ស្ថាប័ននគរ
សម្តេចទេវង្សអស្ចារ្យក្សត្រខ្មែរទី៦ សោយរាជសម្បត្ដិនគរកម្ពុជាបាន៧៨ឆ្នាំ ព្រះអង្គសុគត ក្នុងព្រះជន១០៨វស្សាដោយជំងឺជរាពាធ។ ព្រះកេតុមាលាត្រូវឡើងសោយរាជសម្បត្ដិបន្ដពីព្រះបិតា ពិធីអភិសេក ត្រូវបានរៀបចំប្រារព្ធធ្វើឡើងយ៉ាងអធិកអធមគគ្រឹកគគ្រេងនៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំឆ្លូវព.ស៦២១ ត្រូវជាគ.ស៧៨ នៅវេលាម៉ោង៧ព្រឹក កាលនោះព្រះអង្គបានព្រះជន្ម១៦វស្សា។ ព្រះកេតុមាលាជាក្សត្រខ្មែរទី៧។ ព្រះនាមព្រះអង្គជាក្សត្រគឺ ព្រះអរដ្ឋពលពាសោ។ ព្រះអង្គបានគ្រប់គ្រងផែនដី ដោយសន្ដោសធម៌ប្រោសប្រណី និងទសពិធរាជធម៌។
ដោយព្រះអង្គមានរូបឆោមលោមពណ៌ សម្ជស្សឆើតឆាយលើសបុរសនានា ស្រ្ដីគ្រប់ទិសទី មានស្នំភីលៀងមីនុំមីនាង
នាំគ្នាចោមរោមព័ទ្ធ ចង់ប្រតិព័ទ្ធរួមតំរេកកៀកកើយដាក់ស្នេហ៍មន្ដអាគមធ្វើអោយព្រះអង្គឆ្គួតវង្វេងភ្លេចភាន់ភាំង
ស្មារតី ចិត្ដអារម្មណ៍ ហើយលុះទៅដោយភ្លើងតណ្ហាកាមតំរេក ស្រវឹងវក់វី សប្បាយភ្លើតភ្លើនត្រេកត្រអាល លែងមា
នវិចារណញ្ញាណ ដែលមានសតិសម្បជញ្ញៈ ភ្លេចអស់ត្រូវ ភ្លេចអស់ខុស ភ្លេចអស់ថាខ្លួនជាស្ដេច ភ្លេចអស់អ្វីៗជាប្រ
ជាជាតិ អ្វីដែលជាផលប្រយោជន៍នគរ ភ្លេចអស់អ្វីជាសីលធម៌ ភ្លេចអស់អ្វីជាទសពិធរាជធម៌ ភ្លេចអស់ព្រះពុទ្ធសាស
នា។ព្រះកេតុមាលា ឆ្គួតវង្វេងវង្វាន់បាត់ស្មារតីក្នុងរយៈពេលមួយឆ្នាំ។
បើតាមពង្សាវតារវត្ដទឹកវិល ការឆ្គួតវង្វេងលប់សតិរបស់ព្រះបាទកេតុមាលា បន្ដាលមកអំពីការដាក់ស្នេហ៍ស្នូក ធ្វើ
មន្ដវិជ្ជាការរបស់ម្ចាស់ក្សត្រីសោយសមន្ថា បុត្រីស្ដេចប្រទេសលាវនៅទីក្រុងវៀងច័ន្ទ ដែលមានស្រីស្នំពីរនាក់ឈ្មោះ
កែវថង និង កែវពេជ្រ ចូលដៃជើងរួមគំនិតជាមួយផង (ព្រះនាងសយសមន្ថា ត្រូវធ្លាក់ឋានៈទៅជាស្រីស្នំចុងផុតក្រោ
យគេទាំងអស់ ព្រះនាងបានចូលទីវង្គតដោយសាក្ដីទុក្ខព្រួយរីងរៃ។ ចំនែកអែពួកមីនុំមីនាង កែវថង និង កែវពេជ្រវិញ
ត្រូវទទួលខ្លួនទៅជាទាសាទាសី ធ្វើការបំរើនៅអែជើងក្រានបាយ)។
អុប្បត្ដិហេតុនេះ បានធ្វើអោយក្ដៅទៅអសនៈព្រះអិន្រ្ទាធិរាជ ធ្វើអោយព្រះអង្គក្រហល់ក្រហាយគង់នៅស្ងៀមស្ងាត់
មិនកើត ព្រះអង្គក៏បើកទិព្វចក្ខុក្រលេកមើលមកឃើញច្បាស់ប្រត្យក្សថាបុត្រព្រះអង្គ ព្រះកេតុមាលា បានដើរ
ឃ្លៀងឃ្លាតចាកចេញពីគន្លងធម្មវិន័យ និង ក្បួនតំរាការតព្វកិច្ចជាស្ដេចផែនដី។ ក្នុងគ្រាអាសន្ននេះ ព្រះអិន្រ្ទបានចាត់
ព្រះវិស្សកម្មទេវបុត្រ អោយទៅនិមន្ដព្រះអានន្ដ និង ព្រះសង្ឃប្រាំពីរអង្គទៀត នៅកោះសេរីលង្ការ ដែលមានវិជ្ជាខ្ពង់
ខ្ពស់ខ្លាំងពូកែទៅមហានគរ ចំនែកព្រះអិន្រ្ទខ្លួនអែងវិញ ព្រះអង្គទៅសុំយាងព្រះព្រហ្មអោយចុះមកជួយដែរ។
យាងចុះមកដល់ទឹកដីមហានគរកាលណា ព្រះអិន្រ្ទាធិរាជក៏ចាប់ផ្ដើមរៀបចំធ្វើពិធីអភិសេក ព្រះកេតុមាលាជាថ្មីម្ដង
ទៀត ព្រះរាជាភិសេកម្ដងនេះ បានប្រព្រិត្ដទៅក្នុងបរិយាកាស យាងសែនធំអ៊ឹកធឹកអុតុង្គអុត្ដមអស្ចារ្យ ដោយមានទេវ
តា ទេពធិតា ទេវបុត្រ ពីគ្រប់ទិសទី យាងចុះមកចូលរួមក្នុងពិធីបុណ្យជាកិត្ដិយស។
ដំបូងព្រះព្រហ្ម និង ព្រះអិន្រ្ទ សូត្រស្វាធ្យាយធម្មទេសនាថ្វាយព្រះពរ ស្រោចស្រព និង ស្រង់ទឹកមន្ដលើព្រះកេស និង
រូបរាងកាយ ព្រះកេតុមាលា ដើម្បីដេញកំចាត់អស់មន្ដអាគមស្នេហ៍ស្នូកទាំងប៉ុន្មាន ដែលមានជោគជាំនៅក្នុងខ្លួនព្រះ
អង្គ ព្រមទាំងប្រសិទ្ធិពរជ័យ អោយបានសុខ សេរីមង្គលឡើងវិញ។ បន្ទាប់មកព្រះអិន្រ្ទាធិរាជ ព្រះព្រហ្ម និង ព្រះសង្ឃ
អែទៀតនាំគ្នាប្រជុំនិយាយទូន្មានប្រដែប្រដៅផ្ដាំផ្ញើដល់ព្រះកេតុមាលា អោយចេះស្គាល់យល់អំពីធម្មវិន័យ ក្នុងមាគា
ព្រះពុទ្ធសាសនា។ បន្តមក ព្រះអិន្រ្ទាធិរាជ ធ្វើពិធីស្រង់ទឹកអភិសេកព្រះកេតុមាលា ជាព្រះមហាក្សត្រខ្មែរ ជាថ្មីតាមប្រ
ពៃនី។ គឺ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ១១កើត ខែពិសាខ ឆ្នាំជូត ព.ស៦២៣ ត្រូវជា គ.ស៨០។ ពិធីអភិសេកដោយព្រះ
អិន្រ្ទាធិរាជ ត្រូវបានគេដាក់ឈ្មោះថា ព្រះអិន្ទ្រភិសេក។ ដូច្នេះហើយ ចាប់ពីថ្ងៃនោះមក ទីក្រុងមហានគរមានឈ្មោះ
ថា អិន្និប័ត្ដបូរី។
គ្រានោះ ព្រះអិន្រ្ទាធិរាជទ្រង់ព្រះតំរិះគិតឈ្វេងយល់ឃើញថា បើប្រគល់អំនាចនគរមួយទាំងមូលទៅអោយស្ដេច
តែមួយអង្គអែង រឺ មនុស្សម្នាក់គត់ ហើយបើស្ដេចអង្គនោះ រឺ មនុស្សនោះបែរជាប៉ោលែឆ្គួតវង្វេងស្រវឹង អំនាច បុ
ណ្យសក្ដិ លុយកាក់សម្បត្ដិទ្រព្យ ស្រាស្រីល្បែងអំពើពាលា មិនស្គាល់ខុសស្គាល់ត្រូវ យកអាក្រក់ជាល្អយកល្អជាអា
ក្រក់ គិតតែសប្បាយត្រេកត្រអាលភ្លើតភ្លើន គ្មានសីលធម៌ គ្មានសតិសម្បជញ្ញៈ គ្មានទសពិធរាជធម៌ មិនយកចិត្ដទុក
ដាក់ មិនស្គាល់អំពីផលប្រយោជន៍អាយុជីវិតជាតិ នោះប្រជាពលរដ្ឋតូចធំ និង នគរមុខតែជួបប្រទះមហន្ដរាយ គ្រោះ
ថ្នាក់កំនាចកាចចង្រៃ វិនាសរលាយរលត់ សាបសូន្យជិវិតជាមិនខាន។ ទ្រង់យល់ដូច្នេះហើយ ទើបព្រះអិន្រ្ទាធិរាជ ព្រះ
អង្គកំនត់តែងតាំងអោយមានក្រុមប្រឹក្សាមួយ សំរាប់ជួយធ្វើការអមស្ដេច។ ក្នុងគណៈក្រុមប្រឹក្សាស្ដេចនេះមាន
* ១ - គណៈសង្ឃ ៧អង្គ ដែលមានឋានៈខ្ពង់ខ្ពស់ ហើយដែលត្រូវជ្រើសតាំងឡើងដោយព្រះអានន្ដ,
* ២ - ព្រហ្មបាគូរ ៧រូប តែងតាំងដោយព្រះព្រហ្ម ដែលមានមុខនាទីចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមប្រ
ពៃណីសាសនាក្នុងព្រះនគរ,
* ៣ - ព្រាហ្មណ៍ ហោរាសាស្រ្ដម្នាក់ ជាតំនាងព្រះអិន្រ្ទ សំរាប់ទស្សន៍ទាយព្យាករ មើលដំនើរនគរ,
* ៤ - រដ្ឋមន្រ្ដី ៧នាក់ សំរាប់ចាំជួយនែនាំ រក្សា និង ការពារព្រះមហាក្សត្រ ចៅហ្វា ទល្លហ ដែលមាន
ឋានៈធំជាងគេបំផុត, ចៅពញាយមរាជ, ចៅពញាក្រលាហោម, ចៅពញាចក្រី, ចៅពញាវាំង,
ចៅពញាមហាមន្រ្ដី និង ចៅពញាមហាទេព
មិនតែប៉ុណ្ណោះ ដើម្បីអោយបានឆាប់ដឹង ឆាប់បានយល់អំពីហេតុការណ៍ផ្សេងៗដែលនិងកើតមានឡើង ព្រះអិន្រ្ទាធិរា
ជព្រះអង្គបានសុំអោយព្រះមហាអានន្ដ កំរិតកំនត់ទឹកកន្លែងសំខាន់មួយទុកសំរាប់កន្លែងមើលប្រផ្នូលនគរ ព្រះអង្គអា
ណន់បាននិមន្ដទៅភ្នំបាណន់ រៀបចំធ្វើអោយមានស្រះទឹកបី មួយសំរាប់ព្រះមហាក្សត្រ មួយសំរាប់នាម៉ឺនមុខមន្រ្ដី និង
មួយទៀតសំរាប់ប្រជានុរាស្រ្ដ គឺទុកធ្វើជាអុបករណ៍ មើលប្រផ្នូលដល់ដំនើរវិវត្ដនគរ រៀងរាស់ឆ្នាំក្រុមបុរោហិត ត្រូវ
តែដួសទឹកក្នុងស្រះទាំងបី យកទៅដាក់ជិតជាប់និងព្រះខ័នរាជរតនមង្គល ដើម្បីសង្កេតមើលប្រផ្នូលទឹក
១ -ទឹកក្នុងស្រះសំរាប់មហាក្សត្រ
* បើទឹកត្រូវរីងស្ងួត នោះព្រះមហាក្សត្រ នឹងត្រូវអស់ព្រះជន្ម,
* បើទឹកនោះចោលក្លិនមិនល្អនោះ នឹងកើតមានចំបាំងក្នុងនគរ,
* បើទឹកក្នុងស្រះនោះល្អក់កខ្វក់ខ្វល់ នោះជងឺរោគាពាធ នឹងកើតពាសពេញនគរ, ហើយបើទឹកនោះ
ធុំក្លិនស្អុយអសោច នោះនៅក្នុងនគរនិងមានភ័យអន្ដរាយ កើតមានរាំងស្ងួតមានទុរ្ភិក្ស និង មានចោរ
លួចប្លន់កាប់សំលាប់។
២ -ទឹកក្នុងស្រះនាម៉ឺនមុខមន្រ្ដី
* បើទឹកត្រូវរីងស្ងួត នោះនាម៉ឺនមុខមន្រ្ដីត្រូវអស់បុណ្យបារមី លែងមានសមត្ថភាពទៀតហើយ,
* បើទឹកនោះចោលក្លិនអាក្រក់ ល្អក់ខ្វល់នោះ នាយករដ្ឋមន្រ្ដី និង មន្រ្ដីតូចធំទាំងឡាយខ្វល់ខ្វាយពិបាក
ចិត្ដ,បែកបាក់សាមគ្គីឈ្លោះប្រកែកគ្នា
* ប្រសិនបើទឹកនោះ ថ្លាល្អត្រចង់ទេ នោះនាយករដ្ឋមន្រ្ដី និង នាម៉ឺនអែទៀត បានសុខសប្បាយជាធម្មតា
៣ -ទឹកក្នុងស្រះប្រជានុរាស្រ្ដ
* បើទឹកក្នុងស្រះរីងស្ងួត នោះប្រជាពលរដ្ឋ នឹងត្រូវស្លាប់ពាសពេញ,
* បើទឹកនោះឡើងល្អក់ ពេលនោះប្រជានុរាស្រ្ដ នឹងរងទុក្ខវេទនា ត្រូវព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅ,
* ប្រសិនបើទឹកនោះ ធុំក្លិនអាក្រក់ស្អុយអសោចឆ្អេះឆ្អាប នោះប្រជារាស្រ្ដ មុខជានឹងជួបការរីងរាំងស្ងួត
គ្មានភ្លៀង ជួបនិងចោរហារយលួចប្លន់កាប់សំលាប់ និង មានអុក្រិដ្ឋកម្មជាមិនខាន។
ដូច្នេះហើយ ទើបបានជាមានស្រះទឹកទាំងបីនោះជាប់ឈ្មោះតមកជា ភ្នំព្រះអានន្ដ បន្ទាប់មកក្លាយជាភ្នំបានន្ដ ហើយ
រហូតដល់សព្វថ្ងៃ ឈ្មោះក៏ប្រែទៅជា ភ្នំបាណន់ដែលស្ថិតនៅខេត្ដបាត់ដំបង។
ក្នុងកិច្ចការរៀបចំទឹកដីខ្មែរ អោយល្អប្រពៃ ព្រះអិន្រ្ទាធិរាជ ព្រះអង្គទ្រង់បានបញ្ជាអោយស្លលោហធាតុធ្វើដាវជ័យសេ
រីមង្គល (១) ដែលត្រូវតំកល់ទុកដោយក្រុមបុរោហិត ទន្ទឹមគ្នាជាមួយនិងបញ្ចក្សត្រ(២) ក្នុងប្រសាទមួយដាច់ដោយ
ឡែកក្នុងព្រះមហានគរ។
១ = ដាវបួនទៀតត្រូវបានល្លធ្វើដែរ ហើយត្រូវបានព្រះអិន្រ្ទប្រគល់អោយព្រហ្មជ័យយកទៅទុកថែរក្សានៅអែភូមិប្រា
សាទ ក្នុងខេត្ដបារាយ។ ចំពោះពង្សាវតារវត្ដទឹកវិល គឺជាលំពែងទេ ដែលព្រះអិន្រ្ទាធិរាជបានបង្គាប់អោយធ្វើ។ លំពែង
ទាំង៤ ត្រូវចែកទៅអោយស្ដេចក្រាញ់ទាំង៤ នៅទ្រាំង ត្បូងឃ្មុំ បាភ្នំ និង ភ្នំកំពុងស្វាយ កាន់កាប់ថែរក្សា។ កាំបិតស្ដាំ
និង កាំបិតឆ្វេង ពីរទៀត ក៏ត្រូវបានស្លធ្វើដែរ។ កាំបិតស្ដាំត្រូវយកទៅតំកល់ទុក អែខេត្តពោធិសាត់ កាំបិតឆ្វេងត្រូវ
យកទៅតំកល់ទុកអែខេត្ដជើងព្រៃ។ ២ = ក្នុងបញ្ចក្សត្រ រឺ ប្រដាប់ប្រដារសំរាប់សំគាល់សេ្ដចទាំង៥ជំពូកនោះ មានជា
អាទិ ព្រះខ័នរាជ, រតនមង្គល, សព្រហ្មណ៍មាស, គ្រឿងសក្ការៈបូជារបៀបព្រហ្មញ្ញសាសនា, រូបសំនាកតំនាងព្រះពុទ្ធ
ទាំង៥ព្រះអង្គ ព្រមទាំងចំលាក់ព្រះកំចាយនៈ, និងរូបសំនាកព្រះអាទិទេពទាំង៣៥អង្គទៀត។
0 Comments:
Post a Comment