Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងពងមាន់ទិព្វ

 រឿង ពងមាន់ទិព្វ

ជាយូរលង់ណាស់ មកហើយ មានគ្រួសារមួយរស់នៅឆ្ងាយដាច់ ស្រយាលពីគេ ។ គ្រួសារនេះមានឪពុកនិងកូនស្រីមួយប៉ុណ្ណោះ ។ ឪពុកឈ្មោះ៖ កែ ឯកូនស្រីឈ្មោះម៉ារិកា។ ថ្ងៃមួយពូកែវចាប់ចិត្ត ស្រលាញ់អ្នកមេម៉ាយម្នាក់ឈ្មោះនាង ចាន់ គាត់មានកូនស្រីម្នាក់ ដែរ ឈ្មោះនាងចន្ទី។ ក្រោយមកពូកែវ ក៏រៀបការជាមួយមីងម៉ាចាន់ ១ខែ ក្រោយពេលរៀបការពូកែវមានដំណើរចេញទៅរកស៊ីឯស្រុក ឆ្ងាយ តែមុននឹងទៅពូកែវហៅនាងម៉ារិកាមក។


ក្រោយពីពូកែវ ចេញទៅបាត់មីងចាន់ក៏ហៅនាងចន្ទីជាកូនមកប្រាប់ ដើម្បីរកវិធីយ៉ាងណាឱ្យនាងម៉ារិកា ចេញពីផ្ទះនេះ ព្រោះគាត់មិនចង់ ចែករំលែកទ្រព្យសម្បត្តិឱ្យនាងឡើយ ។ ថ្ងៃក្រោយមកម្តាយ និងកូន តែងតែវាយដំនាងម៉ារិកា ស្ទើរគ្មានលោះពេល ថែមទាំងបង្ខំឲ្យ នាងបំរើទាំងម្តាយទាំងកូនដូចជាស្រីបំរើទៀតផង ។


មួយខែក្រោយមកទើបពូកែវត្រឡប់មកផ្ទះសម្បែងវិញ លុះឃើញប្ដី​ត្រឡប់មកវិញមីងម៉ាចាន់ ក៏ចាប់ផ្តើមនិយាយមួលបង្កាច់បង្អួចពីនាង ម៉ារិកាប្រាប់ប្ដី តែពូកែវនៅស្ងៀមហើយហៅកូនឱ្យរៀបចំបាយទឹក រួចក៏ចូលសម្រាកទៅ .ប៉ុន្មានថ្ងៃក្រោយមកពូកែវក៏ចេញដំណើរ ទៅម្តងទៀត គាត់បានហៅប្រពន្ធកូនមកផ្តែផ្តាំ ព្រមទាំងនិយាយជា មួយមីងចាន់ឱ្យជួយមើលថែទាំកូន និងផ្ទះសម្បែងឱ្យល្អផង។


ថ្ងៃមួយនាងចន្ធី ឃើញនាងម៉ារិកា ស្លៀកពាក់ខោអាវស្អាត១ ក៏ច្រណែនរួចហៅ នាងមកវាយធ្វើបាបតាមទំនើងចិត្ត ។ ” យើ! នាងម៉ារិកា នរណាឱ្យនាងស្លៀកពាក់ សំពត់អាវល្អៗនេះ? ដឹងទេ! ថាវាជារបស់យើង ឆាប់ដោះវាឱ្យយើងភ្លាមមក” នាងចន្ទីនិយាយបណ្ដើរវាយនាងម៉ារិកាបណ្តើរ រហូតទាល់តែនាងសន្លប់ នាងចន្ទីភ័យ ណាស់ក៏ស្រែកហៅម្ដាយឱ្យមកជួយ ។ ឃើញបែបនេះមីងចាន់ក៏យកទឹកមកជន ចំកណ្តាលមុខនាងម៉ារិកា នាងក៏ភ្ញាក់ដឹងខ្លួនឡើង នាងម៉ារិកា កំសត់ឈឺចុកចាប់ក្នុង ខ្លួនជាពន់ប្រមាណ។


នាងយំផងរំកិលខ្លួនបន្ដិចម្ដងៗដើរសំដៅទៅរកអណ្តូងទឹកមួយ នៅពីក្រោយភូមិ ។ ម៉ារិកា អង្គុយសំកុកក្បែរអណ្តូង នឹកតូចចិត្ត និង វាសនាខ្លួនឯង ថាហេតុអ្វីអភ័ព្វ យ៉ាងនេះ! ស្រាប់តែមានដូនចាស់ម្នាក់ ដៃកាន់ឈើច្រត់ សក់វែងសំពោង ភ្នែកធំៗ ធ្មេញបាក់សល់មួយៗ មកសួរនាងថា "មានរឿងអ្វីបានជាចៅមកអង្គុយយំនៅទីនេះ៖ អញ្ចឹង? នាងម៉ារិកា ក៏រៀបរាប់រឿងរបស់ខ្លួនឱ្យយាយស្ដាប់ចប់សព្វគ្រប់ ។ យាយ ចាស់អាណិតនាងជាខ្លាំង ហើយហៅនាងឱ្យមកនៅជាមួយគាត់ បានជាគ្នា - តាម ផ្លូវយាយចាស់បានផ្ដាំម៉ារិកាថា “បើចៅឃើញ ឬដឹង អ្វីដែលប្លែក សូមចៅកុំសួរ នឹងនិយាយអ្វីផ្តេសផ្តាសឱ្យសោះ បើយាយឱ្យនាងធ្វើអ្វីនាងធ្វើតាមមុខតែហាម ផ្តាច់កុំសួរ ” ។


លុះមកដល់ខ្ទមយាយក៏យកអង្ករ១គ្រាប់ឆ្អឹង១ដុំ ហ្កិចទៅឱ្យនាង គាត់ប្រាប់ថា "ចៅយកវត្ថុនេះទៅចំអិនជាម្ហូបចុះ” នាងម៉ារិកាឆ្ងល់ ណាស់ចង់សួរយាយតែមិនហ៊ាន ព្រោះនឹកដល់បណ្ដាំដែលគាត់ប្រាប់ នៅតាមផ្លូវ ហើយក៏ទទួលវត្ថុនោះធ្វើតាមសំដីដែលគាត់បាននិយាយ ។ មួយស្របក់ក្រោយមក វត្ថុទាំង២ក៏ក្លាយទៅជាម្ហូបអាហារយ៉ាង ឈ្ងុយឆ្ងាញ់។ ម្ហូបនេះពិតជាឆ្ងាញ់ណាស់លោកយាយ “ម៉ារិកានិយាយ” យាយចាស់ញញឹមហើយនិយាយជាមួយនាងថា បើឆ្ងាញ់ចៅ ឱ្យ ច្រើនចុះ នឹងអាលសម្រាក” ។


ក្រោយពីបរិភោគរួចទាំង២នាក់ក៏នាំគ្នាចូលនិន្រ្ទាទល់មុខគ្នាលុះយប់ ជ្រៅបន្តិចយាយចាស់ក៏ប្រើវេទមន្តបង្កួយក្លិនមាត់ស្អុយដូចគម្រង់ តែនាង មារិកាធ្វើមិនដឹង ហើយគេងរហូតទល់ភ្លឺ។ រស់នៅជាមួយដូន ចាស់អស់ជាច្រើនសប្ដាហ៍ម៉ារិ ក៏សុំយាយ ត្រលប់មកលេងផ្ទះខ្លួន ម្តងយាយក៏អនុញ្ញាតតែមុននឹងទៅយាយចាស់បានឱ្យនាងរើសពងមាន់ ជាច្រើនគាត់ប្រាប់នាងថា “ ចៅយកពងមាន់ណាដែលឆ្លើយថាទៅស៊ឹម យក ឯពងមាន់ណាដែលឆ្លើយថាមិនទៅកុំយកឱ្យសោះ ។ ម៉ារិកាក៏ដើរ ចូលទៅកន្លែងទុកពងមាន់រួចសួរវាថា “ពងមាន់តើឯង ព្រមទៅជា មួយយើងទេ? ពងមាន់ឆ្លើយថាទៅ ពងខ្លះឆ្លើយថាមិនទៅទ ឯ នាងក៏រើសយកពងមាន់ណាដែលឆ្លើយថា ទៅដាក់ពេញ១ល្អីក៏ត្រលប់ ទៅជួបយាយចាស់វិញ ។


យាយចាស់ក៏ទាញពងមាន់ពីក្នុងល្អីញទៅឱ្យនាងហើយ ប្រាប់នាងថា "ពងមាន់ពានេះចៅទុកពេលម្តាយចុងរបស់ចៅធ្វើបាបចៅ ត្រូវនឹកដល់ យាយហើយ បោះពងមាន់ទី១. មុនពងមាន់ទី២និងទី៣ ពេលនោះចៅ នឹងឃើញនៅអ្វី ដែលចៅប៉ងប្រាថ្នាហើយ ។ សូមចៅទៅឱ្យបាន សេចក្តីសុខ នាង ម៉ារិកាក៏លាយាយចាស់ទៅលុះធ្វើដំណើរបាន បន្តិចក៏ចាប់ពងមាន់ទី១បោះទៅនឹងដីពងមាន់បែកខ្ចាយក្លាយជាមាស ពេទ្យ នាងក៏យកពងមាន់បោះបន្តគ្នារហូតបានមាសពេញមួយល្អី ម៉ារិកាសប្បាយចិត្តណាស់ នាងអោបស្គ្រីបណ្តើរ ច្រៀងបណ្តើរភ្លេចខ្លួន ក៏មកដល់ផ្ទះ ។


ឯនាង ចន្ទី និងម្ដាយលុះឃើញម៉ារិកា មកដល់មានអោបកញ្ជើក៏ស្រែក សួរនាងថា "ន នាងម៉ារិកានាងបានស្អី១ល្អក្នុងដៃ? ” គឺមាសនិងពេទ្យ ណាមីង ” មារិកាឆ្លើយ ” យីហងហ៊ានលួចគេផង ! “ម៉ែចុងស្រែក ។ ដោយខ្លាចម្តាយចុងចោទប្រកាន់ ម៉ារិកា ក៏រៀបរាប់រឿងរ៉ាវដែលនាង បានជួបឱ្យអ្នកទាំងពីរស្តាប់ ។ មីងចាន់ ម្ដាយ ចុងស្ដាប់ហើយមានចិត្ត លោភលន់ចង់បានមាសប្រាក់ដូចនាងដែរ ក៏ប្រាប់ឱ្យនាង ចន្ទី ជាកូនធ្វើតាមដូចដែលម៉ារិកាប្រាប់ ។ នាងចន្ទី ក៏ទៅអង្គុយយំក្បែរអណ្តូងទឹក ដដែលនោះយាយចាស់ក៏ដើរមកសួរដូចមុន មានរឿងអ្វីបានជាចៅមក អង្គុយយំ កន្លែងនេះ? " នាងចន្ទីក៏ឆ្លើយថា "ម្ដាយរបស់ខ្ញុំវាយធ្វើបាបខ្ញុំណាស់យាយឥឡូវខ្ញុំ មិនចូលផ្ទះទេ ខ្ញុំសុំទៅផ្ទះយាយដែរ ។


យាយចាស់ក៏នាំនាងទៅផ្ទះរបស់គាត់ ពេលឃើញរូបរាងដូនចាស់នាងចន្ទីក៏គិតថា យាយនេះរូបរាងអាក្រក់គួរឱ្យខ្ពើមរអើម” ។ លុះទៅដល់ខ្ទមរបស់យាយចាស់នាង ក៏លាន់មាត់ខ្លាំងៗដោយចិត្ដម៉ាក់ងាយ ចុះខ្ទមយាយឯងអីក៏រហែកធ្លុះធ្លាយអស់ អញ្ចឹង ភ្លៀងមកលេចខ្ទេចហើយ ផ្ទះនេះពិបាកនៅណាស់” ។ យាយចាស់ហើយមាន កំលាំងឯណាធ្វើផ្ទះឱ្យល្អដូចចៅនិយាយនោះ? យាយចាស់ឆ្លើយ” បន្ទាប់មកយាយ ចាស់ក៏យកឆ្អឹង១ដុំ និងអង្ករ១គ្រាប់ហ៊ុចឱ្យនាងយកទៅចំអិនអាហារ។ ស្លាប់យាយ ឱ្យអង្ករ១គ្រាប់អញ្ចឹងធ្វើម៉េចខ្ញុំដាំបាយបានពេញ១ឆ្នាំង? និយាយស្ទើរតែមិនទាន់
ចប់ផង នាងចន្ទីក៏ត្រូវងវត្ថុដែលយាយចាស់ឱ្យថែមទាំងយកជើងជាន់ទៀតផង។


លុះយប់ឡើងយាយចាស់និងនាងចន្ទីនាំគ្នាចូលសម្រាកយាយចាស់បើ​ វេទមន្តបង្ហើរក្លិនមាត់ដូចសព្វដង នាងចន្ទីធំក្លិនស្អុយក៏ដេកបែរមុខ ចេញពីយាយចាស់រហូតទល់ភ្លឺ។ ដូនចាស់កាត់យល់ភ្លាមថានាងជា ស្រីខាតល័ក្ខមិនដូចនាងម៉ារិកាទេ។ ព្រឹកឡើងនាងចន្ធីក៏ប្រាប់ ដូនចាស់ ថា " យាយខ្ញុំចង់ទៅផ្ទះវិញយាយក៏ប្រាប់នាងឱ្យទៅយក ពងមាន់ដូច នាង មារិកាដែរ តែដោយចិត្តលោភលន់នាងចន្ទីប្រមូលពងមាន់យក ទាំងអស់ទោះវាឆ្លើយថាទៅឬមិនទៅក៏ដោយ ។ នាងចខ្ទី ក៏ទូល ពងមាន់១ល្អី ដើរទៅផ្ទះវិញធ្វើប្រងើយមិនខ្ចីលាដូនចាស់ - មួយម៉ាត់ ឡើយ មកដល់ពាក់កណ្ដាលផ្លូវ នាងចន្ទីក៏ចាប់ពងមាន់ទី១ បោះ ពងមាន់បែកខ្ចាយក្លាយជាសត្វពស់ នាងក៏បោះពងទី២ ទី៣....ពស់ ជា ច្រើនក្បាលបានដេញចឹកនាង សល់ពងមួយនាងចន្ទីបានកាន់ជាប់នៅ នឹងដៃ លុះរត់បានឆ្ងាយបន្តិចនាងចន្ទីក៏បោះពងដែលកាន់ក្នុងដៃ ស្រាប់ តែចេញរំពាត់ខ្សែតីដេញវៃនាង រហូតដល់ផ្ទះទើបបាត់ស្រមោល ។


ចន្ទីបែកមុខមាត់ ដៃជើង យំស្រែកបង្ហាញម្តាយ ម្ដាយក៏សួរទៅកូន “ឯណាមាសកូន? " ( ម៉ារិកា និយាយភូតកុហកទាំងអស់មានមាស ពេទ្យ ឯណា ម៉ែមើលមុខមាត់ ដៃជើងខ្ញុំទាំងខ្លួនប្រាណត្រូវរបួសសព្វ សាច់ ព្រោះតែពងមាន់ទិព្វ របស់មីស្រីចង្រៃនេះឯង ម៉ែត្រូវតែប្រដៅ វា (នាងចន្ទីនិយាយ) ម្តាយចុងចិត្តអប្រិយជឿតាមសំដីកូនវាយដំនាង ម៉ារិកាឥតប្រណីតាមកំហឹងរបស់គាត់ លោកយាយជួយចៅផង ! ម៉ារិកាស្រែកហើយក៏បោះពងមាន់ទី១និងទី២ព្រមគ្នា។


ពងមាន់ក៏ប្រែក្លាយជារាជរថមួយយ៉ាងស្អាតព្រមទាំងសេនាឆ្វេងស្តាំ ស្រី ប្រុសជាច្រើនឈរតំរៀបគ្នាចាំទទួលនាង ពងមាន់ទី៣ត្រូវនាង បោះ ទៀតក៏ចេញព្រះរាជបុត្រាស្រស់សង្ហារមួយព្រះអង្គទ្រង់ញញឹម ចុះមកកាន់ដៃនាងថ្នមៗ ឃើញបែបនេះនាងចន្ទីនិងម្ដាយភ័យស្ទើរ លោះព្រលឹងក៏រត់មកក្រាបសំពះសុំទោសអ្នកទាំង២ ម៉ារិកា បានផ្ដាំ ទៅម្តាយចុងថា “ សូមមីងយកមាសរបស់ខ្ញុំទុកប្រើប្រាស់ចុះហើយ ជួយថែរក្សាឪពុកខ្ញុំផង បើមានឱកាសល្អ ខ្ញុំនឹងមកលេងអ្នកទាំងអស់ គ្នាវិញ ។

អ្នកទាំង២ក៏កាន់ដៃគ្នាឡើង ជិរាជរថ ធ្វើដំណើរទៅរាជវាំងហើយរស់នៅយ៉ាង សុខសាន្តទៅហោង ។ចប់

រឿង បុរសអាវទិព្វ

 រឿង បុរសអាវទិព្វ

ថ្ងៃមួយពេលថៅកែ និង យុទ្ធ ត្រលប់ពីបំពេញការងារឯខាងក្រៅវិញ ក៏បានជួបគ ថ្នាក់ចោរប្លន់នៅពាក់កណ្ដាលផ្លូវ ពួកចោរសុទ្ធបិទមុខគ្រប់គ្នា..... ពួកវាចាប់លោក

ពាណិជ្ជ ចងនៅគល់ឈើរុករ៉ែឆកខ្លួនយកប្រាក់ ។ យុទ្ធ រត់រួចហើយត្រលប់មកជួយវិញ ដោយពាក់អាវទិព្វបំបាំងកាយ ។ ស្ថិតនៅកណ្តាលចំណោមចោរ បុរសអាវទិព្វធ្វើ សកម្មភាពវាយប្រហារទៅលើពួកវាទាំង៤យ៉ាងពេញកោលាហល ... ក្រុមចោរមើលអ្នក វាយមិនឃើញឡើយ ។ ពួកវាចលាចលវង្វេង ក៏វាយវិញគ្នាឯងច្រងាប់ច្រងិលទៅមកដល់ សន្លប់រដូករណែលរបកអស់ទាំងក្រណាត់បិទមុខ ។ 

រឿង វិញ្ញាណស្រីផ្កាមាស

 រឿង វិញ្ញាណស្រីផ្កាមាស


នាងឈូកជាស្រីស្រស់ស៊ីដាច់គេប្រចាំភូមិ ។ ប៉ុន្តែគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធ ។

 ចាប់​ពី​ពេញ​ក្រមុំកាលណា នាងលួច​មានសង្សាមួយហើយ​មួយទៀតរាប់មិនអស់ ។ ទោះ​បី​នាង​ស្រី​សំបូរ​ប្រុស​បន្តិច​ក៏ដោយ ប៉ុន្តែដោយសារ​សម្រស់​ស្អាត​នាង​ក៏​បានរៀបការ​ជាមួយនឹងបុរសម្នាក់ ដែល​ជា​កូន​អ្នក​មាន​ជាង​គេនៅក្នុងភូមិ ។


 កូនកំលោះនោះ មានអាយុជាង ៣០ ឆ្នាំ​ទៅ​ហើយ ។ ក្នុងខណ:ដែលនាងទើបតែអាយុ ១៦​ឆ្នាំប៉ុណ្ណោះ ។ ប្ដីប្រពន្ធមួយគូរនេះ មានវ័យខុសប្លែកឆ្ងាយណាស់ ហេតុនេះ​ទើប​សេចក្ដី​​ស្នេហា​របស់​គេ​ទាំងពីរ មិនសូវចុះសំរុងនឹងគ្នាទេ ។


 ប៉ុន្តែប្ដីនាងឈូកវិញ ស្រលាញ់ប្រពន្ធដូចកែវភ្នែក ព្រម​ទាំង​ប្រចែ​ប្រច័ណ្ឌ​មិនឲ្យ​ប្រុសណាមកទាក់ទង​ឬនិយាយស្ដីអីជាមួយនាងជាដាច់ខាត ។


ក្រោយពីរៀបការមិនបានប៉ុន្មាន គេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើ​សុទ្ធសឹងតែឈើម៉ៃសាក់ ។


 ដោយសារ​តែ​នាង​រៀប​ការនៅ​អាយុក្មេងខ្ចីពេក ទើប ៤-៥ឆ្នាំ ក្រោយមកជីវិតគ្រួសារ​ដែលមិនចុះសំរុង នឹង​គ្នាតាំងពីដំបូងមកនោះ ក៏​កាន់​តែ​ប្រះ​ឆា​ខ្លាំងទៅៗព្រោះ នាងឈូក​ក្លាយ​ទៅ​ជា​ស្រី​ចេះ​ដើរ​លេង​ចោល​ផ្ទះ ដោយមិនគិតដល់នាទីខ្លួនជាមេផ្ទះឡើយ ។


 ប្ដី​របស់​នាង​ឈូក ឈ្មោះអំណោយ ។ ក្រោយមកអំណោយ បាន​ក្លាយទៅជាប្រធានភូមិទៀត ។ លោកប្រធានភូមិអំណោយដឹង​ច្បាស់ថា នាង​​ឈូក​ជា​ប្រពន្ធ​ចេះ​លួច​មាន​សហាយ​ដែរ ប៉ុន្តែទ្រាំលេបក្រួសលេបថ្ម គ្រាំគ្រាចិត្តតែម្នាក់ឯងទៅ ។


នៅថ្ងៃណាមួយ ពេលនាងដើរលេងធុញណាយ ហើយនាងនឹកប្ដូរកាយ ប្ដូរ​ចិត្ត​ព្រម​ងាក​មក​នៅ​ក្នុង​រង្វង់​ដៃ​របស់​ប្ដី​ដូច​ដើម​វិញជា​មិនខាន !


ប៉ុន្តែលោកប្រធានភូមិ​អំណោយគិតខុស​ស្រឡះហើយ ព្រោះកាន់តែបណ្ដោយ នាង ឈូក​កាន់​តែ​ភ្លើត​ភ្លើនឆ្ងាយទៅៗ រហូត​ហៅលែងត្រឡប់ក្រោយ ។ ទីបំផុត ក៏រត់ទៅតាមប្រុសកំលោះម្នាក់បាត់ទៅ ។ លោក​ប្រធានភូមិ អំណោយ សោក​សៅ​ខូច​ចិត្ត​ខ្លាំងណាស់ ។ មួយនឹកស្ដាយប្រពន្ធ មួយខ្មាសអ្នកស្រុក ព្រោះ​ខ្លួន​មានងារជា​ប្រធានភូមិផង ។


រហូតដល់ថ្ងៃមួយ នាងឈូកក៏ត្រឡប់មកលន់តួសារភាពកំហុសវិញ ។ លោក​ប្រធាន​ភូមិ​អំណោយ​ក៏​ព្រម​លើក​ទោស​ឲ្យ​នាង ព្រោះយល់ថាយ៉ាងណាក៏ដោយ​នាងក៏ជាប្រពន្ធ ធ្លាប់រៀបការជាមួយគ្នា ។ 


ទោះ​បី​ជា​អ្នកស្រុកចង់ពេបជ្រាយ​ឬ​សើច​ចំអក​យ៉ាងណាក៏ដោយ ក៏ស្រេចតែគេទៅចុះ ! ប៉ុន្តែ នាងឈូក ត្រឡប់​មក​លើកនេះ ស្រពាប់ស្រពោន​ខុស​ប្លែក​ពី​មុន​ដែល​នាង​ធ្លាប់​តែ​រីករាយ​ស្រស់បស់ជាប់ជានិច្ច ។ 


លោក ប្រធាន​ភូមិ អំណោយ​មិនហ៊ានសួរដេញដោលទេ ព្រោះ​ក្រែង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់នាង ។


ចម្លែកជាងនេះទៅទៀតនោះ នាងឈូក ដេកនៅតែក្នុងបន្ទប់ មិនព្រមចេញទៅណាមកណា ដូច​ពី​មុន​ឡើយ ។


 រាង​កាយ​ដ៏រលើប​រលោងស្រស់ថ្លារបស់នាង ដែលលោកប្រធានភូមិ អំណោយ​ធ្លាប់​បបោស​អង្អែល​ពី​មុន​មក ក៏​ប្ដូរ​ទៅ​ទ្រុឌ​ទ្រោម​ស្ទាប​​លែង​មានរសជាតិ ។ 


លោកប្រធានភូមិសង្កេតឃើញថា តាំង​ពី​ប្រពន្ធ​របស់ខ្លួនត្រឡប់មកវិញ ថ្ងៃ​ណា​ក៏​ឃើញ​មាន​សត្វ​មៀម​ដ៏ធំ​មួយក្បាលមកទំនៅ​លើ ដំបូល​ផ្ទះ​ជា​ប្រចាំ ។


 ភ្នែករបស់វាសំឡឹងឡង់ៗគួរឲ្យខ្លាច ។ អ្នកស្រុកទីនោះគេមានជំនឿថា បើ​មាន​សត្វ​មៀម​មក​ទំ​នៅ​លើ​ដំបូល​ផ្ទះដូច្នេះជាប្រផ្នូលថា មានគ្រោះអាក្រក់ ព្រោះសត្វនេះ មាន​លក្ខណ:​របស់​យមទូត​នៃ​សេចក្ដី​ស្លាប់ ដែលមិនមែនជាមង្គលល្អឡើយ ។


អ្នកស្រុកនាំគ្នានិយាយគ្រប់ៗមាត់ថា លោកប្រធានភូមិ អំណោយ កំពុងតែមានគ្រោះអាក្រក់ហើយ ។ ដូច្នោះ​ទើប​លោក​ប្រធាន​ភូមិចាត់ឲ្យមនុស្សទៅរក​គ្រូសៃយសាស្រ្ត មកជំរះមន្ទិលនៅក្នុងផ្ទះចោល ។


 ពេល​គ្រូ​សៃយសាស្រ្តមកដល់ ឃើញ​ផ្ទះ​ដែលសង់​ដោយ​ឈើម៉ៃសាក់មួយខ្នងធំ​របស់លោកប្រធានភូមិ គាត់​ក៏​រអ៊ូ​ឡើងថា ៖


ផ្ទះឈើម៉ៃសាក់​វាសមរម្យដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ ដូច្នេះ ក៏កើតសង្ស័យ

លោកគ្រូ ! មានន័យថាយ៉ាងម៉េច ?

មានន័យថា ផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណា !

ភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែ ក៏បានអញ្ជើញឡើងទៅលើផ្ទះ និងចូលទៅបន្ទប់គេង​របស់​នាងឈូក ដែល​កំពុងតែ​សំងំដេកប្រៀបដូច​មនុស្សឈឺ ។


 គ្រាន់តែគ្រូសៃយសាស្រ្ត និង​លោក​ប្រធាន​ភូមិ អំណោយចូលមកដល់ភ្លាម នាង​ឈូក​​ក៏​ងាកមក​មើលអ្នកទាំងពីរសន្សឹមៗ ។ កែវ​ភ្នែក​របស់​នាង​សំឡឹង​ថ្លែ នៅពេលជួបមុខគ្រូសៃយសាស្រ្ត​បញ្ជាក់​ពី​អាការ​តក់​ស្លុត​យ៉ាងខ្លាំង


ឯងជាគ្រូខ្មោចមែនទេ ? អាកញ្ចាស់ ?

នាងឈូក ស្រដីឡើងខុសពីសម្លេងធម្មតា ដែលលោកប្រធានភូមិ អំណោយធ្លាប់បានឮពីមុនមក ។ លោក​ប្រធាន​ភូមិ​ដល់​ថ្នាក់​​ពឺ្ររោមនឹងសំដីប្រពន្ធ ។


ពិតដូចជាសំដីអ្នកស្រុកនិយាយមែន ! បើសត្វមៀមទំលើផ្ទះ នឹងសញ្ញានៃភាពចង្រៃ ហើយ​សត្វ​មៀម​នេះ​គឺ​ជា​យមទូត​នៃ​សេចក្ដីស្លាប់ ។


 ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិ អំណោយ​ច្បាស់​ជា​មាន​វិញ្ញាណ​មក​អាស្រ័យនៅ​យ៉ាងពិតប្រាកដ ។ វិញ្ញាណសាហាវ​នេះវា បានធ្វើឲ្យ​នាងឈូកផ្លាស់ប្ដូរទៅ ! មកដល់ពេលនេះ លោកប្រធានភូមិអំណោយ ជឿហើយថា នាង​ឈូក​ត្រូវ​វិញ្ញាណខ្មោចព្រាយចូល​ឬ អាច​ជា​យ៉ាងណាមួយ ជៀសមិនផុត ទើបនាងត្រឡប់មកផ្ទះវិញទាំងសភាព​ខុស​ពី​ធម្មតា ។ 


ពីមុន នាងឈូក ជា​មនុស្ស​រីករាយ​ណាស់ ប៉ុន្តែក្រោយពេល​ត្រឡប់មកសុំការប្រោសប្រណីពីប្ដី អ្វីៗ​បាន​ខុស​ប្រក្រតី​ទាំង​អស់ រហូត​ដល់​លោកប្រធានភូមិជឿតាមសំដីអ្នកស្រុកហៅគ្រូសៃយសាស្រ្ត មក​ដេញ​ខ្មោច​ព្រាយ​ពី​ផ្ទះ​ឈើ​ម៉ៃសាក់ រំដោះ​គ្រោះ​ភ័យ ។


ពេលគ្រូសៃយសាស្រ្ត បានឃើញនាងឈូកភ្លាម គាត់ដឹងច្បាស់ថា នាងឈូក ត្រូវ​វិញ្ញាណ​ខ្មោច​ព្រាយ​ចូល ហើយ​វិញ្ញាណ​នោះ​ទៀតសោត មិនមែនជាវិញ្ញាណធម្មតាឡើយ វា​ជា​វិញ្ញាណ​របស់​ស្រី​តណ្ហា​ក្រាស់ ដែល​ត្រូវ​ការ​អាស្រ័យ​នៅ​ក្នុង​រាង​កាយរបស់នាងឈូក ដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់នេះ ។


លោកប្រធានភូមិចេញទៅមុនសិនទៅ ! ហើយបិទទ្វារបន្ទប់ផង ។ កុំភ្លេចថា ទោះបីជាឮអ្វីក៏ដោយ កុំភ័យ ! ហើយ​កុំ​ចូល​មក​ក្នុងបន្ទប់នេះ ។ ប្រពន្ធ​របស់​លោក​ត្រូវ​វិញ្ញាណ​បស់​ខ្មោច​ព្រាយ​ចូល​ហើយ !



ពេលលោកប្រធានភូមិ អំណោយចេញពីបន្ទប់ទៅ គ្រូសៃយសាស្រ្តក៏លូកដៃចូលទៅក្នុងថង់​យាម​រាវ​រក​វត្ថុខ្លាំងពូកែ ដែល​បានរៀបចំទុកជាស្រេចនោះ ដើម្បីកំចាត់ខ្មោចព្រាយ ។ គាត់សូត្រគាថាមួយសន្ទុះ ហើយ​ក៏សួរទៅថា


ប្រាប់មកថា ឯងជាអ្នកណា នាងខ្មោច ?

និយាយចប់គ្រូសៃយសាស្រ្ត ក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដូកលើគ្រែ ។ ពេលនោះ រាង​កាយ​របស់ នាងឈូក ក៏ងើប​អង្គុយឡើង និងសើចចំអកដាក់គ្រូសៃយសាស្រ្តវិញ ។


 ក្រោយពីគ្រូខ្មោច សូត្រ​គាថា​នាងឈូក ក៏ចាប់ផ្ដើមខ្វល់ខ្វាយ ធ្វើ​ឫក​ដូចជាបំរុងក្រោកចេញពីបន្ទប់ទៅ ។ ប៉ុន្តែគ្រូសៃយសាស្រ្ត លើក​រំពាត់ផ្ដៅវាត់ស្ទាក់ពីមុខ ព្រមទាំងគំរាមថា


នាងខ្មោចចង្រៃ ហេតុអ្វីក៏មកសាងភាពក្ដៅក្រហាយ ដល់ម្ចាស់ផ្ទះនេះ ? ឆាប់​ចេញ​ពី​រាង​កាយ​របស់​គេ​ទៅ បើ​មិន​ចេញ​ទេ អញនឹង​វាយឯងដោយរំពាត់ផ្ដៅនេះហើយ !

និយាយចប់គ្រូសៃយសាស្រ្ត ក៏លើករំពាត់ផ្ដៅវាយវាត់​ទៅលើរាងកាយរបស់នាងឈូក ។ សម្លេង​នាង​ឈូក ស្រែក​ថ្ងួច​ថ្ងូរ​ដោយ​ក្ដីឈឺចាប់


អូយ ជួយប្រពន្ធផងលោកប្រធានភូមិ ! ទៅណាហើយ មកជួយប្រពន្ធផង ! អូយ !

សម្លេងរបស់នាងស្រែកសុំជំនួយ​ពីលោកប្រធានភូមិ អំណោយដែលកំពុងតែរងចាំស្ដាប់ ការ​បង្រ្កាប​ខ្មោច​នៅ​ខាង​ក្រៅ​បន្ទប់ ។


 សម្លេងថ្ងូរយ៉ាងអាណោចអាធម្ម ធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបាន ក៏​ប្រញាប់​បើកទ្វារចូលទៅ ។ ពេល​មើល​ទៅ​ឃើញ​គ្រូ​សៃយសាស្រ្ត​កំពុងតែវាយវាត់ប្រពន្ធដូច្នេះ នឹក​អាណិត​ក៏​ចូលទៅហាម​ឃាត់ភ្លាមទាំងភ្លេចបំរាមរបស់់គ្រូ​សៃយាសាស្រ្ត​មុន​នេះ ។


បានហើយ ! ខ្ញុំសុំអង្វរលោកគ្រូឈប់វាយឈូកប្រពន្ធខ្ញុំទៅ !

វាជាវិញ្ញាណចង្រៃ មិនមែនជាប្រពន្ធរបស់លោកទេ កុំ​ហាម​អី​ខ្ញុំ​នឹង​ដេញ​វិញ្ញាណ​ស្រី​ពេស្យា​ឲ្យ​ចេញ​ពី​រាង​កាយ​ឥឡូវ​នេះ ! ប្រាប់មក មីខ្មោចចង្រៃឯងជាអ្នកណា ?



នាងឈូកមិនហើបមាត់ ប៉ុន្តែក្រសែភ្នែកនាងវិញ បានអង្វរឲ្យលោកប្រធានភូមិ ជួយហាមគ្រូខ្មោច កុំ​ឲ្យ​វាយ​វាត់​ទៅ​លើ​រាងកាយនាង ។ ប៉ុន្តែរំពាត់ផ្ដៅនៅតែបន្ត សំពងទៅលើរាងកាយរបស់នាង ឈូក ក៏​សន្លប់​បាត់ស្មារតីទៅ ព្រោះ​តែ​ឈឺ​ចាប់​ពេក ។


 វិញ្ញាណស្រី​ពេស្យានោះ ក៏ហោះចេញពីរាងកាយរបស់ នាង​ឈូក​ទៅដែរ ។ ជាមួយគ្នានោះ សត្វ​មៀម​ដែល​មក​ទំ​នៅ​លើ​ដំបូលផ្ទះ ស្រែកលាន់ទ្រ​ហឹងគួរឲ្យព្រឺខ្លាច មុន​នឹង​ត្រដាងស្លាបហោះហើរចេញទៅ ។


នៅពេលដែលសត្វមៀមហើរចេញ ពីដំបូលផ្ទះទៅជាមួយនឹង​វិញ្ញាណរបស់ខ្មោចព្រាយនោះ គ្រូ​សៃយសាស្រ្ត ក៏​ងាក​មក​មើលរាងកាយរបស់ឈូក ដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់ ។


លោកប្រធានភូមិ ត្រូវកាត់ចិត្តណា ! ព្រោះប្រពន្ធរបស់លោក នាងលែងជាមនុស្សហើយ ។ ប៉ុន្តែ​នាង​អាច​ធ្វើ​ចលនា​បាន​ក៏​ព្រោះ​តែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះ !



លោកប្រធានភូមិ អំណោយបានទទួលពាក្យពន្យល់ប្រាប់ពី​គ្រូសៃយសាស្រ្តថា នាងឈូក បាន​ស្លាប់​ជា​យូរ​មកហើយ ព្រោះ​ពេល​ដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះ ចេញ​ទៅ​ នាង​ឈូក​ក៏​លេង​មាន​សភាព​ជា​មនុស្សទៀត ។


 ដើម្បី​ឲ្យ​កាន់​តែ​ប្រាកដ​ក្នុងចិត្ត គ្រូ​សៃយសាស្រ្ត ក៏​ទាញ​ខ្សែ​មន្ត​ម្យ៉ាង​ចេញ​ពី​ថង់​យាម រួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបៗមួយសន្ទុះ ស្រាប់​តែ​រាង​កាយ​របស់នាង ឈូក ដែល​កំពុង​តែ​ដេក​ស្ងៀមៗ​នោះ ក៏ភ្ញាក់ហៀក ! ស្រែកថ្ងូរ ! រួច​ក៏​ក្លាយ​ទៅ​ជា​ផ្សែង​ហោះ​មក​ចូល​ក្នុង​ដប ដែល​លោក​គ្រូ​សៃយសាស្រ្ត កំពុង​តែកាន់នៅក្នុងដៃ ។ 


ចំណែករាងកាយរបស់នាង ឈូក ក៏រលាយបាត់ទៅផងដែរ ៕


 


 

រឿង គោញី​

 រឿង គោញី​


​មាន​និយាយ​ថា កាល​ណោះ​មាន​ស្ដេច ១​អង្គ​មាន​គោ​ញី​១ ដែល​ទ្រង់​ស្រឡាញ់​អស់​ពី​ព្រះ​រាជ​ហឫទ័យ នោះ​ព្រះ​ករុណា​ទ្រង់​ជ្រាប​ថា នឹង​ចិញ្ចឹម​គោ​ញី​នោះ​ឲ្យ​បាន​ល្អ គួរ​ផ្ញើ​នឹង​អ្នក​


ស្រែ​ស្រុក​ក្រៅ នៅ​ទីណា​ដែល​មាន​ស្មៅ​ច្រើន​ល្អ ឲ្យ​គោ​នោះ​វា​បាន​ស៊ី​ឆ្អែត​ផង ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅហ្វាយ​ស្រុក​១​នាក់​ឈ្មោះ​អ៊ុក មាន​ងារ​នៅ​ខែត្រ​ដែល​មាន​វាល​ធំ​ល្អ​មក​ទទួល​គោ​ញី​នោះ​នាំ​ទៅ​


ឃ្វាល​ឯ​ ស្រុក​ស្រែ ចៅហ្វាយ​ស្រុក​ចូល​មក​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដ្បិត​អញ​ផ្ញើ​មេ​គោ​អញ ១ នេះ​ឲ្យ​រាស្រ្ត​ខែត្រ​ចៅហ្វាយ​ស្រុក​ឯង​ឃ្វាល​រក្សា តែ​សត្វ​នេះ​យ៉ាង​ល្អ​ចំឡែក​


ប្លែក ហើយ​អញ​ស្រឡាញ់​ណាស់​ផង ដូច្នេះ​ឲ្យ​គេ​ចិញ្ចឹម​ថែទាំ​ឲ្យ​ល្អ ឲ្យ​ប្រយ័ត្ន​បើ​មាន​ឈ្មោះ​ណា​១​មក​ប្រាប់​ថា​មេ​គោ​អញ​នោះ​វា​ស្លាប់ 


អញ​នឹង​កាប់​ក្បាល​អា​នោះ​ឥត​ឡើយ ឮ​ដូច្នេះ​ហើយ​ចៅងឮហ្វាយ​ស្រុក​ក្រាប​ទូល​ទទួល​ថា ព្រះ​ករុណា​វិសេស ហើយ​នាំ​គោ​ញី​នោះ​ចេញ​ទៅ​ខែត្រ​វិញ មក​ដល់​ហើយ​ចៅហ្វាយ​ស្រុក​

1


ប្រមូល​អស់ នាហ្មឺន មេ​ស្រុក ជំទព់​រាស្ត្រ​ទាំង​អស់​ផ្ដាំ​ថា គោ​ញី ១ នេះ​របស់​លួង​ជាអំម្ចាស់ ទ្រង់​បាន​ផ្ញើ​ឲ្យ​យើង​ឃ្វាល​រក្សា​ថែទាំ​ឲ្យ​ស្រួល​


សប្បាយ​ត​ទៅ​មុខ សេចក្ដី​នេះ​ឲ្យ​នាហ្មឺន​ក្រម្ការ រាស្រ្ត យក​ចិត្ត​ទុក​ចិត្ត​ជួយ​ទាំង​អស់​គ្នា ឲ្យ​មេគោ​នេះ​ចំរើន​កុំ​ខាន​ឡើយ តែ​មិន​ឈឺ​ឆ្អាល​រក្សា​ទេ​ឲ្យ​ទៅ​ជា​ស្លាប់​នោះ ព្រះ​ករុណា​នឹង​ឲ្យ​កាប់​ក្បាល​យើង​ទាំង​អស់​គ្មាន​ប្រណី​ឡើយ ។


 នោះ​នាហ្មឺន​ក៏​រក​រើស​ភូមិ​ណា​ដែរ​មាន​ស្មៅ​ច្រើន​ល្អ​យ៉ាង​ឯក​ឲ្យ​រាស្រ្ត ​ភូមិ​នោះ យក​មេ​គោ​របស់​លួង​ទៅ​ឃ្វាល​ឲ្យ​សំខាន់ ឯ​រាស្រ្ត​ក៏​ចេះ​តែ​ខំ​ប្រឹង​យក​ចំណី​ឲ្យ​មេ​គោ​នោះ​ស៊ី​តែ​រាល់​គ្នា សព្វ​ថ្ងៃ​វេលា​នោះ​មេ​គោ​នោះ​វា​ឡើង​ជា​ធាត់​



ណាស់ ពុំ​ចេះ​ដើរ​រក​ស្មៅ​ស៊ី​ទេ ចាំ​តែ​ក្នុង​រោង​ឲ្យ​រាស្រ្ត​យក​អ្វី​ឲ្យ​វា​ស៊ី ក៏​រាស្រ្ត​ចេះ​តែ​យក​ចំណី​ជា​ច្រើន​ពេញ​កញ្ជើ​ការុង ជា​រាល់​វេលា យក​ស្មៅ​ខ្ចី​ខ្លះ សំណាប​ខ្លះ ទំពាំង​ឫស្សី​ខ្លះ ស្រូវ​ខ្លះ កួ​ពោត​ខ្ចី ៗ


 ខ្លះ ឯ​គោ​នោះ​វា​ស៊ី​ក្រៃ​ពេក ទាល់​តែ​ស្លាប់​ទៅ​ដោយ​តែ​វា​ស៊ី​ហួស ឃើញ​ដូច្នេះ​រាស្រ្ត​តូច​ចិត្ត ទៅ​ប្ដឹង​ជំទព់ ៗ រត់​ទាំង​ខ្លាច​ទៅ​ប្ដឹង​មេ​ស្រុក ៗ ភ័យ​ណាស់​ពុំ​ហ៊ាន​ទៅ​ជំរាប​លោក​ចៅហ្វាយ 

2


ទៅ​ប្ដឹង​ត្រឹម​ស្មៀន ៗ ភ័យ​ពន្លឹក​ទៅ​ជំរាប​បាឡាត់ ៗ ឮ​តាម​សេចក្ដី​ក៏​ញ័រ​ទាំង​ដៃ​ទាំង​ជើង ចូល​ទៅ​ឯ​លោក​ចៅហ្វាយ ៗ


 ឃើញ​បាឡាត់​ដូច្នេះ​ក៏​សួរ​ថា កើត​គ្រោះ​អ្វី​ក៏​លោក​បាឡាត់​ញ័រ​ទាំង​ដៃ​ទាំង​ជើង​យ៉ាង​ម្ល៉េះ នោះ​បាឡាត់​ឆ្លើយ​ទៅ​វិញ​ថា ខ្ញុំ​ប្របាទ​ពុំ​ហ៊ាន​និយាយ​ទេ ឯ​ចៅហ្វាយ​ប្រាប់​ថា​មិន​ឥ​ទេ ឲ្យ​លោក​បាឡាត់​និយាយ​ចុះ នោះ​បាឡាត់​


និយាយា​ថា សូម​មេត្តា​ប្រោស ដ្បិត​មេ​គោ​ព្រះ​ករុណា​វា​ស្លាប់​ទៅ​ហើយ ឮ​ដូច្នេះ​ចៅហ្វាយ​ស្រុក​ក៏​ស្លុត​ញ័រ​សព្វ​សាច់ ស្រែក​ថា ខ្ញុំ​អើយ​ម្ដង​នេះ​ឃើញ​ជា​ផុត​ជីវិត​ហើយ ដ្បិត​លួង​ជា​


ម្ចាស់​ជីវិត​មាន​ព្រះ​បន្ទូល​ផ្ដាំ​ថា បើ​នរណា​ទៅ​ទូល​ថា​មេគោ​នោះ​ស្លាប់ នឹង​ឲ្យ​កាប់​ក្បាល យី​


ខ្ញុំ​ពុំ​ព្រម​ទៅ​ថ្វាយ​បង្គំ​ក្រាប​ទូល​តាម​ដំណើរ​ទេ ឲ្យ​លោក​បាឡាត់​ទៅ​ចុះ ឯ​បាឡាត់​ប្រកែក ឯ​ការ​ដែល​ចូល​ទៅ​ក្រាប​ទូល​ព្រះ​ករុណា​ក្នុង​

3


វេលា​នេះ ជា​ក្រសួង​របស់​ចៅហ្វាយ​ស្រុក ពុំ​គួរ​ប្រើ​នាហ្មឺន​ណា​ទៅ​ជួស​ឡើយ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យូរ​ខ្លាំង​ណាស់ ។ 


កាល​ណោះ​ជួន​ជា​កូន​ក្រមុំ​ចៅហ្វាយ​ស្រុក​ដើរ​លេង​ក្នុង​ច្បារ​ជិត​ខាង​សាលា ​ខែត្រ ឮ​ចៅហ្វាយ​ស្រុក​ជា​អាពុក​ក្សឹក​ក្សួល​ដូច្នេះ ក៏​នាង​ឡើង​ទៅ​លើ​សាលា​សួរ​ថា ឪ​អើយ​មាន​ការ​អ្វី​ឲ្យ​បារមណ៍​ចិត្ត​ម្ល៉េះ នោះ​ចៅហ្វាយ​ស្រុក​ប្រាប់​មក​វិញ​ថា 


កូន្នើយ​អាពុក​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​គោ​ញី​របស់​លួង​វា​ស្លាប់​ទៅ​ហើយ ឯ​ព្រះ​ករុណា​បាន​ផ្ដាំ​ថា បើ​អ្នក​ណា​ចូល​ទៅ​ក្រាប​ទូល​ថា​មេគោ​នោះ​ស្លាប់ ព្រះ​ករុណា​នឹង​កាប់​ក្បាល​អ្នក​នោះ​ឥត​ប្រណី 


ហេតុ​នេះ​បាន​ជា​អាពុក​មាន​ធុរៈ​ជា​ខ្លាំង​ណាស់ ពុំ​ព្រម​ចូល​ចូល​ទៅ​ក្រាប​ទូល​តាម​សេចក្ដី​ទេ ឮ​ដូច្នេះ​ហើយ​នាង​ឆ្លើយ​មក​វិញ​ថា កុំ​ឲ្យ​អាពុក​ព្រួយ​ចិត្ត បើ​ឪ​ពុំ​ហ៊ាន​ទៅ​មិន​ឥ​ទេ ខ្ញុំ​សូម​ទៅ​ជួស ចៅហ្វាយ​ស្រុក​ឃាត់ ពុំ​ព្រម​ឲ្យ​នាង​ទៅ 


ក្រែង​ស្ដេច​កាប់​ក្បាល​នាង​តាម​ព្រះ​បន្ទូល ឯ​ចៅហ្វាយ​ឃាត់​យ៉ាង​ណា​ក៏​នាង​ក៏​ព្រម​ស្ដាប់ ចេះ​តែ​អង្វរ​ឲ្យ​អាពុក​បើក​ច្បាប់​ឲ្យ​ទៅ ដល់​ចៅហ្វាយ​ទាល់​គំនិត​បើក​កូន​ទៅ​តាម​ប្រាថ្នា​ចិត្ត​ទៅ នោះ​នាង​រៀប​ដំណើរ​ស្លៀក​សំពត់​

4


ហូល​ល្អ បង់​ក​កំាម៉ា​ព្រែ​យ៉ាង​ល្អ ចូល​ទៅ​គាល់​នៅ​អង្គុយ​ស្ងៀម​នឹង​គេ នោះ​ស្ដេច​ទត​ឃើញ​នាង​ក្រមុំ​នោះ​មាន​រូប​ល្អ​ណាស់​មាន​ព្រះ​បន្ទូល​


សួរ​ថា នាង​មក​ពី​ណា​អញ​ពុំ​ដែល​ស្គាល់​មុខ​សោះ នោះ​នាង​ក្រាប​ទូល​ថា ពរ​ម្ចាស់​ខ្ញុំ​ម្ចាស់​មិន​មែន​នៅ ៗ 


ក្រុង​ទេ ខ្ញុំ​ម្ចាស់​នៅ​ស្រុក​ក្រៅ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​ឈ្មោះ អ៊ុក នោះ​ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​ថា ចៅហ្វាយ​ស្រុក​អ៊ុក​ដែល​ចិញ្ចឹម​មេ​គោ​អញ​នោះ​ឬ​ឥ នាង​ក៏​ក្រាប​ក្រាប​ទូល​ថា​



ពរ​ម្ចាស់ ខ្ញុំ​ម្ចាស់​ជា​កូន​ចៅហ្វាយ​ស្រុក​នេះ​ឯង នោះ​ព្រះ​ករុណា​ក៏​ទ្រង់​ព្រះ​សោមនស្ស​ណាស់ សួរ​ថា​ឯ​មេ​គោ​អញ​សព្វ​ថ្ងៃ​នេះ មេ​គោ​ព្រះ​


ករុណា​វា​ពុំ​ចេះ​ផឹក​ទឹក​ទេ ស្ដេច​ឮ​ដូច្នេះ​ឆ្ងល់​ណាស់​សួរ​ទៀត​ថា វា​ស៊ី​ស្មៅ​ស្រួល​ទេ នោះ​នាង​ឆ្លើយ​ឡើង​វិញ វា​ពុំ​ចេះ​ស៊ី​ស្មៅ​ទេ ស្ដេច​

5


សួរ​ថា បើ​ដូច្នេះ​មេ​គោ​អញ​វា​ធ្វើ​អ្វី នាង​ទូល​ថា​វា​ពុំ​ចេះ​បន្ទោរ​មូត្រ​ទេ នោះ​ស្ដេច​ក៏​ឆ្ងល់​រឹត​តែ​ខ្លាំង​ឡើង សួរ​ថា​អ្វី​ទៀត ឯ​នាង​ក្រាប​ទូល​ថា 


មេ​គោ​នោះ​វា​លែង​បន្ទោរ​ល្មក់​ផង ស្ដេច​ក៏​ស្រែក​ថា ណើ្ហយ​មេគោ​អញ​វា​ពុំ​ចេះ​ផឹក​ទឹក ពុំ​ចេះ​ស៊ី​ស្មៅ​លែង​នោម លែង​ជុស​អាចម៍ នោះ​


ដូច​ជា​មេ​គោ​អញ​វា​ស្លាប់​ទៅ​ហើយ នាង​ក៏​ក្រាប​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​ករុណា​មាន​ព្រះ​បន្ទូល​ថា មេ​គោ​នោះ​វា​ស្លាប់​


ហើយ ឯ​ខ្ញុំ​ម្ចាស់​មិន​បាន​ក្រាប​ទូល​ថា​ដូច្នេះ​សោះ ហេតុ​នេះ​មិន​មែន​ជា​ក្បាល​ខ្ញុំ​ម្ចាស់​ទេ​ដែល​គួរ​កាប់​នោះ ឮ​ដូច្នេះ​ហើយ​ស្ដេច​ក៏​ទ្រង់​ព្រះ​សំរួល​ពុំ​មាន​ខ្ញាល់​ឡើយ ទ្រង់​ព្រះ​រាជ​ទាន​


រង្វាន់​ទៅ​នាង​វិញ​ផង ហើយ​មាន​ព្រះ​បន្ទូល​ត្រាស់​បង្គាប់​ឲ្យ​ទិម​ព្រះ​រាជ​រថ ១ នាំ​នាង​វិល​ទៅ​ផ្ទះ​វិញ ទ្រង់​អភ័យ​ទោស​ទាំង​អស់ ។


រឿងឳពុកក្មេករើសកូនប្រសារ



កាល​ពីព្រេងនាយ​ មាន​តា​ចាស់​ម្នាក់​ និង​ដូន​ចាស់​ម្នាក់​ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ​ មាន​កូន​ក្រមុំ​ម្នាក់​ រូប​ល្អ​ណាស់​ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា << អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន​ ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ >> ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ មាន​កម្លោះ​ម្នាក់​ រូបរាង​ស្អាត​បាត​ ចូល​ទៅ​ដណ្ដឹង​កូន​គាត់ៗ​ថា << អើ​ អញ​ឲ្យ​ឯងៗ​ កុំ​ព្រួយ​ចិត្ត​ ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ​ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ​ ទើប​បាន​អញ​ឲ្យ​ឯង​ បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ​ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ​ ឯង​កុំ​ថា​អញ​កាច​ណា >> ។ កម្លោះ​នោះ​ថា << ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន​ ហើយ​ធ្វើ​ការ​អ្វីៗ​ ក៏​បាន​ទាំងអស់​ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ​ តាម​ប្រសាសន៍​លោក​ឪពុក >> ។តា​នោះ​ថា << អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន​ ឯង​ទៅ​សិន​ចុះ​ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម >> ។ កម្លោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។ ព្រឹក​ឡើង​ កម្លោះ​នោះ​មក​វិញ​ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេកៗ​នោះ​ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក​ ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួច​ហើយ​តា​នោះ​ ក៏​ប្រាប់​ទៅ​កូន​ប្រសារ​ថា << នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ​ ហើយ​សឹម​ឯង​ដោះ​ក្របី >> ។ អ្នក​កម្លោះ​ទៅ​ចាប់​ក្របី​មក​ទឹម​ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កម្លោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា <<ម្ដាយ​អា​ថ្ម​នេះ​កាលណា​នឹង​យំ​ឡើង>>។កម្លោះ​នោះ​ជេរ​តែ​ ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា << ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​ អញ​ផ្ដាច់​កូន​ហើយ​ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន >> ។ កម្លោះ​នោះ​ក៏​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​មក​ មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត​ គាត់​ក៏​បង្គាប់​ដូច​កម្លោះ​មុន, តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា​ គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង​ លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ​ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ​ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កម្លោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា << ឱ ! លោក​ថ្ម​អើយ​ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ​ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ​ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ >> ។ កម្លោះ​នោះ​អង្វរ​ដូចម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កម្លោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម​ លុះ​និយាយ​យូរៗ​ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន​ គាត់​នឹក​អាណិត​ក្របី​គាត់​ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តែវៗ, អ្នក​កម្លោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា << កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ >> ។ កម្លោះ​នោះ​ក៏​លា​ទៅ​ផ្ទះ​ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍​ នៅ​ក្រោម​ដំណេក​តា​នោះ​ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក​ ក៏​និយាយ​នឹង​យាយ​ថា << ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន​ ប៉ុន្តែ​រូប​រាង​វា​អាក្រក់​ មិន​សម​នឹង​កូន​យើង​ដូច្នេះ​ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ​ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? ។ ដូន​ឆ្លើយ​ថា << ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា​តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន​ ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់​ វា​ខឹង​វា​ជេរ​នោះ​ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ​ ហើយ​មក​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ >> ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ​ ក៏​ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ​ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ព្រឹក​ឡើង​អ្នក​កម្លោះ​នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា << កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ​ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ​ ឡើង​ទៅ​តាម​ឲ្យ​ឆាប់​ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក​ មិន​ទាន់​ទាំង​ហូប​បាយ​ផង​ មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់​ និង​អាល​ដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប >> ។ កម្លោះ​នោះ​ទទួល​អម្រែក​ហើយ​ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់​ ក៏​រែក​ចុះ​មក​វិញ​ ហើយ​ស្ដី​ថា​ ឱ ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់​ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ​ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច​ បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល >> ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ​ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ​ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់​ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ​ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ​ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង​ ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់​ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កម្លោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា << ជើរ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់​ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន​ បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ​ ចូល​មិន​ចុះ​ទេ >> ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា​តា​ចាស់​ក្ដៅ​ណាស់​ហើយ​ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង​ រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង​ លោក​តា​ចាស់​បម្រះ​ញ័រៗ​ ទើប​អ្នក​កម្លោះ​ស្រាយ​ការុង​ចេញ​ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង​ ឆេះ​ទាំង​សក់​ក្បាល​ក៏​ជំរាប​ថា << ជើ​ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន​ កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ >> ។ តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច​ ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ​ ទ្រម​ខ្លួន​មួយ​ថ្ងៃ​ ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង​ ណា​មួយ​ដោយ​រលាក​ភ្លើង ។ មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសារ​ថា<< ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក >> ។ ឯ​កូន​ប្រសារ​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។ លុះ​យប់​ តា​ចាស់​ដូន​ចាស់​ ចូល​ដេក​ ក៏​និយាយ​គិត​គ្នា​ទៀត ។ តា​ថា​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? អា​នេះ​មាន​ប្រាជ្ញា​ណាស់​ តែ​បើ​ឲ្យ​កូន​យើង​ទៅ​វា​ វា​មិន​សម​នឹង​កូន​យើង, ពី​ថ្ងៃ​មិញ​វា​ដឹង​ថា​ឯង​នៅ​ក្នុង​ការុង​ វា​រែក​ទៅ​ដល់​កណ្ដាល​ផ្លូវ​វា​ថា​ធ្ងន់​ណាស់​ តែ​វា​មិន​ជេរ​ម្ដាយ​ទេ​ វា​រក​ទី​ណា​មាន​ស្បូវ​ស្ងួត​ វា​រែក​អម្រែក​ទៅ​ដាក់​កណ្ដាល​ស្បូវ​ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ, លុះ​ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែក​ថា << នរណា​ ដុត​ភ្លើង​នេះ​ឆេះ​អម្រែក​វា​អស់ >> ។ ហើយ​វា​ឈរ​ស្រែក​មិន​ចូល​យក​ទុក​ទាល់​តែ​ភ្លើង​ឆេះ​ ដល់​ក្ដៅ​រលាក​ឯង​ ទៅ​ហើយ​ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញ​មក, អញ​ភ័យ​ណាស់​ ប៉ុន្តែ​ចេញ​មិន​រួច​ព្រោះ​វា​ចង​មាត់​ការុង​ជាប់​ អញ​រលាក​អស់​ទាំង​ខ្លួន, ឥឡូវ​នេះ​យើង​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? ។ យាយ​ថា << ឥឡូវ​នេះ​ យើង​គិត​ថា​ តា​ឯង​ធ្វើ​ម្ចាស់​ឲ្យ​វា​ធ្វើ​ឆ្កែ​នាំ​ទៅ​បណ្ដើរ​រក​អណ្ដើក​ ឲ្យ​វា​វារ​ដូច​ឆ្កែ, បើ​វា​រក​អណ្ដើក​មិន​បាន​ ឬ​វា​បោល​មិន​ទាន់​ទេ​ នោះ​យើង​ផ្ដាច់​វា​បាន >> ។ តា​ចាស់​ថា << អើ ! តា​ចាស់​ថា << អើ ! ដូន​គិត​ដូច្នេះ​ត្រូវ, ព្រឹក​អញ​ធ្វើ​ដូច​ជា​ឯង​ថា >> ។ តា​យាយ​គិត​គ្នា​ហើយ​ ដេក​ទៅ ។ ឯ​អ្នក​កម្លោះ​នោះ​ ស្ដាប់​ដឹង​ការណ៍​អស់​ហើយ​ វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ , ដល់​មាន់​រងាវ​ទើប​ពុន​អណ្ដើក​យក​ទៅ​ចង​ទុក​ក្នុង​គម្ពោត​ស្មៅ​វាល​ ឯ​នេះ​ ឯ​នោះ​ ពាស​ពេញ​តែ​វាល​ ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្ដើក​នោះ​ ហើយ​វិល​មក​ផ្ទះ​ ដេក​ធ្វើ​ព្រងើយ​ទៀត។ លុះ​ព្រឹក​ព្រហាម​ឡើង​ ចៅ​នោះ​ទៅ​ដល់​ផ្ទះ​ឪពុក​ក្មេក​ម្ដាយ​ក្មេកៗ​ ក៏​ឲ្យ​កូន​ក្រមុំ​គាត់​រៀប​បាយ​ លើក​យក​មក​ឲ្យ​ស៊ីៗ​ រួច​ហើយ​ក៏​ប្រាប់​ថា << កូន ! ឥឡូវ​នេះ​ យើង​ទៅ​បណ្ដើរ​អណ្ដើក​ ប៉ុន្តែ​យើង​គ្មាន​ឆ្កែ​ កូន​ឯង​ធ្វើ​ឆ្កែ​ ឪ​ធ្វើ​ម្ចាស់​ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យក​មក​ស៊ី >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​តា​ចាស់​ពុន​បាយ​សំណុំ​ ទឹក​បំពង់​ ដើរ​ចេញ​ពី​ផ្ទះ​ទៅ។ ចៅ​នោះ​ក៏​បោល​ជើង​៤​តាម​ក្រោយ​ ទៅ​ដល់​វាល​កន្លែង​វា​ចង​អណ្ដើក​នោះ​ វា​ក៏​បោល​ទៅ​មុខ​ចូល​គុម្ពោត​ស្មៅ​មួយ​ ធ្វើ​ជា​កោះ​ង៉ុងៗ។ តា​ចាស់​រត់​ទៅ​ដល់​វា​ខាំ​បាន​អណ្ដើក​មួយ​ ហើយ​ទៅ​ទៀត​ ខាំ​បាន​អណ្ដើក​ប្រាំមួយ​ប្រាំពីរ, ដល់​ថ្ងៃ​ត្រង់​តា​ចាស់​ឃ្លាន​ពេក​ណាស់​ ក៏​អង្គុយ​គិត​នឹង​ស្រាយ​បាយ​ស៊ី។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង​ ក៏​បោល​ទៅ​ដេញ​ខាំ​ក្របីៗ​ បោល​ចូល​ស៊ី​ស្រូវ​ស្រែ​អ្នក​ស្រុក។ តា​ចាស់​ឃើញ​ហើយ​ រត់​ទៅ​ដេញ​ក្របី​ចេញ​ពី​ស្រែ, ឆ្កែ​បោល​មក​ស៊ី​បាយ​អស់​ ហើយ​បោល​ទៅ​បាត់ ។ ឯ​ឪពុក​ក្មេក​ជា​ម្ចាស់​ឆ្កែ​វិល​មក​វិញ​ រក​បាយ​ស៊ី​គ្មាន​ព្រោះ​ឆ្កែ​ស៊ី​អស់​ខឹង​ណាស់​ ដេញ​វាយ​វា​ពុំ​ទាន់​ ណា​អស់​កម្លាំង​ឃ្លាន​បាយ​ ណា​ផ្លូវ​ឆ្ងាយ​ ក៏​ខំ​ដើរ​មក​ផ្ទះ​វិញ​ទាំង​អត់​បាយ​ ដើរ​ពុំ​ចង់​រួច​ បន្ទោស​ឆ្កែ​មិន​បាន​ ត្បិត​វា​ចំណាំ​អីចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ​ ប្រាប់​កូន​ប្រសារ​ថា << ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ >> ដល់​យប់កូន​ប្រសារ​មក​ស្ដាប់​តា​យាយ​គិត​គ្នា​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក, តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសារ​នោះ​ធ្វើ​សព្វគ្រប់​ ហើយ​តា​ឲ្យ​យាយ​ជួយ​គិត​ទៀត។ ដូន​ចាស់​ប្រាប់​ថា << ពី​មុន​វា​ធ្វើ​ឆ្កែ​ តា​ឯង​ធ្វើ​ម្ចាស់​ បាន​ជា​វា​ធ្វើ​បាប​តា​ឯង​បាន​ ដូច្នោះ​ព្រឹក​នេះ​ តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​ម្ដង​ ឯ​តា​ឯង​ធ្វើ​ឆ្កែ​វិញ >> ។ តា​យាយ​គិត​គ្នា​ ហើយ​ដេក​ទៅ។ ចៅ​នោះ​លប​ស្ដាប់​បាន​ការណ៍​ហើយ​ ក៏​ទៅ​ដេក​ឯ​ផ្ទះ​វា​ហី។ ព្រឹក​ឡើង​ចៅ​នោះ​ ទៅ​បម្រើ​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទៀត។ តា​យាយ​ឲ្យ​កូន​ក្រមុំ​លើក​បាយ​មក​ឲ្យ​វា​ស៊ី។ រួច​ហើយ​តា​ក៏​ប្រាប់​ថា << កូន​អើយ ! ពី​ម្សិល​មិញ​ឯង​ធ្វើ​ឆ្កែ, ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញ​ម្ដង​ អញ​ធ្វើ​ឆ្កែ​វិញ >>។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​ពុន​បាយ​និង​ទឹក​ទៅ​ ឯ​តា​វារ​ធ្វើ​ជា​ឆ្កែ​បោល​តាម​ក្រោយ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​ទៅ​ វា​ខំ​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​ឪពុក​ក្មេក​វា​បោល​ទាន់។ តា​បោល​ពុំ​ទាន់​ ត្បិត​ខ្លួន​ចាស់​ ដើរ​ត្រុកៗ​តាម​ក្រោយ​វា, ឯ​វា​ក៏​បែរ​មក​ថា << ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់​ ទៅ​មុខ​មិន​ទៅ​ ដើរ​តែ​ក្រោយ​ម្ចាស់​ រក​អណ្ដើក​ម្ដេច​បាន ? ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅ​មុខ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ​ រក​អណ្ដើក​ក៏​មិន​បាន, កូន​ប្រសារ​វាយ​ស្ទើរ​ស្លាប់​ ហត់​ស្ទើរ​ដាច់​ខ្យល់​ តែ​ពុំហ៊ាន​ស្ដី​ ព្រោះ​ខ្មាស់​កូន​ប្រសារ។ លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃ​ត្រង់​ វា​ស្រាយ​បាយ​ស៊ី​ ហើយ​វា​ថា << ឆ្កែ​អី​រក​អណ្ដើក​មិន​បាន​ដើរ​តែ​ក្រោយ​មនុស្ស​ ស៊ី​តែ​បាយ​អង្អស់ >> ហើយ​វា​បង្អត់​មិន​ឲ្យ​បាយ​ស៊ី​ វា​ឲ្យ​តែ​ឆ្អឹងឆ្អែង, ឆ្កែ​ចាស់​អង្គៀម​ក៏​មិន​បែក​ ត្បិត​គ្មាន​ធ្មេញ​ ឃ្លាន​ណាស់​អង្គុយ​មើល​តែ​មុខ​វា​ ទាល់​តែ​វា​ស៊ី​ហើយ​វា​វាយ​មួយ​ព្រនង់​ទៀត​ វា​ថា << ណ្ហើយ ! ទៅ​ផ្ទះ​ចុះ​ បើ​មិន​ផេះ​ទេ​ ឆ្កែ​អី​ឆ្នែង​យ៉ាង​ហ្នឹង >> ហើយ​វា​ឡើង​ដើរ​វិល​ទៅ​ផ្ទះ​វិញ ។ តា​ចាស់​ហត់​ណាស់​ វារ​មិន​រួច​​ឡើង​ដើរ​ទៅ​តាម​ក្រោយ​កូន​ប្រសារ​ ធ្វើ​មុខ​ស្រមេះ ។ លុះ​ទៅ​ដល់​ចៅ​កម្លោះ​ប្រាប់​ម្ដាយ​ក្មេក​ថា << ម៉ែ ! រក​អណ្ដើក​មិន​បាន​ទេ​ ព្រោះ​ឆ្កែ​មិន​ស្វាក់ >> ។ តា​ចាស់​ខឹង​ណាស់​ប្រាប់​កូន​ប្រសារ​ថា << ឯង​ទៅ​ផ្ទះ​ចុះ​ ព្រឹក​សឹម​មក​វិញ >> ។ ចៅ​នោះ​ក៏​លា​ទៅ, ដល់​យប់​មក​ពួន​លប​ស្ដាប់​ក្រោម​ផ្ទះ​ទៀត ។ លុះ​ដល់​យប់​ តា​យាយ​ចូល​ដេក, តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូន​ប្រសារ​បាប​ ហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា << ណ្ហើយ ! ឲ្យ​កូន​ទៅ​វា​ទៅ​ ផ្ដាច់​វា​មិន​បាន​ទេ, អា​នេះ​មាន​ប្រាជ្ញា​ណាស់​ ឯង​គិត​អី​ក៏​វា​ដឹង​មុន​ទាំងអស់, វា​ធ្វើ​បាប​ស្ទើរ​តែ​ស្លាប់​ ម្ដេច​ក៏​មិន​រាង >>។ តា​ចាស់​ឆ្លើយ​ថា << នឹង​ឲ្យ​វា​ទៅ​មើល​ទៅ​រូបរាង​វា​ មិន​សម​នឹង​កូន​យើង​សោះ, ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង​ ឲ្យ​វា​ជេរ​ម្ដាយ​ វា​មិន​ជេរ​ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្ដង​ទៀត​ បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្ដាច់​វា >> ។ ដូន​ចាស់​ថា << អើ ! ឥឡូវ​នេះ​ មាន​តែ​ដល់​ពេល​មាន់​រងាវ​ តា​ឯង​លុប​មុខ​ ស៊ី​ស្លា​ ហូប​បាយ​ ចូល​ទៅ​ក្នុង​ការុង​មួយ​ ការុង​មួយ​ទៀត​ច្រក​អង្ករ​ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​នឹង​ប្រាប់​វា​ថា​ តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់, ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​វា​រែក​ទៅ​តាម​ឲ្យ​ទាន់​ នៅ​វេលា​ស៊ី​បាយ​ព្រឹក​ ត្បិត​ផ្លូវ​ផ្សារ​ ក៏​ឆ្ងាយ​ដែរ, បើ​វា​រែក​ទៅ​មិន​ទាន់​ទេ​នោះ​ លុះ​មក​វិញ​នឹង​ផ្ដាច់​កូន​ពី​វា​បាន​ងាយ​ មួយ​ទៀត​តែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​មុខ​ជា​ធ្ងន់​ វា​ប្រហែល​ជា​វា​គិត​ឃើញ​ថា​ស្ងាត់​ហើយ​ វា​ជេរ​មិន​ខាន >> ។ តា​ចាស់​និង​យាយ​គិត​គ្នា​ហើយ​ ក៏​ដេក​ទៅ ។ ឯ​កូន​ប្រសារ​លប​ស្ដាប់​នៅ​ក្រោម​ផ្ទះ​ដឹង​ការណ៍​ហើយ​ ក៏​ទៅ​ដេក​ផ្ទះ ។ លុះ​ព្រឹក​ឡើង​ ចៅ​នោះ​រៀប​ខ្លួន​ ដើរ​ចេញ​ទៅ​បម្រើ​ឪពុក​ក្មេក​ទៀត, ដល់​ហើយ​ម្ដាយ​ក្មេក​ឲ្យ​កូន​ក្រមុំ​លើក​បាយ​ យក​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត, ស៊ិ​ហើយ​ក៏​ប្រគល់​អម្រែក​ឲ្យ​កូន​ប្រសារ​ រែក​ទៅ​តាម​ឪពុក​ក្មេក​ឯ​ផ្សារ​ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិត​ថា << ម្ដង​នេះ​អញ​ធ្វើ​ឲ្យ​ឪពុក​ក្មេក​អញ​នេះ​ ឲ្យ​កូន​មក​អញ​ កុំ​ឲ្យ​គាត់​រក​កល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត >> ។ ហើយ​គិត​តែ​រែក​ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​ ដាក់​អម្រែក​ចុះ​ ហើយ​ថា​ ការុង​នេះ​ចង​មាត់​មិន​ជាប់ >> ។ វា​យក​ខ្សែ​ចង​ថែម​ទៀត, លុះ​រែក​ទៅ​ដល់​កន្លែង​មាន​ព្រែក​ មាន​ស្ពាន​ ក៏​ដាក់​អម្រែក​លើ​ស្ពាន​ ឲ្យ​ប្របេះ​ត្រង់​ចុង​ក្ដារ​ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន​ ហើយ​ថា << អញ​អើយ​ ថ្ងៃ​ណាស់​ហើយ​ ម្ល៉េះ​សម​ឪ​អញ​ជេរ​មិន​ខាន​ អម្រែក​ធ្ងន់​ រែក​ម្ដេច​ឲ្យ​ទាន់ ! ណ្ហើយ​ ឪ​ជេរ​ក៏​ជេរ​ចុះ​ អញ​ដាក់​នៅ​នេះ​ ទៅ​វាល​សិន​រួច​សឹម​ទៅ​ទៀត >> ។ និយាយ​បណ្ដើរ​ដើរ​បណ្ដើរ ។ មួយ​ស្របក់​ក៏​កាន់​ឈើ​មួយ​ធំ​ដើរ​មក​ពី​នាយ​បុក​ក្ដារ​ស្ពាន​ឮ​គ្រាំៗ​ ធ្វើ​ហាក់​ដូច​ជា​ដំរី​ឆ្លង​ស្ពាន​ ហើយ​ស្រែក​ថា << នរណា​ដាក់​អម្រែក​នៅ​លើ​ស្ពាន​ ដំរី​អញ​វា​ជាន់​ខូច​អស់​ហើយ​ យក​ចេញ​ឲ្យ​ឆាប់​ ស្រែក​ហើយ​បុក​ក្ដារ​គ្រាំងៗ​ដើរ​ចូល​មក ។ ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិត​ស្មាន​ថា​ដំរី​មែន​ ភ័យ​ក្រែង​ជាន់​ស្លាប់​ក៏​ខំ​បម្រះ​ជៀស​ផ្លូវ​ដំរី​ហួស​ពី​ក្ដារ​ធ្លាក់​ទៅ​ ក្នុង​ទឹកៗ​ ចូល​ការុង​គាត់​ឈ្លក់​ទឹក​ត្រដរ​ញ័រ​ទាំង​ការុង​ស្ទើរ​តែ​នឹង​ស្លាប់ ។ ឯ​កូន​ប្រសារ​ឃើញ​ដូច្នោះ​ ក៏​ទុក​ឲ្យ​ផឹក​ទឹក​បន្តិច​ ឲ្យ​អស់​ខូច​ទៀត​ ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែក​ថា << នរណា​ហ៊ាន​បរ​ដំរី​ឆាយ​អម្រែក​អញ​ ឲ្យ​ធ្លាក់​ក្នុង​ទឹក​ ទទឹក​អង្ករ​អញ​អស់ ! ឱ​អញ​អើយ ! ឪជេរ​ថែម​ទៀត​ហើយ​ ថ្ងៃ​ក៏​កាន់​តែ​ខ្ពស់​ហើយ​ អង្ករ​ទទឹក​ថែម​ទៀត >> ។ អ្នក​កម្លោះ​ឃើញ​ឪពុក​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង​ក៏​ថា << ឱ ! មាន​ត្រី​មក​ប្របេះ​ផង, ណ្ហើយ ! អញ​ចុះ​ទៅ​ស្រង់​មក​មើល >> ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង​មក​មើល​ ហើយ​ថា << អើយ ! បើ​វា​ទទឹក​នឹង​ស្រាយ​ហាល​ថ្ងៃ​ ហើយ​រែក​យក​ទៅ​ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ទុក​ឲ្យ​ឪ >>។ ថា​ហើយ​ស្រាយ​មើល​ឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា ​ ឪ​អើយ ! ម្ដេច​មិន​ស្រែក​ប្រាប់​ខ្ញុំ​ កុំ​អី​ស្លាប់​ទៅ​ហើយ​ គេ​បរ​ដំរី​មក​ពី​ណា​មិន​ដឹង​ គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅ​ក្នុង​ទឹក>>។ តា​ឮ​ហើយ​ឡើង​ឈរ​ ដើរ​វិល​មក​ផ្ទះ​វិញ​មិន​មាន​ស្ដី​មួយ​ម៉ាត់​ ដល់​ទៅ​ផ្ទះ​អស់​ចំណេះ​ ពុំ​ហ៊ាន​គិត​ទៀត​ក៏​រៀប​ការ​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​កម្លោះ​នោះ​ទៅ ។


និយាយ​យប់​ ផ្ទប់​ព្រៃ​ និយាយ​ថ្ងៃ​ ព្រៃ​មាន​ត្រចៀក​

រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍

 រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍

មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។

 ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ​ នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ ហើយ​ថា << ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ >> ។ ប្ដី​ថា​បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់ >> ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ​ វេច​ជា​កញ្ចប់​ មាន​ទាំង​ដឹង​ ពូថៅ​ទៅ​ផង ។ 

បុរស​កំជិល​ ដេក​ទាល់​តែ​ថ្ងៃ​រះ​ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់​ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង, ដល់​ក្រោក​ហើយ​ ប្រពន្ធ​ដង​ទឹក​ ទៅ​លប់​មុខ​ឲ្យ​ រួច​ស្រេច​ នាង​ក៏​ហុច​ស្លា​បារី​ នឹង​បាយ​កញ្ចប់​ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។ បុរស​នោះ​ ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ ចូល​ក្នុង​ព្រៃ​រក​ឈើ, បាន​ឃើញ​ឈើ​មួយ​ដើម​ មាន​មែក​សាខា​ម្លប់​ត្រជាក់​ ក៏​ដាក់​បាយ​សំណុំ​ ដឹង​ ពូថៅ​ ហើយ​ដេក​គង​អន្ទាក់​ខ្លា​ មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា << មែក​ឈើ​នេះ​ ត្រូវ​ធ្វើ​ជា​ភ្នៀង​នង្គ័ល, មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម , មែក​នេះ​ត្រូវ​ធ្វើ​ជា​ដង​ មែក​នេះ​ត្រូវ​ជា​នឹម​ មែក​នេះ​ ត្រូវ​ធ្វើ​ជា​រនាស់ ។ គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង​ ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ីៗ​រួច​ ដេក​ថា​ដូច​មុន​ទៀត , ថ្ងៃ​រសៀល​ត្រឡប់​មក​ផ្ទះ​វិញ ។ 

ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់​ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ​ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី​ ហើយ​សួរ​ថា << អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង ! ចាំ​ស្អែក​សឹម​ទៅ​ទៀត​ ដល់​កន្លែង​ដើម​ឈើ​នោះ​ហើយ , រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ​ ឮ​បុរស​កំជិល​ថា​ដូច្នោះ​ ក៏​ភ័យ​ ខ្លាច​រក​កន្លែង​នៅ​គ្មាន​ ក៏​គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កំជិល​នោះ​ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ​ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន ។ បុរស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង​ ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ​ យក​ទឹក​លាង​ជើង​ប្ដី ។ 

ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ​ ទេវតា​ចូល​មិន​ចុះ​ មិន​ហ៊ាន​វាយ ។ បុរស​នោះ​រួច​ពី​អន្តរាយ​ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ​ និយាយ​ដូច​មុន​ទៀត​ថា << បាន​សព្វ​គ្រប់​អស់​ហើយ​ ព្រឹក​នឹង​ទៅ​កាប់ >> ។ ទេវតា​ភ័យ​ណាស់​ថា << បុរស​នោះ​ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ >> ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា << សុំ​កុំ​កាប់​ឈើ​នោះ>>។ បុរស​ថា << អញ​មិន​ព្រម​ទេ​ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ >> ។ 

ទេវតា​ភ័យ​ណាស់​ ក៏​នាំ​គ្នា​និយាយ​សូក​ ដោយ​ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ ឲ្យ​បុរសៗ​សួរ​

ថា << ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង ? >> ។ ទេវតា​ថា​ពីរ​កន្លែង​ បុរស​ថា << មិន​ព្រម​ទេ, បើ​៤​កន្លែង​ទើប​ព្រម​ ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង >> ។ ទេវតា​ក៏​ព្រម​ធ្វើ​តាម​ កុំ​ឲ្យ​តែ​កាប់​ដើម​ឈើ​នោះ ។ បុរស​ថា << បើ​ដូច្នោះ​ ខ្ញុំ​លែង​កាប់ , តែ​ថា​ព្រឹក​នេះ​ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ >> ។ ទេវតា​ថា << ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ >> ។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​ទេវតា​ឲ្យ, ក្នុង​កំណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ត្រូវ​ជញ្ជូន​បី​ថ្ងៃ​ បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ ។ នាង​នោះ​ ក៏​រៀប​ចំ​ដាក់​ហិប​ ដាក់​ឡាំង​ មិន​ឲ្យ​អ្នក​ណា​ឃើញ​ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់​ លក់​ជា​ជំនួញ​រឹត​តែ​មាន​ឡើង​ៗ​ បាន​ជា​សេដ្ឋី​ មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន​ រាប់​មិន​អស់ ។

ទ្រព្យ​គង់​ត្បិត​ស្រី​ ចេះ​សំចៃ​ទុក


​ផ្ទះ​ធំ​ស្រណុក​ ត្បិត​ល័ក្ខណ៍​ស្រី​ជា

រឿងបុរសកុហកបូននាក់

 កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។


បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។


បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។


បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។


បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។


បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។


ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។


តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។


បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។


ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា​

រឿង ប្រាសាទនៅឃុំស្វាយអង្គ

 កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណា ប្រជានុរាស្រ្ដគ្រប់ខេត្ដខ័ណ្ឌ បើនរណាខ្លាំងពូកែ អង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ ឯតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាអំពាវនាវ នោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំណើរថ្មើរជើងទទេ។ លុះទៅដល់លង្វែកហើយគាត់បាន ទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធជាមេទ័ពធំ ឱ្យលើកព្យុះហយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឬទ្ធីតេជៈរបស់បុរស សំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន្ដត្រាណ។ បុរស សំរិទ្ធក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទួលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទួល ត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។ បុរស សំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅ ស្វាយរៀងវិញ មកដល់ភូមិដូនពេញុក៏ឈប់សំរាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វិចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំ២-៣តែប៉ុណ្ណោះ។ គាត់ក៏ដឹងថា បង្វិចនេះច្រឡំក្នុងពេលដែលមកពីច្បាំង ហើយឈប់សំរាកនៅអង្គរនោះហើយ ព្រោះពេលនោះមានការច្រឡូក ច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។ បុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅ អាត្មាដោយសុខសាន្ដ។ កាលដែលបានទៅដល់ហើយប្រពន្ធគាត់បានយកគ្រាប់ស្វាយដែលទុំរលួយសាច់អស់ នៅក្នុង បង្វិចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា “ស្វាយអង្គ ” ដល់សព្វថ្ងៃ។ ខាងក្រោយមកបុរសសំរិទ្ធ និងភរិយាក៏ ស្លាប់បាត់ទៅ នៅតែតំណរកូនចៅរបស់គាត់។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាម ប្ដីតាមប្រពន្ធ លុះយូរៗទៅទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា “វត្ដស្វាយអង្គ” ដោយមានលោកគ្រូចៅអធិការជាអ្នក គ្រប់គ្រង ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជា ច្រើន។ កន្លងមកទៀតដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗទុំនៅលើដើមស្វាយនោះ នាំឱ្យ មិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការក៏ឱ្យភិក្ខុ-សាមណេរ កាប់រលំដើមស្វាយនោះ តែដោយរីទ្វីដើមស្វាយធំនោះ ភិក្ខុ-សាមណេរកាប់១ថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់ថ្ងៃខាងមុខ ទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្រប់ជិតដើម វិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យលោក ភិក្ខុ-សាមណេរកាប់ទៀត។ កាប់១ថ្ងៃទល់ល្ងាច ដោយខំយ៉ាងណាក៏ បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដូចដើមដដែលទៀត។ លោកគ្រូចង់ទាល់គំនិត។


ថ្ងៃមួយលោកបានឱ្យភិក្ខុ-សាមណេរយ៉ាងច្រើន ដោយមានពូថៅនឹងដឹងគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យ រលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។ ដើមស្វាយទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេកក៏រលំ។ រលំហើយ ស្លឹកវាក៏មិន ស្រពាប់ស្រពោនទៀត បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កា ដូចធម្មតា។ នៅពេលយប់គេឮសូរតែសព្ទភ្លេងពិណពាទ្យ ប្រគុំយ៉ាងលន្លងលន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយរហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់។ ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោល អារាមនោះអស់ទៅ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គ.ម អំពីវត្ដស្វាយអង្គ ចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា “វត្ដស្វាយផ្អែម ” វិញ។ ឯកន្លែងវត្ដចាស់នោះវិញ សព្វថ្ងៃនៅមានដើមស្វាយ ជំនាន់ក្រោយៗមក និងដើមឈើព្រមទាំងកូនឈើឯទៀតៗ ជាច្រើនដុះស៊ុបទ្រុបទៅវិញ។ រឿងរ៉ាវនេះហើយជាប្រភព នៃបុរាណដ្ឋានទាំងនេះ តាមបែបរឿងព្រេងតែ បើសង្កេតតាមប្រវត្ដិទីកន្លែងផ្ទាល់ទៅវិញ ឃើញពាក្យថា “អង្គ” នេះពុំ សមក្លាយមកពីពាក្យអង្គរទេ គឺមកពីទិនេះជាសរណដ្ឋានបុរាណ ខាងសាសនាព្រាហ្មណ៏ ដោយមានសាងជាសិវលិង្គ តម្កល់ធ្វើជាវត្ថុសក្ការៈក្នុងគ្រានោះ។ សីវលិង្គនេះហើយដែលអ្នកស្រុកហៅថា “អង្គ” បានជាក្រោយៗមក គ្រាដែល យើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញ ទីសក្ការៈរបស់លទ្ធិព្រាហ្មណ៏ទាំងអម្បាលនេះ ក៏ត្រូវផ្លាស់ប្ដូរជាអារាម ពុទ្ធសាសនាទៅវិញ តែនៅសល់ជាប់ឈ្មោះទីនោះៗថា “អង្គៗ” រហូតមកដូចនេះដែរ ដូចជាអង្គប្រាសាទ អង្គប្រិយ អង្គស្នួល។ ល។


ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

រឿង ភូមិស្ដីបិតមាស

 រឿង ភូមិ ស្ដី បិត មាស

នៅក្នុងឃុំត្រញំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានភូមិមួយឈ្មោះភូមិស្ដីបិតមាស តាំងនៅតាមមាត់ ស្ទឹង។ បានជាមាននាមភូមិស្ដីបិតមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមានមេ ធ្នោះមួយគ្រួ គឺប្ដីប្រពន្ធ និងកូនក្រមុំមួួយមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតាជា ដើមស្ទី។

 ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បតិ្ដ ស្ដុកស្ដម្ភដោយរបរនេសាទរបស់ខ្លួន។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀបយប់ មេធ្នោះបាន ជួបជុំនិងគ្រួសារខ្លួនផង និងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេងថាៈ ក្នុងបណ្ដាអ្នកទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស១យប់ទេ។ ពេលនោះ មានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើលោកដង្ខៅឱ្យអ្វីខ្ញុំ?។ 

មេធ្នោះបែប អន់ចិត្ដក៏ និយាយតបវិញថា ៖ “អាចោលម្សៀត ឯងចេះតែអួតគេ និយាយសួរឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ”។ កូនឈ្នួលកំឡោះនោះក៏និយាយតបវិញថា “បើខ្ញុំអួតនោះសូមឱ្យដង្ហៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ ដែរ”។ ដង្ខៅរឹតខឹងនិយាយថា “អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យ អញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំមិនបានវិញ តើឯងសុខចិត្ដនៅបម្រើធ្វើខ្ញុំអញអស់មួយ ជីវិតឬ?” 

កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្ដធ្វើ តែបើដង្ខៅសុខចិត្ដ ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា អញសុខចិត្ដមិនខ្លាចទេ បើដូច្នេះត្រូវពពួកកម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹង ដើមស្ដីក្រោយខ្ទម អ្នកតានេះចុះ អញសុខចិត្ដហើយ អញចង់ឈ្នះអានេះម្ដង កម្មករទាំងអស់គ្នាត្រូវជួយធ្វើបន្ទាល់អញផង។ កូនឈ្នួល នោះក៏សុខចិត្ដឱ្យគេចងភ្ចាប់និងដើមស្ដ្ដី។ ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា



 “សូមឱ្យលោកតាជួយខ្ញុំផង ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំ ខ្ញុំឱ្យសោះ សូមឱ្យខ្ញុំបានរស់ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ្ដ បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថា នឹងទិញមាសបិទដើមស្ដីនេះ តាំងពីគល់រហួតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង ”។ ចំណែកមេធ្នោះនឹកថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយខ្សោះឈាម មិនខាន។

 តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ្ដាលអាធ្រាតនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិនខាន។ នៅពេលយប់នោះអ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែ មានដូច គេបាចអង្កាមក្លាយទៅជាស្ងាត់់ឈឹង ឥតសេសសល់បន្ដិចបន្ដួចឡើយ ហើយឈ្ម្នួលនេះទៀតក៏គ្មានមូសខាំបន្ដិច សោះដែរ ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ ហើយត្រូវវាឡើងធ្វើជាអ្នកមាន ផង។

 លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា “អាកូនឈ្នួលដែលចងនៅដើមស្ដីនោះវាស្លាប់ស្រេចទៅហើយ ” ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។ ពេលនោះអ្នក ឃើញ ទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និយាយនិងកូនឈ្នួលឯទៀត ថា “កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បតិ្ដ និងកូនក្រមុំអញផ្សំផ្គុំឱ្យវា ”។ 

ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទា ធ្វើស្បៀងអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុសស្រីកាន់កាប់តទៅ។ ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្ដីប្រពន្ធ) និយយគ្នាថា “យើងត្រូវឱ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង”។ 

លុះធ្វើស្រេចហើយអ្នកតាទីនោះ ក៏មានរិទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះ ប៉ុណ្ណោះទេដែលគោរព ទោះបីអ្នកស្រុកឬអ្នកដំណើរតាមដងស្ទឹង ក៏គោរពអ្នកតានោះយក ជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា “អ្នកតាដើមស្ដីបិតមាស” តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្ដីនោះងាប់បាត់ទៅហើយ ឯខ្ទមដែលមេធ្នោះធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្ដី នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ 

ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ ឈ្មោះថា “ភូមិដើមស្ដីបិតមាស” ហៅក្លាយមកត្រឹមតែ “ភូមិស្ដីបិតមាស ៉ ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។ ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វផ្សោត

 

កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។


មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។

 ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។

មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តងប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ

 រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ»។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រាតែសូន្យសង្ខារ​រៀងខ្លួន។ 

រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធឲ្យដឹងខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយ»។ គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅ អោបរឹតនាង។ នាងភ្ញាក់ឡើងបំរះពុំរួច បួសថ្លាន់និយាយលួងលោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យនាងមើល»។ 

រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្សណានិងឲ្យល្អដូចពុំបាន។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយត្រូវតែនិម្មិតរូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ 

ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុកម្តាយចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រីមកសួរ​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។


ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តីមេត្រីសេ្នហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតាដឹងថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។

ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមកដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនាអ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹង

ត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។

 ប្តីថា «បើដូចេ្នះព្រឹកសែ្អកឯងដាំ៍បាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជាប្តីកូនយើង »។ ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់

ព័ន្ធលើគ្នា។ បុរសចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិនដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កំរើកខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ 

បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់

 ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ។ បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជាហូលដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ 

ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ងផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិនដួសដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេលាន់មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបានស៊ីផឹកសប្បាយ ។

លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែនចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូនជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ 

នាងនោះប្រហែលជាខ្លាចពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិមិត្តស៊ីមាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។

លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំងពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ 

លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិងក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។

 ម្តាយលឺមាត់កូនស្រែកហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូនអីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»។

ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ 

លុះបាត់លឺមាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ នាងម្តាយនោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ 

តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិលពស់ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗលាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។

 មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះ គិតថា ឱខ្លួនអញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ 

គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែលចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់រឿងផេ្សងៗនៅមាត់ទឹក។ លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។

 លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។ យូរៗទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និងសត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរីរាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។

ប្រវត្តិជំនឿទូទៅពីដូនតាក្នុងសង្គមខ្មែរ!

 

ប្រវត្តិជំនឿទូទៅពីដូនតាក្នុងសង្គមខ្មែរ!

ក- ម្រេញគង្វាល

ម្រេញគង្វាលជាប្រភេទខ្មោចដែលមានរូបរាងតូចដូចកូនក្មេង ចូលចិត្តស្លៀកពាក់ក្រហម ហើយរួមរស់ជាមួយមនុស្សនៅតាមផ្ទះ។ តួនាទីរបស់ម្រេញគង្វាលគឺរក្សាម្ចាស់ផ្ទះកុំឲ្យចោរលួចប្លន់ ឬជនពាលមកបៀតបៀនធ្វើទុក្ខបុកម្នេញ។វត្តមានរបស់ម្រេញគង្វាលអាចគូសបញ្ជាក់តាមរយៈរានមួយធ្វើអំពីឈើកូនផ្ទះ ឬកញ្ច្រែងមួយដែលមានព្យួរឯកសណ្ឋានមួយឈុតពណ៌ក្រហម។ ម្រេញគង្វាល (ម.ត២០០៤)ខ្មោចប្រភេទនេះចូលចិត្តស្ករគ្រាប់ណាស់ ដូច្នេះហើយបានជារៀងរាល់ថ្ងៃ នៅពេលល្ងាចម្ចាស់ផ្ទះមែងតែដាក់ស្ករគ្រាប់នៅកញ្ច្រែង ព្រមទាំងទឹកផឹកយ៉ាងទៀងទាត់នៅលើរានរបស់ពួកគេ ព្រោះកុំឲ្យឆាឆៅនៅពេលស្រេកឃ្លាន។ ម្យ៉ាងវិញទៀត អ្នកកជឿថា ពួកម្រេញគង្វាលរាល់យប់តែងតែចេញមកលេងល្បែងខ្លាធ្លាក់អណ្តូង ហើយទន្ទឹមនឹងនេះ រូបគេក៏ចូលចិត្តពង្វក់ក្មេងៗឲ្យលេងជាមួយគេផងដែរ។ ដោយសារបានទទួលចំណីអាហារទៀងទាត់ ពពួកខ្មោចខាងលើនោះមានទឹកចិត្តស្រឡាញ់បីបាច់ថែរក្សាម្ចាស់ផ្ទះណាស់ ដោយភក្តីភាពជាទីបំផុត ជាហេតុនាំឲ្យម្ចាស់ផ្ទះរបស់ខ្លួនរកស៊ីមានបានដូចក្តីប្រាថ្នា។

ខ- ជំនាងផ្ទះ ឬម្នាងផ្ទះ៖

ទំនៀមទំលាប់មួយជាប្រពៃណីខ្មែរតាំងពីដូនតា គឺជំនឿលើជំនាងផ្ទះ ដែលប្រហែលជាស្លាកស្នាមគ្រប់គ្រងតាមបែបមាតាធិបតេយ្យ។ ម្ល៉ោះហើយជនជាតិខ្មែរជឿថា ផ្ទះនីមួយសុទ្ធសឹងតែមានម្នាងផ្ទះនៅតាមថែរក្សាជានិច្ចកាល។ មនុស្សខ្មែរជឿថា ផ្ទះថ្មីដែលទើបនិងសាងសង់រួច គឺមានទេវតាផ្ទះមកតាមថែរក្សា។ជំនាងផ្ទះជួយរក្សាមិនគ្រាន់តែកំណប់ទ្រព្យមាសប្រាក់មិនឲ្យបាត់បង់ប៉ុណ្ណោះទេ ថែមទាំងទប់ទល់ការពារ និងខ្មោចបិសាចមិនឲ្យមកបៀតបៀនម្ចាស់ផ្ទះផង។ ព្រោះថា ជំនាងផ្ទះគឺជាប្រភពខ្មោច ឬជាវិញ្ញាណមានរិទ្ធានុភាពជាងខ្មោចបិសាចផ្សេងៗឯទៀត ហើយសាងតែអំពើល្អក្នុងជាតិមុន។ លក្ខណៈសំគាល់មួយទៀត គឺជំនាងផ្ទះស្លៀកពាក់ស្អាតបាតមានរូបរាងប្រៀបដូចទេវតាប្រកបដោយសីលធម៌ខ្ពស់ផង។ ទាហរណ៍ជាក់ស្តែង ទោះបីម្ចាស់ផ្ទះណាមួយត្រូវបង្ខំចិត្តចាកចេញពីផ្ទះដោយប្រការណាមួយក៏ដោយ តែម្នាងផ្ទះមិនបោះបង់ផ្ទះនេះជាដាច់ខាត ហើយរង់ចាំដោយបន្តថែរក្សារហូតដល់ពេលមានម្ចាស់ផ្ទះថ្មីមករួមរស់ជាមួយតទៅទៀត។

គ- ព្រះភូមិ

យើងក៏សង្កេតឃើញវត្តមានក្រៅពីម្នាងផ្ទះ៖ នៅគ្រប់ផ្ទះខ្មែរទាំងអស់មានព្រះភូមិមួយធ្វើអំពីឈើប្រក់ស្បូវឬក្បឿងស្ថិតក្នុងបរិវេណទីធ្លាខាងមុខផ្ទះ ឬនៅក្បែរផ្ទះ។ នេះគឺជារានព្រះភូមិដែលជាវិញ្ញាណ ឬព្រលឹងដូនតាថែរក្សាទីតាំង ឬកន្លែងរស់នៅរបស់កូនចៅ។ព្រះភូមិ នៅខេត្តបុរីរម្យចាស់ទុំបានឲ្យដឹងថា ព្រះភូមិត្រូវប្រជានុរាស្ត្រខ្មែរឲ្យតម្លៃយ៉ាងខ្ពស់ ហើយទង្វើនេះបណ្តាលមកពីគុណសម្បត្តិដ៏ល្អប្រពៃរបស់ព្រះភូមិ ដែលជាអ្នកមានបារមីខ្លាំងក្លាណាស់កាលពីនៅរស់ ដោយក្រោយពីទទួលមរណភាព ក៏បានទៅជាព្រះភូមិ ប្រយោជន៍នឹងបីបាច់ថែរក្សាកូនចៅក្នុងលោកយើងនេះ។តាមអ្នកស្រុកភូមិ ជួនកាលអ្នកស្រុកភូមិអាចធ្វើឲ្យគេដឹងថា និងអាចមានអ្វីកើតឡើងថែមទៀតផង។ ជានិច្ចកាល ព្រះភូមិដែលជាប្រភេទវិញ្ញាណដូនតានោះ មានឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែរ ដោយផ្សាយនូវការគោរពកោតខ្លាច។ ដូច្នេះហើយបានភ្ញៀវដែលចូលផ្ទះនីមួយៗ ត្រូវដើរកាត់រានព្រះភូមិជាទូទៅដោយដៃបក់ ឬក៏អុជធូបទាន សូមសេចក្តីអនុញ្ញាតជាដើម ជាសញ្ញានៃគារវកិច្ចដ៏ជ្រាលជ្រៅ។ដូច្នេះជុំវិញករណីសារសំខាន់របស់ព្រះភូមិនេះ ទោះបីមានប្រភពខុសប្លែកគ្នាបន្តិចនិងម្នាងផ្ទះក៏ដោយ ក៏យើងអាចនិយាយបានថា ព្រះភូមិគឺជាព្រលឹងដូនតារក្សាភូមិស្រុកផ្ទះសម្បែងមិនឲ្យពួកព្រាយបិសាច ឬចោរចូលឆាឆៅក្នុងផ្ទះសម្បែងរបស់ពួកគេដែលជាកូនចៅ។

ឃ- អ្នកតាម្ចាស់ស្រុក

ក្នុងប្រព័ន្ធគំនិតខ្មែរ អ្នកតាក៏ត្រូវបានចាត់ទុកថា ជាប្រភេទខ្មោចដែរ៖ តំណាងវិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅហើយ ភាគច្រើនគឺជាដូនតាដែលបានកសាងស្រុកភូមិនៅទីណាមួយដោយការផ្កាព្រៃ។ ក្នុងន័យនេះហើយ បានជាគេឲ្យឈ្មោះថា អ្នកតាចាស់ស្រុក។ អ្នកតាខ្មែរ ខេត្តសុរិន្ទ្រ (ម.ត ១៩៧៩) និង ខ្ទមអ្នកតាភ្នំក្រោម សៀមរាប (ម.ត ២០១២) មនុស្សរមែងតែគោរពអ្នកតា ដោយគេសាងសង់កូនខ្ទមតូចមួយសម្រាប់ឲ្យស្នាក់អាស្រ័យ ជាពិសេសក្បែរទួល ឬក្រោមដើមឈើធំៗមិនឆ្ងាយពីផ្ទះសម្បែង ឬក្បែរវត្តអារាម។ តួនាទីរបស់អ្នកតាចាស់ស្រុក គឺការថែរក្សាស្រុកភូមិ ឬក៏ព្រះរាជនគរខ្មែរកុំឲ្យសត្រូវមកឈ្លានពានទន្ទ្រានទឹកដី ឬទីឋានរបស់ខ្លួន ព្រោះអ្នកតាគឺជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា។តាមរយៈយោបល់របស់អ្នកស្រុក ការបន់ស្រន់អ្នកតារមែងតែផ្តល់ចំពោះពួកគេនូវសេចក្តីសុខសប្បាយ ហើយរាល់សម្តី ឬទង្វើប៉ះពាល់ដល់អ្នកតា ពោលគឺការមិនគោរពបម្រាមផ្សេងៗ និងត្រូវរួចពីទោសពៃលុះត្រាតែមានការសុំខមាទោស ដោយមានការដោះដូរជាដង្វាយ

ផ្សេងៗ ដូចជាមាន់ស្ងោរ សម្ល ផ្លែឈើ និងស្រា។ ម្យ៉ាងវិញទៀត ដើម្បីឲ្យមានទឹកភ្លៀងស្រោចស្រពដីស្រែចំការ គេក៏ឧបកិច្ចនិយម ឬការថ្វាយវង់ភ្លេងខ្មែរ រួមទាំងចំណីអាហារផងដែរ ជាថ្នូរនៃការប៉ងប្រាថ្នារបស់ពួកគេ។

ង- ពពួកខ្មោចព្រៃ

- ខ្មោចតៃហោង៖ខុសពីខ្មោចស្រុក ពពួកខ្មោចព្រៃ គឺជាប្រភេទខ្មោចតែងតែធ្វើនូវរឿងដែលជាអំពើមិនគប្បីចំពោះមនុស្ស ដូចជាការធ្វើឲ្យអារម្មណ៍ភ័យខ្លាចរន្ធត់ញាប់ញ័រដោយអំពើបាបកម្ម ហើយលងមនុស្សក្នុងសង្គម។ បើតាមទស្សនៈរបស់អ្នកស្រុកភូមិ ខ្មោចព្រៃគឺជាខ្មោចដែលបានធ្វើអត្តឃាតខ្លួនឯង ដូចជាស្លាប់ដោយចងក លេបថ្នាំពុល ចាក់ខ្លួនឯង ឬលោតក្នុងទឹកទន្លេ៘ ហើយក្រោយពីស្លាប់ទៅនោះ ពុំមានអាចារ្យណាមួយឲ្យធម៌ឡើយ។ មិនតែប៉ុណ្ណោះសោត ព្រលឹងនៃខ្មោចនេះ ដែលគេហៅថា ខ្មោចតៃហោងនោះ ក៏បានកើតជាព្រាយបិសាច ពោលគឺមិនអាចកើតជាមនុស្សឡើងវិញជាដាច់ខាត ទោះបីរាប់រយពាន់ឆ្នាំក៏ដោយ។

 អ្នកស្រុកខ្លះយល់ថា ប្រភេទខ្មោចតៃហោងខាងលើនេះ មានសភាពកាចសាហាវណាស់ ហើយបើអាចចាប់ជាតិឡើងវិញនោះ គេនិងកើតជាសត្វតិរិច្ឆានពុំខាន។ប្រភេទខ្មោចតៃហោងចូលចិត្តធ្វើឲ្យមានការឈឺចុកចាប់ពេញរូបរាងកាយ ដោយវាមកសណ្ឋិតក្នុងខួរក្បាលមនុស្ស ដោយក្រោយពីសែនព្រេនរួច វាក៏ឲ្យមនុស្សនោះមានសភាពដូចដើមវិញ។ ទីលំនៅរបស់ពួកគេ គឺដើមឈើធំៗ ជាពិសេសដើមអំពិល និងដើមព្រីងដែលមានអាយុរាប់រយឆ្នាំ។

ច-ខ្មោចបំពេរកូន៖

តាមការពន្យល់របស់មនុស្សចាស់ៗ ខ្មោចបំពេរកូន គឺជាប្រភេទខ្មោចដែលសម្លាប់ខ្លួនឯងក្នុងពេលដែលមានផ្ទៃពោះ ដោយសារមូលហេតុអ្វីមួយ។ ខ្មោចបំពេរកូននេះតែងតែចូលចិត្តច្រៀងបំពេរកូន នៅលើចុងដើមឈើនានា ដូចជាដើមពោធិ៍ជាដើមនៅតាមស្រុកភូមិ នៅពេលយប់អាធ្រាត។ ពេលដែលអ្នកថ្មើរជើងឮសំលេងបំពេរកូនយ៉ាងលន្លង់លន្លោច នោះព្រលឹងរបស់គេនៅលើចុងសក់ពុំខាន ព្រោះគួរឲ្យ

ភ័យខ្លាចជាអនេគកប្បកា។សព្វថ្ងៃនេះដោយសារទំនើបកម្ម ជាពិសេសវត្តមានរបស់អគ្គិសនីពួកគេក៏បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ជាយក្រុងវិញ។

ឆ- ខ្មោចចេកជ្វា៖

នេះជាព្រលឹងខ្មោចដែលសណ្ឋិតនៅដើមចេកជ្វា។ ជាទូទៅកន្លែងណាមានដើមចេកប្រភេទនេះដុះកន្លែងនោះ តែងតែមានខ្មោចចេកជ្វាទាំងពីរភេទរស់នៅ តែភាគច្រើនមានខ្មោចស្រីច្រើនជាងខ្មោចបុរស។

នៅក្នុងរឿងព្រេងនិទាន យើងដឹងថា ខ្មោចចេកជ្វាមានរូបរាងឆោមល្អគួរឲ្យស្រឡាញ់បេតីណាស់ ហើយជាមូលហេតុដែលគេអាចស្លាប់ដោយឈ្លក់វង្វេងនិងសម្រស់វា ដូច្នេះហើយ យើងសង្កេតឃើញថា អ្នកស្រុកជាច្រើនមិនដាំដើមចេកជ្វានៅតាមផ្ទះរបស់គេឡើយ ព្រោះគេខ្លាចខ្មោចលង។ជ- ខ្មោចទឹក : ជនជាតិខ្មែរ ជឿថាមនុស្សដែលលង់ទឹកស្លាប់ដោយប្រកាណាមួយ និងក្លាយជាខ្មោចទឹក ដែលរមែងតែងតែឆក់ឱកាសផ្តាច់ជីវិតបុគ្គលណាដែលហែលទឹកនៅទីកន្លែងរបស់វា។ បើនិយាយម្យ៉ាងទៀតពួកគេក៏ដូចពពួកខ្មោចតៃហោងមិនអាច និងចាប់ជាតិឡើងវិញបាន លុះត្រាតែចាប់ឆក់ជីវិតរបស់មនុស្សណាមួយបានជាមុនសិន បើពុំដូច្នេះទេ វាគ្រាន់តែបានក្លាយទៅជាជើងកបនៅចាំថែរក្សាកន្លែងវាលង់ទឹកស្លាប់តែប៉ុណ្ណោះ។រាងកាយខ្មោចទឹកមានសភាពញ័រញាក់ ស្លាំងស្លេក ហើយនៅត្រាំតែក្នុងទឹក មិនអាចឡើងលើដីគោកបានទេ។

សូមរំលឹកថា មានរឿងរ៉ាវជាច្រើនទាក់ទងនិងខ្មោចទឹក ហើយអ្វីបែបនេះភាគច្រើនកើតមានឡើងចំពោះអ្នកដែលរស់តាមមាត់ទន្លេ។ ជាក់ស្តែង ដូចជាមានរឿងនិទានមួយជាឧទាហរណ៍ស្រាប់ ’មានគ្រួសារមួយដែលរស់នៅតាមដងទន្លេ គ្រួសារនោះមានកូនបួននាក់ ហើយកូនពៅរបស់គាត់មានអាយុ ១០ឆ្នាំ វាចូលចិត្តទៅលេងក្បែរទឹកណាស់។ ប៉ុន្តែកាលពីឆ្នាំមុន គឺមានកូនក្មេងអាយុ ១២ ឆ្នាំ ជាកូនរបស់អ្នកភូមិដែលរស់នៅតាមទន្លេនោះដែលបានស្លាប់ដោយសារលង់ទឹក។ បន្ទាប់ពីនោះ គឺខ្មោចក្មេងប្រុសម្នាក់នោះឧស្សាហ៍មកបបួលចាន់ទៅងូតទឹកលេងជាមួយគ្នា និងប្រលែងគ្នាលេង បងប្រុសចាន់ក៏ឃើញដែរ តែវាមិនបានយកចិត្តទុកដាក់ថាក្មេងនោះស្លាប់កាលពីឆ្នាំមុន។

 ចំពោះខ្មោចនោះ វាស្លាប់នៅក្នុងទឹកតែម្នាក់ឯង ដោយអត់គ្នាលេងជាមួយក៏អផ្សុក ថ្ងៃមួយវាបបួលចាន់ទៅលេងជាមួយគ្នា នៅពេលទៅលេងនោះ គឺមានក្មេងៗច្រើនណាស់ ប៉ុន្តែគ្រាន់តែភ្លាមនោះខ្មោចទឹកនោះបានអូសចាន់ទៅកណ្តាលទន្លេ ចាន់ក៏បានហៅឲ្យក្មេងៗនោះជួយដែរ ប៉ុន្តែពុំមានអ្នកណាអាចជួយបានទេ ព្រោះវាហូរខ្លាំងពេក។ខ្មោចទឹកនោះក៏បានជ្រមុជចាន់ចូលក្នុងទឹកឲ្យផុតដង្ហើមស្លាប់។យ៉ាងណាមិញ ជាទូទៅខ្មោចណាដែលស្លាប់ទៅធ្វើបាបគេ គឺគេតែងតែសែនពែឲ្យវាស៊ី ហើយឧបកិច្ចឲ្យវាចូលស៊ីក្នុងទូក រួចហើយច្រានទូកនោះទៅកណ្តាលទន្លេតែម្តង ខ្មោចដែលស៊ីពែក្នុងទូកក៏រសាត់ទៅតាមទឹកបាត់ទៅដែរ។

 និយាយពីអាដួងបងប្រុសចាន់វិញ ដែលមានអាយុ ១៣ឆ្នាំ វាបានទៅលេងក្បែមាត់ទន្លេ ក៏បានឃើញទូកខ្មោច តែវាពុំដឹងថាទូកខ្មោចនោះទេ វាក៏បានយកមកវាយលេងខ្ទេចខ្ទីអស់ទៅ ពេលទៅដល់ផ្ទះវិញ វាចាប់ផ្តើមឈឺក្បាល រួចតាំងគ្រុនក្តៅ រួចមកស្រែកមមើរមមាយស្រែកឡើងថា : ខ្ញុំអត់ទៅទេ! ខ្ញុំថាលេងទេ! កុំយកខ្ញុំទៅជាមួយអី! ឮដូច្នេះ ម្តាយរបស់អាដួង ក៏ទៅសួរពួកក្មេងៗថា កាលពីថ្ងៃនោះបាននាំគ្នាទៅលេងអ្វីខ្លះ? ពួកក្មេងៗក៏បានរៀបរាប់ប្រាប់ទាំងអស់តាមដំណើររឿង ពេលស្តាប់ហើយម្តាយរបស់ដួងមុខយ៉ាងស្លាំង ហើយគាត់ក៏និមន្តលោកសូត្រមន្តរំដោះគ្រោះ សូត្ររហូតទល់ភ្លឺក៏មិនបាត់ លុះស្អែកឡើងវាបានស្លាប់ទៅ។ ក្នុងមួយឆ្នាំនោះ គ្រួសារនោះស្លាប់អស់កូនប្រុស២នាក់”

ឈ- ជំនឿលើអាប៖

ក្នុងសង្គមខ្មែរនរណាក៏ដឹងដែរថា អាបគឺជាមនុស្សស្រី ដែលគេជឿថា បានរៀនសិល្ប៍មន្តស្នេហ៍ ឬស្នេហ៍មុខ។ ដោយឥទ្ធិពលនៃមន្តស្នេហ៍នេះហើយ ទើបស្ត្រីនោះមានឫទ្ធិអំណាចគួរឲ្យព្រឺព្រួចណាស់ ដោយព្រលឹងរបស់គាត់ អាចមកសណ្ឋិតក្នុងខ្លួនរបស់មនុស្សដទៃ ពេលដែលមានការថ្នឹងថ្នាក់ម្តងៗ ធ្វើឲ្យគេចុកពោះរហូតដល់បាត់បង់ជីវិតក៏សឹងមាន។

រូបអាបចេញពីសុធា អ្នកភូមិអន្លង់ក្ងានជ្រួលច្របល់ថា មានអាប រាតត្បាតពេលយប់ៗ ឥន្ទ្រទេវី លេខ១៥៤, មិថុនា ២០០៤ជាទូទៅ គេកត់សម្គាល់ថា នៅពេលវេលាយប់ ព្រលឹងអាបដែលប្រថាប់ក្នុងខ្លួនមនុស្សបានចេញទៅរកស៊ី ហើយក្នុងខណៈនោះ ក្បាលត្រូវដកចេញពីដងខ្លួន ហោះហើររកស៊ី(គ្រឿងចំណីចំអាប ដូចជា គំនរឈាម ឬកូនក្អាត់ កង្កែប ហ៊ីងជាដើម) ក្រោមរូបភាពជាក្បាលមួយ មានពោះវៀនភ្ជាប់មកផង ដែលដកចេញពីខ្លួន ហើយមានពណ៌ខៀវ ភ្លឺជាងអំពិលអំពែក។ 

មុនថ្ងៃរះបន្តិច ឬព្រឹកឡើង ទើបក្បាលវិលចូលក្នុងដងខ្លួនវិញ។អាបដែលជាសភាវៈអាក្រក់ ដែលគ្រូអាបសេបមន្តអាគម ហើយស្រាសបន្លាជុំវិញគំនរឈាម ដើម្បីការពារអាបមកបៀតបៀន។ បើខ្លួនអាបស្លាប់ មនុស្សជាប់អំពើក៏អាចស្លាប់ដែរ ដូច្នេះគេសម្លាប់អាបក្នុងន័យឧបកិច្ចទៅវិញ។

 គេដេញអាបចេញពីខ្លួនតាមរយៈសំដីអ្នកជម្ងឺ គ្រូអាបទុកឲ្យគេមានជីវិតរស់នៅ។ការជឿលើធ្មប់អាប មាននៅក្នុងប្រទេសមួយចំនួនដូចជា នៅប្រទេសម៉ាឡេស៊ី ដោយជនជាតិដែលស្ថិតក្នុងអម្បូរមន។ខ្មែរនៅក្នុងប្រទេសកម្ពុជា នៅឡាវ និងនៅប្រទេសថៃបច្ចុប្បន្ន ជា ពិសេសនៅកន្លែងដែលមានសហគមន៍ខ្មែររស់នៅ ដែលជាចរន្តវប្បធម៌ប្រកបដោយលក្ខណៈជីវចលនិយម បង្ហាញនូវចំណាស់របស់ជំនឿនេះ។

 ដោយសារភាពឯកភាពនៃជំនឿប្រពៃណីដែលឆ្លុះបញ្ចាំងតាមរយៈអក្សរសាស្ត្ររបស់អ្នកស្រុក យើងអាចបញ្ជាក់ម្យ៉ាងទៀតថា ជំនឿលើអាប ធ្មប់ ដែលបានប្រសូត្រចេញពីខឿនវប្បធម៌មន-ខ្មែរ នាសម័យប្រវត្តិសាស្ត្រ នៅតែរក្សានូវឫទ្ធានុភាពរបស់ខ្លួនដដែល ជាពិសេសតាមជនបទដែលរហូតដល់ពេលបច្ចុប្បន្ននៅតែដាក់តម្លៃ ឬរាប់អាន។

 បញ្ហាអាបដែលរៀបរាប់ខាងលើនេះ គ្រាន់តែការកត់សម្គាល់ដោយត្រួសៗតែប៉ុណ្ណោះ។តែគប្បីត្រូវធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះបញ្ហាជំនឿលើអាប ដោយពង្រីកការសិក្សាស្រាវជ្រាវ នៅតំបន់នានាទាំងឡាយនៃកោះស៊ូម៉ាត្រា (ជ្រោយមលយូ) និងនៅឥណ្ឌូណេស៊ី។ 

ព្រោះថា ពួកគេក៏មានជំនឿដូចមនុស្សខ្មែរដែរ ហើយជំនឿខាងលើនេះ ត្រូវបានកត់ត្រាជាលាយលក្ខណ៍អក្សរ ឬសំណេរដៃចាប់តាំងពីមុនវប្បធម៌មូស្លឹម និងតាមរយៈរឿងនិទានមួយចំនួន គួរឲ្យចាប់អារម្មណ៍ជាពន់ពេកណាស់។សូមរំលឹកផងដែរថា សព្វថ្ងៃនេះ ជំនឿលើអាបបានបន្តស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ទោះបីជាយើងស្ថិតក្នុងសម័យទំនើប ដែលជាសម័យមានវិទ្យាសាស្ត្រ

ដ៏ជឿនលឿន និងសម្បូរបែបក៏ដោយ។នេះជាអ្វីមួយដែលត្រូវបានគូសបញ្ជាក់តាមរយៈខ្សែភាពយន្តមួយចំនួន ដែលគេបញ្ចាំងនៅក្នុងរាជធានីភ្នំពេញយើង។ ឆ្លៀតឱកាសនេះ យើងសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកសិង្គគា ដែលបានផ្តល់ជូនយើងនូវព័ត៌មានដែលពាក់ព័ន្ធអំពីជំនឿងងឹតទាំងប៉ុន្មានខាងលើនេះ៕


 

រឿងពងមាន់ទិព្វ




 ជាយូរលង់ណាស់មកហើយ មានគ្រួសារមួយរស់នៅឆ្ងាយដាច់ ស្រយាលពីគេ ។ គ្រួសារនេះមានឪពុកនិងកូនស្រីមួយប៉ុណ្ណោះ ។ ឪពុកឈ្មោះ កែ ឯកូនស្រីឈ្មោះម៉ារិកា។ ថ្ងៃមួយពូកែវចាប់ចិត្ត ស្រលាញ់អ្នកមេម៉ាយម្នាក់ឈ្មោះនាង ម៉ាចាន់ គាត់មានកូនស្រីម្នាក់ ដែរ ឈ្មោះនាងចន្ទី។ ក្រោយមកពូកែវ ក៏រៀបការជាមួយមីងម៉ាចាន់ ១ខែ ក្រោយពេលរៀបការពូកែវមានដំណើរចេញទៅរកស៊ីឯស្រុក ឆ្ងាយ តែមុននឹងទៅពូកែវហៅនាងម៉ារិកាមកផ្តាំ "កូនស្រីពេលឪពុក មិននៅកូនត្រូវចេះស្រលាញ់មីងឯង ឱ្យដូចដែលកូនស្រលាញ់ឪពុក កុំឈ្លោះប្រកែកគ្នា ។ ផ្ដែផ្ដាំរួចពូកែវក៏ចាប់ចេញដំណើរ ។


ក្រោយពីពូកែវ ចេញទៅបាត់មីងចាន់ក៏ហៅនាងចន្ទីជាកូនមកប្រាប់ ដើម្បីរកវិធីយ៉ាងណាឱ្យនាងម៉ារិកា ចេញពីផ្ទះនេះព្រោះគាត់មិនចង់ ចែករំលែកទ្រព្យសម្បត្តិឱ្យនាងឡើយ។ ថ្ងៃក្រោយមកម្តាយ និងកូន តែងតែវាយដំនាងម៉ារីកា - ស្ទើរគ្មានលោះពេល ថែមទាំងបង្ខំឱ្យ នាងបំរើទាំងម្តាយទាំងកូនដូចជាស្រីបំរើទៀតផង ។

មួយខែក្រោយមកទើបពូកែវត្រឡប់មកផ្ទះសម្បែងវិញ លុះឃើញប្ដី ត្រឡប់មកវិញមីងម៉ាចាន់ ក៏ចាប់ផ្តើមនិយាយមួលបង្កាច់បង្អួចពីនាង ម៉ារិកាប្រាប់ប្តី តែពូកែវនៅស្ងៀមហើយហៅកូនឱ្យរៀបចំបាយទឹក រួចក៏ចូលសម្រាកទៅ ។ ... ប៉ុន្មានថ្ងៃក្រោយមកពូកែវក៏ចេញដំណើរ ទៅម្តងទៀត គាត់បានហៅប្រពន្ធកូនមកផ្តែផ្តាំ ព្រមទាំងនិយាយជា មួយមីងចាន់ឱ្យជួយមើលថែទាំកូន និងផ្ទះសម្បែងឱ្យល្អផង។


ថ្ងៃមួយនាងចន្ទី( ឃើញនាងម៉ារិកា ស្លៀកពាក់ខោអាវស្អាត១ ក៏ច្រណែនរួចហៅ នាងមកវាយធ្វើបាបតាមទំនើងចិត្ត។ ” យើ! នាងមារិកា នរណាឱ្យនាងស្លៀកពាក់ សំពត់អាវល្អៗនេះ? ដឹងទេ! ថាវាជារបស់យើង ឆាប់ដោះវាឱ្យយើងភ្លាមមក” នាងចន្ទីនិយាយបណ្ដើរវាយនាងម៉ារិកាបណ្តើរ រហូតទាល់តែនាងសន្លប់ នាងចន្ទីភ័យ ណាស់ក៏ស្រែកហៅម្ដាយឱ្យមកជួយ ។ ឃើញបែបនេះមីងចាន់ក៏យកទឹកមកជ ចំកណ្តាលមុខនាងមារិកា នាងក៏ភ្ញាក់ដឹងខ្លួនឡើង នាងម៉ារិកា កំសត់ឈឺចុកចាប់ក្នុង ខ្លួនជាពន់ប្រមាណ។


នាងយំផងរំកិលខ្លួនបន្តិចម្ដងៗដើរសំដៅទៅរកអណ្តូងទឹកមួយ នៅពីក្រោយភូមិ ។ ម៉ារីកា អង្គុយសំកុកក្បែរអណ្តូងទឹកតូចចិត្ត និង វាសនាខ្លួនឯង ថាហេតុអ្វីអភ័ព្វ យ៉ាងនេះ! ស្រាប់តែមានដូនចាស់ម្នាក់ ដៃកាន់ឈើច្រត់ សក់វែងសំពោង ភ្នែកធំៗ ធ្មេញបាក់សលំមួយៗ មកសួរនាងថា " មានរឿងអ្វីបានជាចៅមកអង្គុយយំនៅទីនេះ៖ អញ្ចឹង? នាងម៉ារិកា ក៏រៀបរាប់រឿងរបស់ខ្លួនឱ្យយាយស្ដាប់ចប់សព្វគ្រប់ ។ យាយ ចាស់អាណិតនាងជាខ្លាំង ! ហើយហៅនាងឱ្យមកនៅជាមួយគាត់ បានជាគ្នា ។ តាម ផ្លូវយាយចាស់បានផ្ដាំម៉ារិកាថា “បើចៅឃើញ ឬដឹង អ្វីដែលប្លែក ! សូមចៅកុំសួរ និងនិយាយអ្វីផ្តេសផ្តាសឱ្យសោះ បើយាយឱ្យនាងធ្វើអ្វីនាងធ្វើតាមចុះតែហាម ផ្តាច់កុំសួរ ” ។


លុះមកដល់ខ្ទមយាយក៏យកអង្ករ១គ្រាប់ឆ្អឹង១ដុំ ហ្កិចទៅឱ្យនាង គាត់ប្រាប់ថា "ចៅយកវត្ថុនេះទៅចំអិនជាម្ហូបចុះ” ។ នាងហិរិកាឆ្ងល់ ណាស់ចង់ស្ងួរយាយតែមិនហ៊ាន ព្រោះនឹកដល់បណ្ដាំដែលគាត់ប្រាប់ នៅតាមផ្លូវ ហើយក៏ទទួលវត្ថុនោះធ្វើតាមសំដីដែលគាត់បាននិយាយ ។ មួយស្របក់ក្រោយមក វត្ថុទាំង២ក៏ក្លាយទៅជាម្ហូបអាហារយ៉ាង ឈ្ងុយឆ្ងាញ់ ។ ម្ហូបនេះពិតជាឆ្ងាញ់ណាស់លោកយាយ “ម៉ារិកានិយាយ យាយចាស់ញញឹមហើយនិយាយជាមួយនាងថា បើឆ្ងាញ់ចៅញុំាឱ្យ ច្រើនចុះ នឹងអាលសម្រាក ។


ក្រោយពីបរិភោគរួចទាំង២នាក់ក៏នាំគ្នាចូលនិន្រ្ទាទល់មុខគ្នាលុយប៉ ជ្រៅបន្តិចយាយចាស់ក៏ប្រើវេទមន្តបង្ហុយក្លិនមាត់ស្អុយដូចគម្រង់ តែនាង មារិកាធ្វើមិនដឹង ហើយគេងរហូតទល់ភ្លឺ។ រស់នៅជាមួយខ្លួន ចាស់អស់ជាច្រើនសប្ដាហ៍ម៉ារិកា ក៏សុំយាយ ត្រលប់មកលេងផ្ទះខ្លួន ម្តងយាយក៏អនុញ្ញាតតែមុននឹងទៅយាយចាស់បានឱ្យនាងរើសពងមាន់ ជាច្រើនគាត់ប្រាប់នាងថា "ចៅយកពងមាន់ណាដែលឆ្លើយថាទៅស៊ីម យក ឯពងមាន់ណាដែលឆ្លើយថាមិនទៅកុំយកឱ្យសោះ។ មារិកាក៏ដើរ ចូលទៅកន្លែងទុកពងមាន់រួចសួរវាថា “ពងមាន់តើឯង ព្រមទៅជា មួយយើងទេ? ” ពងមាន់ឆ្លើយថាទៅ ពងខ្លះឆ្លើយថាមិនទៅទេ ឯ នាងក៏រើសយកពងមាន់ណាដែលឆ្លើយថា ទៅដាក់ពេញ១ល្អក៏ត្រលប់ ទៅជួបយាយចាស់វិញ ។



យាយចាស់ក៏ទាញពងមាន់ពីក្នុងល្អី៣ទៅឱ្យនាងហើយ ប្រាប់នាងថា ពងមាន់៣នេះចៅទុកពេលម្តាយចុងរបស់ចៅធ្វើបាបចៅ ត្រូវនឹកដល់ យាយហើយ បោះពងមាន់ទី១. មុនពងមាន់ទី២និងទី៣ ពេលនោះចៅ នឹងឃើញនៅអ្វី ដែលចៅប៉ងប្រាថ្នាហើយ ។ សូមចៅទៅឱ្យបាន សេចក្តីសុខ។ ) នាង ម៉ារិកាក៏លាយាយចាស់ទៅលុះធ្វើដំណើរបាន បន្តិចក៏ចាប់ពងមាន់ទី១បោះទៅនឹងដីពងមាន់បែកខ្ចាយក្លាយជាមាស ពេជ្យ នាងក៏យកពងមាន់បានបន្តគ្នារហូតបានមាសពេញមួយល្អី ម៉ារិកាសប្បាយចិត្តណាស់ នាងអោបស្គ្រីបណ្តើរច្រៀងបណ្ដើរភ្លេចខ្លួន ក៏មកដល់ផ្ទះ ។



ឯនាង ចន្ទី និងម្តាយលុះឃើញម៉ារិកា មកដល់មានអោបកញ្ជើក៏ស្រែក សួរនាងថា ន នាងហិរិកានាងបានស្អី១ល្អីក្នុងដៃ? ” គឺមាសនិងពេទ្យ ណាមីង ” មារិកាឆ្លើយ យីហងហ៊ានលួចគេផង ! ម៉ែចុងស្រែក ។ ដោយខ្លាចម្តាយចុងចោទប្រកាន់ ម៉ារិកា ក៏រៀបរាប់រឿងរ៉ាវដែលនាង បានជួបឱ្យអ្នកទាំងពីរស្តាប់ ។ មីងចាន់ ម្ដាយ ចុងស្ដាប់ហើយមានចិត្ត លោភលន់ចង់បានមាសប្រាក់ដូចនាងដែរ ក៏ប្រាប់ឱ្យនាង ចន្ទី ជាកូនធ្វើតាមដូចដែលមារិកាប្រាប់ នាងចន្ទី ក៏ទៅអង្គុយយំក្បែរអណ្ដូងទឹក ដដែលនោះយាយចាស់ក៏ដើរមកសួរដូចមុន...មានរឿងអ្វីបានជាចៅមក អង្គុយយំ កន្លែងនេះ?" នាងចន្ទីក៏ឆ្លើយថា "ម្ដាយរបស់ខ្ញុំវាយធ្វើបាបខ្ញុំណាស់យាយឥឡូវខ្ញុំ មិនចូលផ្ទះទេ ខ្ញុំសុំទៅផ្ទះយាយដែរ ។



ចន្ទីបែកមុខមាត់ដៃជើង យំស្រែកបង្ហាញម្តាយ ម្តាយក៏សួរទៅកូន “ឯណាមាសកូន? មារិកា និយាយភូតកុហកទាំងអស់មានមាស ពេទ្យឯណា ម៉ែមើលមុខមាត់ដៃជើងខ្ញុំទាំងខ្លួនប្រាណត្រូវរបួសសព្ទ សាច់ ព្រោះតែពងមាន់ទិព្ធ របស់មីស្រីចង្រៃនេះឯង ម៉ែត្រូវតែប្រដៅ វា (នាងចន្ទីនិយាយ) ម្តាយចុងចិត្តអប្រិយជឿតាមសំដីកូនវាយដំនាង ម៉ារិកាឥតប្រណីតាមកំហឹងរបស់គាត់ លោកយាយជួយចៅផង ! ម៉ារីកាស្រែកហើយក៏បោះពងមាន់ទី១និងទី២ព្រមគ្នា។




ពងមាន់ក៏ប្រែក្លាយជារាជរថមួយយ៉ាងស្អាតព្រមទាំងសេនាឆ្វេងស្ដាំ ស្រីប្រុសជាច្រើនឈរតំរៀបគ្នាចាំទទួលនាង ពងមាន់ទី៣ត្រូវនាង បោះ ទៀតក៏ចេញព្រះរាជបុត្រាស្រស់សង្ហារមួយព្រះអង្គទ្រង់ញញឹម ចុះមកកាន់ដៃនាងថ្នម ១. ឃើញបែបនេះនាងចន្ទីនិងម្ដាយភ័យស្ទើរ លោះ ព្រលឹងក៏រត់មកក្រាប សំពះសុំទោសអ្នកទាំង២ ហិរិកា បានផ្ដាំ ទៅម្តាយចុងថា “ សូមមីងយកមាសរបស់ខ្ញុំទុកប្រើប្រាស់ចុះហើយ ជួយថែរក្សាឪពុកខ្ញុំផង បើមានឱកាសល្អ ខ្ញុំនឹងមកលេងអ្នកទាំងអស់ គ្នាវិញ ។