រឿង ព្រះសុធន នាងកែវមនោរាហ៍ មានរឿងដំណាលថាមានព្រះមហាក្សត្រមួយអង្គទ្រង់ព្រះនាមព្រះបាទ អាទិច្ចវង្ស មានព្រះអគ្គមហេសីព្រះនាម ចន្ទាទេវី គ្រងរាជ្យនៅនគរ
ឧត្ដរបញ្ចូល។ ទ្រង់មានព្រះរាជបុត្រមួយអង្គព្រះនាម ព្រះសុធន មានចរិយាសម្បត្តិគួរជាទីសព្វព្រះរាជហឫទ័យនៃព្រះវរមាតាបិតា។
មកព្រះរាជវាំងវិញ។ ព្រះមាតាបិតាបានហៅស្រីក្រមុំស្អាតៗឱ្យបុត្រជ្រើស រើសជាព្រះអគ្គមហេសី។ តែ ព្រះសុធន មិនបានសព្វព្រះទ័យនឹងនារី
ព្រះសុធន បានទៅសិក្សាសិល្ប៍សាស្រ្តចេះសព្វគ្រប់ហើយ ក៏វិលត្រឡប់ ណាម្នាក់ឡើយ។ ចំណែកព្រាហ្មបុរោហិតវិញ ក៏បានប្រទានកូនក្រមុំ ថ្វាយ ព្រះសុធន ទុកជាស្រីស្នំសម្រាប់ព្រះអង្គដែរ។ តែ ព្រះសុធន
មិនបានចាប់អារម្មណ៍ចំពោះនាងទាល់តែសោះ។
នៅទិសខាងលិចក្រុងឧត្ដរបញ្ចាល មានស្រះធំមួយទឹកថ្លាឈ្វេង មាន រុក្ខជាតិតូចធំដុះនៅតាមមាត់ស្រះនោះ ជាទីលំនៅនៃជម្ពូចិត្តនាគរាជ។ អ្នកស្រុកតែងតែនាំគ្នាទៅធ្វើពលិការបន់ស្រន់សុំទឹកភ្លៀងរៀងរាល់ឆ្នាំ។
ហេតុនេះហើយបានជាអ្នកស្រុកឧត្ដរបញ្ចាលធ្វើស្រែបានផលស្រូវបរិបូណ៍ មិនដែលអត់ឃ្លានក្នុងឆ្នាំណាឡើយ។ និយាយពីព្រានម្នាក់ជាព្រានរបស់ ព្រះសុធន បានចូលទៅរកបរបាញ់សត្វក្នុងព្រៃហេមពាន្ត បានទៅដល់ ស្រះនោះមានសណ្ឋានបួនជ្រុងដេរដាសដោយបុទុមជាតិបួនពណ៌មាន ដើមជ្រនៀងដុះហូរហែរជុំវិញមាត់ស្រះក្នុងគោលបំណងចង់សុំចំណងនាគបាស។
គ្រានោះ ស្រាប់តែប្រទះឃើញនាងកិន្នរីប្រាំពីរអង្គជាទេពធីតានៃព្រះបាទ ទុម្មរាជ នៃឋានកៃលាស នាំគ្នាមកក្រសាលកំសាន្តក្នុងស្រះនោះដោយ សព្វព្រះរាជហឫទ័យក្រៃលែង។ ក្រោយពីព្រានព្រៃសុំចំណងនាគបាស អំពីស្តេចនាគរាជបានហើយ ក៏លបមើលនាងកិន្នរីនៅក្បែរនោះ។
ឯនាងកិន្នរីទាំងប្រាំពីរនាក់នោះវិញ នាំគ្នាលេងកំសាន្តប្រកបដោយ ព្រះទ័យស្រស់ថ្លា។ ព្រានព្រៃឃើញដូច្នេះ ក៏បោះចំណងនាគបាសទៅលើ នាងកិន្នរីទាំងអស់ តែចំណងនោះបានជាប់ទៅលើ នាងមនោរាហ៍ តែ ម្នាក់ឯង។ នាងកិន្នរីដទៃទៀតភិតភ័យឥតឧបមាក៏ហោះទៅលើអាកាស នាំសេចក្ដីក្រៀមក្រំនេះទៅទូលប្រាប់ព្រះវរមាតាបិតា។
ឯព្រានព្រៃក៏នាំនាងកិន្នរី មនោរាហ៍ ទៅថ្វាយ ព្រះសុធន។ គ្រាន់តែ ទ្រង់បានទតឃើញព្រះនាងភ្លាម ព្រះអង្គក៏សព្វព្រះរាជហឫទ័យនឹង កែវមនោរាហ៍ ជាខ្លាំង ហើយទ្រង់ក៏យកនាងធ្វើជាព្រះទេពីរបស់ទ្រង់។ ចំណែកព្រះមាតាបិតាក៏សព្វព្រះទ័យនឹងនាងខ្លាំងណាស់ដែរ។
សម័យថ្ងៃមួយ ស្រុកបច្ចន្តគ្រាមជាចំណុះនគរឧត្តរបញ្ចាលកើតចលាចល បះបោរឡើង។ ព្រះបាទ អាទិច្ចវង្ស លើកទ័ពទៅបង្ក្រាបខ្មាំងសត្រូវតែ មិនបានជោគជ័យសោះ។ ទើបទ្រង់ពិគ្រោះជាមួយព្រាហ្មបុរោហិតៗក្រាប ទូលថា “សូមទ្រង់ត្រាស់ប្រើ ព្រះសុធន ឱ្យចេញទៅ “ច្បាំងវិញទើបសម្រេចជោគជ័យ ព្រោះព្រះអង្គមាន សិល្ប៍សាស្រ្តខ្លាំងពូកែណាស់។
បន្ទាប់ពីនោះមក ព្រះបាទ អាទិច្ចវង្ស ក៏បញ្ជាព្រះរាជបុត្រលើក ទ័ពចេញទៅបង្ក្រាបខ្មាំងសត្រូវ។ ក្នុងរាត្រីមួយ ព្រះបាទ អាទិច្ចវង្ស ទ្រង់ព្រះសុបិនជា អស្ចារ្យចម្លែកណាស់ គឺទ្រង់ទតឃើញពោះវៀនធំធ្លាយចេញអំពីព្រះឧទរលាចេញទៅរុំព័ទ្ធជម្ពូទ្វីបដល់ទៅបីជុំរចត្រលប់ចូលមកក្នុងព្រះឧទរវិញ។លុះទ្រង់តើនឡើងក៏ទ្រង់តក់ស្លុតរន្ធត់ព្រះទ័យជាខ្លាំងទទ្រង់ត្រាស់ហៅព្រហ្មបុរោហិតប្រាប់អំពីសុបិននិមិត្តនេះ។ព្រាហ្មបុរោហិតទូលព្រះអង្គថា “រឿងនេះទាល់តែហៅវិជ័យហោរាមកគន់គូរហើយព្រះអង្គ។
ព្រាហ្មបុរោហិតធ្លាប់ចងគំនុំនឹងព្រះសុធនព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងកូនក្រមុំរបស់ខ្លួន។
ហេតុនេះហើយបានជាគាត់រកឧបាយកលកំចាត់កែវមនោរាហ៍ "ឱចេញពីព្រះនគរ។តាបុរោហិតបានបង្គាប់ហោរាត្រូវធ្វើយ៉ាងណាសម្លាប់ព្រះទេពីទាំងរស់ហើយគាត់បានឱ្យរង្វាន់មាសជាច្រើនតម្លឹងទៅតាហោ។
ហោរាក្រាបថ្វាយទំនាយថា “ព្រះ សុបិននេះអាក្រក់ណាស់ នឹងមាន គ្រោះអន្តរាយដល់ព្រះជន្មព្រះអង្គ មិនខាន។ ព្រោះមានកិន្នរីមួយអង្គ រស់ នៅក្នុងឋាន កណ្តាលយើងនេះ ធ្វើឱ្យចង្រៃដល់ព្រះ នគរទាំងមូល។
លុះត្រាតែទ្រង់ធ្វើពិធីបូជាយញ នាងទាំងរស់ ទើបអាចរួចផុតអំពីគ្រោះថ្នាក់នេះបាន”។
ទ្រង់ព្រះសណ្តាប់ ហើយក៏មានព្រះបន្ទូលឱ្យពេជ្ឈឃាតចាប់ កែវមនោរាហ៍ ជាព្រះទេពីនៃ ព្រះសុធន ទៅបូជាទាំងរស់។ ព្រះនាងភិតភ័យឥតឧបមា ហើយព្រះនាង អង្វរព្រះមាតា និងព្រះបិតាក្មេក សូមឱ្យទ្រង់បង្អង់រង់ចាំព្រះស្វាមីត្រឡប់ ពីច្បាំងសិន ដើម្បីទូលលាព្រះភស្តាចូលពិធីបូជាយញ្ញតាមព្រះរាជឱង្ការ។ តែហោរាមិនព្រមឱ្យរង់ចាំឡើយ ព្រោះអាចនឹងមានគ្រោះចង្រៃមកដល់។
នៅកន្លែងបូជា ព្រះនាងកែវមនោរាហ៍ គេបានរៀបចំរួចជាស្រេច ដោយពួកគេបានគរអុសជាច្រើន ហើយចងនាងជាប់នឹងគល់ឈើ។ ព្រះមាតាទតឃើញដូច្នេះក៏យំសោកសង្រេង ដោយស្តាយបុត្រសុណិសា។ មនោរាហ៍ ទូលមាតាថា “សូមព្រះមាតាកុំព្រះកន្សែងអី ឱ្យតែប្រជារាស្ត្រ បានសុខ ខ្ញុំម្ចាស់សុខចិត្តបូជាជីវិតជូនប្រទេសជាតិ តែខ្ញុំម្ចាស់មាន សំណូមពរមួយ”។ ព្រះមាតាមានសុវណីថ្លា “សូមបុត្រឆាប់ទូលមាតា មកចុះ”។
កែវមនោរាហ៍ ទូលមាតាថា “ខ្ញុំម្ចាស់ចង់បានស្លាបទៅជាមួយ ផងដែរ សូមព្រះមាតាយល់ពីបំណងចុងក្រោយនេះផងចុះ”។ ព្រះមាតា ក៏ទៅយកស្លាបដែល ព្រះសុធន លាក់ទុកមកឱ្យនាងភ្លាម។ ព្រះនាងបាន ស្លាបហើយក៏ធ្វើជារេរាំហើយហោះហើរឡើងទៅលើ ឆ្ពោះទៅកាន់ព្រៃ ហេមពាន្តសំដៅទៅអាស្រមឥសី។
ព្រះនាងបានរៀបរាប់អំពីពត៌មានយ៉ាងឃោរឃៅនេះឱ្យលោកតាសណ្តាប់ ហើយព្រះនាងបានប្រគល់សំពត់កម្ពល និងព្រះទំរង់មួយវង់ផ្ញើនឹងឥសី ដើម្បីថ្វាយព្រះស្វាមី ហើយមានបណ្តាំយ៉ាងច្រើនគឺធ្វើយ៉ាងណាឱ្យ ព្រះស្វាមីបានទៅដល់ឋានកៃលាស។
ឯ ព្រះសុធន បន្ទាប់ពីបានទទួល ជ័យជំនះពីបច្ចន្តគ្រាមហើយក៏លើកទ័ពត្រលប់មកព្រះនគរវិញ។ ពេល នោះព្រះអង្គក៏ប្រញាប់យាងទៅរកព្រះមហេសី។ ទ្រង់ពុំបានឃើញនាង នៅក្នុងកាឡាបន្លំឡើយ ប៉ុន្តែទ្រង់បានទទួលដំណឹងថា កែវមនោរាហ៍ បានចាកចេញអំពីព្រះនគរនេះទៅហើយ ក៏ទ្រង់សោកសង្រេងក្រៃលែង។ ទើបទ្រង់ទូលលាព្រះវរមាតាបិតាដើម្បីទៅតាមរកនាង។
ទ្រង់យាងសំដៅ ទៅកាន់អាស្រមព្រះកស្សបឥសី។ ឥសីបានប្រគល់កម្ពលនិងព្រះទម្រង់ ទៅឱ្យ ព្រះសុធន ។ ជាគុលិកា រួចយាងទៅទិសខាងជើងនឹងទៅដល់ព្រៃថ្នាំពិស
ព្រះកស្សបឥសីទូលបណ្តាំរបស់ កែវមនោរាហ៍ ប្រាប់ ព្រះសុធន "គីឱ្យព្រះអង្គយកឱសថនេះផ្សំនឹងមន្តសូន្យ សូមឱ្យព្រះអង្គយកកូនស្វាទៅជាមួយផង។ សូមឱ្យទ្រង់ ដល់ព្រៃផ្តៅក្រែក ឱ្យយកសំពត់រុំខ្លួនប្រះផ្ទំទៅ នឹងមាន ហត្ថីលិង្គមួយឆាបព្រះអង្គយកទៅដាក់នៅឯត្រើយខាងនាយ សមុទ្រ។
តពីនោះទៅនឹងឃើញនាគពីរច្បាំងគ្នាសូមឱ្យព្រះអង្គសេកមន្តសោយថ្នាំគុលិការួចយាងទៅតាមចន្លោះជើងនាគហើយទ្រង់នឹងទតឃើញភ្នំពីរទង្គិចគ្នាសេកមន្តហើយយាងកាត់ភ្នំនោះនឹងបានទៅដល់លំនៅយក្សអារក្សទឹក។រួចពីនោះនឹងទៅដល់ព្រៃស្បូវភ្លាំងស្បូវរឈ្លាសព្រៃឫស្សីព្រៃបបុសព្រៃបន្លាព្រៃស្បាតភ្នំដងព្រៃធំហើយមានយក្សធំកំពស់ប្រាំពីរដើមត្នោតសូមឱ្យព្រះអង្គយកថ្នាំគុលិកាលាបសររួចបាញ់
ចំដើមទ្រូងយក្ស។សឹមធ្វើដំណើរទៅមុខទៀតនឹងបានទៅដល់ស្ទឹងទឹកក្រុតសូមឱ្យព្រះអង្គយកថ្នាំគុលិកាលាបផ្ទៃព្រះបាទសឹមយាងទៅមុខទៀតនឹងបានទៅដល់ព្រៃផ្តៅធំមួយត្រង់កណ្តាលព្រៃមានដើមឈើធំសំបើមមួយដើមជាលំនៅនៃសត្វឥន្ទ្រីយ៍សូមឱ្យព្រះអង្គចូលជ្រកពួនក្នុងចន្លោះរោមស្លាបឥន្ទ្រីយ៍
ៗនោះនឹងនាំទ្រង់ទៅដល់កំពូលភ្នំកៃលាសជាលំនៅរបស់ព្រះនាងហើយ។
លុះ ព្រះសុធន ធ្វើដំណើរអស់៧ថ្ងៃ។ កាលណោះ មានកិន្នរីប្រាំមួយវេលា៧ឆ្នាំក្អម៧ខែអង្គកាន់មាសទៅដងទឹកពីស្រះស្រង់ចិរៈ
យកទៅជម្រះមន្ទិលរាងកាយរបស់កែវមនោរាហ៍ ។ ព្រះសុធន បានទតឃើញនាងកិន្នរីទាំង
អស់នោះលើកក្អមទឹក ទ្រង់បានអធិដ្ឋានថា សូមកុំឱ្យពួកនាង លើកក្អមទឹករួចឱ្យសោះ ហើយទ្រង់យាងទៅជួយលើកក្អម ហើយទ្រង់លបដាក់ព្រះទម្រង់រ័ត្នទៅក្នុងក្អម ដើម្បីឱ្យជា ដំណឹងដល់ កែវមនោរាហ៍។
នៅពេល កែវមនោរាហ៍ កំពុងស្រង់ទឹក ក៏ស្រាប់តែធ្លាក់ព្រះទម្រង់ចូល ម្រាមដៃរបស់ព្រះនាងធ្វើឱ្យទ្រង់ដឹងថា ព្រះស្វាមីមកដល់ឋានៃកលាស នេះហើយ ទើបព្រះនាងយាងទៅក្រាបទូលព្រះមាតាបិតាអំពីដំណើរ របស់ព្រះស្វាមី។
ព្រះសុធន បានចូលគាល់ព្រះមាតាបិតាក្មេក។ ព្រះបាទ ទុច្ចុរាជ បាន សាកល្បងសិល្ប៍សាស្ត្រសតិបញ្ញា និងសមត្ថភាពគ្រប់បែបយ៉ាង ឃើញ ថា ព្រះសុធន ពិតជាគូព្រេងនឹង កែវមនោរាហ៍ ពីអតីតជាតិមែន ជា ទីសព្វព្រះរាជហឫទ័យនៃព្រះវរមាតាបិតាណាស់។ ទើបព្រះបាទ ទុម្មរាជ ធ្វើពិធីរាជាភិសេក ព្រះសុធន និង កែវមនោរាហ៍ ឱ្យឡើងគ្រង រាជ្យ នៅឋានកៃលាស។
តមក ព្រះសុធន និង កែវមនោរាហ៍ ព្រមទាំង ព្រះវរបិតាមាតា និងរាជបរិវារបានហោះចុះមកកាន់ឋាន មនុស្សដើម្បីជួបព្រះញាតិវង្ស ព្រះសុធន។
ហើយព្រះបាទ អាទិច្ចវង្ស ទ្រង់បានទទួលស្វាគមន៍ព្រះរាជសុណិសា ហើយ ធ្វើពិធីរាជាភិសេក ព្រះសុធន និង កែវមនោរាហ៍ ឱ្យ គ្រងរាជ្យសម្បត្តិបន្តសន្តតិវង្សរហូតតទៅ។ ហើយព្រះបាទ អាទិច្ចវង្ស បានចេញទៅទ្រង់ព្រះផ្នួសជាឥសី។ ឯព្រះបាទ ទុម្មរាជ និងបរិវារវិជ្ជាធរទាំងឡាយបានយាងត្រលប់ទៅ ឋានកែលាសវិញ។ ចប់
0 Comments:
Post a Comment