![]() |
រឿងមុនីឥសុីមាត់ទិព្វ |
កាលពីព្រេងនាយមានឥសីមួយអង្គនៅព្រៃហេមពាន្ត ចេះសិល្ប៍ពូកែចំណានលើសឥសីទាំងពួង ជាអ្នកកាន់សច្ចៈទៀងទាត់ទើបមាត់របស់លោកក្លាយជាមាត់ទិព្វនិយាយថាយ៉ាងណាបានយ៉ាងនោះ ។
ប្លង់ទី១៖
សម័យមួយព្រះរាជាក្នុងដែនព្រះនគរ នាំព្រះអគ្គមហេសី និងព្រះរាជធីតាព្រមទាំងបរិវារទៅក្រសាលឳទ្យាន បានជួបនឹងឥសីនោះនៅក្នុងព្រៃពាក់កណ្តាលផ្លូវ ។
ព្រះរាជាគង់លើរាជយានស្រែកសួរចំពោះឥសីថា ៖ លោកមកអង្គុយធ្វើអ្វី?
ក្នុងអាណាខេត្តរបស់យើងនេះ លោកឈ្មោះអ្វី?នៅក្នុងទីណា? ។
ឥសីកំពុងចូលឈាន ឥតបានឮព្រះសូរសីហនាទរបស់ព្រះរាជាអង្គនេះឡើយ ។ ព្រះរាជាទ្រង់ខ្ញាល់ជាខ្លាំង ចុះចាករាជយានយាងសំដៅទៅរកឥសីត្រាស់សួរខ្លាំងៗ ឥសីនៅតែគង់ពែនភ្នែនដដែលព្រោះ
ចិត្តលោកនៅក្នុងឈាន ។
ព្រះរាជាខ្ញាល់ខ្លាំងណាស់ថាឥសីនេះកោង អប្បាលយើងជាមហាក្សត្រម្ចាស់ផែនដីសួរមិនឆ្លើយ ទើបយកព្រះបាទធាក់ឥសីដួលដេកលើដី ហើយត្រាស់ប្រើរាជអាមាត្យឲ្យយកដុំថ្មធំៗ សង្កត់ឥសីនោះ ដរាប់ដល់មានកំពស់ដូចដំបូកហើយយាងហួសទៅ ។
ប្លង់ទី២៖
ដល់គ្រប់៧ថ្ងៃឥសីចេញចាកឈាន គឺមានសេចក្តីទុក្ខវេទនាដោយដុំថ្មសង្កត់នោះយ៉ាងក្រៃលែង ទើបលោកនិយាយថា ដុំថ្មនេះចូរក្លាយទៅជារូបអ្នកព្យាបាទយើងចុះ ថាតែប៉ុណ្ណោះដុំថ្មទាំងនោះបាត់អស់ទៅ ពួកព្រះរាជាព្រះអគ្គមហេសី ព្រះរាជធីតា ទាំងរាជបរិវារទាំងអស់ ក្លាយជាថ្ម។
ប្លង់ទី៣៖
ចំណែកឥសីមាត់ទិព្វលោកនិមន្តទៅអាស្រមលោកវិញ មានអាពាធជាទម្ងន់ដោយរូបកាយលោកបាក់បែកខ្ទេចខ្ទីអស់ ។
ឯពួកទេវតាដែលរក្សានគរ រក្សាស្វេតឆត្រព្រះរាជានោះ កើតទុក្ខក្រៀមក្រំគ្រប់ៗគ្នា ដោយបានដឹងថាជនទាំងនេះ ត្រូវបណ្តាសាឥសីមិនអាចអ្នកណាជួយឲ្យក្លាយជាមនុស្សវិញបាន ។ ទើបនាំងគ្នាទៅកាន់សំណាក់ឥសីដើម្បីសុំឲ្យជនទាំងនោះក្លាយជាមនុស្សវិញ ។
ប្លង់ទី៤៖
ពួកទេវតាទាល់គំនិត ក៏ត្រឡប់ទៅនគរវិញ ។ ពេលបន្ទាប់នោះឥសីដឹងខ្លួនថានឹងអស់ព្រះជន្មថ្ងៃនោះហើយ ទើបលោកហៅនាយទិព្វវង្សជាសិស្សសំណប់របស់លោកមកប្រាប់ថាៈ
អាត្មាត្រូវស្លាប់ក្នុងថ្ងៃនេះ ហើយ ឯងត្រូវកាន់សច្ចះសុចរិតចុះ យើងឲ្យអ្នកឯងពូកែមានអំណាចធំជាងគេក្នុងលោកនេះ
ឯគូព្រេងរបស់ឯង គឺនាងចន្ទរស្មី ជាព្រះរាជធីតារបស់ព្រះរាជាដែនមគធៈ ឥឡូវក្លាយទៅជាថ្មហើយ នៅ១ពាន់ឆ្នាំទៀតទើបរួចទោសក្លាយជាមនុស្សវិញ ។
ឯងត្រូវស្វែងរកផ្លែស្វាយទិព្វនៅក្នុងព្រៃហេមពាន្តយកមកស៊ីឲ្យបាន ទើបខ្លួនឯងនៅក្មេងដដែល បើរកមិនបានទេ មុខជាអស់បានជួបគូព្រេង ឯងហើយ ព្រោះឯងមិនអាចរស់នៅបាន ១ ពាន់ឆ្នាំទេ ។ ឥសីប្រាប់នាយទិព្វវង្សជាសិស្សសំណប់តែប៉ុណ្ណោះ ក៏ឲ្យថ្នាំ១ដុំប្រាប់ថា ដល់គ្រប់១ ពាន់ឆ្នាំ ឯងយកថ្នាំនេះលាយនឹងទឹកស្រោចលើរូបថ្មចុះ នឹងក្លាយជាមនុស្សបានដូចបំណងហើយលោកក៏សុគតទៅ។
ប្លង់ទី៥៖
ក្រោយដែលនាយទិព្វវង្សបូជាសពឥសីជាគ្រូហើយ នាយដើរ សំដៅទៅនគរ ដើម្បីឲ្យឃើញមុខគូព្រេងរបស់នាយ ។ គួរអសា្ចរ្យនឹងអំណាចរបស់នាយទិព្វវង្សណាស់ គឺរូបព្រះរាជា ព្រះអគ្គមហេសី ព្រះរាជធីតាដែលក្លាយទៅជាថ្មនោះពួកមហាជនបានធ្វើចេតិយដាក់បិទសន្ធប់យ៉ាងជិតហើយមាំមួនណាស់ មានអ្នកថែរក្សាច្រើនជាន់ច្រើនសង្កាត់ ព្រោះខ្លាចរូបថ្មនេះបាក់បែកខូច ។
ប្លង់ទី៦៖
ប្លង់ទី៧៖
ផ្លែស្វាយទិព្វមានឳជារសឆ្ងាញ់យ៉ាងក្រៃលែង ដុះនៅក្នុងទីកំបាំងមិនអាចមនុស្សលោកទៅរកឃើញឡើយ ទាល់តែអ្នកមានបុណ្យទើបទៅដល់ ។ ផ្លែស្វាយទិព្វនោះក្នុង១រយឆ្នាំ ផ្លែម្តង បើអ្នកណាបានស៊ីហើយ មានសាច់ឈាមល្អដូចទេវតា បើចាស់ក្លាយទៅជាក្មេង ស៊ីម្តងបន្តអាយុ១រយឆ្នាំ ។
នាយទិព្វវង្សដើររកក្នុងព្រៃហេពាន្តយូរខែឆ្នាំណាស់ទើបបានជួបផ្លែស្វាយទិព្វនោះតែពុំអាចចូលទៅជិតបាន ព្រោះមានយក្សកំណាចៗនៅថែរក្សាជាច្រើន ។
ប្លង់ទី៨៖
ប្លង់ទី៩៖
វគ្គឺ១០៖
មានឥសីមួយរូបឈ្មោះអគ្គីនេត្រ តាំងអាស្រមនៅក្បែរមាត់សមុទ្រ បើលោកខ្ញាល់នឹងអ្នកណាបើកភ្នែកឡើងឆេះអ្នកនោះខ្ទេចខ្ទី។ សត្វរមាសជាយានជំនិះរបស់លោក និងដើម្បីថែរក្សាថ្នាំទុកឲ្យម្ចាស់គេវិញ ដែលលោកដឹងបានយ៉ាងនេះ ព្រោះក្នុងពេលដែលយក្សយកទៅចោល បណ្តាលឲ្យក្តៅក្រហាយដល់ទេវតារក្សាសមុទ្រៗបានមកប្រាប់ដល់លោក ។
ចំណែកនាយទិព្វវង្សកាលបើទៅដល់ដើមស្វាយទិព្វ ហើយរកមិនឃើញបានចោទប្រកាន់ពួកយក្ស បណ្តាលកើតឈ្លោះប្រកែកវាយតប់គ្នាជាខ្លាំង ពួកយក្សចាញ់ដៃ ក៏ចេះតែរត់ថយក្រោយ ទៅដល់អាស្រមឥសីអគ្គីនេត្រ ឥសីភ្ញាក់នឹងសន្ធឹកជើងយក្សបើកភ្នែកឡើងប្រកបដោយកំហឹង ក៏ឆេះពួកយក្សខ្ទេចខ្ទីអស់ នៅសល់តែនាយទិព្វវង្សមិនឆេះ ព្រោះបានអំណាចដែលឥសីមាត់ទិព្វប្រទានឲ្យ ។
ឥសីអគ្គីនេត្របានឃើញនាយទិព្វវង្សមិនឆេះ ក៏អស្ចារ្យក្នុងចិត្តថាបុរសនេះពូកែណាស់តាំងពីដើមមកមិនឃើញដូច្នេះសោះ ទើបលោកសួរដឹងសព្វគ្រប់ហើយប្រាប់ថាៈ ថ្នាំរបស់អ្នកនោះពួកយក្សវាលួចយកទៅចោលក្នុងសមុទ្រ ស្តេចក្រពើបានលេបចូលទៅក្នុងពោះកើតក្តៅក្រហាយឡើងទៅក្រាំងក្នុងព្រៃក៏ក្លាយទៅជាសត្វរមាស ឥឡូវយើងយកសត្វរមាសនោះមកចិញ្ចឹមទុកឲ្យចូរអ្នកយករមាសនេះធ្វើជាយានជំនិះញទៅចុះ ឯថ្នាំនោះរលាយរលួយក្នុងពោះរមាសអស់ទៅហើយ បើអ្នកត្រូវការប្រស់រូបថ្មគ្រាន់តែយកទឹកមាត់រមាសទៅលាបលើថ្មបានហើយ ។
នាយទិព្វវង្សលាឥសីអគ្គីនេត្រ ជិះរមាសសំដៅទៅនគរមគធៈទៅដល់រកចេតិយស្ទើរតែមិនឃើញ មានព្រៃដុះជុំជិត ព្រោះមនុស្សលែងនៅក្នុងនោះជិត១ ពាន់ឆ្នាំមកហើយ ។
នាយទិព្វវង្សចេះតែជិះរមាសរុករកព្រៃទៅ ក៏មិនបានជួបប្រទះឃើញចេតិយនោះហាក់ដូចជាអស់សង្ឃឹម ប៉ុន្តែនាយនឹកដល់អានុភាពរបស់ឥសីជាគ្រូថា មាត់របស់លោកជាមាត់ទិព្វ ពុំដែលប្រែប្រួលខុសសំដីរបស់លោកទេ ទើបនាយលើដៃប្រណម្យ ហើយបួងសួងថា ដោយអានុភាពនៃគ្រូរបស់ខ្ញុំ សូមឲ្យព្រៃនេះវិនាសអស់ទៅប្រាសាទ នឹងគេហស្ថានទាំងឡាយ ព្រមទាំងញទេសភាពគ្រប់យ៉ាងរបស់ព្រះនគរក្នុងសម័យមុននេះ ១ពាន់ឆ្នាំកើតឡើងដូចដើមវិញ ថាតែប៉ុណ្ណោះប្រាសាទ នឹងគេហស្ថានទាំងឡាយ ព្រមទាំងទេសភាពគ្រប់យ៉ាងកើតប្រាកដដូចដើមវិញទាំងអស់ ទើបនាយនាំរមាសចូលទៅក្នុងចេតិយ៍ យកទឹកមាត់លាបរូបព្រះរាជា ជាដំបូងក៏ក្លាយជាមនុស្សដូចដើម ។
ព្រះរាជាស្ទុះឳបនាយទិព្វវង្សដោយសេចក្តីត្រេកអរយ៉ាងក្រៃលែង សួរដឹងរឿងហេតុសព្វគ្រប់ទើបអង្វរនាយឲ្យប្រស់ព្រះអគ្គមហេសី ព្រះរាជធីតា ព្រមទាំងពួករាជបរិវារទាំងអស់ឲ្យក្លាយជាមនុស្សវិញ ។ នាយក៏ប្រស់បានដូចបំណង ។
លំដាប់មកព្រះរាជារៀបអភិសេកនាយទិព្វវង្ស ជាមួយនាងចន្ទរស្មីជាព្រះរាជធីតា ឲ្យសោយរាជ្យក្នុងព្រះនគរនោះ ដោយពិធីរាជាសេកយ៉ាងធំអស្ចារ្យតាមរាជប្បវេណីពីបុរាណកាលមក ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
0 Comments:
Post a Comment