអ្វីបងមិនឃើញត្រកៀត មកហាត់រាំចឹង ?


សុង៉ាមតប ៖ បងវិរុទ្ធ ត្រកៀត ត្រូវក្រុមរបស់ឃុន ចាប់យកទៅ វិមាន៧ល្វែង របស់ លោកឃុនបាត់ហើយ ។ អ្នកផ្សេងៗគិតថានេះជាភ័ព្វសំណាងរបស់ត្រកៀតណាស់ ដែលបានលោកឃុន ពេញចិត្ត លើនាង តែសម្រាប់ខ្ញុំ ខ្ញុំយល់ថា ត្រកៀតគេស្រលាញ់បង គេមុខជាពិបាកចិត្ត មិនចាញ់បងប៉ុន្មានទេ ។

វិរុទ្ធ ស្តាប់រួច ស្លុងចិត្ត ហៀបនឹងដួល រួចដកដង្ហើមធំ ក៏និយាយបន្តថា ចុះម្តាយរបស់នាងត្រកៀត ?

នាងសុង៉ាមតបថា ៖ ខ្ញុំក៏មិនដឹងដែរបង តែប្រហែលជា យាយស្រស់ និងម៉ែជី នៅ ទីនោះដដែរ ទេ ។

វិរុទ្ធតប៖ ចឹងបងលា សុង៉ាមសិនហើយ អរគុណច្រើនសុង៉ាម

នាងសុង៉ាម មើលរិវុទ្ធទាំងស្រក់ទឹកភ្នែក ព្រោះក្នុងចិត្តរបស់នាងក៏ស្រលាញ់ វិរុទ្ធដែរ តែដោយសារ វិរុទ្ធ ស្រលាញ់ នាងត្រកៀតមុនទៅហើយ ហើយក៏ពុំអាចបង្វែរ ចិត្តវិរុទ្ធឱ្យស្រលាញ់នាងដែរ ទោះបីពេលនេះនាងត្រកៀតមិននៅក៏ដោយ ។


ក្រុមរបស់ឃុនបរមបានមកដល់ផ្ទះម៉ែជី ហើយក្រាបសំពះម៉ែជី និង យាយស្រស់ ហើយថ្លែងថា ៖ ម៉ែជី និងយាយស្រស់ ត្បិតអ្វី ឃុនម្ចាស់ បានចិត្តបេត្តីលើ កូនស្រីរបស់ម៉ែ ដែលឈ្មោះថាត្រកៀត ក៏ឃុនម្ចាស់ នាំនាងទៅវិមានលោក ធ្វើជាអ្នកម្ចាស់ ។


ម៉ែជីក៏រំភើបហើយ យកដៃគោះស្មា យាយស្រស់ ថា អ៊ើ សប្បាយចិត្តណាស់អញ នេះពិតជាកូនទ្រព្យ កូនសំណាងម៉ែ ។ ម៉ែជីក៏លើកដៃ រាំ ទីងទីង តាក់ទីងទីង មន្ទាប់មកយាយស្រស់ក៏ មួល ភ្លៅ ម៉ែជី ហើយនិយាយថា​ ៖ លោកសេនា​តើពេលនេះ កូនស្រីខ្ញុំសុខឬទុក្ខយ៉ាងណា តើពួកខ្ញុំអាចជួប កូនស្រីបានទេ ។


លោកក្រុមរបស់ឃុនបរមតប ៖ ពេលនេះឃុនម្ចាស់ បរម បានចាត់ឱ្យពួកខ្ញុំ មក យកម៉ែជី និងយាយស្រស់ ទៅកាន់វិមានរបស់លោកឃុនហើយ ដើម្បីរស់នៅជាមួយ អ្នកម្ចាស់ស្រី ។


ម៉ែជី ក៏លោតកញ្ឆេង លើកដៃឡើងរាំ មួយទំហឹង ធំ ។

ក្រុមរបស់ឃុនបរម ក៏សើច ហើយនិយាយថា ៖ ដូច្នេះ ខ្ញុំទុកពេលឱ្យ ម៉ែជី​ និងយាយស្រស់ រៀបចំខោអាវ ចំណែកខ្ញុំនៅចាំនៅខាងក្រៅផ្ទះ ។


លុះម៉ែជី និងយាយស្រស់ ដែលជាម្តាយបង្កើតរបស់ នាងត្រកៀតនោះ រៀបចំឥវ៉ាន់រួចក៏ឃើញ វិរុទ្ធនៅ ក្រោមដើមថ្កូវមុខផ្ទះ ធ្វើមុខស្ងួត ។ ម្តាយនាងត្រកៀត ក៏សុំលោក សេនារបស់ឃុនបរមចាំមួយភ្លេត ដើម្បីចូលទៅនិយាយជាមួយ វិរុទ្ធ ។


យាយស្រស់និយាយថា ៖ វិរុទ្ធ ខ្ញុំដឹងថា ត្រកៀតស្រលាញ់ក្មួយ ហើយក្មួយក៏ស្រលាញ់ ត្រកៀតដែរ តែពេលនេះ ត្រកៀត នាងត្រូវបាន​ លោកឃុនពេញចិត្តហើយ មិនអាចនាំនាងមកវិញបានទេ សូមក្មួយបំភ្លេច នាងត្រកៀតចោលចុះ ។វិរុទ្ធ ញញឹមទាំងទឹកភ្នែក ហើយតប ៖ អរគុណមីងស្រស់ ផ្តាំទៅត្រកៀតផង សូមឱ្យនាងមានសេចក្តីសុខ ។


Advertisements


REPORT THIS AD

លុះទៅដល់វិមានភ្លាម សេនាក៏ចាត់ឱ្យបាវស្រីនាំម៉ែជី និងយាយស្រស់ទៅរកនាងត្រកៀត ព្រោះសេនាប្រុសពុំអាចចូលដល់ក្នុងធ្លាវិមានទេ គេអនុញ្ញាតតែស្រីៗទេ លើកលែងតែកូនប្រុស របស់អ្នកម្ចាស់ និងលោកស្រីប៉ុណ្ណោះ ។


បាវក៏នំា ស្រ្តីទាំងពីរទៅរកនាងត្រកៀត ស្រាប់តែនាងត្រកៀតឃើញម្តាយភ្លាម ក៏ស្ទះរត់ ទៅអោបទាំងស្រក់ទឹកភ្នែក ចំណែកម៉ែជីឯណ្ណោះវិញ ដល់ឃើញនាងត្រកៀតយំ ក៏ រាងស្រងាកចិត្ត អន់នូវចិត្តសប្បាយ មួយភ្លាម ។


យាយស្រស់និយាយទៅកាន់កូនថា ៖ កុំយំអីកូន ! មានអ្វីមិនល្អ ធ្វើជាអ្នកម្ចាស់ គឺខ្ពស់មុខខ្ពស់មាត់ មានទ្រព្យសម្បត្តិច្រើន មានបាវឆ្វេងស្តាំ ចាំផ្គាប់បម្រើ ណាស់ណាកូន មានរឿងអ្វីដែលកូនត្រូវកើតទុក្ខ​ យំសោកបែបនេះ ?


នាងត្រកៀតតប ៖ ម៉ែ កូនពុំសប្បាយនឹងយសស័ក្តិ ឬ ទ្រព្យធន អ្វីទេ ។ កូនបានបង្កើតនូវចំណងស្នេហា ចំពោះបងវិរុទ្ធហើយ ពេលនេះកូននឹកគេខ្លាំងណាស់ កូនចង់ចេញពីទីនេះ ដើម្បីជួបគាត់ ឬ គ្រាន់តែលាគាត់បន្តិច ក៏អស់ចិត្តដែរ ។


យាយស្រស់តប ៖​ កុំអី កូន កុំធ្វើឱ្យរឿងកាន់ធំទៀតអី ពេលនេះវិរុទ្ធគេមិនអី ទេ គេបានផ្តាំថា សូមឱ្យកូនបានសុខសាន្ត ។ កូនមិនអាចទៅជួបគេបានទៀតទេ​ ពេលនេះកូនជា អ្នកម្ចាស់ហើយ ដែលត្រូវជាប្រពន្ធ លោកឃុនម្ចាស់ ប្រសិនបើយើង ធ្វើអ្វីផ្តេសផ្តាស ឬជួបអតីត គូគាប់របស់យើងទៀត យើងនឹងអាចត្រូវគេយកទោសមិនខាន ណាកូនស្រីម្តាយ ស្តាប់ម៉ែណាកូន ។


ម៉ែជីអង្អែលសក់កូន ថ្នមៗ ដោយយល់ចិត្តនិងអារម្មណ៍របស់ នាងត្រកៀត ។


លុះបីថ្ងៃក្រោយបានមកដល់ ត្រកៀតត្រូវបានបាវរៀបចំខ្លួនយ៉ាងស្អាត ហើយហែរហម នាងទៅលើផ្ទះធំ ។


ឃុនបរមអង្គុយលើ កៅអីធំ ដែលនៅជុំវិញនោះសុទ្ធសឹងជា លោកស្រី អ្នកម្ចាស់ ឬក៏អាចនិយាយបានទៀតថា ជាប្រពន្ធរបស់លោកឃុនបរម ដែលសរុបទាំងអស់ ២០ នាក់ និងនៅមាន នាងជាកំណាន់ចិត្ត អង្គុយជុំជិតជាច្រើនទៀត ព្រមទាំងមានបាវស្រីជាច្រើន អង្គុយក្បែរចៅហ្វាយរៀងៗខ្លួន ។


ឃុនបរម ក៏និយាយថា ៖ អ៊ើ មកហើយ ហ្អេ !

នាង ត្រកៀតក៏ក្រាបសំពះ គ្រប់ៗគ្នា​ហើយ ងើបខ្លួនឡើង

ឃុនបរមក៏និយាយទៀតថា ៖ អ្នកទាំងអស់គ្នា នាងនេះឈ្មោះត្រកៀត ជាទីសំនព្វរបស់ អញ អញនឹងឱ្យឈ្មោះថ្មីនាងថា អ្នកម្ចាស់ត្រកៀត ដើម្បីស្របនឹងឈ្មោះដើមនាងផង​។ ពួកបាវក៏ក្រាបបង្គំ ម្តងទៀតដើម្បីអបអរអ្នកម្ចាស់ត្រកៀត ។

លោកម្ចាស់ក៏និយាយទៀតដោយចង្អុល ស្ត្រីក្បែរលោកថា៖ ត្រកៀត នេះជាលោកស្រី ហែម ជាប្រពន្ធដើម ហើយជាអ្នកចាត់ចែង វិន័យក្នុងផ្ទះធំនេះដែរ ។ នាងត្រកៀត ក៏សំពះក្រាប លោកស្រីហែម ហើយ លោកស្រីហែមក៏ញញឹម ​។


លោកបន្តទៀតថា ៖​ នេះគឺលោកស្រី សឿន ជាប្រពន្ធទី២ លោកស្រី សេង ជាប្រពន្ធទី៣ លោកស្រី ណេន ជាប្រពន្ធទី៤  និងលោកស្រី សំអប់ ជាប្រពន្ធទី ៥  ។


លោកក៏ចង្អុលនាងក្មេងស្រីជាងគេ ស្រស់ស្អាត ហើយនិយាយថា នេះ គឺ អ្នកម្ចាស់ គង់កែង ។ អ្នកម្ចាស់គង់កែវ គឺជាអ្នកគ្រប់គ្រង លើ អ្នកម្ចាស់​ និងអស់អ្នកផ្សេងទៀត ។


អ្នកម្ចាស់គង់កែវក៏សំពះ នាងត្រកៀត ។


លោកឃុនក៏បន្តទៀតថា ៖ អ៊ើបានហើយ ត្រកៀតនាងស្នាក់នៅឯផ្ទះតូច ព្រោះនាងមិនអាចសម្រប ខ្លួននៅលើផ្ទះធំបានទេ ។

លោកស្រី ហែមក៏តប ៖ ឃុនម្ចាស់ជ្រាប មិនអាចធ្វើចឹងបានទេ អ្នកម្ចាស់ត្រកៀតត្រូវមករស់នៅលើ ផ្ទះធំ ដូចអ្នកម្ចាស់ និងអ្នក ផ្សេងៗទៀត ដើម្បីបង្កើតនូវក្តីស្រលាញ់ ជាគ្រួសារតែមួយ ។

លោកឃុនបរម ង៉ក់ក្បាល ដោយពុំនិយាយហើយ ជក់ ខ្ស៊ែ

លោកស្រី សេង ក៏ចូលរួមដែរថា ៖ បងស្រី រឿងស្នាក់នៅ ឬមិននៅមិនសំខាន់ទេ សំខាន់ ត្រកៀតនាង មកថ្មី ពុំសូវទម្លាប់បាន បើអធ្យាស្រ័យបានគួរតែកុំប្រកាន់នឹងនាងអ្វី ព្រោះនាងនៅក្មេងខ្ចីដែរ លោកស្រីក៏បន្តទៀតថា ៖ យើងគួរសួរចិត្តនាងទៅមើលថាតើនាងចង់មករស់នៅលើផ្ទះធំនេះ ឬក៏នៅផ្ទះតូចដែលលោកបង រៀបចំឱ្យ​។


Advertisements


REPORT THIS AD

ឃុនបរមនៅស្ងៀម ហើយលោកស្រី ហែម ធ្វើមុខមាំរួចគិតថា ៖ ស្រីល្អនេះ ចង់មកកាច់ យើងទៀតហើយ ។


លោកស្រី សេងក៏សួរនាង ត្រកៀតថា ៖ ប្អូនស្រី តើប្អូនចង់រស់នៅផ្ទះធំ ឬផ្ទះតូច ?

នាងត្រកៀតតប ៖ ជម្រាប់ អ្នកបងៗ ជាទីគោរព ខ្ញុំចង់រស់នៅឯផ្ទះតូច ។


លោកស្រីសេងក៏ញញឹមបែបស្ងួតដាក់លោកស្រីហែម ហើយបន្តថា ៖ ឃើញទេ អ្នកបង ! ថា ប្អូនស្រីត្រកៀត នាងចង់រស់នៅឯផ្ទះតូច ។ បើអ្នកបង ចង់ជួបនាង ឬចង់ពឹងឱ្យនាងជួយរឿងអ្វីនោះចាត់បាវ ទៅហៅទៅណាបងស្រី ។

លោស្រី ហែមនៅស្ងៀម មួយសន្ទុះ ហើយតបថា បានហើយ នាងនៅផ្ទះតូចក៏នៅចុះតែ ត្រូវមកផ្ទះធំញឹកញាប់ដើម្បីជួបជុំគ្រួសារ យើងជាអ្នក គ្រប់គ្រងលើវិន័យ មានអ្នកចង់តវ៉ា មិនពេញចិត្តទេ ?


លោកស្រីសេងញញឹមបែបជ្រិញឆ្អន់ ដោយដៃម្ខាងបក់ផ្លិត ហើយធ្វើក្បាល រេចុះឡើង មិនដឹង ។


លុះបញ្ចប់ ការជួបជុំ លោកស្រី សឿន និងលោកស្រីសំអប់ក៏ ដើរអែប លោកស្រី ហែម ហើយលោកស្រីសឿន និយាយថា ៖ អួយបងស្រី ឃើញទេ នាង សេង វានិយាយមិនខ្លាចបងនេះ ណាវាត្រឹមថ្នាក់ទីបីផង បើវា ឡើងដល់ទី២ ដូចខ្ញុំមុខជាវាជាន់ក្បាលអ្នកបងមិនខានទេ ។ លោកស្រី សំអប់ក៏តប ៖​​ ត្រូវហើយបងស្រី តាំងតែពីវា មានលោកប្រុសតូច មក លោកឃុនម្ចាស់ស្រលាញ់ថ្នាក់ថ្នមវាណាស់ ធ្វើឱ្យវាបានចិត្តមែនទែន ។


លោកស្រី ហែមក៏តបថា ៖ ទុកឱ្យវាឡើងអំនួតសិនចុះ ចាំតែមើលថ្ងៃណាមួយយើងនឹងធ្វើឱ្យវារាងចាលតែម្តង ។

លោកស្រី សំអប់ និងលោកស្រី សឿន តប៖ មែនហើយអ្នកបង ។

ចំណែកនាងត្រកៀតកូនអ្នកជាយក្រុងនោះ មុខមោកៗ ដូចជាមិនគួរមានត្រង់ណា ពេញចិត្តសោះ មិនដឹងថា លោកបង ទៅស្រលាញ់ពេញចិត្តពេញថ្លើមស្រីរបៀបចឹងៗទៅវិញ ។


លុះនាងត្រកៀត មកដល់ផ្ទះតូចភ្លាម អ្នកម្ចាស់គង់កែវ បានមកលេងផ្ទះតូចនេះ ដែរ ។

អ្នកម្ចាស់គង់កែវអង្គុយលើកៅអីក្រោម សាលាកំពង់ទឹក មួយ ហើយចាត់ឱ្យបាវ ទៅហៅ នាងត្រកៀត ។ នាងត្រកៀតដើរយ៉ាងប្រញាប់ទៅជួបអ្នកម្ចាស់គង់កែវ ។


នាងត្រកៀត ក៏អោនសំពះ ហើយនិយាយថា ៖ ខ្ញុំសូមអភ័យទោសបងស្រី មិនបានដឹងថា បងស្រីមកលេង ។

អ្នកម្ចាស់គង់កែវតប ៖ មិនអីទេ អ្នកប្អូន បងមកលេងធម្មតាទេ ទីនេះគួរឱ្យចង់រស់នៅជាងផ្ទះធំ ឆ្ងាយណាស់ ទេសភាពក៏ស្អាត ​ហើយមាន សាលាក្បែរ កំពង់ទឹក មានអូរហូរកាត់ គួរជាទីមនោរម្យណាស់ ជាពិសេសមានសួនផ្កា រីកស្គុះស្គាយ ។


នាងត្រកៀតតប អរគុណបងស្រី ។ អ្នកម្ចាស់ គង់កែវក៏ ស្រែកប្រាប់ បាវថា ៖ ពួកហ្អែង លើក នំយកមក ។ លុះបាវលើកយកមក អ្នកម្ចាស់គង់កែវក៏និយាយបន្តថា អ្នកប្អូន នេះគឺ នំ ដែលបងឱ្យ បាវជំនិតរបស់បងរៀបចំមកឱ្យប្អូន ។ នាងត្រកៀតតប អរគុណណាស់ អ្នកបង គួរឱ្យចប់ញុំា ណាស់ ។

នាងគង់កែវក៏បន្តទៀតថា ៖ បងលឺថា ម្តាយរបស់ប្អូនក៏រស់នៅទីនេះដែរ បងចង់ជួបគាត់ តិចណា ត្រកៀត ។ ត្រកៀតតប ៖ចាសបានអ្នកបង


អ្នកម្ចាស់ គង់កែវ បានជួប ម្តាយទាំងពីររបស់នាងត្រកៀត ហើយជម្រាបសួរ ជជែកកម្សាន្ត ចំណែកម៉ែជីក៏លើកឡើងថា ៖ អ្នកនាងម្ចាស់អើយ សូម ជួយមើល ជួយបង្រៀនកូនខ្ញុំផង ត្បិតអ្វីគ្នា ជាអ្នកជាយក្រុង ពុំសូវ ចេះពីរបៀបរស់នៅក្នុងវិមានធំ ចឹងទេ ណា​?

អ្នកម្ចាស់ គង់កែវក៏តប ៖ចាស អ្នកម្តាយ បើអាចណា ​សូមអ្នកម្តាយ ហៅខ្ញុំថា កែវៗទៅបានហើយ ។


ម៉ែជីតប ៖ អូ ចឹងហ្អ មើលម៉ែសុំអោបតិចមើល ។ ម៉ែជីក៏អោប អ្នកម្ចាស់គង់កែវ ហើយនិយាយបន្តទៀតថា ៖ អួយ លោកអួយ លោក មិនដឹងបានសាងអ្វីទេ បានជួប កូនស្រី ល្អ អី ល្អបែបនេះ ។

អ្នកម្ចាស់គង់កែវតប ៖ ចាស់អ្នកម្តាយ ។


អ្នកម្ចាស់គង់កែវក៏ចង់ត្រលប់ ទៅធ្វើការនៅ ផ្ទះធំ មើល កិច្ចការរបស់ពួកបាវផ្សេងៗ ផងដែរ ។


Advertisements


REPORT THIS AD

នាងត្រកៀត ជូនដំណើរ អ្នកម្ចាស់គង់កែវ ត្រឹមមាត់ទ្វាររបង នៃផ្ទះតូចនោះ ហើយញញឹម ដើម្បីបង្ហាញ នូវអំណរគុណ ចំពោះ ទឹកចិត្ត សន្តោសប្រណី សមានចិត្ត ដ៏ស្មោះស របស់អ្នកម្ចាស់កែវ នេះ ។ អ្នកម្ចាស់គង់កែវ បានយកដៃ អង្អែលសក់ខ្នង របស់នាងត្រកៀត ហើយដើរសំដៅទៅផ្ទះធំ ។

អ្នកម្ចាស់គង់ ក៏និយាយថា ៖ បានហើយត្រកៀត ជូនដំណើរធ្វើស្អី ផ្ទះធំក្បែរនេះតើ ! រំលងតែសួនផ្កាតិចហ្នឹង ។

នាងត្រកៀតតប ៖ ចាស អ្នកបង ។

នាងត្រកៀតក៏ដើរ ចូលក្នុងផ្ទះវិញ ហើយ អង្គុយបត់ជើង លើគ្រៃ រលោងស្រិល ហើយទាញថាស ដែលមានដាក់ផ្កាម្លិះ ពេញ ។ នាងចាប់ផ្កាម្លិះមួយ យកមក ថើប ហើយស្រែកប្រាប់ បាវឈ្មោះនាងក្អុកថា ៖ ក្អុកៗ ចូរនាង ទៅបេះ ធាងដូង ឱ្យយើងបន្តិច យើងចង់ដោតផ្កាម្លិះ យកដាក់ក្នុងបន្ទប់យើង ។

នាងក្អុកសំពះ ហើយតប ៖ ចាស់ អ្នកម្ចាស់ !

នាងក្អុកក៏តបទៀតថា ៖ សូមអភ័យទោសអ្នកម្ចាស់ បើអ្នកម្ចាស់ ចង់បាន ផ្កាម្លិះ ចាំពួកខ្ញុំធ្វើជូន អ្នកម្ចាស់ចង់បានជា ភួងក៏បាន ។

នាងត្រកៀតតប ៖ អត់ទេ យើងចង់ដោតផ្កា ដើម្បីឱ្យចិត្តយើងរីករាយខ្លះ ។

នាងក្អុក លើកដៃសំពះ ហើយនិយាយថា ៖​ ចាស អ្នកម្ចាស់​ រួចក៏ដើរចេញទៅបេះធាងដូង ។

នាងត្រកៀត ក៏និយាយទៅកាន់ ម៉ែជី និង យាយស្រស់ថា ៖ ម៉ែៗ នៅចាក់ផ្កាជាមួយខ្ញុំ ណាម៉ែណា​។ ម៉ែជី តប ៖ អត់ទេ កូន ម៉ែ និងម៉ែស្រស់ឯង ប្រញាប់ទៅបន្ទប់ ដើម្បីថ្វាយបង្គំព្រះណាកូន ទុកឱ្យនាងក្អុក និងនាងក្តាម វាជួយកំដរទៅណា​ ។

ម៉ែស្រស់ ក៏អង្អែកក្បាលនាងត្រកៀត ហើយដើរ ចេញទៅ ។ ចំណែកនាង ក្អុកក៏យកធាងដូង យកមកសក ហើយចិតសម្រួច ដាក់លើ ជើងពាន ថ្វាយអ្នកម្ចាស់ខ្លួន ។

នាងត្រកៀតចាក់ផ្កាបណ្តើរ ញញឹមជាមួយបាវស្រីបណ្តើរ បានភួងផ្កា ជាច្រើន ស្រាប់តែពេលនោះ មានដៃមនុស្ស មកអោប នាងត្រកៀតពីក្រោយ ធ្វើឱ្យនាងភ្ញាក់ហើយ ភ័យជាខ្លាំង នាងក៏បែរក្រោយ ទាំងទឹកមុខ ស្លេកស្លាំង លុះក៏ឃើញថា ជាឃុនបរម ។

ឃុនបរម ក៏ និយាយថា ៖ ឱ្យខ្ញុំ សុំ មួយទងមក ។ នាងត្រកៀតស្ទុះ បេះដៃដ៏ស្អិតរបស់ឃុនបរមចេញ តែឃុនបរម មិនព្រមលែងសោះ ។


នាងត្រកៀតក៏និយាយថា ៖​ ឃុនម្ចាស់ មេត្តាលែងខ្ញុំ ទៅណាឃុនម្ចាស់ ម្ចាស់ កុំធ្វើចឹង ។ ចំណែកពួកបាវ ស្រី ភៀស ខ្លួនទៅកន្លៀតជញ្ជាំង ហើយអោនមុខចុះ ។

ឃុនបរម ដកដៃចេញពីចង្កេះ ដ៏តូចច្រលឹងរបស់នាងត្រកៀត ដែលដណ្តប់ដោយស្បៃពណ៌ផ្កាឈូក ស្តើង ឃើញសាច់ខ្ចីរបស់នាង ។ឃុន ក៏បក់ដៃ ជាសញ្ញាឱ្យពួកនាង បាវចេញ នាងបាវក៏លូន ដោយថ្នមៗ ចេញពី ទីនោះសិន ។

ឃុនម្ចាស់ញញឹម ហើយ ចាប់ភួងផ្កា រួចនិយាយថា ផ្កានេះពិតជាក្រអូមណាស់ ហើយសើចខ្លាំង ៗ ។ នាងត្រកៀត ប្រែទឹកមុខទៅជាខឹង ហើយ ទាញស្បៃ សណ្តប់ខ្លួនឱ្យជិត ​បន្ទាប់ពីបានញក់ញី ដោយដៃ ឃុនបរម ។​​

ឃុនបរម ស្ទុះមកថើមលើថ្ពល់នាង នាងខំគេចមុខចេញ ហើយយកដៃច្រាញ ខ្លួនឃុនបរមចេញ ។

ឃុនបរម ចាប់ដៃនាងជាប់ ហើយផ្តួលផ្តេក ខ្លួននាង នឹងគ្រៃ ឃុនបរមនៅពីលើដាក់ច្រមុះលើថ្ពាល់ នាងត្រកៀត បែរមុខចេញ ​ហើយសម្រក់ទឹកភ្នែក ឃុនបរមក៏និយាយថា ៖ នាង ពិតជា ស្រីដែល ល្ងង់ណាស់ អស់អ្នកអស់នាង ដែលចូលមកទីនេះហើយ មិនអាច រួចផុតពីយើងទេ ហើយម្នាក់ៗតែងតែ ប្រាថ្នា ឱ្យយើង មកបន្ទប់ ពីនាងជានិច្ច ។ ប្លែកតែនាងមួយទេ ពេលនេះ នាងជា ស្រីក្នុង វិមានរបស់យើងហើយ ប្រៀបបីដូចជានាង ជាប្រពន្ធយើងអញ្ចឹង ។

នាងត្រកៀតតបទាំងទឹកភ្នែកថា ៖ ឃុនម្ចាស់ មេត្តាលែងខ្ញុំទៅ ! ខ្ញុំសូមអង្វរ ខ្ញុំ មិនទាន់ត្រៀមខ្លួន នៅឡើយទេ ។


ឃុនបរម បង្ហាញមុខខឹង ហើយលែងនាង រួចខុសម្ចាស់ ក៏ យកដៃ កៀស ជើងពានដែលដាក់ផ្កា ឱ្យធ្លាក់លើដី លឺសូរ ច្រាវ ! កំពប់ផ្កា ម្លិះ ខ្ចាត់ខ្ចាយអស់ ។​ នាងត្រកៀត យកដៃអោបខ្លួនហើយយំ ឃុនបរម ឃើញបែបនេះ ក៏ប្រែទឹកមុខជា ស្រពោន ហើយបែរខ្នងចេញ រួចនិយាយថា ៖ យើងចាំមើល ចិត្តដ៏រឹងរបស់នាង តើអាចទ្រាំបានដល់ពេលណា យូរប៉ុណ្ណា ? ថ្ងៃណាមួយនាងនឹងអង្វរយើង ជាមិនខាន ។ បានហើយ យើងទៅវិញ ហើយ ។

នាងត្រកៀតយំខ្សឹកខ្សួរ ចំណែកពួកនាងបាវ ចូលមកវិញរៀបចំ របស់របដែលរពាយ ពេញកម្រាល ។


ថ្លែងអំពីវិរុទ្ធវិញ កើតទុក្ខរីងរៃ នឹកដល់ ត្រកៀតដែលប្រាកចាកឆ្ងាយពីប្រាណ ។ វិរុទ្ធអង្គុយក្រោមដើម រាំងភ្នំក្នុងវត្ត ក្បែរកន្លែងដែលគេ ហាត់ ល្ខោនខោល និងល្ខោនក្បាច់បុរាណ ។ នាងសុង៉ាម ក៏ដើរចូលមក ហើយ និយាយទៅកាន់វិរុទ្ធថា ៖ បងវិរុទ្ធ បងឈប់គិតទៀតទៅ ត្រកៀត នាងនៅក្នុងវិមានប្រាំពីរល្វែង បានសុខសប្បាយ ជាអ្នកម្ចាស់ មានកិត្តិយស ថ្លៃថ្នូរ ប្រៀបដូចជាហង្សសួគ៌ អញ្ចឹងណាបង ។

វិរុទ្ធធ្វើមុខក្រៀម ហើយ អង្គុយធ្មឹងដដែរ ។ នាងសុង៉ាម ក៏បន្តនិយាយទៀតថា​ បងមានដឹងទេ​​ ថា សុង៉ាមស្រលាញ់បងណាស់ តែបងមិនដែរយល់អំពីសេចក្តីឈឺចុកចាប់របស់សុង៉ាមទេ សុង៉ាមច្រណែនត្រកៀតខ្លាំងណាស់ ពេលខ្លះ សុង៉ាមតែងផ្សងថា អាចក្លាយខ្លួនជាត្រកៀត​។ នាងសុង៉ាមដើរទៅជិនវិរុទ្ធ ហើយដាក់ដៃ លើ ស្មាវិរុទ្ធ មើលទៅកែវភ្នែកវិរុទ្ធ ហើយនិយាយបន្តទៀតថា ៖ បងមិនដែរគិតថា សុង៉ាម តែងតែ លួចទុក្ខ នៅពេលឃើញបងវិរុទ្ធទៅជាបែបនេះ ។ ​

វិរុទ្ធក៏ កាន់ដៃសុង៉ាម ហើយតប សុង៉ាម ចំពោះសុង៉ាម បងតែងតែ ទុក នាង ជាប្អូនស្រី ណាសុង៉ាម ។ សុង៉ាមយល់ចិត្តបងផង ។ នាងសុង៉ាមយំ ហើយបន្តទៀតថា ៖ អរគុណហើយ ដែលបងមិនស្អប់សុង៉ាម នៅពេលសុង៉ាមនិយាយកាលពិត ។

វិរុទ្ធតប ៖ បងមិនដែរស្អប់សុង៉ាមទេ ផ្ទុយទៅវិញ បងតែងតែអាណិតស្រឡាញ់សុង៉ាមជានិច្ច​។


Advertisements


REPORT THIS AD

នាងសុង៉ាមក៏តប ៖បងចង់ជួបត្រកៀតទេ ?

វិរុទ្ធប្រែទឹកមុខ​ហើយតប ៖​តើបងគួរធ្វើយ៉ាងមេចទៅ ?

នាងសុង៉ាមខ្សឹបដាក់ត្រចៀក វិរុទ្ធ ។


នៅឯវិមានលោកឃុនបរម មានការតុបតែង សម្រាប់ពិធីបុណ្យ សំពះព្រះខែ លយកន្ទោង ។ លោកឃុនបរមប្រជុំអស់អ្នកអស់នាង ហើយនិយាយថា ៖ នា ថ្ងៃបុណ្យលយ កន្ទោង ខាងមុខនេះ ព្រះក្អរណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះរាជអនុញ្ញាត ឱ្យអញ ចាត់ពិធីនៅផ្ទះ ចុះ មិនបាច់ ចូលគាល់ព្រះអង្គ នា ទីនាំងដំណាក់ផែទេ ព្រះអញបាន សុំព្រះរាជអនុញ្ញាត ទ្រង់ ។ ដូច្នោះ ពួក អ្នកម្ចាស់ ៗ មិនបាច់ទៅ មើល រាជពិធី ទេ យើងនឹងចាត់ពិធីតូចមួយ ក្នុងវិមានយើង ។


yreye - Copy - Copy

លយកន្ទោង

ពួកបាវសប្បាយចិត្តញញឹមព្រោះបានចូលរួមដែរ ចំណែក អ្នកម្ចាស់គ្រប់គ្នា ពុំសប្បាយចិត្ត ព្រោះពុំបានពាក់សម្លៀកបំពាក់ថ្មី បង្អួត អ្នក ឃុន ម៉ឺន នាង នៅឯទីន័ង ។

លោកឃុនបរមក៏បន្ត និយាយទៀតថា ៖ ចំណែកនាងត្រកៀត មិនបាច់មកចូលរួមទេ នៅផ្ទះតូចហ្នឹងហើយ ។ លោកឃុនក៏ធ្វើមុខមាំ ចំណែកអ្នកម្ចាស់ផ្សេងៗ លួចញញឹម ចំអក


លុះថ្ងៃ លយកន្ទោងមកដល់ ឃុនបរមរៀបចំទីអាសនៈ គ្រឿងរណ្តាប់សំពះខែដ៏ធំ​ ហើយបាន អញ្ជើញ ក្រុមល្ខោននារី របស់ប្រពន្ធម៉ឺន សែ មក សម្តែងផងដែរ ។


ភ្លេងពិណពាទ្យ បានប្រគុំឡើងយ៉ាងពិរោះរងំ ក្រុមល្ខោន លេងដល់ឈុត ហនុមាន ចាប់នាងបុញ្ចកាយ ។ ភ្នក់ភ្លើង គេបង្កាត់ទុកក្បែរនោះ បាន ហុយ ជាផ្សែង នាងបុញ្ចកាយក៏ រាំ ប្រៀបដូចជាហោះចេញពីភ្នក់ភ្លើង ទៅកាន់ពពក ចំណែកហនុមានក៏ដេញ ចាប់​ នាងបុញ្ចកាយ ។ លុះបន្ទាប់មក ហនុមានក៏ក្រសោមបុញ្ចកាយ ។


yreye

Hanuman’s consorts

លោកស្រីសឿន ក៏លាន់មាត់ទៅកាន់ឃុនបរមថា ៖ អួយ ឃុនម្ចាស់ ពិតរាំបានស្អាតណាស់ ណាឃុនម្ចាស់ ។ ឃុនបរមតប ៖ អ៊ើ កាលមុន ម៉មវ៉ាន អ្នកអ្នកបង្រៀនពួកវា បន្ទាប់មកម៉មវ៉ានត្រូវគេអញ្ចើញ ទៅធ្វើ អ្នកចាស់ទុំ ក្នុងទីន័ងវិញមក ក៏ប្រគល់ភារកិច្ចឱ្យប្រពន្ធលោកម៉ឺន សែវិញ ព្រោះ លោកស្រីនោះក៏ពូកែខាងរបាំរាំរែកក្បាច់បុរាណខ្មែរដែរ ។

លោកស្រីសំអប់ក៏ តបទៀតថា ៖ មែនហើយឃុនម្ចាស់រាំបានល្អណាស់ ចំណែកសម្លៀកគ្រឿងប្រដាប់សុទ្ធតែ​ ស្រស់ៗឆើតៗ ដូច យកពីវាំងហ្លួងចឹង ឃុនម្ចាស់ ។

លោកស្រីសេង បក់ផ្លិត ហើយដៀងភ្នែងរួចនិយាយថា យ៉ាងមេចនាង សំអប់ នាងដែរឃើញ ល្ខោនហ្លួង ពីអង្កាល បានពូកែប្រៀបធៀបដូច្នោះ ។

លោកស្រីសឿនឆ្លើយជំនួស ៖ មិនមែនទេប្អូនស្រី គេនិយាយពីគ្រឿងប្រដាប់តើ ម្យ៉ាង នេះគឺក្បាច់បុរាណខ្មែរ ដែលម៉មវ៉ាន បង្ហាត់កូន ចៅអ្នកស្រុកដែលឃុនបរម ទំនុកបំរុង ក៏ជាក្បាច់ល្ខោនហ្លួងដែរ គ្រាន់តែប្រណិតជាងតែប៉ុណ្ណោះ ។

អ្នកស្រីសេងតប ៖ អើស ! ឯងស្មានតែគេបានមើលផ្ទាល់ដឹងអី គ្រាន់តែស្មានតែប៉ុណ្ណោះ ឯចំណែកយើង ឯណ្ណោះវិញ បានមើលល្ខោនហ្លួងផ្ទាល់ ។

ឃុនបរមក៏បន្លឺសំឡេងឡើងថា បាន ហើយ! បានហើយ ! អញធុញ ពួកមីអស់ឯង ណាស់ ហើយប្រកែតគ្នារឿងស្អី អញកំពុងមើល បើអាណា មិនមើលចេញទៅ ។ លោកស្រី សេង ក៏ទាញ ផ្លិតហើយបក់ ធ្វើមិនដឹង ។ ចំណែក លោកស្រីសឿន លួចលៀនអណ្តាត ជាមួយលោកស្រីសំអប់ ដើម្បី បញ្ឈឺ ។

ចំណែកលោកស្រី ហែម វិញធ្វើមុខមាំ ហើយតប ពួកមីអស់ឯង អាសូរអញផង ហ្អា មិនចេះខ្មាសបាវ តិចអញចាប់ វ៉ៃ នឹងរ៉ាវ ឥលូវ ។


Advertisements


REPORT THIS AD

លោកម្ចាស់ឃុនបរម រេក្រសែភ្នែក ឆ្វេងស្តាំ ក្រែង នាងត្រកៀតលួចមកមើលដែរ តែពុំឃើញសោះ ។


នាងត្រកៀត នៅឯ ផ្ទះតូចក៏បបួលបាវ ស្រីៗ ស្លៀកពាក់ យ៉ាងសមរម្យ ជាងសព្វមួយដង បេះផ្កា ស្លឹកចេក ធាងចេក ដើមចេក និងម្លូ ដើម្បី វេញ ចង ធ្វើជាកន្ទោង បណ្តែតថ្វាយ ព្រះគង្គា សុំសេចក្តីសុខ ។

លុះរៀបចំរួចរាល់ នាងត្រកៀត និងបាវ បានដើរតម្រង់ទៅ សាលាដំណាក់ មាត់ទឹក ដែលធ្វើជាផែ សម្រាប់អង្គុយលេង នាងនិងបាវ បានបណ្តែត ផ្សង ពរជ័យ ។ នៅលើអាកាស មានបាញ់ជាកាំជ្រួច និងបណ្តែតគោម ​ហោះព្រោងព្រាត យូរៗម្តង លឺសូរសំឡេង សើចក្អាកក្អាយ នៃអ្នកស្រុកអ្នកភូមិនា ឯ ទីឆ្ងាយ ធ្វើឱ្យនាងត្រកៀតដែលកំពុង អង្គុយនៅមាត់កំពង់ នឹកដល់ជិវីតនាពេលអតីតកាលរបស់នាង ជាពិសេស ពេលដងទឹក បានជួបវិរុទ្ធដែលជាប្រុសស្នេហ៍បណ្តូលចិត្ត​។


ស្រាប់តែពេលនោះ នាងលឺសូរសំឡេងវិរុទ្ធស្រែក ក្នុងផ្ទៃទឹក អូរ ដែលកំពុងតែហូរ ពាំនាំ កន្ទោង បំភ្លឺព្រោងព្រាតរបស់ពួកនាងទៅ នោះ ។ នាងក៏ឃើញ ស្រមោលលឹមៗនៃ មនុស្សម្នាក់ លុះលឺច្បាស់ថាជាសំឡេង វិរុទ្ធនាងក៏ស្រែក ៖ បងវិរុទ្ធ

វិរុទ្ធតប ៖ ត្រកៀត គឺបងណា ។

វិរុទ្ធក៏ហែល ចូលមកមាត់កំពង់ដែលមានទឹកប្រៀប​ ។ ត្រកៀតក៏ប្រាប់បាវនាងឱ្យចេញ រួច ចាំផ្លូវឱ្យនាងក្រែងមានគេឃើញ នាងក៏ យកដៃអង្អែលមុខ នាយ ហើយសម្រកទឹកភ្នែក ដើម្បីសម្តែងនូវការ នឹករលឹក ហើយនាងនិយាយថា ៖

ហេតុអ្វីបានជាបងអាច ចូលក្នុងវិមានបាន ?

វិរុទ្ធតប គឺបងបន្លំខ្លួនជាអ្នករបាំ ពាក់មុខចៅងោះ ចូលមក

នាងត្រកៀតតប ៖ ថ្ងៃក្រោយបងកុំធ្វើអញ្ចឹងអី បើគេចាប់បងបាន គេនឹងអាច ធ្វើបាបបង មានគ្រោះដល់ជីវិត ។

វិរុទ្ធតប ៖ បងមិនខ្លាចទេ បងនឹក អូនខ្លាំងណាស់ ។

ត្រកៀតតប ៖ អូនក៏នឹកបងដែរ តែបងវិរុទ្ធ ពេលនេះ អូនមែនជាត្រកៀតរបស់បង ទៀតទេ ។

វិរុទ្ធ តប ៖ បងដឹង តែបងគ្រាន់ចង់ជួបមុខអូនប៉ុណ្ណោះ ។


yreye - Copy

ស្រាប់តែពេលនោះ នាង ចាន់ ដែលជាបាវ របស់លោកស្រីសឿន ឃើញ ក៏នាំ ដំណឹងនេះប្រាប់ ចៅហ្វាយខ្លួន ។

លោកស្រីសឿន ក៏និយាយថា ៖ ឯងឃើញច្បាស់ទេ នាង ចាន់ ។

នាងចាន់តប ៖ ចាស លោកស្រីម្ចាស់ គឺច្បាស់ណាស់ អ្នកម្ចាស់ត្រកៀត ពិតជាសាកសង ស្នេហាជាមួយ អ្នកណាមិនដឹងទេ នៅក្នុងទឹកអូរ នាឯកំពង់ទឹក ។

នាងសឿនក៏ប្រាប់ លោកស្រី ហែម ថា៖ លោកស្រីបង ខ្ញុំមានដំណឹង ពីពួកបាវថា អ្នកម្ចាស់ត្រកៀត នោះ បានលួចសាកសងស្នេហាជាមួយប្រុសឈ្មោល ឯកំពង់ទឹក សូមលោកស្រីបង ជ្រាប ។

លោកស្រីសឿន តប ៖ ពិតទេ នាងសឿន ហងប្រយ័ត្នតែបំផ្លើស អញ យកទោសហង​ វិញ ។

លោកស្រីសឿនតប ៖ ចាស លោកស្រីបង រឿងធំបែបនេះ បាវរបស់ខ្ញុំ វាមិនហ៊ាន យកមកលេងសើច នាំឱ្យតែរឿងក្តៅក្រហាយ ទុក្ខទោសដល់ខ្លួនទេ សូមលោកស្រីបង ជ្រាប ។

លោកឃុនបរម យកដៃទះ កៅអី ហើយនិយាយថា ពិតទេ នាងសឿន ? លោកឃុនបរមចាប់ច្របាច់មាត់នាងសឿន ហើយសម្លឹង មើលភ្នែកនាងសឿន រួចនិយាយថា ៖ ពិតទេ នាងសឿន បើហងឯង កុហក អញ នឹង យកហងឯង ប្រឡាក់អំបិលហើយ ។

នាងសឿនភ័យហើយតក់ស្លុត រួចនិយាយថា ចាស ចាស ចាស​ ឃុនម្ចាស់ ​ខ្ញុំនិយាយតែតាមបាវ វាឃើញផ្ទាល់ពិតជាក់ស្តែងមែន បើមិនជឿ ឃុនម្ចាស់ ទៅ មើលផ្ទាល់ ។

ឃុនម្ចាស់ និងលោកស្រីៗ ក៏ដើរទៅកំពង់ទឹក លុះបាវស្រីនាងត្រកៀតឃើញក៏ទៅប្រាប់នាងត្រកៀត ។

នាងត្រកៀតភ័យជាខ្លាំងប្រាប់ទៅវិរុទ្ធថា ៖ បងឆាប់ត្រលប់ទៅវិញទៅ​ ពេលនេះឃុនម្ចាស់មកហើយ បងឆាប់ មុជទឹក ទៅ តាមទឹកអូរ នេះទៅ នឹងអាចផុតពី​ វិមានលោកឃុនបរមហើយ ។

ឃុនបរម មកដល់កំពង់ទឹក ឃើញនាងត្រកៀត ហើយមិនឃើញ ប្រុសណានៅទីនេះទេ​​ ស្រាប់តែបាវនាងសឿន យក មុខរបាំចៅងោះ និង ដំបងវែង មកឱ្យនាងសឿន ហើយនិយាយថា ៖ នេះ នេះ លោកស្រីម្ចាស់ ប្រហែលប្រុសនោះបន្លំខ្លួនជា ចៅងោះហើយ ។

នាងសឿន យកមុខនិងដំបង ទៅ ឱ្យឃុនបរម ។ ឃុនបរម ចង្ហាញ នាងត្រកៀត ហើយនិយាយថា ៖ ត្រកៀត តើពិតទេ ដែលមានមនុស្សប្រុសអាចចូលមកដល់ទីនេះ ។

នាងត្រកៀតតប ៖ ជម្រាប ឃុនម្ចាស់ ខ្ញុំមិនដឹងទេ ខ្ញុំមកទីនេះដើម្បី លយកន្ទោងតែប៉ុណ្ណោះ ។

លោកស្រីសំអមតប ៖ លយកន្ទោងស្អី ចាប់បាច់ឱ្យបាវយាមផ្លូវ ?

លោកស្រីសំអមក៏ទៅ ច្របាច់ កនាង ក្អុករួចនិយាយថា ៖ មើល នាង ហងឆ្លើយការពិត មកបើមិនចង់ស្លាប់ !

នាងក្អុកតប ៖ ចាស់លោកស្រីម្ចាស់ មេត្តាផង ! ក៏ពិតអ្វីទៅខ្ញុំមិនដឹងទេ ។ លោកស្រីសំអមក៏ទះកំផ្លៀង នាងក្អុកមួយដៃខ្លាំង រួចនិយាយថា យើល ងែងមាត់រឹង !

នាងត្រកៀត ក៏ស្ទុះ លុតជង្គង់ ហើយនិយាយថា សូម អ្នកបងៗ មេត្តាផងចុះ នេះមកពីខ្ញុំ ចង់នៅស្ងៀមស្ងាត់ ម្នាក់ឯង ទើបដេញបាវឱ្យចេញទៅក្រៅដូច្នោះ ។

លោកឃុនបរម កាន់មុខល្ខោនចៅងោះ ហើយនិយាយថា ៖ គងកែង ទៅហៅលោកស្រី ប្រពន្ធម៉ឺន សែ មក ។គងកែវតប ៖ ចាស ឃុនម្ចាស់ ។

លុះលោកស្រីប្រពន្ធម៉ឺន សែមក លោកឃុនបរម ក៏សួរ មុខនេះជារបស់ក្រុមលោកស្រីមែនទេ ?

លោកស្រីតប ៖ ចាសឃុនម្ចាស់ មិនមែនទេ ពួកកូនល្ខោនខ្ញុំ មិនបានសម្តែងរឿង ព្រះស័ង្ខ ទេ ឃុនម្ចាស់ ដូចដែលឃុនម្ចាស់ ទានជ្រាបរួចស្រេច ថា ក្រុមរបស់ខ្ញុំសម្តែងតែរឿង រាមកេរ្តិ៍ទេ ថ្ងៃនេះ ។ ម្យ៉ាង ពេលសែនគ្រូល្ខោន ក៏មិនបាន យកមកជាមួយនៅមុខ ចៅងោះដែរ ។

ឃុនបរមក៏ឱ្យនាង គង់កែវ ទៅតាម ឆ្មាំប្រុស ៥នាក់ដែលយាមនៅមាត់ច្រកវិមាន ។

ឆ្មាំឆ្លើយថា ៖ ព្រះបាទឃុនម្ចាស់ ពិតជា មានអ្នកពាក់ចៅងោះនេះចូលមកក្រោយគេ ដោយនិយាយថា មកយឺតជាងគេបន្តិច ជាក្រុមខោល ខ្ញុំក៏អនុញ្ញាតឱ្យចូលព្រោះខ្លាច មានរឿងមិនល្អ យឺតយ៉ាវ ឃុនម្ចាស់នឹងយកទោស ។


ឃុនបរមទះកំផ្លៀងឆ្មាំ ហើយនិយាយថា​ ៖ យើងមិនបានហៅខោលមកទេ ព្រោះនេះ ជាកន្លែងសម្រាប់តែ លោកស្រី និងអ្នកម្ចាស់ ពួកអាភ្លើ ! ពួកឯងនេះពិតជាមិនបានការមែន​ ថយចេញឱ្យឆ្ងាយ ពីមុខអញ ! ឆ្មាំ ក្រាបលា

ឃុនម្ចាស់ ប្រែមុខខឹង ហើយ ប្រាប់ឱ្យគ្រប់គ្នា ទៅផ្ទះធំវិញ​​ ហើយឱ្យនាង ត្រកៀតទៅផ្ទះតូចវិញដែរ ដោយផ្តាំថា ថ្ងៃក្រោយ មិនអនុញ្ញាតឱ្យមកមាត់ទឹកនេះទៀតទេ ។ ឃុនម្ចាស់ចាត់បញ្ជា ឱ្យនាងគង់កែវ រៀបចំ ឱ្យបាវប្រុស ៗ មករាយ ដាក់របងព័ទ្ធ ។


លោកស្រីហែម និងលោកស្រីសឿន ទៅផ្ទះតូចរបស់នាងត្រកៀត ។ នាងត្រកៀតចាត់ឱ្យបាវរៀបចំទឹកតែ និងនំ ដើម្បីទទួលលោកស្រី ទាំងពីរ តែលោកស្រីហែម បដិសេធរួចនិយាយថា មិនបាច់ទេ យើងមកនេះចង់និយាយរឿងខ្លះជាមួយនាង ។ នាងត្រកៀតឯងជាស្រីជនបទ មិនដឹងច្បាប់ទម្លាប់ទីនេះទេ ឃុនម្ចាស់ គឺឃុនព្រះញាតិដែលមានកិត្តិយស ឋានៈខ្ពង់ខ្ពស់ ។ ក្នុងនាមយើង ជាលោកស្រីហែម ដែលគ្រប់គ្រងសណ្តាប់ធ្នាប់ សីលធម៌ ក្នុងផ្ទះនេះ ប្រសិនបើនាង ធ្វើអ្វីមួយ ឱ្យប៉ះពាល់ដល់ កិត្តិយស នៃឃុនបរម យើង នឹងយកទោសនាង ជាមិនខាន ដូចករណី នាងតុំអញ្ជឹង ។

លោកស្រីហែម សម្លក់ នាងត្រកៀត ហើយដើរចេញទៅ ចំណែកលោកស្រី សឿន ដើរអម ។

នាងត្រកៀត ក៏ អង្គុយ ហើយសួរបាវថា នាងតុំជានរណា​។ បាវមើលមុខគ្នាមិនហ៊ានប្រាប់ នាងត្រកៀតក៏ សួរម្តងទៀត ថា ៖ ប្រាប់ខ្ញុំមកនាងតុំជានរណា​?

នាងក្អុកក៏ប្រាប់ថា ៖ នាងតុំ គឺជាលោកស្រីម្ចាស់តុំ ដែលសុំលោកម្ចាស់ទៅលេងស្រុក បន្ទាប់មក ក៏រត់ភៀសខ្លួនជាមួយ បុរសម្នាក់ដែលធ្លាប់ជា គូស្នេហ៍ លោកម្ចាស់ចាប់បាន ក៏ប្រគល់ឱ្យលោកស្រីហែម លោកស្រីម្ចាស់ហែម បានយក លោកស្រីម្ចាស់តុំ​ ប្រហារជីវិត មុខ អ្នកក្រុង​ សូម អ្នកម្ចាស់ជ្រាប ។

នាងត្រកៀត ក៏ធ្លាក់ទឹកមុខ ហើយនិយាយថា ៖ លោកម្ចាស់មានប្រពន្ធច្រើនណាស់ ចំណែកនាងគ្រាន់តែ មិនពេញចិត្ត ហើយស្វែងរកនូវ មនោសញ្ចេតនាពិតរបស់នាងប៉ុណ្ណោះ ។


នាង ក្តាមថ្វាយសំពះ ទាំងទឹកភ្នែក រួចនិយាយថា ៖ លោកស្រីម្ចាស់ សូមកុំឱ្យមានរឿង ដូចយប់ដែលលយកន្ទោងកើតម្តងទៀតអី ពួកខ្ញុំពិតជា មិនចង់ឃើញអ្នកម្ចាស់មានកើតរឿងមិនល្អឡើយ ។


នាងត្រកៀតញញឹម ហើយ អង្អែលនាងក្តាមរួចនិយាយថា ៖ កុំបារម្ភអីក្តាម មិនអីទេ ។ ខ្ញុំបាននិយាយទៅបងវិរុទ្ធហើយ គាត់មិនមកទៀតទេ គាត់គ្រាន់ចង់ជួបមុខខ្ញុំជាចុងក្រោយតែប៉ុណ្ណោះ ម្យ៉ាងគាត់ចង់ដឹងថា ខ្ញុំរស់នៅបានសុខឬទេ ។


នាងក្អុកតប ៖ ទោះជាយ៉ាងណា អ្នកម្ចាស់ ទានជ្រាប ព្រោះ លោកស្រីម្ចាស់គ្រប់ៗគ្នា កំពុងតែ មិនពេញចិត្តលើអ្នកម្ចាស់ ដោយសារខ្លាចឃុនបរម ពេញចិត្ត លើអ្នកម្ចាស់ជាង ។


គ្រាន់តែលឺឈ្មោះឃុនបរមភ្លាម នាងត្រកៀតស្រងូតស្រងាត់ រកនិយាយអ្វីមិនបានសោះ  ។នាងក៏ នឹក ឃើញនូវ រូបភាពដែលឃុនបរមនិយាយថា យើងចាំមើល ចិត្តដ៏រឹងរបស់នាង តើអាចទ្រាំបានដល់ពេលណា យូរប៉ុណ្ណា ? ថ្ងៃណាមួយនាងនឹងអង្វរយើង ជាមិនខាន ។


រួចនាងក៏តបទៅបាវស្រីថា ៖ ឃុនម្ចាស់របស់ពួកឯង មិនបានស្រលាញ់យើង ពិតប្រាកដទេ ។ លោក ចាប់យើងមក ដោយសារ ក្តីភ្លើតភ្លើន នូវភ្លើងចំណង់កាមារម្មណ៍ របស់លោកមួយគ្រាប៉ុណ្ណោះ លុះឆ្អែតឆ្អន់ល្មម គ្រប់នូវ តណ្ហា របស់ លោក រួច លោក នឹង ផ្គាប់ចិត្ត អស់នាងៗដទៃ លើកជា អ្នកម្ចាស់ ជា អ្នក ឬក៏អាច ជំទាវផង ក៏មិនដឹង ។

នាងក្អុកតប ៖ សូម អ្នកម្ចាស់ កុំប្រើពាក្យដូច្នោះ អ្វី ខ្លាចអស់អ្នកអស់នាង លឺ គេនឹងយកពាក្យ នេះ ទៅ ជម្រាបឃុនម្ចាស់ បរម​ លោកត្បិតនឹង យកទោស ជាមិនខាន ។


នាងត្រកៀតតប ៖ យើងមិនខ្វល់ទេ តាំងតែពីយើងឈានចូលមកជាន់លើ ដំណាក់ប្រាំពីរល្វែងរបស់ឃុនបរមមក យើងប្រៀបដូចជាសត្វពពេច ក្នុងទ្រង់មាស ហើរទៅណាក៏មិនរួច ហាក់បីដូចជាស្លាប់ ក្នុងល្អាង ម្ឈូសពេជ្រ អញ្ចឹង ។

នាងក្អុក និង បាវស្រីៗ អោនមុខចុះហើយ ពុំតប​ នឹងសម្តីរបស់ នាងត្រកៀកទេ ។

នាងត្រកៀត ធ្លាក់ទឹកមុខស្រងូតស្រងាត់ ស្រាប់តែពេលនោះ សំឡេងខ្លែងស្រាក់ក៏ បន្លឺឡើង ទ្វារ របងផ្ទះតូច ចាប់ផ្តើមបើក លឺសូរតិចៗ នាងត្រកៀត ក៏ក្រឡេកមើល ស្រាប់តែឃើញមុខឃុនបរម ដើរចូលមក ។ នាងក៏និយាយតិចៗថា ព្រះអើយ មា ចូលមកផ្ចាញ់ទៀតហើយ ។


លោកឃុន មុខមាំ ហើយ លើកដៃប្រាប់ជាសញ្ញា ឱ្យបាវផ្សេងៗទៀត ដើរចេញទៅ ។ ពួកបាវក៏ដើរចេញ


នាងត្រកៀតអោនមុខចុះដោយភ័យព្រួយ លោកឃុនក៏ស្ទះ យកដៃស្តាំចាប់ចង្កា នាង ឡើង ឱ្យងើយមើលមុខលោក ហើយលោកនិយាយថា ៖

នាងមិនបាន ស្គាល់យើងច្បាស់ថា នាងត្រកៀត ​នាងកុំស្មានថា យើងពេញចិត្តលើនាង នាងបានចិត្តខ្ពស់ ធ្វើព្រងើយកន្តើយដាក់យើង ​ឱ្យសោះ ។ យើងមិនមែនយកនាងមកដើម្បី ទុកលម្អវិមានរបស់យើងទេ ហើយចូរចាំថា អស់នាងៗក្នុងដំណាក់នេះ មានអ្នកខ្លះ ចង់ឱ្យយើង នែបនិត្យក្បែរប្រាណរបស់គេ ហើយខ្លះទៀតអង្វរយើង ព្រោះមិនដែរបានយើង ទៅ ជួបគេម្តងផង ។

លោកក៏ច្របាច់ ចង្កានាងកាន់តែខ្លាំង ហើយ បង្ហាញទឹកមុខ ខឹងកំរោល រួចខិតជិតនាង ហើយលោកនិយាយបន្តទៀតថា ៖ នាងស្មានតែយើងល្ងង់មែនទេ ! មុខល្ខោនងោះ នៅមុខស្រះ នោះ ដែលដោះទុក យើងនឹងចាប់អាប្រុសនោះ មក ព្រមាន ឬអាចអាចសម្លាប់ចោល ដោយ ហៅពួកល្ខោន ទាំងអស់មកសួរ ។

ចំណែកក្រុមល្ខោន និងភ្លេងពិណពាទ្យ ក្រុមតាមវត្តនោះ ប្រហែលជាត្រូវវេទនាដោយសារនាង យើងនឹងកាត់ផ្តាច់ ចោលនូវ ស្បៀង និងប្រាក់កាក់ដែល ជួយ ។

រូបនាងទៀតសោត ក៏នឹងអាចត្រូវយើង ប្រគល់ឱ្យលោកស្រីម្ចាស់ហែម ដើម្បីកាត់ទោស ឬសម្លាប់ចោល ។

នាងត្រកៀតស្រក់ទឹកភ្នែក ដោយដៃខំចាប់បេះដៃលោកឃុនចេញ រួចនិយាយថា ​៖ កុំធ្វើបាប អ្នកដែលមិនដឹងរឿងអ្វី ​ចូរលោកឃុនម្ចាស់ សម្លាប់ខ្ញុំចោលចុះ ។

ឃុនបរម លែងដៃដែលច្របាច់ចង្កានាង ដោយច្រាននាង ហើយបែរខ្នងចេញពីនាង រួចនិយាយថា ៖ នាងរឹតតែការពារវា យើងរឹតតែ ចង់សម្លាប់វា​ ហើយយកក្បាលវាមកជាន់នឹងជើងយើង ។

នាងត្រកៀតយំ ហើយ តប លោកម្ចាស់សម្លាប់ខ្ញុំទៅ !!

លោកម្ចាស់ក៏ដើរចេញ

នាងត្រកៀតក៏ស្រែកយំ ហើយបាវស្រីៗ ក៏ស្ទះមកអោបនឹងលួងលោមនាង ចំណែកម៉ែជី និងម៉ែស្រស់របស់នាងក៏ស្តាប់លឺ មានតែយំស្តាយក្រោយ តែពុំអាចជួយកូនស្រីបានព្រោះត្បិតអ្វី មិនអាចយកកូនស្រីចេញពីវិមាននេះបានតែ គាត់ក៏ស្តាយគំនិត ដែលគិតខុស សប្បាយ អរ នូវទ្រព្យសម្បត្តិ បុណ្យសក្តិ ឥតប្រយោជន៍ ដែលធ្វើឱ្យកូនស្រីក្លាយជា ទាសី ក្នុងវិមានទុក្ខ ។ ម្តាយនាងទាំងពីរក៏អោបកូនស្រី


លុះព្រឹកឡើងម៉ែជី និងម៉ែស្រស់ក៏សុំលាកូនស្រី ទៅវត្តវិញ ដោយគិតសន្សំនូវកុសល និង បានធ្វើបុណ្យទាននឹងគេ ផង គាត់និយាយទៅកាន់កូនស្រីថា៖ ត្រកៀតកូនម្តាយ ម្តាយសុំ លាកូន មួយរយៈសិន ទៅស្នាក់នៅវត្តណាកូន ដើម្បីធ្វើបុណ្យទាន នឹងគេ ម្តាយនឹងមកលេងកូនញឹកញាប់ទេណាកូន ។

នាងត្រកៀតតប ៖ បើម៉ែជី និងម៉ែស្រស់ ចាកចេញទៅ ខ្ញុំមិនអាចរស់នៅទីនេះដោយក្តីសុខទេ ។ ម៉ែស្រស់តប ៖ ស្តាប់ម៉ែណាកូន ថ្វីត្បិតលោកឃុនម្ចាស់ គាត់ សម្តីមិនសូវល្អ តែគាត់ពេញចិត្តកូន ហើយលើកកូនជាអ្នកម្ចាស់ ដូច្នោះកូនជាប្រពន្ធរបស់លោក លោកខឹងសម្បា នឹងកូន ជារឿងត្រឹមត្រូវហើយ​ ។ ​វិរុទ្ធ គេមិនគួរធ្វើបែបនេះទេ គេនាំទុក្ខមកឱ្យកូន ។

នាងត្រកៀតតប ៖ អត់ទេម៉ែ ! លោកម្ចាស់ទេ ជាអ្នកខុស បានចាប់ខ្ញុំ ពង្រាត់ពីវិរុទ្ធ ។ ម៉ែជីក៏តបវិញថា ៖ ពេលនេះវាជ្រុលហួសហើយណាកូន ម៉ែក៏មិនអាចយកកូនចេញពីវិមានបានដែរ មានតែកូនខំសម្របខ្លួន ចុះណាកូន អ្វីៗវានឹងល្អឡើងណាកូន ។


នាងត្រកៀតក៏មិនហ៊ានឃាត់ឃាំងម្តាយដែលចង់ទៅស្នាក់នៅវត្តវិញដែរ នាងក៏ជូនដំណើរម្តាយនាងដល់ មាត់កំពង់ ទឹក ម្តាយនាងចុះទូក ហើយនាងក៏យំ ម្តាយនាងយកដៃអង្អែល ខ្នងកូនស្រី ថ្នមៗ រួចនិយាយថា ថែខ្លួនណាកូន ។ ម៉ែជីផ្តាំទៅ នាងក្អុក នឹងបាវដទៃ ថា ៖ នាងៗ ជួយថែរក្សា អ្នកម្ចាស់របស់ពួកឯងផងណា ។ នាង បាវស្រីៗតប ៖ចាស់ អ្នកម៉ែ ។


លុះមកដល់ វត្តភ្លាម ម៉ែជី និងម៉ែស្រស់បាន ឱ្យបាវប្រុសៗ ដែលជូននាងមកពីវិមានប្រាំពីរល្វែង ឱ្យត្រលប់ទៅវិញ ។ ម៉ែជី និងម៉ែស្រស់ ដើរសំដៅទៅរកវិរុទ្ធ នាងខ្ទមមួយក្បែរស្រះ ដែលជាទី ធ្លាប់សាកសងស្នេហាជាមួយនាងត្រកៀត ។ ម៉ែស្រស់ ឃើញវិរុទ្ធ ក៏និយាយទៅកាន់វិរុទ្ធថា ៖ វិរុទ្ធ ។ វិរុទ្ធតប ៖ ហ្អ ម៉ែជី ម៉ែស្រស់ មកលេង ផ្ទះចាស់មែនទេ ។

ម៉ែស្រស់ធ្វើមុខមាំហើយបន្តនិយាយទាំងកំហឹងថា ៖ ឯងនេះពិតជាមនុស្សនាំទុក្ខមែន ។ វិរុទ្ធ ធ្វើមុខឆ្ងល់ ស្រាប់តែម៉ែជីអង្រួន ដៃ ម៉ែ ស្រស់ ហើយនិយាយខ្សឹបថា ៖ នែ ឯងកុំខឹង មិនដឹងខុសត្រូវ ពេលនេះអី ចាំថា យើងមកដោះស្រាយរឿងរ៉ាវ មិនមែនបន្ថែមទុក្ខទេ ។ ម៉ែជីទាញដៃវិរុទ្ធចេញ ពីម៉ែស្រស់កំពុងតែខឹង ហើយម៉ែជីនិយាយថា ៖ វិរុទ្ធ ម៉ែដឹងណាថា កូនស្រលាញ់នាងត្រកៀត ទាំងពី នៅក្មេងៗជាមួយគ្នា ហើយក៏ម៉ែមិនដែលឃាត់ឃាំងដែរ ព្រោះម៉ែដឹងថា វិរុទ្ធជាមនុស្សល្អ ម៉ែទាំងពីរតែងស្រម៉ៃថា ចង់ផ្សំផ្គុំកូន ជាមួយត្រកៀតដែរ ។ ម៉ែជីដកដង្ហើមធំ ហើយបន្តទៀតថា ៖ តែពេលនេះណាកូន កូនត្រកៀត បានក្លាយជាអ្នកម្ចាស់ហើយ យើងក៏មិនអាចផ្លាស់ប្តូរ រឿងរ៉ាវនេះបានដែរ ។ បើកូននៅតែចងចិត្ត លើ កូនត្រកៀតទៀត មានតែនាំឱ្យកូន និងកូនត្រកៀត មានទុក្ខធំ តែប៉ុណ្ណោះ ជាពិសេសកូនត្រកៀតដែលគ្នារស់នៅក្នុងវិមាន អាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស លោកឃុនបរមដែលជា ស្វាមី ទៅហើយ ។ ​ ម៉ែសូមអង្វរណាកូនប្រុស មេត្តាកូន ចេញពីស្រុកនេះទៅ ព្រោះថា នេះ លោកឃុន កំពុង តែចាត់ សេនា មកកោះហៅក្រុមល្ខោន ទៅសួរ ហើយកូនក៏មិនបាច់ប្រកែតនឹងម៉ែដែរថា កូនមិនបានជួបត្រកៀតក្នុងថ្ងៃ លយកន្ទោងនោះ ។ ពេលនេះណា លោកឃុនជ្រាប នឹងសង្ស័យហើយ លោកឃុន ខឹងសម្បា នឹង ត្រកៀតជាខ្លាំង ។


វិរុទ្ធសំពះ ម៉ែជីនិងម៉ែស្រស់ ហើយនិយាយថា ៖ ជាការពិត ខ្ញុំមិនហ៊ាន មានបំណងអ្វីត្រកៀតទៀតទេ ខ្ញុំចង់តែឃើញ មុខត្រកៀតជាចុងក្រោយ ហើយចង់ឃើញថា ត្រកៀតសុខដែរឬ ទេ តែប៉ុណ្ណោះ ។

ម៉ែស្រស់តប ៖ បើអាឯង មិនទៅរកនាង ម្លោះពេលនេះ នាងបានសុខណាស់ទៅហើយ ។

ម៉ែជី ស្ទះអង្រួនដៃម៉ែស្រស់ នែយាយប៉ិនេះ ឯងស្ងាត់ទៅណា ទោះឯងខឹងវាយ៉ាងណា ជេរវាយ៉ាងណា រឿង វាមិនអាចចប់បានទេ ​ហើយធ្វើយ៉ាងមេច បើវាស្រលាញ់គ្នា​ កំហុសគឺ លោកឃុនជាបំបែកមែន ។

វិរុទ្ធក្រាបសំពះ ស្ត្រីទាំងពីរម្តងទៀត ហើយនិយាយថា ៖ ខ្ញុំសុំលា ម៉ែទាំងពីរហើយ ហើយប្រហែលជាចាកចេញពីទីនេះ មិនឱ្យ ក្រុមសេនា ឃុនបរមចាប់បានទេ ហើយក៏មិនអាចឱ្យមានទុក្ខទោសដល់ត្រកៀតដែរ ។


នាឯ សាលាសំណាក់ក្នុងវិមានប្រាំពីរល្វែងនេះវិញ ឃុនបរម បាន ចាត់សេនា ហៅកូនល្ខោន អ្នកភ្លេង គ្រូក្រុមភ្លេង និង ​ ប្រពន្ធលោកម៉ឺន សែ ដែលជាគ្រូ របាំ ដើម្បីមកសួរ ជាសម្ងាត់។


លោកឃុនបានបញ្ជាឱ្យសេនា ព័ទ្ធជុំវិញមិនឱ្យអស់អ្នកអស់នាងណា ឬ អ្នកណាចូលទៅស្តាប់ ទេ ។

លោកស្រីណេន និងលោកស្រី សំអប់ បាននាំដំណឹង ទៅជម្រាប លោកស្រីហែម​ ជាលោកស្រីធំ នៅឯដំណាក់ធំថា ៖ អ្នកបងម្ចាស់ សូមជ្រាប ចាស! លោកស្រីហែមកំពុងពិនិត្យមើលស្បៃឌិន អង្គុយលើគ្រៃ ក៏តប ៖ ហើយថ្ងៃនេះ អ្នកប្អូនៗ ម្តេចក៏ទំនេរម្លោះ មករកយើង មានការអ្វីដែរ ? លោកស្រីសំអប់តប ៖ ចាស់អ្នកម្ចាស់បង គឺមានរឿងធំហើយណា អ្នកបង ?

លោកស្រីហែមតប ៖ យ៉ាងមេចទៀតហើយ លោកម្ចាស់ យកស្រីស្រុកស្រែណាឡើងវិមាន ទៀតហើយមែនទេ ?

នាងសំអប់តប ៖ ចាស ម្ចាស់បង គឺរឿងធំជាងនេះទៅទៀត លោកម្ចាស់ កោះហៅពួក ក្រុមល្ខោន ពីរឿងយប់លយកន្ទោងនោះ ។ ខ្ញុំជឿណា អ្នកបង ច្បាស់ជាមានប្រុសកំណាន់ ណា មកជួប អ្នកម្ចាស់ប្អូន ត្រកៀតមិនខានទេ មើលទៅ ព្រោះយប់នោះ ដូចជាមានរឿងច្រើនណាស់ ហើយក៏ដូចដែលអ្នកបងជ្រាប អញ្ចឹង ។ លោកស្រីសំអប់បន្តនិយាយទៀតថា ៖ ពេលនេះណា លោកឃុនបរម កំពុងតែ សាកសួររកមុខហើយ នៅឯ សាលាសំណាក់់ឯណ្ណោះ ។

លោកស្រីហែម ក៏ហៅបាវ រួចនិយាយថា ពួកនាងទៅជាមួយយើង យើងទៅ មើលដែរ តើវាជាការពិតឬទេ ។

លោកស្រីសំអប់តប៖ អួយ អ្នកបងមិនបានទេ លោកម្ចាស់ចាត់សេនា មិនឱ្យនរណា ចូលទេ សូមអ្នកបងជ្រាប ។

លោកស្រីហែមតប ៖ យើងនឹងទៅមើល រឿងធំបែបនេះ ជារឿងកិត្តិយសរបស់លោកបង ឃុនបរម យើងមិនបណ្តោយ ឱ្យរឿងធំ នេះស្ងាត់ទេ បើត្រូវយកទោស យើងនឹងយកទោស ដូច នាងតុំ ស្រីចង្រៃនោះអញ្ចឹង ។


លោកស្រីហែម នាំបាវស្រីមួយក្រុមដើរសំដៅ ទៅសាលាសំណាក់ ដែលលោកម្ចាស់ឃុនបរមកំពុងតែសួររឿងរ៉ាវពីពួកក្រុមល្ខោន និងភ្លេង ។


បាវស្រីម្នាក់បាននាំដំណឹងទៅប្រាប់លោកស្រីសេងថា ៖ លោកស្រីម្ចាស់ៗ ពេលនេះក្រុម​ លោកស្រីម្ចាស់ ហែម និងបាវ បាននាំគ្នាដើរសំដៅទៅ សាលាសំណាក់ ដែលលោកម្ចាស់កំពុងសួរដំណឹងក្រុមល្ខោនហើយ​ សូមលោកស្រីម្ចាស់ទានជ្រាប ។

លោកស្រីសេង កំពុង ដេកសណ្តូកជើង លើគ្រៃ បាំងដោយវាំងនន ស្តើងប៉ាក់ដោយផ្កា មានរំយោល ហើយមានតុនៅក្បែរដាក់ថាសផ្លែឈើ ។ លោកស្រីសេង ទំពា ផ្លែមៀន ហើយតប ហ៊ីម !

នាងបាវរាយការណ៍បន្តទៀតថា ៖ តើលោកស្រីម្ចាស់ អញ្ជើញទៅដែរឬទេ ? លោកស្រីសេង យកគ្រាប់មៀន គប់នាងបាវនោះ នាងបាវ យកដៃ ញីកន្លែងដែលគប់ដោយគ្រាប់មៀននោះ ។ លោកស្រីក៏តបថា ៖ នាងឆ្កួច បើយើងទៅ មុខជា លោកឃុនបរមខឹងយើងមិនខាន ព្រោះថា លោកបានចាត់ការសារសួរចម្លើយ ដោយសម្ងាត់ និងបម្រាម ផងដែរ ចំណែកលោកស្រីហែម ជាមនុស្សមានះណាស់ នឹងទៅមើលដែរខានពុំបាន ដូច្នោះ តែងតែធ្វើឱ្យលោកម្ចាស់ខឹងជានិច្ច លោកស្រីម្ចាស់ហែម នឹងអាចអស់បុណ្យក្នុងណាមួយជាមួយខាន ។​​

ចំណែកនាងត្រកៀតច្បាស់ណាស់ លោកស្រីហែម មិនឱ្យនៅសុខទេ វាសនានាង មិនអាចខុសពីនាងតុំ នោះទេ ។ ណាស់ហើយ ទុកឱ្យពួកវាខាំគ្នាចុះ ចំណែកយើង ជាអ្នក ឆ្លៀតពេល យកឱកាស ដើម្បីខ្ពស់មុខខ្ពស់មាត់ ចំណែកលោកស្រី សឿន ពេលនេះ វាដូនជាដូនជីអញ្ចឹង មួយថ្ងៃ ៗ នៅតែក្នុងបន្ទប់ថ្វាយបង្គំព្រះ ។ គ្មាននរណា សមធ្វើជាលោកស្រីធំ ជាងយើងទេ ក្នុងដំណាក់នេះ ។ នាងបាវសើច ហើយ ថ្វាយបង្គំលោកស្រីខ្លួន ហើយបន្ទរថា ៖ ត្រូវហើយលោកស្រីម្ចាស់ ។


លោកឃុនបរម កាន់មុខល្ខោនចៅងោះ ហើយបង្ហាញទៅក្រុមល្ខោនថា ៖ យើងសួរពួកឯងអស់ គ្នា ហើយកុំលាក់នឹងយើងឱ្យសោះ ប្រសិន បើអាណាលាក់ ហើយយើងស៊ើបដឹង មុខជាមានទោសមិនខាន ។ លោកឃុន ក៏បន្តទៀតថា តើមុខនេះជារបស់អ្នកណា !

លោកស្រីជាប្រពន្ធម៉ឺនតប ៖ លោកឃុន ដូចដែល ខ្ញុំបានជម្រាប ឃុនម្ចាស់ រួចហើយថា ក្នុងថ្ងៃលយកន្ទោងនោះ ក្រុមខ្ញុំសម្តែងតែរឿងរាមកេរ្តិ៍ ពុំបានលើករឿងព្រះស័ង្ខមកទេ សូមឃុនកុំ អាក់អន់អ្វី ? ត្បិតអី មានជន ខឹលខូច វាបន្លំ ចូល ដោយបំណងមិនល្អ សូមឃុនទានជ្រាប ។

ឃុនបរមតប ៖ ដំបូងយើងក៏គិតបែបនេះដែរ តែយើងគ្រាន់តែចង់ បកស្រាយ ដើម្បីលុបបំបាត់ ពាក្យមិនល្អក្នុងវិមាននេះ ព្រោះថា នាងចាន់ ជាបាវ របស់ លោកស្រីសឿន បានឃើញ មនុស្សប្រុសសាកសងជាមួយ អ្នកម្ចាស់ត្រកៀត ។

យើងក៏មិនចង់ឱ្យពាក្យចចាមអារាមនេះ វា ធ្លាយទៅខាងក្រៅ អាចនាំឱ្យខូចកិត្តិយសយើង ។ ឃុនបន្តទៀតថា ៖ យើងសូមអភ័យទោសពីលោកស្រី អនុញ្ញាតឱ្យយើងសួរកូនល្ខោនលោកស្រី ផង សូមលោកស្រី អញ្ជើញ ទៅ គេហដ្ឋានចុះ ។ លោកស្រីតប ៖ ចាស ឃុនម្ចាស់ ត្បិតអ្វីក្រុមនេះរបស់របស់ឃុន ខ្ញុំគ្រាន់តែជាគ្រូដែលបន្ត ពីម៉មវ៉ាន់ ដែលបានក្លាយជា អរក៏យាយ ក្នុងវាំង តែប៉ុណ្ណោះ​។

លោកស្រីក៏ដើរចេញ ហើយលោកម្ចាស់ក៏បន្តសួរ រហូតដល់ វេន នាង សុង៉ាម ។ ដោយចិត្តចង កំហឹង នឹងវិរុទ្ធ មិនបានស្រាលាញ់នាង ហើយទៅស្រលាញ់នាងត្រកៀត នាងក៏ប្រាប់លោកម្ចាស់ថា ៖ សូមឃុនម្ចាស់ ទានជ្រាប​ អ្នកម្ចាស់ត្រកៀត និង វិរុទ្ធ ធ្លាប់ជា​​ គូកំណាន់ តាំងតែ អ្នកម្ចាស់ ជា ក្រុមល្ខោនតូច ជាមួយពួកខ្ញុំមកម្លោះ តែដោយឃុនពេញចិត្តលើនាង ទើបធ្វើឱ្យអ្នកទាំងពីរបែកគ្នា ។ អ្នកក្នុងមុខល្ខោនព្រះស័ង្ខ នោះជាវិរុទ្ធ ។ វិរុទ្ទបានលួចមុខល្ខោន ពីក្នុងវត្ត ហើយបន្លំខ្លួនចូលតាមក្រោយ នៃក្រុមពួកខ្ញុំ ។

ឃុនម្ចាស់ចង្អុលនាងសុង៉ាម ហើយក៏សួរថា ៖ ហេតុអ្វីបានជានាង ដឹងថា អ្នកពាក់មុខនោះជាវិរុទ្ធ?

នាងសុង៉ាមក៏ឆ្លើយ ៖ ព្រោះថា គេតែងតែនិយាយថា ចង់ចូលដំណាក់ឃុន ដើម្បីជួបគូស្នេហារបស់ គេ សូមទានជ្រាប​ ៕

ចំណែកលោកស្រីហែមដើរមកដល់ដំណាក់ តែសេនាឃាត់មិនឱ្យចូល លោកស្រីលើកដៃចង្អុលទៅសេនា ហើយស្រែកថា យ៉ើ ពួកអាអស់ ឯង ជាស្អី មេចក៏ហ៊ាន ឃាត់អញមិនឱ្យចូលក្នុងសាលាដំណាក់ ។ សេនាថា្វយបង្គំ ហើយ តប ៖ ព្រះបាទ ព្រះបាទ លោកស្រីម្ចាស់ ខ្ញុំទទួលបញ្ជាពីលោកឃុនបរមថា ៖ មិនអនុញ្ញាត ឱ្យនរណាចូលទេ ។

លោកស្រីតបទាំងកំហឹង ៖ សូម្បីតែក្បាលអញ ក៏អាហ្អែង ហ៊ានឃាត់ដែរ ?

សេនាតប ៖ ព្រះបាទទានម្ចាស់ ​ខ្ញុំមិនហ៊ាន នឹងលោកស្រីទេ

លោកស្រីតប ៖ អញ្ចឹង អាហ្អែង ថយឱ្យឆ្ងាយភ្លាម


ឃុនម្ចាស់ គ្រវែងមុខចៅងោះ ស្របពេលដែលលោកស្រី ហែមស្តាប់លឺគ្រប់យ៉ាងហើយដើរចូលមក ។

ឃុនម្ចាស់ស្រែកកំហកថា ៖ អ្នកណាអនុញ្ញាតឱ្យចូលមក ពួកមីអស់នេះ រាយការណ៍លឿនណាស់ណ !

លោកស្រីហែមតប ៖អ្នកណារាយការណ៍មិនសំខាន់ទេ! តែថា ឃុនម្ចាស់ ដឹងទេ រឿងធំបែបនេះ ឃុនបិទមិនចង់ឱ្យខ្ញុំដឹង តើលោកម្ចាស់ដឹងថា វាអាចប៉ះពាល់ដល់កិត្តិយល បុណ្យស័ក្តិរបស់ឃុន ប្រសិនបើគេដឹង មុខជាត្រូវគេសើចចំអកមិនខាន ខ្ញុំជា អ្នកគ្រប់គ្រងលើអស់អ្នកអស់នាង ដែលឃុនម្ចាស់បានបែងចែកស្រាប់ ដើម្បីឱ្យខ្ញុំដោះស្រាយ ។


ឃុនតប បានហើយនាងមិនបាច់ខ្វល់ទេ ទុកឱ្យយើងជាអ្នកដោះស្រាយ ហើយកុំរវល់ឱ្យសោះ!

លោកស្រីតប ៖ ឃុនម្ចាស់ខ្ញុំជាប្រពន្ធដើម របស់ឃុនម្ចាស់ ជាអ្នករៀបចំចាត់ចែង និងមើលការខុសត្រូវរឿងបែបនេះ ស្រីអាក្រក់បែបនេះ មុខជា នាងៗដទៃ យកគំរូមិនល្អតាម នាំប្រុសកំណាន់មួយជួបក្នុងដំណាក់ វាសមដែរឬទេ?

ឃុនបរមតបទាំងកំហឹង ៖ យើងប្រាប់ឱ្យស្ងាត់ ! ឃុនក៏និយាយទៅក្រុមល្ខោនថា ៖ ពួកឯងឆាប់ទៅវិញឱ្យអស់ទៅ

លោកស្រីតប ឈប់ សិន នាងសុង៉ាម នាងឯង មិនបាច់ទៅវិញទេ នៅធ្វើជាបាវរបស់អញ ។

នាងសុង៉ាម ក្រាបបង្គំ អរគុណលោកស្រី ។

លោកឃុនបរមដើរ ចេញទាំងកំហឹង ។


លុះស្អែកឡើង លោកឃុនបរមទទួលរាជសារ ចូលគាល់ព្រះករុណា នាព្រះបរមរាជវាំង ។

ចំណែក លោកស្រីហែម ហៅលោកស្រីសឿន លោកស្រី សំអប់ នាងចាន់ និង និងសុង៉ាម ដើម្បី ពិភាក្សាគ្នារឿង នាងត្រកៀត ។

លោកស្រីក៏ចាត់ឱ្យសេនាទៅហៅនាងត្រកៀត ផងដែរ ។


នាងត្រកៀតកំពុង ដោតផ្កាម្លិះ ជាមួយបាវ និង អ្នកម្ចាស់កងកែវ ស្រាប់តែមាន សេនាមកចាប់នាង


លុះមកដល់ មុខលោកស្រីហែម អ្នក ត្រកៀតភ្ញាក់ដោយឃើញនាងសុង៉ាម ។ លោកស្រីហែមនិយាយថា មើលនាងសុង៉ាម នាងនិយាយការពិតឱ្យអស់មក ។

នាងសុង៉ាមនិយាយថា ៖ ចាស លោកស្រីម្ចាស់ នាយវិរុទ្ធ នោះ គឺពិតជាប្រុសកំណាន់របស់ អ្នកម្ចាស់ត្រកៀតមែន ដោយបន្លំពាក់មុខល្ខោនចៅងោះចូលមក​ ក្នុងដំណាក់ តាមក្រុមល្ខោនរបស់ពួកខ្ញុំ តែដោយក្រុមខ្ញុំដឹងអ្វីសោះ នាយវិរុទ្ធបានលួចយកមុខល្ខោនពីវត្តទៅ ។

លោកស្រីហែម ក៏និយាយទៀតថា ៖ល្អណាស់ មើលនាងចាន់ នាងឃើញអ្វីខ្លះ​?

នាងចាន់តប ៖ចាស់លោកស្រី ខ្ញុំឃើញ អ្នកម្ចាស់ត្រកៀតពិតជាបានសាកសងស្នេហ៍ជាមួយ បុរសម្នាក់មែន ថែមទាំង នាងក្អុក នាងក្តាម ចាំផ្លូវឱ្យទៀត សូមលោកម្ចាស់ទានជ្រាប ។


លោកស្រីម្ចាស់តប ៖ ទៅហៅនាងក្តាម និងនាងក្អុកមក ។

នាងក្អុក និង នាងក្តាម មិនឆ្លើយអ្វីទាំងអស់ លោកស្រី ម្ចាស់ក៏ចាត់ឱ្យបានប្រុសៗវាយរ៉ាវ ជាច្រើនខ្វាប់ ។


លោកស្រីម្ចាស់ចាប់ទាញត្រចៀកនាងត្រកៀត ហើយសួរ មើលនាងត្រកៀត នាងឯងសារភាពឬទេថា នាងឯងបាន លួចសាហាយស្មន់ជាមួយ ប្រុសឈ្មោល ក្នុងថ្ងៃលយកន្ទោងនោះ ។

នាងត្រកៀតតប ៖ អ្នកបង ខ្ញុំមិនបាន ធ្វើដូចអ្វីដែលគេចោទទេ ថ្វីត្បិតខ្ញុំនឹង បងវិរុទ្ធ ជាអតិតគូសង្សារគ្នាក៏ដោយ ។ ​

អ្នកម្ចាស់គង់កែវ មកក្រាប ហើយនិយាយថា អ្នកបង សូមមេត្តាផង ចាំលោកម្ចាស់ មកវិញ សឹម សម្រេចសួរបន្ត ។ លោកស្រីម្ចាស់តប ៖ផ្តេសផ្តាស់ នាងគង់កែវ នាងឯងហ៊ាន តបត ព្រហើន ជាមួយអញ ផង ក្រែងឋានៈ នាងឯង បានត្រឹមតែគ្រប់គ្រង លើពួកបាវ តែប៉ុណ្ណោះ ឬមួយក៏ហង ឯង ចាត់ទុក អញជាបាវ កញ្ជះ ហ្អា​ មីកែវ ?

គង់កែវតប ៖ អត់ទេអ្នកបង ខ្ញុំមិនហ៊ានទេ ខ្ញុំគ្រាន់តែផ្តល់យោបល់ខ្លះ ម្យ៉ាង មិនទាន់ចាប់បានវិរុទ្ធនោះផង ដូច្នោះ មិនអាចសម្រេចថា ត្រកៀត ខុសនោះទេ ព្រោះអាចជាឧបាយនៃនរណាម្នាក់ដើម្បីធ្វើបាបត្រកៀត ។

លោកស្រីហែមតប ៖ យ៉ើ នាងឯងថ្លើមធំ ថាអញហ្នឹង នាំគ្នា មួរបង្កាត់ ធ្វើបាបនាងត្រកៀតផង ត្រង់វា ជួបសាហាយស្មន់ លើដំណាក់ វាអាប់មុខលោកឃុនបរម ប៉ុណ្ណា អ្នកជា លោកស្រីធំត្រូវតែការពារ ។

លោកស្រីនិយាយបន្តទៀតថា ឥលូវសួរមីក្តាម សួរ មីក្អុក បើវាមិនឆ្លើយ វៃវាឱ្យងាប់តែម្តងទៅ ។


នាងត្រកៀតគ្រវីក្បាល ហើយនិយាយថា អ្នកបង កុំធ្វើបាបក្អុក និង ក្តាមអី ខ្ញុំពិតជាបានជួបវិរុទ្ធនៅយប់នោះមែន តែ មិនបាន ………


ស្រាប់តែលោកស្រីហែមឆ្លើយកាត់ បាន ល្អណាស់ នាងសារភាពហើយមែនទេ !

នាងត្រកៀត យំ ហើយងក់ក្បាលយល់ស្រប

លោកស្រីហែមនិយាយថា ៖ ​ចាប់ នាងត្រកៀត ឆ្កាងដាក់ខ្នោះ ហើយសឹមកាត់ក្បាលវា នៅមុខដំណាក់ ហៅពួកបាវ អ្នកម្ចាស់ លោកស្រីម្ចាស់ទាំងឡាយ មកមើលជាគំរូអាក្រក់ កុំឱ្យយកតម្រាប់តាម ។ចំណែកនាងក្អុក និងនាងក្តាម យកវាទៅឃុំ ទៅ ។


នាងគង់កែវ ក៏ចាត់ឱ្យសេនា សម្ងាត់ ទៅគាល់លោកឃុនបរម ហើយយកសារ នាង រៀបរាប់ពីរឿងក្នុងដំណាក់ធំ ដែលកើតមានឡើង ។

នាងបានធ្វើដំណើរដោយសេះមួយក្រុមដើម្បីជម្រាមរឿងនេះ ទៅ ម៉ែជី និង ម៉ែ ស្រស់ បានដឹង ។


លោកស្រីហែមបានចាត់ពិធីប្រហារជីវិតនាងត្រកៀតនៅមុខដំណាក់ធំតាមការរៀបចំមែន ។

អ្នកម្ចាស់គង់កែវបាន ទៅជួបម៉ែជី និងម៉ែស្រស់ យំរៀបរាប់ពីរឿងតាមដំណើរដើមទង ។

ម៉ែជី យំស្រែក ហើយនិយាយថា ៖ អញថា ហើយថាទៀត ច្បាស់ជាមានរឿងអពមង្គលបែបនេះ ពុទ្ធោ ត្រកៀតកូនម្តាយ ។

អ្នកម្ចាស់គង់កែវនិយាយថា ៖ ខ្ញុំបានចាត់អ្នកនាំសារ ទៅ ឃុនបរមហើយ មិនដឹងថាទាន់ឬអត់ទេ ពេលនេះខ្ញុំចង់នាំម៉ែជី និងម៉ែស្រស់ ដើម្បីទៅមើលត្រកៀត ចុងក្រោយ ព្រោះយើងពុំអាចមានអំនាចឃាត់ក្រុមពេជ្ឈឃាត និង ក្រុមអ្នកម្ចាស់ ហែមបានទេ ។


ម៉ែស្រស់ ក៏ចាត់ឱ្យ អ្នកម្ចាស់គង់កែវ នាំម៉ែជីទៅមុន ម៉ែជីស្រែកដាក់ម៉ែស្រស់ថា ៖ ហើយឯងចង់ទៅណា ទៅមើលកូនទេ ឬអី​ មិនដឹងថា គេប្រហារជីវិត បានឆី អ្វីឬនៅ ហើយ មិនទាន់បានជួបមុខម៉ែផ្តែផ្តាំទៀត ពួកអស់នេះពិតជាសត្វតិរច្ឆានមែន ។

ម៉ែស្រស់តប ខ្ញុំមានតែវីធីមួយទេ សូមអ្នកម្ចាស់ គង់កែវនាំម៉ែជីទៅមុនចុះ ដោយទុក អ្នកជិះសេះម្នាក់ចុះ ខ្ញុំនឹងជិះទៅជាមួយគេតាមក្រោយ ។


អ្នកម្ចាស់ក៏ធ្វើតាមសម្តីរបស់ម៉ែស្រស់


ម៉ែស្រស់ក៏ដើរសំដៅទៅកាន់អតិតផ្ទះស្វាមីរបស់ខ្លួន ឈ្មោះគ្រូលីម ដោយឱ្យ គ្រូលីម ជួយ ។

លុះមកដល់ផ្ទះលោកគ្រូលីម ម៉ែស្រស់ក៏លើកដៃសំពះទាំងទឹកភ្នែក ហើយនិយាយថា ៖ អ្នក ខ្ញុំសូមអភ័យ អ្វីដែលខ្ញុំបានធ្វើចំពោះអ្នក កន្លងមក គឺខ្ញុំចង់ការពារកូន តែពេលនេះ ខ្ញុំសូមអ្នក ជួយការពារកូនត្រកៀតដែលកំពុងតែមានទុក្ខផង ខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាង ។ គ្រូលីមដែលមានមុខ ស្រស់ក្មេងជាង ម៉ែស្រស់ដែលចាស់ជ្រីវជ្រួញ បានសើច ហើយនិយាយថា ក្រែងឯង ពូកែណាស់មែនទេ ហើយពេលនេះ ម្តេចក៏ឯងមកពឹងយើង !

ម៉ែស្រស់តប ៖ ឯងចង់ថា ឱ្យខ្ញុំយ៉ាងណាក៏បាន តែឯងមេត្តា ដល់កូនស្រីដែលមានឈាមជ័រពីឯងផង ពេលនេះ មនុស្សអាក្រក់កំពុងតែធ្វើបាបនាង ខ្ញុំមិនអាចជួយនាងបានទេ ។


គ្រូលីមបិទភ្នែក ហើយយល់រឿងហេតុនោះ ក៏ស្រែក ហ្អាហ្អា បាន បើឯងចង់ជួយ នាង ល្គឺកណា នាង ត្រូវក្លាយជាកូនយើងវិញ ។ ម៉ែស្រស់តប ៖ ទោះឯងអាក្រក់យ៉ាងណា វាជាកូនឯង ដែរ វាជាកូនរបស់ឯងស្រាប់ទៅហើយ ។

គ្រូលីមតប ៖ មិនមែនអញ្ចឹងទេ យើងចង់មានន័យថា នាងត្រកៀតត្រូវធ្វើជាទាយាទស្នង របស់អញ ហ្អាហ្អា ។

ម៉ែស្រស់ស្លុត អស់សង្ឃឹមដូចធ្លាក់ថ្លើម បើកភ្នែកធំៗ ហើយគិតក្នុងចិត្តថា ៖ បើអញមិនយល់ព្រមទេ ត្រកៀត នាងមុខជាត្រូវស្លាប់មិនខាន ។ ម៉ែស្រស់ក៏ឆ្លើយ ៖បានយើងយល់ព្រមឱ្យត្រកៀកទទួលស្នងរូប បន្ទាប់ពីឯងចុះ ។

គ្រូលឹមតប ៖ យើង នឹងធ្វើពិធី ពីផ្ទះយើងទៅ ចូរឯងឱ្យ នាងត្រកៀតសូត្រថា ៖ ៚៚៚ ឱម មហាគ្រូអញអើយ ចូរមកសន្ធិតលើ កូនចៅ ដិប៉ាន់ មៈរុ អហិមម ដានិមិ ដានិមិ ។


ម៉ែស្រស់សូត្រចាំ រួចក៏ដើរសំដៅទៅផ្ទះហើយ ជិះសេះ បន្តសំដៅទៅមុខដំណាក់ ទីប្រហារជីវិត នាងត្រកៀត ។


ពេជ្ឈឃាដកំពុង រេរាំ កាន់ដាវគ្រវីចុះឡើង ជាមួយភ្លេង ស្គរជ្វា ចំណែកនាងត្រកៀត ត្រូវបានគេចង ស្លាបសេក ​សណ្តូកជើង អង្គុយលើដី ដោយយកក្រណាត់រុំភ្នែក ។ គង់កែង អោបម៉ែជីកំពុងយំ អ្នកម្ចាស់ ហែម មើលពិធី ជាមួយពពួកបាវ ប្រុសស្រី អ្នកលោកស្រី និងអ្នកម្ចាស់ជាច្រើននាក់ ។


ស្រាប់តែពេលនោះ ម៉ែស្រស់មកដល់ ហើយក្រាបសុំលោកស្រី ហែមជួបកូនជាចុងក្រោយ លោកស្រីហែមក៏អនុញ្ញាត ដោយសារ អ្នកម្ចាស់គង់កែវអង្វរ ។

ម៉ែស្រស់បានខ្សឹបប្រាប់កូនស្រីខ្លួនថា ៖ ចូរឯងសូត្រតាមម៉ែ ភាវនា ឱ្យជាប់ថា ឱម មហាគ្រូអញអើយ ចូរមកសន្ធិតលើ កូនចៅ ដិប៉ាន់ មៈរុ អហិមម ដានិមិ ដានិមិ ។ ឪពុកឯងនៅឯផ្ទះ ជាគ្រូស្មិល និងធ្វើពិធីការពារឯង ។

នាងត្រកៀតតប ចាស ម៉ែ ។

ម៉ែស្រស់មិនបានប្រាប់ថា អ្នកត្រកៀតនឹងទទួលទាយាទជាគ្រូស្មិលទេ ហើយនាងក៏មិនដឹងថា ខ្លួនមានជំបួរ ។


បន្ទាប់មកពេជ្ឈឃាដ ចាប់ផ្តើម កាន់ដាវ យារ នឹងកាប់ នាងត្រកៀតក៏ភាវនា មន្តគាថាខាងលើជាប់ ចំណែកគ្រូលឹមក៏ចាត់ពិធីស្នងរូបទាយាទដល់កូនស្រីខ្លួន ។


គ្រូលឹមចាប់ផ្តើម និមន្តបារមីគ្រូធំ គឺ គ្រូស្មិលរបស់ គាត់ មក ប្តូរទាយាទបន្តទៅឱ្យកូនស្រីរបស់ខ្លួន ​​ ដោយភាវនា ជាប់ នូវ គាថា ធ្វើឱ្យមេឃងងឹតខ្យល់បក់ខ្លាំង ក្បែរៗ ជុំវិញបរិវេណផ្ទះរបស់គាត់។


ចំណែកនាងត្រកៀតក៏សូត្រ ភាវនានូវមន្តគាថានោះដែរ ស្រាប់តែដាវ ហៀបនឹងកាប់ចំ កញ្ចឹង កនាង នាងក៏ស្រែកថា ៖ ខ្ញុំព្រមទទួល សូម បារមីគ្រូរបស់អញ មកសណ្ឋិត លើរូបអញ ភ្លាម ។


ស្រាប់តែពេលនោះ ដាវរបស់ពេជ្ឈឃាដ ដែលកាប់ចំ ក នាងត្រកៀតនោះ បាន ឆែបបាក់ មិនមុតបន្តិចសោះ ។ គ្រប់ៗគ្នា ស្រឡាំងកាំង ជាខ្លំាងជាពិសេស​លោកស្រីម្ចាស់ ហែម ដោយនិយាយថា​ ៖ ហើយ វា មានរឿងស្អីហ្នឹង មួយៗមាឌឱ្យដូចក្របី គ្រាន់តែកាប់ ក ស្រីម្នាក់ ប៉ុណ្ណឹង ក៏កាប់មិនមុតដែរ ប្តូរកំាបិតទៅ ។ ពេជ្ឈឃាដ ចាប់ផ្តើមម្តងទៀត ចំណែក អស់ អ្នក អ្នកម្ចាស់ លោកស្រីម្ចាស់ និងបាវស្រី និងបាវប្រុស ចាប់ផ្តើមភ័យតក់ស្លុត ទៅតាម​​ ចលនា​ យារកំាបិត នោះផងដែរ គ្រប់ៗលួចខ្សឹបថា ៖ ចុះកំាបិតនោះ ហេតុអ្វីក៏មិនមុត អញ្ចឹង គួរឱ្យចម្លែកណាស់ ។ ម៉ែជី កំពុងយំយែក ដោយឃើញដូច្នោះម្តងទៀតក៏ដួលសន្លប់ ក្នុងដៃ អ្នកម្ចាស់គង់កែវ រឺឯម៉ែស្រស់វិញ ធ្វើទឹកមុខធម្មតា ព្រោះដឹងរឿងគ្រប់យ៉ាងរួចជាស្រេច ច្បាស់ជាមានរឿងដូច្នោះ គាត់ កំពុតតែខ្វល់ខ្វាយ ខ្លាចថ្ងៃក្រោយទៅវិញថា កូនគាត់មុខជាខ្លាចជាព្រាយ ឬធ្មប់ដូច ប្តីគាត់លោកគ្រូលីមជាមិនខានទេ ។ អ្នកម្ចាស់គង់កែវ លើកដៃ បន់ស្រន់ សូមឱ្យ លោកឃុន បរម មកដល់ទីដំណាក់ វិញ ដើម្បីបញ្ឈប់ ការប្រហារជីវិត ​ដោយអយុត្តិធម៌នេះ ព្រោះថា មានតែឃុនបរមទេ ដែលអាចបញ្ឈប់ អំណាច ឃោរឃៅរបស់ លោកស្រីម្ចាស់ ហែម ជាលោកស្រីធំបាន ។


uuuuu - Copy


ថ្លែងអំពីលោកគ្រូលឹម ឯណ្ណោះវិញ រាងកាយចាប់ផ្តើម ប្រែកាឡា ជាមនុស្សចាស់ រូបរាងអាក្រក់ ហើយ ដួលលើកម្រាល ស្លាប់បាត់ទៅ ។


 


ពេជ្ឈឃាតបន្តកាំបិតទី២ ស្រាប់តែក្រុម លោកឃុនបរមមកដល់ ឃាត់ពេជ្ឈឃាត ជាប់ ។ លោកឃុនបរម​ដើរចូលមកហើយ និយាយទាំងកំហឹងថា ៖ ពួក មីអស់ ហ្អែង កំពុងធ្វើស្អី ហ្នឹង ! អញគ្រាន់តែនៅផ្ទះ ប៉ុណ្នឹង នាំគ្នា ធ្វើឆ្កួចលប់ស្អីវា ។


លោកស្រីហែម​ តប ៖ មិនមែនឆ្កួចលប់ ទេ គឺដើម្បីថែរក្សា កិត្តិយស ជូនលោកឃុនបរមតែប៉ុណ្ណោះ !


លោកឃុនបរម​បើកភ្នែកសំឡក់ លោកស្រីម្ចាស់ហែម ហើយនិយាយខ្លាំង ៗ ថា ៖ នាង ឱ្យល្មមៗបានហើយ យើងលើកនាង ជាលោកស្រីធំ ក្នុងដំណាក់នេះ ព្រោះតែយល់ដល់ចះម៉ឺនក្រៃពិផល ដែលត្រូវជា ខ្មោច ឪពុកនាង តែប៉ុណ្ណោះ ឥរិយាមាយាទ ដ៏កាចសាហាវរបស់នាង ពីមួយថ្ងៃ ទៅមួយថ្ងៃ វាស័ក្កសម នូវដំណែង និងឈ្មោះរបស់នាង ទេ ។


លោកស្រី ម្ចាស់សេង យកផ្លិត បាំងមាត់ ហើយលួចសើចចំអកតិចៗ ដោយគិតថា ៖ ពេលនេះនាងឯង ច្បាស់ជាច្យុត ជាមិនខាន តាំងខ្លួនជាមេកន្ទ្រាញធំ ។


លោកម្ចាស់ឃុនបរម ចង្អុលមុខលោកម្ចាស់ស្រីហែម ហើយនិយាយបន្តទៀតថា ៖ កាលពីរឿង នាងតុំស្លាប់ រឿង អ្នកវិល្លាប ត្រូវគេបង្ខំឱ្យចង ក ហើយ និងបាវស្រីរងគ្រោះ ផ្សេងៗទៀត យើង មិនទាន់សួរដេញដោរ ផង ព្រោះ យើងយល់មុខដល់នាង ដើម្បីឱ្យនាងកែខ្លួន ប៉ុន្តែ ការយល់មុខដក់នាង នេះ ហើយមិនមាត់មិន ក រឹតតែធ្វើឱ្យនាង ឡើងចាល ចង់ជាន់ដល់ក្បាលយើងទៀត ។


លោកស្រីម្ចាស់ហែម យំ ហើយតប ៖ ទោះយ៉ាងណា ក៏ជាប្រពន្ធទីមួយរបស់បង ហើយជាលោកស្រីធំក្នុងដំណាក់នេះ ខិតខំធ្វើគ្រប់បែបយ៉ាងគ្មានន័យអ្វីសោះ !


លោកឃុនតប ៖ ផ្តេសផ្តាស នាង ធ្វើបែបនេះ មិនមែន ដើម្បីកិត្តិយល របស់អញ ទេ គឺធ្វើដើម្បី អំណាចរបស់នាង ក្នុងការត្រួតក្បាល អ្នកគ្រប់គ្នាប៉ុណ្ណោះ ក្នុងនោះមានទាំងអញផង ។


លោកស្រីហែម ៖ សំពះលោកឃុនបរម ហើយនិយាយថា ខ្ញុំគ្មានបំណងបែបនោះទេ ខ្ញុំធ្វើដើម្បីឃុនម្ចាស់ប៉ុណ្ណោះ សូមឃុនម្ចាស់ យល់ពីបំណងខ្ញុំផង ។


ឃុនម្ចាស់តប ៖ បើ នាង គោរព អញ ជា ប្តីមែន នាងមិនគួរថ្លើមធំ សម្រេចកិច្ចការ ដោយរំលង ក្បាលអញបែបនេះ​ ទេ ។ អញប្រាប់ច្រើនដង ហើយ ថា​ រឿង នាងត្រកៀត ឱ្យវាចប់ចុះ ។ អញនឹង រកមុខ អាវិរុទ្ធមកសួរ បើអញរកវាឃើញហើយ អញនឹងសួរវា ហើយបើវា មិនមានអ្វីទាក់ទងនឹងនាងត្រកៀតទៀតនោះ អញនឹងចាប់ នាង អ្នកម្ចាស់ ឬ មី បាវ ណាដែលវាហ៊ាន អះអាង ដោយគ្មានការពិត យកទៅ​ បោះឱ្យក្រពើ ស៊ីជាមិនខាន ។


លោកឃុនខឹងជាខ្លាំង ហើយបែរខ្នងពីលោកស្រីម្ចាស់ហែម ចំណែកបាវកំណាន់ សំនព្វលោកស្រី នាំគ្នា​ អោបជើងលោកស្រី ។ លោកស្រីម្ចាស់សេង ក៏ស្ទុះរត់ទៅអោបនាងត្រកៀត ហើយនិយាយថា ៖ លោកអើយ លោកម្ចាស់អើយ ម្តេចក៏ កម្មយ៉ាងនេះ មនុស្សល្អ តែងតែមានគេធ្វើបាបជានិច្ចចឹង អ្នកប្អូនអើយ គេមួរបង្កាច់ បង្ខូត អ្នកបង គ្មានអំណាចអ្វី ឬហ៊ាននិយាយអ្វី ទេ ដើម្បីអ្នកប្អូនកំសត់ របស់បង ។ បាវស្រីៗខ្លះ នាំគ្នា លួចពេបមាត់ដោយឃើញ កិរិយា របស់លោកស្រីម្ចាស់សេង ។


លោកឃុនបរមបែរមុខមកមើលនាងត្រកៀត រួចស្រែកប្រាប់ បាវប្រុសថា ៖ ពួក ហ្អែងឆាប់ ស្រាយចំណងនាងត្រកៀត ហើយ យកនាងទៅផ្ទះតូចវិញភ្លាម ។ លោកម្ចាស់បានហៅនាងគង់កែវ ហើយនិយាយថា ៖ អើ កែវ ! នាងឆាប់ ទៅ តាម ហ្ម មក បើអាចណា​ ទៅតាមថែមទាំង ចឹង វ៉េន ទៀតមក ។ លោកម្ចាស់ក៏ដើរចេញទៅ ទុកឱ្យលោកស្រីម្ចាស់ហែម យំអោបបាវកំណាន់ នៅមុខដំណាក់ធំ ។


 


ចំណែកលោកស្រីម្ចាស់ណេន និងលោកស្រីម្ចាស់សំអប់ ដើរចេញពីលោកស្រីម្ចាស់ហែម ធ្វើជាមិនឃើញ ព្រោះដឹងថា លោកស្រីម្ចាស់ ហែម ទឹកមាត់លែងប្រៃហើយ មុខជាអស់បុណ្យ ស្អែកខានស្អែកមិនខាន ព្រោះ លោកម្ចាស់ឃុនបរម ពេញស្អប់ លោកស្រីធំនេះជាខ្លាំងពន់ពេកហើយ ។


នាងត្រកៀត សន្លប់ដេកស្តូកស្តឹង មិនដឹងខ្លួន ជួនជាបើកភ្នែក សើចញញឹម ហើយ ជួនរេរាំ កាន់របស់គ្រវី ចុះឡើង ។


លោកឃុនបរមបានទៅផ្ទះតូចដើម្បីមើលនោះ មើលមិនយល់ថានាងកើតអ្វីទេ ក៏សួរ ទៅ ម៉ែស្រស់ និងម៉ែជីថា ៖ យ៉ាងមេច ហើយ ម៉ែៗ តើនាងត្រកៀតកើតអ្វីវា បើកំាបិត មិនមុត ក វាផងហ្នឹង ខ្លួនក៏គ្មានរបួស ស្អីធំដុំ ដែរ​ មេចវាទៅជាឆ្កួច មិនដឹងខ្យល់ចឹងវិញ ?


ម៉ែស្រស់តប ៖ ជម្រាប ឃុនម្ចាស់ កូនត្រកៀតប្រហែលជានាងភ័យខ្លាច ពេក ទើបបណ្តាលឱ្យ គ្រុនញាក់ ញ័រ រវើរវាយ បែបនេះ សូមឃុនម្ចាស់ទានជ្រាប !


ឃុនបរម ទាញបារីមូល ហើយជក់ រួចក៏ងក់ក្បាល មិនបញ្ចេញ សំឡេងតបអ្វីទេ រួចក៏ដើរចេញទៅ ។


នាងត្រកៀត ដេកលើភ្លៅ ម៉ែជី ហើយ ម៉ែស្រស់ ច្របាច់ដៃ កូន ចំណែកនាងក្អុក នាងក្តាម គិតតែពីយំ បន្ទាប់ពីលោកម្ចាស់ បញ្ជាឱ្យលែង ពីកន្លែងឃុំឃាំងវិញ ដោយទៅជួបនាងត្រកៀត សន្លប់ស្តួកស្តឹង ភ្នែកក៏ទន់ព្រោះអាណិតចៅហ្វាយខ្លួន ។


jjjjg


 


អ្នកម្ចាស់គង់កែវដោយឃើញ នាងបាវយំគ្រប់ៗគ្នា នាងដើរចូលមកក៏យំតាម ពេញបន្ទប់ ។


លោកស្រីម្ចាស់សឿនក៏មក ដែរ ដោយនាំនាងចាន់មាត់មិនល្អ ចូលបក្ខពួកជាមួយលោកស្រីម្ចាស់ហែមនោះ ដើម្បីក្រាបសំពះ ដល់នាងត្រកៀត អភ័យទោស ។


លោកស្រីម្ចាស់សេង មិនបានដើរជិតផ្ទះតូចផង គ្រាន់តែលោកម្ចាស់ទៅបាត់ភ្លាម លោកស្រីបាននាំបាវ ទៅលើផ្ទះធំបាត់ ។


 


ម៉ែស្រស់ សំពះអ្នកម្ចាស់គង់កែវរួចនិយាយថា ៖ ម៉ែអរគុណ អ្នកម្ចាស់គង់កែវណាស់ បើគ្មាន អ្នកម្ចាស់ទេ មុខជាមានរឿងធំ​ មិនខានទេ ។


អ្នកម្ចាស់គង់កែវតប ៖ ម៉ែមិនដឹងជាស្អីទេ ភ្លេចទៀតហើយ ខ្ញុំតែងប្រាប់ថា ឱ្យហៅខ្ញុំថាកូន កែវៗ ទៅ បានហើយ មិនបាច់ អ្នកម្ចាស់អីទេ ធ្វើបែបនេះ ខ្ញុំអន់ចិត្តស្លាប់ហើយ ។


ម៉ែជីក៏ស្ទុះ អោប អ្នកម្ចាស់គង់កែវ ហើយ និយាយថា ៖ កូនកែវបណ្តូរចិត្តម៉ែ តែមួយគត់ ។


 


ស្រាប់តែពេលនោះ មានបាវស្រីមកពីដំណាក់ធំ មកតាមអ្នកម្ចាស់គង់កែវ ដោយក្រាបសំពះហើយនិយាយថា​៖ សូមអភ័យទោស អ្នកម្ចាស់គង់កែវ លោកឃុនម្ចាស់ ឱ្យម្ចាស់គង់កែវ ទៅដំណាក់ធំ ព្រោះលោកម្ចាស់ចង់ពិភាក្សា ។


អ្នកម្ចាស់គង់កែវក៏លាម៉ែទាំងពីរ ទៅដំណាក់ធំវិញ ។


 


ល្ងាចឡើង ម៉ែស្រស់ក៏ឱ្យនាងក្តាម និងនាងក្អុកចេញក្រៅបន្ទប់សិន ហើយម៉ែស្រស់និយាយទៅកាន់ម៉ែជីថា​ ៖ ជី តាមពិតកូនត្រកៀត មិនបានកើតគ្រុនរងា អ្វីទេ នោះគឺជាបារមី នៃគ្រូដើម គ្រូស្មិល របស់នាងប៉ុណ្ណោះ ប៉ុន្មានថ្ងៃក្រោយ នាងនឹងដឹងខ្លួន ហើយនាងនឹងក្លាយជាទាយាទ គ្រូស្មិលហើយ​ ។


ម៉ែជី ស្លុតចិត្ត ហើយ និយាយថា ៖ នេះឯងទៅ ពឹងប្តីឱ្យជួយមែនទេ មីស្រស់ មុខជាមានរឿងទៀតហើយ ពេលនេះ ក្រែងឯងខំរត់ពីវា មករស់នៅទាំងលំបាក ព្រោះមិនចង់ឃើញ កូន វាស៊ីកែវ ស៊ីចាន ថ្ម តែឥលូវ ម្តេចក៏ឯងរត់ទៅរកវាទៅវិញ ហ្អា មីស្រស់ ឆ្លើយមក !


ម៉ែស្រស់តប ៖ ខ្ញុំក៏មិនចង់ដែរ តែ វាទាល់ណាស់ទៅហើយ ឯងកុំបន្ទោសខ្ញុំអី !


ម៉ែជី ៖ ណាស់ហើយ ! ឥលូវយើងរកដោះស្រាយវិញ គេធ្វើយ៉ាងណាទៅ​


ម៉ែស្រស់តប ៖ មានតែវិធីម្យ៉ាងទេ


ម៉ែជី សួរ ៖ វិធីអ្វី ឯងនិយាយមក


ម៉ែស្រស់ឆ្លើយ ៖ គឺត្រូវនាំនាងទៅវត្ត ដើម្បីជួបលោកឪ ឱ្យប្រស់ព្រំ និង បន្សាប ឱ្យមន្តអាថ័ន គ្រូស្មិលនេះសាប លែងកាន់ បាន​។


ម៉ែជី​ ៖មែនហើយគ្រូស្មិលខ្លាចវត្តណាស់ ។


 


នៅឯដំណាក់ធំឯណ្ណោះវិញ លោកឃុនបរមបានប្រជុំ អស់អ្នក អ្នកម្ចាស់ លោកស្រីម្ចាស់ ដើម្បី ជជែករឿង របស់លោកស្រីហែម ។


លោកឃុនបរមតប ៖ យើង មិនចង់រៀបរាប់ច្រើន បូរបាច់ ស្អីទេ យើងគ្រាន់តែចង់និយាយថា លោកស្រីម្ចាស់ហែម ដែលជាលោកស្រីធំ យើងនឹងឱ្យនាងរស់នៅដំណាក់ក្រោយជាមួយលោកស្រីម្ចាស់សឿន ដើម្បី ឱ្យចេះសូត្រធម៌សន្សំកុសលនឹងគេខ្លះ ព្រោះទីនោះមានបន្ទប់ថ្វាយបង្គំព្រះដ៏ធំ ។ ​


លោកស្រីណេន និងលោកស្រីសំអប់ ភ័យក្នុងខ្លួនព្រោះខ្លាចជាប់ទាក់ទងដែរ ។ ចំណែកលោកស្រី សេងនិយាយថា ៖ មែនហើយលោកបង ពេលនេះណា ច្បាស់ជាមាន អ្នករក្សាសីលឧបោសថពីរនាក់ហើយ ក្នុងដំណាក់នេះ​ ធ្វើឱ្យគ្រប់ៗ ទទួលបាននូវ បុណ្យ កុសលផងដែរ ។


លោកម្ចាស់បរមមិនរវល់សម្តីលោកស្រីម្ចាស់សេងទេ ហើយនិយាយបន្តថា ចំណែក គង់កែវ យើង នឹងលើកនាងជា លោកស្រីម្ចាស់ កែវវីឡា ហើយ អ្នកមេត អ្នកធា អ្នកដករឿង គឺ ក្លាយជា អ្នកម្ចាស់ មេត អ្នកម្ចាស់ធា និងអ្នកម្ចាស់ដករឿង វិញ ។ ចំពោះរឿង លោកស្រីម្ចាស់ ហែម នៅតែជាលោកស្រីធំដដែរ គ្រាន់តែ យើងចង់ឱ្យនាង ទៅនៅដំណាក់ខាងក្រោយសិន តែប៉ុណ្ណោះ ព្រោះថា យើងមិនចង់ ឱ្យពួកអស់នាងឈ្លោះច្រណែនគ្នាទេ ។


អ្នកស្រីម្ចាស់សេង គិតក្នុងចិត្តថា ៖ ឯងស្មានតែ នាងមេកន្ទ្រាញនោះ វាក្លាយជាបាវនៅ រោងបាយហើយ អញខំតែអរ ពេលនេះ ថែមទាំងនាង គង់កែវ មានឡើងទ្រើង ទៀត មុខជាអញមានសត្រូវបន្ថែមទៀតហើយ ។


 


លោកម្ចាស់ក៏បន្តទៀតថា បានហើយ ត្រលប់ទីបន្ទប់រៀងខ្លួនចុះ អញហត់ហើយ ។


អ្នកស្រីម្ចាស់សេង ដើរចេញភ្លាមស្រាប់តែលោកស្រីម្ចាស់ណេន និងលោកស្រីម្ចាស់ សំអប់ដើរតាមហើយអ្នកស្រីម្ចាស់សំអប់និយាយថា ៖ អួយ​ អ្នកបង អ្នកបង​​ ​ខ្ញុំណា មិនអាចសុខចិត្តទេ ណាអ្នកបង ពេលនេះ ណា នាងគង់កែវ វាក្លាយជាស្មើយើងហើយ ជាកែវវីឡាទៀតផង ។ លោកស្រីសឿនតប ៖ ហ្អា ហ្អា​ យើងមិនមែន លោកស្រី ម្ចាស់ហែមទេ ពួកអ្នកប្អូន មេត្តា កុំមកប្រាប់ខ្ញុំអ្វី អ្នកម្ចាស់គង់កែវពេលនេះ ជាលោកស្រី ម្ចាស់ កែវវីឡា​ ហើយ ហៅនាងឱ្យស្រួលបួលផងណា ប្រយ័ត្ន លោកម្ចាស់ឃុនបរម ពុំសប្បាយចិត្ត ។


 


លោកម្ចាស់កំពុងតែ ជក់បារីមូល ស្រាប់តែ មានបាវស្រីមកប្រាប់ថា ៖​​ ឃុនម្ចាស់ ឃុនម្ចាស់ អ្នកម៉ែស្រស់ និងអ្នកម៉ែជី​ ចង់ជួបទានម្ចាស់ សូមឃុនម្ចាស់ទានជ្រាប !


ឃុនម្ចាស់តប ៖ អើ ឱ្យគាត់ចូលមក


ម៉ែជីនិងម៉ែស្រស់ក្រាបសំពះឃុនបរម ឃុនបរម តប ៖ មានការអ្វីដែរ​ម៉ែជីនិងម៉ែស្រស់ ?


ម៉ែស្រស់តប ៖ ជម្រាបឃុនម្ចាស់ ពេលនេះ កូនត្រកៀនពុំស្រួលខ្លួន ម៉ែគិតថា នាំកូនត្រកៀត ទៅវត្ត ជួបលោកឪ ដើម្បី ប្រស់ព្រំលើករាសី ព្រោះគ្នា ភិតភ័យ កាល ដែលជួបរឿងមិនល្អកន្លងមក សូមឃុនម្ចាស់ទានជ្រាប ។


ឃុនម្ចាស់តប ៖ អើ រឿងប៉ុណ្ណឹងទេ ស្មានតែរឿងធំដុំ មិនអីទេណា​ យើងអនុញ្ញាត ហើយ ឱ្យលោកស្រីម្ចាស់កែវវីឡា និង បាវប្រុសៗទៅជាមួយផង ក្រែងជួយការពារ ។


ម៉ែជីនិងម៉ែស្រស់ ក៏ក្រាបលាទៅវិញ ។


 


ឃុនម្ចាស់ នឹកឃើញសម្តី របស់ លោកស្រីម្ចាស់ហែមឡើងវិញក៏កើតក្តីក្តៅក្រហាយ ហើយឱ្យបាវស្រីម្នាក់ ទៅហៅ បាវប្រុសម្នាក់ទៀត ឈ្មោះ ម៉េត ។


ម៉េតចូលមកដល់សំពះឃុនបរម ឃុនក៏តប ៖ អើ ល្អហើយម៉េត   ម៉េតហ្អា យើងចង់ប្រើឯងរឿងមួយ


នាយម៉េតតប ៖ ព្រះបាទទាន រឿងអ្វីដែរ ឃុនម្ចាស់ ខ្ញុំព្រះបាទនឹងសម្រេចជូន ។


ឃុនតប ៖ អើ អញចង់ឱ្យឯង ទៅតាមរក អាវិរុទ្ធ បើជី ឯងឃើញវាត្រង់ណា ចូរប្រាប់វា ឱ្យទៅឆ្ងាយ បើចង់សុខ កុំឱ្យវាត្រលប់មកវិញ ។ ចូរជីឯងយកពាក្យអញ ទៅផ្តាំវាផង


ម៉េតតប ៖ព្រះបាទឃុនម្ចាស់ ។


 


នាងបាវស្រីម្នាក់បានទៅដំណាក់ក្រោយ យករឿងប្រាប់លោកស្រីម្ចាស់ហែម ថា ៖ ជម្រាបលោកស្រីម្ចាស់ពេលនេះណា​ អ្នកស្រីម្ចាស់ត្រកៀត​ និង លោកស្រីម្ចាស់ កែវវីឡា នឹងធ្វើដំណើរទៅវត្ត ។


លោកស្រីហែមគិតក្នុងចិត្តថា ៖ ហ៊ីម ! នាងកែវ នាងត្រកៀត យើង នឹងចាត់ការ ពួកនាងឯងចោល ។


លោកស្រីម្ចាស់ហែម ប្រាប់ទៅនាងបាវថា ៖ចូរនាងឯង ទៅប្រាប់បាវប្រុសនៅដំណាក់មុខ ឱ្យទៅតាមបងប្រុសយើងបន្តិច ហើយឱ្យគាត់ ចាំនៅសាលាដំណាក់ សឹមគាត់មក ចូរនាងឯងមកប្រាប់យើងនៅដំណាក់ក្រោយ យើងនឹង ទៅជួបគាត់ ។


នាងបាវតប ៖ ចាស លោកស្រីម្ចាស់ !


 


លុះស្អែកឡើង នាងបាវ មកតាមលោកស្រីម្ចាស់ទៅជួបបងប្រុសនាង ។ នាងនិយាយទៅកាន់បងប្រុសនាងថា ៖ បងប្រុស ពេលនេះ ប្អូនត្រូវច្យុតបុណ្យហើយ គឺដោយសារស្រីពីរនាក់ ប្អូនចង់ឱ្យបង ទៅកំចាយពួកវាចោល ។


បងប្រុសតប ៖ចុះប្អូនចង់ឱ្យបងធ្វើយ៉ាងណា ?


លោកស្រីម្ចាស់តប ៖ ស្អែកនេះ ពួកវា នឹងធ្វើដំណើរទៅវត្តហើយ ចូរបង លាក់ខ្លួន ក្នុងគុម្ពព្រៃ ហើយ សឹមបងចេញប្លន់រទេះសេះវាកំពុងតែបើកនោះ បងបំផាយសេះវាឱ្យខ្លាំង ដើម្បីឱ្យពួកវាធ្លាក់ក្នុងជម្រាលស្ទឹង ស្លាប់ឱ្យអស់ទៅ ។


បងប្រុសតប ៖បាន តែត្រង់ថា បងមានគ្នីគ្នាច្រើន មិនដឹងថាបានអ្វីឱ្យគេទេ ?


លោកស្រីម្ចាស់តប ៖ ហ៊ីម ខ្ញុំដឹងហើយ ថា បងចង់មានន័យថាយ៉ាងមេចនោះ ។ លោកស្រីម្ចាស់ហែមក៏ដោះ កងដៃ មាស ហុចទៅឱ្យបងប្រុសខ្លួនរួចនិយាយថា​ ៖ ធ្វើយ៉ាងណាសម្តែងឱ្យសមថា ពួកវា ជិះរទេះសេះមិនប្រយ័ត្នធ្លាក់ចូលក្នុងជម្រាលស្ទឺងនោះ ៕


 


បងប្រុសរបស់លោកស្រីម្ចាស់ហែមតប ៖  បានថ្នូរ ក្រាស់បែបនេះ   ប្អូនស្រី  រំពឹងទុកចុះ  កិច្ចការគ្រប់យ៉ាង នឹងរៀបរយ ​ តាមចិត្តប្អូនស្រីចង់បាន ។


លោកស្រីហែមតប ៖  ឱ្យ  វាដូចមាត់និយាយផងចុះ     ប្រសិនបើមានការថ្លោះធ្លោយ   ប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ  លោកម្ចាស់ឃុនបរម ​ពុំសូវយកទោស ប៉ុន្មានយ៉ាង ហោចណាស់ លោកទុកមុខ  ដល់  ខ្មោចឪ    ដែលជាម៉ឺន  ធ្លាប់មានគុណទំនុកបម្រុង  ខ្លះដែរ   តែប្រហែលលោកពុំ  អាចអធ្យាស្រ័យដល់  បងប្រុសដែល សាច់ជីដូនមួយ នៃខ្ញុំបានទេ ។


បងប្រុសតប ៖  បាទលោកស្រីម្ចាស់   !


លោកស្រីម្ចាស់តបទៀតថា  ៖  សូមបង ធ្វើវា ឱ្យបាន   ប្រសិនបើសម្រេចបានការនេះ  ខ្ញុំនឹង  ផ្តល់រង្វាន់  បន្ថែមទៀត ។


 


លុះស្អែកឡើង  ម៉ែជី  ម៉ែស្រស់  លោកស្រីម្ចាស់គង់កែវ  បានរៀបចំ​  ខ្លួនធ្វើដំណើរទៅកាន់ជាយរាជធានី  ដើម្បីទៅវត្ត  ដែលជាទីធ្លាប់ស្នាក់អាស្រ័យរបស់នាងត្រកៀតនិង អ្នកម៉ែទាំងពីរ   ។  លោកស្រីម្ចាស់គង់កែវ បង្គាប់ដល់ បាវស្រីៗមាឌធំៗ  បី នាង ត្រកៀត ដាក់លើអង្រឹងស្នែង  ថ្នមៗ  រួចបន្តដំណើរ ទៅកាន់រទេះ សេះ  ដែលមានដំបូល  តុបតែងដោយក្បាច់លម្អ   ព្រមជាមួយវាំងនន បិទសងខាងជិត  ប្រៀបបាន ទៅនឹង បន្ទប់តូចមួយ ។   ពួកបាវប្រុសៗ  ដើរអបរទេះ ធ្វើដំណើរ បរតិច  ៗ រលាក់  ដល់នាងត្រកៀត  ដែលដេកបើកភ្នែកព្រឹមៗ   រវើរវាយ  លើកដៃ ឡើងលើ  ។  ម៉ែជីចាប់ផ្តើម សម្បូង សង្រូង ថា ៖  ឱ  ព្រះជាម្ចាស់អើយ   យាប់ដល់វត្ត ឱ្យឆាប់ៗ ទៅ  ខ្ញុំម្ចាស់វេទនា ភ្នែកមើលណាស់    ។ ម៉ែជី ក៏បន្តទៀតថា  ៖  មី  ស្រស់ នាងឃើញទេ  នេះមកពីកំហុសរបស់នាង ឯងហើយ ។


ម៉ែស្រស់តប ៖  យឺ  ចុះ ខ្ញុំប្រាប់ហើយតើ​    ខ្ញុំគ្មានជម្រើស ​ទេ  នេះ ខ្ញុំធ្វើដើម្បីការពារអាយុជីវិតកូន ហៀបនឹងគេ កាត់ក្បាលទៅហើយ ។  លោកម្ចាស់គង់កែវ ចាប់ដៃនាងត្រកៀតដែលកំពុងរើបំរាស់ ហើយធ្វើទឹកមុខងើងឆ្ងល់រួចតបថា  ៖  ម៉ែទាំងពីរ មានអាថ៏កំបាំង អ្វីដែលមិនទាន់ប្រាប់ខ្ញុំមែនទេ ?


ម៉ែជីតប ៖ អួយ  គ្មានទេណាកូនម្តាយ  ។  ម៉ែស្រស់នៅស្ងៀម   លោកស្រីម្ចាស់គង់កែវនិយយទៀតថា ៖  នេះ  ខ្ញុំ អន់ចិត្ត  នឹងអ្នកម៉ែៗ  ហើយ   ខ្ញុំមិនដែលចាប់ទុកថា  អ្នកម៉ែ ទាំង និងត្រកៀត ជាអ្នកក្រៅ ម្តងណាទេ    រឿងអ្វីដែលខ្ញុំអាចប្រាប់ ក៏ខ្ញុំប្រាប់    រឿងអ្វីដែលខ្ញុំមិនអាចលាក់ទុក  ក៏ខ្ញុំមិនលាក់   តើម៉ែទាំងពីរ  មានរឿងអាថ៏កំបាំង  ធំដុំអ្វី​  ដែលពុំអាច  ប្រាប់ខ្ញុំបាន  ?  ឬមួយ អ្នកម៉ែនៅចាត់ទុកថា ខ្ញុំជាអ្នកក្រៅ ទៀត ?  ម៉ែជី  ស្ទុះអោបលោកស្រីគង់កែវ  ហើយអង្អែលថ្នមៗ  រួច កៀសដៃ ម៉ែស្រស់   ដោយមើលមុខ  ហាក់ដូចជាចង់ប្រាប់ថា  ទៅ  និយាយប្រាប់ នាងទៅ ។


ម៉ែស្រស់  ដកដង្ហើម យ៉ាងធំ  ហើយស្ទុះ  ងើប បន្តិច ទៅទាញ  រូត វាំងនន  រទេះសេះ   ហើយនិយាយថា  ៖  កែវ  ម៉ែមិនដែល ចាត់ទុកកូន ជា អ្នកក្រៅទេ  តែរឿងនេះ  ពិបាកនឹងថ្លែងប្រាប់ណាស់  ពេលនេះ ម៉ែសូមរៀបរាប់ ការពិតតាំងពីដើមដល់ចប់ប្រាប់កូន    រឿងនេះ ប្តីរបស់ម៉ែ  ដែលគ្រូលឹមបាននិយាយពី   វង្សផៅអំបួរ របស់គាត់ ជាគ្រូស្មិលតោង  គ្រប់ៗជំនាន់  ថា ៖


កាលនោះ  មានគ្រូ  ស្តោះផ្លុំម្នាក់  លោកចេះមន្តវិជ្ជាគ្រប់យ៉ាង   គាត់ជា គ្រូស្នងរូប បារមី ទាំង៨   លោកពូកែណាស់ តែលោកពុំដែលអួតក្អេងក្អាងប្រាប់នរណាទេ   លោកមានកូនសិស្សមកបំរើ  សុំលោកធ្វើជា  គ្រូ  ។ លោកជ្រើសរើសសិស្ស តែ  ៤នាក់គត់  គឺ  គ្រូសក់ដាញ់   គ្រូ រង្វេល  គ្រូចក្រ  និងគ្រូស្មិល ដែលជាជីតារបស់ គ្រូលឹម ប្តីរបស់ខ្ញុំ ។


ថ្ងៃមួយនោះ លោកគ្រូ​ ធំ   លោកបានចងក្បួនបារមី  និង វេទមន្តម្យ៉ាង ​ ដាក់ក្នុងក្រាំង សត្រា  សម្រាប់ប្រសិទ្ធីដល់កងទ័ពឱ្យខ្លាំងពូកែ កាប់មិនមុត ដុតមិនឆេះ  ថ្វាយ លោកមេទ័ព មហាពិជ័យថាមវន្ត   ។  ដោយរវល់  ទៅផ្លុំ  ឧបាស័កម្នាក់កើតពិស  ធ្ងន់ធ្ងរនៅឯ ចុងភូមិ  លោកគ្រូធំ ពុំអាចចាំមេទ័ព ដើម្បីជូនក្រាំង និង គាថាប្រើ នោះបានទេ  លោកបានផ្តាំ លោកគ្រូ សក់ដាញ់  ដែល ជាសិស្សសំនព្វ តែមួយ ដើម្បីជូន  ក្រាំង និងគាថា ផ្ទាល់ដល់លោកមេទ័ព ។


ដោយមានចិត្តមិនល្អ  លោកគ្រូ ស្មិល  បានលួចយកគាថានោះដើម្បីហាត់  និងសូត្រលើខ្លួនលោក  ហើយ ឱ្យ លោកគ្រូរង្វេល និងលោកគ្រូចក្រ ជាអ្នកកាប់  លុះកាប់មិនមុត ដុតមិនឆេះមែន  លោកក៏មានចិត្ត ពាល     លួចយកគាថា  ក្រាំង  របស់លោកគ្រូធំអស់ហើយរត់ចេញទៅ    យកទៅរៀនហាត់ខ្លួនឯង នៅឯ ក្នុងរូងភ្នំ ។​ លុះលោកគ្រូធំមកវិញ  លោកគ្រូធំ  ខឹងជាខ្លាំង ហើយក៏បារម្ភពី សិស្សស្មិលដែរ  ព្រោះថា  កាលបើហាត់ក្បួននោះហើយ  ពុំបានរៀបចំនូវគ្រឿងរណ្តាប់និងត្រណមតាមបរមបុរាណ ទេ   មុខជាមានរឿងពុំល្អណាមួយអាចកើតហេតុជាប្រចក្ស ។


ថ្លែងអំពីលោកគ្រូស្មិល លុះបានក្បួនក្រាំង និងសត្រា  នៃវេទមន្តផ្សេងៗ ក៏ហាត់រៀនក្នុងល្អាងនោះ  សូត្រផ្លុំ  ចងខ្មោច  ចងព្រាយយកមកប្រើ    ចងស្នេហ៍ ដាក់អំពើ    ដែលប្រាកចាកពីសីលធម៌ និងត្រណម គ្រូដើម   ពេលនោះស្រាប់តែលោកគ្រូ   ស្មិលប្រែរូបកាយ ធំ  មុខមាត់គួរឱ្យខ្លាច ខុសពីមនុស្សធម្មតា ដៃចាប់ផ្តើមទាញដុំថ្ម   យកមកទំពា  ខាំ បរិភោគ យ៉ាងសប្បាយរីករាយ ។


លុះរយៈកាលកន្លងទៅ​  គ្រូស្មិលចុះពី ភូមិ ទៅរកគ្រូធំ ខ្លួនវិញ  តែជាអកុសល គ្រូធំលោកចែកឋានបាត់ហើយ ចំណែកសិស្សដែលជាគ្រូដទៃបាន រំសាយ  ត្រលប់ទៅកាន់ទី​ លំនៅខ្លួនវិញ ប្រកបការងារ និង ប្រើប្រាស់ក្បួនវេទមន្ត រៀងៗខ្លួន  ក្នុងចំណោម នោះលោកគ្រូ  រង្វេល និងលោកគ្រូចក្រត្រូវបាន លោកមេទ័ពពិជ័យនិមន្តធ្វើជាព្រះគ្រូ  ប្រចាំកាយ  ។ ចំណែកលោកគ្រូ  សក់ដាញ់លោកមិន អញ្ជើញទៅទេ ព្រោះលោកពេញចិត្ត លើ  កូនក្រមុំគេម្នាក់ ឈ្មោះ នាងឬទ្ធិ  ហើយក៏បានរៀបការ  បានកូនមួយ ដាក់ឈ្មោះថា មួង  បន្ទាប់មកហៅលោកតាមួង  ឬលោកតាចាស់ស្រុក  ដែលទទួល មន្តគាថា ពីឪពុកខ្លួន​  ។  លោកតាមួង ឬលោកតាចាស់ស្រុកលោក ពូកែណាស់  ជាងលោកគ្រូធំទៅទៀត  លោកក៏ធ្លាប់បួសរៀនជាសង្ឃដែរ  ហើយក៏សឹកវិញ  ធ្វើជាអាចារ្យ និង ជាគ្រូស្តោះផ្លុំ     តែគួរឱ្យស្តាយ លោកមានកូនសុទ្ធតែស្រីៗ   ហើយម្នាក់ៗ ពុំ មាននិស្ស័យ និងចំនូលចិត្ត រៀនមន្តលោកទេ ទើបធ្វើឱ្យលោក ដាច់ត្រកូល ទាយាទត្រឹម ហ្នឹង ។  លុះបន្ទាប់មកលោកមានចៅប្រុសម្នាក់ដែលមាននិស្ស័យតែបានបួសជាសង្ឃតាំងពីតូច មិនទាន់សឹកផង   លោកក៏ជាព្រះសង្ឃពូកែ  ណាស់ដែរ តែព្រះអង្គ មិនចេះមន្តគាថាបាលី  អ្វីទេ  ។


ចំណែកលោកស្មិលវិញ  បានស្រលាញ់ជាមួយនារីម្នាក់ ហើយ បានកូនមួយឈ្មោះអាគម  បន្ទាប់មកក្លាយជា គ្រូមហាអាគម  ដែលជាឪពុកលោកគ្រូលឹមនោះហើយ  ។  លោកគ្រូលឹមបាននិយាយថា  ពេលឪគាត់  ស្នងរូបម្តង  រូបកាយប្រែជាធំសម្បើមណាស់    ភ្នែកក្រហម    កាន់ចាន គោម ទំពា  ហើយស្រែកខ្លាំងៗ   ។ លោកគ្រូមហាអាគមបានស្នងរូប ផ្ទេរទាយាទដល់លោកគ្រូលឹម  ដោយពុំបាច់រៀន ក្បួនអ្វីច្រើនទេ គ្រាន់តែរណ្តាប់  ហើយសូត្រគាថា  និមន្តបារមី ចូលសន្ធិតមកគឺរួចរាល់ហើយ  ។  លោកគ្រូលឹមបានកែប្រែច្រើនបន្ទាប់ពីមើលជំងឺ ខ្ញុំជាសះស្បើយ  ពោលលោកស្រលាញ់ខ្ញុំខ្លាំងណាស់  ខ្ញុំបានអង្វរគាត់ឱ្យបោះបង់នូវវេទមន្តងងឹតនោះ ហើយចាប់ផ្តើមជីវិតធម្មតាដូចគេដូចឯង រហូតដល់ខ្ញុំមានកូន ។  ថ្ងៃមួយ នោះ មានឧបទ្ទវហេតុ​  ដោយអចេតនា   នៃកងទ័ពហ្លួងម្នាក់  បំផាយសេះ   ប៉ះខ្ញុំ  ព្រមជាមួយឥរិយាមើលងាយមើលថោក  ទើបគ្រូលឹម  ប្រើប្រាស់ វេទមន្តងងឹតម្តងទៀត ដើម្បីធ្វើបាប អ្នកដទៃ  ដែលមើលងាយគាត់ ។  ខ្ញុំបានលួចមើល តាម រន្ធ ជញ្ជាំងក្តារ  ឃើញ  ប្តីខ្ញុំប្រែរូបទៅជាអាក្រក់  ហើយសើច ដាក់ទឹកក្តៅដែលកំពុងដាំពុះ  ទើបខ្ញុំដឹងថា លោកកំពុងតែធ្វើបាប អ្នកដទៃ   ហើយថ្ងៃណាមួយនឹងអាចបន្តទាយាទនេះ ទៅកាន់កូនស្រីរបស់ខ្ញុំដែរ  ខ្ញុំក៏សម្រេចចិត្តចាកចេញពីផ្ទះ លោកគ្រូលឹមជាមួយនឹងកូនត្រកៀតនៅក្នុងដៃ។  ខ្ញុំបានរត់ទៅផ្ទះលោកគ្រូចាស់ស្រុកដើម្បីឱ្យ  កូនស្រីលោកគ្រូចាស់ស្រុកជួយ  ព្រោះខ្ញុំដឹងថា   មានតែបារមី នៃលោកគ្រូចាស់ស្រុកទេទើបអាចឈ្នះមន្តប្តីខ្ញុំបាន តែលោកគ្រូចាស់ស្រុកចែកឋានយូរហើយ ។  កូនស្រីលោកគ្រូចាស់ស្រុកបានណែនាំខ្ញុំ ឱ្យទៅជួនកូនប្រុសលោកដែលបួស ជាបុព្វជិក ។  ព្រះអង្គមានសង្ឃដីការ រៀបរាប់ដំណើរដើមទង ដែល លោកតាទួតរបស់ព្រះអង្គជាគ្រូ សក់ដាញ់ ចារប្រវត្តិទុក នូវរឿងរ៉ាវរបស់គ្រូស្មិលនោះ ។ លោកមានសង្ឃដីការបន្តថា  ៖  បារមីនៃគ្រូស្មិល ខ្លាចនូវ ព្រះធម៌នៃព្រះសម្មាសម្ពុទ្ធណាស់  ប្រសិនបើញោម  អាចនាំលោកគ្រូលំមកវត្តបាន  នោះ  ទើបអាច បណ្តេញនូវ  ព្រលឹង ដែលតោង កាន់ ជាប់  ជាគ្រូដើមនោះបាន ។


ខ្ញុំក៏សម្រេចទៅ រកម្តាយឪពុកខ្ញុំ លុះតាមផ្លូវស្រាប់តែឃើញ លោកគ្រូលឹម  ដើររកខ្ញុំ  ខ្ញុំក៏រត់ចេញយ៉ាងលឿន  រហូតដល់វត្ត  ដែលម៉ែជី  ស្នាក់នៅ  ក៏សុំ ម៉ែជី  ជ្រកផង ។


ម៉ែស្រស់ កាន់ដៃ លោកស្រីម្ចាស់គង់កែវ ហើយបន្តនិយាយទៀតថា ៖ រឿងគឺបែបនេះ    ហើយនាងត្រកៀត កំពុងតែទទួលទាយាទនេះ  ហើយ ​ដូច្នោះបានជាម៉ែនាំនាងទៅវត្តដើម្បី  ឱ្យលោក  បណ្តេញនូវបារមីគ្រូធំរបស់នាង កុំឱ្យមក តោង កាន់ នាងបាន តទៅទៀត ។


លោកស្រីគង់កែវ មើលនាងត្រកៀតហើយគិតក្នុងចិត្តថា ៖  បែបនេះហើយ បានជា ពេលលោកស្រីម្ចាស់ ហែម បញ្ជាឱ្យប្រហារជីវិតនាង ពេជ្ឈឃាតពុំអាច  កាប់ ក  នាងបានសោះ ។


លោកស្រីគង់កែវក៏បន្លឺសំឡេងថា  ហ៊ឺម !  ខ្ញុំសង្ឃឹមថា ត្រកៀត មិនបន្តទាយាទនេះ   ពីឪពុកនាងទេ ។  ហើយចុះ  និយាយអញ្ចឹង  ឪពុករបស់នាងយ៉ាងណាហើយ ?


ម៉ែស្រស់តប ៖  ឪពុកនាង  ដែលជាលោកគ្រូ​  លឹម  ប្រហែលជាបាត់បង់រូបកាយ ស្លាប់បាត់ទៅហើយ  ព្រោះថា  ទាយាទនេះ កាលបើបាន  ផ្ទេរហើយ   រូបកាយនឹង  រលួយ ស្អុយ  ទ្រុឌទ្រោម  ជាមិនខាន ។  លោកស្រីម្ចាស់គង់កែវ  ដកដង្ហើមធំ  ហើយ បន្តនិយាយទៀតថា គួរឱ្យខ្លាចណាស់  ។ ស្រាប់តែពេលនោះ  ពួកបាវប្រុសៗដែលដើរនៅក្រៅរទេះ  ស្រែកថា មានចោរ  មានចោរ    ។ បាវប្រុសៗត្រូវ  ក្រុមមនុស្សរុំមុខ ដោយក្រមា  ដៃកាន់ផ្គាក់  សម្លាប់ចូលអស់   ។ អ្នកនៅលើរទេះផ្អើលឆោឡោ   ស្រាប់តែ មានប្រុសមាឌធំម្នាក់  ធាក់  អ្នកបរទេសធ្លាក់ពីសេះ ហើយ ឡើងជិះជំនួស  បំផាយយ៉ាងលឿងស្លេវ សំដៅទៅ  មាត់ស្ទឹង ដែលមានជម្រាលចោទ ខ្លាំង   ។  លោកស្រីម្ចាស់គង់កែវ អើតមើល ពីមាត់រទេះសេះ ហើយស្រែកថា  ៖  ឯងជានរណា   ឆាប់លែងពួកយើងទៅ  !   ស្រាប់តែ  បុរសនោះលោតពីរទេះសេះដែលកំពុងរត់យ៉ាងលឿង  ធ្លាក់ ចូលក្នុង  ទឹកស្ទឹងដែលចោទហើយ ជ្រៅនោះទៅ ។


 


លោកម្ចាស់ឃុនបរម កំពុង  តែ  នៅដំណាក់មុខ  មើល  ការប្រជល់មាន់ ជាមួយបាវប្រុសៗយ៉ាងសប្បាយ ស្រាប់តែ  ពេលនោះមានបាវប្រុសម្នាក់ បាន មកសំពះហើយនិយាយទាំងភិតភ័យថា ៖  ក្រាបបង្គំ  ឃុនម្ចាស់ !


ឃុនបរមតប ៖  អើ  ចុះអា ហ្អែង  មានការអី ហ្អា ?


បាវតប ៖  ព្រះបាទ  ឃុនបរម  ពេលនេះរទេះសេះ  ដែល បរជូន ម៉ែស្រស់ និងម៉ែជី ទៅវត្តនោះ ត្រូវបានចោរប្លន់  ហើយរទេះសេះទៀតសោត ត្រូវធ្លាក់ចូលក្នុងស្ទឺង  ពេលនេះ  អ្នកស្រុកកំពុងជួយគ្នា  ស្រង់សព ម៉ែជី  ម៉ែស្រស់ និង លោកស្រីគង់កែវបានហើយ នៅតែសពអ្នកម្ចាស់ត្រកៀតតែប៉ណ្ណោះ ។


លោកឃុនបរមដែលកំពុងតែឈរស្រាប់តែ ផ្ងារក្រោយងងឹតមុខស្លប់ ត្រូវបានពពួកបាវ ជួយទប់ទន់ ហើយ បាវនិយាយថា  ៖  ឃុនម្ចាស់  ឃុនម្ចាស់  ឃុនម្ចាស់យ៉ាងមេចហើយ ឃុនម្ចាស់ ?


លោកស្រីហែម  លោកស្រីសឿន  លោកស្រីផ្សេងៗ និងអ្នកម្ចាស់ផ្សេងៗចាប់ផ្តើមរត់សំដៅមក  ដំណាក់មុខ   ផ្អើរឆោឡោ  ។  លោកស្រីហែមបញ្ជាឱ្យពួកបាវប្រុសទៅតាមពេទ្យ មកមើល លោកឃុនបរម  ។  លោកស្រី សំអប់ និងលោកស្រីណេន យំស្រែក យ៉ាងខ្លំាង ហើយលោកស្រី ហែមនិយាយថា ៖  ពួកមីអស់ ឯងចេញ ឱ្យឆ្ងាយ  អាណាងាប់   ! លោកម្ចាស់មិនទាន់កើតអីទេ  ។   លុះបាវតាមពេទ្យមកដល់លោកឃុនបរមក៏ដឹងខ្លួន  ហើយបញ្ជា ឱ្យគេនាំលោក  ទៅទីដែលបានកើតហេតុ  ។  លោកឃើញសព លោកស្រីម្ចាស់គង់កែវ  ដែកស្តូកស្តឹង លើកស្មៅ  បបូរមាត់ពណ៌ស្វាយ  សាច់ឡើងស្លេក  លោកក៏អោបហើយ  យំ  ។ ពួកបាវស្រីសំនព្វៗ ដែលតាមលោកម្ចាស់ក៏ យំ សោកសង្រេងផងដែរ ចំណែកលោកស្រី  ហែម និងលោកស្រីសេងដែលមកតាមលោកម្ចាស់វិញ  ក៏បញ្ជាឱ្យបាវស្រីៗ  ទៅឱ្យឆ្ងាយសិន ព្រោះឃើញលោកម្ចាស់កំពុងកើតទុក្ខធំ ។  លោកស្រី ហែមធ្វើមុខមាំ  ចំណែកលោកស្រី  សេង  ស្រែកយំថា ៖  អួយ  អូនកែវ  អូនកែវ  ហេតុអ្វីក៏មានរឿង អាក្រក់បែបនេះ  អូនកែវ ។  លោកស្រីហែម លួចពេបមាត់ព្រោះដឹងថា នេះគ្រាន់ជាល្បិចមាយា របស់លោកស្រីសឿន ដើម្បីទាមទារការចាប់អារម្មណ៍របស់លោកម្ចាស់ឃុនបរមតែប៉ុណ្ណោះ  ព្រោះនាងដឹងថា  នាងសឿន ពុំមានចិត្តបុណ្យឯណា អាណិតអាសូរ អ្នកដទៃឡើយ  ជាពិសេស   អ្នកដែលជាគូប្រកួត  ក្នុងដំណាក់ធំ ទាំងអស់  លោកស្រីហែមដឹងល្បិចនេះច្បាស់ណាស់​។


លោកម្ចាស់ក្រោកឡើងហើយស្រែកបញ្ជាបាវប្រុសដែលចុះក្នុងទឹករាវ  រកសពអ្នកម្ចាស់ត្រកៀត  ដោយនិយាយថា  ៖  ពួកឯងព្យាយាមរកឱ្យសព្វទីកន្លែងទៅ​   ទីនោះមិនទាន់រកទេ  ឆាប់ទៅ​!


លោកម្ចាស់បញ្ជាឱ្យគេសាងរោងធំមួយ  និមន្តព្រះសង្ឃ ដើម្បីធ្វើបុណ្យ  ឧទ្ទិសកុសលដល់ ម៉ែជី ម៉ែស្រស់ និងលោកស្រី គង់កែវ  ថែមទាំងបាវស្រីប្រុសដែលបានចែកឋាននោះ  ។


រយ


ៈពេលប្រាំមួយថ្ងៃកន្លងទៅ  ក្នុងដំណាក់ធំ គ្រប់ៗគ្នាស្លៀកពាក់ ពណ៌  ស ដើម្បីកាន់ទុក្ខ  នាងក្តាម នាងក្អុក ដែលជាបាវសំនព្វនាងត្រកៀត យំឡើងហើមភ្នែកទៅហើយ ។ លោកម្ចាស់ឃុនបរម មកផ្ទះតូច  ដើរមើលចុះមើលឡើង  នឹកឃើញនូវវង់ភ័ក្ត្រ  របស់នាងត្រកៀត គ្រប់ទីកន្លែង  ជាពិសេស លើគ្រៃដ៏តូច ដែលនាងធ្លាប់ក្រងផ្ការាក់ និងផ្កាម្លិះ ។


លោកស្រី សឿន  ចូលសំងំក្នុងបន្ទប់ថ្វាយបង្គំព្រះដើម្បីសូត្រធម៌ឧទ្ទិសកុសលដល់វិញ្ញាណខ័ន្ធ នៃសពដែលបាត់បង់ជីវិត ។ ចំណែកលោកស្រីសេង អង្គុយលើគ្រៃហើយសប្បាយចិត្តរួចគិតថា  ដូចដកបន្លាចេញពីទ្រូងបានពីរនាក់ហើយ  ពេលនេះ  អស់ពួកមីមេ  ដែលនាំឱ្យយើងក្តៅក្រហាយទៀតហើយ  ពេលនេះ នាងមេកន្ទ្រាញនោះ  ក៏វាមិននៅទុំយូរប៉ុន្មានដែរ  វានឹងខ្ចាត់ព្រាត់  ឆាប់ៗនេះហើយ  ចំណែកនាងសឿនគ្រាន់ជាដូនជីទេ    បើនិយាយពីមី ឡប់ឡែ ផ្សេងទៀត គ្មានជាទីព្រួយនៃអញឡើយ ពេលនេះណា អញបានសាងគុណសម្បត្តិទៀតហើយ ។


ស្រាប់តែពេលនោះ  មានបាវស្រីម្នាក់ក្រាបសំពះហើយនិយាយថា  សូមលោកស្រីម្ចាស់ទានជ្រាប ពេលនេះគេបានរកឃើញ  អ្នកម្ចាស់ត្រកៀតហើយ ។


លោកស្រីសេង កាន់ផ្លិតបក់ បន្តិចៗរួចតប ៖  សពវារលួយស្អុយងោង ហើមពោងហើយមែនទេ ?


បាវតប ៖  អត់ទេលោកស្រីម្ចាស់  អ្នកម្ចាស់ត្រកៀតនៅរស់ទេ  ដោយរសាត់អណ្តែតលើដើមត្រកៀត និងកំប្លោកដែលអណ្តែតលើទឹក  ត្រូវបានបាវប្រុសៗរកឃើញ  ពេលនេះលោកម្ចាស់កំពុង ត្រៀមចេញពីដំណាក់ ទៅ  រក  អ្នកម្ចាស់ត្រកៀត នាឯមាត់ព្រែកហើយ  សូមលោកស្រីម្ចាស់ទានជ្រាប ។


លោកស្រីម្ចាស់សេងក៏គ្រវាត់ផ្លិត​ចំក្បាលនាងបាវនោះ រួចស្ទុះមក អង្រួន  ស្មានាងបាវយ៉ាងខ្លាំងរួចស្រែកថា ៖ ហង  ឯងស្តាប់ច្រលំទេដឹង   ហ្អា !  អញ មិនជឿទេ  គ្មានអាណា  ធ្លាក់ក្នុង  ទឹក៧ថ្ងៃហើយអត់ស្លាប់ទេ    អញមិនជឿ ងែងទេ ។  បាវអោនក្រាបហើយយំ  រួចនិយាយថា ៖  អត់ទេលោកស្រីម្ចាស់  ខ្ញុំអត់ហ៊ាន កុហកលោកស្រីម្ចាស់ទេ ។  លោកស្រីសេង ភ្លឹក  ហើយរុញបាវនោះខ្លាំងខ្ចប់ជញ្ជាំង រួចរត់ទៅដំណាក់ធំ  ដើម្បីទៅទាន់ដំណើរលោកឃុនបរម ។


លុះមកដល់ លោកស្រីម្ចាស់សេង ចាប់ដើមដៃលោកឃុនបរម ហើយនិយាយទាំងទឹកភ្នែកថា ៖ លោកបង  លោកបង  ពិតទេ  ដែលគេរកឃើញ  អូនត្រកៀត ដោយពុំមានគ្រោះភ័យអ្វីនោះ  ? ឃុនបរមតប  ពិតហើយ  យើងក៏សប្បាយចិត្តខ្លាំងណាស់ដែរ ។  លោកស្រីសេងញញឹមទាំងទឹកភ្នែក  បង្ហាញនូវឥរិយា អរជាខ្លាំងដាក់លោកម្ចាស់  រួចនិយាយថា   លោកម្ចាស់  ខ្ញុំសុំលោកម្ចាស់  ទៅតាមផង  ព្រោះចង់ឃើញ  អូនត្រកៀតណាស់  ។  លោកម្ចាស់  តប  ៖ បាន មិនអីទេ  ។  លោកស្រីម្ចាស់  លើកដៃ ដាក់លើក្បាល ហើយនិយាយលឺថា ៖  សូមព្រះជាម្ចាស់ ថែរក្សា  ប្អូនស្រីខ្ញុំ  ឱ្យរួចទុក្ខ ភ័យផង ។


នាងត្រកៀតត្រូវគេដឹកដាក់ផ្ទះតូចដោយមានគ្រូពេទ្យមើលថែរក្សា  ហើយដាក់នាងគេង ក្នុងបន្ទប់មួយចងដោយវាំងនន  ប៉ាក់ផ្កា  ជុំវិញ  ដោយមានបាវស្រីៗ អង្គុយជុំវិញ ព្រោះងាយស្រួលក្នុងការបំរើ  មើលការខុសត្រូវ លើអ្នកជំងឺ ។


retr


នាងត្រកៀតគេងក្នុងបន្ទប់ម្នាក់ឯង  ចាប់ផ្តើមបើកភ្នែកក្រហម   សាច់ក៏ប្រែជាពណ៌បៃតង  សក់ចាប់ផ្តើម  ដុះវែងទៅៗ  ហើយក្រចកក៏វែងស្រួចពណ៌ខ្មៅ  ។ នាងចាប់ផ្តើមសើច   ហើយអង្គុយច្បូតសក់ របស់នាង   សក់នាងដែលវែងចាប់ផ្តើមបង្ហូតធ្វើដំណើរ ចេញទៅក្រៅបន្ទប់តាមបង្អួត  ចំណែកពួកបាវដែលនៅក្រៅពុំបានឃើញទេព្រោះខណ្ឌដោយវាំងនន  ។ បន្ទាប់មកសក់ដែលវែងនោះក៏ត្រលប់មកវិញ ហើយនាងក៏ប្រែ កាឡាជារូបដើមវិញ  ។  នាងបាវម្នាក់ទាញវាំងននមើល  ស្រាប់តែឃើញ នាងត្រកៀតកំពុងអង្គុយ នៅមុខកញ្ចក់  ធ្វើជាមិនដឹង ហាក់បីដូចជាមិនឈឺអ្វីទាំងអស់  នាងបាវក៏ស្ទះប្រាប់បាវស្រីៗគ្រប់គ្នាដើម្បីឱ្យតាមលោកឃុនបរម  ព្រោះឃុនបានបញ្ជាថា  កាលណានាងត្រកៀតដឹងខ្លួន ត្រូវនាំដំណឹងទៅប្រាប់ឃុនបរមជាប្រញាប់ ។


បាវស្រីម្នាក់  ក្រាបបង្គំនាង ត្រកៀត ហើយនិយាយថា  ៖ ក្រាបបង្គំ អ្នកម្ចាស់    អ្នកម្ចាស់ដឹងខ្លួនយូរហើយមែនទេអ្នកម្ចាស់   អ្នកម្ចាស់បានស្រួលខ្លួនហើយមែនទេ ?


នាងត្រកៀត សើចតិចៗហើយនិយាយថា​ ៖​ យើង  គ្មានឈឺអ្វីទេ  ពួកឯងឆាប់ចេញទៅ  យើងនៅស្ងាត់តែឯងបានហើយ ។  បាវ  ក៏ កេះគ្នា​ ហើយ  បក់់ដៃប្រាប់គ្នាជាសញ្ញាចេញទៅ ។


នាងរ៉េត  ដែលជាបាវស្រីម្នាក់ទៀតបាន នាំដំណឹង ទៅប្រាប់លោកឃុនម្ចាស់ បរម   នាឯ  ដំណាក់ធំ  ។ លុះទៅដល់នាងរ៉េត  ដើរលបៗអែប  ក្បែរទីដែលឃុនម្ចាស់កំពុង  សណ្តូកជើង លើគ្រៃ រលោងមួយ  ទំពា  ស្លា ទឹកមុខស្រងូតស្រងាត់   ដោយមាន នាងៗ  និងអ្នកម្ចាស់ផ្សេងទៀត អង្គុយដំកង់  ព័ទ្ធជុំវិញ ។ ស្រាប់តែពេលនោះ អ្នកម្ចាស់ដករឿង និងអ្នកម្ចាស់  ម៉េត ខ្សឹបទៅប្រាប់អ្នក ម្ចាស់  ធាថា  ៖   ហីម  ! លោកម្ចាស់ពុំសប្បាយទូលាយ ក្នុងចិត្តសោះ   ប៉ុន្មានថ្ងៃនេះ  ! អ្នកម្ចាស់ធាតប  ៖  ឱ្យ ឃុនសប្បាយចិត្ត  យ៉ាងមេចកើត  បើ  ទើបតែចាត់ពិធីសពរួច  សោះហ្នឹង  លោកឃុន ស្រលាញ់  លោកស្រីម្ចាស់កែវវីឡា  ព្រោះថា  លោកស្រី  ជា សំនព្វ   របស់លោក  នាងស្លូតបូត  ថែមទាំង  ពុំដែលនាំទុក្ខទោស ឬ  ធ្វើឱ្យឃុន  ស្កៀបរមាស់ចិត្តត្រង់ណាទេ  ដូចលោកស្រីៗឯទៀតឡើយ ។  អ្នកម្ចាស់ដករឿង  ក៏ក្រឡេក  មើលទៅឃើញបាវស្រីម្នាក់  អើតឡើមៗ   សម្តែងអាក្ការៈ ភ័យៗចម្លែក  អ្នកម្ចាស់ក៏សួរ  បាវជំនិតថា  ៖​​​ហើយ ចុះ មី មួយនោះវាមកពីណា   មករកស្អីវា  អើតឡើមៗ មើលតែចោរចឹង ?


បាវជំនិត អ្នកម្ចាស់ ដករឿងក៏ តប  ទៅ អ្នកម្ចាស់ទាំងបីថា  ៖ ជម្រាប អ្នកម្ចាស់  ម្នាក់នោះឈ្មោះនាងរ៉េត មកពីផ្ទះតូច  ប្រហែលនាំដំណឹង សំខាន់មកជម្រាបឃុនម្ចាស់​ ហើយ ។  ឃុនម្ចាស់ស្តាប់លឺក៏ភ្ញាក់ ខ្លួនព្រឺត   ហើយ  និយាយថា  ៖  ឯណា  ឯណា   វានៅណា  មួយណាបាវមកពី ផ្ទះតូច ។  បាវជំនិត អ្នកម្ចាស់ដករឿង ក៏ ទៅកាន់ដៃនាងរ៉េត  យកមកជិត  ឃុនម្ចាស់ និងអ្នកម្ចាស់   ។  នាងបាវជំនិត អ្នកម្ចាស់ដករឿង ក៏និយាយទៅកាន់  នាងរ៉េតថា  ៖​  មើ  ! នាងរ៉េត  ឯងចង់មានជម្រាប់ឃុនរឿងអ្វីមែនទេ ?  ជម្រាប់ឃុនទៅកុំខ្លាច ។   នាងរ៉េតរាងញ័រៗហើយនិយាយថា  ជម្រាប  ជម្រាបបប  ឃុន ឃុន !


អ្នកម្ចាស់ ធា  ក៏ឆ្លើយកាត់  យឺ នាងនេះ  និយាយស្តាប់គ្នាមិនបានសោះ   មើ​​និយាយ  ឱ្យមួយៗ ស្រួលបួល តិចមើល  កុំញ័រពេក ។   បាវជំនិត អ្នកម្ចាស់ដករឿងតប ៖  ជម្រាបឃុនម្ចាស់  និងអ្នកម្ចាស់  នាងរ៉េត នាងជាបាវមកថ្មី  ដូច្នោះគ្នា  មិនសូវចំណាប់ចំនួនប៉ុន្មានទេ  សូមឃុនម្ចាស់  និងអ្នកម្ចាស់ ទានជ្រាប ។  ឃុនម្ចាស់តប  ៖  ហើយចុះមីក្តាម ហើយមីក្អុក  វាមិនព្រមមក ផ្ទាល់  ឱ្យ មីនេះ  វាគ្មានដឹងខ្យល់់ស្អី  ញ័រៗ  ស្តាប់មិនយល់សោះ ។


នាងរ៉េតក៏និយាយម្តងទៀត  ទាំងទឹកភ្នែក ព្រោះភ័យខ្លាច អស់អ្នកម្ចាស់ និងឃុនពេក    ជម្រាប ជម្រាបឃុនម្ចាស់  អ្នកម្ចាស់ស្រី    ពេលនេះ អ្នកម្ចាស់ ត្រកៀត  បានដឹងខ្លួនហើយ ។  ឃុនម្ចាស់រំភើបណាស់ក៏ដើរសំដៅទៅផ្ទះតូចនោះ ។  អ្នកម្ចាស់ដករឿង  ចាប់ទាញត្រចៀក  នាងរ៉េត  ហើយនិយាយថា   ៖  ថ្ងៃក្រោយបើខ្លាចចឹង កុំមក លឺនៅ  អញស្តាប់ មិនបានស្អីផង ។  អ្នកម្ចាស់ ម៉េតក៏ ញញឹមហើយ ប្រាប់ ទៅ  អ្នកម្ចាស់ ដករឿងថា ៖ នេះសំណាងហើយ ណា នាងទាញត្រចៀក  មនុស្សរបស់ផ្ទះតូច  បើទាញចំ  ត្រចៀកពួកបាវ លោកស្រីម្ចាស់ណាមួយ  មុខជាមានរឿងមិនចេះចប់មិនខាននាង ។ អ្នកម្ចាស់ដករឿងតប ៖  ចាស់  អ្នកបង​ ខ្ញុំ មើលមនុស្សដែរតើ !   អ្នកម្ចាស់ទាំងបីក៏សើចក្អាកក្អាយ ។


 


ឃុនម្ចាស់ដើរសំដៅទៅផ្ទះតូច ជាទីដែលនាងត្រកៀតស្នាក់អាស្រ័យ   យ៉ាងលឿនស្លេវ  ដោយមានបាវស្រីៗដើរពីក្រោយផង ។  ស្រាប់ដល់មុខបន្ទប់ភ្លាម  នាងក្អុក និងនាងក្តាម ជាបាវប្រចាំខ្លួនរបស់ត្រកៀត  ក្រាបបង្គំ ឃុនម្ចាស់  ឃុនម្ចាស់  ក៏សួរ  យ៉ាងមេចហើយ នាងក្អុក  នាងក្តាម  ចៅហ្វាយឯងពិតជាដឹងខ្លួនហើយមែនទេ ? ​ នាងក្អុកតប ៖  ជម្រាបឃុនម្ចាស់   អ្នកម្ចាស់ត្រកៀតពេលនេះ ដឹងខ្លួនហើយ  តែថា  អ្នកម្ចាស់  ដូចមិនសូវនិយាយរក ពួកខ្ញុំដូចមុនសោះ  ទោះពួកខ្ញុំខំសួរយ៉ាងណា  ក៏អ្នកម្ចាស់មិនតប  ថែមទាំងដេញពួកខ្ញុំចេញពីបន្ទប់ទៀតផង ។


ឃុនបរមតប  ៖ ដល់ថ្នាក់នេះផង ​សូម្បីបាវសំនព្វ  របស់នាង ក៏នាងដេញចេញពីបន្ទប់ដែរ ។

ឃុនបរម  ចូលក្នុងបន្ទប់ ហើយសើយវាំងនន ដែលខណ្ឌ ញែក  នោះចេញ  ដើរថ្នមៗ ទៅកាន់ គ្រៃ  គ្រៃដែលនាងត្រកៀតកំពុង អង្គុយ  ឆ្លុះកញ្ចក់   ។ លោកឃុនបរម  អង្គុយក្បែរនាង   ហើយ យកដៃ  អោបចង្កេះ  នាង   រួចឃុនបរម  បញ្ចេញវាចាថា ៖  ត្រកៀត  យើងយល់ពី អារម្មណ៍ឈឺចាប់របស់នាង ពេលនេះ    ខ្លួនយើងផ្ទាល់ក៏ មិនអាចធូរស្រាល នៃទំហំទុក្ខដ៏ធ្ងន់ធ្ងរ  ដែលយើងបាត់បង់  គង់កែវ ផងដែរ ។  នាងត្រកៀតញញឹមតិចៗហើយតប ៖  ខ្ញុំមិនជឿ ឃុនម្ចាស់ទេ  ព្រោះថា  ឃុនមានលោកស្រីម្ចាស់  អ្នកម្ចាស់  និង នាងៗច្រើនណាស់   តែសម្រាប់ខ្ញុំវិញ  ខ្ញុំមានតែម្តាយ  និងម៉ែជី  តែពីរហ្នឹង គត់ ដែលជាមនុស្សខ្ញុំស្រលាញ់ជាងគេ  ម្យ៉ាង បងគង់កែវក៏ដូចគ្នា  ខ្ញុំចាត់ទុក្ខគាត់ជាបងស្រីបង្កើត   ឥលូវខ្ញុំគ្មានសល់នរណា ទៀតទេ   សូម្បីតែជីវិតរបស់ខ្ញុំ ក៏មិនមែនជារបស់ខ្ញុំដែរ ពេលនេះ ។


ឃុនបរម ចាប់ថ្ពល់នាង   នាងត្រកៀតក៏គ្រវាស ដៃរបស់ឃុនចេញ  យ៉ាងលឿន ស្រាប់តែ  ឃុនបរមតបទាំងអួលដើម ក ទៅវិញថា ៖   ត្រកៀត   នាងយល់ផងណា   យើងមិនមែនជាអ្នក​​  ដែលចង់ឱ្យ រឿងទុក្ខសោកនេះ  វាកើតឡើងទេ    ហើយយើងទៀតសោត  ក៏ពុំអាចបញ្ឈប់  ឬគ្រប់គ្រងវាបានឡើយ     អ្វីដែលយើងធ្វើបាន គឺ  ស្វែងរកពួកចោរព្រៃនោះ  ដើម្បីសម្លាប់វាតែប៉ុណ្ណោះ ។ លោកឃុនបរមក៏បន្តទៀតថា  រឿងគង់កែវទៀតសោត  ថ្វីត្បិតតែយើង  មានស្រីច្រើន  ប៉ុន្តែ  យើងពិតជាពេញចិត្តលើគង់កែវ  ដូចដែលយើង  ពេញចិត្តលើនាងពេលនេះអញ្ចឹង    យើងពិតស្តាយស្រណោះ  ដែលចំពោះមរណភាពរបស់  គង់កែវ ។


នាងត្រកៀតសើចតិចៗ ហើយនិយាយថា  ៖  លោកម្ចាស់គ្មានថ្ងៃ  រកឃើញអស់អាពួកចោរព្រៃនោះបានទេ  ព្រោះពួកវានឹងស្លាប់  យប់នេះហើយ   ហើយអស់ពួកអ្នកផ្សេងទៀត ដែលបានព្យាបាទខ្ញុំ​ ក៏នឹងអាចត្រូវវិនាសសូន្យ  ក្នុងពេលបន្ទាប់ពីនេះដែរ  ។   លោកម្ចាស់ឃុនបរម  ឃើញទឺកមុខដ៏កាចសាហាវរបស់នាងត្រកៀត    ដែលផ្ទុយស្រលះ ពីនាងត្រកៀត មុនពេលកើត ឧបទ្ទវហេតុ អាក្រក់នោះ  ។លោកគិតក្នុងចិត្តថា   ប្រហែលជានាងខឹង  ហើយ  សោកស្តាយខ្លាំងនូវការបាត់បង់  មនុស្សដែលនាងស្រលាញ់  ទើបបណ្តាលឱ្យនាងប្រែទៅជាបែបនេះ ។ លោកឃុនបរមស្ទះទៅអោបនាងត្រកៀត  នាងត្រកៀត គេចចេញពីឃុនបរមយ៉ាងលឿនចម្លែក ហាក់បីដូចជាមិនមែនជាមនុស្ស ធម្មតាដូចមុនទេ  នាងនិយាយទៅកាន់លោកម្ចាស់ថា  តទៅពេលនេះ   ខ្ញុំសូមឃុនម្ចាស់  ដោះលែងខ្ញុំ  ឱ្យខ្ញុំត្រលប់ទៅកាន់  ផ្ទះរបស់លោកឪពុករបស់ខ្ញុំ   វិញ  ។  លោកម្ចាស់  ឃុនបរម  ដោយឃើញថា  នាងត្រកៀត មានវិបត្តិ  ច្រើនពេក ហើយប្រែចិត្តជាកាចសាហាវ ក៏បណ្តោយ ឱ្យ នាងត្រកៀត ទៅតាមចិត្តនាង សិន  ដោយលោកម្ចាស់និយាយថា ៖  បាន  យើងព្រមឱ្យ នាង  ត្រលប់ទៅលេងផ្ទះរបស់ឪពុកនាង ដែលនាងពុំដែលទៅសោះ  តែយើង  អនុញ្ញាតឱ្យនាងទៅ  តែមួយរយៈពេលតែប៉ុណ្ណោះ  ដើម្បីរសាយទុក្ខបានខ្លះ ។ នៅពេលដែលយើងនឹកនាង  យើង នឹងឱ្យ ពួកបាវយកនាងមកវិញ  ម្យ៉ាងយើងនឹងចាត់ឱ្យនាងក្អុក នាងក្តាម  បាវស្រី និងបាវប្រុសផ្សេងទៀតទៅដែរ   ។


នាងត្រកៀត  ប្រែមុខជាស្លូតវិញ ហើយ  អង្គុយ លើគ្រៃ  ទាញក្រាស់  សិតសក់  របស់នាង ហើយឆ្លុះកញ្ចក់ធ្វើជាមិនដឹង ។


លោកម្ចាស់មើលនាងដោយ ក្តីងឿងឆ្ងល់  ហើយដើរចេញពីបន្ទប់ទៅ  ដោយផ្តាំបាវស្រីៗនៅមុខបន្ទប់ថា  ហាមនរណាម្នាក់ចូលទៅរំខាន  អ្នកម្ចាស់ត្រកៀត  ។  លោកស្រីម្ចាស់ណេន និងលោកស្រីម្ចាស់សំអប់ បាននាំដំណឹង ពីនាងត្រកៀតដឹងខ្លួន វិញ ទៅប្រាប់ លោកស្រីម្ចាស់ ​សេង ។  លុះទៅដល់ ទីអាស្រ័យរបស់លោកស្រីសេង   លោកស្រីម្ចាស់ណេន បាននិយាយថា  ៖  អួយអ្នកបង  អ្នកបង  ពេលនេះណា  នាងត្រកៀត វាដឹងខ្លួនវិញហើយ  ខ្ញុំស្មានថា នាងស្លាប់តាម នាងគង់កែវហើយ​ ខំតែអរ ។ លោកស្រីសេង តបដោយចង្អុល មុខ លោកស្រីម្ចាស់ណេនថា ៖ នែ នាង  នាងចង់និយាយអ្វី  ឬថាអ្វី  ឱ្យប្រយ័ត្នមាត់បន្តិច  ទោះបីជា យើងមិនពេញចិត្តនាងត្រកៀត ក៏ពិតមែន  តែពេលនេះ  យើងកំពុង សាងមុខមាត់ ឱ្យល្អក្នុងភ្នែករបស់ឃុន  យើងមិនចង់ លេចលឺ  ដំណឹងថា យើងជាមនុស្សចិត្តបាប  ប្រើពាក្យអសុរោះ  ដាក់នរណាទេ  ជាពិសេស ជាមួយមនុស្សដែល ឃុនកំពុងតែពេញចិត្ត សូមប្រយ័ត្នណា  ។  លោកស្រីម្ចាស់ សំអប់  ក៏ វៃ ស្មាលោកស្រីម្ចាស់ ណេនមួយដៃ  ហើយ បន្ត  មែនហើយ  លោកស្រីបង  មានប្រសាសន៍ត្រូវណាស់ ប្រសិនបើពួកនាងបាវមាត់ខូចណា  វាយកពាក្យនេះទៅផ្សព្វផ្សាយមុខជា  ស្អុយឈ្មោះមិនខាន ។   លោកស្រីសេង  បែរខ្នងហើយនិយាយតបថា   ឥលូវនេះណា  អ្នកម្ចាស់ៗ អស់នោះ កំពុងតែឡើងចាលផង  តាំងតែពី នាងកែវ វាស្លាប់ទៅ​  លោកស្រីម្ចាស់សឿន ប្រហែលជាបួសមែនទែនហើយ  ចំណែក លោកស្រីម្ចាស់ហែម  គ្មានសង្ឃឹមទេ  លោកម្ចាស់ស្អប់ទៅៗ    យើងណា  មិនចង់ឱ្យលោកម្ចាស់  ស្អប់យើង  ដូចលោកស្រីម្ចាស់សឿនទេ    ពួកនាងពីរនាក់ ឯង​ បើចង់បានបុណ្យធំ តោងទ្រើង  ខ្ពស់មុខមាត់  ទេ  កុំមកទាញយក ឱ្យធ្លាប់ឥតប្រយោជន៍


ថ្វីបើយើង ជាអ្នកឈ្នានីស  ប៉ុន្តែ យើងចង់ធ្វើជាកំបាំង  មិនឱ្យនរណាដឹងថា  យើង ជាមនុស្សកាចសាហាវដូចលោកស្រី  ម្ចាស់ ហែមទេ ។


លោកស្រីម្ចាស់ ណេន តប ទាំងមុខពេប ថា ៖  ចាស យល់ហើយ លោកស្រីម្ចាស់បង !     ពេលនេះយើងគួរទៅសួរសុខទុក្ខនាងត្រកៀតទេ  លោកស្រីម្ចាស់បង ។  លោកស្រីម្ចាស់ សេងតប ៖  ប្រាកដហើយ   តែយើងកុំអាលទៅផ្ទះតូច  យើងគួរទៅជួបលោកម្ចាស់មុនសិន  ដើម្បីបង្ហាញ ទឹកចិត្តយើង  ឱ្យលោកម្ចាស់ឃើញ  ។  លោកស្រី  ម្ចាស់ សំអប់តប ៖ ​បងស្រីពិតជាឆ្លាតមែន  ។ ​  លោកស្រីម្ចាស់សេងតប ៖  រឿងបែបនេះណា  យើងគួរតែដឹង  បើចង់ឈរជើង តោងឱ្យជាប់  ចាំណា  បើយើងប្រើធម៌ក្តៅ ដូចលោកស្រីម្ចាស់  ហែម  គឺពុំបានការអ្វីឡើយ  មានតែធ្លាក់ដាប  ដូចដែលយើងឃើញស្រាប់ ។


លោកស្រីម្ចាស់ ទាំងបី តែងខ្លួនយ៉ាងស្អាត  ដោយមានបាវ  ដើរហែរហមពីក្រោយ  កាន់ផ្លែឈើ  នំចំណី  ជាច្រើន  ក្នុងគោលបំណង  ឱ្យនាងត្រកៀត      តែត្រូវទៅជួបឃុនបរមដូចដែលបាន ពិភាក្សាគ្នារួច ។  លុះដើរបានពាក់កណ្តាលផ្លូវ ក៏ជួបលោកស្រីហែមកំពុង ដើរទៅកាន់ដំណាក់ក្រោយ   ។លោកស្រីសេង  ក៏និយាយទៅកាន់  លោកស្រីម្ចាស់ ហែមថា  ៖  ជម្រាបបងស្រី  ពេលនេះណា​ ពួកខ្ញុំកំពុងទៅសួរសុខទុក្ខប្អូនត្រកៀត  តើបងចង់ទៅជាមួយប្អូនទេ  បង!  លោកស្រី ម្ចាស់ហែម ធ្វើមុខមាំ ហើយនិយាយតបថា  ៖  នាង ដឹងស្រាប់ហើយ  ថាឃុនបរម មិនអនុញ្ញាត  ឱ្យយើងទៅផ្ទះតូចនោះ   នាងសួរយើងបែបនេះ  នាងចង់មានបំណង  អ្វី   និយាយត្រង់ៗទៅ  ។


លោកស្រីម្ចាស់  សេងសើចក្អាកក្អាយដាក់  លោកស្រីម្ចាស់ សំអប់ និង លោកស្រីម្ចាស់ណេន   ដោយលោកស្រីទាំងពីរនោះ ​សើចបន្ទរ    ហើយលោកស្រីសេងលើកដៃ សំពះ  ទៅលោកស្រីម្ចាស់ហែម រួចនិយាយថា   អួយ អ្នកបង  អូនគ្មានបំណងអ្វីទេ អូនភ្លេចគិតថា  ពេលនេះណា  អ្នកបងពុំអាចទៅដំណាក់ធំ និងផ្ទះតូចបាន  ទេ   បានត្រឹមតែថ្វាយបង្គំព្រះនៅដំណាក់ខាងក្រោយតែ  ប៉ុណ្ណោះ    នេះណាដោយមានព្រះជាប្រធាន  អូន ពុំមានចេតនា  ឬមុសា  អ្វី  បញ្ចើចបញ្ចើ  ដាក់អ្នកបងទេ ។


លោកស្រីហែម ក៏ដើរចេញ  ដោយមិនតប   លោកស្រីសេងក៏សើច  ម្តងទៀត ដាក់ លោកស្រីណេន និងលោកស្រីសំអប់  រួចបន្តនិយាយដៀមដាម  លឺថា  ៖  ថ្ងៃនេះសប្បាយចិត្តអ្វីម្ល៉េះទេ  ព្រះម្ចាស់អើយ !


លុះនិយាយរួចអ្នកទាំងបីក៏បន្តដំណើរ ទៅកាន់  កន្លែងដែលឃុនបរម  សំរាក ។  លុះទៅដល់ភ្លាម  លោកស្រី  សេង ស្ទះ ទៅ ជិតឃុនបរម ហើយ យំយែក  រៀបរាប់ថា  ៖  លោកបង  តើប្អូនត្រកៀតយ៉ាងមេចហើយ   ខ្ញុំលឺបាវៗនិយាយថា  ប្អូនត្រកៀត នាងដឹងខ្លួនហើយ    ខ្ញុំសប្បាយចិត្តខ្លាំងណាស់  ទើបនាំ  ប្អូនសំអប់  និងប្អូនណេន  ទៅសួរសុខទុក្ខ  និងយកនំចំណី  ថ្នាំសង្កូវ ទៅ  ជូនប្អូនត្រកៀតណាបង ។  លោកឃុនបរម  តប ៖ ល្អហើយ    តែពេលនេះ  ពួកនាងមិនបាច់ទៅទេ  ព្រោះថា  ត្រកៀត មានអារម្មណ៍ពុំសូវល្អ ក្នុងការ  ទទួល  ភ្ញៀវ  សួរសុខទុក្ខនាង ទេ ។  លោកស្រីម្ចាស់  សេង បង្ហាញមុខតក់ស្លុត  ហើយនិយាយថា​ ពុទ្ធោ ប្អូនត្រកៀត  ប្រហែលជានាង  សោកស្តាយនូវមរណភាពម៉ែៗ របស់នាងហើយ    នាងពុំអាចទទួលយកនូវទម្ងន់ដ៏ធ្ងន់នេះបានទេ   បើអាច ទទួលនូវអំរែកទុក្ខ ដែលប្អូនត្រកៀតកំពុងតែរែកបាន  ខ្ញុំសុខចិត្ត  ទទួលជំនួសនាងចុះ ។ និយាយរួចលោកស្រីម្ចាស់សេងយំ ហើយរត់ចេញពីឃុនម្ចាស់យ៉ាងលឿនសំដៅទៅបន្ទាប់នាង  ។


លោកស្រីម្ចាស់ ណេន និងសំអប់   ជម្រាបលាលោកឃុន ហើយដើរតាមលោកស្រីម្ចាស់សេង ។ លុះមកដល់ បន្ទប់វិញ លោកស្រីម្ចាស់សេង  បញ្ជាឱ្យបាវយកនំចំណី សម្រាប់ទុកជូននាងត្រកៀតនោះ យកមកញ៉ាំ  ទំពា ខ្ញាត់ៗ  ធ្វើមិនដឹង ។


ចំណែកលោកស្រីម្ចាស់ ហែមវិញខឹងជាខ្លាំងដោយលឺថា នាងត្រកៀតដឹងខ្លួនវិញ   លោកស្រីក៏ចាត់ ឱ្យបាវម្នាក់ទៅស៊ើប  នៅឯផ្ទះតូច  ដើម្បីប្រាកដថា  ពិតដូចដែលគេនិយាយ មែនដែរឬទេ ។


លោកស្រីហែមនិយាយទៅកាន់បាវថា ៖  មើ នាង មក់   ហង ឆាប់ទៅផ្ទះតូច    តិច  ហើយសួរគេ  តើនាងត្រកៀតពិតជាដឹងខ្លួនមែនឬទេ ។ នាងម៉ក់តប  ៖  ចាស់លោកស្រីម្ចាស់ ។


លុះយប់ឡើង  នាងម៉ក់មកវិញ  ហើយ និយាយទៅកាន់លោកស្រីម្ចាស់ហែមថា ៖  ជម្រាបលោកស្រីម្ចាស់  អ្វីដែលគេនិយាយនោះ  គឺពិតជាការពិតមែន  ថែមទាំង  ពួកបាវស្រីក្នុងផ្ទះតូចនោះ  ត្រូវដង្ហែរ  នាងត្រកៀត  ទៅផ្ទះឪពុករបស់នាងថែមទៀតផង  ព្រោះថា  លោកឃុនបរម  ចង់ឱ្យនាងឆាប់ធូរស្រាល​​ ពីទុក្ខកង្វល់ខ្វល់ខ្វាយក្នុងចិត្តនាង  សូមលោកស្រីម្ចាស់ទានជ្រាប ។

លោកស្រីម្ចាស់ ខឹងក្នុងចិត្តជាខ្លាំង ហើយបន្តសួរទៅកាន់នាងម៉ក់ទៀតថា  វាមានឪដែរ!     លោកស្រីក៏ច្របាច់ក នាងម៉ក់កាន់ខ្លាំង  ហើយបន្តនិយាយទៀតថា  នាងឯងនិយាយមិនពិតទេដឹង   ។ នាងម៉ក់យំ ហើយនិយាយទៀតថា  អត់ទេ លោកស្រីម្ចាស់  ខ្ញុំមិនហ៊ានទេ   អ្វីដែលខ្ញុំនិយាយគឺការពិត លោកស្រីម្ចាស់  ខ្ញុំឈឺណាស់ ។  លោកស្រីម្ចាស់ ក៏លែងដៃ ដោយរុញនាងម៉ក់ ខ្ទប់ជញ្ជាំង  ហើយស្រែកថា  នាងឯងចេញទៅ  ។ នាងម៉ក់ស្ទះ ចេញទៅយ៉ាងលឿន    លោកស្រីម្ចាស់ ហែមគ្រវាស  ដៃ  លើ ចានដាក់នំចំណី  ផ្ទិលទឹក  ផ្លែឈើ  លឺសូរ  ប្លាវ   ជ្រុះលើ រនាប   រប៉ាត់រប៉ាយ  ។  ស្រាប់តែពេលនោះ លោកស្រីម្ចាស់  ហែមលឺសូរសំឡេងមនុស្សស្រីសើច  ហាហាហា  លោកស្រីម្ចាស់ហែម  ក្រឡេកមើល គ្រប់ទីកន្លែង  មិនឃើញនរណាសោះ  ស្រាប់តែមានសក់ ដ៏វែង ធ្លាក់សំយុង  ពីដំបូលផ្ទះមក  រុំព័ទ្ធក លោកស្រីហែម  លោកស្រីហែម យកដៃបេះសក់នោះចេញ   ខំ ស្រែកឱ្យគេជួយ  តែស្រែកមិនបាន   សក់នោះចាប់ផ្តើមវែងទៅៗ  រុំដៃជើងលោកស្រី    លោកស្រីហែមក៏ បង្រាសខ្លួន  រើ   សក់ចេញ  ហើយ ងើយ កមើលលើដំបូល ស្រាប់តែឃើញ មុខនាងត្រកៀត  ពណ៌បៃតប  ភ្នែកក្រហម  សើចទាំងគំនុំមកមើល លោកស្រី  លោកស្រីក៏រើ បេះសក់  ចេញបានពីក  ហើយស្រែកឱ្យ គេជួយ    ។ លោកស្រីក៏  ស្ទះយកកាំបិត តូចចិត ផ្លែឈើ ដែលជ្រុះ លើដីនោះ កាត់សក់នាងត្រកៀតដែលខំរុំ  ដៃ  រុំជើងលោកស្រី  ។  នាងត្រកៀត  ហក់ ពី ធ្នឹម ដំបូល   លាដៃជាក្រញ៉ាំ  ដោយមានក្រចកវែងៗពណ៌ខ្មៅ  ហើយ បើកមាត់  ធ្លាក់ ពពុះទឺកចេញ ពីមាត់ រួចនិយាយថា  នាងត្រូវតែស្លាប់ហើយ   យើងនឹងហែកនាងឯងជាជំរៀកៗ    ។  លោកស្រីម្ចាស់ហែមយកកាំបិតនោះ កាត់សក់នាង  ត្រកៀតបាន ហើយបោះ ទៅកៀនកន្លៀតទូ  រួចលោកស្រីក៏ស្ទះ  រត់តម្រង់ទៅ  មាត់ទ្វារបន្ទាប់  ស្រាប់តែសក់នាងត្រកៀត  នៅលើក្បាល ​ចាប់ផ្តើម  វែងម្តងទៀតហោះទៅ  ទប់ទ្វារបន្ទាប់ជាប់  ។ លោកស្រីស្រែកខ្លាំងៗ  ហើយខំគៀស  សក់ចេញ    ទើបលោកស្រីបើកទ្វារបន្ទប់បានហើយសំដៅ  ទៅ  បន្ទប់លោកស្រីម្ចាស់សឿន  ។ លុះដល់ បន្ទប់លោកស្រីម្ចាស់សឿន  ក៏បើទ្វារ តែមិនឃើញលោកស្រីសឿននៅក្នុងបន្ទប់សោះ  លោកស្រី ក៏ស្ទុះរត់ចេញម្តងទៀត ហើយមើលទៅក្រោយឃើញ  នាងត្រកៀត  ហោះ  ហើប ជើងពីដី  ដោយយក សក់នាង  ដើរជំនួសជើង   លោកស្រីហែមស្រែកកាន់តែខ្លាំង  រត់សំដៅ ទៅបន្ទាប់ថ្វាយបង្គំព្រះ ស្រាប់តែឃើញ លោកស្រីសឿន  និងបាវៗទាំងអស់មកផ្តុំគ្នា ក្នុងបន្ទប់នេះ  លោកស្រីក៏ស្ទះអោបលោកស្រីសឿន ទាំងប្រាណ  ញ័រ ហើយ និយាយថា  នាងត្រកៀតជាខ្មោច  នាងត្រកៀតជាខ្មោច  វាចង់សម្លាប់អញ  វាចង់សម្លាប់អញ ។


នាងបាវៗនាំគ្នាផ្អើញ  ឆោឡោ ភ័យតក់ស្លុត ព្រោះឃើញ លោកស្រីម្ចាស់ហែមដូច្នោះ   ហើយគ្រាប់ៗគ្នា  នាំគ្នា  រេក្រសែលភ្នែក  ជុំវិញបន្ទប់ មាត់ទ្វារ និង មាត់បង្អួច  ។  ដោយអំនាចនៃព្រះពុទ្ធរូប  នាងត្រកៀតពុំអាចស្តែង នូវអំណាច  កាចសាហាវរបស់នាងបាន ។ លុះព្រឹកស្អែក លោកស្រីសឿន  នាំលោកស្រី ម្ចាស់ ហែម និងបាវៗ  ទៅជម្រាបឃុន នៅដំណាក់ធំ  ​  ដោយលោកស្រីហែមមានសក់នាងត្រកៀតដែលបានកត់នៅនឹងដៃ​។  ឃុនបរម  មិនទាន់បាត់ខឹងនឹងលោកស្រីហែមផង  ឥលូវមានរឿងមួយទៀត  ក៏ស្រែកថា   តើនាងមានរឿងអ្វីទៀតហើយ  ?


លោកស្រីម្ចាស់ហែម តប  នាងត្រកៀតពុំមែនជាមនុស្សទេ  នាងជាខ្មោចព្រាយ  យប់មិញ  នាងបានមកធ្វើបាបខ្ញុំ  ខ្ញុំថែមទាំងបាន កាត់សក់របស់នាងបានទៀតផង  ។  លោកឃុនបរម រឹតតែខឹងនឹងលោកស្រីម្ចាស់ថែមទៀត  ពេលនោះស្រាប់តែនាងត្រកៀតដើរមកកាន់ ដំណាក់ធំ  ។  លោកស្រីហែម សម្លក់ នាងត្រកៀត ហើយនិយាយ  នេះ  នាងឯងដើរមក  សារភាពហើយមែនទេ  មីបីសាច ។ នាងត្រកៀតញញឹមហើយតបថា ៖ ជម្រាបលោកស្រីម្ចាស់  ខ្ញុំមកផ្ទះធំ គឺដើម្បីជម្រាបលា  លោកឃុនបរម  ទៅលេងផ្ទះឪពុករបស់ខ្ញុំ  ដែលម្តាយរបស់ខ្ញុំទើបនឹងប្រាប់  មុនពេលពួកគាត់ចែកឋាន ។


លោកស្រីម្ចាស់ហែមតប ៖  នាង ឯងទៅណាមិនបានទេ  មីបីសាច ។  លោកឃុនបរមស្រែក  ឈប់ណា  វាល្មមបានហើយ    ពេលណាទើបនាងឈប់  ។  លោកស្រីសេង  បានដៃហើយ សើចតិច  ៗ  រួចនិយាយទៀតថា  ពុទ្ធោបងស្រី  បងស្រីមានភស្តុតាង  ដូចលើកមុន  ទេបងស្រី ។  លោកស្រីហែមលើក សក់នោះ  បង្ហាញ  នេះគឺជាសក់ព្រាយ របស់នាងត្រកៀតហើយ ។  នាងត្រកៀតតប  ឱ្យខ្ញុំ  សុំមើលបន្តិចផងបានទេ    សក់ព្រាយនោះ ។  លោកស្រីហែមចាត់ឱ្យបាវ  យកសក់នោះទៅឱ្យនាងត្រកៀត   នាងត្រកៀតកាន់សក់នោះជាប់  ហើយនិយាយថា  បើខ្ញុំជាព្រាយបីសាចមែន  សូមឱ្យខ្ញុំ  កើតជាបាយសម្ល  ទៅចុះ  ។  នាងត្រកៀតក៏យកសក់នោះ  ដាក់លើ  ធ្នើរ  ស្រាប់តែសក់នោះវែងទៅ ៗ  ដល់ដី    លោកស្រីហែមស្រែកភ័យតក្កមារ  ម្នាក់ឯង  ព្រោះអ្នកដទៃទៀតពុំបានឃើញ​​ ដូចដែលអ្វីដែលលោកស្រីហែមឃើញទេ ។


លោកម្ចាស់ឃុនបរម  ឱ្យ  នាងបាវទៅតាមបាវប្រុស នៅដំណាក់មុខ  ចាប់លោកស្រីហែម  ដោយយល់ថាលោកស្រីហែម  ប្រាកដជា មានសតិពុំល្អ  ឬ  មានចិត្តមិនល្អចំពោះនាងត្រកៀត ។


នាងត្រកៀតក៏សុំលា ធ្វើដំណើរទៅផ្ទះឪពុករបស់នាងតាមការសុំ  ពីឃុនបរម ។


លុះមកដល់ពាក់កណ្តាលផ្លូវ  នាងត្រកៀតបាន  ចែកប្រាក់ មាស  ទៅអស់បាវស្រីប្រុស  និង  នាងក្អុកនាងក្តាម ដោយនិយាយថា  ៖  ចូរ  ពួកអស់ឯងយក មាសប្រាក់ទាំងនេះ  ហើយ ភៀសខ្លួនទៅទីឆ្ងាយ  ​ប្រកបរបស់  ដូចគេ រួចចាកពីអ្នកងារ  ទៀត ។  បាវប្រុសស្រីក៏យកមាស  ប្រាក់ហើយចាកចេញទៅ  ចំណែកនាងក្អុក នាងក្តាមយំ​ហើយនិយាយថា​  ៖  អត់ទេ អ្នកម្ចាស់ ពួកខ្ញុំសុំនៅជាមួយ អ្នកម្ចាស់  ផង  ព្រោះ ពុំមានទីពឹងឯណាកត់ក្តៅ  ដូចអ្នកម្ចាស់ទេ ។  នាងត្រកៀត ក៏  ហៅបាវប្រុសកម្លោះពីរនាក់ឱ្យឈប់សិន  ហើយបញ្ជា ឱ្យបែរ ខ្នង នឹងខ្ទប់ត្រចៀក ។  នាងត្រកៀតនិយាយទៅកាន់នាងក្អុក និងនាងក្តាមថា  ៖  លាក់បាំងអ្វី បងៗ  ពេលនេះ  ត្រកៀត ពុំមែន  ជាមនុស្សដូចកាល មុនទេ ?  ត្រកៀតបានបាត់បង់ ជីវិត តាំងតែពេល  ត្រកៀត ត្រូវគេប្រហារជីវិតមកម្ល៉េះ  រូបដែលឃើញនេះ  គឺគ្រាន់តែជាបារមី នៃព្រះគ្រូនៃអញ  លោក  មកថែរក្សាអញប៉ុណ្ណោះ  ថ្ងៃណាមួយ    ត្រកៀត  នឹង ក្លាយជារូបផ្សេង  ទៀតដែលអ្នក  ពុំអាចទទួលយកបាន​។  នាងក្អុក និងនាងក្តាម យំ  ដោយគិតថាម្ចាស់ស្រីកុហក ប្រឌិតរឿងព្រោះចេញដេញ  អ្នកទាំងពីរ  ឱ្យឆ្ងាយ ។ នាងត្រកៀតបន្តទៀតថា ៖ បងៗដឹងទេ  ត្រកៀត នឹងមិនត្រលប់ទៅវិមានប្រាំពីរល្វែងវិញទេ    ចូរបងចាកចេញទៅ  ខ្ញុំដឹងថា  ឪពុកម្តាយរបស់បង  ៗ បានយកបង ៗមកលក់ឱ្យលោកម្ចាស់ឃុនបរម តាំងតែពីនៅតូច ព្រោះជំពាក់បំណុល  គ្មានប្រាក់លួសយកកូនទៅវិញ ​ ពេលនេះជាពេលដែលបងៗត្រូវសាងជីវិតថ្មីហើយ ។ បាវទាំងពីរប្រកែតថា  ទេទេ  អ្នកម្ចាស់ត្រកៀតមុខជា លោកឃុនបរម យកទោសមិនខាន  ដោយលែងបាវ ហើយ ផ្តល់ជាប្រាក់មាស  យ៉ាងច្រើនទៀតផង ៕ នាងត្រកៀតតប ៖ លោកឃុនបរមពុំអាចធ្វើអ្វីលើរូបខ្ញុំបានទៀតទេ ។  បាវទាំងពីរ នៅតែយំ មិនរត់ខ្លាចមានទុក្ខទោសដល់ម្ចាស់ខ្លួន ។  លុះដោយបាវទាំងពីរមិនជឿ ស្តាប់សម្តីនាងត្រកៀត  នាងត្រកៀត ក៏ លើកដៃប្រណម្យ   ហើយបង្ហាញ រូបរាង  ជាបីសាចរបស់នាង  ដើម្បីឱ្យបាវទាំងពីរឃើញ ។  បាវទាំងពីរតក់ស្លុតយ៉ាងខ្លាំង  តែពុំអាចឈ្នះនូវទំហំចិត្តស្រលាញ់អាណិតដែលម្ចាស់ស្រីខ្លួនបានផ្តល់មកលើខ្លួនឡើយ  ។


នាងត្រកៀត  ក៏វិលត្រលប់មករូបរាងដើមវិញ  ហើយ  លួងលោមឱ្យនាងក្អុកនាង ក្តាមចាកចេញទៅជាមួយបាវកំឡោះទាំងពីរនាក់នោះ  ព្រមជាមួយមាស ប្រាក់យ៉ាងច្រើនផង​ ។  បាវទាំងពីរក៏សុខចិត្តចាកចេញពីម្ចាស់ខ្លួន  ។


នាងត្រកៀតក៏វិលត្រលប់ទៅកាន់ផ្ទះរបស់ឪពុកនាង  រៀបចំគ្រឿងរណ្តាប់ថ្វាយគ្រូស្មិល   និងបារមីនាងឡើងវិញ  តាមអំបួរ  នៃដូនតានាង៕


ចំណែកលោកស្រីហែមដែលវិលត្រលប់ទៅ  ដំណាក់ខាងក្រោយវិញនោះពុំអស់ចិត្តឡើយ  ក៏បញ្ជាឱ្យនាងសុង៉ាម  ជាបាវ  ហើយធ្លាប់ជា  មិត្តរបស់នាងត្រកៀត កាលពីហាត់ល្ខោនជាមួយគ្នា  ទៅប្រាប់បាវប្រុសម្នាក់ នៅដំណាក់មុខ ឱ្យទៅហៅបងប្រុសជីដូនមួយរបស់លោកស្រីម្ចាស់ហែមដោយប្រាប់  ថា លោកស្រីចង់ជួប ។​


លុះស្អែកឡើងបងប្រុសលោកស្រីម្ចាស់  ហែមចាំនៅ  សាលាសំណាក់  នៅឯដំណាក់ខាងមុខ  បាវប្រុស  នៅដំណាក់ខាងមុខចាត់ឱ្យបាវស្រីម្នាក់ទៅតាមលោកស្រីហែមនៅដំណាក់ខាងក្រោយ ។លោកស្រីក៏មកហើយ  ជួបបងប្រុសខ្លួន   រួចនិយាយទៅកាន់បងប្រុសជីដូនមួយនាងថា  ៖   បងប្រុស  ពេលនេះ  នាងត្រកៀតដែលខ្ញុំឱ្យបងសម្លាប់ជាមួយនាងកែវ  ដោយធ្លាក់រទេះចូល  ស្ទឹងនោះ  ឥលូវវាពុំស្លាប់ទេ  ថែមទាំងវា  ប្រែក្លាយជាព្រាយសាហាវទៀតផង   វាហៀបនឹងមក ផ្តាច់ជីវិតខ្ញុំទៅហើយ ។  ប្រសិនបើបង  នៅតែទុកវាបន្តទៀត  មានតែប្អូនស្រី  មានគ្រោះធំមិនខាន ។


បងប្រុសលោកស្រីហែមយល់ព្រម  តែដោយសុំ លោកស្រីនូវ  លាភខ្លះដើម្បី  យកចែកចាយក្រុមខ្លួន ។ លោកស្រីម្ចាស់ហែមយក  ស្នៀតសក់ដាំត្បូង  ចែងចាំងដេញ រស្មី    ប្រគល់ឱ្យបងប្រុស  ខ្លួន  ។  បងប្រុសលោកស្រីហែម  ងក់ក្បាល សំលឹងមើលស្នៀតសក់នោះ ដោយក្តីញញឹម  ហើយបន្លឺសំឡេងឡើងថា ៖ ​តែប៉ុណ្ណោះ  ណា  មិនថាឡើយព្រាយនាងត្រកៀត  ទោះព្រាយឪនាងត្រកៀតទៀតក៏មិន រួចផុតពីកណ្តាប់ដៃរបស់បងដែរ  ស្រាប់តែពេលនោះ  លោកស្រីហែមលឺសូរសំឡេង  មនុស្សដើរលើស្លឹកឈើងាប់  កៀន ដើមស្វាយ  ហើយរត់សំដៅទៅដំណាក់ក្រោយ ។  លោកស្រីហែមភ័យហើយ ឱ្យបងប្រុសខ្លួនត្រលប់ទៅធ្វើតាមផែនការ ។


លុះព្រឹកឡើង លោកស្រីហែមបានរៀបចំ  មាស  ប្រាក់  ដាក់ក្នុងបង្វេច តូចមួយ  ហើយឱ្យនាងម៉ក់រៀបចំធ្វើនំ  បង្អែមគ្រប់ខ្នុរ   រៀបចំដាក់គ្របដោយសាជី  ។ លោកស្រីហែមបានហៅនាង សុង៉ាម ទៅ  កំពង់ទឺកឆ្ងាយពីដំណាក់ខាងក្រោយបន្តិច ដែលត្រូវដើរកាត់ ចម្ការ អំពៅ   ។  លោកស្រីអង្គុយក្រោម សាលាសំណាក់កំពង់ទឹកចាស់មួយ  ហើយ អង្អែលក្បាលនាងសុង៉ាមរួចនិយាយថា ៖  សុង៉ាម  មានតែនាងទេជាបាវដ៏ស្មោះរបស់អញ    ថ្វីត្បិតតែនាងធ្លាប់ជា តួល្ខោនជាមួយនាងត្រកៀតក៏ដោយ  ក៏មិនយើងមិនដែរប្រកាន់  នឹងនាងដែរ  ម្យ៉ាង  នាងបានប្រាប់យើងពីទំនាក់ទំនង  រវាងនាងត្រកៀត និង នាយវិរុទ្ធនោះ  ទោះបីជាពេលនេះគ្មាននរណាជឿយើង និង នាងក៏ដោយ  តែ នេះ សបញ្ជាក់ថា  នាង គឺនៅខាងយើង  ហើយយើងពេញចិត្តនឹងនាង  យកនាងធ្វើបាវសំនព្វ ។ នាងសុង៉ាមសំពះលោកស្រីម្ចាស់ ហែម ហើយនិយាយថា  ជាកិត្តិយស  ដ៏ខ្ពង់ខ្ពស់ណាស់ ​ទានម្ចាស់  ដែលលោកស្រីបានប្រោសសណ្តោសប្រណី  ដល់រូប ខ្ញុំ  ជាអ្នកតូចតាច  នេះ ៕


លោកស្រីហែមញញឹមដោយទឹកមុខស្ងួត ហើយតបថា  តែពេលនេះ  ដូចដែលឯងបានឃើញស្រាប់  ថា  យើងនេះ  បានអស់បុណ្យ  អស់  មុខមាត់  ជាច្រើនលើក   ដូច្នោះ  យើងពុំអាចមានអំណាច  ឬគុណសម្បត្តិអ្វី  ធំដុំ មក ឱ្យឯងជាបាវសំនព្វបានទេ ។   នាងសុង៉ាម  ញញឹមរួចតបថា  ៖  ចាសលោកស្រីម្ចាស់បាននៅក្បែរ លោកស្រីម្ចាស់  ខ្ញុំ ស្កប់ស្កល់ណាស់ហើយ ។


លោកស្រីម្ចាស់ហែមគ្រវីក្បាលហើយ និយាយថា  ទេ  ឯងនៅជាមួយយើង  ពុំអាចឱ្យឯង  ត្រចះត្រចង់បានទេ  ថ្ងៃនេះយើងបានរៀបចំទូកតូចនៅឯកំពង់ទឹកនេះស្រាប់   ជាមួយនឹងមាសប្រាក់ ក្នុងបង្វេចនេះ  ចូរឯងទទួលយកវា  ហើយ ធ្វើដំណើរចេញចុះ  ទើបបានសុខ ជាងឯងនៅជាមួយអញ  តែលតោល  ដាប ពីមួយថ្ងៃ  ទៅមួយថ្ងៃ ។  នាងសុង៉ាមតប  ចាស លោកស្រីម្ចាស់    ជាព្រះគុណធំណាស់ ។   នាងសុង៉ាម  បើកមើលបង្វេចឃើញថា មានមាសប្រាក់ច្រើនគួរសមមែន  រួចក៏ស្ពាយ ហើយដើរតម្រង់ទៅកំពង់ទឹក ដោយកាន់ច្រវា ទូកនៅនឹងដៃ ។


នាងសុង៉ាមក៏បែរ  មុខមកមើលលោកស្រីហែមមុននឹងចុះទូក  ឃើញលោកស្រីហែមយំ  ស្រក់ទឹកភ្នែក ដោយអោប នាឡិ គ្របដោយសាជី ។   លោកស្រីហែមក៏បន្តនិយាយទៅកាន់នាងសុង៉ាមថា  ៖  ឈប់សិន សុង៉ាម  យើងពុំទាន់ដាច់ចិត្តពីឯងទេ  ចូរ  ឯងមកទីនេះសិន   ហើយឆីនំនេះ  សិនសឹមទៅបានទេ?  នាងសុង៉ាមក៏មកវិញ  ហើយអង្គុយ ក្បែរជើងលោកស្រីម្ចាស់ហែម  ។ លោកស្រីម្ចាស់ បើកសាជី  ហើយហុចទៅឱ្យ នាង  សុង៉ាមឆី  លុះឆីអស់  លោកស្រីម្ចាស់ហែមសួរ   យ៉ាងមេចហើយសុង៉ាមឆ្ងាញ់ទេ?​


នាងសុង៉ាមតប ៖  ចាសលោកស្រីម្ចាស់  ពិតជាឆ្ងាញ់ណាស់ ។ លុះឆីរួចនាងសុង៉ាមជម្រាបលា លោកស្រីម្ចាស់ម្តងទៀត  លោកស្រីម្ចាស់ហុចច្រវាទូកឱ្យនាងសុង៉ាម  ហើយនាងសុង៉ាម  ដើរទៅកាន់ទូកចតក្បែរកំពង់ទឺក   ស្រាប់តែសុង៉ាមងងឹតមុខ  ក្អួតឈាមតាមមាត់  លោកស្រីម្ចាស់  ស្ទះ យកច្រវាទូកក្នុងដៃនាងសុង៉ាម  ហើយទាញបង្វេចមកវិញ   វាយនាងសុង៉ាមមួយច្រវា  លោកស្រីម្ចាស់ហែមក៏និយាយថា  ៖  ស្មានតែយើងទុកចិត្តលើរូបនាងឯងហើយ  ឱ្យនាងឯងទៅមែនទេ  នាងឯងហ៊ានក្បត់មិត្តរបស់នាងឯង​​ រឿងស្អីដែលយើងត្រូវទុកចិត្តនាងឯងទៀត  នោះ?   យើងដឹងណាថា នាងឯងលួចស្តាប់យើងនិយាយគ្នាជាមួយបងប្រុសយើង  ។  នាងសុង៉ាម  និយាយមិនរួចដោយ ស្រងល់ នឹងថ្នាំពុលផង  និង ត្រូវមួយច្រវាផង    នាងគ្រាន់តែឡើងដៃ  ដែលប្រាប់ជាសញ្ញាថា នាងមិនបានស្តាប់រឿងដែលលោកស្រីហែមនិយាយគ្នាជាមួយ  បងប្រុសនាងទេ ។ លោកស្រីហែមវាយនាងសុង៉ាមមួយច្រវាទៀត ហើយ អូសនាងទម្លាក់ កំពង់ទឹក  បាត់ទៅ  ។ លោកស្រី ក៏ វិលត្រលប់មក ឡើងដំណាក់ខាងក្រោយវិញ  ធ្វើជាងមិនដឹងរឿង ។


ចំណែកនាងម៉ក់ ដែលធ្លាប់ជាបាវសំនព្វលោកស្រីម្ចាស់ ហែមផង និងធ្លាប់ត្រូវលោកស្រីម្ចាស់ហែមវាយតំផង ក៏ដើរសំដៅទៅជួបលោកស្រីម្ចាស់សេង  នៅឯដំណាក់ធំ ។


ថ្លែងអំពីនាងត្រកៀតវិញ   ពេលយប់មួយ នៅក្នុងផ្ទះរបស់ឪពុកនាង  នាងកំពុងតែធ្វើពិធីកិច្ចផ្សេងៗស្រាប់តែពេលនោះក្រុម របស់បងស្រីលោកម្ចាស់ហែមមកដល់  លោតចូលក្នុងរបង ហើយព្យាយាមសម្លាប់នាង ។


នាងត្រកៀត ដឹងហេតុរួចក៏បន្លឺសំឡេងថា  ៖  យើង មិនទាន់ត្រៀមខ្លួន  ទៅរកពួកអាអស់ឯងផង  ស្រាប់តែពួកឯង  មករកយើង  ដោយខ្លួនឯងសោះ  ។  ពេលនេះយើងនឹងឱ្យ  ពួកឯងវិនាស  សន្តិជាមិនខាន ។


នាងត្រកៀតដើរចេញក្រៅ ហើយនិយាយថា  ៖ ពួកឯង មកទីនេះ ដើម្បីអ្វី  ឆាប់ចេញទៅ  ?  ស្រាប់តែបងប្រុស  របស់លោកស្រីម្ចាស់ហែមយកដាវ ចាក់ទម្លុះ  ពោះនាងត្រកៀតដោយនិយាយថា  មកយកជីវិតរបស់នាងឯងហ្នឹងហើយ ។   ដាវក៏ធ្លុះពោះនាងត្រកៀតពីម្ខាងទៅម្ខាងទៀត បាញ់ឈាមដាបលើកម្រាល   ពេញ  ។ ពួកអន្ធពាលនាំគ្នាសើចហើយ  ដើរចេញដោយគិតថាសម្រេចនូវភារកិច្ចទៀតហើយ ។  នាងត្រកៀតចាប់ផ្តើមប្រែរូបរាងជាព្រាយ ហើយសើច ដោយដាវជាប់នឹងខ្លួនរួចនិយាយថា  ពួកអស់ ឯង  មិនមែនមកយកជីវិតរបស់ អញទេ  គឺអញទេ  ជាអ្នកយកជីវិតរបស់  ពួកអាអស់ ឯង ហាហាហា ។ នាងត្រកៀតក៏ដើរតម្រង់ទៅរកបងប្រុសលោកស្រីម្ចាស់ហែម     ប្រុសនោះក៏យកដាវមួយទៀតកាប់នាងត្រកៀតជាច្រើនខ្វាប់  សុះសាច់   ឃើញស្នាមពេញគួរឱ្យខ្លាច  តែនាងនៅតែសើចហើយដើរទៅមុខជានិច្ច   ប្រុសនោះ  ចាត់គ្នា ឱ្យជួយកាប់លើខ្លួននាងត្រកៀតបន្ថែម    តែពុំអាចធ្វើអ្វីនាងបាន ។ នាងចាប់ផ្តើម  យកដៃ ដែលមានក្រចកវែង ខ្វេះពោះប្រុសនោះ  ទាញពោះវៀន ពោះតាំង  ចេញមកខាងក្រៅ  បង្ហាញប្រុសនោះ  ធ្វើឱ្យក្រុមអន្ធពាល រត់ភៀសខ្លួនចេញ ពីផ្ទះរបស់នាងត្រកៀត  ។  នាងត្រកៀត  ដើរចេញមកក្រៅផ្ទះ  លើកដៃបោះទៅមុខ  សក់នាងក៏ស្រាប់តែវែងទៅៗ  ហោះទៅគ្រប់ទិសដែលក្រុមជននោះរត់ ។ នាងក៏និយាយថា ៖  ពេលនេះពួកអាអស់ឯងចេះខ្លាចហើយមែនទេ  យើងនឹងផ្តាច់ជន្មា  ពួកឯងហើយ ហាហា ។  សក់នាងបានហោះទៅរឹត ក ពួកអន្ធពាល   ហើយទាញពួកនោះមកទីនៃខ្លួនរបស់នាងត្រកៀតស្ថិតនៅ    ។ នាងត្រកៀតដើរសំដៅទៅកាន់ បឹងដ៏ធំមួយ  ចំណែកក្រុមអន្ធពាលនាំគ្នារើ បំរាស់ ទាញសក់នោះចេញពី  ក របស់ខ្លួនតែពុំអាច  ដកចេញបាន ។  សំឡេងស្រែករបស់ ក្រុមអន្ធពាលនោះធ្វើឱ្យអ្នកស្រុកកាន់តែភ័យខ្លាចហើយបិទទ្វារផ្ទះរៀងៗខ្លួន  ព្រោះ  យល់ថា មុខជា  ទាយាទរបស់គ្រូលឹម  មកបន្តវេនទៀតហើយ ។  នាងត្រកៀតចុះទឹកបឹង ត្រឹម  កនាង  ហើយច្រមុជចូលបាតបឹង  ដែលធ្វើឱ្យជនទាំងនោះស្លាប់បាត់អស់ទៅ ៕


លុះព្រឹកឡើង គេឃើញសព របស់ពួកជននោះអណ្តែតពោង ពេញបឹង  ចំណែកសពរបស់ ប្អូនស្រីលោកស្រីម្ចាស់វិញ  ធ្លាយពោះវៀង  ដោតជាប់លើ  ចុងដើមអម្ពិល  គួរឱ្យខ្លាច ។  ដំណឹងនេះ  ក៏ត្រូវបានគេយកទៅជម្រាបឃុនបរម នឹងលោកស្រី  ម្ចាស់ហែមព្រោះ  ជាបងប្អូនជីដូនមួយរបស់លោកស្រីម្ចាស់ហែម ។


លោកឃុនបរម មានការភ្ញាក់ផ្អើលជាខ្លាំងនូវរឿងដ៏អាក្រក់នេះ  ចំណែកលោកស្រីម្ចាស់ហែម ចាប់ផ្តើមភ័យខ្លាំងកាន់តែខ្លាំង  ក៏រត់សំងំនៅជាមួយតែលោកស្រីសឿនដែលជា  អ្នករក្សាសីល ក្នុងបន្ទប់ថ្វាយបង្គំព្រះ ដោយពុំហ៊ានចេញទៅណាមួយជំហ៊ានឡើយ ។


ឃុនបរម ដែលស្តាប់នូវព័ត៌មាននៃការស្លាប់របស់ប្អូនលោកស្រីហែមរួចក៏និយាយទៅកាន់បាវដែលពាំនាំថា  ប៉ុន្មានថ្ងៃនេះ មានតែរឿង និងដំណឹងមិនល្អ  យើងដូចជា ធុញថប់ខ្លាំងណាស់    ប្រហែលជាពីរថ្ងៃទៀតយើងគិត ទៅលេងនាងត្រកៀត នៅឯផ្ទះនាង   ពួកបាវអស់ដែលយើងចាត់ទៅ  ពុំដែរមករាយការណ៍ប្រាប់យើងវិញ  នូវសុខទុក្ខសោះ  បើមកវិញពេលណា   អញស្តីឱ្យ   បោលក្បាលមិនរួចមិនខាន ។ ស្រាប់តែកំពុងនិយាយនាយម៉េត  បានមកក្រាបសំពះឃុនបរម ហើយនិយាយថា  ៖  ជម្រាប ព្រះបាទឃុនម្ចាស់  ខ្ញុំយកដំណឹងដែលឃុនប្រើនោះ  មកជម្រាប  សូមឃុនម្ចាស់ទានជ្រាប ។  ឃុនបរមតប  អើ  មានការម៉េត  អញភ្លេចហើយ  មិនដឹងថាប្រើឯងរឿងអ្វី  កាលហ្នឹង  ព្រោះថា  ពីរបីថ្ងៃនេះ  អញមានតែរឿងវិលមុខ  ក្តៅក្រហាយ  និងដំណឹងមិនល្អជាច្រើន  អញឈឺក្បាលណាស់ ។


នាយម៉េតមើលជុំវិញខ្លួន ហើយពុំហ៊ានជម្រាបឃុនបរមទេ ។  ឃុនបរមយល់ជាក់ហើយ ក៏ដេញបាវ និងអ្នកឯទៀតចេញ ពីទីនោះសិន ។  នាយម៉េតក៏ក្រាប  ហើយប្រាប់ឃុនបរមថា ៖  ព្រះបាទទានម្ចាស់  កាលពីលើកមុន  ដោយមានរឿងយល់ច្រលំ គ្នារវាងនាយវិរុទ្ធ  និង  អ្នកម្ចាស់ត្រកៀត  ដូច្នោះហើយ  ទានម្ចាស់  បានប្រើខ្ញុំ  ឱ្យតាមដាន ​រកនាយវិរុទ្ធ ដែលបានគេចខ្លួន  សូមទានម្ចាស់ជ្រាប ។


ឃុនបរមតប ៖ អើ  អញភ្លេចឱ្យសូន្យឈឹង   ហើយរឿងហ្នឹងយ៉ាងមេចហើយ  មានបានជួបវាទេ  វានៅឯណាពេលនេះ ?  នាយម៉េតតប ៖  ព្រះបាទទានម្ចាស់ ពេលនេះ នាយវិរុទ្ធពុំបានចាកចោលស្រុកដូចពាក្យដែលគេនិយាយទេ   លឺថា​ម៉ែទាំងពីររបស់អ្នកម្ចាស់ត្រកៀតបានប្រាប់ដំណឹងមុនដល់នាយវិរុទ្ធឱ្យនិរទេស  តែនាយវិរុទ្ធពុំបានរត់ទៅឆ្ងាយទេ    ថែមទាំងពេលនេះ  បានធ្វើខ្ទមមួយលើបឹង  ដែលជាទីធ្លាប់  រស់នៅ  ជាមួយអ្នកម្ចាស់ត្រកៀតទៀតផង ។  តាមអ្នកស្រុកខ្លះបានប្រាប់ថា  ទីនោះជាទីសាងស្នេហ៍ រវាងនាយវិរុទ្ធ និងអ្នកម្ចាស់ត្រកៀត ដែលកាលមុនអ្នកម្ចាស់ត្រកៀតជាកូនល្ខោន ក្នុងវត្ត ។


លោកម្ចាស់ឃុនបរម ក៏ចាប់ផ្តើមក្តៅក្រហាយជាខ្លាំងហើយប្រឹងទប់  ដើម្បីបន្តស្តាប់ នាយម៉េតប្រាប់រឿងកាលពិតបន្តទៀត ។   នាយម៉េតស្ងាត់មួយភ្លេច  ក៏បន្ត  និយាយទៀតថា ៖  ឃុនម្ចាស់ទានជ្រាប   កាលថ្ងៃដែលមានរឿង  គឺថ្ងៃលយកន្ទោងនោះ  វិរុទ្ធពិតជាបានលួចយកនូវ  មុខព្រះស័ង្ខ  ពីវត្ត  បន្លំចូលក្នុងវិមាន ជាមួយ ក្រុមល្ខោនមែន  ដោយអ្នកដឹងនាំល្ខោន  ជាលោកស្រីប្រពន្ធម៉ឺន  ពុំបានទានជ្រាបទេ   ។  ចំណែកនាងសុង៉ាម គឺជាអ្នក  រួមគំនិតផងដែរ  ដែលអាចធ្វើឱ្យការបន្លំខ្លួននេះធ្វើទៅបាន  ព្រោះនាងសុង៉ាម នៅចាំផ្លូវឯក្បាល  ក្លោងទ្វារវិមាន  ដោយមានចេតនាបង្កើត  និង ផ្តល់ឱកាស ដល់នាយវិរុទ្ធ ។  នាងសុង៉ាម  ទៀតសោតក៏ធ្លាប់ស្រលាញ់នាយវិរុទ្ធ  ផងដែរ  តែនាយវិរុទ្ធពុំចាប់ចិត្តមេត្រីទៅវិញទេ  ព្រោះដោយសារអ្នកម្ចាស់ត្រកៀត  ធ្លាប់សាងស្នេហាជាមួយនាយវិរុទ្ធតាំងតែនៅ កុមារភាពមកម្ល៉េះ  សូមទានម្ចាស់ជ្រាប ។


លោកឃុនបរមក្រោយពីបានសណ្តាប់រួច ក៏ចាប់ផ្តើមងងឹតមុខម្តង ទៀត  ហៀបនឹងដួលទៅនឹងដី  ទៅហើយ ។ ឃុនក៏បន្តទៅកាន់នាយម៉េតថា ៖  ចូរឯងត្រលប់ទៅវិញចុះ   !  នាយម៉េតក៏ក្រាបបង្គំ   លា  ឃុនបរម  ។


ឃុនបរមចាប់ផ្តើមសញ្ជឹងធ្មឹងគិតម្នាក់ឯង  រួចក៏ហៅបាវឱ្យទៅតាម ប្រុសពីរនាក់ ដែលជាអ្នកចេះល្បុក្កតោ និង គុនខ្លាំងក្លា ឈ្មោះថា  នាយ អេត និងនាយអាំ ។ ឃុនបរមនិយាយថា ៖  អេត និង អាំ  ចូរឯងចាត់គ្នា  ទៅបឹងត្រកៀត  នោះ  ហើយប្រដៅឱ្យនាយវិរុទ្ធ​ ចេញ ភូមិស្រុកនេះទៅ  បើវារឹងមិនទៅទៀត  ពួកឯងចាត់ការវាទៅ  ។  នាយ អេត នាយអាំតប  ៖ ព្រះបាទទានម្ចាស់  ស្អែកនេះពួកខ្ញុំនឹងទៅ ។


លុះយប់ឡើងដោយ នាយអេត និងនាយអាំ  បានជួបជុំមិត្តភ្ញារបស់ខ្លួន  ផឹកស៊ី  ក្នុងតាមមួយ ក្បែរកំពង់ទឹកមួយយ៉ាងសប្បាយ  ស្រវឹងឡើងដាប ក៏ត្រលប់មកផ្ទះវិញ  ដោយជិះទូកមួយម្នាក់ ព្រោះនឹងបំបែកគ្នា នៅផ្លូវខាងមុខនេះ ៕  ស្រាប់តែពេលនោះឃើញនារីម្នាក់សក់វែងត្រឹមចង្កេះ   ច្បូតសក់ ក្បែរមាត់ទឹក  ស្លៀកពាក់ពណ៌បៃតង  ហើយសៀតផ្កាត្រកៀត  ។  នាយអេត និងនាយអាំ ដែលជិះទូកបណ្តើរច្រៀងបណ្តើរ  ឃើញដូច្នោះក៏  សាកសង   ហើយនិយាយថា  នែ នាង  កំពុងចាំទូកជិះមែនទេ   ?  ជិះទៅជាមួយបងក៏បានដែរ?


នាងត្រកៀតក៏តប ៖ ចា បង  អរគុណច្រើន  អូនចង់ជិះទូកទៅជាមួយដែរហ្នឹងណា!


នាយអេត  និង នាយអាំ  សើច  ដាក់គ្នារបៀបអ្នកស្រវឹង  ដោយសប្បាយចិត្ត រួចបន្តទៀតថា  ៖  ចុះរូបអូនជិះទូកមួយណាដែរ ពៅ នួនល្អង  ឆ្លើយប្រាប់បងផងបានទេ?​


នាងត្រកៀតតបថា ៖  អូន  ចង់ជិះទូកទាំងពីរហ្នឹង!


នាយអេត និងនាយអាំសើច ហើយនិយាយទល់មុខគ្នាថា  ៖អីយ៉ា  ខ្លួនមួយសោះចង់ជិះទូកពីរផង  គ្រាន់បើ ?  នាយអាំក៏ស្រែកថា ៖  នួនល្អងប្រពឹងចិត្ត  ខ្លួនស្រីតែមួយ  ម្តេចក៏ចង់ជិះទូកពីរ  ?  នាងត្រកៀតតប  ​៖   អូនជិះបានមែនណា​!  នាយអាំសើចហើយនិយាយថា  យឺដល់ម្លឹងផង  !    ស្រាប់តែពេលនោះ  បាត់នាងត្រកៀតរូបល្អឈឹង ពីមាត់ទឹក  ។  បុរសទាំងពីរ ចាប់ផ្តើមញី ភ្នែក  ហើយងាកមើលរកនាង  តែមិនឃើញ  ស្រាប់តែ មានដៃមកភ្នែកបុរសទាំងពីរ  ។បុរសទាំងពីរងាកមើលក្រោយទូក ឃើញនាងត្រកៀតពីរនាក់ដូចគ្នា  ញញឹមដាក់ ហើយក៏ប្រែរូបរាងជាពា្រយ  ។  បុរសទាំងពីរភ័យលោតចូលក្នុងទឹក  នាងត្រកៀត ទាំងពីរនាក់អុំទូកជិតគ្នា  ហើយខ្លួនទាំងពីររលាយចូលគ្នា  ក្លាយជារូបរាងតែមួយ  ហើយឈរលើទូកពីរ  ។ ទូកទាំងពីរ  រំកិលទៅយ៉ាងលឿន  ដោយនាងត្រកៀតឈរចំទែង លើទូកទាំងពីរ ហើយដៃទាំងពីរកាន់ច្រវាមួយៗ  រួច រំកិលក្បាលនាង  ឱ្យមុខនាងនៅខ្នង ហើយ ក្បាលនាងនៅមុខវិញ  រួចស្រែកប្រាប់នាយអាំ  និងនាយអែតថា  ៖  ឃើញទេបងៗ  អូនអាចជិះទូកពីរបានមែនណា!


dfsdf


អ្នកទាំងពីរភ័យដោយព្រាយធ្វើបាប  ខំហែលទឹកសំដៅទៅច្រាំង  លុះព្រឹកឡើង ឈឺជ្រុះសក់ រៀងៗខ្លួន  ពុំអាចធ្វើការ  ជូនឃុនបរមបានឡើយ ។


លោកម្ចាស់ ឃុនបរម កំពុងតែគិតបញ្ជី ជំនាញ  ជាមួយបាវ និង  មេកា  រាងចំណាស់ម្នាក់នៅ ឯដំណាក់មុខ  ស្រាប់តែមានបាវប្រុសម្នាក់ចូលមកក្រាបបង្គំ ហើយនិយាយថា  ៖  ជម្រាបឃុនម្ចាស់   កិច្ចការដែលឃុនម្ចាស់ចាត់ខ្ញុំព្រះបាទ  ទៅឯអ្នកគុន  នាយអេត និង នាយអាំធ្វើនោះពុំបានជោគជ័យទេ  ទានម្ចាស់សូមជ្រាប ។  ឃុនបរមទាញខ្សៀ  បើត  ស្រូបយក  ផ្សែង  រួចភ្លុំមកវិញ  ហើយក៏ងក់ក្បាលបន្តិច​​  រួចនិយាយថា    ចុះ  អាវិរុទ្ធនោះ  មានចេះគុនអ្វី  ក៏វាអាចយក  ឈ្នះ អាអាំ  និងអាអេតបាន?    បាវប្រុសតប វិញថា ៖  ព្រះបាទទានម្ចាស់   នាយអាំ  និងនាយអេត  ពុំទាន់តែបាន  ទៅជួបនាយវិរុទ្ធផង  វាត្រូវខ្មោចព្រាយបីសាច  លងបន្លាចធ្វើបាប  ឈឺគ្រុន  នៅឯផ្ទះរៀងៗ  ខ្លួនហើយទានម្ចាស់​៕


ឃុនម្ចាស់ សញ្ចឹងគិត មួយស្របក់ ហើយ  ងើបដើរទៅដើរមក​ រួចក៏និយាយបង្គាប់បាវថា ៖  ចូរឯងទៅតាម អាម៉េត  មកជួបអញ ជាបន្ទាន់  ។  បាវក៏តបថា  ព្រះបាទទានម្ចាស់ លុះនិយាយរួចបាវប្រុសនោះ ក៏សសៀរ  ថយ ចេញ  ហើយបង្គំសំពះលា ឃុនចេញទៅ ។


មួយស្របក់ក្រោយមក  បាវនោះបាននាំនាយម៉េត  មកជួប លោកម្ចាស់    លោកម្ចាស់ក៏ដេញ  គ្រប់គ្នា ចេញ ខាងក្រៅសិន​ ដោយទុកឱ្យនាយម៉េត និយាយតទល់ តែពីរនាក់  ។ ឃុនម្ចាស់ ក៏សួរនាយម៉េតថា    មើ  ម៉េត  បានដំណឹងអ្វីផ្សេងទៀតទេ​​  ?  នាយម៉េតក៏ឆ្លើយទៅកាន់ឃុនបរមថា ៖


ព្រះបាទទានម្ចាស់   ខ្ញុំព្រះបាទបានស៊ើបដឹងរឿងពីរផ្សេងគ្នាទៀតហើយ    ​


រឿងទី១  គឺ  រឿង  ដែលអ្នកម្ចាស់ ត្រកៀត   បានដោះលែង  បាវប្រុសស្រី  ដោយប្រគល់ប្រាក់កាក់ជាច្រើន  ផងដែរ  អ្នកម្ចាស់ត្រកៀត ពុំបាន  យកបាវ ទៅជាមួយ  រស់នៅឯផ្ទះ ឪពុករបស់  នាងទេ ។  លោកម្ចាស់ ឃុនបរមធ្វើមុខមាំ  ហើយ  និយាយថា  អញ្ចឹងបាន គ្មានបាវណាមករាយការណ៍  ឱ្យអញសោះ   បើអញចាប់បានពួកអាអស់នេះ  អញនឹង បោះឱ្យក្រពើស៊ីតែម្តង    នាងត្រកៀតនេះពិតជាចិត្តបុណ្យខុសទំនងមែន   ។ និយាយរួចឃុនដកដង្ហើម ធំ  ហើយបន្តនិយាយទៀតថា ៖​  ហើយចុះចំណែករឿងទី២  ជារឿងអ្វី   ?  នាយម៉េតស្ទាក់ស្ទើរ  ហើយសំពះឃុនម្ចាស់ម្តង ទៀត ដោយមិនហ៊ាននិយាយ  ។  លោកឃុនបរមបន្តនិយាយទៀតថា  ៖  ចូរ ឯងនិយាយមកចុះ មិនបាច់ខ្លាចយើងទេ  យើងមិនយកទោស​​  ឬប្រកាន់  អំពើឆ្គងរបស់ឯងឡើយ  ។  នាយម៉េតតប ៖  ព្រះបាទឃុនម្ចាស់​    អ្នកស្រុករស់នៅក្បែរ  ផ្ទះឪពុក  របស់អ្នកម្ចាស់ត្រកៀតសុទ្ធសឹងតែដឹងគ្រប់គ្នា​ ថា  លោកឪពុកអ្នកម្ចាស់  គឺជាគ្រូលីមដែលពូកែខាង  ផ្លូវងងឹត   ចងខ្មោច  អំពើអាបធ្មប់់  និង  គាថា  អថ័ន វេទ  អ្នកស្រុកមិនហ៊ាន ទាំងដើរកាត់  ផ្ទះអ្នកម្ចាស់ផង ។ លោកឃុនបរមតបថា  ៖  ហើយវាពាក់ព័ន្ធ អ្វីដែល  គ្រាន់តែចេះស្តោះផ្លុំ អំពើនោះ  គ្រូណាក៏ចេះដែរ ។  នាយម៉េតតប ៖  ព្រះបាទទានម្ចាស់  ពុំមែនជា  ការចេះអថ័នធម្មតាៗទេ  គឺ  ជា អំបួរគ្រូស្មិល  សូមទានជ្រាប ។  ឃុនបរមស្លត់ចិត្ត ហើយនាយម៉េតបន្តទៀតថា  កាលពេលដែល  អ្នកម្ចាស់ត្រកៀតត្រូវលោកស្រីម្ចាស់ហែមយកទៅប្រហារជីវិតនោះ  គឺ  អ្នកម៉ែស្រស់  បានទៅពឹងប្តីគាត់ ជាគ្រូលីមឱ្យជួយអ្នកម្ចាស់ត្រកៀត ទើប កំាបិតរបស់  ពេជ្ឈឃាដ  ពុំអាចធ្វើអ្វី  អ្នកម្ចាស់ត្រកៀតបាន   ​ហើយលោកគ្រូលីមត្រូវបានក្លាយជាគម្រង់ខ្មោច  ស្អុយរលួយ ក្នុងផ្ទះ    កូនសិស្សដែលបម្រើគ្រូលីបបានរត់ចេញ  ពីផ្ទះ  នោះអស់រលីង  ដោយឃើញដូច្នោះ  សូមទានជ្រាប ។ លោកម្ចាស់ឃុនបរមក៏នឹកឃើញរឿងរ៉ាវដែល  នាងត្រកៀតនិយាយក្នុងបន្ទប់ជាមួយលោក  ដោយសម្តែងនូវអាកប្បកិរិយា  សាហាវ  ហើយលោកក៏នឹកឃើញ  សម្តីរបស់លោកស្រីម្ចាស់ហែម  ដែលបានជួបនាងត្រកៀតប្រែក្រឡាជាព្រាយសក់វែង តាមធ្វើបាបលោកស្រី ម្ចាស់ ។ ​នាយម៉េតក៏បន្តប្រាប់រឿងមួយទៀតដែល ពាក់ព័ន្ធការស្លាប់របស់លោកស្រីម្ចាស់គង់កែវ ក្នុងរទេះចោរប្លន់នោះ ៕


លោកឃុនក៏ឱ្យនាយម៉េតត្រលប់ទៅផ្ទះវិញ   លោកក៏បញ្ជា  សេនាជំនិតម្នាក់  ទៅសម្លាប់នាយម៉េតចោល  ផងដែរ ។


លោកក៏ចាត់ឱ្យបាវស្រី   ទៅតាមលោកស្រីម្ចាស់  ហែមនៅដំណាក់ក្រោយជាបន្ទាន់   លោកស្រីម្ចាស់ហែមដើរចូលមក  ហើយក៏និយាយថា ៖  ខ្ញុំស្មានថា លោកបងភ្លេចខ្ញុំបាត់ទៅហើយ  ថ្ងៃលោកបងមានអារម្មណ៍  ល្អ​ ដូចម្តេចទៅ  បានតាមគេ  មកហៅខ្ញុំបែបនេះ  លោកបងធ្លាប់ប្រាប់ថា  កុំឱ្យខ្ញុំ ជាន់ដំណាក់ ធំ   និងផ្ទះខាងក្រោយ​​​​​​​​  ឱ្យសោះ ល្គឹកណាលោកបងឈប់ខឹង ។  លោកឃុនបរមតប  កុំ បូរបាច់ច្រើនពេក   !  កាលថ្ងៃដែលនាងយកសក់  នាងត្រកៀត មកបង្ហាញ​ ក៏ នាងមកជាន់លើដំណាក់ធំដែរ ។ លោកស្រីហែមតប  ៖ លោកម្ចាស់ព្រមជឿខ្ញុំហើយមែនទេថា  នោះជាសក់ នាងត្រកៀត ។  លោកម្ចាស់ឃុនបែរខ្នងចេញ  ហើយ​ ក៏និយាយបន្តទៀតថា  ៖  ថ្ងៃនេះយើងចង់ដឹង  យប់ដែលកើតហេតុ នោះ  តើនាងឃើញអ្វីខ្លះ  ?  ចំណុចត្រង់ណាដែលនាងអះអាងថា  នាងត្រកៀតជាព្រាយ ។  លោកស្រីហែម សើចតិចៗ ហើយបន្តទៀតថា  កាលពីមុន ពេលខ្ញុំនិយាយគ្មាននរណាជឿទេ  តើឥលូវនេះមានរឿងអ្វី  កើតឡើងបានជា​​​ មកចង់ស្តាប់រឿងដ៏ឆ្កួត របស់លោកស្រីម្ចាស់ នៃសំណាក់ដែលគេពុំជឿជាក់ហើយបោះបង់ចោល ឯដំណាក់ក្រោយ  ត្រូអ្នកដ៏ទៃ សើចចំអក ទៅវិញ  លោកស្រីហែម ដើរសំដៅ ទៅកាន់ លោកឃុន ហើយមើលសម្លឹងចំភ្នែកឃុន  រួចបន្តនិយាយទៀតថា ៖    ឃុន មិនជឿ  ខ្ញុំគ្រប់បែបយ៉ាង  ព្រោះឃុនពេញចិត្តនាងនោះហើយមែនទេ !


ឃុនបរម  ក្តាប់ដៃយ៉ាងណែន  ហើយសម្តែងមុខយ៉ាងមាំ    លោកស្រីម្ចាស់ ក៏បន្តទៀតថា  បើឃុនម្ចាស់ចង់សម្លាប់ខ្ញុំសម្លាប់មក   សម្លាប់ពេលនេះ មក  ពុំបាច់ខ្លាចក្រែង  ឬយល់មុខដល់ឪ របស់ខ្ញុំទេ   ខ្ញុំសុខចិត្ត   ​ប្រសិនបើឃុនម្ចាស់ អាចរកឃើញ នូវទោសកំហុស របស់ខ្ញុំ   ដូចដែលខ្ញុំបាន រក ឃើញ នូវទោសកំហុសរបស់ នាងត្រកៀត  និងអស់ ស្រី អាវាសែ ឯទៀតរបស់លោកម្ចាស់  ដែលខ្ញុំបានយកទោស  និងសម្លាប់ចោល ក្នុងការការពារ នូវកិត្តិយស  វង្សត្រកូល  របស់ឃុនម្ចាស់ តែប៉ុណ្ណោះ  ព្រោះថា  ខ្ញុំជាលោកស្រីធំ ដែលចាត់ចែង  នឹងធ្វើតាមតាមតួនាទី  ពុំមែនខុស  ឬប្រាកចាកអ្វីទេ  ។


ឃុនបរមទាញដាវដែលព្យួរលើជញ្ជាំង  ហើយដកដាវចេញពីស្រោម  ដាក់លើស្មា របស់លោកស្រីហែម  ដោយទឹកមុខខឹងជាខ្លាំង   រួបលោកឃុនក៏បន្តនិយាយថា ៖  យើងហៅនាងមកនេះ គ្រាន់តែចង់ដឹងរឿងយប់ដែលនាងត្រកៀតក្លាយជាព្រាយ ប៉ុណ្ណោះ   យើងមិនចង់ប្រកាន់ទោសច្រើន  ព្រោះយល់ថា  នាងក៏ធ្លាប់ជាលោកស្រី  ធំ  ហើយក៏យល់មុខដល់ខ្មោចឪនាងជាម៉ឺន  តែពេលនេះ  នាងបែរជាមកចង់   មកគំរាមយើង  ទម្លាក់ទុក្ខទោសដល់យើង  ។  លោកស្រីម្ចាស់ហែមក៏តប  លោកម្ចាស់ចង់ធ្វើអ្វីដល់រូបខ្ញុំ   តើខ្ញុំមានខុសអ្វីធំដុំ ។ លោកឃុនសង្កត់ មុខដាវ លើ សាច់  ករបស់លោកស្រីម្ចាស់  ធ្វើឱ្យហូរជាឈាមតិចៗ  ស្រក់លើមុខដាវ នោះ   ហើយលោកម្ចាស់ក៏និយាយតបទៀតថា  នាងចង់ដឹងមែនទេ  !  បាន  យើងនឹងប្រាប់នាង  ​   នាយម៉េត ដែលជាអ្នកតាមដានរបស់អញ  បានប្រាប់ពី  ចិត្តប្ញស្យារបស់នាង  ព្យាបាទលើ គង់កែវនិងម្តាយនាងត្រកៀត  ដោយ ប្រើប្រាស់  បងប្រុសជីដូនមួយរបស់នាង ។ លោកម្ចាស់ក៏ចាប់ផ្តើមសង្កត់ដាវកាន់តែខ្លាំង  ចំណែកលោកស្រីហែម ចាប់ផ្តើមយកដៃទប់ដាវនោះ  ។លោកម្ចាស់ ក៏បន្តនិយាយទៀតថា   អញក៏បញ្ជា គេ ​ឱ្យសម្លាប់  អាម៉េត  មិនចង់ឱ្យរឿងនេះ  ប៉ះពាល់ដល់នាង   ឥលូវនាងបែរជាសម្តីធំ    ព្រហើនមកលើអញ  ដូច្នោះសោះ  យើងមិនគួរទុកនាងក្នុងដំណាក់ក្រោយនោះទេ  ព្រោះវាអាចនាំឱ្យ  ប៉ះពាល់ដល់អ្នកសឿន  និងបាវល្អៗដ៏ទៃទៀត   មុខនាង បែបនេះ  អញសមតែ វៃទម្លាក់​​ឱ្យក្រពើស៊ី ។  លោកស្រីហែម ក៏រត់ចេញពីលោកឃុន  ហើយរត់សំដៅទៅដំណាក់ក្រោយ  លោក  ឃុនបរមក៏បញ្ជា  ឱ្យសេនាជំនិតចាប់លោកស្រី ហែម  ទៅឃុំឃាំង  ក្រោយរោងផ្ទះបាយ​។


លោកឃុនបរមបានចាត់សេនាជំនិត  ចេញពីវិមានដើរសំដៅទៅកាន់  ផ្ទះនាងត្រកៀត  ។


ចំណែកវិរុទ្ធដែលមិនព្រមចាកចេញ  ពីបឹងស្នេហ៍  ដែលធ្លាប់សាងនូវអនុស្សាវរិយ៍ ជាមួយនាងត្រកៀតឡើយ ។  នាយវិរុទ្ធកំពុងតែបង់សំនាញ់  ស្រាប់តែពេលនោះមេឃរាងងងឹត   ភ្លៀងរលឹម ប៉ប្រុយ  វិរុទ្ធ យកបាតដៃ  ច្បូតលើមុខ  ជូតទឹកភ្លៀង ចេញ  ស្រាប់តែឃើញ រាងជានារី  ម្នាក់  ឈរលើកំពុងទឹក  ក្បែរខ្ទម  របស់ គេ   ដោយមានសំលៀកបំពាក់ ពណ៌បៃតង  សៀតផ្កាត្រកៀត ហើយទម្លាក់សក់ វែង ត្រឹម  ចង្កេះ  ។  វិរុទ្ធ ក៏អុំទូកទៅកាន់ច្រាំងវិញ  ស្រាប់តែយល់ថា ជានាងត្រកៀតវិរុទ្ធចម្លែកចិត្តជាខ្លាំង   ក៏ស្ទុះលោតចុះ  ពីទូក ហែលសំដៅទៅច្រាំងយ៉ាងលឿន  ហើយចាប់កំភួនដៃ  នាងត្រកៀត ដែលទឹកមុខនាងកំពុងញញឹមរកអ្នកដោយក្តីពេញចិត្ត  ។  វិរុទ្ធបាននិយាយថា  ត្រកៀត  អូនមកវិញហើយមែនទេ   ?​  ហើយលោកម្ចាស់ឃុនបរម  សម្រេចចិត្តដោះលែងអូនហើយមែនទេ ? នាងត្រកៀតមិននិយាយស្តីអ្វីសោះ  គ្រាន់តែញញឹម  ហើយ  យកក្បាល  ផ្អែកលើដើមទ្រូងវិរុទ្ធ  រួចនិយាយថា  ៖  អូនឈប់ចាកចេញពីបងទៀតហើយ   ហើយក៏គ្មាននរណា  អាចបំបែកយើងបានទៀតដែរ ។


វិរុទ្ធតប  បងបានដឹងដំណឹង របស់អូនអស់ហើយ  តាមរយៈអ្នកស្រុកនិយាយគ្នា  តែបងមិនអាចចូលក្នុងវិមាននោះម្តងទៀតបានទេ   បងដឹងថា ម៉ែស្រស់ និងម៉ែជី  បានចែកឋានទៅហើយ  បងពិតជាសោកស្តាយ នឹងអាណិតរូបអូនណាស់ ។


នាងត្រកៀតតប ៖  បងឈប់រម្លឹករឿងកន្លងហួសទៀតអី   ​ឱ្យវាទៅចុះ​ សំខាន់ពេលនេះ  អូនបានជួបបងម្តងទៀត  អូនមិនទៅណាចោលបងទៀតទេ ។


វិរុទ្ធក៏អោបនាងត្រកៀត យ៉ាងណែន  ហើយ  អ្នកទាំងពីរក៏រួមមេត្រី  ក្នុងខ្ទមស្នេហ៍ក្បែរមាត់ បឹងត្រកៀតយ៉ាងស្រស់បំព្រង វិរុទ្ធ  ថើបលើខ្លួនប្រាណដ៏ស្រឡូនរបស់នាងត្រកៀត  អង្អែលសព្វកាយា  នាងត្រកៀត  អោបវិរុទ្ធ  ហើយញញឹម  បើកភ្នែកប៉ប្រិម  មើលមុខគូសង្សារ  របស់នាង    វិរុទ្ធក៏ថើបលើថ្ពល់នាងបង្ហាញនូវសេចក្តីស្រលាញ់ និងការនឹករលឹក  អស់រយៈកាលច្រើនថ្ងៃណាស់មកហើយ  ដែលបានបែកគ្នា ។


ចំណែកលោកម្ចាស់ឃុនបរម បានចាត់សេនា ជាច្រើន  ដើរសំដៅទៅកាន់ផ្ទះនាងត្រកៀត  ហើយចាត់សេនា   ព័ទ្ធជុំវិញ  ផ្ទះនាងត្រកៀត     លោកក៏ដើរចូលទៅក្នុងផ្ទះ   ។  ចំណែកនាងត្រកៀតកំពុងតែរួមស្នេហ៍ស្និទ្ធ យ៉ាងផ្អែមត្រជាក់  ស្រាប់តែនាងត្រកៀតបើកភ្នែក ធំៗ  ដោយដឹង  ថា មានជនបំពាន មកលើ ផ្ទះនាង ហើយ ស្របពេលដែលវិរុទ្ធកំពុងថើបអង្អែលលើទ្រូងរបស់នាង  ទៅតាមចលនា រួមមេត្រី  ។ នាងត្រកៀត ក៏ភ្លុំ ខ្យល់ហើយសូត្រគាថា ដាក់ វិរុទ្ធធ្វើឱ្យវិរុទ្ធ  សន្លប់ ទាំងរាងកាយស្រាតននលគក  នាងត្រកៀតក៏គ្រោកឈរឡើង  ហើយ គ្រវាសដៃធ្វើឱ្យ  ស្បៃ របស់នាងមកគ្របលើខ្លួននាងវិញ   ហើយលើកដៃប្រណម្យ   ខ្លួនប្រាណនាងក៏ប្រែជាពា្រយ  លោតចូលក្នុងទឹក  ហើយធ្វើចលនាហែលទឹកយ៉ាងលឿន សំដៅទៅផ្ទះរបស់នាង នៅឯម្ខាងទៀតនៃ  បឹងដ៏ធំនេះ  ។   សក់របស់នាងត្រកៀត  ដែលអណ្តែត លើផ្ទៃទឺក  នោះប្រៀបបានទៅនឹង  ប្ញស ត្រកៀត  ឬកំប្លោក ដែលដាំដូង អណ្តែតលើផ្ទៃទឹកដែរ  ​។  ពេលនោះ  អ្នកដែលរកត្រី  ឃើញ  ក៏និយាយថា  ប្ញសកំប្លោកអ្វីក៏រសាត់តាមខ្សែទឹកលឿនយ៉ាងនេះ  ក៏យកច្រវាទូក  កៀសឆ្កឹះ មើល  ស្រាប់តែវែកទៅឃើញ  មុខនាងត្រកៀតពណ៌បៃតងភ្នែកក្រហម  បើកមាត់  អ្នកនេសាទនោះ ភ័យក៏លោតចុះទឹក ហែលយ៉ាងលឿន  ។ នាងត្រកៀតក៏មកដល់ផ្ទះរបស់នាង ដោយយកសក់របស់នាងដើរ  សួ​​ តាមមែកស្វាយក្បែរផ្ទះនោះ ពុំឱ្យទាហាន  សេនាព័ទ្ធជុំវិញផ្ទះនោះដឹងឡើយ ។


លោកឃុនបរមដើរចូលដល់ទី អាសនៈរៀបគ្រឿងរណ្តាប់ធំ  លោកក៏ប្រឹងស្វែងរក នាងត្រកៀត  នៅក្រោយវាំងនន  ដែលគ្រូលីមធ្លាប់ប្រើសម្រាប់  បាំង ពេលមើលជម្ងឺ  ឬសូត្របាលីផ្សេងៗនោះ  ស្រាប់តែឃើញនាងត្រកៀត  ក្នុងរូបរាងជាមនុស្សធម្មតា​ ។  លោកឃុនបរម ក៏ស្ទុះទៅអោបនាង  តែនាងគេចចេញយ៉ាងលឿង  ដូចជាស្រមោល  ។  នាងត្រកៀតនិយាយទៅកាន់  ឃុនបរមថា  ៖  លោកឃុនម្ចាស់  ឆាប់ត្រលប់ទៅវិញភ្លាម   បើមិនដូច្នោះទេ   នឹងមានគ្រោះអន្តរាយ  ធំហើយ ។  ឃុនបរម  ដើរសំដៅទៅ រកកៅអីមួយ ហើយអង្គុយ  រួចដោះមួក ចេញ  ហើយនិយាយថា  ៖  យើងដឹង  ថា យើងមិនអាចឈ្នះនូវ មន្តគាថា នាងបានទៀតទេ  ព្រោះនាងមិនដូចពីមុនទេ  ដែលជានារីទន់ភ្លន់  ទន់ខ្សោយម្នាក់ ។ នាងត្រកៀតតប ទាំងសំឡេង  ធំ  ជាព្រាយថា ៖  បើដឹងរឿងហើយ  ឆាប់ចេញភ្លាមទៅ ។ ​លោកម្ចាស់ឃុនបរម  ដកដាវពីស្រោម ពាក់កណ្តាល ហើយក៏បិទវិញលឺសូរថា ច្រាក  រួចលោកក៏ងើបឈរ  ដោយនិយាយថា ខ្ញុំមិនទាន់ដាច់ចិត្តពីនាងនៅឡើយ ទេ  ម្យ៉ាងខ្ញុំមកនេះ  ព្រោះចង់បំផ្លាញ បារមីរបស់នាងចោលផង ។  លោកឃុនក៏ស្ទុះ  ទាត់កំទេច នូវទីអាសនៈ  នោះចោល  នាងត្រកៀតក៏ស្រាប់តែប្រែរូបជាព្រាយ  បង្ហាញសក់វែងៗ ភ្នែកក្រហម   ហើយសក់នោះក៏រុំ  ក របស់ឃុនបរម ហើបជើងផុតពីដី  ឃុនបរមប្រើដាវកាប់សក់នោះ  ដាច់   សក់នោះបានរុំដៃកាន់ដាវ ហើយក៏រុំបាន  នូវ ក  របស់លោកម្តងទៀត  លោកនិយាយថា  ៖ នាងឯង ជាព្រាយបិសាច ឆាប់លែងយើងភ្លាមទៅ  នាងត្រកៀត  នាងត្រកៀតក៏តប  ៖  យើងនឹងសម្លាប់ឯង  ហាហា  ឯងហ៊ានមកបំផ្លាញ  ទីអាសនៈរបស់គ្រូនៃអញ  ផង  ​ស្លាប់ទៅ  !    លោកឃុនស្រែកហៅសេនាដែលយាមខាងក្រៅចូល  មកដល់ភ្លាម   បាញ់ធ្នូរុំដោយភ្លើង  ទៅកាន់នាងត្រកៀត  នាងត្រកៀត ហា មាត់ ធំប៉ុន មាត់ពាង  ហើយ ខ្ជាក់ទឹក  បាញ់ពន្លត់ភ្លើង នោះបាន    នាងត្រកៀតស្រែកខ្លាំងៗ ហាហាហា  ពួកសេនា និងលោកម្ចាស់ យកដៃបិទត្រចៀកនឹងសំឡេងខ្ទរ  នោះ  ធ្វើឱ្យរញ្ចួយផ្ទះ  ។  ពួកសេនានាំគ្នា  លើក  លោកឃុនចេញ  ពីផ្ទះនាងត្រកៀត  ត្រលប់ទៅវិមានវិញ   នាងត្រកៀកក៏ស្រែកពីក្នុងផ្ទះមកថា  ៖  ពួកឯងឈប់មកឱ្យយើងឃើញមុខទៀតណា  បើធ្វើឱ្យយើងខឹង  យើងនឹងធ្វើឱ្យពួកឯងស្លាប់មិនខាន ហាហាហា។  ចំណែកអ្នកស្រុកដែលដឹងរឿងនាំគ្នា  រើផ្ទះ  ចេញ  លែងហ៊ានរស់នៅក្បែរផ្ទះ គ្រូលីមទៀតហើយ ព្រោះដឹងថា  មានព្រាយជាទាយាទបន្ត  ពីគ្រូលីម ។


នាងត្រកៀតក៏ចាប់ផ្តើមរៀបចំគ្រឿងរណ្តាប់ទី អាសនៈវិញរួច ត្រលប់ ទៅរក  វិរុទ្ធនៅមាត់បឹងដ៏ធំ នោះ  ហើយ  នាងក៏ផ្លុំនូវខ្យល់ដាក់វិរុទ្ធ​​​​​​​​​ឱ្យដឹងខ្លួន​ឡើងវិញ​ ​  ។ នាងខាំត្រចៀកវិរុទ្ធ ថ្នមៗ  វិរុទ្ធក៏ដឹងខ្លួន  ហើយទាញ  នាងត្រកៀតផ្តួលខ្លួនលើដីម្តងទៀត  អ្នកទាំងពីរក៏សើច  ហើយវិរុទ្ធចាប់ផ្តើម  ថើបលើ  ក ស្រស់ស្រី   នាងក៏ យកដៃអោប  អង្អែល ក្បាលវិរុទ្ធដែលកំពុង ថែរថើប  នាង  ដោយក្តីស្រលាញ់ ។


លុះលោកម្ចាស់ឃុនបរមមកដល់វិមានវិញ លោកម្ចាស់    សម្តែងអាក្ការៈភ័យ  ស្លន់ស្លោ  ខឹងសម្បាជាខ្លំាង  ក៏បញ្ជាឱ្យបាវប្រុសម្នាក់  ស្វែងរកគ្រូ  ណាដែលចេះ នូវមន្តខ្លាំងដើម្បីបង្រ្កាបនាងត្រកៀត  និង  ឱ្យនាងត្រកៀតបន្សាបគ្រូបាធ្យាយរបស់នាង  ចេញ  ឱ្យទាល់តែបាន ។


លោកស្រីម្ចាស់  និងអ្នកម្ចាស់ក្នុងវិមានផ្សេងៗ ក៏ព្រមជឿ តាម  សម្តីហែមថា  នាងត្រកៀតជាព្រាយ ។ ម្នាក់ៗនាំគ្នា  សុំលោកម្ចាស់ទៅវត្ត  ដើម្បីបាននូវខ្សែ  កថា  និង  យ័ន្តការពារខ្លួន កុំឱ្យនាងត្រកៀតមករកខ្លួន ។​ ចំណែកបាវនៅឯផ្ទះតូចវិញ នាំគ្នា រត់មកផ្ទះធំអស់   មិនហ៊ានស្នាក់នៅទៀតទេ  ទោះបីនាងត្រកៀតឈប់នៅក៏អារម្មណ៍នៅតែដិតដាម  ខ្លាចរអាជាពន់ពេក ។


ចំណែកលោកស្រីហែមដែលនៅឃុំឃាំងខាងក្រោយ  ផ្ទះបាយវិញ  សើចយ៉ាងខ្លាំងព្រោះ  ដឹងថា  លោកម្ចាស់ឃុន ត្រូវព្រាយនាងត្រកៀតធ្វើបាប  ក្នុងពេលនោះ  លោកស្រីម្ចាស់សេង នាំលោកស្រីម្ចាស់សំអប់ និងលោកស្រីម្ចាស់ ណេន  មក បញ្ឈឺ  ក្លែមពាក្យលែបខាយ ផ្សេងៗ។ លោកស្រីសេង  ក៏ដើរក្បែរទីឃុំឃាង  នោះ ហើយនិយាយថា  ៖  នាងសើចស្អី​ នាងមិនមែនលោកស្រីម្ចាស់  ដូចកាលពីមុនទេ​   អំណាចនាងធំណាស់មែនទេ   យើងគុំយូរ ហើយ ពេលនេះជាពាក្យដែលនាងត្រូវសងវិញ   យើងចាំបានណា​ កាលដែលយើងមកដំណាក់ធំដំបូង ជាអ្នកសេង  នាងបានធ្វើបាបយើង   តែដោយយើងឆ្លាត  ធ្វើជារណបនាង  ទើបយើងអាចឈរបានដល់ពេលនេះ ។  លោកស្រីហែមតប ដោយស្តោះទឹកមាត់ ហើយនិយាយថា ៖  ទុកពេលឱ្យឆ្កែមួយក្បាល ឡើងទីខ្ពស់  ឆ្កែវាបានមកខាំយើង  បែបនេះសោះ ។  លោកស្រីសេងតប  ៖ យើងមិនខ្វល់នឹងសម្តីប្រមាថរបស់នាងឯងទៀតទេ   មើលសម្លៀកបំពាក់ពេលនេះទៅ  សួរថា  តើនរណាជាឆ្កែ  នរណាជាមនុស្ស ។  លោកស្រីសេងបានយកសាជី ដាក់បង្អែមគ្រាប់ឈូក មកបង្ហាញលោកស្រី ហែមរួចនិយាយថា ៖  នេះ ណាអ្នកបង ខ្ញុំបានសុំលោកម្ចាស់  ដើម្បីយកបង្អែមនេះ មកឱ្យ  បងស្រី  ទំរំាតែលោកម្ចាស់អនុញ្ញាត  ខ្ញុំយំ អស់ទឹកភ្នែក  ច្រើនណាស់   ហាហា   ។  លោកស្រីហែមតប  ៖ នាងស្រីល្បិចច្រើន !


លោកស្រីសេង ក៏ចាក់បង្អែមចោលមុខទីឃុំឃាំង ហើយសើចដើរចេញទៅ​។


នៅឯបឹងធំ  មានផ្កាត្រកៀតរីកស្រស់រហង់  វិរុទ្ធបានបេះផ្កាត្រកៀតមកសៀតលើ  ទងត្រចៀកនាងត្រកៀតម្តងទៀត  ហើយថើប លើថ្ពល់នាងដោយនិយាយថា   ទីបំផុតយើងបានជួបគ្នាហើយ ។ នាងត្រកៀតក៏ ញញឹមហើយអោបវិរុទ្ធ  ក៏នឹកដល់គ្រាផ្សេងៗដែលនាងនៅក្នុងវិមាន ជាពិសេសគុំលើលោកស្រីម្ចាស់ហែម ដែល  ធ្លាប់ធ្វើបាបនាង  ។


ថ្ងៃមួយវិរុទ្ធនេសាទត្រី ហើយយកត្រីទៅលក់នៅឯផ្សារ  មុននឹងទៅវិរុទ្ធបានមកថើបនាង ត្រកៀតម្តងទៀត  ដោយនិយាយថា​ ៖  ថ្ងៃនេះបងទៅផ្សារ  អូនចង់បានអ្វីទេ  ?  នាងត្រកៀតតប ៖  ចង់បានម្សៅយីហ៊ុន  និង ក្រដាសក្រហម លាបបបូរមាត់ ។  និយាយរួចវិរុទ្ធយកដៃ ក្តិចចង្ការនាងត្រកៀតហើយ និយាយថា  អូនត្រកៀតស្រស់ណាស់  មិនបាច់តុបតែងខ្លួនក៏ស្អាតដែរ   និយាយរួចវិរុទ្ធ ដើរសំដៅទៅផ្សារ  ដោយ រែកនូវឥវ៉ាន់ផ្សេងៗសម្រាប់លក់ ។


ជួនពេលនេះ  លោកស្រីម្ចាស់ សេង  លោកស្រីម្ចាស់  ណេន និង លោកស្រីម្ចាស់ សំអប់  បាននំាបាវបំរើប្រុសស្រី ជិះទូក  ដើរកំសាន្ត  និង  ឆ្លៀតទៅសួរសុខទុក្ខ    ម្តាយរបស់លោកស្រី  ម្ចាស់សេងផង   ។   បន្ទាប់ពីសុំការអនុញ្ញាតពីលោកឃុនបរមរួច   ពួកបាវរៀបចំ  របស់របរដាក់លើទូក ពីរ   ចំណែកទូកនាំមុខ មាន  ដំបូលក្រណាត់ស្បៃ  និងជ័ររំយោលផ្កាស្អាត ជា  ទូករបស់លោកស្រីៗ   ដោយមានបាវស្រីម្នាក់ជាអ្នកអុំ  និងបាវស្រីម្នាក់ទៀត ជាកន្សៃ ។


ទូកកណ្តាលបានស្គរ  ដៃ និងទ្រ   លេងភ្លេងបណ្តើរ  ច្រៀងបណ្តើរ  ចាប់ពីចាកពីកំពង់ផែរហូតមក ។  អ្នកស្រីម្ចាស់​ សំអប់ដៃកាន់ផ្លិត  បក់ ឱ្យ អ្នកស្រីម្ចាស់  សេង   ដើម្បីយកចិត្តយកថ្លើម  ។  លុះក្បួនទូកទាំងបីអុំ មកដៃទី  ព្រែក ដែលស្ងាត់  បាំងដោយព្រៃ  និងសំឡេងសត្វ ស្លាប  បូល គួរព្រឺក្បាល  ស្រាប់តែពេលនោះ  អ្នកស្រីម្ចាស់ ណេន ឃើញ  ឬស  កំប្លោក  ដែលអណ្តែតដាំដូង ក៏  ចាំក្របួចមើល  ក៏ឃើញថាជាកំប្លោកមែនក៏បាត់ភ័យ  ។  ស្រាប់តែ ពេលនោះទូកដែលនាំមក របស់លោកស្រី  កើលនឹងអ្វីម្យ៉ាង  ធ្វើឱ្យទូក  ឃ្លេងឃ្លោងៗ  ហៀបនឹងលិច  ។  លោកស្រីៗ នាំគ្នាភ័យ ស្រាប់តែមានឬសកំប្លោកត្រកៀត ម្យ៉ាង  វែង  អណ្តែតក្បែរ  ទូកនោះ  លោកស្រី សេងចង្អុលទាំងភ័យ រួចនិយាយថា ៖  នាងពីរនាក់  ហើយនោះស្អី  គេ  ទៀតហើយ​!  លោកស្រី ណេន  លូកចាប់  ស្រាប់តែមានដៃ ពណ៌បៃតង  ក្រចកខ្មៅវែង  ចេញពីទឺក  ចាប់ដៃលោកស្រីណេនជាប់  លោកស្រីៗនាំគ្នាស្រែក  យ៉ាងខ្លាំង ។  ពួកបាវប្រុសៗនាំគ្នា​ចាប់ទាញ បេះដៃ  នោះចេញពីដៃលោកស្រីណេន  ទាំងភិតភ័យ    ហើយនាំគ្នាប្រញាប់ប្រញាល់  អុំទូកបកក្រោយវិញ  ដោយសំដៅទៅវិមានប្រាំពីរល្វែង ។  នាងត្រកៀតផុសចេញពីក្នុងទឹក  ឈរលើ​  ដើមកំប្លោក មួយគុម្ពធំដែលអណ្តែតលើទឹក    ក្នុងរូបរាងជាព្រាយ  សក់វែងហៀររហូតដល់អណ្តែតពេញទឹក  ក្បែរនោះ   ។  នាងត្រកៀតទាញ ទ្រអ៊ូរបស់ ក្រុមបាវអ្នកចម្រៀងនោះ  យកមក  ដេញ ជាសំឡេងម្យ៉ាង  ឡើងថ្លង់  គងរំពង រហូតធ្វើ​​ឱ្យហ្វូងក្អែក នាំគ្នា ផ្អើល  ចេញពីព្រៃ    ហើរបុកលោកស្រីៗ  ធ្វើឱ្យ មុខមាត់  ប្រឡាក់ប្រលូក  ពេញ   ។  នាងត្រកៀតក៏សើច ហាហាហា   !  ទូកទាំងបីមកដល់ច្រាំង  នាំគ្នារត់ប្រឡាក់ភូកពេញសម្លៀកបំពាក់   ខ្ទេចខ្ចី គ្មានសល់ ។


លុះមកដល់វិមានវិញ  លោកស្រីសេង និងលោកស្រីទាំងពីរមក  យំ  រៀបរាប់អំពី  ព្រាយនាងត្រកៀតបឹង​ នោះ  ធ្វើបាប ណាស់  លោកស្រីសេងនិយាយថា  លោកបង  លោកបង   គួរឱ្យខ្លាចណាស់  ពេលនេះ  អូនលែងហ៊ានចេញពីដំណាក់ទៀតហើយ​  ព្រោះថានាងត្រកៀតនោះ វាសាហាវមែនទែន  លងទាំងថ្ងៃត្រង់​ មិនដូចខ្មោចព្រាយឯទៀតៗដែលគេរៀបរាប់ក្នុងរឿងព្រេង ថាលងតែពេលយប់​ ។  លោកម្ចាស់  ក៏ស្រែកហៅបាវស្រីៗនាំ លោកស្រីទាំងបីទៅងូតទឹក ជំរះ  នូវ  ភក់  ចេញ ហើយលោកម្ចាស់ក៏បន្តនិយាយទៅកាន់បាវប្រុសៗទាំងអស់ថា  យ៉ាងមេចហើយពួក  អាដែង  រឿង អញ  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ  ទៅរកគ្រូ  អាគមពូកែដើម្បី  យកឈ្នះ  បារមីគ្រូស្មិលរបស់នាងត្រកៀតនោះ  បានសាច់ការយ៉ាងណាហើយ ?


បាវម្នាក់តប ៖  ព្រះបាទទានម្ចាស់ ពេលនេះ ក្រុមសេនា  លោកម្ចាស់  និង​ បាវឯទៀត  នាំគ្នាចុះទៅតាមភូមិស្រុក ផ្សេងៗដើម្បីប្រមែលប្រមូល  រកគ្រូ  ៗ​  ដែលពូកែ  សូមទានម្ចាស់ជ្រាប។


លោកម្ចាស់  គ្រវាសដៃ  គ្រវែង  ចានដាក់ផ្លែឈើ ទៅកាន់បាវនោះ  ហើយនិយាយបន្តទៀតថា ៖  ហើយចុះ​ អញឱ្យ  រកយូរណាស់  អង្កាល ទៅ​ ទើបប្រមូលបាន !


ពួកបាវនាំគ្នាក្រាបបង្គំ  ហើយនិយាយថា  សូមទានម្ចាស់  អភ័យ  ផង  មូលហេតុដែលដើរប្រមូលគ្រូ  ពូកែៗ  យកមកនោះ  ពិបាកណាស់  ព្រោះគ្រូខ្លះ  ពុំសូវ សម្តែងមន្ត ផ្តេសផ្តាស ឱ្យដឹង ទេ   គឺលាក់ចំណេះ  នោះ  សូមទានម្ចាស់ជ្រាប ។​


ឃុនម្ចាស់បរម  ក៏ដេញពួកបាវទាំងនោះចេញ  ពីដំណាក់សិន ។  ចំណែកនាងត្រកៀត ក៏ដើរចេញពីផ្ទៃបឹង   មកចូលក្នុងខ្ទម  ហើយ  រៀបចំ ទុកដាក់  ដាំស្ល  រង់ចាំ  នាយវិរុទ្ធមកវិញ  ។ នៅពេលដែលធ្វើការផ្ទះ  នាងត្រកៀតមើលឆ្វេងមើលស្តាំ  ដោយពុំឃើញមនុស្សជុំវិញខ្លួននាង  នាង ក៏ប្រែកាឡាខ្លួនជាព្រាយ មានសក់វែង    យកសក់ទាំងនោះ  ធ្វើកិច្ចការផ្សេងៗ ដូចជា  កាន់អំបោសបោសផ្ទះ   បោកខោអាវ   លាងសម្អាតភាជនៈ   ដងទឹកដាក់ពាង  និង  ជូតកម្រាល រនាប៕ ​ខ្លួននាងអង្គុយ នៅលើគ្រៃ បាំងដោយ  ក្រណាត់ស្បៃដែលនាង បោកគួករួចហាលនោះ​   ​នាងកំពុងតែប្រើដៃនាងផ្ទាល់ដើម្បីត្បាញ  រវៃបង្វិលខ្សែអំបោះ ។


នាយវិរុទ្ធ  ដើរមកលបៗដើម្បី  ពញ្ញាក់​​  នាងត្រកៀតជាសង្សារកំណាន់ចិត្ត ខ្លួន   ដោយដើរលបៗ  នៅក្រោយស្បៃដែលបោកសម្អាតរួចនោះ  ហើយ  ទាញស្បៃនោះចេញ ​ស្រាប់តែឃើញរូបរាងនាងត្រកៀតជាព្រាយ   នាងត្រកៀត  ក៏ ប្រែរូបធម្មតាវិញ  សក់ដែលវែងបានរួញ ខ្លី  ហើយរបស់របរ  ចាន  ធុងទឹក  និង អំបោស  ធ្លាក់រាយរប៉ាត់រប៉ាយ  ពេសពេញ  ផ្ទះ និងទីធ្លា ។   វិរុទ្ធ  ពុំមានចិត្តភ័យតក់ស្លុងនឹងរូបរាង របស់នាងត្រកៀតទេ  ថែមទាំងរត់សំដៅមករកនាង  ហើយ សួរនាងថា ៖  ត្រកៀត  តើហេតុអ្វីបានជាអូនក្លាយជាបែបនេះ ?  តើមានរឿងអ្វីកើតឡើងចំពោះអូន ?  អូនជាខ្មោចបិសាចមែនទេ?


នាងត្រកៀតមិនមាត់ឆ្លើយតបទេ  ហើយបេះដៃវិរុទ្ធចេញ  រួចយំ  ដោយនិយាយថា ៖  អូនក្លាយជាខ្មោចបិសាច  អាក្រក់ណាស់មែនទេ   !  ពេលនេះ អូនលាចេញពីបង  ហើយ   អូនគឺជាបិសាច  ពិតមែន  ។  នាងត្រកៀតរត់សំដៅទៅមាត់បឹង  ក្បែរផ្ទះខ្ទមនោះ  វិរុទ្ធរត់តាម  ហើយស្រែកថា  ត្រកៀតឈប់សិន  នាងត្រកៀតក៏ឈប់   ហើយវិរុទ្ធ ក៏អោបនាងត្រកៀតជាប់ រួចនិយាយថា ៖  ((  ទោះបីជាអូន  ជាទេពធីតា​  ជាខ្មោចព្រាយបិសាច  ក៏បងនៅតែថែរក្សាចិត្តស្រលាញ់រូបអូន  រហូត  មិនអាចផ្លាស់ប្តូរបានទេ     ។  បងស្រលាញ់អូនមិនមែនអាស្រ័យលើ  ភាពឆើតឆាយ  ដែលរូបអូនមានតែមួយមុខនោះ  ទេ  គឺ   បងស្រលាញ់ អូន  ជារូបអូន  ទោះ  បីខ្លួនប្រាណអូនផ្លាស់ប្តូរ ទៅជាអ្វីក៏ដោយ  ក៏បងស្រលាញ់អូន គ្មានប្រែឡើយ)  ។  នាងត្រកៀតយំយែក  ចំណែកវិរុទ្ធអោបនាងពីក្រោយ ហើយថើបលើ  កញ្ចឹង កនាងថ្នម  រួច  ថើបផ្តិតយក ទឹកភ្នែកចេញដែលស្រក់លើថ្ពល់ នាងត្រកៀត  ។


Untitled


វិរុទ្ធ ​ចាប់ច្បូតសក់នាងត្រកៀត  យកមកថើប  ហើយច្រៀងបំពេររូបនួននាងបិសាច  ដោយត្រកងបីស្រីនួនល្អង  ដាក់លើ  គ្រៃមុខខ្ទម   ។ វិរុទ្ធ  បានយកក្បាលនាងត្រកៀតមកកើយលើភ្លៅ  ខ្លួនហើយ  អង្អែលខ្នងនាងតូច   ដោយទឹកមុខញញឹម  ក្នុងបំណងលួងលោមស្រីនួនល្អង  ។


ពួកបាវ និងសេនាលោកឃុនបរម បាននំាគ្រូ៥នាក់  ទៅជួបឃុនបរម  ហើយឃុនបរមក៏ចាត់ គ្នីគ្នា ពលសេនា  ទៅផ្ទះរបស់នាងត្រកៀតម្តងទៀត  ។ គ្រូទាំងប្រាំនោះ  រៀបចំពិធីនៅមុខផ្ទះនាងត្រកៀត  ចំណែកឃុនបរម អង្គុយក្បែរនោះដោយមានបាវនិងសេនា ឈរអម ។  ចំណែកនាងត្រកៀតដែលនៅខ្ទមជាមួយ វិរុទ្ធ  ចាប់ផ្តើមក្តៅក្រហាយ  ស្រែក  ថា  ៖  ក្តៅណាស់  ឈប់សូត្រទៅ  ឈប់សូត្រទៅ  ។  វិរុទ្ធ  បី នាង ត្រកៀតទាំងក្តីបារម្ភ ហើយ គួកក្រណាត់  ដណ្តប់លើកាយស្រី  និងថ្ងស់របស់នាង ។  នាងត្រកៀតចាប់ផ្តើមធ្វើទុក្ខ ប្រែជាបិសាច  វិរុទ្ធ  ចាប់ដៃនាងត្រកៀតជាប់  ហើយស្រក់ទឹកភ្នែក  ហើយនិយាយថា ៖  ត្រកៀត អូនមានរឿងអ្វី  តើបងគួរធ្វើយ៉ាងណាដើម្បីជួយអូន    ហេតុអ្វីគូស្នេហ៍របស់យើង  ជួបតែរឿងកំសត់បែបនេះ ។


នាងត្រកៀតក៏ចាប់ផ្តើម រត់ទៅរកទីពិធី ដែលធ្វើនៅផ្ទះ  នាង ហើយនាយវិរុទ្ធក៏រត់តាមនាងផងដែរ​ ។  ស្រាប់ទៅដល់ភ្លាម  គ្រូទាំងប្រាំនាក់សើច  ហ្អាហ្អា  ទីបំផុតនាងមកដល់ហើយ !  នាងត្រកៀតដែលមានរូបរាងជាបិសាចក៏ចង្អុល គ្រូទាំងប្រាំ  ហើយនិយាយថា ៖ អាគ្រូចង្រៃ យើងគ្មានគំនុំ អ្វីនឹង  ឯងទេ   ម្តេចឯងមកធ្វើបាបយើង  ។  និយាយរួចនាងក៏បើកភ្នែកមើលឃុនបរមហើយ និយាយទៀតថា ម្តងនេះយើងនឹងចាប់កាច់ ករបស់ឯង  ហុតឈាមតែម្តង ។  ឃុនបរមតប ៖  ត្រកៀត មុនដំបូង យើងគិតថា គ្រាន់តែចង់បន្សាប  គ្រូស្មិលចេញពីរូបរាងនាងទេ  តែ  គិតយូរៗទៅ  ប្រសិនបើយើង ទុកនាង នាងមុខជាកំចាយ រូបអញជាមិនខាន  ដូច្នោះ អូនត្រូវតែកំចាយនាងមុន  ព្រោះពេលនេះ នាងមិនមែន  អ្នកម្ចាស់ត្រកៀតរបស់អញ ទេ  នាងជាព្រាយតិរច្ឆាន  រូបរាង គួរ​ឱ្យខ្ពើម គួរឱ្យខ្លាច ។  និយាយរួចគ្រូ ទាំងប្រាំ គប់  សណ្តែក  ល្ង  អង្ករ  ពោត និង  ធញ្ញជាតិផ្សេងទៀត​ មកលើនាង  ធ្វើឱ្យនាងស្រែក កងរំពង ។  វិរុទ្ធមកដល់អោបនាងត្រកៀត ហើយ  ស្រែកថា  ពួកឯងធ្វើស្អីដាក់ត្រកៀត ហ្នឹង !    វិរុទ្ធស្ទុះ ទៅបំផ្លាញ គ្រឿងពិធីរបស់ពួកនោះ  លោកឃុនបរមតប  អាវិរុទ្ធ   តើ  ពួកឯងចាប់អាវិរុទ្ធ  ចងហើយវៃវាទៅ  ។  បាវតប  ៖ព្រះបាទទាន   វិរុទ្ធត្រូវគេចង ហើយវៃ  ។  ចំណែកនាងត្រកៀតត្រូវគ្រូនោះ    យកកំបិតស្នៀតខ្លីផ្លុំសូត្រៗ  ហើយ ចាក់ចំពោះនាង  នាងត្រកៀតក៏រត់ចូលក្នុងផ្ទះ  ទៅរកទីអសនៈ របស់នាង  ដោយប្រើសក់នាង  ទប់ទ្វារបន្ទប់ជាប់ ។  លោកឃុនបរមស្រែកទៅកាន់បាវថា   ពួកឯងបើកទ្វារបន្ទប់ឱ្យបាន    ។  នាងត្រកៀត ដោះកំបិតស្នៀតនោះចេញបាន  ហើយនិយាយទៅកាន់ទីអសនៈគ្រូធំរបស់នាងថា    ឱម​មហាគ្រូអញ អើយ  ពេលនេះ មុខជាចាញ់  គេ  ហើយបញ្ចប់ត្រឹមទាយាទជាមនុស្សស្រីហើយ   តើអញធ្វើយ៉ាងណាដើម្បី  កំចាយពួកនោះបាន ។  ស្រាប់តែពេលនោះ  ឃុនបរម ពេលសេនា និងគ្រូទាំងប្រាំនោះ  ទម្លាយទ្វារចូលបាន  នាងត្រកៀត កៀបជើងលើធ្នឹមពិដាន  សំយុងក្បាលនិងសក់ចុះក្រោម ហើយស្រែកថា  ហាហា ពេលនេះពួកឯង  មករកស្លាប់ទាំងពស់គ្នាហើយ  ។  នាងត្រកៀត ប្រើសក់ ​រឹតចង ក  អ្នកគ្រប់គ្នា  ហើយលោតចុះ  យកក្រចកខ្វេះ ខួររបស់គ្រូទាំងប្រាំបោះចេញមកក្រៅ  ។  ពួកពលសេនា  ត្រូវរឹតដោយ  សក់ក្អួតឈាម  ស្លាប់  ចំណែកឃុនបរម  កាន់ដាវកាប់នាងត្រកៀត  នាងត្រកៀតសើចហាហា  ហាហា  ពេលនេះ  យើងមិនលើកលែងឱ្យឯងទៅវិញ  ទេ    នាងត្រកៀត  ក៏យកដៃគ្រវាស  ដាវរបស់ឃុនបរមចេញ  ហើយនាងប្រើសក់រឹត ឃុនបរមជាប់ ប្រៀបដូចពស់ថ្លាន់  រឹតរំពារ ។  នាងត្រកៀតហាមាត់  យ៉ាងធំ  បម្រុងនឹង លេបក្បាលឃុនបរម ​ស្រាប់តែពេលនោះវិរុទ្ធដែលរើខ្លួនចេញរបួសពេល កាយ  ក៏ដើរចូលក្នុងបន្ទប់ ហើយស្រែកថា  ត្រកៀត  ឈប់សិន  អូន​ ឈប់សាងបាប ជាមួយមនុស្សអាក្រក់បែបនេះ  ទៅ  ។  នាងត្រកៀតដែលហាមាត់ធំ  នោះ ងាក ក្រឡេកមើលវិរុទ្ធ  ហើយ   ក៏ប្រែជារូបធម្មតា វិញ ។ លោកឃុនបរម  រួចពីការរឹតរបស់សក់នោះ  ក៏ភ័យតក់ស្លត់អង្អែលក  របស់ខ្លួន ។


នាងត្រកៀតក៏ញញឹមដាក់វិរុទ្ធ   វិរុទ្ធ  ក៏ដើរមករកនាងត្រកៀត  ស្រាប់តែពេលនោះឃុនបរម បោះ ខ្សែ ដែលមានបន្តោងរូបព្រះពុទ្ធ  លើរូបនាង ត្រកៀត  ធ្វើឱ្យខ្លួននាងត្រកៀតចេញផ្សែងប្រៀបដូចជាចាក់ ទឹកលើរងើកភ្លើង    នាងត្រកៀតក៏ដួលសន្លប់ លើរនាប  ។  វិរុទ្ធ  ចាប់យកដាវ  បានហើយគំរាមឃុនបរមថា ៖  ឯងឆាប់  ចេញពីទីនេះ ភ្លាម  មុនយើងផ្លាស់ចិត្ត  បើឯងនៅតែបន្ត បំពាន  ធ្វើបាបត្រកៀតទៀត  យើងមិនលើកលែងទោសឱ្យឯងទេ  យើងនឹងតាមរកឯង សម្លាប់ឯងចោល ។  ឃុនបរមក៏រត់ចេញពីបន្ទប់នោះ  ចំណែក  វិរុទ្ធ  ស្ទុះទៅទាញខ្សែ ដែលមានបន្តោងព្រះពុទ្ធចេញ  ហើយ  អោបបីនាងត្រកៀតដែលសន្លប់ស្តូកស្តឹង ។ ឃុនបរម នៅក្រៅបន្ទប់ ក៏ទាញទ្វារបន្ទប់បិទ ហើយ  បោះគុបភ្លើង  ដុតផ្ទះនាងត្រកៀតចោល ។   វិរុទ្ធដោយស្មោះស្ម័គ្រ នឹងនាងត្រកៀត ក៏ខំបីនាងត្រកៀតចេញពី ភ្លើងឆេះ  តែពុំអាចរត់រួចឡើយ ដោយដឹងថា ពេលនេះជាទីចុងក្រោយវិរុទ្ធក៏ដាក់ត្រកៀតចុះ ហើយ អោបនាងត្រកៀតដោយនិយាយថា  ៖  ពេលនេះ គ្មាននរណាមកបំបែកយើងបានទេ  វិរុទ្ធញញឹម ទោះមានរងើកភ្លើងធ្លាក់លើខ្លួនយ៉ាងណាក៏ដោយ  ហើយបន្តនិយាយទៀតថា  ទីបំផុតយើងបាននៅជាមួយគ្នារហូតហើយ។ ភ្លើងក៏បន្តឆាបឆេះផ្ទះត្រកូលរបស់នាងត្រកៀតគ្មានសល់


នៅពេលដែលឃុនបរម  រត់ចេញពីផ្ទះនាងត្រកៀតស្រាប់តែធ្វើឱ្យឃុនបរម  ក្លាយជាមនុស្សឆ្កួត។


ឃុនបរម ក៏រត់មកដល់ វិមាន វិញ  ភ័យផង  ស្រែកផង   ទាញដាវ  ដេញកាប់  អ្នកម្ចាស់  លោកស្រីម្ចាស់​ និងបាវស្រីៗ  ផ្សេងទៀត  ហើយនិយាយថា  នាងបិសាច យើងនឹងកាប់នាង   ឯង។លុះយូរៗម្តង ឃុនបរមក៏ស្រែយំ  ថា  ទេ ទេ នាងបិសាច  កុំមកតាមសងសឹកយើង  ។



អ្នកអស់នាង  នាំគ្នារត់ចេញគេចចូលក្នុងបន្ទប់  បិទទ្វារជិតខ្លាចមានរឿងមិនល្អកើតឡើង ។ ឃុនបរមបានកាប់បាវស្រី៣នាក់ស្លាប់  ហើយបន្ត ដើររក  នាងៗផ្សេងទៀតក្នុងវិមាន  ​ចំណែក ពលសេនា​និងបាវប្រុស ដែលឃាត់ក៏ត្រូវ  របួសធ្ងន់ផងដែរ ។ លុះឃុនបរមដើរមកដល់ដំណាក់ខាងក្រោយ  ក៏បន្តដល់  រោងបាយ ដែលបានឃុំឃាំង លោកស្រីម្ចាស់ហែម  លោកស្រីហែមក៏លាន់មាត់ថា ៖  តើដំណាក់ខាងមុខ មានរឿងអ្វីកើតឡើង  មេចក៏ស្រែក ឆោឡោបែបនេះ  ?


ក្រឡេកទៅឃើញឃុនបរម  មានទឹកមុខមាំ គួរឱ្យខ្លាច កាន់ដាវប្រឡាក់សុទ្ធតែឈាម  ឃុនបរម  កាប់ច្រវាក់ដែល ចាក់ទីឃុំលោកស្រីហែម  លោកស្រីហែមគិតតែពីស្រែក ឱ្យគេជួយថា  ជួយផង​ ជួយ ផង ឃុនបរមខ្មោចនាងត្រកៀតចូលហើយ  ជួយផង  ។  លុះកាប់ច្រវាក់ដាច់  ឃុនបរមក៏អូស លោកស្រីម្ចាស់ហែមចេញ  ហើយ​ កាប់លោកស្រីម្ចាស់ ហែមស្លាប់បាត់ ទៅ ​  មួយសន្ទុះក្រោយមក  លោកម្ចាស់ឃុនបរម ក៏កាប់លើខ្លួនឯងជាច្រើនកំាបិត  ដើរបណ្តើរកាប់បណ្តើររហូតហូរឈាម  អស់  ស្លាប់ដួលលើដំណាក់នោះទៅ ។  ស្រីៗ អ្នកម្ចាស់  លោកស្រីម្ចាស់ និងបាវដទៃទៀត ប្រមូលយកឥវ៉ាន់តាមតែអាចធ្វើទៅបាន  រត់ ភៀសខ្លួនចេញពីដំណាក់ប្រាំពីរល្វែងលែងមកវិញ  រហូតបាក់បែកខ្ទេចខ្ចីអស់  ។


 


នៅឯខ្ទម វិញ  ជំនោរត្រជាក់បក់មក  ក្រោមរស្មីព្រះចន្ទ   ដ៏ត្រចង់  នាងត្រកៀតអង្គុយតែម្នាក់ឯង យោលជើង លើដើមសង្កែធំមួយ  នឹកស្រណោះវិរុទ្ធ  ដែលជាប្រុសស្នេហ៍របស់នាង  ហ៊ាន ពលីជីវិត  រហូត ដល់ ជំហ៊ានចុងក្រោយក៏មិនបោះបង់ចោលរូបនាង  ដែលជាហេតុនំាឱ្យនាងបាត់បង់វិរុទ្ធ រហូត  ។វិរុទ្ធមិនដឹង ថា  អស់ពីអំណាច  និងបារមីរបស់  រូបនៃគ្រូស្មិល  ដែលអាចការពារ  កាប់មិនមុត  ដុតមិនឆេះ របស់នាងត្រកៀតទេ  ។  នាងអង្គុយយំ  យោលជើង  សំឡេងលាន់លឺ   ទ្រហឹងពេញទីបឹង ក្នុងមួយយប់ៗ  ។


ច្រើនឆ្នាំកន្លងផុតទៅ   !


មានក្រុមនិស្សិតជិវវិទ្យាមួយក្រុម ឆ្នាំទី៤ បាន  ធ្វើដំណើរទស្សនកិច្ចសិក្សា  អំពីជីវចំរុះ ក្នុងសហគមន៍ព្រៃ មួយ    និស្សិតប្រុសម្នាក់បានវង្វេងក្នុងព្រៃ  ហើយស្រែកថា  ជួយផង មានអ្នកនៅក្បែរនេះ  ទេ ?​  ខ្ញុំវង្វេងក្រុមហើយ ។  ស្រាប់តែពេលនោះមានដូនចាស់មា្នក់បង្ហាញខ្លួនហើយប្រាប់ថា ៖ សួស្តីចៅ  វង្វេងផ្លូវមែនទេ  ។ និស្សិតប្រុសនោះឆ្លើយ  បាទលោកយាយចៅវង្វេងព្រៃ  ។លោកយាយនោះក៏និយាយថា  ៖ចាំយាយនាំទៅជួបក្រុមរបស់ចៅវិញ។  និស្សិតតប បាទលោកយាយ  !  ចុលោកយាយជានរណា  បានជាមកនៅក្នុងព្រៃនេះ?


លោកយាយនោះតប  ៖  តាមពិតលោកយាយជាសាច់ញាតិរបស់ឯង  ខ្សែឆ្ញាយមែនទែន  តែក៏អាចនិយាយថា  យើងក្នុងជួរសំបួរតែមួយ ដែរណាចៅ  ។  និស្សិតតប  ហ្អាចឹងផង!


ពេលនេះ  យាយ យកកេរ្តិ៍មរតកដូនតាយើងពីជំនាន់មុនមកឱ្យចៅ  ចៅព្រមទទួលទេ ?  និស្សិតប្រុសតប  ដោយសើចតិចៗផង  ៖  បាទលោកយាយព្រម


លោកយាយដៀងមើលភ្នែកចៅនិស្សិតប្រុសនោះ ហើយនិយាយថា  ចឹងចូរឯង  ថាតាមយាយ  ណា​ ៖  ៚៚៚ ឱម មហាគ្រូអញអើយ ចូរមកសន្ធិតលើ កូនចៅ ដិប៉ាន់ មៈរុ អហិមម ដានិមិ ដានិមិ ។


និស្សិតប្រុសនោះក៏សូត្រតាម


ថា ៚៚៚ ឱម មហាគ្រូអញអើយ ……………..


ចប់ហោង!



 


 


 


 

0 Comments:

Post a Comment