ព្រះកែវ និងព្រះនាង ចៅ ចូលក្នុងព្រះរាជវាំងហើយ ក៏ទ្រង់ក្រាបបង្គំថ្វាយមាន់ទៅ ព្រះបិតា។ ពេលព្រះបិតាទតឃើញមាន់ស្ទាវទាបតូចពេក ក៏រន្ធត់ព្រះទ័យស្លេកស្លាំង ព្រះភក្ត្រមួយរំពេច។ ស្ដេចមានព្រះបន្ទូលថា “មាន់តូចបែបហ្នឹងធ្វើម៉េចនឹងជល់ឈ្នះគេ ទៅ”។ ព្រះនាង ពៅ ទូលថា “សូមព្រះបិតាកុំព្រួយព្រះទ័យឱ្យសោះ ព្រះបិតាប្រាកដជា ផុតទុក្ខកង្វល់ដោយសារតែមាន់នេះ”។ ព្រះអង្គទ្រង់ស្ងៀមហើយត្រាស់ឱ្យពួកសេនា អាមាត្យនាំដំណឹងទៅប្រាប់ស្ដេចសៀមឱ្យគេយកមាន់មកចុះព្រោះដល់ពេលប្រកួតហើយ។
ភាគីស្តេចសៀមគ្រាន់តែឃើញ មាន់ព្រះនាង ពៅ ភ្លាមក៏នាំគ្នាហោ សប្បាយ។ ព្រះនាង ពៅ ដាក់មាន់ ចូលក្នុងសង្វៀន មាន់ស្ទាវលោតផ្លោត ទៅប៉ប៉ុកដីហាក់ដូចជាមាន់ញីមិនចេះ ជល់។ ចំណែក អារំដួល ស្មានថា មាន់ញីក៏រត់សំដៅទៅជាន់។ ពួកពល សៀមស្រែកថា “ជាន់ទៅ អារំដួល ជាន់ឱ្យអស់ចិត្តទៅ”។ មាន់ ព្រះគោ ងើបក្រេស លោតទៅធាក់ឮសូរតឹង។ ពួកពលសៀមភ្ញាក់ស្ទើររលត់ធាតុ ។ ព្រះ រាមា ក្រោកឡើង ស្រែកថា “ម្តងនេះអញរួចខ្លួនហើយ នេះបានចំជាកូនស្រីមាសឪពុកមែន”។ ចំណែក ស្ដេចសៀមមុខខ្មៅអែរកផ្លូវទៅសំពៅវិញមិនចង់ឃើញ។ ស្ដេចសៀមដើរបណ្តើរគិត បណ្តើរថា "មកពីមន្តសិល្បវិជ្ជាទេដឹង ខ្មោចអាមាន់ស្រែអីពូកែយ៉ាងហ្នឹង ដូចជាមិន ចង់ជឿសោះ? អញនឹងរកវិធីសងសឹកឱ្យទាល់តែបាន”។ ថ្លែងពីព្រះបាទ រាមាធិបតី និង ព្រះនាង បុទុមា ពេលទ្រង់ជ្រាបថា ទទួលជោគជ័យហើយក៏ស្ទុះទៅឱបក្រសោប បុត្រទាំងពីរហើយរៀបអភិសេក ព្រះកែវ ជាស្តេចគ្រប់គ្រងក្នុងនគរនោះ។ ចំណែក បងៗទាំងបួនអង្គក៏បានសុំទោសព្រះនាង ពៅ នូវកំហុសឆ្គងរបស់ខ្លួនដែរ។
និយាយពីស្តេចសៀមកើតទុក្ខ ទោមម្នេញឥតស្រាកស្រាន្ត ទើប រៀបក្បួនដំរីចេញដំណើរទៅនគរ តក្កសិលា ហើយធ្វើពន្លាជ័យនៅ ក្រៅក្រុង រួចនាំព្រះរាជសារទៅ ថ្វាយព្រះ រាមាៗជ្រាបហើយក៏ចាត់ រាជបម្រើឱ្យទៅទូល ព្រះកែវៗក៏ ទៅពិភាក្សាជាមួយ ព្រះគោៗក៏ ទទួលភារកិច្ចនេះ។ កាលបើដល់ថ្ងៃកំណត់ហើយ ព្រះគោ ក៏និម្មិតជាដំរី។ ស្ដេចសៀម ដាក់ខសន្យានឹង ព្រះកែវ ថា “យើងដាក់ដំរី២០ចុះ (១៦០ក្បាល)” ព្រះកែវ ត្រាស់ថា "ចង់ដាក់ប៉ុន្មានក៏គ្មានបញ្ហាដែរ ព្រោះយើងមានដំរីគ្រប់តាមតម្រូវការ”។ ស្តេច សៀមបញ្ជាឱ្យយកដំរី អាគីរីកំពូលពេជ្រ បើកការប្រយុទ្ធ។ គ្រាន់តែចាប់ផ្តើមភ្លាម ដំរី ស្ដេចសៀមស្ទុះទៅព្រេចដំរី ព្រះគោ ឮសូរដូចរន្ទះខែចេត្រ គឺវាស្ទុះខ្លាំងពេកមិនបាន ប្រយ័ត្ន។ ដំរី ព្រះគោ គេចផុតធ្វើឱ្យវាជ្រុលភ្លាត់ស្នៀតដួលគ្រេងក្រោកពុំរួច ដំរី ព្រះគោ សង្កត់ភ្លុកផ្ទប់ទៅនឹងដី។ អាគីរីកំពូលពេជ្រ ខំប្រឹងរើឡើងទក់ស្មៅតែរើពុំរួច លិចផោមឮសូរផូងដូចផ្ទុះមីន ចេញអាចម៍ខ្នាតត្រូវអ្នកមើលពេញមុខ។
ស្ដេចសៀមឱនមុខចុះទូល ព្រះកែវ ថា “យើងរាល់គ្នាមុខជាព្រាត់ប្រាសប្រពន្ធកូន មិនខាន សូមទ្រង់រឹបអូសយកដំរី២០ចុះនេះចុះ តែព្រះអង្គដោះលែងពួកទូលបង្គំឱ្យ ទៅស្រុកវិញទៅ នេះជាព្រះគុណដ៏មហិមារកអ្វីប្រៀបពុំបានឡើយ”។ ព្រះកែវ តបថា “មិនថ្វីទេ ឥឡូវយើងយកតែដំរី២០ចុះទេ ព្រះចៅអាចនាំគ្នាត្រឡប់ទៅស្រុកវិញបាន ហើយ”។ ព្រះចៅក្រុងសៀមព្រមទាំងពួកសេនាសប្បាយចិត្តណាស់ ព្រោះបានត្រឡប់ ទៅស្រុកវិញ។ បន្ទាប់ពីនោះមក ព្រះចៅសៀមប្រជុំអស់មន្ត្រីសេនារកមធ្យោបាយ យ៉ាងណាដើម្បីផ្ចាញ់ស្ដេចនគរតក្កសិលាឱ្យបាន។ ស្ដេចសៀមបញ្ជារាជបម្រើស្វែងរក អ្នកបច្ចេកទេសដែលចេះធ្វើគោយន្ត។ លុះការងារបានសម្រេចហើយ ស្តេចក្រុងសៀម មានសោមនស្សរីករាយជាខ្លាំងធ្វើដំណើរទៅនគរតក្កសិលាទៀត។
ស្ដេចសៀមដែលមានមហិច្ឆិតាលោភលន់ បានចាត់តាំងឱ្យ រាជបុរសនាំចុតហ្មាយទៅថ្វាយព្រះមហាក្សត្រនគរតក្កសិលា។ ព្រះកែវ ជ្រាបច្បាស់ហើយក៏យាងទៅជួប ព្រះគោ រៀបរាប់ អំពីបំណងរបស់ស្ដេចសៀម។ ព្រះគោ ទ្រង់ឈ្វេងយល់ដោយ បញ្ញាញាណប្រាប់ ព្រះកែវ ថា “ប្អូនកែវអើយ! ពេលនេះយើង ត្រូវព្រាត់ប្រាសនិរាសចាកស្រុកហើយ ព្រោះគោនេះមិនមែនជា គោធម្មតាទេ វាគឺជាគោយន្តដែលធ្វើអំពីដែក បងជល់មិនឈ្នះ គេទេ នេះជាកម្មអកុសលកំរិតវាសនាឱ្យយើងទទួលមិនអាច គេចវេះបានឡើយ”។ ព្រះកែវ និងព្រះនាង ពៅ ទ្រង់គិត ភ័យឥតឧបមា។ ព្រះកែវ ខំទប់ស្មារតីប្រមូលនូវសេចក្តីក្លាហាន ហើយទ្រង់យាងទៅព្រះពន្លាជ័យ។
ស្ដេចសៀមក៏ដង្ហែគោយន្តមកកាន់ទីលានសង្វៀនដោយក្តីសោមនស្ស។ ព្រះគោ ប្រាប់ប្អូនថា “ឱប្អូនទាំងពីរអើយ! នៅពេលបងចូលទៅដល់ទីលានប្រយុទ្ធហើយ ចូរ ប្អូនរកឱកាសតោងកន្ទុយបងឱ្យជាប់។ ការតោងនេះមិនត្រូវធ្វេសប្រហែសឡើយ ហើយចូរកាន់តំណមកុំងាកក្រោយឱ្យសោះ”។ ឯស្តេចសៀមពេលឃើញ ព្រះកែវ នាំ ព្រះគោ ចូលទៅដល់ទីលានភ្លាម ក៏មានចិត្តនឹកអរព្រួចលួចលាក់គំនិតគិតថា “ពេលនេះនគរតក្កសិលាប្រាកដជាបានមកអញហើយ ដូច្នេះអញត្រូវទទួលគេឱ្យ គួរសមបន្តិច”។
ចំណែក ព្រះគោ ខ្សឹបប្រាប់ ព្រះកែវ ថា “ចូរប្អូនទៅធ្វើកិច្ចសន្យាសារជាថ្មី តែ កុំភ្នាល់ដាក់នគរឱ្យសោះ នាំឱ្យប្រជារាស្ត្រជ្រួលច្របល់ដោយសារតែយើងពីរនាក់ បើយ៉ាងណាៗតែយើងពីរនាក់បានហើយ។ ព្រះកែវ ក៏ទៅជួបស្ដេចសៀមសុំផ្លាស់ប្តូរ កិច្ចសន្យាតាម ព្រះគោ បង្គាប់។ ការប្រកួតបានចាប់ផ្តើមបើកឆាកប្រយុទ្ធ ភាគីខាង ស្តេចសៀមក៏មូលខ្ចៅបញ្ជាភ្លាម។ គោយន្តក៏ដើរតំរង់ទៅរក ព្រះគោ។ ឃើញ ហើយក៏សេកមន្តអាគមរួចស្ទុះចូលទៅល្បងលេងចេស្ដា។ ព្រះគោ បោលទង្គិចគ្មាន ញញើត តែគោសិប្បនិម្មិតគ្មានខ្នើតជុចត្រង់ណាឡើយ ព្រះគោ ក៏ខំមុជឆ្លុះពីខាង ក្រោមក៏មិនរង្គើ ព្រះគោ ខំប្រឹងរាយមន្តអាគមគាថារួចមុជឆ្លុះម្តងទៀតព្រមទាំងឆ្លៀត ស្រែកប្រាប់ព្រះកែវថា “ប្អូនអើយបងអស់កំលាំងណាស់”។ ព្រះកែវ បានឮច្បាស់នូវ វាចាបងហើយក៏ចាប់ហត្ថាមហេសីស្រវាតោងកន្ទុយបងយ៉ាងមាំតាមបណ្តាំព្រះគោ។
ថ្លែងពី ព្រះកែវ ដែលចូលទៅក្នុងព្រៃដើម្បីស្វែងរក ព្រះគោ ។ ព្រះអង្គទ្រង់ ព្រះកន្សែងទន្លឹះខ្សឹកខ្សួលមានទុក្ខផ្ទួនៗ ណាមួយព្រាត់ម្ចាស់បង ណាមួយព្រួយបារម្ភ លើមហេសីមិនដឹងជាត្រូវពួកសៀមចង្រៃធ្វើបាបយ៉ាងម្ដេចម្កាទៅហើយទេ។ ថ្លែងពី ព្រះគោ ដែលប្រឹងហោះបោះពួយជ្រែកអាកាសវិញ បន្ទាប់ពីបានដឹងថាប្អូនទាំងពីរ បាត់អស់ពីខ្លួនហើយ ក៏កើតទុក្ខព្រួយឥតស្រាកស្រាន្តនឹកគិតថា “ឱប្អូនកែវអើយ! ប្អូន ធ្លាក់ទៅហើយ តើប្អូនរងទុក្ខយ៉ាងណា?” ព្រះគោ ក៏ហោះបកក្រោយដើម្បីរកមើល ប្អូន។ ពេលមកដល់ដើមជ្រៃក៏ស្រាប់តែឃើញ ព្រះកែវ កំពុងផ្ទំលក់។ ព្រះគោ ដាស់ ប្អូនឱ្យភ្ញាក់ឡើង។ ព្រះកែវ ឃើញម្ចាស់បងហើយក៏ស្ទុះក្រោកឡើងសួររកមហេសី។ ព្រះគោ ទ្រង់បញ្ញាញាណក៏ប្រាប់ប្អូនថា “ចូរប្អូនកុំគិតទៀតអី ប្អូនស្រីផុតទុក្ខហើយ ព្រោះកាលណោះព្រះឥន្ទ្របានចុះមកជប់រូបនាងជាបដិមាថ្ម រួចនាំយកព្រលឹងនាង ទៅសោយសុខនៅឯឋានសួគ៌។ ឥឡូវចូរប្អូនរំសាយក្តីទុក្ខសោកទៅ យើងនៅទីនេះ ទៀតមិនបានទេ ពួកសៀមមកតាមចាប់យើងឥឡូវហើយ”។ ពោលរួច ព្រះគោ ក៏ឱ្យ ព្រះកែវ តោងកន្ទុយហោះទៅមុខទៀត។ លុះទៅដល់ភ្នំស្រួចមួយធំខ្ពស់ស្កឹមស្កៃ ព្រះគោ ក៏បន្ទាបខ្លួនចុះរួចចូលទៅក្នុងរូងភ្នំនោះ ដើម្បីស្នាក់អាស្រ័យនៅព្រោះយល់ថា ជាជម្រកដែលមានសុវត្ថិភាព។
សេះត្រឹមនេះនិយាយអំពីហ្វូងពួកសៀមវិញ ពេល ពេលដែលឃើញគោហោះក៏មាន ការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាំងពីកើតមកមិនដែ នដែលឃើញគោណាចេះហោះទេ។ ស្តេចសៀមបញ្ជាឱ្យពួកពលរត់ដេញចាប់ ចាប់ ព្រះកែវ តែដោយសារបារមី ព្រះកែវ ពួកសៀមរកមិនឃើញក៏ត្រលប់ទៅស្រុកវិ សេះវគ្គនេះមិនទាន់ចែងងាក មកថ្លែងអំពី ព្រះគោ ព្រះកែវ ដែលប្រថាប់នៅក្នុទិសទី នៅក្នុងរូងភ្នំស្រួច។ ដោយសារ បានផ្សព្វផ្សាយមេ យមេត្តាធម៌ទៅគ្រប់ទិសទី ទីធ្វើឱ្យភោគផល ប្រជា គុណបារមីចេស្តាព្រះអង្គ មានស្រូវអង្ករព្រមទាំងផល្លានុផលសព្វសារពើសម្បូរហូរហៀរឥតខ្វះ។ ឡើយ។ ព្រះ រាស្ត្រក៏បានសេចក្តីសុខក្សេមក្សាន្តមិនព្រួយបារម្ភមានជំងឺដង្កាត់អ្វីឡើយ អង្គក៏ផ្សាយមេត្តាធម៌នេះចូលទៅដល់ស្រុកសៀមទៀត ដូច្នេះពួកសៀម សៀមបាន សេចក្តីសុខសម្បូរសប្បាយដូចតក្កសិលាដែរ។ ភោគផលចម្រើនខុសពីធម្មតានេះ ធ្វើឱ្យពួកសៀមមានការងឿងឆ្ងល់គ្រប់ៗគ្នា។ ស្ដេចសៀមក៏មានចំណាប់អារម្មណ៍ ដែរ ព្រោះដើមស្វាយនៅជិតវាំងម៉េចក៏ផ្លែខុសរដូវដូច្នេះ។ បន្ទាប់មកស្ដេចបាន ឱ្យគេទៅហៅ ហៅហោរាមកទស្សន៏ទាយមើល។ តារ បមើល។ តាហោរទូលថា "តាមជើងលេ ឆ្លើយថា ល្អណាស់ ត្បិតមានអ្នកមានបុណ្យដែលភ្នាល់គោពីថ្ងៃមុនឥ រុនឥឡូវគង់នៅ ច្រកភ្នំក្នុងនគរតក្កសិលាកំពុងផ្សាយមេ សិលាកំពុងផ្សាយមេត្តាបារមី។ បើប្រ បើព្រះអង្គយាង យាងទៅចាប់អ្នក "។ មានបុណ្យនោះនៅពេលនេះ លនេះ នឹងចាប់បានជាក់ជាមិនខាន”
ព្រះចៅសៀមសណ្តាប់ហើយមានចិត្តសោមនស្សណាស់ ទើបបញ្ជាឱ្យរៀបក្បួន ទ័ពយ៉ាងគគ្រឹកគគ្រេងចេញដំណើរទៅកាន់ភ្នំស្រួច។ ពេលទៅដល់ភ្នំនោះ ព្រះចៅ ពិនិត្យឃើញថា រុក្ខជាតិទាំងឡាយមានសម្រស់ល្អត្រកាល អ្នកមានបុណ្យប្រាកដជានៅ ក្នុងរូងភ្នំនេះហើយ ទើបបញ្ជាឱ្យពួកពលឡោមព័ទ្ធភ្នំនេះយ៉ាងប្រុងប្រយ័ត្ន។ ព្រះគោ ប្រាប់ ព្រះកែវ ថា “ប្អូនកែវអើយ! ពេលនេះគ្រោះចង្រៃមកដល់ទៀតហើយ ព្រោះ ពួកសៀមបានព័ទ្ធភ្នំជុំជិតអស់ទៅហើយ។ ដូច្នេះចូរប្អូនតោងកន្ទុយបងឱ្យជាប់ យើង នឹងហោះចេញទៅឥឡូវនេះ”។ គ្រាន់តែស្ដេចសៀមឃើញ ព្រះគោ ហើយក៏ស្រែក ប្រាប់ពួកពលថា “នែវើយ! នៅជិតនេះទេ សម្រុកចូលចាប់ឱ្យបានកុំឱ្យរត់រួច។ ពេល នោះ ព្រះគោ ហោះបំបាក់ព្រៃធ្វើឱ្យដើមឈើនានាបាក់សង្កត់ពួកពលសៀមស្លាប់ រណូករណែល។ ព្រះគោ ហោះនាំ ព្រះកែវ ទៅដល់បន្ទាយលង្វែកដែលហ៊ុំព័ទ្ធទៅ ដោយព្រៃឫស្សីក្រាស់ឃ្លីក។ ព្រះគោ បានប្រាប់ ព្រះកែវ កុំឱ្យទៅណាឆ្ងាយឱ្យសោះ ក្រែងមានអាសន្នមកដល់នាំឱ្យបែកគ្នាទៀត។
ព្រះចៅសៀមញ័រសាច់ព្រោះចាប់ ព្រះគោ ព្រះកែវ ពុំបានទើបនាំពលដែលនៅ
សេសសល់ជិះដំរីធ្វើដំណើរត្រលប់ទៅស្រុកវិញ។ ព្រះចៅខឹងនឹងតាហោរណាស់ក៏ស្តី
បន្ទោសតាហោរឥតប្រណី។ តាហោរភ័យណាស់រហ័សទូលព្រះចៅថា "សូមព្រះករុណា
អត់ទោសឱ្យទូលបង្គំផង ថ្ងៃក្រោយព្រះអង្គប្រាកដជាចាប់បាន ព្រះគោ ព្រះកែវ បាន
ជាដាច់ខាត។ សូមព្រះអង្គលើកទ័ពទៅម្តងទៀតចុះ ទូលបង្គំក៏ទៅដែរដើម្បីស
ការណ៍ឱ្យច្បាស់នឹងភ្នែក។ បើខុសទៀតទូលបង្គំនឹងកាត់ក្បាលដោតនៅចុងសីមាចុះ”
ព្រះចៅសៀមសណ្តាប់ហើយយល់ថាជាការគួរ ក៏លើកលែងទោសឱ្យតាហោរ។
អស់រយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃដែល ព្រះគោ ព្រះកែវ កំពុងប្រថាប់នៅបន្ទាយ លង្វែក។ ស្ដេចសៀមនាំទ័ពទៅទីនោះ រិះរកមធ្យោបាយដើម្បីកាប់ដើមឫស្សីចេញ។ តាហោរទូលព្រះអង្គថា “ត្រូវបាញ់ប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីនេះ ពេលរាស្ត្រខ្មែរ ឃើញប្រាក់នេះភ្លាម ប្រាកដជានាំគ្នាកាប់ឆ្កាព្រៃឫស្សីយកប្រាក់ដួងនេះជាមិនខាន ឡើយ។ ទីបំផុតព្រៃឫស្សីត្រូវបានអន្តរាយអស់ ឯប្រាក់ដែលបាញ់ចូល ទុកជាឈ្នួលកាប់ ផ្កាដូច្នោះដែរ។ បន្ទាប់មក អាមាត្យក៏ទៅថ្វាយដំណឹងនេះដល់ព្រះចៅក្រុងសៀមៗក៏ រៀបចំព្យុះហយាត្រាទ័ពមកម្តងទៀត។
រីឯ ព្រះគោ លុះឃើញព្រៃឫស្សីវាលអស់ក៏ប្រាប់ប្អូនថា “ប្អូនកែវអើយ! ពេលនេះ គ្រោះថ្នាក់បានមកដល់ទៀតហើយ។ ដូច្នេះយើងត្រូវតែភៀសខ្លួនចេញពីទីនេះជា ប្រញាប់” ថារួច ព្រះគោ ក៏នាំប្អូនហោះសំដៅទៅភ្នំអដ្ឋរស្សហៅ ភ្នំឧដុង្គ។ ចំណែក ក្បួនទ័ពសៀមក៏មកដល់បន្ទាយលង្វែកក៏ឃើញព្រៃឫស្សីវាលស្រឡះមានចិត្តរីករាយ ណាស់ បញ្ជាឱ្យពួកពលសម្រុកចូលទៅ តែមិនបានដូចបំណងឯណា ព្រះគោ ព្រះកែវ បានចាកចេញពីទីនេះបាត់ទៅហើយ។ តាហោរថ្វាយទំនាយថា "បពិតមហារាជ បួនថ្ងៃ ទៀតទើបចាប់ ព្រះគោ ព្រះកែវ បានក្រាបទូល ឥឡូវពួកគេនៅភ្នំអដ្ឋរស្សឯណោះ”។
ឱ្យពលធ្នូស្នាប្រចាំការនៅជើងភ្នំ ទ័ពស្រួចចូលវាយលុកឮសន្លឹកកក្រើកឌ័រដី។ ថ្លែងពី ព្រះគោ វិញក៏បានដឹងច្បាស់ថា គ្រោះអាក្រក់បានមកដល់ក៏ប្រាប់ ព្រះកែវ ថា "ប្អូន កែវអើយ! ពេលនេះយើងប្រហែលជាគេចមិនផុតពីដៃគេឡើយព្រោះបងអស់កម្លាំង ខ្លាំងណាស់។ ឥឡូវយើងត្រូវប្រែកាយជាសត្វក្របីព្រៃមួយគ្រាសិនចុះ”។ ក្របីទាំងពីរ នាក់បងប្អូនបណ្តើរគ្នាត្រសងចូលក្នុងហ្វូងក្របីព្រៃដើម្បីបន្លំខ្លួន។
ឯពលព្រះចៅសៀមកម្ទេចព្រៃខ្ទេចខ្ទីអស់ តែមិនឃើញ ព្រះគោ ព្រះកែវ ឡើយ។ ស្តេចក៏សួរទៅតាហោរៗថ្វាយទំនាយថា “សូមព្រះអង្គកុំព្រួយព្រះទ័យឱ្យសោះ ថ្ងៃនេះ យើងនឹងចាប់បានអ្នកមានបុណ្យនេះមិនខានទេព្រះអង្គ។ ពេលនេះ អ្នកមានបុណ្យទាំង ពីរអង្គកំពុងប្រែកាឡាទៅជាសត្វក្របីព្រៃ។ ដូច្នេះសូមព្រះអង្គចងព័ត្រយ៉ាងវែងមក ព័ទ្ធសីម៉ាក្របីព្រៃទាំងអស់នេះ។ ពីព្រោះក្របីអ្នកមានបុណ្យកំពុងបន្លំខ្លួនក្នុងហ្វូងក្របី នេះឯង។ កាលណាឡោមព័ទ្ធរួចហើយ សូមទ្រង់ចាត់ឱ្យបាញ់កាំភ្លើងក្នុងភ្លាំងឡើង ដើម្បីឱ្យក្របីផ្អើលរត់បោលពាសពេញស្ទុះលោតកន្លងខ្សែព្រ័ត្រចេញទៅ ឯក្របីមាន បុណ្យវិញមិនហ៊ានលោតកន្លងខ្សែព្រ័ត្រនេះទេព្រះអង្គ ព្រោះខ្លាចសាបមន្តសិល្ប៍ វិជ្ជាការ។ ពេលនោះយើងនឹងចាប់បានអ្នកមានបុណ្យនោះបានដោយងាយ”។ ស្តេច សណ្តាប់ហើយមានចិត្តត្រេកអរកន្លង រួចក៏ចាត់ឱ្យពួកពលធ្វើកិច្ចការនេះ។ លុះធ្វើ ការងារនេះរួចហើយ គេក៏បាញ់កាំភ្លើងលាន់ឮខ្មែរឡើង សត្វក្របីធម្មតារត់បោលចេញ អស់នៅសល់តែក្របីក្លែងក្លាយ។ ព្រះគោ ប្រាប់ប្អូនថា “ពេលនេះយើងរត់ទៅណា មិនរួចទេ បើហោះចេញប្អូនក្លាយជាសត្វក្របីរួចទៅហើយ ណ្ហើយចុះយើងសុខចិត្ត ស្លាប់នៅពេលនេះចុះ បើរស់ក៏ត្រូវនិរាសចាកស្រុកដែរ”។ ពេលនោះពលសៀមចូល ទៅចាប់ក្របីនេះតាមសំរួល។ ឯស្តេចសៀមឈរពីចម្ងាយទះដៃសប្បាយពេញចិត្ត។ ពួកពលយកខ្សែចងក្របីដោយក្តៅចិត្ត ស្តេចទាញខ្សែនិយាយដៀមដាមបញ្ជី ព្រះគោ ព្រះកែវ ព្រមទាំងវាយបែកឈាមហូរសស្រាក់។ ព្រះគោ ព្រះកែវ មិននិយាយស្តីអ្វី ទាំងអស់។ តាហោរទូលព្រះអង្គថា “បពិតមហារាជ សូមព្រះអង្គកុំធ្វើទារុណកម្ម លើអ្នកមានបុណ្យនេះឱ្យសោះ”។
ស្តេចសៀមក៏យកអ្នកមានបុណ្យទៅគង់ក្នុងប្រាសាទយ៉ាងល្អប្រណិត ទើបប្រទេស បានសេចក្តីសុខ ព្រោះអ្នកមានបុណ្យទៅដល់ទីណា ទីនោះប្រាកដជាមានភាពសម្បូរ សប្បាយរុងរឿង ប្រជារាស្ត្របានសេចក្តីសុខផុតរោគាផ្សេងៗ សុភមង្គលកើតមានជា និរន្តតរៀងទៅ។ ព្រះគោ ព្រះកែវ សោយសោករិយោគពន់ពេក។ ព្រះកែវ អង្វរ បងឱ្យរត់ចេញ។ ព្រះគោ ឃាត់ប្អូនថា “ចាំប្រាំពីរថ្ងៃទៀត គឺនៅថ្ងៃពេញបូណ៌មីសឹម រកមធ្យោបាយចេញ”។ ព្រះចៅចូលមកសួរសុខទុក្ខ និងលួងលោម ព្រះគោ ព្រះកែវ សូមអ្នកទាំងពីរកុំបារម្ភអី បើមានខុសឆ្គងត្រង់ណា សូមប្រាប់ទ្រង់មកចុះ។ រាល់ថ្ងៃមាន មនុស្សនៅចាំថែរក្សាព្រះអង្គមិនដែលឱ្យសៅហ្មងអ្វីឡើយ។ ទោះជាទ្រង់រស់នៅប្រកប ដោយផាសុខភាពក៏ពិតមែន ប៉ុន្តែក្នុងចិត្ត ព្រះគោ ព្រះកែវ រឹតតែព្រួយនឹងថ្លែងប្រាប់ អ្នកណាក៏ពុំបាន។
លុះដល់ថ្ងៃពេញបូណ៌មី ព្រះគោ ព្រះកែវ រង់ចាំសេនាដេកលក់អស់ហើយក៏នាំ គ្នាហោះចេញទាំងយប់ទៅដល់កន្លែងមួយ។ ប៉ុន្តែនៅយប់នោះ អាកាសធាតុមិន អនុគ្រោះឱ្យសោះ។ សួរផ្គរលាន់គ្រប់ទិសទី រីឯមេឃក៏ងងឹតស្លុប។ ព្រះគោ ប្រាប់ប្អូន ថា “នេះជាសញ្ញាមិនល្អទេប្អូនកែវ យើងមិនអាចទៅណាឆ្ងាយបានឡើយ”។ ព្រះគោ បន្តទៀតថា “ប្អូនកែវឯងនៅយាមផ្លូវ បងអស់កម្លាំងណាស់ បើបងដេកលក់ដាស់បង ផង”។ ព្រះកែវ យាមយូរពេកក៏លង់លក់នៅក្បែរគល់រាំង។ ទីនោះសព្វថ្ងៃគេហៅថា "បប៉ៃលិន”។ និយាយពីមេបញ្ជាការនាពេលអាធ្រាត្រ បន្ទាប់ពីបាត់ ព្រះគោ ព្រះកែវ ហើយ ទាំងមេទាំងកូនភ្នែកនៅកញ្ចឹងកព្រោះខ្លាចស្ដេចកាត់ទោស។ បន្ទាប់មកក៏ យកពត៌មាននេះទៅក្រាបបង្គំព្រះចៅៗបញ្ជាឱ្យកេណ្ឌប្រជាពលរដ្ឋប្រុសៗពេញកម្លាំង មកចូលរួមព្យុះហយាត្រាចេញដំណើរទៅបប៉ៃលិនទាំងយប់តាមទំនាយហោរា ហើយ ឡោមព័ទ្ធបប៉ៃលិនយ៉ាងហ្មត់ចត់។ ដោយសារគុណបារមី ព្រះគោ ព្រះកែវ ហោះ ភៀសព្រះកាយដោយគ្មានទ័ពណាដឹងឡើយ។
ព្រះគោ ព្រះកែវ បានហោះសំដៅទៅភ្នំសំពៅរួចក៏ពួនសម្ងំនៅទីនោះ។ ឯទ័ពសៀម បានកំទេចព្រៃបប៉ៃលិនអស់ហើយ ក៏នៅតែរក ព្រះគោ ព្រះកែវ មិនឃើញ។ ស្តេច ហៅតាហោរមកទស្សន៍ទាយតាមទម្លាប់ តាហោរទូលថា “អ្នកមានបុណ្យនោះ បើតាម ជើងលេខទៅដល់ភ្នំសំពៅបាត់ទៅហើយ”។ ស្ដេចក៏បញ្ជាទ័ពចេញទៅតាមទៀត។ លុះ បានទៅដល់ភ្នំសំពៅហើយ ស្តេចបញ្ជាទ័ពឱ្យព័ទ្ធព្រៃភ្នំសំពៅ ជាពិសេសត្រូវចាំមើល ឱ្យបានល្អកុំឱ្យ ព្រះគោ ព្រះកែវ ចេញរួច។ ថ្លែងពី ព្រះគោ វិញ ដោយនឿយហត់ និងពួកសៀមតាមចាប់ពេកក៏និយាយប្រាប់ប្អូនថា “ប្អូនកែវអើយ! នេះគឺកម្មពៀរវេរា របស់យើងហើយ វាចេះតែតាមផ្តន្ទាយាយីដល់រូបយើងមិនឈប់ឈរ ពេលនេះ បង នឹងប្រដៅពួកវាឱ្យស្គាល់ដៃម្តង ឥឡូវចូរប្អូនតោងកន្ទុយបងឱ្យជាប់កុំប្រហែសឱ្យ សោះ”។ ចំណែកពួកពលសៀមវិញស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងដើម្បីចាប់ ព្រះគោ ព្រះកែវ ។
ព្រះគោ ឮសម្លេងស្រែកខ្ទរខ្ទារ និងឃើញពួកវាដើរចូលមកកាន់តែជិត ក៏ស្ទុះ ហោះបំបាក់ព្រៃឈើសង្កត់ពលសៀមស្លាប់ និងរបួសជាច្រើននាក់។ ព្រះចៅខំប្រមូល ពួកពលដែលនៅរស់ទៅតាម ព្រះគោ ព្រះកែវ បន្តទៀត។ ព្រះគោ ហោះ ចេញពីភ្នំសំពៅសំដៅទៅភ្នំទិព្វដេដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន។
និយាយពីទ័ពសៀមខំប្រឹងដើរតាមអ្នកមានបុណ្យទាំងយប់ទាំងថ្ងៃតាមទំនាយ ហោរា។ លុះទៅដល់ភ្នំទិព្វដេហើយក៏នាំគ្នាឡោមព័ទ្ធភ្នំនោះដោយប្រុងប្រយ័ត្ន។ ថ្លែង ពី ព្រះគោ វិញ នៅពេលដែលទ័ពសៀមកំពុងវាយលុកចូល ក៏ប្រុងប្រៀបនាំប្អូនហោះ ចេញទៅ ប៉ុន្តែ ព្រះគោ ក៏ពិបាកក្នុងចិត្តខ្លាំងណាស់ដែរ ព្រោះធ្វើដំណើរទាំងកណ្តាល អាធ្រាត្រងងឹតសូន្យ។ ទីបំផុត ព្រះគោ ក៏ហោះសំដៅទៅភ្នំត្បែងរួចក៏សម្ងំលាក់ខ្លួន នៅទីនោះ។ ឯពួកសៀម កាលបើចូលដល់ក្នុងច្រកភ្នំហើយរកអ្នកមានបុណ្យពុំឃើញ ក៏នាំគ្នាដេកទីនោះទាំងអស់គ្នា។ លុះភ្លឺឡើងពលសៀមក៏ចេញដំណើរទៅភ្នំត្បែងហួស ទៅដល់ភ្នំគូលេន។
ចេញពីភ្នំគូលេនត្រឡប់មកភ្នំត្បែងវិញ រួចក៏នាំគ្នាឡោមព័ទ្ធតាមទម្លាប់មុនៗ។ ពួកពលសៀមរក ព្រះគោ ព្រះកែវ ទាំងយប់ទាំងថ្ងៃនៅតែរកអ្នកមានបុណ្យមិន ឃើញដដែល ព្រោះ ព្រះគោ បាននាំ ព្រះកែវ ជ្រែកអាកាសចេញដំណើរទៅទាំង យប់។ ប៉ុន្តែជាអកុសលមេឃងងឹតស្លុប ព្រះគោ វង្វេងទិសតំបន់អស់ហើយ ណាមួយ ព្រះកាយពលក៏កាន់តែខ្សោយដោយពុំបានសម្រាក ព្រះគោ ប្រាប់ប្អូនថា “ប្អូនកែវអើយ! បងមិនអាចទៅមុខបានទៀតទេ បងសម្រេចចិត្តចុះសម្រាកនៅពេលនេះហើយ។ ប៉ុន្តែជាកម្មអកុសលនឹកស្មានមិនដល់ទាល់តែសោះ ពេលបន្ទាបខ្លួនចុះមក ក៏ស្ថិតនៅ ចំកណ្តាហ្វូងសៀម។ ពួកសៀមក៏ចាប់បាន ព្រះគោ ព្រះកែវ នៅពេលនោះទៅ ប៉ុន្តែមិនហ៊ានធ្វើទារុណកម្មដូចមុនទៀតទេ។
ព្រះចៅសៀម និងពួកពលបាននាំ ព្រះគោ ព្រះកែវ ទៅស្រុកសៀមតាមបំណង របស់គេ។ លុះទៅដល់រាជធានីសៀមហើយ ព្រះចៅក៏ចាត់ការឱ្យសាងប្រាសាទ យ៉ាងល្អប្រណីតស្អាតជាងវាំងស្តេចទៅទៀត ដើម្បីថែរក្សាសុវត្ថិភាពថ្វាយដល់ ព្រះគោ ព្រះកែវ ។ ទ្រង់ដាក់បទបញ្ជាមិនឱ្យមនុស្សណាចេញចូលរហេតរហូតដោយ គ្មានការអនុញ្ញាតឡើយ។ រីឯ ព្រះគោ ព្រះកែវ វិញ ពិតមែនតែគង់លើប្រាសាទ ល្អប្រណីតយ៉ាងណាក៏ដោយក៏ព្រះអង្គមិនចាប់អារម្មណ៍អ្វីបន្តិចឡើយ។ ព្រះអង្គ ទ្រង់យល់ថា នេះមិនមែនជាប្រាសាទទេ គឺជាគុកផ្តាច់សិទ្ធសេរីភាពរបស់ទ្រង់ទៅវិញ។ ពេលល្ងាចថ្ងៃគងភ្នំ ព្រះអង្គទ្រង់វិយោគសោយសោកអាឡោះអាល័យស្រុកមិនដឹង ធ្វើម្តេចនឹងបានទៅដល់។ រាល់ថ្ងៃពេញបូណ៌មី ពួកកងរក្សាព្រះអង្គតែងតែនាំគ្នាប្រុង ប្រយ័ត្នការពារខុសប្រក្រតី។ ចំណែកប្រជាពលរដ្ឋតែងតែនាំគ្នាគោរពបូជា ព្រះគោ ព្រះកែវ ទុកជាទីសក្ការៈ និងលើកតម្កើងថា ជាអ្នកមានបុណ្យ និងទុកជានិម្មិតរូបនៃ ព្រលឹងជាតិគ្រប់ៗគ្នា។ អាស្រ័យដោយហេតុនេះហើយ បានជាប្រជាជនសៀមមិន និយមបរិភោគសាច់គោជារៀងរហូតមក។ រឿង ព្រះគោ ព្រះកែវ ចប់ដោយបរិបូរណ៌
0 Comments:
Post a Comment