រឿង ចៅញូង មាត់ទិព្វ
សេចក្ដីតំណាលរៀងៗមកថា មានបុរសកំសត់ទុរគតម្នាក់ឈ្មោះ ចៅញូង កំព្រាឪពុកនៅនឹងម្ដាយ ។
ចៅញូងនេះមានរូបខ្មៅក្រងែះ កើតដំបៅលេចបាតជើងដើរទៅណាមកណាប៉ះពៀចៗ ។
ថ្ងៃមួយ ចៅញូងទៅសុំនៅបម្រើសេដ្ឋី៖
ពេលធ្វើដំណើរទៅដល់ផ្ទះសេដ្ឋី ក៏លត់ជង្គង់សំពះលោកសេដ្ខី លោកសេដ្ឋីក៏ សូរថា ៖
តើឯងមកទីនេះមានការអ្វីដែរ?
ខ្ញុំមកទីនេះសុំលោក សេដ្ឋីំនៅជាមួយ បំរើលោក សេដ្ឋី អោយ ខ្ញុំធ្វើអ្វីក៏ព្រមដែរ
សូមលោកមេត្តាអោយខ្ញុំបាទបានបំរើលោក សេដ្ឋីបាទទាន !
តែបើម់ើលរូរាង យើងមិនគូរអោយឯងនៅទេ តែស្តាប់សម្តីឯងយើងយកនៅជាមួយបាន៖
សេដ្ឋីនោះមានកូនក្រមុំម្នាក់រូបល្អចំណាប់ ។
សេដ្ឋីបានប្រើឲ្យចៅញូងទៅឃ្វាលគោ ៥០០ ក្របី ៥០០ រាល់ៗថ្ងៃ ហ្វូងនោះធំជាងគេ
ពួកដទៃៗ គេមិនត្រូវការឲ្យហ្វូងចៅញូងទៅជួបជុំទេ ។
លុះថ្ងៃក្រោយមកទៀត ចៅញូងដេញគោក្របី ទៅឃ្វាលកន្លែងមួយជិតខ្ទមអ្នកតា ហើយយកខ្ទមអ្នកតាធ្វើម្លប់នៅអាស្រ័យ ធ្វើសិស្សអ្នកតារៀងទៅ
ក្នុងថ្ងៃនោះឯងមានភ្លៀងធ្លាក់យ៉ាងខ្លាំង
ហើយមាននាងនាគមកលេងទឹក ស្រាប់តែពស់អ្នកតាក្រឡេកឃើញនាងនាគលេងទឹក
រូបល្អកាលណា ក៏វារលូនចេញទៅដេញខាំនាងនាគនោះ។
ទទួលចៅញូងមើលឃើញពស់ដេញខាំនាងនាគដូច្នោះ ទើបស្រវាចាប់ដំបងគប់ចំក្បាលពស់ស្លាប់ក្នុងពេលនោះទៅ ។
ចំណែកនាងនាគបានរួចខ្លួនអំពីកណ្ដាប់ដៃនៃពស់នោះហើយ មានសេច-ក្ដីត្រេកអរយ៉ាងក្រៃលែង
ទើបនិយាយប្រាប់ទៅចៅញូងថា៖ បងៗអម្បាញ់មិញនេះប្អូនភ័យស្ទើរស្លាប់ កុំតែបងឯងជួយខ្ញុំៗ ប្រហែលជានឹងស្លាប់ជាប្រាកដ តែមិនអីទេបង បងឯងជួយខ្ញុំក្នុងវេលាក្រដូច្នេះ ខ្ញុំមិនភ្លេចបងទេ ចាំថ្ងៃក្រោយខ្ញុំសូមតបគុណបងវិញ នាងនាគក៏បាត់ខ្លួនក្នុងពេលនោះ ទៅ ។ មិនយូរប៉ុន្មានស្រាប់តែឃើញតាចាស់ម្នាក់ដើរមក ឃើញពស់ស្លាប់នៅកន្លែងនោះ ទើបសួរថា:
អ្នកណាវាយពស់ស្លាប់ ? ចៅញូងតបថា ខ្ញុំហ្នឹងហើយវាយពស់ស្លាប់តា
ទើបតាសួរថា:
ហេតុដូចម្ដេចទើបឯងវាយវា ?
ចៅញូងតបថា :
ព្រោះខ្ញុំចង់ជួយសង្គ្រោះនាគដែលធ្លាក់ខ្លួនក្នុងគ្រាមានអាសន្ន។
តាចាស់បានឮសំដីចៅញូងនិយាយប្រាប់ដូច្នោះ ក៏តាំងឲ្យពរសព្ទសាធុការចំពោះចៅញូងសព្វគ្រប់ហើយ ទើបប្រាប់ថា:
តាចាស់និយាយ:
យើងនេះហើយជាឪពុកនាងនាគក្នុងស្ថានពិភពនាគ ដែលយើងក្លែងខ្លួនជាតាចាស់មកនេះដោយយើងចង់ដឹងថា ចៅឯងនិយាយត្រង់ទៅត្រង់មក ក៏និយាយម្ដងដូច្នេះម្ដងដូច្នោះ តែឥឡូវនេះយើងដឹងច្បាស់ថាចៅឯងជាមនុស្សមានចិត្តស្លូតត្រង់ចំពោះការសង្គ្រោះអាយុសត្វមែនមែន បើដូច្នេះតានឹងឲ្យប្រាក់ ១ បង្វេច មាស ១ បង្វេច ដល់ចៅឯង ។
ចៅញូងឮសំដីតាថាដូច្នោះ មានសេចក្ដីត្រេកអរពន់ពេក ទើបប្រាប់តាថា លោកតាតា ខ្ញុំបាទសព្វថ្ងៃនេះចៅបម្រើគេទេ ខ្ញុំមិនចង់បានទេបង្វេចប្រាក់មាសច្រើនម្ល៉េះ ខ្ញុំគ្មានកន្លែងទុកដាក់ទេលោកតា ទើបថាបើដូច្នោះ
ចៅឯងចង់បានអ្វី ?
ចៅញូងប្រាប់ថា :
ខ្ញុំបាទចង់បានតែរបស់ណាដែលទុកដាក់ងាយៗ
ទើបតាប្រាប់ថា :
បើចង់បានរបស់ទុកដាក់ងាយ ចូរចៅឯងហារមាត់ឡើង តានឹងស្ដោះទឹកមាត់ឲ្យ ចៅញូងក៏ហាមាត់ ១ រំពេច តាស្ដោះទឹកមាត់ឲ្យភ្លាម
ហើយប្រាប់ថាៈ
ពីថ្ងៃនេះទៅចៅឯងចង់បានអ្វី ហៅបានទាំងអស់ដោយសំដីប្រើទូទៅ តែចៅឯងកុំមើលងាយមនុស្សឲ្យសោះ កុំទុកចិត្តមនុស្ស ។
ថាដូច្នេះហើយ តាចាស់ក៏បាត់ខ្លួនទៅ ចំណែកចៅញូងបានរបស់ពូកែកាលណា ក៏និយាយប្រាប់ហ្វូងគោក្របីថា នែ ! ពួកយើង ឯងចូរនាំគ្នាទៅចូលក្រោលទៅល្ងាចហើយ ហ្វូងគោក្របីក៏ទៅចូលក្រោលមែន ព្រឹកឡើងប្រាប់ថា
ថ្ងៃហើយនាំគ្នាចេញទៅស៊ីស្មៅក្បែរមាត់ស្ទឹងជិតខ្ទមអ្នកតាទៅ :
ហ្វូងគោក្របីក៏នាំគ្នាចេញមែនតាមពាក្យចៅញូងទាំងអស់ ។
និយាយពីសេដ្ឋីមានកូនក្រមុំល្អនោះឯង ស្ដេចក្រុងចិនចូលមកដណ្ដឹង សេដ្ឋីឪពុកតម្រូវសំពត់កោសេយ្យ ភស្ដុ ១ គូ ស្ដេចក្រុងចិនក៏យល់ព្រម ហើយចរចេញទៅ ។ ចំណែកខាងចៅញូងឮថាស្ដេចពីណាមកចង់បានកូនក្រមុំសេដ្ឋីដូច្នោះ នឹកខឹង ក៏ពោលម្នាក់ឯងថា
អញអើយអញ ! ដែលខំចូលខ្លួនទៅសុំបម្រើសេដ្ឋីនោះ ព្រោះអញមើលឃើញកូនក្រមុំហ្នឹងឯង តែមិនហ៊ាននិយាយ ព្រោះខ្លួនអ្នក
កម្សត់ខំប្រឹងប្រែងព្យាយាមធ្វើការ ដំបៅលេចបាតជើងឈាមរហាម ស៊ូតែអត់មិនចេញស្ដី ព្រោះមានសេចក្ដីប្រាថ្នាចង់បានកូនក្រមុំសេដ្ឋីនេះធំណាស់ ហើយពាក្យអ្នកប្រាជ្ញលោកថា ខន្តីក្ដី វីរិយក្ដី នឹកឃើញទាំងពីរនេះជាគូដៃសម្រាប់បបួលគ្នាដើររកសេចក្ដីចម្រើន ។
ហេតុនេះខ្លួនអញតាំងពីដើមរហូតមក ក៏បានប្រព្រឹត្តធម៌ទាំងពីនេះហើយ បើដូច្នេះអញត្រូវប្រដេញយកកូនក្រមុំនេះឲ្យបាន ៖
ថ្ងៃមួយចៅញូងបានដឹងដំណឹង
កប៉ាល់ជំនួញចិនមួយមកជិតដល់ នៅសមុទ្រ ក៏ធ្វើដំណើរទៅ ពេលទៅដល់ឆ្នេរសមុទ្រ ចៅញូងឃើញក៏ប៉ាល់ជំនួញចិនជិតដល់ច្រាំងចូលចត ៖
ចៅញូងស្រែកថាៈ កប៉ាល់ឈប់ កប៉ាល់ឈប់ ! ហើយក៏ដើរមកអង្គុយនៅមាត់សមុទ្រ ចាំមើលកប៉ាល់ក៍ទៅមិនរួច មួយសន្ទុះក្រោយមក ឃើញថៅកែ កប៉ាល់និងborរិវ៉ា ជិះទូកតូចៗ ឡើងមកលើគោករួចរកកន្លែងឈប់សំរាក ពេលធ្វើដំណើរ ដល់កន្លែង ចៅញូងកំពុងអង្គុយថៅកែ កប៉ាល់និងborរិវ៉ានាំគ្នាដើរដំរង់មករកចៅញូង ពេលនោះចៅញូងក៏ញ្ចើញ ថៅកែ កប៉ាល់និងborរិវ៉ា មកអង្គុយលេង ៖
ទើបចៅញូងសួរទៅថៅកែកប៉ាល់
កប៉ាល់លោកឈប់ធ្វើ អ្វី ? ថៅកែឆ្លើយថា ខេម មិនឈប់ទេ តែវាកឿងរលត់ម៉ាសុីនទៅមិនរួច ។
ទើបចៅញូងប្រាប់ថា ថៅកែឯងអ្នកមាន ខ្ញុំអ្នក ក្រ បើថៅកែជួលខ្ញុំខ្ញុំ ជួយធ្វើឲ្យកប៉ាល់ទៅបាន ថៅកែថា
ខ្ញុំសុខចិត្តជួលបើអ្នកឯងធ្វើឲ្ជួយធ្វើឲ្យកប៉ាល់ទៅបាន
ទើបចៅញូងថា ថៅកែឲ្យអ្វីខ្ញុំ ?
ថៅកែថា
អ្វីក៏ឲ្យបើកប៉ាល់ទៅបាន
ចៅញូងថា
បើដូច្នោះថៅកែឲ្យសំពត់ជាកោសេយ្យភស្ដុខ្ញុំ ១ គូមក
ថៅកែក៏ឲ្យសំពត់ ១ រំពេច ចៅញូងប្រាប់ថាកប៉ាល់ទៅចុះ កប៉ាល់ក៏ទៅមែន ចៅញូងបានសំពត់កោសេយ្យភស្ដុវេលាណា ក៏យកទៅផ្ទះ ។
លុះសេដ្ឋីបានឃើញសំពត់ល្អកាលណា ទើបប្រាប់ខ្ញុំបម្រើទៅវាយសម្រាតយកពីម្ដាយចៅញូងៗ ក៏សន្លប់នូវនឹងកន្លែង ដំណឹងនោះឮដល់ចៅញូងៗ ខឹងខ្លាំងពេកក៏រត់ម្នីម្នាលើកម្ដាយ ថាម៉ែក្រោក ម្ដាយក្រោកភ្លាមទៅផ្ទះទៅ ។
និយាយពីកូនក្រមុំសេដ្ឋី មានគេមកដណ្ដឹង វេលាឪពុកអោយ ខំត្បាញសំពត់រាល់ថ្ងៃ ចៅញូងខឹងខ្លាំងពេកក៏ប្រាប់កីតម្បាញថា ៖
បើអ្នកណាមកត្បាញក្ដី ប៉ះពាល់ក្ដី ឲ្យជាប់គ្នាទាំងអស់ កុំឲ្យទៅណាមកណារួច !
លុះដល់ពេលបាយ កូនក្រមុំដែលត្បាញក្រោកឡើងមិនរួច ហៅសេដ្ឋីទៅជួយជាប់ថែមទៀត ហៅខ្ញុំប្រុសស្រីទៅជួយ ជាប់ទាំងអស់គ្នាទៀត ឃើញលោកសង្ឃនិមន្តដើរ ស្រែកឲ្យលោកជួយក៏ជាប់ទាំងលោកសង្ឃ ទាំងបាសកច្រឡំគ្នា លុះដល់ពេលល្ងាច ចៅញូងដេញគោក្របីចូលក្រោល ទើបសេដ្ឋីថា
ចៅញូងឯងជួយអញផង អញទាំងអស់គ្នានេះជាប់នឹងកីក្រោកទៅណាមិនរួចទេ
ទើបចៅញូងឆ្លើយថា ៖
បាទលោក សេដ្ឋីឲ្យកូនក្រមុំខ្ញុំ ទើបខ្ញុំជួយ !!!
សេដ្ឋីឮដូច្នោះខឹងខ្លាំងណាស់ តែមិនដឹងធ្វើដូចម្ដេចក៏ថា
អើអញឲ្យកុំភ័យ ឯងជួយអញសិន
ហើយចៅញូងប្រាប់ថា ៖
នាំគ្នាក្រោកឡើង លោកសង្ឃ អីច្រឡំគ្នានឹង ឧបាសក ដូច្នេះ នេះទៅលោកសង្ឃទៅវត្តទៅ ឧបាសកទៅផ្ទះទៅ ៖
អ្នកទាំងនោះបានរួចអំពីគ្រោះថ្នាក់ទាំងនោះអស់ហើយ ក៏នាំគ្នាថ្វាយបង្គំចៅញូងថា អ្នកមានបុណ្យទេតើ ដោយសេចក្ដីអស្ចារ្យខ្លាំងណាស់ ព្រោះធ្លាប់តែឃ្វាលគោសព្វថ្ងៃ ឥឡូវនេះក៏មាត់ទិព្វអីភ្លាម ។
ចៅញូងដឹងច្បាស់ថាសេដ្ឋីលើកកូនក្រមុំឲ្យដូច្នោះ តាំងយកសំពត់កោសេយ្យភស្ដុ ១ គូនោះទៅជូនសេដ្ឋី សូមដណ្ដឹងសេដ្ឋីដោយការស្រួល ទើបសេដ្ឋីប្រាប់ថាកូននេះយើងមិនថាអីទេ តែពីថ្ងៃមុនស្ដេចក្រុងចិនគេមកដណ្ដឹង យើងថាឲ្យគេផុតទៅហើយ បើដូច្នេះឪពុកនឹងផ្សំផ្គុំឲ្យកូនឯងវិញចុះ ។
ចៅញូងទទួលពាក្យថាមិនអីទេលោកឪពុក រឿងរ៉ាវអម្បាលមាណស្រេចលើខ្ញុំទាំងអស់ ។
រឿងនោះឮដល់ស្ដេចក្រុងចិនៗ គិតថាឧបសគ្គកើតឡើងដល់អញហើយតើ បើដូច្នេះសេនាអាមាត្យពួកទាំងអស់គ្នា ចូរលើកទ័ពទៅដណ្ដើមយកកូនក្រមុំសេដ្ឋីឲ្យបាន លុះមកដល់មុខទ្វារនៃផ្ទះ សេដ្ឋីក្រឡេកឃើញមានសេចក្ដី ព្រួយខ្លាំងណាស់
ហៅចៅញូងប្រាប់ថា កងទ័ពមកដល់ហើយ ចៅញូងថា
លោកឪពុកកុំឲ្យភ័យអីចាំខ្ញុំវិញ
ថាហើយចេញដើរតម្រង់ទៅពួកទាហានប្រាប់ថា
លីអាវុធឈរត្រង់ហ្នឹងហើយ ពួកនោះក៏ឈរមែនៗ
ចៅញូងប្រាប់ថា
ហើយនាំគ្នាចេញទៅទីលំនៅរបស់ខ្លួនវិញចុះ ។
កងទ័ពស្ដេចក្រុងចិនក៏ធ្លាក់ក្នុងអំណាចរបស់ចៅញូងៗ ថាយ៉ាងណាធ្វើតាមទាំងអស់ តាំងពីថ្ងៃដែលចៅញូងបានប្រពន្ធក្រមុំនោះមក ពួកអ្នកស្រុកស្រីប្រុសមកចំណុះចុះចូលធ្វើជាខ្ញុំបម្រើចៅញូងៗ ក៏បានទទួល ឋានៈជាសេដ្ឋីតំណាងបិតាតរៀងមក ។
0 Comments:
Post a Comment