រឿង ពងមាន់ទិព្វ
ជាយូរលង់ណាស់ មកហើយ មានគ្រួសារមួយរស់នៅឆ្ងាយដាច់ ស្រយាលពីគេ ។ គ្រួសារនេះមានឪពុកនិងកូនស្រីមួយប៉ុណ្ណោះ ។ ឪពុកឈ្មោះ៖ កែ ឯកូនស្រីឈ្មោះម៉ារិកា។ ថ្ងៃមួយពូកែវចាប់ចិត្ត ស្រលាញ់អ្នកមេម៉ាយម្នាក់ឈ្មោះនាង ចាន់ គាត់មានកូនស្រីម្នាក់ ដែរ ឈ្មោះនាងចន្ទី។ ក្រោយមកពូកែវ ក៏រៀបការជាមួយមីងម៉ាចាន់ ១ខែ ក្រោយពេលរៀបការពូកែវមានដំណើរចេញទៅរកស៊ីឯស្រុក ឆ្ងាយ តែមុននឹងទៅពូកែវហៅនាងម៉ារិកាមក។
ក្រោយពីពូកែវ ចេញទៅបាត់មីងចាន់ក៏ហៅនាងចន្ទីជាកូនមកប្រាប់ ដើម្បីរកវិធីយ៉ាងណាឱ្យនាងម៉ារិកា ចេញពីផ្ទះនេះ ព្រោះគាត់មិនចង់ ចែករំលែកទ្រព្យសម្បត្តិឱ្យនាងឡើយ ។ ថ្ងៃក្រោយមកម្តាយ និងកូន តែងតែវាយដំនាងម៉ារិកា ស្ទើរគ្មានលោះពេល ថែមទាំងបង្ខំឲ្យ នាងបំរើទាំងម្តាយទាំងកូនដូចជាស្រីបំរើទៀតផង ។
មួយខែក្រោយមកទើបពូកែវត្រឡប់មកផ្ទះសម្បែងវិញ លុះឃើញប្ដីត្រឡប់មកវិញមីងម៉ាចាន់ ក៏ចាប់ផ្តើមនិយាយមួលបង្កាច់បង្អួចពីនាង ម៉ារិកាប្រាប់ប្ដី តែពូកែវនៅស្ងៀមហើយហៅកូនឱ្យរៀបចំបាយទឹក រួចក៏ចូលសម្រាកទៅ .ប៉ុន្មានថ្ងៃក្រោយមកពូកែវក៏ចេញដំណើរ ទៅម្តងទៀត គាត់បានហៅប្រពន្ធកូនមកផ្តែផ្តាំ ព្រមទាំងនិយាយជា មួយមីងចាន់ឱ្យជួយមើលថែទាំកូន និងផ្ទះសម្បែងឱ្យល្អផង។
ថ្ងៃមួយនាងចន្ធី ឃើញនាងម៉ារិកា ស្លៀកពាក់ខោអាវស្អាត១ ក៏ច្រណែនរួចហៅ នាងមកវាយធ្វើបាបតាមទំនើងចិត្ត ។ ” យើ! នាងម៉ារិកា នរណាឱ្យនាងស្លៀកពាក់ សំពត់អាវល្អៗនេះ? ដឹងទេ! ថាវាជារបស់យើង ឆាប់ដោះវាឱ្យយើងភ្លាមមក” នាងចន្ទីនិយាយបណ្ដើរវាយនាងម៉ារិកាបណ្តើរ រហូតទាល់តែនាងសន្លប់ នាងចន្ទីភ័យ ណាស់ក៏ស្រែកហៅម្ដាយឱ្យមកជួយ ។ ឃើញបែបនេះមីងចាន់ក៏យកទឹកមកជន ចំកណ្តាលមុខនាងម៉ារិកា នាងក៏ភ្ញាក់ដឹងខ្លួនឡើង នាងម៉ារិកា កំសត់ឈឺចុកចាប់ក្នុង ខ្លួនជាពន់ប្រមាណ។
នាងយំផងរំកិលខ្លួនបន្ដិចម្ដងៗដើរសំដៅទៅរកអណ្តូងទឹកមួយ នៅពីក្រោយភូមិ ។ ម៉ារិកា អង្គុយសំកុកក្បែរអណ្តូង នឹកតូចចិត្ត និង វាសនាខ្លួនឯង ថាហេតុអ្វីអភ័ព្វ យ៉ាងនេះ! ស្រាប់តែមានដូនចាស់ម្នាក់ ដៃកាន់ឈើច្រត់ សក់វែងសំពោង ភ្នែកធំៗ ធ្មេញបាក់សល់មួយៗ មកសួរនាងថា "មានរឿងអ្វីបានជាចៅមកអង្គុយយំនៅទីនេះ៖ អញ្ចឹង? នាងម៉ារិកា ក៏រៀបរាប់រឿងរបស់ខ្លួនឱ្យយាយស្ដាប់ចប់សព្វគ្រប់ ។ យាយ ចាស់អាណិតនាងជាខ្លាំង ហើយហៅនាងឱ្យមកនៅជាមួយគាត់ បានជាគ្នា - តាម ផ្លូវយាយចាស់បានផ្ដាំម៉ារិកាថា “បើចៅឃើញ ឬដឹង អ្វីដែលប្លែក សូមចៅកុំសួរ នឹងនិយាយអ្វីផ្តេសផ្តាសឱ្យសោះ បើយាយឱ្យនាងធ្វើអ្វីនាងធ្វើតាមមុខតែហាម ផ្តាច់កុំសួរ ” ។
លុះមកដល់ខ្ទមយាយក៏យកអង្ករ១គ្រាប់ឆ្អឹង១ដុំ ហ្កិចទៅឱ្យនាង គាត់ប្រាប់ថា "ចៅយកវត្ថុនេះទៅចំអិនជាម្ហូបចុះ” នាងម៉ារិកាឆ្ងល់ ណាស់ចង់សួរយាយតែមិនហ៊ាន ព្រោះនឹកដល់បណ្ដាំដែលគាត់ប្រាប់ នៅតាមផ្លូវ ហើយក៏ទទួលវត្ថុនោះធ្វើតាមសំដីដែលគាត់បាននិយាយ ។ មួយស្របក់ក្រោយមក វត្ថុទាំង២ក៏ក្លាយទៅជាម្ហូបអាហារយ៉ាង ឈ្ងុយឆ្ងាញ់។ ម្ហូបនេះពិតជាឆ្ងាញ់ណាស់លោកយាយ “ម៉ារិកានិយាយ” យាយចាស់ញញឹមហើយនិយាយជាមួយនាងថា បើឆ្ងាញ់ចៅ ឱ្យ ច្រើនចុះ នឹងអាលសម្រាក” ។
ក្រោយពីបរិភោគរួចទាំង២នាក់ក៏នាំគ្នាចូលនិន្រ្ទាទល់មុខគ្នាលុះយប់ ជ្រៅបន្តិចយាយចាស់ក៏ប្រើវេទមន្តបង្កួយក្លិនមាត់ស្អុយដូចគម្រង់ តែនាង មារិកាធ្វើមិនដឹង ហើយគេងរហូតទល់ភ្លឺ។ រស់នៅជាមួយដូន ចាស់អស់ជាច្រើនសប្ដាហ៍ម៉ារិ ក៏សុំយាយ ត្រលប់មកលេងផ្ទះខ្លួន ម្តងយាយក៏អនុញ្ញាតតែមុននឹងទៅយាយចាស់បានឱ្យនាងរើសពងមាន់ ជាច្រើនគាត់ប្រាប់នាងថា “ ចៅយកពងមាន់ណាដែលឆ្លើយថាទៅស៊ឹម យក ឯពងមាន់ណាដែលឆ្លើយថាមិនទៅកុំយកឱ្យសោះ ។ ម៉ារិកាក៏ដើរ ចូលទៅកន្លែងទុកពងមាន់រួចសួរវាថា “ពងមាន់តើឯង ព្រមទៅជា មួយយើងទេ? ពងមាន់ឆ្លើយថាទៅ ពងខ្លះឆ្លើយថាមិនទៅទ ឯ នាងក៏រើសយកពងមាន់ណាដែលឆ្លើយថា ទៅដាក់ពេញ១ល្អីក៏ត្រលប់ ទៅជួបយាយចាស់វិញ ។
យាយចាស់ក៏ទាញពងមាន់ពីក្នុងល្អីញទៅឱ្យនាងហើយ ប្រាប់នាងថា "ពងមាន់ពានេះចៅទុកពេលម្តាយចុងរបស់ចៅធ្វើបាបចៅ ត្រូវនឹកដល់ យាយហើយ បោះពងមាន់ទី១. មុនពងមាន់ទី២និងទី៣ ពេលនោះចៅ នឹងឃើញនៅអ្វី ដែលចៅប៉ងប្រាថ្នាហើយ ។ សូមចៅទៅឱ្យបាន សេចក្តីសុខ នាង ម៉ារិកាក៏លាយាយចាស់ទៅលុះធ្វើដំណើរបាន បន្តិចក៏ចាប់ពងមាន់ទី១បោះទៅនឹងដីពងមាន់បែកខ្ចាយក្លាយជាមាស ពេទ្យ នាងក៏យកពងមាន់បោះបន្តគ្នារហូតបានមាសពេញមួយល្អី ម៉ារិកាសប្បាយចិត្តណាស់ នាងអោបស្គ្រីបណ្តើរ ច្រៀងបណ្តើរភ្លេចខ្លួន ក៏មកដល់ផ្ទះ ។
ឯនាង ចន្ទី និងម្ដាយលុះឃើញម៉ារិកា មកដល់មានអោបកញ្ជើក៏ស្រែក សួរនាងថា "ន នាងម៉ារិកានាងបានស្អី១ល្អក្នុងដៃ? ” គឺមាសនិងពេទ្យ ណាមីង ” មារិកាឆ្លើយ ” យីហងហ៊ានលួចគេផង ! “ម៉ែចុងស្រែក ។ ដោយខ្លាចម្តាយចុងចោទប្រកាន់ ម៉ារិកា ក៏រៀបរាប់រឿងរ៉ាវដែលនាង បានជួបឱ្យអ្នកទាំងពីរស្តាប់ ។ មីងចាន់ ម្ដាយ ចុងស្ដាប់ហើយមានចិត្ត លោភលន់ចង់បានមាសប្រាក់ដូចនាងដែរ ក៏ប្រាប់ឱ្យនាង ចន្ទី ជាកូនធ្វើតាមដូចដែលម៉ារិកាប្រាប់ ។ នាងចន្ទី ក៏ទៅអង្គុយយំក្បែរអណ្តូងទឹក ដដែលនោះយាយចាស់ក៏ដើរមកសួរដូចមុន មានរឿងអ្វីបានជាចៅមក អង្គុយយំ កន្លែងនេះ? " នាងចន្ទីក៏ឆ្លើយថា "ម្ដាយរបស់ខ្ញុំវាយធ្វើបាបខ្ញុំណាស់យាយឥឡូវខ្ញុំ មិនចូលផ្ទះទេ ខ្ញុំសុំទៅផ្ទះយាយដែរ ។
យាយចាស់ក៏នាំនាងទៅផ្ទះរបស់គាត់ ពេលឃើញរូបរាងដូនចាស់នាងចន្ទីក៏គិតថា យាយនេះរូបរាងអាក្រក់គួរឱ្យខ្ពើមរអើម” ។ លុះទៅដល់ខ្ទមរបស់យាយចាស់នាង ក៏លាន់មាត់ខ្លាំងៗដោយចិត្ដម៉ាក់ងាយ ចុះខ្ទមយាយឯងអីក៏រហែកធ្លុះធ្លាយអស់ អញ្ចឹង ភ្លៀងមកលេចខ្ទេចហើយ ផ្ទះនេះពិបាកនៅណាស់” ។ យាយចាស់ហើយមាន កំលាំងឯណាធ្វើផ្ទះឱ្យល្អដូចចៅនិយាយនោះ? យាយចាស់ឆ្លើយ” បន្ទាប់មកយាយ ចាស់ក៏យកឆ្អឹង១ដុំ និងអង្ករ១គ្រាប់ហ៊ុចឱ្យនាងយកទៅចំអិនអាហារ។ ស្លាប់យាយ ឱ្យអង្ករ១គ្រាប់អញ្ចឹងធ្វើម៉េចខ្ញុំដាំបាយបានពេញ១ឆ្នាំង? និយាយស្ទើរតែមិនទាន់
ចប់ផង នាងចន្ទីក៏ត្រូវងវត្ថុដែលយាយចាស់ឱ្យថែមទាំងយកជើងជាន់ទៀតផង។
លុះយប់ឡើងយាយចាស់និងនាងចន្ទីនាំគ្នាចូលសម្រាកយាយចាស់បើ វេទមន្តបង្ហើរក្លិនមាត់ដូចសព្វដង នាងចន្ទីធំក្លិនស្អុយក៏ដេកបែរមុខ ចេញពីយាយចាស់រហូតទល់ភ្លឺ។ ដូនចាស់កាត់យល់ភ្លាមថានាងជា ស្រីខាតល័ក្ខមិនដូចនាងម៉ារិកាទេ។ ព្រឹកឡើងនាងចន្ធីក៏ប្រាប់ ដូនចាស់ ថា " យាយខ្ញុំចង់ទៅផ្ទះវិញយាយក៏ប្រាប់នាងឱ្យទៅយក ពងមាន់ដូច នាង មារិកាដែរ តែដោយចិត្តលោភលន់នាងចន្ទីប្រមូលពងមាន់យក ទាំងអស់ទោះវាឆ្លើយថាទៅឬមិនទៅក៏ដោយ ។ នាងចខ្ទី ក៏ទូល ពងមាន់១ល្អី ដើរទៅផ្ទះវិញធ្វើប្រងើយមិនខ្ចីលាដូនចាស់ - មួយម៉ាត់ ឡើយ មកដល់ពាក់កណ្ដាលផ្លូវ នាងចន្ទីក៏ចាប់ពងមាន់ទី១ បោះ ពងមាន់បែកខ្ចាយក្លាយជាសត្វពស់ នាងក៏បោះពងទី២ ទី៣....ពស់ ជា ច្រើនក្បាលបានដេញចឹកនាង សល់ពងមួយនាងចន្ទីបានកាន់ជាប់នៅ នឹងដៃ លុះរត់បានឆ្ងាយបន្តិចនាងចន្ទីក៏បោះពងដែលកាន់ក្នុងដៃ ស្រាប់ តែចេញរំពាត់ខ្សែតីដេញវៃនាង រហូតដល់ផ្ទះទើបបាត់ស្រមោល ។
0 Comments:
Post a Comment