Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង កាកី


រឿង កាកី នៅនគរពារាណសីមានស្តេចមួយអង្គព្រះនាមព្រហ្មទត្ត។ទ្រង់មានភីលៀងម្នាក់នាមនាដ

កូវេនគន្ឋ័នមានសិល្បសាស្រ្តពូកែលើសគេចេះទាំងដេញពិណច្រៀងនិងកំណាព្យយ៉ាងស្ទាត់ជំនាញ ។


ទ្រង់មានមហេសីមួយអង្គព្រះនាមកែវកាកីមានរូបរាងស្រស់ស្អាតឥតមានស្រីណាប្រៀបផ្ទឹមបានឡើយ

នាងកើតកាយចេញពីផ្កាកណិកាក្រអូបពេញរូបកាយបើនរណាបានរួមរស់ជាមួយ៧រាត្រីទើបបាត់

ក្លិនក្រអូបព្រះបាទព្រហ្មទត្តសព្វព្រះហរទ័យនឹងព្រះជាយាណាស់ទ្រង់បានលើកនាងជាឯកអគ្គមហេសីលើស្រីស្នំទាំងឡាយ ។


កាលនោះមានស្ដេចគ្រុមួយអង្គមានឫទ្ធិអំណាចខ្លាំងពូកែស្ថិតនៅស្ថានសិម្ពលីជាវិមានទេពល្អប្រពៃ។គ្រុឌកម្លោះមានកំលាំងខ្លាំងក្លាអាចហោះហើរលើអាកាសឆ្លងសាគរនិងប្រែកាយបានតាមចិត្តប្រាថ្នា។គ្រុឌតែង ទៅ

លេងបាស្កាជាមួយព្រះបាទព្រហ្មទត្តចាញ់ឈ្នះស្មើគ្នា។លុះវេលាមួយគ្រុឌនឹកចង់លេងបាស្កាជាមួយព្រះមហាក្សត្រទៀតក៏ហោះឆលងសាគរដល់ដើមជ្រៃមួយក៏និមិត្ដខ្លួនជាបុរសដែលមានរូបឆោមស្រស់សង្ហាបើស្រីណាបានឃើញប្រាកដជាមានចិត្តស្រលាញ់ជាមិនខាន។ហើយក៏ចូលទៅលេង

បាស្កាយ៉ាងសប្បាយជាមួយព្រះមហាក្សត្រ។


កាលនោះកែវកាកីត្បិតបាត់ស្វាមីទ្រង់ក៏សួរពួកស្នំៗឆ្លើយថា ”ទ្រង់នៅចុងរោងកំពុងក្រសាលបាស្កា

ជាមួយមាណពម្នាក់នោះមានរូបរាងល្អលើសលុបគ្រាន់តែលឺពាក្យនេះកាកីកើតចិត្តចង់ឃើញក៏ដើរ

ទៅដល់ចុងរោងហើយឈរគយគន់មាណពដោយពេញចិត្តគិតចង់បានជាស្វាមីស្ដេចគ្រុឌលេងស្កានឹងក្សត្រជូនជាបែរភ័ក្ត្រមកប្រទះ៖នឹងនេត្រាកែវកាកីកើតស្នេហាក្នុងចិត្តគិតថានាងល្អអ្វីម៉្លេះល្អពន់

ប្រមាណគ្មានស្រីណាប្រៀបផ្ទឹមបាន់ប្រហែលជាព្រះជាយាហើយឯកាកីកាលបើដឹងថាគ្រុឌសម្លឹងខ្លួន

ហើយនាងធ្វើជាធ្លាក់ស្បៃដើម្បីបង្អួតកាយធ្វើអោយអង្គគ្រុឌញាប់ញ័រស្ទើរស្ទុះទៅក្រសោបតែកាត់ចិត្ត

ចាំលេងស្តារួច។លុះសុរិយាទេ មាណពក៏លាព្រះមហាក្សត្រ ក្នុងចិត្តប៉ងនឹងលូចមហេសី គិតស្រេច ហើយក៏ចាកចេញទៅ។ 

ដល់ដើមជ្រៃធំមួយក៏សេពទិព្វមន្តវិទ្យាប្រែកាយជាគ្រុឌ បញ្ចេញ រិទ្ធិស្មោះហោះ លាន់ឮរំពង ធ្វើឱ្យមេឃងងឹត បណ្តាលឱ្យកើតព្យុះ៖ ភ្លៀង ខ្យល់ កក្រើកពសុធា គួរឱ្យកោតស្ញប់ស្ញែង។ ព្រះបាទព្រហ្មទត្តឃើញហេតុការណ៍ ដ៏មហស្ចារ្យនេះទ្រង់យាងទៅគង់មុខមន្រ្តីទាំងអស់ដែលកំពុងផ្អើលមើលហេតុ ចម្លែកនេះដែរ ។ឯអង្គគ្រុឌហោះផ្លោះតបតចូលកាកីធ្វើកលមាយាផ្តោះផ្គងលួងលោមលក់

នឹងកាកីស្តាប់គ្រុឌមិនដឹងហោះយ៉ាងដល់ស្ថានមិនដឹងខ្លួនគ្រុឌយល់កិរិយាជាមិនក៏ទៅរហ័សសិម្ពលី។

គ្រុឌបានលើក សង្ខារនាងដាក់លើទែនសយនា ក្រសោហើយប្រែរូបជាទេវបុត្រដ៏ស្រស់ ស្រស់មក មក

នែបនិត្យ នែបនិត្យអោបសង្ហារអោបក្រសោបកែវកាកី។ឯកាកីធ្វើជាសំឡក់ច្រានគ្រុឌចេញទើបនិយាយឱព្រះអង្គអើយពុំគួរចាប់ចិត្តនឹងខ្ញុំម្ចាស់ឡើយត្បិតខ្ញុំម្ចាស់មានស្វាមីហើយណាមួយព្រះអង្គជាមិត្តនឹងព្រះមហាក្សត្រទ្រង់ពុំមានព្រះទ័យមេត្តាដល់ទ្រង់ផងចុះបើខ្ញុំម្ចាស់ព្រមរួមរស់នឹងព្រះអង្គនោះ៖បើថ្ងៃក្រោយព្រះអង្គបែកចិត្តស្រឡាញ់ស្រីសួគ៌នោះម៉្លេះខ្ញុំនឹងមានទុក្ខធំថែមទាំងគេដៀលថាជា

ស្រីលួចសាហាយនឹងគ្រុឌហើយគេនឹងដៀលដល់ព្រះអង្គថាជាស្តេចទៅលួចភរិយាគេមកឋានសិម្ពលីនេះ។ស្ដេចគ្រុឌឆ្លើយតបវិញថា កាលបងនាំបួនមក

នេះមិនមាននរណាដឹងឡើយ បួនអើយនាងកុំ បារម្ភអី ចំណែកបងក៏គ្មានចិត្តលើស្រីសួគ៌ណាដែរ និយាយលួងលោមរួច គ្រុឌបានរួមរស់នឹងកែវកាកី។ ចំណែកកាកីពេលនេះបានភ្លេចនូវអ្វីៗគ្រប់យ៉ាង ព្រម ទាំងព្រះមហាក្សត្រជាស្វាមី ។


ចំណែកព្រះ យាងមហាក្សត្រក្រោយពីព្យុះខ្យល់បណ្តាលមកពីគ្រុឌស្ងាត់បាត់ទ្រង់ទៅរកព្រះជាយានៅក្រឡាបន្ទំតែមិនឃើញក៏ឱ្យគេរកគ្រប់ទិសទីកន្លែងក៏នៅពុំឃើញទ្រង់ ទ្រង់គិត គិតពុំ ពុំយល់ហេតុអ្វីបានជាបាត់នាងសោះទ្រង់ក៏ត្រាស់ហៅគន្ឋ័នមកប្រាប់ពីរឿងបាត់ព្រះជាយាសូន្យឈឹង។គន្លឹះនដឹង

ហេតុក៏ទូលព្រះរាជាថាកាលទ្រង់លេងស្កានឹងមាណពនោះទូលបង្គំឃើញព្រះអគ្គមហេសីឈរនៅមាត់ទ្វារសម្លឹងទៅចៅមាណពចំណែកមាណពនោះក៏ញញឹមតប គបមក មកវិញដែរ វិញដែរ។ ។ទូលបង្គំយល់ថាមាណពនោះចម្លែកពីគេព្រោះគេមិនដែលក្រាបថ្វាយបង្គំព្រះអង្គឡើយខ្លាចក្រែងគេជាស្ដេចគ្រុឌបន្លំខ្លួនមកលេងនឹងព្រះអង្គរួចលួចព្រះទេពីទៅសិម្ពលីរង់ចាំ៧ថ្ងៃនោះយើងនឹងដឹងជាក់ពុំខាន ។

ចំណែកស្តេចក្រុងគ្រុឌកំពុងបីត្រកងកាកី ហោះទៅកំសាន្តភ្នំសុមេរុ រាយរាប់ពីភ្នំ សំខាន់ៗ ព្រៃហេមពាន្ត ជ្រលងភ្នំ ជ្រោះអូរ មហាសាគរ សមុទ្រ និងទេសភាពជា ច្រើន ដែលមិនអាចរៀបរាប់អស់ ហើយក៏ត្រលប់មកសិម្ពលីវិញ។លុះគំរប់ ៧ ថ្ងៃដែលក្រុងគ្រុឌកំណត់ជួបលេងបាស្កានឹងព្រះមហាក្សត្រ គ្រុឌគិតថា បើអញពុំទៅនោះគេនឹងសង្ស័យ គិតស្រេចហើយក៏លាកាកីសូត្រអាគមចងទ្វារ ប្រាសាទជាប់។ គ្រុឌនៅលេងបាស្កា ជាមួយមហាក្សត្រដូចសព្វដងតែរៀងអៀសៗ ខ្លួន។ លុះរសៀលជ្រេ មាណពប្រែកាយជាគ្រុឌដើម្បីវិលទៅវិញ មិនដឹងគន្ឋ័នតាម ក្រោយ ហើយប្រែកាយជាស្រមើលតូចល្អិតទុំលើរោមគ្រុឌហោះទៅ ដល់សិម្ពលី។

លុះព្រលឹមឡើងគ្រុឌលាកាកីដើម្បីទៅរកចំណីអាហានៅតាមព្រៃព្រឹក្សា ហើយក៏ សេពមន្ត ចងទ្វាប្រាសាទ ចាកចេញទៅ ។ កាលគ្រុឌចេញទៅ គន្ឋ័នដែលនៅទីនោះ បានប្រែកាយជាមនុស្សវិញ ហើយដើរទៅជិតកាកីដើម្បីសុំសេចក្តីស្នេហាពីនាង គម្ពីនលួងលោមកាកី ហើយក៏រួមរស់ជាមួយនាងយ៉ាងរីករាយ ឯកាកី សូម្បីតែគ្រុឌ ជាសង្សារថ្មីថ្មោងក៏នាងភ្លេចដែរ គន្ឋ័ននិងកាកី តែងតែធ្វើបែបនេះរាល់ពេលដែល គ្រុឌចេញទៅរកចំណីអាហារ ។

គំរប់៧ថ្ងៃគន្ធ័នដឹងច្បាស់ថាគ្រុឌទៅលេងស្កានឹងមហាក្សត្រក៏ប្រែរូបជាសត្វទុំរោមគ្រុឌម្តងទៀតហោះរហូតមកដល់រាជវាំងដល់រសៀលជេគ្រុឌក៏លាមហាក្សត្រវិលទៅវិញ ។ទើបគន្ធ័នចូលទូលមហាក្សត្រជិតក្បត់ជាមួយគ្រុឌហើយថែមទាំងមករួមរស់នឹងខ្លួនថែមទៀតពីកាកី។ដោយយល់ថាខុសច្បាប់ទំលាប់ពីមុនដែលពុំមានមហេសីក្សត្រឯណាហ៊ានធ្វើដូច្នេះឡើយទើបមហាក្សត្រនិងគន្ឋ័នរកវិធីបំបែកកាកីចេញពីគ្រុឌ។កន្លង

មក៧ថ្ងៃគ្រុឌមកលេងស្កានឹងមហាក្សត្រតាមទំលាប់ព្រះអង្គដៀងមើលគន្ឋ័នគន្លឹះនរួសរាន់ចាប់ដេញពិណច្រៀងរៀបរាប់ពីកាកីនិងខ្លួនដែលរួមរស់ជាមួយគ្នាបាន៧ថ្ងៃនៅឯសិម្ពលី។គ្រុឌលឺទំនុកច្រៀងរបស់គន្ឋ័នក្នុងទ្រូងឆួលឆេះមហិមាណាមួយនឹករអៀសខ្លួនផងក៏លាព្រះបាទព្រហ្មទត្តចេញទៅ ។

ដល់សិម្ពលីគ្រុឌសេពមន្តបើកទ្វារទៅរកកាកីខំអត់កំហឹងនិយាយនឹងកាកីពីរឿងដែលនាងផិតក្បត់ជាមួយគន្លឹះនពេលដែលខ្លួនមិននៅហើយគ្រុឌតិះដៀលថាកែវកាកីនាងជាហង្សអប្រិយល្អតែរូបចិត្តស្អុយដូចជាលាមក។ទើបកាកីដឹងថាគ្រុឌដឹងរឿងអស់ហើយក៏យំអង្វរលួងលោមទោះជាយ៉ាងណាក៏មិនអាចរំងាប់កំហឹងរបស់គ្រុឌបានឡើយ។គ្រុឌតបថា 

ចិត្តនាងដូចជាទឹកហូរ ដែលពុំរើសព្រែកឡើយ ហេតុនេះយើងនឹងនាំនាង វិលទៅនគរវិញនៅរាត្រីនេះថា ហើយក៏លើកនាងពរហោះមកដល់ពារាណសី ដាក់នាង លើទីព្រលានវាំងទើបស្រដីថា : កាលនាងនៅនឹងអញត្បិតប្រុសតែម្នាក់នាងពុំស្កប់ ឥឡូវហង ប្រលែងនឹងប្រុសឱ្យស្កប់ទៅ។ តាំងពីពេលនេះទៅនិព្វានកុំឱ្យជួបប្រសព្វ ដូច្នេះទៀតឡើយ ថាស្រេចហើយ គ្រុឌហោះទៅព្រងើយដល់សិម្ពលី ។លុះ

ព្រឹកព្រហាមឡើងស្តេចតើនជំរះកាយរួចក៏យាងចេញមកក្រៅសោយសុខ ខឃើញកែវកាកីអង្គុយ

នៅព្រលានទ្រង់ក្រោធយ៉ាងខ្លាំងតែខំសង្កត់ចិត្តនិយាយចំអន់កាកីថាៈស្រស់ស្រីបងអើយ អើយអូនទៅនៅឋានសួគ៌ឯបងរងទុក្ខទន្ទឹងផ្លូវព្រលឹងដេស្ទើរមិនលក់ទាំងថ្ងៃទាំងយប់ឥឡូវជួបមុខបួនធ្វើព្រងើយដាក់បងបងធ្លាប់ស្រលាញ់ប្អូនធ្លាប់លើកតម្កើងបួនលើស្ម័នានាមាន មានអ្នកបំរើឆ្វេងស្តាំពុំមាន

ខ្លះ៖ពុំដឹងថាបួនអាចប្រែចិត្តទៅស្នេហ៍គ្រុឌហើយលបទៅនៅសិម្ពលីបានកំណត់ត្រឹម៧រាត្រី

ចិត្តស្រីក៏ក្រឡាស់ទៅស្នេហ៏គន្ឋ័នតើឱ្យយើងទុកនាងម្តេចបាន?ស្តាប់ហើយកាកីលុតជង្គង់សំពះអង្វរទួញយំដោះសារថាខ្ញុំម្ចាស់ស្រឡាញ់ព្រះអង្គពិតណាស់មិនងាករេឡើយកាលកើតខ្យល់ព្យុះនោះគ្រុឌតិរច្ឆានបានពរខ្ញុំម្ចាស់ហោះចេញទៅទោះខ្ញុំម្ចាស់ប្រឹងស្រែកហៅព្រះអង្គៗក៏មិនលឺពុំឃើញព្រះអង្គតាមមកឡើយ។ដល់ឋានគ្រុឌគ្រុឌមានរិទ្ធិអំណាចគំរាមកំហែងស្នេហាខ្ញុំម្ចាស់ៗជាស្រីមិនអាចការពារ

ខ្លួនបានកើតទុក្ខពុំស្រាកស្រាន្តព្រោះ៖ចិត្តនឹកតែព្រះអង្គខ្ញុំសូមអង្វរគ្រុឌីឱ្យណាយចិត្តនឹងខ្ញុំម្ចាស់លុះ៧ថ្ងៃគន្លឹះនទៅដល់សិម្ពលីប្រាប់ខ្ញុំម្ចាស់ថាព្រះអង្គកើតទុក្ខព្រោះខ្ញុំខ្ញុំម្ចាស់ស្លុតចិត្តងងឹតមុខសន្លប់មិនដឹងខ្លួនមិននឹកស្មានសោះថាគន្ធ័នហ៊ានធ្វើអំពើមិនគាប់បីដូច្នេះនេះគឺកម្មខ្ញុំម្ចាស់ៗទូលពិតពុមានមុសាឡើយ។ព្រះបាទព្រហ្មទត្ត 

ស្តាប់វាចាកាកីទូញទូលរួចក្នុងចិត្តក្តៅដូចភ្លើង ត្រាស់ថាស្រីមាយា យើងជាក្សត្រហើយនៅនាងហ៊ាននិយាយភូតភរដោះសារ ទុកនាងនៅនាំអំពល់ ដឹងឮដល់ប្រទេសនានា នាំគេនិន្នា ក៏ហៅអាមាត្រឱ្យយកកាកីទៅដាក់ពោងពាយ បណ្តែតទឹកហើយច្រានឱ្យលឿនចេញពីកំពង់ធ្វើស្រេចហើយអាមាត្រត្រលប់ទៅ ទូលមហាក្សត្រ ទ្រង់ស្តាប់ហើយមាន បន្ទូលថា"ឱ្យសមមុខវា” ។

ឯកាកីនៅលើពោងពាយត្រូវខ្យល់រសាត់ទៅឆ្ងាយកណ្តាលសាគរ កណ្តោចកណ្តែង នាងយំឥតឈប់ នឹកស្តាយកាលនៅជាស្នំធំលើសគេ កេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយសព្វទិសទី ក្រោយមកក៏អភិសេកជាអគ្គមហេសី រួមរស់នឹងព្រះអង្គគ្មានស្នំណានឹងប្រដូច ។ នឹកស្រណោះកាលនៅសិម្ពលីសែនសប្បាយមិនគួរ

គន្លឹះនមកលេបខាយធ្វើឱ្យអន្តរាយ ដល់រូបកាយ រងទុក្ខវេទនាដូចនេះ ឱខ្លួនអើយណានឹកខ្លាចត្រីធំៗ ណារលកធំៗ ប៉ុនភ្នំ.គួរឱ្យអនិច្ចា ពោងពាយអណ្តែតកាន់តែឆ្ងាយ ទៅក្នុងមហាសមុទ្រ រលោកបោក លោតប៉ប្លុង ប៉ញ្ចឹមក្នុងទឹកវិលវល់លុះគំរប់៧រាត្រី រលកបោកពោងពាយបែក ខ្ចាត់ខ្ចាយចេញពីគ្នា លិចលង់កាកីក្នុងមហាសមុទ្រដល់នូវក្តីមរណះ ។








































0 Comments:

Post a Comment