រឿង បងថ្លៃ និងប្អូនថ្លៃ
មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់ប្អូនថ្លៃ និងកូនចៅទាំងអស់ទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹង បងថ្លៃ បបួលទៅស៊ីឯផ្ទះឪពុកកេ្មក បងថ្លៃនិយាយប្រាប់តាមត្រង់ថា មិនហ៊ានទៅស៊ីទេ ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបបទខ្មាសគេ ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា មិនអីទេទៅពិសាចុះ បើមិនដឹងឲ្យមើលតែតាមខ្ញុំៗស៊ីអីស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយខ្ញុំចុះ ។ បងក៏ព្រមទៅ លុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីតាមធម្មតាទៅ ដល់គេលើកសម្លខៅ្ចមក ប្អូនក៏យកចង្កឹះមកចាប់មួយមកពមរួចជញ្ជក់អស់ ខ្ជាក់សំបកខ្មៅនោះដាក់នឹងកន្សែង ហើយគេចោលសំបកនោះទៅ ។ ឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ខំទំពារសំបកខៅ្ចនោះទាល់តែល្អិតខំលេបទៅ ។ ប្អូនឃើញដូច្នេះក៏លែងស៊ីខ្ចីនោះ ទៅចាប់យកឯអំពៅ ដែលគេឡៅទុកនៅចាននោះមកស៊ីៗរួចគេយកកន្សែងខ្ជាក់ដាក់ ហើយចោលទៅ ។ បងឃើញគេស៊ីអំពៅទាល់តែល្អិតកាកលេបទៅទៀត ប្អូនលែងស៊ីអំពៅ វាទៅស៊ីសម្លមីសួទៀត ទើបតែពមក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ ក៏ចេញសំឡេងឮតែឃឹកៗ ដោយហេតុខ្សល់ឃឹកនោះ មីសួរវាក៏ស្ទុះដោយអំណាចខ្យល់នោះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ ចេញមីសួមកក្រៅ ។ បងថ្លៃឃើញដូច្នេះ ក៏ចោលចង្កឹះទៅក្នុងថាស ទេ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាមបាន សូម្បីខៅ្ច និងអំពៅទាំងសំបក ទាំងកាកក៏ស៊ីបានទាំងអស់ ដល់ស្លមីសួខ្ទុះនឹងចម្រុះដូច្នេះធ្វើមិនបានទេ ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីតទៅទៀតមិនកើតទេ ៕
https://play.google.com/store/apps/details?id=com.kdeysoben.khlegends
0 Comments:
Post a Comment