រឿងបុរសអាពុកកូននាំលាទៅលក់
មានបុរសម្នាក់ ឈ្នោះចៅខែក នឹងកូនប្រុសគាត់ម្នាក់ បានចិញ្ចឹមកូនលា១ ជាសត្វពាហនៈ លុះកូនលានោះចំរើនធំឡើង
ប្រកបរូបធាត់ល្អ ចៅអាពុក និងកូនពិគ្រោះគ្នាថា លាយើងធាត់ធំល្អហើយ បើនាំទៅលក់អោយគេ ក្នុងសម័យនេះ យល់
ជានឹងបានថ្លៃច្រើន ព្រោះកំពុងធាត់ល្អ តែថានឹងដឹកនាំទៅដល់ស្រុកកំពង់ ដែលមានគេត្រូវការទិញនោះឆ្ងាយណាស់ទំ
រាំដល់ទៅ លាយើងនេះ យល់ថាជានឹងស្គមប្រាកដ ដាក់លក់មុខជានឹងថោកបានថ្លៃតិចមិនខាន បើដូច្នេះមានតែយើង
គិតសែងវាទៅ កុំអោយវាដើរខ្លួនវាក្រែងស្គមទៅលក់មិនបានថ្ងៃ។ អាពុកនិងកូនគិតព្រមគ្នាហើយ ទើបចាប់លាមកច
ងជើងទាំង៤ យកឈើវែងស៊កជាស្នែង នាំគ្នាសែងចេញចាកគ្រិះស្ថាន លុះទៅដល់ទ្វារស្រុក ពួកអ្នកស្រុកបានឃើញអ្នក
ទាំងពីរសែងលាដូច្នោះ ក៏នាំគ្នាសើចកងរំពងឡើង ហើយតិះដៀលថា «សត្វលា សត្វសេះនេះ ជាសត្វពាហនៈ គេតែង
ជិះតែងបរវា មិនដែលមាននរណាទៅលីសែងវាដូចសត្វជ្រូកសត្វក្ដាន់នោះទេ នេះហេតុអ្វីចៅអាពុក និងកូន មកនាំគ្នា
សែងលាយ៉ាងនេះ ធ្វើអោយខុសក្នុងលោកិយនេះ នែចៅទាំងពីរ ចៅអែងឆ្កួតរឺ បានជាមកសែងលាយ៉ាងនេះ ម៉េចក៏មិ
នជិះបរវាទៅ?។
អែអាពុកនិងកូន បានលឺអ្នកស្រុកគេនាំគ្នាតិះដៀលខ្លួនដូច្នាះ ទើបពិគ្រោះគ្នាថា «យើងសែងលានេះវាខុសគេទៅហើយ
បើដូច្នេះគួរស្រាយលាចេញ នាំគ្នាជិះបរទៅតាមពាក្យគេវិញចុះ តែនឹងជិះវាទាំងពីរនាក់មិនបាន ព្រោះកូនលានៅតូច
ក្រែងយោងទៅពុំរួច» គិតគ្នាដូច្នោះហើយចៅអាពុកក៏ថា «ណ្ហើយចុះខ្លួនអញនឹងដើរពីក្រោយ ចូរកូនអែងជិះបរវាទៅ
ចុះអែចៅកូនក៏ទទួលពាក្យអាពុក ហើយឡើងជិះលានោះបរទៅហោង។
លុះបរទៅដល់ភូមិស្រុកមួយ ពួកអ្នកស្រុកបានឃើញចៅលក់លាមកដល់ ក៏សួរទៅថា អ្នកអែងជិះបរលានេះនឹងទៅអែ
ណា? អែអាពុកនិងកូនប្រាប់ថា ជិះបរនាំទៅលក់អែស្រុកកំពង់អែនោះ។ អ្នកស្រុកក៏សួរទៅវិញថា តាដែលស្ពាយទៃដើរ
ពីខាងក្រោយលានេះ តើគាត់ជាអ្វីនឹងចៅអែងដែលជិះលានេះ។
ចៅកូនក៏ប្រាប់ទៅថា គាត់ជាអាពុកខ្ញុំអែងនេះ អ្នកសួរមានការអ្វីរឺ? អែពួកអ្នកស្រុកបានលឺចៅនោះប្រាប់ថា អាពុកដូ
ច្នោះ ក៏នាំគ្នាស្ដីត្មះតិះដៀលថា ចៅនេះជាមនុស្សមិនស្គាល់គុណបិតាខ្លួន គួររឺ ខ្លួនជាកូនជិះលាធ្វើអាការជានាយ អោយ
អាពុកស្ពាយទៃដើរក្រោយដូចជាខ្ញុំកំដរខ្លួនយ៉ាងនេះ ខ្លួនអែងក្មេង គួរតែដើរស្ពាយទៃ អោយអាពុកគាត់ជិះវិញនោះទើ
បគួរ ព្រោះគាត់ចាស់ជាងខ្លួនផង ជាបិតាខ្លួនផង វ៉ឺយចៅកំលោះអែងជិះនោះមិនត្រូវទេ ចូរចុះចេញពីខ្នងលាអោយឆា
ប់អោយតាចាស់ជាអាពុកអែងជិះវិញទើបត្រូវល្អ។ អែចៅអាពុក និងកូនបានលឺពាក្យពួកអ្នកស្រុកតិះដៀលដូច្នោះហើ
យក៏ថា យើងធ្វើនេះត្រូវគេនិន្ទាហើយ បើដូច្នេះគួរអាពុកឡើងជិះវិញចុះ កូននឹងដើរមុខនាំផ្លូវទៅវិញ កាលបើគិតព្រម
ព្រៀងគ្នាហើយ ចៅកូនក៏ចុះពីខ្នងលា យកសំពាយទៃពីបិតាស្ពាយដើរមុខ ចៅអាពុកក៏ឡើងជិះលាបរចរទៅតាមមាគ៌ា
ឆ្ពោះស្រុកកំពង់នោះហោង។
លុះបរទៅដល់អន្ដូងទឹក នៅចុងស្រុកមួយ មានពួកស្រីក្រមុំទាំងឡាយ វានាំគ្នាទៅដងទឹកអន្ដូងនោះវាបានឃើញចៅកំ
លោះរូបល្អដើរមុខលា ឃើញតាចាស់ជិះលាបរដល់មក វាក៏នាំគ្នាមើលងាយដោយជាតិស្រីក្រមុំគាប់ចិត្ដតែនឹងកំលោះ
ត្រង់មនុស្សចាស់ជរានោះ ពុំគាប់ចិត្ដឡើយ ហើយវានាំគ្នាត្មះតិះដៀលតាចាស់នោះថា រូបលានេះធាត់ល្អណាស់ សមគួរ
តែអ្នកកំលោះដែលដើរមុខនោះជិះវិញទើបល្អ នេះទៅអោយតាកញ្ចាស់មុខស្រមូមដូចស្វាអូវជិះ យ៉ាងនេះហៅពេញ
អាក្រក់ក្រៃពេកណាស់ នែតាកញ្ចាស់អើយ! ចុះចេញទៅកុំជិះមិនសមល្អទេ មើលទៅដូចពានរជិះលា ចូរអ្នកកំលោះគេ
ជិះវិញ ទើបគាប់ភ្នែកយើង ព្រោះរូបលាក៏ល្អត្រូវនឹងអ្នកកំលោះល្អដូចគ្នា។
អែចៅកូនបានលឺស្រីក្រមុំថាដូច្នោះ ក៏បែរទៅនិយាយនឹងអាពុកថា អូវអើយ អិលូវវាខុសទៅទៀតហើយ គឺពួកមេអស់
នេះវាត្មះតិះដៀលអូវអែងថាដូចជាពានរជិះលា ហើយវាថាអោយខ្ញុំជិះវិញទើបល្អយ៉ាងនេះ តើអូវនឹងគិតយ៉ាងណាទៅ
ទៀត?។ អាពុកតបថា កាលមុនអែងជិះក៏ខុសម្ដងទៅហើយ ដល់អិលូវអញជិះក៏ខុសទៅទៀត បើដូច្នេះចូរកូនអែងឡើ
ងមកជិះខាងមុខ ជាពីរនាក់នឹងអាពុកទៅទៀតមើល ជាមិនគាប់ចិត្ដមនុស្សពួកណាតទៅមុខទៀត។
អែចៅកូនក៏ឡើងជិះលាអង្គុយខាងមុខអាពុក បរលាឆ្ពោះទៅហោង លុះបរមកដល់ផ្ទះគយដែលតាំងនៅនាដើមផ្លូវ មេ
គយបែរមកឃើញអ្នកទាំងពីរជិះលា ក៏ចុះទៅសួរថា អ្នកទាំងពីរជិះលានេះនឹងទៅអែណា? ចៅអាពុក និងកូនក៏ប្រាប់ថា
នឹងទៅលក់លានេះអែស្រុកកំពង់អែណោះ។ មេគយក៏ត្មះតិះដៀលថា កូនលានេះគ្នានៅស្ទាវស្ទើរណាស់ ហេតុអ្វីចៅ
អែងព្រួតគ្នាជិះវាយ៉ាងហ្នឹង បើព្រួតគ្នាជិះម្ល៉ឹងៗ តើគ្នានឹងធនបោលបរទៅម្ដេចបាន ទំរាំទៅដល់ស្រុកកំពង់លានេះឃើញ
ជាស្គមបាក់កំលាំងលក់ពុំបានចំនេញប្រាកដពុំខាន អ្នកអែងឆ្កួតទេរឺ កូនលាគ្នានៅតូចហើយមកព្រួតជិះគ្នាយ៉ាងនេះ ម្ដេច
មិនដឹកនាំទៅវិញ?។
ចៅអាពុក និង កូនបានលឺមេគយបន្ទោសដូច្នោះ ក៏ចុះពីខ្នងលានាំគ្នាដឹកបន្ដើរលានោះ ឆ្ពោះទៅកាន់ស្រុកកំពង់នោះ
ហោង។ លុះមកដល់ព្រៃចំការមួយ ពុំមានផ្លូវនឹងដឹកទៅ ទើបអាពុក និង កូននាំគ្នាដឹកលាដើរកាត់ចំការដែលគេមិនទាន់
ធ្វើស្រេច ដើរកាត់រកផ្លូវនឹងទៅទៀត អ្នកកាប់ចំការបានឃើញចៅទាំងពីរ ដឹកលាដើរកាត់ចំការដូច្នោះ ក៏ស្រែកហៅទៅ
ថា នែអ្នកដឹកលា ទីចំការយើងនេះ យើងមិនទាន់កាប់គាស់ ដុតរំលីងអោយស្អាតទេ សឹងប្រកបដោយបន្លាដំលូងខ្យា បន្លា
ឃ្លេ បន្លារិស្សីជាដើម អ្នកដើរទៅមកតោងប្រយ័ត្នបន្លាវាមុត អើរូបអ្នកអែង មានលាជាពាហនៈសំរាប់ជិះ ម្ដេចឡើយ
មិនជិះវា ទៅនាំគ្នាដឹកវាវិញ អ្នកអែងឆ្កួតទេរឺ មានលាហើយមិនជិះ ស៊ូដឹកអោយបន្លាមុតដូច្នេះ នែអ្នកដឹកលាអើយ! ចូរ
នាំគ្នាឡើងជិះវាទៅ ទុកវាធ្វើស្ដេចអី លាសេះគេតែងតែជិះវាជាធម្មតានៅនាលោកិយនេះអែង។
ចៅអាពុក និង កូនបានលឺអ្នកចំការតិះដៀលដូច្នោះក៏បែរមកនិយាយគ្នាថា យើងផ្គាប់ចិត្ដមនុស្សលោកិយនេះមិនបាន
ទេ កាលដើមយើងនាំគ្នាសែងនោះ គេនិន្ទាម្ដងទៅហើយ ដល់ក្រោយអោយកូនជិះក៏ត្រូវគេនិន្ទាថា អែងរមិលគុណអា
ពុក ដល់ក្រោយអោយអាពុកជិះវិញ ត្រូវមេស្រីក្រមុំវាមិនគាប់ចិត្ដនឹងតាចាស់ វានាំគ្នានិន្ទាទៅផ្សេងៗ ដល់ក្រោយឡើង
ជិះទាំងពីរនាក់ ត្រូវមេគយនិន្ទាថា លាស្ទាវស្ទើរជិះពីរនាក់មិនបាន ដល់អិលូវនេះ យើងដើរដឹកវាវិញ ក៏ត្រូវអ្នកចំការ
នេះនិន្ទាតិះដៀលថា មានលាហើយម្ដេចមិនជិះ អើតំរាយ៉ាងនេះ តែរូបលាមួយនឹងផ្គាប់លោកិយមិនគាប់ទៅបាន។
រឿងនេះ បានគតិដល់បុគ្គលអ្នកគិតរកអុបាយកលអោយផុតអំពីពាក្យគេនិន្ទា គឺទោះជាចេះយ៉ាងណាៗ ក៏ពុំមានអោកា
សនឹងគេចអោយផុតពាក្យលោកិយទៅបាន មនុស្សក្នុងលោកិយនេះ នរណានឹងទៅផ្គាប់អោយត្រូវចិត្ដគ្រប់រូបបាននោះ
គឺគាប់អែណោះខុសអែណេះយ៉ាងនេះ មានជាធម្មតា កុំថាយើងជាមនុស្ស និង មនុស្សផ្គាប់គ្នាឡើយ ទោះទេវតាទេវបុ
ត្រផុតវិស័យពីមនុស្ស ក៏ផ្គាប់ពួកមនុស្សមិនត្រូវដូចគ្នា ដូចយ៉ាងសុរិយទេវបុត្រ គឺថ្ងៃរះថ្ងៃលិចមានប្រក្រតីសព្វថ្ងៃនេះ
វេលាព្រឹកថ្ងៃរះឡើង ពីទិសខាងកើតមក លុះថ្ងៃល្ងាច ថ្ងៃលិចបាត់ពន្លឺទៅទិសខាងលិច សុរិយគតិដើរស្មើដើរមានកំនត់
គឺមួយថ្ងៃ ១២ម៉ោង មួយយប់១២ម៉ោងដូចគ្នា យប់ថ្ងៃមានកំនត់យ៉ាងនេះ នៅផ្គាប់ចិត្ដមនុស្សក្នុងលោកិយនេះមិនត្រូវ
គង់មានពួកខ្លះថា ថ្ងៃនេះ យប់នេះម្ដេចយូរម្ល៉េះ ម្ដេចក្ដៅម្ល៉េះ ម្ដេចត្រជាក់ម្ល៉េះ ពោលតិះដៀលយ៉ាងនេះជាដើម។ ក៏
អែយប់ និង ថ្ងៃមិនគាប់ចិត្ដមនុស្សនោះ ព្រោះមនុស្សនោះមានប្រាថ្នាចង់ឆាប់ចង់យូរដោយចិត្ដខ្លួនអែង ដូចយ៉ាងមនុ
ស្សណាដែលត្រូវទោសលោកអោយដាក់គុក មានកំនត់ថា អ្នកអែងនៅ១០ថ្ងៃ រឺ១ខែទៀត នឹងរួចចាកទោសនេះ មនុស្ស
នោះចង់រួចឆាប់ ទន្ទឹងដល់ខែដល់ថ្ងៃនឹងរួច ក៏តាំងរាប់តាំងគិតទៅ ការដែលរាប់ដែលគិតនោះ ថាថ្ងៃអ្វីក៏យូរម្ល៉េះ ខែអ្វីក៏
យូរម្ល៉េះ ពាក្យថាថ្ងៃយឺតយូរ ខែយឺតយូរនោះ បានខាងមនុស្សដែលចង់រួចពីគុកនោះអែង។
មនុស្សពួកណា ជួលផ្ទះជួលទូកគេនៅលុះដល់ខែម្ចាស់គេទៅទារប្រាក់ឈ្នួល មនុស្សពួកនោះសឹងពោលថាថ្ងៃខែអ្វីក៏ឆា
ប់ម្ល៉េះ រកតែនឹងរកអោយគេមិនទាន់។ ពាក្យថាថ្ងៃខែឆាប់នោះ បានខាងមនុស្សដែលចូលផ្ទះគេនៅនោះអែង។ ពាក្យ
អស់នេះសមដោយបទបាលីក្នុងគម្ពីរលោកនិតិថា
ទីឃា ជាគរតោ រត្ដិ ទីឃំ សន្ដស្ស យោជនំ ទីឃោ ពាលានសង្សារោ សទ្ធម្មំ ជវិជានតំ។
ប្រែថា យប់យូរនៃអ្នកមិនលក់អែង យោជន៍យូរឆ្ងាយវែងនៃអ្នកចរ សង្សារយូរឆ្ងាយនៃនិករ ពាលពុំចេះធម៌ទៅនិព្វាន។
មួយទៀតលោកថា អ្នកដេកចង់ក្រោកថាយប់យូរ អ្នកដើរគិតគូរថាយោជន៍ឆ្ងាយ ពាលាពុំចេះធម៌ទាំងឡាយ សង្សារវែង
ឆ្ងាយពីនិព្វាន។
0 Comments:
Post a Comment