Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ទិព្វសង្ខារ ភាគ ១


រឿង ទិព្វសង្ខារ 

សម័យមួយមានព្រះរាជាមួយអង្គ ទ្រង់ព្រះនាមត្រៃបុត្តី អគ្គមហេសីព្រះនាម ចន្ទរត្ថា សោយរាជ្យសម្បត្តិក្នុងនគរត្រៃបុរី តាំងនៅជិតព្រៃហិមពាន្ត។ ព្រះរាជា អង្គនេះទ្រង់មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្រៃលែង មានស្តេចទាំង១០១នគរ ជាចំណុះ ។ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះភិរុណ។

ថ្ងៃមួយ ព្រះមាតាទ្រង់នាំរាជកុមារទៅក្រសាលនៅមុខព្រះលាន ស្រាប់តែមានសត្វ ឥន្ទ្រីហើរមកឆាបឆក់យករាជកុមារទៅដើម្បីធ្វើជាអាហាររបស់វា ប៉ុន្តែហេតុតែ ភ័ព្វវាសនាល្អរបស់រាជកុមារ សត្វឥន្ទ្រីហើរទៅចំអាស្រមឥសី ឥសីឃើញសត្វឥន្រ្ទីពាំ ព្រះរាជកុមារដូច្នេះក៏ស្រែកយ៉ាងខ្លាំងបំភ័យបង្អើលសត្វឥន្រ្តី ។

បក្សីភិតភ័យនឹងសម្រែកនោះ ក៏ទំលាក់ព្រះរាជកុមារចោលហើរយកតែខ្លួនទៅ ។ ឥសីរើសយករាជកុមារទៅបង្ហាត់បង្រៀនមន្តវិជ្ជាចេះយ៉ាងស្ទាត់ជំនាញ។ ព្រះរាជ កុមារនៅក្នុងសំណាក់ឥសីអស់១៥ឆ្នាំ ទើបលាឥសីត្រឡប់មកនគរវិញ ឥសីក៏ជប់ សេះពានរ និងធ្នូជ័យឱ្យ ហើយបង្ហាញផ្លូវឱ្យព្រះ៖ ភិរុណទៅ ។

លុះធ្វើដំណើរដល់នគរកេតុជម្ពូ ព្រះភិរុណបានឃើញយក្សពិនរាជ និង វៃរតកំពុង ច្បាំងនិងនាងទិព្វសង្វារ ក៏ទៅជួយច្បាំងនាងទិព្វសង្វារ វាយពិនរាជ និងវៃរតស្លាប់។ នាងទិព្វសង្ខារ នាំព្រះភិរុណចូល ទៅក្នុងនគរកេតុជម្ពូ ដើម្បីទៅជួប និងព្រះមាតា ព្រះនាមផែសុមាលី ហើយទ្រង់ក៏រៀបអភិសេកព្រះភិរុណ និងនាងទិព្វសង្ខារ ឱ្យសោយ រាជ្យនគរកេតុជម្ពូ។

ថ្លែងពីព្រះភិរុណ លុះព្រះអរុណោទ័យរះឡើង ពុំឃើញនាងទិព្វសង្វារ ក៏ហៅសេនា ទាំងបីមកប្រឹក្សា គន់គូរឃើញថាយក្សចិត្ដនុរាជចាប់យកព្រះនាងទៅ ដោយបំណង ថាប្រាំពីរថ្ងៃទៀតវានឹងសម្លាប់ ប៉ុន្តែមិនអីទេ បីថ្ងៃកន្លងផុតទៅ ព្រះអង្គនឹងជួប ព្រះនាងវិញ ។

ព្រះភិរុណក៏នាំសេនាចេញដំណើរទៅនគរវិឆាយន្ត ដើម្បីយកនាង ទិព្វសង្ខារមកវិញ។ លុះទៅដល់ ក្នុងរាត្រីនោះ ព្រះភិរុណក៏សណ្តំយក្ស ដេកលក់មិនដឹងខ្លួនសោះ ហើយ ចូលទៅក្នុងប្រាសាទគ្រប់ល្វែងបាន ឃើញនាងសុគន្ធ ជាបុត្រីរបស់ចិត្ដនុរាជ មានចិត្ត ប្រតិព័ទ្ធលួងលោម ដោយសេចក្តីស្នេហា ដរាបបានសំរេចការដូចបំណង។

លុះពេលអរុណជិតរះ៖ ព្រះភិរុណចេញពីបន្ទប់ទៅនាំនាងទិព្វសង្វារចេញ ពីក្រុងវិឆាយន្ត ត្រូវសំចតនៅលើភ្នំហស្សភ័ណ្ឌ ដើម្បីរងចាំច្បាំងនិង យក្ស។ ថ្លែងពីក្រុងចិត្តនុរាជ ភ្លឺឡើងពួកពលដែលយាមល្បាតមក ក្រាបទូលថា នាងទិព្វសង្វាររត់ចេញពីទ្រុងដែកបាត់ទៅហើយចិត្ត នុរាជឮភ្លាមខឹងណាស់ ប្រើរាជអាមាត្រឱ្យទៅវាយស្គរប្រមូលកងទ័ព ចេញទៅតាមនាងទិព្វសង្វារ។

ក្នុងពេលនោះបក្សីវាយោភក្សជាកល្យាណមិត្តរបស់ចិត្តនុរាជ បានកេណូកងទ័ពទៅ ជួយច្បាំងដែរ។ នៅក្នុងចម្បាំង ព្រះភិរុណនិងនាងទិព្វសង្វារ បានសម្លាប់ចិត្តនុរាជ និងវាយោភក្សព្រមទាំងពួកពលស្លាប់អស់ហើយចេញដំណើរទៅសំរាកកាយនៅខ្នង ភ្នំមួយ ដោយនឿយហត់ខ្លាំងពេកក៏ផ្ទំលក់ទាំងសេ៖ដែលនៅយាមប្រចាំការក៏លក់ ទាំងឈរដែរ ។

  គ្រា នោះ យក្ស ក្ខិណី ម្នាក់ ដើរ នាង ទាំង សេចក្តី ទិព្វ នីល សង្ខារ ភក្រ្ត ឡើង ជា លើ របស់ ចៅ ងោ៖ ធ្លាក់ មាន ស្លាប់ លក់ ថា ជា ចាប់ ព្រះ ភិរុណនិងនាង កំពុងផ្ទំ នឹក នាង ឈ្មោះ ប្រុសក៏ ភរិយា ភ្នំ យក ទៅ ដែលដើរ ជ្រោះ ស្មាន ទុក្ខ ឃើញ បំរុង ធ្វើជា ប្តី។

ក្រោយពីភ្ញាក់ដឹងព្រះកាយឡើង ដឹងថាយក្សក្ខិណីចាប់យកមកនាងទិព្វសង្វារក៏សម្លាប់ យក្ខិណីនោះស្លាប់ហើយដើរកាត់ដងព្រៃត្រឡប់មករកព្រះភិរុណវិញ។

នាងទិព្វសង្ខារដើរវង្វេងក្នុងព្រៃទុតិម ដរាបបានបុត្រ១ឈ្មោះសុងស៊ិន ចូលទៅសុំ សំណាក់នៅនិងឥសីដែលព្រះភិរុណធ្លាប់សំណាក់នៅនោះ ។

លុះព្រះសុងស៊ិនមានវ័យចំរើនឡើងក៏លាមាតាទៅតាមរកព្រះវរបិតាតែព្រះមាតាមិនព្រមបើក

ឱកាសឱ្យទៅសោះ។ថ្ងៃមួយដោយនឹកព្រះវរបិតាខ្លាំងពេកទ្រាំនៅមិនបានក៏សរសេរសំបុត្រលាព្រះមាតា

និងឥសីទុកនឹងកន្លែងហើយចេញដំណើរទៅតាមរកព្រះវរបិតានិងទិព្វមន្ទារដែលយក្សលួចយកទៅ

នោះ។

ក្នុងការធ្វើដំណើទៅនោះក្នុងក្រុងកាមរាជជានគររបស់ព្រះរាជាស៊ីសុវិឆាយអគ្គមហេសីឈ្មោះដាវ

តារានិងបុត្រីឈ្មោះអំផែភ័ក្រ្ត។ក្នុងពេលនោះព្រះរាជកុមារទាំងពីរពុំស្គាល់គ្នាទៅវិញទៅមកកើតច្បាំង
គ្នារហូតដល់ស្លាប់ពលអស់ក៏សួរមាតាបិតាទៅវិញទៅមកទើបដឹងថាជាបងប្អូននិងគ្នា។ព្រះរាជបុត្រសុងស៊ិនបានជួបនឹងព្រះភិរុណរាជជាព្រះអនុជ

ព្រះសុងស៊ុននិងស៊ីសុវិឆាយរៀបចំអភិសេកព្រះនាងអំផែភ័ក្រ្ត ឱ្យទៅជាអគ្គមហេសី នៃព្រះអរុណរាជ មិនតែប៉ុណ្ណោះមានកើតចម្បាំងជាមួយនឹងយក្សជាច្រើនអន្លើទៀត មានយក្សឈ្មោះកិនរាជដែលលួចយកនាងទិព្វមន្ទារជាដើម ប៉ុន្តែបាននាងសយសះ៖ ស៊ីនិងយួនវិនិយាជួយ មានជ័យជំនះដរាបរហូតបានជួបនឹងព្រះភិរុណជាព្រះវរបិតា។ ចំនែកព្រះភិរុណ កាលបើព្រះអាទិត្យរះភ្លឺស្វាងតើនឡើង មិនឃើញនាងទិព្វសង្ខារ ក៏នាំភិលៀងហោះរកនាងទិព្វសង្វារ ។

ដោយភ័ព្វអាក្រក់វង្វេងផ្លូវចូលទៅក្នុងនគរវិឆាយន្តឃើញយក្សឈ្មោះតុវេន្ទរាជ កំពុងតែច្បាំងជាមួយនឹងកងទ័ពវិឆាយន្តក៏ហោះចុះទៅក្នុងនគរវិឆាយន្តបានឃើញ នាងឧប្បលវណ្ណា កំពុងតែយំសោកជាមួយនឹងនាងសុគន្ធព្រះផែសុមាលីជាបុត្រី ។

ព្រះភិរុណលួងលោមព្រះនាងឱ្យឈប់យំសោកទ្រង់នឹងចេញច្បាំងយកអាសាថ្វាយ ។ ទ្រង់ចេញច្បាំងដរាបមានជ័យជំនះ ហើយត្រឡប់ចូលមកក្នុងព្រះនគរវិញ ។ ព្រះនាង ឧប្បលវណ្ណាក៏រៀបអភិសេកព្រះភិរុណនឹងនាងសុគន្ធព្រះផែសុមាលីជាមហេសី គ្រង សម្បត្តិនគរវិឆាយន្ត។

នាងសុគន្ធព្រះផែសុមាលីមានព្រះរាជបុត្រមួយអង្គឈ្មោះអរុណរាជ គ្រងរាជសម្បត្តិ ក្រុងវិឆាយន្ត។ បន្ទាប់ពីពេលអភិសេកមក មានលែងល្បែងជាច្រើនមានកុន ល្ខោន ជាដើម ព្រះភិរុណទតឃើញស្រីរបាំដែលតែងខ្លួនល្អហាក់ដូចស្រីទេពអប្សរ ក៏នឹក ដល់នាងទិព្វសង្ខារជាអគ្គមហេសីទី១ហើយលានាងព្រះផែសុមាលី ទៅតាមរក នាងទិព្វសង្ខារ ដរាបបានជួបនឹងព្រះនាង ហើយនាំមកសោយរាជ្យក្នុងនគរកេតុជម្ពូ ជានគររបស់បិតាព្រះនាងវិញ ។

ព្រះភិរុណមានព្រះរាជបុត្រពីរ គឺព្រះសុងស៊ិននឹងព្រះអរុណរាជ ព្រះអរុណមាន ព្រះសុងស៊ិន អគ្គមហេសីមួយព្រះនាមអំផែភក្រ្ត មានបុត្រីមួយឈ្មោះ៖អំផាន់ណាវេត។ ព្រ
មានអគ្គមហេសី៥
១-ព្រះនាងទិព្វមន្ទារ មានព្រះរាជបុត្រ១ឈ្មោះសុរិយាវង្ស
២-ព្រះនាងសយមណី មានព្រះរាជបុត្រី១ឈ្មោះមាលាវណ្ណ
៣-ព្រះនាងទេពអប្សរ មានព្រះរាជបុត្រ១ឈ្មោះសុងស៊ិនធព្វ
៤-យួនវិនិយា
៥-សយសះសី
បណ្តាបុត្រាបុត្រីទាំងនោះ ព្រះសុងស៊ិនធព្វជាព្រះរាជបុត្រយ៉ាងជំនាញក្នុងសឹកសង្រ្គាម បានច្បាំងនឹងនរិន្ធមាត្រ ។

នរិន្ទមាត្រចុះចាញ់ថ្វាយនគរវេឡុវននឹងបុត្រីឱ្យជាអគ្គមហេសីសោយរាជ្យក្នុងនគរ នោះ ហើយជូនដំណើរព្រះសុងស៊ិនធព្វទៅក្រុងត្រៃបុរី ដើម្បីជួបព្រះអយ្យកា អយ្យកោ។

ព្រះអយ្យកោ អយ្យកា កាលបើឃើញចៅហើយមានសេចក្តីសោមនស្សត្រេកអរជា ពន់ពេក ហើយនាំព្រះនត្តាទៅក្រុងវិឆាយន្តដើម្បីជួបព្រះសុងស៊ិនជាព្រះវរបិតា ទៀត។ នរិន្ធមាត្រ នៅក្នុងទីនោះអស់៧ថ្ងៃ ក៏សុំលាដន្លងនាំសុងស៊ិនធព្វមកក្រុង វេឡុវនវិញ ។

ថ្លែងពីព្រះចន្ទឋិននៅឋានសួគ៌មានព្រះរាជបុត្រពីរអង្គ ជេដ្ឋបុត្រឈ្មោះចន្ទកិរិយា អនុបុត្រឈ្មោះកិរិយាចន្ទ។ លុះបុត្រទាំងពីរមានវ័យចំរើនឡើង ទៅដណ្ដឹងនាង មាលាវណ្ណជាបុត្រីព្រះសុងស៊ិនឱ្យចន្ទកិរិយាអភិសេកឱ្យសោយរាជ្យនគរពេជ្រ រត្តរម្យសីមា។ ទៅដណ្ដឹងនាងអំផាន់ណាវេតជាបុត្រីព្រះអរុណរាជ ឱ្យកិរិយាច័ន្ទអភិ សេកឱ្យសោយរាជ្យនគររដ្ឋរាជ ។

ព្រះសុងស៊ិនកាលបើរៀបអាវាហវិវាហមង្គល បុត្រីនិងក្មួយស្រីរួចហើយក៏និយាយ និងព្រះចន្ទជាដន្លងថា ខ្ញុំនៅសល់បុត្រម្នាក់ឈ្មោះសុរិយាវង្សសព្វថ្ងៃនៅជាមួយ នឹងសុងស៊ិនផព្វ ជាកូនបងឯនោះ ហើយពុំទាន់មានអគ្គមហេសីនៅឡើយ។

ព្រះចន្ទតបថា បើដូច្នោះ យើងនឹងទៅដណ្ដឹងនាងកែវសុវណ្ណជាបុត្រីព្រះនារាយណ៏ឱ្យ ព្រះសុរិយាវង្ស។ ព្រះសុងស៊ិនក៏យល់ព្រមហើយនាំគ្នារៀបគ្រឿងបណ្ណាការចូរទៅ គំនាប់គាប់គួរព្រះនារាយណ៍ដើម្បីដណ្តឹងបុត្រី។ ព្រះនារាយណ៍ក៏យល់ព្រមឱ្យហើយ រៀបចំអភិសេកព្រះសុរិយាវង្ស និងនាងកែវសុវណ្ណឱ្យសោយរាជ្យនគរសុវណ្ណមាលី ។ចប់

រឿង ចៅគីង្គក់

 រឿង ចៅគីង្គក់

កាលពីព្រេងនាយមានគ្រួសារប្តីប្រពន្ធ២នាក់រស់នៅដាច់ស្រយាលពី គេពួកគាត់ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ។ ថ្វីត្បិតតែពួកគាត់រស់នៅក្នុងជីវភាពធូរធារប៉ុន្តែទាំង២នាក់ តែងតែ ពិបាកចិត្តព្រោះតាំងពីរៀបការជាប្តីប្រពន្ធមកពុំទាន់មានកូនសោះ ។ យប់នេះព្រះចន្ទ័ពេញបូរមីល្អណាស់ព្រោះជា ថ្ងៃបុណ្យអកអំបុក សំពះ ព្រះខែ។ យើងគិតបន់ផ្សងសុំកូនមួយមើលក្រែងលោបាន! (ប្រពន្ធ និយាយទៅកាន់ប្ដី) ។ អ្នកទាំង២ក៏បួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក "មេត្តាដាក់ទានកូនមួយមកដើម្បីជាពន្លឺក្នុងគ្រួសារទៅអនាគត” ។

មួយឆ្នាំក្រោយមកប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះដូចបំនង ពួកគាត់ សប្បាយចិត្តយ៉ាងខ្លាំង។ លុះដល់គំរប់ខែឆ្លងទន្លេ ប្រពន្ធរបស់គាត់ក៏ កើតបានកូនមួយ តែគួរឱ្យស្តាយដែលកូនរបស់គាត់កើតមកជាសត្វ គីង្គក់។ ពេលនោះនាយជាប្តីខឹងឆេះឆួលហួសប្រមាណ ក៏ទាញកាំបិត បំរុងផ្តាច់ជីវិតគីង្គក់។ គីង្គក់ក៏ឆ្លើយថា ឈប់! ឈប់! លោកឪពុកជាទី មានគុណ! ហេតុអ្វីបានជាពុកដាច់ចិត្តសម្លាប់កូន! កូនក៏ចង់ឃើញ ពន្លឺព្រះអាទិត្យដូចគេឯងដែរ ។

គ្រាន់តែលឺសំលេងគីង្គក់ចេះនិយាយឪពុកក៏ភាន់ភាំង ទន់ដៃ រលាយ នៅកំហឹងទាំងប៉ុន្មានចំពោះកូនទៅវិញ។ គាត់ខំបីបាច់ថែរក្សាកូនរហូត ដល់ធំពេញវ័យ។ កាលបើចំរើនវ័យបាន១៦ឆ្នាំហើយ ចៅគីង្គក់ក៏អាច ជួយសំរាលការងារ ឪពុកម្តាយដូចក្មេងទូទៅដែរ។ វាតែងតែជួយរែក ទឹក មើលគោ និងធ្វើការងាផ្សេងទៀតជំនួសពួកគាត់។

ថ្ងៃមួយគីង្គក់និងឪពុកនាំគ្នាទៅកាប់អុសក្នុងព្រៃជ្រៅ។ សំលេងស្ទីនិងពុក? “គីង្គក់ សួរទៅឪពុក” ។ ពួកគេក៏ដើរសំដៅទៅកន្លែងសំលេងមនុស្សស្រីស្រែកឱ្យជួយ ។ គឺព្រះនាងទេតើ! យីពស់ធំណាស់ពុក វាចង់ស៊ីសេះព្រះនាងហើយ “គីង្គក់ស្រែក” ។ គ្រាន់តែលឺសំលេងគីង្គក់ភ្លាមពស់ដ៏សាហាវក៏លែងសេះរួចទៅរកគីង្គក់ភ្លាម វាប្រុង នឹងលេបគីង្គក់ស៊ី ជាចំណីតែទីបំផុតក៏ត្រូវគីង្គក់សម្លាប់វិញ រំពេចនោះក៏ផ្ទុះខពេជ្យ១ គ្រាប់ចេញពីក្បាលរបស់វា។

ព្រះនាងនិយាយទៅកាន់គីង្គក់ថា “អ្នកជាសត្វគីង្គក់ធំចំលែកពូកែ អស្ចារ្យ” យើងសូមអរគុណដែលអ្នកបានជួយយើង ឱ្យរួចពីសេចក្តី ស្លាប់នេះ ។ គីង្គក់ក៏នាំព្រះនាងចាកចេញពីព្រៃនោះទៅ ។


ថ្លែងពីនគរចក្ររដ្ឋមានឧបរាជមួយឈ្មោះកំហែងរិទ្ធិជាអ្នកខ្លាំងពូកែ អស្ចារ្យ ។ ឧបរាជបានហាត់រៀនវិជ្ជាមន្តអាគមនិងគុណដាវនៅលើ កំពូលភ្នំមួយ ក្នុងបំណងធ្វើយ៉ាងណាឱ្យនគរទាំងឡាយក្លាយជាចំណុះ នគររបស់ខ្លួន ។ ឧបរាជហាត់រៀន វិជ្ជាសព្វគ្រប់ហើយក៏ធ្វើដំណើរទៅ រាជវាំង ។ លុះមកដល់រាជវាំង ឧបរាជកំហែងរិទ្ធិបានសុំរាជានុញ្ញាតពី ព្រះអង្គចេញទៅច្បាំងជាមួយនឹងនគរមហាភព។ ព្រះអង្គក៏យល់ព្រម ឱ្យកំហែងរិទ្ធិដឹកនាំទ័ពទៅច្បាំង។

និយាយពីព្រះអង្គនគរមហាភពវិញលុះទ្រង់ជ្រាបដំណឹងថានគរចក្ររដ្ឋ ចង់ដណ្តើមទឹកដីរបស់ខ្លួនក៏បញ្ជារឱ្យលោកសេនាបតីជាមេទ័ពដឹកនាំ ទ័ពតទល់ ជាមួយសត្រូវតែត្រូវកំហែងរិទ្ធិវាយឱ្យរបួសក៏រត់ភៀស ខ្លួន។ មកដល់ពាក់កណ្តាលផ្លូវលោកសេនាបតីបានជួបនឹងកងទ័ព របស់ខ្លួន។ មេទ័ពខំប្រឹងធ្វើដំណើរ រហូតមកដល់រាជវាំងហើយរៀប រាប់ប្រាប់ព្រះអង្គមិនទាន់ចប់ផងក៏ស្លាប់ទៅ។ ក្រោយពេលលោក សេនាបតីស្លាប់ទៅព្រះអង្គក៏ចេញព្រះរាជកាសដើម្បីជ្រើសរើសអ្នក ខ្លាំងពូកែបើនរណាច្បាំងឈ្នះព្រះរាជានឹងប្រទានព្រះរាជបុត្រីនិងយស សក្តិជាកិត្តិយសទៀតផង ។

ព្រះរាជប្រកាសរបស់ព្រះអង្គបានលឺដល់ចៅគីង្គក់ ចៅគីង្គក់ក៏សុំឳពុក ចូលគាល់ព្រះអង្គ។ លុះជួបព្រះអង្គហើយ គីង្គក់ក៏ទូលទ្រង់ឱ្យរាជា នុញ្ញាតខ្លួនធ្វើជាមេទ័ព ។ ព្រះអង្គទ្រង់ចំលែកក្នុងចិត្តណាស់ ហេតុ ដូម្តេចក៏គីង្គក់ចេះនិយាយ? តែទ្រង់ស្ងៀមមិនចេញស្ពឺ ។គីង្គក់ក៏ទូល ព្រះអង្គបន្ថែមដោយយល់ថា ព្រះអង្គពិតជាគិតថាខ្លួនជាសត្វ ទើបមិន និយាយ “បរពិត្រ ព្រះអង្គថ្វីត្បិតទូលបង្គំជាសត្វគីង្គក់ តែទូលបង្គំ ពិតជាចង់កំចាត់សត្រូវដែលឈ្លានពានទឹកដីយើងប្រាកដមែនពី ព្រោះទូលបង្គំក៏ជារាស្ត្ររបស់ព្រះអង្គដែរ។ ស្ដេចទ្រង់ស្ងើចសសើរពី សំដីរបស់គីង្គក់ណាស់ ទ្រង់ញញឹមហើយមានបន្ទូលថា “មេទ័ពដ៏ អស្ចារ្យចូរឯងទទួលបានជោគជ័យ " អរគុណព្រះអង្គ "គីង្គក់ឆ្លើយ” ។

គីង្គក់បានដឹកនាំទ័ពឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរហូតដល់ទឹកដី ដែលសត្រូវបានឈ្លានពាន។ គ្រាន់តែឃើញគីង្គក់ភ្លាមកំហែងរិទ្ធិក៏ សើចចំអកចៅគីង្គក់ថា “តើនគររបស់ឯងគ្មានអ្នកខ្លាំងពូកែទេឬបាន ជាយកសត្វតូចតាចដូចឯងធ្វើជាមេទ័ព? ។ ឯកងទ័ពនគរចក្ររដ្ឋកាល បើលឺមេទ័ពនិយាយបែបនេះក៏សើចបង្គាប់គីង្គក់។ គីង្គក់នៅស្ងៀម ហើយដើរសំដៅទៅដើមត្នោតមួយដើម ដល់ហើយក៏លើករំលើងដើម ត្នោតបោះទៅលើកូនទ័ពរបស់កំហែងរិទ្ធិ បន្ទាប់មកវាខំបំប៉ោងពោះ៖ បញ្ចេញខ្យល់សិល្ប៍ស្លាប់ពលរេហ៍ជាច្រើននាក់ទៀតផង។ ឃើញបែប នេះកំហែងរិទ្ធិក៏សូត្រមន្តអាគមបង្កើតពស់ជាច្រើនឱ្យដេញសម្លាប់ គីង្គក់តែត្រូវគីង្គក់សម្លាប់គ្មានសល់ ។

ដឹងថាមិនឈ្នះគីង្គក់មេទ័ពកំហែងរិទ្ធិក៏គ្រវែងខ្សែសិល្ប៍ចងគីង្គក់ជាប់ ។ “អាសត្វ ចង្រៃខ្លួនរបស់ឯងនឹងក្លាយជាឈាមដោយសារតែខ្សែសិល្ប៍របស់យើង” ហាស់ ហាស់ “មេទ័ពកំហែងរិទ្ធិស្រែក” ។ គីង្គក់ប្រឹងរើយ៉ាងណាក៏ពុំរួច អស់តំរិះ៖វាក៏លើក ដៃប្រណម្យ ហើយបួងសួងដល់គុណឱពុកម្តាយ សូមជួយឱ្យកូនរួចផុតពីចំណង សិល្ប៍នេះផងដើម្បីទាន់ពេលជួយនគរ របស់យើង ។ ខ្សែចំណងក៏ដាច់ភ្លាមមួយ រំពេចមេទ័ពកំហែងរិទ្ធិខឹងណាស់ក៏តំឡើងខ្លួនយ៉ាងធំដូចយក្ស រួចទាញដាវបំរុង ផ្តាច់ជីវិតគីង្គក់ គីង្គក់ក៏ព្រួសពេជ្យទិព្វសំដៅទៅកំហែងរិទ្ឋិស្លាប់ទៅ។

ក្រោយពីទទួលបានជោគជ័យពីនគរចក្ររដ្ឋមក ចៅគីង្គក់ក៏ធ្វើដំណើរមកកាន់រាជវាំងវិញ។ ព្រះអង្គក៏មានបន្ទូលទៅកាន់ចៅគីង្គក់ថា " យើងនឹងមិនក្បត់ពាក្យសន្យាចំពោះឯងទេ ត្បិតឯងបានជួយនគររបស់យើងឱ្យរួចផុតពីបច្ចាមិត្រ” មានបន្ទូលរួចទ្រង់ក៏បែរព្រះភ័ក្រ្ត មកសួរបុត្រីដែលព្រះនាងគង់នៅទីនោះដែរថា “តើបុត្រព្រមទទួលចៅគីង្គក់ជាស្វាមី ឬទេ? ” ។

 ព្រះនាងក៏ទូលថា ព្រះពរព្រះបិតាបុត្រយល់ព្រម ព្រោះមេទ័ពគីង្គក់ធ្លាប់បាន ជួយសង្គ្រោះបុត្រម្ដងដែរ កាលបុត្រទៅក្រសាលឯព្រៃជ្រៅ។ ចៅគីង្គក់ក៏សុំរាជានុញ្ញាត ព្រះអង្គនាំព្រះនាងទៅភូមិកំណើតដើម្បីជួបអ្នកមានគុណរបស់ខ្លួន។ អ្នកទាំងពីរថ្វាយ បង្គំលាព្រះអង្គហើយក៏ធ្វើដំណើរមកជួបអ្នកមានគុណ។ លុះជួបឪពុកម្តាយ គីង្គក់និង ព្រះនាងក៏ក្រាបសំពះហើយរៀបរាប់រឿងសព្វគ្រប់ជូនអ្នកមានគុណស្តាប់។ បន្ទាប់មក ចៅគីង្គក់ប្រាប់ឱ្យម្តាយយកពេជ្យទិព្វគូសខ្វែងលើក្បាលរបស់ខ្លួនហើយលើកដៃបួងសួង ដោយនិយាយថា “សូមឱ្យកូនក្លាយជាមនុស្សដូចក្តីប្រាថ្នា។ ម្តាយក៏ធ្វើតាមដូចដែល កូនប្រាប់គីង្គក់ក៏ប្រែកាយក្លាយជារាជបុត្រស្រស់សង្ហាមួយព្រះអង្គ។

ព្រះរាជបុត្រនិងព្រះនាងក៏យាងមកកាន់រាជវាំងវិញ។ ទ្រង់បានរៀបអភិសេកយ៉ាង អធឹកអធមហើយរស់នៅជាមួយគ្នាសុខសាន្តទៅហោង។

























ប្រវត្តិភ្នំសំពៅ នៅបាត់ដំបង


រឿង ប្រវត្តិភ្នំសំពៅ (ភ្នំសំពៅ) ប្រទេសកម្ពុជា ពីខាងលិចនៃទីរួមខេត្តបាត់ដំបងប្រហែល 12 គីឡូម៉ែត្រ មានច្រវាក់ចំណោត ឧទាហរណ៍ ភ្នំសំពៅ ភ្នំទ្រុងមុំ ភ្នំទ្រា និងភ្នំនាងរំសាយ។ នៅ​ជុំវិញ​នោះ​គេ​និយាយ​ថា មាន​លោក​ម្ចាស់​មួយ​អង្គ​មាន​បុត្រ​មួយ​ឈ្មោះ​រាជកុល ហើយ​តាំង​លំនៅ​នៅ​លើ​ភ្នំ​ដងរែក។ មាន​នារី​ម្នាក់​ឈ្មោះ សុវណ្ណ ម៉ាកសា បាន​រក​ឃើញ​ពង​ដោយ​បាញ់​មិន​បាន​យល់​ថា​សត្វ​ប្រភេទ​ណា។

 ពេល​វេលា​ត្រូវ​បាន​គេ​រំពឹង​ទុក ស៊ុត​នោះ​ក៏​ចេញ​មក ហើយ​ប្រែ​ជា​ក្រពើ​បន្តិច។ ដោយ​ឃើញ​វា​អស្ចារ្យ នាង​បាន​ស្រឡាញ់​កូន​ក្រពើ​នោះ ហើយ​ចិញ្ចឹម​វា​រហូត​ដល់​ធំ។ វា​ជា​ក្រពើ​ដ៏​សំខាន់​មួយ​ក្បាល​ដែល​គេ​ដាក់​ឈ្មោះ​ថា អាថុន។ ព្រះ​បាទ​រាជ​កុល ត្រូវ​បាន​ឧត្តម​សុវណ្ណ មករា ចូល​ចិត្ត​ជា​ក្មេង​ស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ពេញ​បន្ទុក​ក្នុង​គ្រួសារ​ក្រីក្រ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត ក្រពើ​របស់​នាង​មាន​សមត្ថភាព​ខ្លាំង ព្រម​ទាំង​យក​ឈ្នះ និង​មាន​ល្បិចកល​ទៀត​ផង។

 ក្រោយ​ពី​មាន​ទំនាក់​ទំនង​យ៉ាង​កក់ក្ដៅ​ជាមួយ​នាង នាយ ចឺម បាន​បញ្ចប់​ដោយ​មិន​ពេញ​ចិត្ត​ដោយ​សារ​តែ​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​រៀប​ការ​ជាមួយ​នាង​បាន​ទេ ព្រោះ​នាង​គ្រាន់​តែ​ជា​នារី​ក្នុង​គ្រួសារ​ប្រពៃណី។ លុះ​គិត​ដល់​អាពាហ៍​ពិពាហ៍​របស់​គាត់ មេ​ដឹក​នាំ​ក៏​ទៅ​ប្រាប់​អ្នក​ស្រុក​គាត់។ ប្រជារាស្ត្រ​របស់​ព្រះអង្គ​បាន​យល់​ស្រប​តាម​ការ​លើក​ឡើង​នោះ ហើយ​បន្ទាប់​មក​បាន​ស្នើ​សុំ​ឲ្យ​ពួក​អ្នក​បម្រើ​ចក្រពត្តិ​ស្វែង​រក​ស្ត្រី​ដ៏​ឆ្នើម​ដែល​មាន​ផ្ទៃ​ក្នុង​សង្គម​ខ្ពស់​មក​រៀប​ការ​កូន។ ពេល​នោះ​គេ​បាន​ឮ​ថា​មាន​ចៅហ្វាយ​ស្រុក​ច័ន្ទបុរី​មាន​ស្រី​ម្នាក់​ឈ្មោះ​នាង​រំសាយ​សាក់។

 នាង​មាន​សក់​ដ៏​ទាក់ទាញ ដែល​នាង​អាច​ធ្វើ​អ្វី​បាន​តាម​ការ​ចង់​បាន។ ពេល​នាង​អង្រួន​សក់ វា​ធ្វើ​ឲ្យ​ដី​ហៀរ​ទឹក ឬ​ទឹក​បែរ​ទៅ​ជា​ដី។ អាណាព្យាបាល​ព្រះបាទ​រាជ​កុល​បាន​ស្នើ​ដល់​អ្នក​បម្រើ​អធិរាជ​ឱ្យ​យក​សារលិខិត​ថ្វាយ​ព្រះ​ចៅ​អធិការ​ក្រុង​ច័ន្ទ​បុរី ដោយ​មាន​គោល​ដៅ​ចុង​ក្រោយ​ជាក់លាក់​មួយ ដើម្បី​ស្នើ​សុំ​ឱ្យ​កូនស្រី​របស់​ទ្រង់​រៀប​ការ​ជាមួយ​កូន​ដូច​មាន​ចែង​ក្នុង​សន្និបាត ។

 លុះ​ឮ​ដំណឹង​នោះ ព្រះ​អង្គ​ច័ន្ទ​បុរី ក៏​យល់​ព្រម​តាម​ការ​ទាមទារ ហើយ​ឆ្លើយ​ទាំង​ក្រអឺតក្រទម​ដោយ​សរសេរ​ថា «​ក្នុង​ពិធី​ដែល​អ្នក​បាន​ត្រេកអរ​ជា​មួយ​នឹង​នាង​ខ្ញុំ សូម​បំពេញ​សេចក្តី​ចម្រើន​នៃ​ការ​ភ្ជាប់ពាក្យ​មក​នគរ​ទូលបង្គំ​» ។ នៅពេលព្រះអង្គម្ចាស់រាជកុលបានឮចំលើយនោះ ព្រះអង្គក៏ត្រេកអរជាពន់ពេក ក្រោយមកក៏សុំឱ្យរាជបុត្រីរបស់ព្រះអង្គរៀបចំគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅដាក់ក្នុងសម្រាម ហើយទុកឱ្យគង់ ចាន់ស្រី។

 ដល់ពេល សុវណ្ណ មករា ទទួលដំណឹងនោះ នាងមានការងឿងឆ្ងល់ ទើបនាងហៅ អាធួន មកគប់សម្រាម ព្រោះនាងមិនប្រាថ្នា ឱ្យ រាជសីហ៍ រៀបការជាមួយ នាងរំសាយ។ ពេល​ម្ចាស់​សំនូម​ពរ​ហើយ អា​ធន់​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ទឹក ហើយ​ហែល​យ៉ាង​លឿន​ដូច​ព្រួញ​សំដៅ​ទៅ​កាន់​សម្រាម​ព្រះ​បាទ​រាជ​កុល ។ ព្រះ​បាត​រាជ​កុល​និយាយ​ថា​៖ «ជំរាបសួរ! អាធួន គឺ​ខ្ញុំ» ពេល​ឃើញ​អាធួន «កុំ​ធ្វើ​អី​ឆ្កួត​អី! អាថុន​ឆ្លើយ​ថា​៖ «​ខ្ញុំ​បម្រើ​បុគ្គល​ណា​ដែល​ផ្តល់​អាហារ​ឲ្យ​ខ្ញុំ​។ ដោយឃើញក្រពើហ្គោលីយ៉ាតនេះ អ្នកជួលដ៏ល្បីឈ្មោះបានស្រែកដោយភ័យខ្លាចគ្រប់កន្លែងពេញសម្រាម។

 ខ្លះបោះផ្លែឪឡឹក និងល្ពៅទៅអាថុនសម្រាប់បរិភោគ។ និងខ្លះទៀតគប់មាន់ និងទាដើម្បីការពារកុំឱ្យរំខានដល់ការធ្វើដំណើររបស់រដ្ឋ។ ព្រះ​បាទ​រាជ​កុល​ខំ​ទូល​អង្វរ​ថា «​សូម​ព្រះ​ដែល​សង្គ្រោះ​ដែន​នេះ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នេះ​»។ ដោយ​សារ​ភាព​សុចរិត​របស់​អ្នក​គ្រប់​គ្រង ព្រះ​ឥន្ទ្រ​ក៏​មាន​កម្លាំង​ដោយ​ការ​កោះ​ហៅ​របស់​ព្រះអង្គ។ 

 ត្រង់​ចំណុច​នោះ ព្រះ​ឥន្ទ្រ​បាន​អប់រំ​នាង​រំសាយ​សាក់ អំពី​ការ​គំរាម​កំហែង​របស់​អ្នក​គ្រប់គ្រង។ ភ្លាមនោះ អ្នកគ្រប់គ្រងក៏ចាប់ផ្តើមវាយសក់របស់នាងយ៉ាងត្រេកត្រអាល ដើម្បីឱ្យទឹកសមុទ្រស្ងួតគួរឱ្យកត់សម្គាល់។ អាធុនបានជាប់គាំងនៅក្នុងដីរហូតដល់ចំណុចដែលជញ្ជីងរបស់វាស្ងួត ហើយរមួលខ្លួនរបស់វាយ៉ាងប្រកាច់មុនពេលវាស្លាប់។

 នៅពេលទឹកសមុទ្របានរីងស្ងួតគួរឲ្យកត់សម្គាល់ ព្រះបាទរាជកុលបានសុំឱ្យកម្មកររបស់ព្រះអង្គយកអំណោយនីមួយៗទៅកាន់ទីក្រុងច័ន្ទបូរី ដើម្បីរៀបអភិសេកជាមួយព្រះអង្គម្ចាស់ រំសាយសាក់។ កន្លែងស្តុកសត្វក្រពើ ប្រែក្លាយទៅជាជម្រាលភ្នំ ដែលសព្វថ្ងៃហៅថា "ភ្នំក្រពា" (ជម្រាលក្រពើ) ហើយកន្ទុយរបស់វាហើរ ហើយកន្លែងនៅច្រមុះរបស់វា បង្កើតបានជាបឹងពីរហៅថា បឹងកន្ទួតក្រពើ (អាងក្រពើ។

 កន្ទុយ​) និង​បឹង​ច្រេះ​ក្របី (​អាង​ច្រមុះ​ក្រពើ​) ដាច់ដោយឡែក​ពីគ្នា​។ ជាងនេះទៅទៀត កន្លែងដាក់សម្រាម ក៏ធ្វើជម្រាល សម្រាម​សំពៅ​ចុះ​ទៅ​ក្នុង​ទឹក​ប្រែ​ជា​ជម្រាល​ភ្នំ​ក្ដាន់​សំពៅ (ជម្រាល​សំពៅ)។ ជាងនេះទៅទៀត ការបង្ខាំងសត្វមាន់ និងទា ដែលបោះចោលនៅអាធួន បានធ្វើជម្រាលមួយហៅថា ភ្នំទ្រុងម៉ន និងទ្រុងទា (ជម្រាលនៃបង្ខាំងមាន់ និងទា)។

 វិមានដែលព្រះអង្គម្ចាស់ រំសាយស័ក្តិ កោរសក់នៅខាងត្បូងភ្នំសំពៅ ថែមទាំងបានប្រែទៅជាជម្រាលមួយទៀតហៅថា ភ្នំរំសាយសក (ជម្រាលភ្នំសំពៅ)។ ក្រោយ​ពី​រៀប​អភិសេក​រួច ព្រះ​បាទ​រាជ​កុល និង​អ្នក​សំខាន់​ម្នាក់​ទៀត ដែល​រួម​ដំណើរ​ដោយ​កម្មករ​បាន​ជិះ​ដំរី​ត្រឡប់​ទៅ​លំនៅឋាន​របស់​ព្រះអង្គ​វិញ។ ពេល​កំពុង​តែ​ដើរ​ទៅ​ពាក់​កណ្ដាល​ផ្លូវ គាត់​បាន​ឃើញ​ជម្រាល​ទាំង​នោះ​ធ្វើ​ឲ្យ​គាត់​ខឹង​សម្បារ​ជា​ខ្លាំង​ចំពោះ​នាង​សុវណ្ណ​ម៉ាកសា។ 

ដោយសារតែអំពើអាក្រក់របស់នាង អ្វីៗត្រូវបានបំផ្លាញចោល។ ដោយហេតុថា សុវណ្ណ មករា តែងតែសងសឹកនឹងព្រះអង្គ ព្រះបរមរតនកោដ្ឋ បានស្នើឱ្យពេជ្ឈឃាដចាប់នាង ដោយមានគោលដៅជាក់លាក់មួយ ដើម្បីកាត់ទោសប្រហារជីវិត ដោយរក្សាចម្ងាយជាយុទ្ធសាស្ត្រ ដើម្បីឱ្យនាងមានការរអាក់រអួលកាន់តែច្រើន។

 ម្យ៉ាងទៀត កន្លែង​ដែល​ក្បាល​របស់​នាង​បាន​ធ្លាក់​ទៅ​ជា​ជម្រាល​ភ្នំ​សុង​ក្បាល ប៉ុន្តែ​បច្ចុប្បន្ន​គេ​ហៅថា ភ្នំ​សុង​កៀន​។ ខណៈពេលដែលតម្លៃ រាជកុល និងព្រះនាង រំសាយស័ក បានរស់នៅ និងស្រលាញ់គ្នារហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។



រឿង​ដើម​កំណើត​សត្វ​កូនលោក

 ១- រឿង​ដើម​កំណើត​សត្វ​កូនលោក


មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ :

កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ កូន​ទី ១ ចេះ​ដង​ទឹក​ដាំ​បាយ កូន​ទី ២ ចេះ​នាំ​ប្អូន​ដើរ​លេង កូន​ទី ៣ ចេះ​រត់​លេង ក្រោយ​ពី​ពេល​ដែល​ប្ដី​ស្លាប់​ចោល​ទៅ ។ នាង​ប្រពន្ធ​នៅ​មេម៉ាយ​ជា​មួយ​នឹង​កូន​ស្រី ៣ នាក់​តែង​តែ​ទៅ​កាប់​ឧស បេះ​បន្លែ ទូល​ទៅ​លក់​ឯ​ផ្សារ​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ​នាង​បាន​ទៅ​ជួប​អ្នក​លេង​ស៊ី​ផឹក​ម្នាក់ ដែល​តែង​តែ​ដើរ​លួច ឆក់​អ្នក​ដំណើរ​ឆ្ងាយ​ជិត បាន​លុយ​កាក់​យក​មក​ស៊ី​ផឹក​ហ៊ឺ​ហារ ។ អ្នក​លេង​នោះ​កាល​បើ​ក្រឡេក​ឃើញ​អ្នក​មេម៉ាយ ក៏​សំដែង​អាកប្បកិរិយា​ជា​អ្នក​គួរ​សម​សួរ​នាង​ថា ចុះ​នាង​នៅ​ភូមិ​ឯ​ណា ? ឆ្ងាយ​ឬ​ជិត ? ហេតុ​អ្វី​ក៏​មិន​ឱ្យ​ប្ដី​ជួយ​រែក ប្រឹង​ផ្ទុក​ទូល ម្នាក់​ឯង​យ៉ាង​ម្ល៉េះ ? " ។

នាង​ក៏​ប្រាប់​ដោយ​ត្រង់​ថា ខ្ញុំ​ជា​ស្រី​មេម៉ាយ ប្ដី​ស្លាប់​ចោល​ទៅ សព្វ​ថ្ងៃ​ក្រ​លំបាក​ណាស់​ប្រឹង​កាប់​ឧស​បេះ​បន្លែ​លក់​គ្រាន់​បាន​ប្រាក់​កាស បន្តួច​យក​ទៅ​ទិញ​អាហារ​ចំណី​ឱ្យ​កូន​ស្រី ៣ នាក់ បរិភោគ" ។ ឮ​ដូច្នេះ អ្នក​លេង​នឹក​អរ​ព្រួច​ក្នុង​ចិត្ត​ថា នាង​នេះ​មេម៉ាយ​មែន ប៉ុន្តែ​មាន​រូប​ស្អាត​គ្រាន់​បើ គួរ​អញ​តាម​ទៅ​សួរ​ដល់​ផ្ទះ​យក​ជា​ប្រពន្ធ​ឱ្យ​បាន" ហើយ​ក៏​គិត​និយាយ​ថា "នាង! ខ្ញុំ​មាន​ចិត្ត​អាណិត​នាង​ណាស់ ខ្ញុំ​សូម​ជូន ១០ កហាបណៈ សម្រាប់​ទិញ​អីវ៉ាន់​ផ្ញើ​កូន"។ នាង​មេម៉ាយ​ក៏​ទទួលយក​ភ្លាម ដោយ​សេចក្ដី​ត្រេក​អរ លុះ​លក់​ឧស​និង​បន្លែ​អស់​ហើយ នាង​ត្រឡប់​មក​ផ្ទះ​វិញ ។ ឯ​អ្នក​លេង​ក៏​លប​ដើរ​តាម​ក្រោយ ដើម្បី​គន់​មើល​ផ្ទះ​វិញ លុះ​ពេល​ព្រលប់​ក៏​ទៅ​ជួប​ឯ​ផ្ទះ​នាង​និយាយ​គ្នា ត្រូវ​មាត់​ហើយ ក៏​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ត​ទៅ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក អ្នក​លេង​តែង​ចេញ​ទៅ​ប្លន់​អ្នក​ស្រុក ២-៣ ថ្ងៃ​មក​ផ្ទះ​ម្ដង​ក៏​មាន កន្លះ​ខែ​មក​ម្ដង​ក៏​មាន ។ នាង​នោះ​មាន​មាស​ប្រាក់​ចាយ បរិបូរណ៍​ស្លៀក​ពាក់​សុទ្ធ​តែ​របស់​ល្អ​ៗ ក៏​ទៅ​ជា​ធំ​ចិត្ត​ឡើង​ចាង​ក៏​ដើរ​លេង​ជា​មួយ​ប្ដី នៅ​តាម​ផ្សារ​ភ្លេច​គិត​ដល់​កូន​កម្សត់​ទាំង​បី​នាក់ មាន​ចិត្ត​ក្ដៅ​ក្រហាយ ស្អប់​កូន​ស្រី​របស់​ខ្លួន​ ឃើញ​មុខ​កូន​ពេល​ណា ចង់​តែ​យក​កាំបិត​មក​កាប់​ឱ្យ​ដាច់​ក​ទាំង ៣ នាក់ ពេល​ដាំ​ស្ល​ឆ្អិន​ហើយ​នាំ​ប្ដី​បរិភោគ​តែ​ពី​នាក់ ។ សល់​បាយ​ក្នុង​ឆ្នាំង​បន្តិច​បន្តួច កូន​ទាំង ៣ នាំ​បង​ប្អូន​កេះ​កាយ​ស៊ី ខ្លះ​ដេក​លក់​ក្បែរ​ជើង​ក្រាន ខ្លះ​ដេក​លក់​នៅ​ល្វែង​ផ្ទះ​ខាង​ក្រៅ​មូស​សុច​ខាំ​ពង​ខ្លួន ។ ពេល​ព្រឹក​ៗ នាង​នោះ​តាំង​តែង​ខ្លួន​ប្រាណ ទៅ​ស៊ី​ផឹក​នៅ​ឯ​ផ្សារ​ជា​មួយ​ប្ដី​រាល់​ថ្ងៃ ។ ថ្ងៃ​មួយ​ប្ដី​បាន​និយាយ​រំឭក​ថា : បង​មាន​សេចក្ដី​អៀន​ខ្មាស​មិត្ត​ភក្តិ​ខ្លាំង​ណាស់ ព្រោះ​ប្អូន​ចេះ​តែ​តាម​បង​ទៅ​ស៊ី​ផឹក​ឯ​ផ្សារ ដូច្នេះ​បង​សូម​អង្វរ​ចិត្ត​អូន សូម​នៅ​ផ្ទះ​ថែ​ទាំ​កូន​ស្រី​ទាំង ៣​នាក់​ចុះ ។

ឮ​ប្ដី​និយាយ​យ៉ាង​នេះ នាង​នោះ​និយាយ​គិត​ថា "ប្ដី​អញ​គាត់​ហ៊ឺ​ហា​ណាស់ ពួក​ស្ត្រី​ខូច​ក្នុង​ផ្សារ​ស្គាល់​គាត់​ទាំង​អស់ បើ​អញ​បណ្ដោយ​ត​ទៅ​ថ្ងៃ​មុខ​គាត់​នឹង​បោះ​បង់​ចោល​អញ​ពុំ​ខាន គួរ​អញ​រក​ឧបាយ​សម្លាប់​កូន​ស្រី​ទាំង ៣ នាក់ ចោល​កុំ​ឱ្យ​គាត់​មាន​ពាក្យ​ចាក់​ដោត​ថា ឱ្យ​អញ​នៅ​ផ្ទះ​ព្រោះ​តែ​កូន​ឡើយ ។ លុះ​ដល់​ខែ​ពិសាខ​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ នាង​នោះ​និយាយ​បញ្ឆោត​កូន​ថា 'កូន​អើយ ! កាល​ឪពុក​ឯង​នៅ​រស់​នៅ តែ​ដល់​រដូវ​នេះ​ហើយ​គាត់​តែង​នាំ​ម្ដាយ​ទៅ​សាប ព្រោះ​ស្រូវ​នៅ​ត្រពាំង​ទឹក​ក្នុង​ព្រៃ​ជិត​ជើង​ភ្នំ​មាន​ខ្ទម​លំហ​ដេក​ចាំ​ស្រូវ​ស្អែក​នេះ ម្ដាយ​នឹង​យក​ស្រូវ​ពូជ​ទៅ​សាប​ព្រោះ ចូរ​កូន​ទៅ​ដេក​ចាំ​ចាប​ព្រាប​លលក កុំ​ឱ្យ​ស៊ី​ស្រូវ " ។ លុះ​ព្រឹក​ឡើង​នាង​នោះ នាំ​កូន​ទៅ​ក្នុង​ព្រៃ​ហោ​ឋាន​ជិត​ជើង​ភ្នំ យក​ស្រូវ​ទៅ​បាច​សាប​ក្នុង​ត្រពាំង​រួច​ផ្ដាំ​កូន​ថា "នែ​ហង​រាល់​គ្នា! ត្រូវ​នៅ​ចាំ​ស្រូវ កុំ​ទៅ​ណា​ឆ្ងាយ កុំ​ទៅ​ផ្ទះ បើ​ទៅ​អញ​វាយ​សម្លាប់ " ផ្ដាំ​ហើយ​នាង​នោះ​ទុក​បាយ​ឱ្យ ១​ចំណែក​ម្នាក់​អង្គរ ៣ ចាន​ពោត​បួន​ដប់​គ្រាប់ កូន​ឆ្នាំង​ដី​មួយ នឹង​អំបិល​ប្រហុក​ បន្តិច​បន្តួច​ដោយ​គិត​ថា "យប់​នេះ​ខ្លា​វា​នឹង​មក​ខាំ​ស៊ី បើ​មិន​ស្លាប់​ដោយ​ខ្លា​ស៊ី​ក៏​គង់ ស្លាប់​ដោយ​អត់​បាយ​ពុំ​ខាន" ។ លុះ​ផ្ដាំ​កូន​ស្រេច​ហើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដេក​ចាំ​មើល​ប្ដី​មក​ពី​រក​ស៊ី ។ លុះ​ប្ដី​មក​ដល់​ក៏​សួរ​ថា "កូន​ស្រី​ទាំង ៣ នាក់​ទៅ​ដើរ​លេង​ឯ​ណា​ពុំ​ឃើញ​មក​ផ្ទះ " ។ ប្រពន្ធ​ប្រាប់​ថា ខ្ញុំ​ប្រើ​វា​ឱ្យ​ទៅ​ចាំ​ស្រូវ​ជា​មួយ​ចាស់​ទុំ​ជា​ច្រើន​លុះ​ស្រូវ​ទុំ​ទើប​វា​ត្រឡប់​មក​វិញ ។

ចំណែក​កុមារី​ទាំង ៣ នាក់​នាំ​បង​ប្អូន​យក​គ្រាប់​ពោត​ទៅ​កប់​តាម​ភ្លឺ​ត្រពាំង ពេល​យប់​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ខ្ទម ។ ឮ​សូរ​តែ​មាត់​ដំរី ចចក ស្វាន​ស្វា​ស្រែក​ទ្រហឹង​អឹង​កង​ពេញ​ព្រៃ​ស្មសាន នាង​បង​មាន​សេចក្ដី​ភិត​ភ័យ ញ័រ​ខ្លួន​ដូច​សត្វ​ស្ទើរ គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន លួង​ប្អូន​ៗ​កុំ​ឱ្យ​យំ​ខ្លាច​សត្វ​សាហាវ​ទាំង​នោះ​វា​មក​ខាំ​សម្លាប់ ។ គ្រា​នោះ​អារក្ខ​ទេវតា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ស្មសាន​គិត​ថា "នាង​ម្ដាយ​ហេតុ​អ្វី​ក៏​យក​កូន​តូច​ៗ​មក​ប្រោស​ចោល​ក្នុង​ព្រៃ​ដូច្នេះ បើ​អញ​មិន​ជួយ​កុមារ​ទាំង​៣ នេះ​ផង​មុខ​ជា​ម្រឹគ​ពាទ្យ​យង់​ឃ្នង​ស៊ី​ពុំ​ខាន គួរ​អញ​សង្គ្រោះ​កុមារ​ទាំង​នេះ​ទម្រាំ​ផុត​ពេល​រាត្រី​នេះ ហើយ​អញ​នឹង​ក្រាប​ទូល​សម្ដេច​ឥន្ទ្រាធិរាជ " ។ គិត​ស្រេច​អារក្ខ​ទេវតា​សម្ដែង​ឫទ្ធិ​ស្រែក​គំរាម​ពួក​សត្វ​សាហាវ​ឱ្យ​រត់​ខ្ចាត់​ខ្ចាយ​ទៅ លុះ​ព្រឹក​ឡើង​ក៏​ចូល​ទៅ​កាន់​សំណាក់​ទេវរាជ​ឈ្មោះ​វរុណ នៅ​ទិស​ឦសាន ដើម្បី​ឱ្យ​ទេវរាជ​នេះ នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ ។

វរុណ​ទេវរាជ​រំពឹង​ឃើញ​ថា "ការ​នេះ​មិន​ចាំ​បាច់​ទៅ​ក្រាប​ទូល​ព្រះ​ឥន្ទ្រាធិរាជ​ទេ ព្រោះ​កុមារី​ទាំង ៣ នេះ​ត្រូវ​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ​បក្សី " ហើយ​បង្គាប់​ថា "ត្រូវ​អ្នក​ឯង​ជួយ​ការពារ​កុមារី​ទាំង ៣ ឱ្យ​មធ្យ័ត​កុំ​ឱ្យ​សត្វ​សាហាវ​បៀតបៀន​បាន ទម្រាំ​វា​ក្លាយ​ខ្លួន​ទៅ​ជា​សត្វ បើ​វា​ឃ្លាន​អាហារ​ត្រូវ​និមិត្ត​ជា​ត្រី​ក្រឹម​ទន្សាយ ខ្យង ខ្ចៅ ដាក់​ក្នុង​ត្រពាំង​មួយ​ឱ្យ​វា​ស៊ី​ទៅ " ។ អារក្ខ​ទេវតា​ត្រឡប់​មក​វិញ​ក៏​ធ្វើ​តាម​បង្គាប់​វរុណ​ទេវរាជ ។ ឯ​កុមារី​ទាំង ៣ នាក់​នោះ​នៅ​ចាំ​ស្រូវ​បាន ៣ យប់ ៣ ថ្ងៃ ក៏​អស់​អង្ករ ៣ ចាន​ដែល​ម្ដាយ​ទុក​ឱ្យ​ស៊ី ប្អូន​យំ​រក​បាយ​ស៊ី បង​បាន​ដើរ​ទៅ​បេះ​ស្លឹក ថ្នឹង ចូល​ទៅ​ក្នុង​ថ្លុក​ក្ដិច​ត្រួយ​ត្រកួន និង ដើម​អំពៅ​ដៀប យក​មក​ចែក​គ្នា​ស៊ី ។

ប្អូន​បង្អស់​ចេះ​តែ​ស្រែក​យំ បង​ក៏​នាំ​គ្នា​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ​ធំ​មួយ​បាន​មក ប្រុង​ដុត​ស៊ី​តែ​ភ្លើង​ដែល​ម្ដាយ​បង្កាត់​ទុក​ឱ្យ​រលត់​អស់​ទៅ ក៏​នាំ​បង​ប្អូន​ហែក​ស៊ី​ឆៅ​បន្តិច​ម្នាក់ ។ ប្អូន​ចេះ​តែ​យំ​កន្ទក់កន្ទេញ​ចង់​ទៅ​ផ្ទះ បង​ថា​មិន​ហ៊ាន​ទេ ខ្លាច​ម៉ែ​វាយ តែ​ប្អូន​ទាំង​ពីរ​ស្រែក​យំ​ខ្លាំង​ពេក​បង​ទ្រាំ​មិន​បាន​ក៏​នាំ​គ្នា​ទៅ​ផ្ទះ ។

ឯ​ម្ដាយ​កាល​បើ​ឃើញ​កូន​បណ្ដើរ​គ្នា​មក​ដូច្នោះ ក៏​មួរ​ម៉ៅ​ស្រែក​ជេរ​ពី​លើ​ផ្ទះ មេ​កូន​ចង្រៃ ! អញ​ថា​យក​វា​ទៅ​ប្រោស​ចោល ឱ្យ​ស្លាប់​ព្រាត់​ប្រាស់​អស់​ទៅ​ឥឡូវ មិន​ស្លាប់​បែរ​ជា​នាំ​គ្នា​ត្រឡប់​មក​វិញ​ អញ​វាយ​សម្លាប់​ឥឡូវ​ហើយ កុំ​ឱ្យ​អញ​ឃើញ​មុខ​មាត់​អញ​មិន​ឱ្យ​ហង​ឡើង​ផ្ទះ​សម្បែង​ទេ " ។ នាង​បង​អង្វរ​ថា "សូម​អ្នក​ម្ដាយ​អាណិត​កូន​ផង​ចុះ ព្រោះ​ប្អូន​ចេះ​តែ​យំ​ឃ្លាន​បាយ​អត់ ២-៣ ថ្ងៃ​ហើយ​ស៊ី​តែ​ស្លឹក​ឈើ​ជំនួស​បាយ​ភ្លើង​ក៏​រលត់​អស់ បើ​ម៉ែ​មិន​ឱ្យ​នៅ​កូន​សូម​តែ​អង្ករ​និង​ភ្លើង​ត្រឡប់​ទៅ​វិញ សូម​ម្ដាយ​កុំ​ធ្វើ​បាប​កូន កូន​សូម​ទោស " ។ ឯ​កូន​ប្អូន​និយាយ​ប្រាប់​ម្ដាយ​ថា "ម៉ែ ! បង​ចាប់​បាន​សាយ​ស៊ី​អែត " ។ ម្ដាយ​ឮ​កូន​ប្រាប់​ថា "ចាប់​បាន​ទន្សាយ​ស៊ី​ឆ្អែត' ក៏​រឹត​មួរ​ម៉ៅ​ខ្លាំង​ណាស់​ទៅ​ទៀត ជេរ​បញ្ចោរ​ថា "មេ​កូន​ចង្រៃ! វា​បាន​ទន្សាយ​ចែក​គ្នា​ស៊ី​ម្ដេច​មិន​យក​ឱ្យ​អញ​ស៊ី​ផង " ។ និយាយ​តែ​ប៉ុណ្ណោះ​ក៏​ស្ទុះ​ទៅ​វាយ​កូន​ទាំង ៣ នាក់​ធាក់​ច្រំ​បណ្ដេញ​ឱ្យ​ទៅ​ព្រៃ​វិញ របស់​អ្វី​បន្តិច​បន្តួច​ក៏​មិន​ឱ្យ​សោះ ប៉ង​ឱ្យ​តែ​ស្លាប់​បាត់​បង់​ទៅ។ គួរ​ឱ្យ​អាសូរ​កុមារី​ទាំង ៣ នាក់​នេះ​ពន់​ពេក​ម្ដាយ​វាយ​បែក​ឈាម​ហូរ​សស្រាក់ ក៏​នៅ​តែ​មិន​បាត់​វាចា​ថា "ម៉ែ​ៗ !" ឥត​ដឹង​ថា​​ម្ដាយ​ប្រុង​សម្លាប់​ខ្លួន​ចោល​សោះ ។ ឯ​កុមារី​ប្អូន​ចេះ​តែ​អួត​ប្រាប់​ម្ដាយ​ថា "បាន​សាយ​ស៊ី​អែត​ៗ " ។ ម្ដាយ​ឮ​ដូច្នោះ​រឹត​តែ​វាយ​ខ្លាំង​ថែម​​ទៀត ។

នាង​បង​ប្រឹង​ទាញ​ប្អូន​ទាំង​ពីរ​នាក់​ទៅ​ដោយ​គិត​ឃើញ​ថា បើ​ទ្រាំ​នៅ​មុខ​តែ​ម្ដាយ​សម្លាប់​មិន​ខាន​ ហើយ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ខ្ទម​ដដែល ដោយ​គ្រាំ​គ្រា​នឹង​ម្ដាយ​វាយ​សំពង់​ក៏​សន្លប់​បាត់​ស្មារតី​ទាំង ៣ នាក់ ។ អារក្ខ​ទេវតា​កាល​បើ​ឃើញ​ដូច្នោះ ក៏​យក​ទឹក​មក​ប្រោះ​ព្រំ​កុមារី​ទាំង ៣ នាក់​ឱ្យ​មាន​ស្មារតី​ឡើង​វិញ ។

កុមារី​ទាំង ៣ នាក់​លុះ​ដឹង​ស្មារតី​ឡើង​ស្រែក​ទ្រហោ​យំ​ទាំង​អស់​គ្នា ឯ​នាង​បង​ក៏​ចុះ​ទៅ​ចាប់​ត្រី​ក្រឹម​ទន្សាយ និង​រាវ​រក​ខ្យង​ខ្ចៅ​មក​ហែក​ចែក​បង​ប្អូន​ស៊ី​ជំនួស​បាយ​ជានិច្ច​រាល់​ថ្ងៃ ត្រី​និង​ខ្យង​ខ្ចៅ​ចេះ​តែ​មាន​មិន​អស់​ព្រោះ​ទេវតា​និម្មិត​ឱ្យ​កាល​ណា​ថ្ងៃ​ក្ដៅ​ល្អ ស្រង់​មក​ហាល​ថ្ងៃ​ឱ្យ​តែ​ក្រៀម​ៗ វាយ​បំបែក ហែក​ចែក​គ្នា​ស៊ី​ទៅ ។ នាង​បង​និយាយ​កៀក​ក​ប្អូន​លួង​លោម​ថា “'អូន​អើយ ! យើង​ទាំង ៣ នាក់​នេះ​ពុំ​បាន​ជួប​មុខ​ម៉ែ​ទៀត​ទេ ព្រោះ​គាត់​មាន​ប្ដី​ថ្មី​ទៀត បាន​ជា​គាត់​ស្អប់​យើង​ហើយ​រក​រឿង​សម្លាប់​យើង​ចោល យើង​កុំ​សង្ឃឹម​ថា​មាន​ជីវិត​រស់​នៅ​ត​ទៅ​មុខ​ទៀត ណា​មួយ​សំពត់​អាវ​មាន​តែ​មួយ​ម្នាក់​សម្រាប់​ស្លៀក​ដណ្ដប់ ឥឡូវ​នេះ​ដាច់​អស់​ទៅ​ហើយ ត​ទៅ​មុខ​យើង​នឹង​រងា​ឱប​ក្បាល​ជង្គង់​ហើយ នឹង​អាក្រាត​កាយ​នៅ​តែ​ខ្លួន​ទទេ​ដូច​សត្វ​តិរច្ឆាន" ។ អំពី​ពោត​ដែល​នាង​បាន​ដាំ​ជុំ​វិញ​ភ្លឺ ត្រពាំង​នោះ​បាន ៣ ខែ​មាន​ផ្លែ​ចាស់​ខ្ចី សត្វ ជ្រូក ក្ដាន់ ស្វា កំប្រុក ពុំ​ហ៊ាន​ស៊ី​ឡើយ ព្រោះ​អារក្ខ​ទេវតា​តែង​ថែរក្សា នាង​បង​តែង​ទៅ​បេះ​យក​មក​បរិភោគ​ជា​មួយ នឹង​ត្រី​ក្រឹម​ទន្សាយ​ហើយ​នឹង​ខ្យង​ខ្ចៅ ។ លុះ​បាន ៦ ខែ កុមារី​ទាំង ៣ នាក់​ស្រាប់​តែ​ដុះ​រោម​ចេញ​ពេញ​ខ្លួន ដៃ​សង​ខាង​ដុះ​ចេញ​ទៅ​ជា​ស្លាប​ទទះ​ហើរ​ទៅ​ដល់​ចុង​ឈើ ចាប់​ប្រតោង​បេះ​ផ្លែ​ឈើ​បាន​ទាំង​អស់​គ្នា តែ​ហើរ​ទៅ​ឆ្ងាយ​ពុំ​រួច​ បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ រឹង​មាត់​និយាយ​ភាសា​មនុស្ស​ពុំ​កើត​គ្រាន់​តែ​ដឹង​ខ្លួន​ថា ខ្លួន​នៅ​ជា​មនុស្ស​តែ​និយាយ​ទៅ​ជា​សំឡេង​សត្វ​តិរច្ឆាន យូរ​ៗ​ទៅ​កាន់​តែ​ហើរ​បាន​ឆ្ងាយ​បន្តិច​ម្ដង​ៗ ព្រោះ​តាំង​ពី​បបូរ​មាត់​ដុះ​ចេញ​ទៅ​ជា​ចំពុះ មិន​ដែល​និយាយ​ភាសា​មនុស្ស​សោះ តែ​បើ​មនុស្ស​និយាយ​ទៅ​រក​នៅ​ស្ដាប់​បាន។

ឯ​ប្ដី​ចុង​របស់​នាង​ជា​ម្ដាយ​នៃ​កុមារី​ទាំង​នោះ តែង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ជា​និច្ច ។ ថ្ងៃ​មួយ​មាន​អ្នក​ជិត​ខាង​គេ​ប្ដឹង​ដល់​អ្នក​រាជការ ៗ ក៏​ចាប់​យក​ទៅ​ដាក់​គុក​មួយ​ជីវិត​ទៅ ។

ពេល​នោះ នាង​ជា​ម្ដាយ​ដេក​ព្រួយ​ចិត្ត នឹក​អាណិត​ដល់​កូន​កម្សត់​ទាំង ៣ នាក់​ដែល​ខ្លួន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឃើញ​កូន​នៅ​រញង់​ក្នុង​ខ្ទម​ស្គាល់​ច្បាស់​លាស់​ជា​កូន ព្រោះ​មាន​ទម្រង់​ជា​មនុស្ស​នៅ​ឡើយ តែ​ដុះ​ស្លាប​មាន​ចំពុះ​ដូច​សត្វ​តិរច្ឆាន ក៏​ស្រែក​ហៅ​ថា "កូន​អើយ ! ឥឡូវ​ម្ដាយ​មក​ទទួល​កូន​ទៅ​វិញ ម្ដាយ​លែង​ឱ្យ​កូន​នៅ​ក្នុង​ព្រៃ​ទៀត​ហើយ" ។

កូន​ទាំង ៣ នាក់​ឮ​មាត់​ម្ដាយ​ហៅ ស្គាល់​ជាក់ ជា​ម្ដាយ​ក៏​គិត​គ្នា​ថា "ម៉ែ​យើង​មក​រក​សម្លាប់​ទៀត​ហើយ ត្រូវ​យើង​កុំ​ទុក​ចិត្ត​គាត់ យើង​នាំ​គ្នា​ហើរ​ទៅ​ល្អ​ជាង" គិត​ដូច្នោះ​ក៏​នាំ​គ្នា​ហើរ​ត្រសង​ទៅ​ទំ​លើ​ឈើ​ខ្ពស់ ១ ដើម​ស្រែក​ប្រាប់​មក​ម្ដាយ​ដោយ​បំណង​និយាយ​ថា "យើង​ផុត​និស្ស័យ​ជា​កូន​លោក​ហើយ យើង​ទៅ​ជា​សត្វ​តិរច្ឆាន​ល្អ​ជាង អ្នក​កុំ​មក​ជិត​យើង" ប៉ុន្តែ​សំដី​ដែល​ស្រែក​ប្រាប់​ម្ដាយ​នោះ មិន​ច្បាស់​លាស់​ជា​សំដី​របស់​មនុស្ស​ទេ​ទៅ ជា​ស្រែក​ថា "កូន​លោក​ៗ" ទៅ​វិញ​កាល​បើ​ម្ដាយ​ចូល​ទៅ​ជិត​ក៏​នាំ​គ្នា​ហើរ​ទៅ​ទំ​លើ​ដើម​ឈើ​ដ​ទៃ​ទៀត​ស្រែក​ថា "កូន​លោក​ៗ" ។ ម្ដាយ​ចេះ​តែ​ដើរ​ស្រែក​ហៅ​កូន​ ទាល់​តែ​អស់​កម្លាំង​ដើរ​ពុំ​រួច ណា​មួយ​អស់​អាហារ​បរិភោគ​ផង ក៏​ដួល​ស្លាប់​ទៅ ។

នៅ​ប្រទេស​កម្ពុជា សត្វ​នេះ​វា​តែង​តែ​ហើរ​មក​រើស​ខ្យង​ខ្ចៅ​ស៊ី​តាម​វាល​ស្រែ ក្បែរ​ជើង​ភ្នំ ឬ​ព្រៃ​ស្រោង កាល​ណា​វា​ផ្អើល​នឹង​មនុស្ស ឬ​សត្វ​ដូច​គ្នា​វា​ស្ទុះ​ហើរ ស្រែក​យំ​ឮ​ថា កូន​លោក! កូន​លោក! លុះ​រាត្រី​ស្ងាត់​វា​ថ្ងូរ​មុខ​គួរ​ឱ្យ​ស្រណោះ​ពន់​ពេក ។

រឿង ភ្នំ​សន្ទុក​ (នៅ​ខេត្ត​កំពង់ធំ)



រឿង ភ្នំ​សន្ទុក​ (នៅ​ខេត្ត​កំពង់ធំ)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៧៣ – ១៧៧

ចាស់ៗ ដំណាលតៗ គ្នាមកថា : 


កាលពីព្រេងនាយនៅស្រុកសន្ទុក ខេត្តកំពង់ធំ សព្វថ្ងៃនេះ មានស្ដេចមួយអង្គ ទ្រង់មានព្រះអគ្គមហេសី ព្រះរាជបុត្រ ស្រីស្នំក្រមការ សេនាទាហាន និងនាហ្មឺនសព្វមុខមន្ត្រី ជាច្រើន ស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែង សង់ប្រាសាទ ព្រះរាជវាំង និងគុក ភូមិប្រាសាទ រហូតមកដល់សព្វថ្ងៃ ។

លុះសង់បានប្រាសាទនោះហើយ ព្រះរាជាទ្រង់ត្រាស់បង្គាប់ឲ្យឆ្ការព្រៃមួយកន្លែងទៀត ឆៀងខាងជើងខាងលិចប្រាសាទនោះ ធ្វើទីសម្រាប់ស្រីស្នំ មានកំពែងជុំវិញ ទីនោះ ជាប់មានឈ្មោះថា ភូមិវាំង រហូតមកដល់សព្វថ្ងៃ ។

លុះធ្វើព្រះរាជវាំងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យកាប់ឆ្ការព្រៃមួយកន្លែងទៀត នៅខាងលិចប្រាសាទ សង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យ សឹងមានគល់សសរកប់ក្នុងដីដល់សព្វថ្ងៃនេះ ជាភស្តុតាងស្រាប់ ទីនោះ ជាប់មានឈ្មោះថា ភូមិសង់ឃ្លាំង តែក្រោយពីនោះ យូរមកគេហៅថា ភូមិតាំងក្រសាំង វិញ ដែលសព្វថ្ងៃរាជការតាំងសាលាស្រុកសន្ទុកនៅទីនោះ ។

តាមរឿងនោះមានដំណាលថា : កាលនោះ ព្រះរាជាបានត្រាស់បង្គាប់ឲ្យធ្វើកន្លែងមួយទៀត នៅខាងលិចឆៀងខាងត្បូង ភូមិតាំងក្រសាំង សម្រាប់ជាលំនៅពួកអ្នកងារ ចាំបក់ថ្វាយស្ដេច ទីនោះជាប់មានឈ្មោះថា ភូមិចាំបក់ ដល់សព្វថ្ងៃនេះ ។

នៅខាងលិច ឆៀងខាងត្បូងភូមិចាំបក់នោះមានបឹងមួយធំ ជាទីដែលព្រះរាជាតែងនាំព្រះអគ្គមហេសី និងព្រះរាជបុត្រ ព្រះស្នំ ព្រមទាំងរេហ៍ពល ទៅក្រសាលសប្បាយដោយការចាប់ត្រី រើសខ្យង ដកព្រលិត បេះត្រកួន ជាក្រយាស្ងោយ ។

 ថ្ងៃមួយព្រះរាជបុត្រីដែលទ្រង់យាងទៅក្រសាលទីនោះ មិនស្រួលព្រះទ័យ ទ្រង់ព្រះកន្សែងពួកស្រីស្នំក៏ច្រៀងបំពេបីបមថ្នមថ្នាក់បោសអង្អែល ទីនោះជាប់មានឈ្មោះថា បឹងបំពេ និង បឹងខ្យង ដល់មកសព្វថ្ងៃនេះ ។ នៅខាងជើងបឹងបំពេនោះ មានភ្នំមួយ ហៅ ភ្នំធំ ស្រះខ្ចៅ ភ្នំពេនជុំ ។ ភ្នំទាំងនេះជាប់គ្នា ជាទីដែលព្រះរាជាតែងទ្រង់នាំព្រះអគ្គមហេសីឡើងទៅក្រសាលបេះផ្លែឈើ មានផ្លែស្រគំ ភ្នំភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្គៅ សិរមាន់ ជើងចាប និងផ្លែឈើឯទៀតៗជាច្រើន ដោយសេចក្ដីសប្បាយ ។

ថ្ងៃមួយ ព្រះរាជាទ្រង់នាំព្រះរាជអគ្គមហេសី ព្រមទាំងព្រះរាជបុត្រទៅក្រសាលលើភ្នំនោះ ព្រះរាជបុត្រទ្រង់ប្រឈួនជាខ្លាំង ព្រះអង្គគង់នៅលើភ្នំនោះពុំបាន ទ្រង់ចាត់ឲ្យឆ្ការព្រៃមួយអន្លើ ធ្វើព្រះពន្លានៅជើងភ្នំ ហើយក៏នាំបណ្ដោះព្រះអគ្គមហេសី ព្រះរាជបុត្រ និងស្រីស្នំ ព្រមទាំងរេហ៍ពលចុះពីលើភ្នំនោះ តាមផ្លូវជ្រុងខាងលិច មកសំចតឈប់សម្រាកនៅក្នុងព្រៃមួយ ទីនោះជាប់មានឈ្មោះថា ភូមិបណ្ដោះ តមក តែសព្វថ្ងៃហៅថាៗ មកថា ភូមិក្រកោះ វិញ ។

 បន្ទាប់មក ព្រះរាជាទ្រង់នាំព្រះរាជបុត្រ មកគង់នៅព្រះពន្លា ដែលធ្វើនៅជើងភ្នំនោះ បានទ្រង់រកពេទ្យហ្ម មកព្យាបាលព្រះរោគព្រះរាជបុត្រ មិនមានធ្វេសប្រហែសសោះ ប៉ុន្តែទោះបីមានឱសថ និងពេទ្យហ្មយ៉ាងពូកែព្យាបាលយ៉ាងណាក៏ព្រះរោគព្រះរាជបុត្រនោះ នៅតែមិនបានស្រាកស្រាន្តឡើយ រឹតតែប្រឈួនថែមខ្លាំងឡើងៗ ដរាបដល់អស់ព្រះជន្មនៅទីនោះ ។ ព្រះរាជានិងព្រះរាជអគ្គមហេសី ទ្រង់ព្រះកន្សែង ស្រីស្នំនិងពួកពលទាំងអស់ យំសោកគ្រប់គ្នា ។

 ព្រះរាជាទ្រង់ចាត់ចែងធ្វើឈាបនកិច្ចជាឱឡារិកនៅទីនោះ ។ ទីជើងភ្នំដែលព្រះរាជាធ្វើព្រះពន្លាថែរក្សាព្រះរោគព្រះរាជបុត្រ លុះដល់អស់ព្រះជន្មជាអាសន្ននោះ ជាប់មានឈ្មោះថា  ភ្នំអាសន្នមានទុក្ខ តមកគេហៅយារៗ មកថា ភ្នំសន្ទុក និង ភូមិសន្ទុក វិញ មកដល់សព្វថ្ងៃ ។ ក្រោយពេលដែលព្រះរាជានិងព្រះអគ្គមហេសី ទ្រង់មានទុក្ខជាទម្ងន់ ទ្រង់ចេញព្រះរាជដំណើរចាកទីនោះ ទៅឈប់សុំចតនៅមាត់ស្ទឹងសែន ដើម្បីលំហើយព្រះរាជហឫទ័យរំដោះទុក្ខ តែមិនដូច្នោះ បែរជារឹតតែកើតទុក្ខផ្ទួនឡើង ។ គ្រានោះ សាមណេរមួយអង្គ បាននិមន្តទៅជួបនឹងព្រះរាជានៅទីនោះ ។

 លោកបានឃើញព្រះរាជា និងព្រះអគ្គមហេសីសោយទុក្ខជាទម្ងន់ដូច្នោះ បានថ្វាយព្រះពរសួរ ព្រះរាជាក៏ទ្រង់ថ្លែងសេចក្ដីទុក្ខ អំពីព្រះរាជបុត្រដែលរំលត់ខន្ធទៅនោះ ។ ទោះបីសាមណេរ បានអធិប្បាយពន្យល់ធម៌អាថ៌ល្អិតល្អន់យ៉ាងណា ក៏ព្រះរាជា និងអគ្គមហេសី នៅតែមិនបាត់សេចក្ដីវិយោគសោកស្ដាយឡើយ ។ សាមណេរជ្រាបរឿងនោះ ក៏ថ្វាយព្រះពរថា ” បើព្រះអង្គចង់ឃើញព្រះរូបព្រះរាជបុត្ររបស់ព្រះអង្គ សូមទ្រង់ឲ្យជាងយកម្សៅ ឬដីមកសូន ធ្វើជាព្រះរូបព្រះរាជបុត្រទុក គ្រាន់ទតលំហែព្រះទ័យរំដោះទុក្ខ ” ។

 ព្រះរាជាបានឮព្រះពុទ្ធដីកា លោកសាមណេរនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទ្រង់ចាត់ឲ្យជាងធ្វើសំណាកព្រះរូបព្រះរាជបុត្រទុកនៅទីព្រៃមួយ លុះធ្វើព្រះរូបព្រះរាជបុត្ររួចហើយ ព្រះរាជាទ្រង់ទត ទ្រង់សព្វព្រះរាជហឫទ័យ ក៏ទ្រង់បានស្រាកស្រាន្តទុក្ខសោកនោះ ដោយសារបានទតសំណាកព្រះរូបព្រះរាជបុត្រជាតំណាង ។

 កន្លែងដែលធ្វើព្រះរូបព្រះរាជបុត្រនោះ ជាប់ឈ្មោះថា ភូមិសំណាក មកដល់សព្វថ្ងៃ ។ ក្រោយមកព្រះរាជាទ្រង់បាននាំព្រះរាជអគ្គមហេសី នឹងព្រះស្នំ ព្រមទាំងពួកពល ទៅក្រសាលនៅទីមួយខាងជើងទីតម្កល់ព្រះរូបសំណាកនោះ ទ្រង់បានទតឃើញឆ្អឹងក្បាលក្រពើធំមួយ ដែលស្លាប់យូរហើយនៅទីនោះ ។ ទីដែលព្រះរាជាទ្រង់ទតឃើញក្បាលក្រពើនោះជាប់ឈ្មោះថា ភូមិត្បូងក្រពើ ដរាបមកដល់សព្វថ្ងៃ ។


រឿង​ សំលាញ់ពីរនាក់

រឿង​ សំលាញ់ពីរនាក់

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា និយាយ​សន្យា​គ្នា​ថា « កាល​បើ​យើង​មាន​ប្រពន្ធ​ហើយ ឯង​ក្ដី អញ​ក្ដី បើ​មាន​ទ្រព្យ​សម្បត្តិ​ត្រូវ​យើង​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក >> ។ សន្យា​គ្នា​ហើយ យូរ​បន្តិច​ទៅ សម្លាញ់​មួយ​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ សម្លាញ់​មួយ​ទៀត​មាន​ប្រពន្ធ​ខាត​លក្ខណ៍ ។


វេលា​យប់​ចូល​ដំណេក សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​នោះ និយាយ​គិត​គ្នា​ប្ដី​ប្រពន្ធ​ថា « យើង​រក​ស៊ី​អី​ឲ្យ​មាន​ឆាប់ ?» ប្រពន្ធ​ថា « អ្នក​ចង់​រក​ស៊ី​អី ឬ​ប្រើ​ខ្ញុំ​ឲ្យ​ត្បាញ​រវៃ​លក់​ដូរ ខ្ញុំ​ទទួល​តាម មិន​ហ៊ាន​ទទឹង​ទាស់​ចិត្ត​អ្នក​ទេ» ។


លុះ​កន្លង​មក ពេល​ចូល​ដំណេក​យប់​ក្រោយ​ទៀត ប្ដី​និយាយ​នឹង​ប្រពន្ធ​ថា « នាង​អើយ​បើ​គិត​ឃើញ​របរ​មួយ​មុខ បើ​បាន​ដូច​គំនិត​នឹង​បាន​មាស​ប្រាក់​ផ្តិល តុ​ថាស ដោយ​ងាយ» ។ ប្រពន្ធ​សួរ​ប្ដី​ថា « គិត​ធ្វើ​ម្ដេច​ក៏​បាន​ងាយ​ម្ល៉េះ ? » ។

 ប្ដី​ប្រាប់​ប្រពន្ធ​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សមុទ្រ មាន​សំពៅ​អ្នក​ជំនួញ​គ្រប់​ប្រទេស ខ្លះ​សុខ​សប្បាយ ខ្លះ​លិច​លង់​របស់​ទ្រព្យ​សព្វ​សារពើ មាស​ប្រាក់​ កប់​នៅ​បាត​សមុទ្រ​នោះ​ច្រើន យើង​គិត​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ​នោះ​ឲ្យ​រីង ក្រ​អ្វី មាស​ប្រាក់ របស់​គ្រប់​មុខ​នោះ, បើ​បាន​ត្រី​ធំ​តូច​យើង​ធ្វើ​ងៀត ធ្វើ​ផ្អក​ប្រហុក, ព្រឹក​ព្រហាម​ស្រាង​នេះ នាង​ឯង​ដាំ​បាយ​ដួស​ដាក់​កញ្ជើ ឲ្យ​មាន​ម្ហូប​និង​ស្លា​ម្លូ​ផង យើង​ទៅ​បាច​ទឹក​សមុទ្រ​ឲ្យ​រីង » ។

 ប្រពន្ធ​ឮ​ប្ដី​ប្រាប់​ហើយ​ ក៏​ធ្វើ​តាម​បង្គាប់ ។ លុះ​ព្រឹក​ឡើង រៀប​គ្រប់​ប្រដាប់​រួច​ក៏​នាំ​ទៅ​មាត់​សមុទ្រ ហើយ​ទុក​ដាក់​បាយ​ម្ហូប​ចំណី​ដោយ​ស្រួល ទើប​ប្ដី​កាន់​កញ្ជើ ១ ខំ​បាច​ទឹក​ទៅ​លើ​គោក បាច​ទាល់​តែ​ដល់​ពេល​បាយ ទើប​ឈប់​បរិភោគ លុះ​បរិភោគ​បាយ​រួច នាំ​ប្ដី​ប្រពន្ធ​បាច​ទៀត​ដល់​ល្ងាច​ទើប​ទៅ​ផ្ទះ, ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ទាល់​ល្ងាច ទើប​នាំ​គ្នា​មក​ផ្ទះ​វិញ ។

 បាច​បាន​ចំនួន ៥ ថ្ងៃ ប្ដី​ក៏​ឈរ​បាំង​ដៃ​មើល​ទឹក​សមុទ្រ ហើយ​ប្រាប់​ប្រពន្ធ​ថា «ទឹក​ស្រក​សណ្ដក​ហើយ​នាង » ។ ប្រពន្ធ​ឆ្លើយ​ថា «បើ​ដូច្នោះ យើង​ខំ​បាច​ទៅ បើ​យូរ​ណាស់​ត្រឹម​កន្លះ​ខែ​ទៀត​មុខ​ជា​រីង​ហើយ យើង​ចាប់​យក​ត្រី​ធំ​តូច​វះ​ធ្វើ​ងៀត​ផ្អក​ប្រហុក​ថ្លឹង​លក់​យក​ប្រាក់, មួយ​ទៀត យើង​ត្រូវ​រក​កាយ​យក​ប្រាក់​មាស តុ ថាស ចាន​ក្បាន ដ៏​មាន​នៅ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ដែល​លិច​លង់​មក​យូរ​ឆ្នាំ​នោះ មិន​ដឹង​បើ​យក​ទៅ​ណា​អស់​ទេ» ថា​ហើយ​ដល់​ល្ងាច​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

 ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ ហើយ​និយាយ​តែ​ពាក្យ​ដដែលៗ​ដូច​ថ្ងៃ​មុន ។ ហ្វូង​មច្ឆា​ក្នុង​សមុទ្រ​ស្ដាប់​ឮ​ដឹង​ដំណើរ​សព្វ​គ្រប់ ភ័យ​បារម្ភ​ណាស់​ជំនុំ​គ្នា​ថា «យើង​មុខ​ជា​ស្លាប់​ម្ដង​នឹង​ហើយ គួរ​តែ​យើង​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ត្រី​អន្សា​សមុទ្រ​ទើប​រស់​ជីវិត » គិត​ហើយ​នាំ​គ្នា​មុជ​ហែល​ទៅ​ដល់​ស្ដេច​ត្រី ទូល​តាម​ដំណើរ ដែល​បុរស​ប្ដី​ប្រពន្ធ​មក​បាច​ទឹក​សមុទ្រ​នោះ ។

 ស្ដេច​ត្រី​ដឹង​ហើយ​បង្គាប់​ត្រី​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទូល​នោះ​ថា «ឯង​រាល់​គ្នា​ពាំ​យក​មាស ៥ ក្រឡ ប្រាក់ ៥ ក្រឡ និង​តុ ថាស​ផ្តិល ចាន​ទៅ​ឲ្យ​បុរស​ប្ដី​ប្រពន្ធ អង្វរ​គេ​ឲ្យ​លែង​បាច​ទឹក​សមុទ្រ​ទៅ » ត្រី​ទាំង​នោះ​ក៏​យក​វត្ថុ​គ្រប់​ចំនួន​តាម​ស្ដេច​ត្រី​បង្គាប់ រួច​នាំ​គ្នា​ពាំ​ហែល​មក​ដល់​បុរស​ប្ដី​ប្រពន្ធ អង្វរ​សូម​ឲ្យ​លែង​បាច​ទឹក​សមុទ្រ ត្រី​ទាំង​នោះ​ក៏​ហា​មាត់​ខ្ជាក់​ក្រឡ​មាស​ប្រាក់ តុ​ថាស​ផ្តិល ចាន​ឲ្យ​បុរស​ប្ដី​ប្រពន្ធ ។

 បុរស​ប្ដី​ប្រពន្ធ មាន​សេចក្ដី​ត្រេកអរ​ពន់​ពេក​ ក៏​ឈប់​លែង​បាច​ទឹក​ពី​ថ្ងៃ​នោះ នាំ​ប្ដី​ប្រពន្ធ​រែក​ទូល​ជញ្ជូន​ទៅ​ទុក​ផ្ទះ​ត្រា​តែ​អស់ ។ បុរស​ប្ដី​ប្រពន្ធ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ថ្កើង​រុងរឿង​ បាន​សេចក្ដី​សុខ​រៀង​ទៅ ។


ពណ៌នា​ពី​សម្លាញ់​ដែល​មាន​ប្រពន្ធ​ខាត​លក្ខណ៍ គាត់​ភ្នក​នឹក​រឭក​ដល់​សំឡាញ់ ហើយ​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​សំឡាញ់ ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍, លុះ​ឡើង​ដល់​លើ​ផ្ទះ ឃើញ​គេ​នៅ​រាប់អាន​ចាំ​ចិត្ត​ស្និទ្ធ​ស្នាល​ដូច​ពី​ដើម, គាត់​គន់​មើល​របស់​ទ្រព្យ​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ​គេ ហើយ​នឹក​ក្នុង​ចិត្ត​ថា «ពី​ដើម សំឡាញ់​គេ​មាន​ទ្រព្យ​សម្បត្តិ​ល្មម​គួរសម​ទេ ឥឡូវ​នេះ​គេ​រក​របរ​អ្វី ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ» គិត​ហើយ​ត្អូញ​ប្រាប់​សម្លាញ់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ថា « សំឡាញ់​អើយ ! អញ​សព្វ​ថ្ងៃ​នេះ​ក្រ​លំបាក​ណាស់, ចុះ​សម្លាញ់​ឯង​រក​ស៊ី​ជំនួញ​អ្វី , ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ » ។

 សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ថា «សំឡាញ់​អើយ ! អញ​រក​ស៊ី​បាច​ទឹក​សមុទ្រ​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ, ពេល​ព្រឹក​ទៀប​ភ្លឺ​ប្រពន្ធ​អញ​ដាំ​បាយ​គ្រប់​ប្រដាប់ លុះ​ភ្លឺ​ឡើង នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ, ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ ស្ដេច​ត្រី​ភ័យ​បង្គាប់​ត្រី​ជា​បរិវារ​ឲ្យ​ពាំ​មាស​ប្រាក់ នឹង​របស់​គ្រប់​មុខ​ឲ្យ​អញ » ។

ឯ​សំឡាញ់ មាន​ប្រពន្ធ​ខាត​លក្ខណ៍​ដឹង​ហើយ ក៏​លា​សំឡាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ ។ គេ​ក៏​ឲ្យ​ប្រាក់​យក​ទៅ​ចិញ្ចឹម​ជីវិត ។ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​ចូល​ដំណេក បុរស​នោះ​និយាយ​នឹង​ប្រពន្ធ​ថា « ព្រឹក​នេះ​ឯង​ដាំ​បាយ​ពី​យប់​រៀប​ប្រដាប់​ឲ្យ​មាន​សព្វ​គ្រប់, ភ្លឺ​ឡើង​យើង​នឹង​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ ឲ្យ​បាន​មាស​ប្រាក់​របស់​ទ្រព្យ​ដូច​សំឡាញ់​យើង ។

 លុះ​ភ្លឺ​ច្បាស់ មេ​ខាត​លក្ខណ៍​ជា​ប្រពន្ធ បាន​ក្រោក​បង្កាត់​ភ្លើង​ឆេះ​ហើយ បាន​បើក​ខាប់​វាល់​អង្ករ​ៗ កំពប់​ម្ដង​មួយ​ទូក​ដៃ យក​អង្ករ​ទៅ​លាង​កំពប់​មួយ​ទូក​ដៃ​ទៀត ច្រក​អង្ករ​ទៅ​ក្នុង​ឆ្នាំង​កំពប់​ទៀត​ដល់​ពុះ​ជាត់​បាយ​កំពប់​ទៀត ច្រក​អង្ករ​ចំនួន​ល្មម​ឆ្អិន​ពេញ​ឆ្នាំង បាយ​នៅ​តែ​កន្លះ​ឆ្នាំង, ទាល់​តែ​ថ្ងៃ​ណាស់​ហើយ ទើប​ដួស​ដាក់​កញ្ជើ ហើយ​បណ្ដើរ​ប្ដី​ប្រពន្ធ​ទៅ​បាច​ទឹក​សមុទ្រ បាច​ទាំង​ខឹង​ទាំង​ជា ។

 បាច​ចំនួន ៥ ថ្ងៃ អស់​ហ្វូង​មច្ឆា​តូច​ធំ ផ្អើល​ភិត​ភ័យ និយាយ​គ្នា​ថា « បុរស​ប្ដី​ប្រពន្ធ​ពី​ណា មក​បាច​ទឹក​សមុទ្រ​ទៀត​ហើយ» ពួក​ត្រី​ក៏​សម្លឹង​ទាំង​ហ្វូង​ចាំ​មើល​ចាំ​ស្ដាប់ ។ ប្រពន្ធ​ខាត​លក្ខណ៍​បោក​ល្អី​ដែល​បាច​ទឹក​នោះ ហើយ​ថា «បាច​យូរ​ថ្ងៃ​ហើយ​មិន​បាន​ឃើញ​របស់​អ្វី អញ​មិន​ខ្ចី​ទេ អញ​លែង​បាច​ហើយ» ឈ្លោះ​ប្ដី​ប្រពន្ធ​ជេរ​ម្ដាយ​ប្ដី ប្ដី​បញ្ចោរ​ប្រពន្ធ ប្រកាច់​ចំបាប់​គ្នា ប្រទាញ​សំពត់​គ្នា​ទៅ​វិញ​ទៅ​មក ទាល់​តែ​អា​ស្រាត​ទាំង​ប្ដី​ទាំង​ប្រពន្ធ លេច​កេរ្តិ៍​ខ្មាស​នៅ​មាត់​សមុទ្រ ហើយ​អ្នក​ទាំង​ពីរ​នាក់​ថា « ខ្ញុំ​គេ​ក៏​ខ្ញុំ​ចុះ​ លែង​បាច​ហើយ » ។

 ត្រី​ទាំង​នោះ​ឮ​ថា​លែង​បាច​ក៏​ត្រេកអរ​ធូរ​ចិត្ត លែង​សូក​ឲ្យ​មាស​ប្រាក់​របស់​ទាំង​ពួង ។ ត្រី​ទាំង​នោះ​បាន​ឃើញ​កេរ្តិ៍​ខ្មាស​បុរស​ប្ដី​ប្រពន្ធ ក៏​លោត​សើច​ទាំង​ហ្វូង ។ ឯ​ត្រី​សណ្ដាយ​សើច​ទាល់​តែ​រយះ​មាត់ បាន​ជា​មាត់​ធំ​ដូច​គេ​ហែក រហូត​ដល់​បច្ចុប្បន្ន​នេះ ។

បុរស​ប្ដី​ប្រពន្ធ​គ្មាន​បាន​អ្វី​សោះ ក៏​លែង​ឈ្លោះ​គ្នា នាំ​គ្នា​ដក​សារាយ ។ ប្ដី​មួយ​អម្រែក, ប្រពន្ធ​មួយ​ទ្រនូល ត្រឡប់​មក​ផ្ទះ​វិញ ចាក់​សារាយ​ចោល​នៅ​កៀន​ជញ្ជាំង ឲ្យ​រលួយ​ខូច​អស់​ទៅ ។

នាង​រត់​រក​អ្នក​ មេ​ខាត​លក្ខណ៍​ រត់​រក​អា​បាក់​ទន្សា

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  

ពុកម៉ែបងប្អូន  ចំណាយពេលវេលាដ៏មានតំលៃ

តាមដានរឿងពីដើមដល់ចប់  ។

ខ្ញុំសូមលើកដៃបួងសួងដល់វត្ថុសាកសិទ្ទិក្នុង លោកតាមជូយថែរក្សា ពុកម៉ែបងប្អូន គ្រប់ក្រុមគ្រួសារ កំុបីឃ្លាងឃ្លាតឡើយ  ។

នាង ខ្ញុំសូមខាន់តី អភ័យទោស​ រាល់ពាក្យពេជ្រ ខុសឆ្គងទាំងឡាយណាមិនសមរំុ

សូមអរគុណ

រឿង ក្អែក​មួយ​ជា​ក្អែក​ដប់

 


 រឿង ក្អែក​មួយ​ជា​ក្អែក​ដប់

កាល​ពីព្រេងនាយ មាន​បុរស ២ នាក់ ម្នាក់​ឈ្មោះ​អា​ខិល ម្នាក់​ឈ្មោះ​អា​ខូច នៅ​ស្រុក​ទីទៃ​ពី​គ្នា គំនិត​ដោយ​ខ្លួន ។ អា​ខូច​ជុះ​អាចម៍​ដាក់​ពេញ​ពាង ១ ហើយ​យក​អាចម៍​ល័ក្ដ​បិទ​ភ្ជិត​យ៉ាង​ល្អ មិន​ឲ្យ​ក្លិន​ចេញ​ក្រៅ​បាន ។ 

អា​ខិល​ធ្វើ​កាំបិត ១ មាន​ផ្លែ​ប៉ុន​ចង្កឹះអក​កំបោរ​ដង​ប៉ុន​ក​ដៃ ស្រោម​ធំ​វែង​ប្រហែល ១ លូក អា​ខិល​ស្ពាយ​កាំបិត​នោះ​ដើរ​ទៅ​លក់ ឯ​អា​ខូច​ក៏​ពុន​ពាង​អាចម៍​នោះ​ដើរ​ទៅ​លក់​ដែរ ។ 

អា​ខិល​ទៅ​ពី​នេះ អា​ខូច​មក​ពី​នោះ ជួប​គ្នា​កណ្ដាល​ផ្លូវ អា​ខូច​ពពាយ​នាយ​ថា អ្នក​អើយ​ទិញ​ផ្អក​យក​ទៅ​ពិសា ផ្អក​ចាវ​យ៉ាង​ល្អ ស្ងោរ​ក៏​បាន ចំហុយ​ក៏​បាន ឆ្ងាញ់​របស់​ខ្ញុំ​ណាស់ ។ អា​ខិល​ឆ្លើយ​ថា ទាស់​តែ​លក់​ដាវ​ខ្ញុំ​មិន​ដាច់ គ្មាន​លុយ​ទិញ បើ​ដូរ​ជា​ដាវ​នេះ​ព្រម​ដូរ​ឬទេ ? អា​ខូច ឃើញ​ដាវ​នោះ​វែង​ក៏​ឆ្លើយ​ថា « ដូរ​ក៏​ដូរ » ។

 អា​ខិល​ប្រគល់​ឲ្យ​អា​ខូច​ហើយ​អួត​ថា​ដាវ​ខ្ញុំ​នេះ មុត​បំផុត មេ​ដែក​របស់​ខ្ញុំ​ផង បើ​ត្រូវ​ការ​សឹម​ហូត​កាប់​តែ​ម្ដង អ្នក​ឯង​កុំ​ប្រញាប់​ហូត​មើល បើ​ហូត​ល​ព្រើល ៗ​ស៊ក​ទៅ​វិញ​មិន​ចុះ​ទេ ដាវ​ខ្ញុំ​ពូកែ ខ្ញុំ​ស្ដាយ​របស់​ខ្ញុំ​ណាស់ បើ​កុំ​តែ​ខែ​នេះ​ក្រ​ម្ហូប​ពេក កុំ​អី​ខ្ញុំ​មិន​ដូរ​ទេ » ។ 

អា​ខូច​ក៏​ប្រគល់​ពាង​អាចម៍​ឲ្យ​ទៅ​អា​ខិល ហើយ​ហាម​ថា «ផ្អក​ខ្ញុំ​ហ្នឹង​ក៏​ដែរ ដល់​ពេល​ស៊ី​សឹម​បើក​យក​មក​ចំហុយ កុំ​អាល​បើក​មើល ក្រែង​វា​ស្អុយ​រុយ​បែង​ក្រែង​វា​ធុំ​ខ្មោះ ស៊ី​មិន​ទាន់​អស់ វា​ទៅ​ជា​ខាន​ឆ្ងាញ់​ នឹក​ឃើញ​ជីដូន​ជីតា​ បាន​តែ​ខ្វារ​ស៊ី​ទៅ » ។ អា​ទាំង​ពីរ បែក​គ្នា​ទៅ​ដល់​ផ្ទះ​រាល់​ខ្លួន ហើយ​តឿន​ប្រពន្ធ​កូន​ថា​ដណ្ដាំ​បាយ​ទៅ​អញ​បាន​ផ្អក ។ 

ប្រពន្ធ​ថា «បាន​ផ្អក​ពី​ណា ? អា​ខិល​ថា «ដូរ​ដាវ​គេ ៗ​ថា​ផ្អក​ចាវ​គេ​ឆ្ងាញ់​ពិសា​ណាស់ » ។ ប្រពន្ធ​ក៏​អរ​ពេញចិត្ត​នឹក​ថា «ប្ដី​ចេះ​ធ្វើ​កាំបិត​ដូរ​ផ្អក » ស្ទុះ​ភ្លែត​ទៅ​លាង​ចាន​ដួស​បាយ ហើយ​កាន់​កាំបិត​យ៉ាង​គំរឹល កកិល​ទៅ​ជិត​ពាង​ផ្អក យក​កាំបិត​គាស់​អាចម៍​ល័ក្ដ​នោះ​បើក​ឡើង ហើយ​លូក​ខ្វារ​បាន ១ ក្ដាប់​ដាក់​ផ្លាប់​ទៅ​ក្នុង​ចាន សល់​នៅ​ដៃ​ប៉ុន្មាន​ក៏​លិទ្ធ​ផ្លប់​ភ្លក់​មើល ងើប​មុខ​ឡើង​ថា «យី ! ផ្អក​ចាវ​អី​ក៏​ស្អុយ​ដូច​អាចម៍ គ្មាន​ឆ្អឹង​និង​សាច់​កខ្វិក​កខ្វក់ ម៉ដ្ឋ​ផង់​យ៉ាង​ហ្នឹង តើ​ផ្អក​ត្រី​អី?» ប្ដី​ថា «ក្រែង​ត្រី​ពោ » ។

 ប្រពន្ធ​ក៏​លូក​កូរ​រាវ​រក​ក្បាល លូក​បាន​ពាក់​កណ្ដាល​ក្អួត​ចង្អោរ ២០ វ៉ក ដឹង​ជាក់​ជា​អាចម៍ មិន​មែន​ផ្អក មក​បន្ទោស​ទៅ​ម្ចាស់​ដើម ឆ្អើម​លេប​បាយ​មិន​រួច ។

និយាយ​អំពី​អា​ខូច ត្រេកអរ​ណាស់ ដើរ​ទៅ​ផ្ទះ​អួត​ប្រាប់​ប្រពន្ធ​ថា «អាចម៍​មួយ​ពាង​ដូរ​បាន​ដាវ​មួយ​ដែរ» ទទួល​ខឹង​នឹង​ឆ្កែ​វា​នោម​ច្រាស​ស្លឹក​គ្រៃ កន្ទ្រាក់​ដាវ​លោត​ទៅ​ដល់​ដី បម្រុង​នឹង​កាប់​ឆ្កែ​សម្លាប់ ក៏​ចាប់​ដង​ដាវ​ហូត​ខ្វិច​​ឃើញ​ផ្លែ​ដាវ​នោះ​កំប៉ិច គេច​ឡើង​លើ​ផ្ទះ​បង្ហាញ​ប្រពន្ធ​មើល ហើយ​សើច​ទាំង ២ នាក់​ សើច​ហើយ​ប្រាប់​ប្រពន្ធ​ថា «ប្រាជ្ញា​អា​នោះ​ស្មើ​នឹង​អញ ៗ ទៅ​បបួល​វា​ធ្វើ​សំឡាញ់​គ្រាន់​រក​ស៊ី​ពីរ​នាក់ នឹង​បាន​មាស​ប្រាក់​ដោយ​ងាយ» ។

 លុះ​ទៅ​ប្រទះ​នឹង​អា​ខិល ដើរ​មក​ពី​នាយ​សើច​ពព្រាយ និយាយ​សួរ​ថា « ឯង​ទៅ​ណា ! » ។ អា​ខិល​ឆ្លើយ​ថា «អញ​មក​សុំ​ឯង​ធ្វើ​សំឡាញ់» អា​ទី​មួយ​ក៏​ថា «អញ​សុំ​ឯង​ធ្វើ​ក្លើ​ដែរ » ហើយ​ក៏​សុខ​ចិត្ត​ដើរ​ពីរ​នាក់ ទៅ​ដល់​ផ្ទះ​មហាសេដ្ឋី​ម្នាក់​ចាស់ ជរា ឈឺ​ស្លាប់ គេ​ដាក់​ក្នុង​ក្ដារ​មឈូស​បម្រុង​បូជា​ថ្ងៃ​ស្អែក ។

 ចំណែក​កូន​ចៅ​និង​ប្រពន្ធ​យំ​សោក​គ្រប់​គ្នា វេលា​នោះ​អា​ទាំងពីរ ស៊ើប​សួរ​អ្នក​ដើរ​ខាង​ក្រៅ​ថា «អ្នក​ណា​ស្លាប់ បាន​ជា​គេ​យំ !» ។ គេ​ប្រាប់​ថា « មហា​សេដ្ឋី​ស្លាប់» ។ អា​ទាំងពីរ​នាក់​គិត​គ្នា​ថា ឯង​ត្រូវ​ក្លែង​សំបុត្រ​មួយ​ច្បាប់​ទៅ​ប្រាប់​ថា សំបុត្រ​សេដ្ឋី​ឲ្យ​មក​យក​ទ្រព្យ​របស់ អញ​បន្លំ​លប​ចូល​ដេក​ក្នុង​មឈូស អំពី​លើ​ខ្មោច​សេដ្ឋី​ស្ដី​តប​នឹង​ឯង » ។ ហើយយ​ក៏​បន្លំ​ដេក​ដូច​គំនិត ។

 អ្នក​នៅ​ជិត​មិន​បាន​ឃើញ មិន​បាន​ដឹង ត្បិត​ភ្នែក​ខំ​សម្លឹង​ប្រឹង​ឈ្ងោក​មើល​ក្រាំង​សូត្រ​ព្រះ​ធម្ម កូន​ចៅ​តូច​ធំ​រវល់​តែ​យំ​សោក ។ អា​ខូច​ដើរ​ទៅ​រក​ក្រដាស​បាន​ធ្វើ​សំបុត្រ​ក្លែង កាន់​ដើរ​ទៅ សម្ដែង​សូត្រ​ឲ្យ​គេ​ស្ដាប់ «សំបុត្រ​អំពី​មហា​សេដ្ឋី​ប្រាប់​ថា​ចៅ​ខូច​កម្សត់​តាំង​ពី​តូច​ជា​កូន​ធម៌ ឥឡូវ​អាពុក​ជរា​ហើយ កូន​អើយ ! ចូរ​ទៅ​យក​របស់​ទ្រព្យ​ទុក​ចាយ​ឲ្យ​សប្បាយ​ចិត្ត​ចុះ » ។

 កូន​ចៅ​ប្រុស​ស្រី គេ​មិន​សុខ​ចិត្ត​ព្រោះ​ត្បិត​គ្មាន​ត្រា​ហត្ថ​លេខា​សេដ្ឋី ។ អា​ខូច​ឆ្លើយ​ថា «ខ្ញុំ​សូម​សន្យា​នឹង​អស់​កូន​ចៅ​អញ្ជើញ​ទៅ​ហៅ​​ទៅ​សួរ​លោក​ចុះ បើ​លោក​ស្ដី នុះ​ខ្ញុំ​ត្រង់​ពិត បើ​លោក​ស្ងៀម​នុះ​ខ្ញុំ​ក្លែង​បញ្ឆោត​ទេ» ។ កូន​សេដ្ឋី​ចូល​ភ្លាម​ទៅ​ស្រែក​ហៅ​ឪពុក ។ អា​ខិល​ឆ្លើយ​ថា «អើ» !។ កូន​សួរ​ថា «ឪពុក​បាន​ឲ្យ​សំបុត្រ​ទៅ​កូន​ធម៌​ មក​យក​របស់​មែន​ឬ » ។ អា​ខិល​ថា អើ ! កូន​អញ​ឈ្មោះ​ខូច វា​មក​ហើយ​ឬ ! » ។ កូន​ឆ្លើយ​ថា «ទាន​ប្រោស ! មក​ហើយ ។

 អា​ខិល​ថា អើ ! មើល​យក​រទេះ​មួយ​ធំ ក្របី​មួយ​នឹម​ទឹម​រទេះ​នោះ ហើយ​យក​មាស ប្រាក់ កែវ កង សំពត់ អាវ វាល់​ផ្ទុក​ក្នុង​រទេះ​ឲ្យ​ល្មម​តែ​ក្របី​នោះ​អូស​រួច​បាន​ប៉ុន្មាន ឲ្យ​វា​យក​ទៅ​ចុះ » ។ កូន​ចៅ​ស្រី​ប្រុស ចាញ់​ឧបាយកល​អា​ខិល​អា​ខូច ក៏​ខឹង​ខ្មោច​សេដ្ឋី ស្លាប់​ហើយ​ចេះ​ស្ដី ហៅ​ពេញ​ជា​អស្ចារ្យ ឥឡូវ​នឹង​បើក​ក្ដារ​មើល​ឲ្យ​ច្បាស់ ចាស់ៗ​ហាម​ប្រាម​ថា មើល​មុខ​ខ្មោច​មិន​បាន ខ្លាច​ដេក​យប់​ទៅ​មមើ​មមាយ ម៉្លោះ​ហើយ​ក៏​ជឿ​ជាក់​យក​មាស​និង​ប្រាក់ សំពត់ អាវ សំលៀក​បំពាក់ និង​កន្ទេល ពូក ខ្នើយ ហើយ​ថែម តុ ថាស ចាន​ល្អ ៗ អំបិល​ប្រហុក ៤ ក្រឡ​អង្ករ ៥ ការុង ដាក់​ផ្លុង​ទៅ​ឲ្យ​អា​ខូច​អា​ខិល បង្វិល​រទេះ​យ៉ាង​ធំ ជជែក យំ ទឹក​ភ្នែក​ឲ្យ​ដឹង​ខឹង​ដោយ​បញ្ជោះ ទាំង​ស្រី​ទាំង​ប្រុស ហើយ​ក៏​ដឹក​ក្របី​មួយ​នឹម ទឹម​រទេះ​ប្រគល់​ឲ្យ​អា​ខូច​ទៅ ។ អា​នេះ​ត្រេកអរ​ឡើង​បរ​រទេះ​ចេញ​ទៅ អ្នក​ទាំងអស់​ដែល​នៅ​ចេះ​តែ​ជ្រួល មិន​ស្រួល​ព្រោះ​ត្បិត​ខឹង​និង​ស្ដាយ ។

 អា​ខិល​លួច​មើល​នាយ​អាយ​លប​ចេញ​ប្រិច រត់​តាម​ទៅ​បន្តិច​ក៏​ទាន់​រទេះ ហើយ​និយាយ​គ្នា​ថា «យើង​បាន​ទ្រព្យ​របស់​តែ​ទាស់​ឃ្លាន​បាយ បើ​ឈប់​ដណ្ដាំ​បាយ នៅ​រៀង​អាយ ក្រែង​មិន​ស្ងាត់​ខ្លាច​ចោរ​តាម​មក​ស្ទាក់​ប្លន់​យក​ទ្រព្យ​មួយ​រទេះ, បើ​ដូច្នេះ​ឯង​ឈប់​ចាំ​អញ ៗ ទៅ​សុំ​បាយ​គេ​ស៊ី​ខ្លះ យក​ខ្លះ​មក​ឲ្យ​ឯង » ។ អា​មួយ​ព្រម​ហើយ អា​មួយ​ក៏​ដើរ​ទៅ​រក​ថ្នាំ​តាម​ផ្លូវ​យក​មក​នឹង​លាយ​បាយ ឲ្យ​ពុល​ស្លាប់​អន្តរាយ នឹង​យក​ទ្រព្យ​របស់​ទាំងអស់​តែ​ម្នាក់​ឯង ។ អា​មួយ​ដែល​នៅ​ចាំ​រទេះ ក៏​ធ្វើ​ខ្នារ​ដាក់​ស្ទាក់​ផ្លូវ​បម្រុង​ឲ្យ​ត្រូវ​អា​នោះ​ស្លាប់ នឹង​យក​ទ្រព្យ​តែ​ម្នាក់​ឯង​ដែរ ។

 វេលា​នោះ​អា​មួយ​ទៅ​សុំ​បាយ​គេ​ស៊ី ៗ រួច​ហើយ​សុំ​មួយ​ចាន​ផ្ញើ​សំឡាញ់ គេ​មិន​កំណាញ់ ក៏​រក​ស្លឹក​ចេក​ខ្ចប់​ឲ្យ​មាន​ទាំង​ត្រី​អាំង​ផង ។ អា​នោះ​ក៏​លា​គេ​ដើរ​ចេញ​មក ហើយ​យក​ថ្នាំ​ប្រឡាក់​បាយ មក​ដល់​ខាង​អាយ ក៏​ត្រូវ​នឹង​ខ្នារ​នោះ​ស្លាប់ អា​មួយ​ដើរ​ប្រញាប់​ចាប់​បាយ​ស៊ី ទើប​នឹង​ស្កាំ​អាសិរពិស​ថ្នាំ ក៏​ពុល​ស្លាប់​បន្ទាប់​គ្នា ។ ឯ​ក្របី​នោះ ក៏​អូស​រទេះ​ចូល​ព្រៃ រតែក​រតោក​ទៅ​ជ្រក​ក្នុង​ទឹក​ត្រពាំង ប្រឆាំង​ដាច់​ខ្សែ​ទាម ដេក​ត្រាំ​ទឹក​ទៅ ។

 ដល់​វេលា​ព្រឹក​មាន​បុរស​ម្នាក់ ដើរ​ទៅ​ឃើញ​ទ្រព្យ​របស់​ទាំងអស់ នៅ​ក្នុង​ព្រៃ​នឹក​ម្ដង​ភ័យ នឹក​ម្ដង​អរ​ថា ឯង​អ្នក​ក្រ មិន​ដែល​ប្រទះ​ទ្រព្យ​ច្រើន​ណាស់ ដូច្នេះ​បើ​លៃ​លក​យក​ទៅ​ជា​របស់​ខ្លួន ក្រែង​ពុំ​បាន​សុខ ក៏​រុញ​រទេះ​សម្រុក​ទៅ​ទុក​ក្នុង​ព្រៃ ចង​ក្របី​ជាប់ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក៏​ពិសោធន៍​មារយាទ​ប្រពន្ធ​ដោយ​គិត​ថា «បើ​ប្រពន្ធ​មារយាទ​ល្អ នឹង​យក​ទ្រព្យ​នោះ​ទៅ​ជា​របស់​ខ្លួន បើ​និយាយ​ទៅ​មិន​ចេះ​លាក់​នឹង​យក​របស់​ទាំងអស់​​ទៅ​ជូន​រាជការ​ផែនដី ជា​ប្រយោជន៍​ដើម្បី​ឲ្យ​តែ​សុខ​ខ្លួន» ។

 គិត​ហើយ​ដើរ​ដល់​ផ្ទះ ក៏​កុហក​ប្រាប់​ប្រពន្ធ​ថា អញ​ជុះ​អាចម៍​មិញ មាន​សត្វ​ក្អែក​មួយ​ហើរ​ចេញ​អំពី​ក្ដិត តែ​ឯង​អាណិត​បិត​មាត់​ឲ្យ​ឈឹង កុំ​ឲ្យ​នរណា​គេ​ដឹង​មួយ​ជា​ពីរ តែ​ចូល​ត្រចៀក​គេ​វា​បែក​ការ​អាក្រក់​ណាស់ កើត​មាន​ជំនុំ​ជម្រះ សួរ​ទៅ​សួរ​មក ហើយ​គ្មាន​ទាំង​សាក្សី​បាន​ដឹង​នឹង​អាង ក្រែង​គេ​យក​អញ​ទៅ​ឆ្កាង ឬ​យក​ទៅ​ដាក់​គុក ប្រពន្ធ​មិន​លាក់​ទុក ក៏​ដើរ​ទៅ​ប្រាប់​គេ​ថា « មាន​ក្អែក​ហើរ​ចេញ​ពី​ក្ដិត​ប្ដី​អញ តែ​ឯង​កុំ​មាត់ » ។ មេ​មួយ​ទៀត​មិន​អត់​ទៅ ប្រាប់​គេ​ថែម​ទៀត ក្អែក ៥ ប្រាប់​លើស​មួយៗ​ត​គ្នា ដរាប​ដល់​ក្អែក​ដប់ ។ 

រឿង​នោះ​ក៏​ជ្រួតជ្រាប​ទៅ​ដល់​ព្រះ​មហាក្សត្រ ៗ ទ្រង់​ចាត់​ប្រើ​រាជ​អាមាត្យ ឲ្យ​ស្រាវជ្រាវ​រក​ដល់​បុរស​នោះ ៗ ក៏​ថ្វាយ​បង្គំ​គាល់ ស្ដេច​ទ្រង់​ឆ្ងល់ ត្រាស់​សួរ​ថា « មែន​ឬ​មិនមែន» ។ បុរស​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ កុហក​ប្រពន្ធ​ចង់​ដឹង​ចិត្ត​​ព្រោះ​ត្បិត​ឃើញ​​ទ្រព្យ​ច្រើន ។ បុរស​នោះ​រៀបរាប់​ក្រាប​ទូល​ដូច​ខាង​លើ ហើយ​ក្រាប​បង្គំ​លា​ទៅ​ទឹម​រទេះ​យក​ទ្រព្យ​មក​ថ្វាយ​ស្ដេច ៗ ទ្រង់​ព្រះរាជទាន​ឲ្យ​បុរស​នោះ​ពាក់​កណ្ដាល ពាក់​កណ្ដាល​ដាក់​ឃ្លាំង ។

ធ្វើ​ផ្ទះ កុំ​ដាក់​ជណ្ដើរ

លោះ​ខ្ញុំ​ប្រើ កុំ​ឲ្យ​បាយ​ស៊ី

រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់


រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់

មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។

 បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។

 ខ្លា​ថា​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង ។

 ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ ៗ​វិល​មក​វិញ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ 

សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ ក៏​ពិចារណា​ទៅ​ឃើញ​ថា តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ មុខ​ជា​ខ្លា​គុំ​អញ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​និង​សុភាទន្សាយ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។

គ្រា​ដែល​បុរស​នោះ កំពុង​ជជែក​នឹង​ខ្លា សុភាទន្សាយ​ទៅ​ដល់ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀង ៗ​ខ្លួន ។

សុភាទន្សាយ កាត់​សេចក្ដី​ថា បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល ឲ្យ​យូរ​ដូច​ពី​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់ ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។

ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។

ធ្វើ​គុណ បាន​ទោស

រឿង អា​កុហក​ស៊ី

 

 រឿង អា​កុហក​ស៊ី


រឿង អា​កុហក​ស៊ី


កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១,

 ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។

 ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ 

កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។

 មាន​កាល​មួយ​ថ្ងៃ​កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។

 ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា

 «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា 

«ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់,

 ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​និង​បាត់​អស់​ទៅ» ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន, 

ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។

 ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។

 លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​

លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា 

«ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។

 ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា «ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។

 បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា «វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ,

 ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ,

 ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។

 ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ។ 

ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ, លុះ​ទៅ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា

 «លោក​មា​អាណិត​ខ្ញុំ ៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង

​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់ » ។

 ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? ។ ក្មួយ​ប្រាប់​ទៅ​មា​ថា

 «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម » ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ ។


កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​អា​កុហក​ស៊ី ។ ក៏​ធ្វើ​និយាយ​ថា «អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ» ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា «តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។ អា​កុហក​ស៊ី​ប្រាប់​ថា​​ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តប​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច »មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អា​កុហក​ស៊ី​ចេញ​មក ។ អា​កុហក​ស៊ី​ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ជា​ឃ្លង់​ហើយ ! អា​គម្លង់​ឮ​ពាក្យ​អា​កុហក​ស៊ី​ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា​ឲ្យ​គ្នា​តម​ឃ្លង់​ផង ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ»បាន​ជា​អា​គម្លង់​ស្លាប់​ជួស ។ អា​កុហក​ស៊ី​ប្រាប់​អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ, បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេច ៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់ ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ ។ មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ ដល់​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា​អា​កុហក​ស៊ី ។ អា​គម្លង់​ខំ​អត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់ ។


ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ៗ ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក ។ អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា «អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក » ។ អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា «អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ ៗ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ​គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ ។ អា​កុហក​នោះ ដឹង​ថា​អា​កុហក​ស៊ី​មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ ។

បន្លា​មុត យក​បន្លា​ជោះ

 

រឿង គង់ហ៊ាន

 

 រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ ស៊ី​តែ​រឿយៗ ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។

ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ » ។ អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក ។ អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា​ក្របី​គោ ស៊ី​ច្រើន​ណាស់​ហើយ» ។ ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន» ។ អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល ។ ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា « គង់ហ៊ាន» តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់ ។ រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗ ក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម ។

លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង ។ គង់ហ៊ាន ឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ ។ ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ? ។ គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង, លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង, យក​ទាំង​ប្រពន្ធ​ទៅ​ផង ។ គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី ។ ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅ មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។

ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។ គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ ឲ្យ​អស់​នាហ្មឺន​និង​រេហ៍ពល​កោត​ខ្លាច ។ អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ ?» ។ គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ ? »

អស់​នាហ្មឺន​និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច, អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់ ។ ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ។

ស្ដេច​ទ្រង់​ជ្រាប​ថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន ។

តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ាន រឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត ។ លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរ​ងូត​សោះ ។ អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗ ទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ ។ ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។ គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់, ម្ដង​នេះ​ឃើញ​ជា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន, ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច ? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ » គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ ។ អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច ។ គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​គង់ហ៊ាន​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក ។

គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក ។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ ទាំង​រង្វាន់​ជា​ច្រើន ។

សំណាប​យោង​ដី​ ស្រី​យោង​ប្រុស