រឿង កាកី
នៅនគរពារាណសី មានស្តេចមួយអង្គ ព្រះនាមព្រហ្មទត្ត។ ទ្រង់មាន ភីលៀងម្នាក់នាម នាដកូវេន គន្ឋ័ន មានសិល្បសាស្រ្ត ពូកែលើសគេ ចេះទាំងដេញពិណ ច្រៀង និង កំណាព្យ យ៉ាងស្ទាត់ជំនាញ។ ទ្រង់មានមហេសីមួយអង្គ ព្រះនាម កែវកាកី មានរូបរាងស្រស់ស្អាត ឥតមានស្រីណាប្រៀបផ្ទឹមបានឡើយ នាងកើតកាយចេញពីផ្កាកណិកា ក្រអូបពេញរូបកាយ បើនរណាបានរួមរស់ជាមួយ ៧រាត្រីទើបបាត់ ក្លិនក្រអូប ព្រះបាទព្រហ្មទត្ត សព្វព្រះហរទ័យនឹងព្រះជាយាណាស់ ទ្រង់បានលើកនាងជា ឯកអគ្គមហេសី លើស្រីស្នំ ទាំងឡាយ ។
កាលនោះមានស្តេចគ្រុឌមួយអង្គមានឫទ្ធិអំណាចខ្លាំងពូកែ ស្ថិតនៅស្ថាន សិម្ពលី ជាវិមានទេព ល្អប្រពៃ។ គ្រុឌកម្លោះមានកំលាំងខ្លាំងក្លា អាចហោះហើរលើអាកាស ឆ្លងសាគរ និងប្រែកាយបានតាមចិត្តប្រាថ្នា។ គ្រុឌតែងទៅលេងបាស្កាជាមួយព្រះបាទ ព្រហ្មទត្ត ចាញ់ឈ្នះស្មើគ្នា។
លុះវេលាមួយ គ្រុឌនឹកចង់លេងបាស្កាជាមួយព្រះ មហាក្សត្រទៀតក៏ហោះឆ្លងសាគរ ដល់ដើមជ្រៃមួយ ក៏និមិត្តខ្លួនជាបុរស ដែលមានរូប ឆោមស្រស់សង្ហា បើស្រីណាបានឃើញប្រាកដជាមានចិត្តស្រលាញ់ ជាមិន ខាន ។ ហើយក៏ចូល ទៅលេងបាស្កាយ៉ាងសប្បាយជាមួយព្រះមហាក្សត្រ។
កាលនោះកែវកាកី ត្បិតបាត់ស្វាមីទ្រង់ក៏សួរពួកស្នំៗឆ្លើយថា " ទ្រង់នៅ ចុងរោងកំពុងក្រសាលបាស្កា ជាមួយមាណពម្នាក់នោះមានរូបរាងល្អ លើសលុប គ្រាន់តែលឺពាក្យនេះ កាកីកើតចិត្តចង់ឃើញក៏ដើរទៅដល់ ចុងរោងហើយឈរគយគន់មាណពដោយពេញចិត្តគិតចង់បានជាស្វាមី ស្ដេចគ្រុឌលេងស្កា
នឹងក្សត្រជូនជាបែរភ័ក្ត្រមកប្រទះ នឹងនេត្រាកែវកាកី កើតស្នេហា ក្នុងចិត្ត គិតថា នាងល្អអ្វីម៉្លេះ ល្អពន់ប្រមាណគ្មានស្រីណា ប្រៀបផ្ទឹមបាន់ ប្រហែលជា ព្រះជាយាហើយ ឯកាកីកាលបើដឹងថា គ្រុឌសម្លឹងខ្លួនហើយ នាងធ្វើជាធ្លាក់ស្បៃ ដើម្បីបង្អួតកាយធ្វើអោយ អង្គគ្រុឌញាប់ញ័រ ស្ទើរស្ទះទៅក្រសោប តែកាត់ចិត្តចាំលេងស្តារួច ។
២
លុះសុរិយាទេ មាណពក៏លាព្រះមហាក្សត្រ ក្នុងចិត្តបឹងនឹងលូចមហេសី គិតស្រេច ហើយក៏ចាកចេញទៅ។ ដល់ដើមជ្រៃធំមួយ ក៏សេពទិព្វមន្តវិទ្យាប្រែកាយជាគ្រុឌ បញ្ចេញ រិទ្ធិសះហោះ លាន់ឮរំពង ធ្វើឱ្យមេឃងងឹត បណ្តាលឱ្យកើតព្យ៖ ភ្លៀង ខ្យល់ កក្រើកពសុធា គួរឱ្យកោតស្ញប់ស្ញែង។ ព្រះបាទព្រហ្មទត្តឃើញហេតុការណ៏ ដ៏មហស្ចារ្យនេះទ្រង់យាងទៅគង់មុខមន្រ្តីទាំងអស់ដែលកំពុងផ្អើលមើលហេតុ ចម្លែកនេះដែរ ។
ឯអង្គគ្រុឌ ហោះផ្លោះចូលបន្ទប់កាកី ផ្តោះផ្គងលួងលោមនឹងស្រី កាកីស្តាប់លឺសំដី គ្រុឌនិយាយ មិនតបតធ្វើកលមាយាជាលង់លក់មិនដឹងខ្លួន គ្រុឌយល់ថានាងធ្វើ កិរិយាជាមិនដឹងក៏ពរហោះទៅ យ៉ាងរហ័សដល់ស្ថានសិម្ពលី ។
គ្រុឌបានលើកនាងដាក់លើទែនសយនា ហើយប្រែរូបជាទេវបុត្រ ដ៏ ស្រស់សង្ហារមកនែបនិត្យ អោបក្រសោបកែវកាកី។ ឯកាកីធ្វើជា សំឡក់ច្រាន គ្រុឌចេញទើបនិយាយ ឱព្រះអង្គអើយពុំគួរចាប់ចិត្តនឹង ខ្ញុំម្ចាស់ឡើយ ត្បិតខ្ញុំម្ចាស់មានស្វាមីហើយ ណាមួយព្រះអង្គជាមិត្តនឹង ព្រះមហាក្សត្រទ្រង់ ពុំមាន
ព្រះទ័យមេត្តាដល់ទ្រង់ផង ចុះបើខ្ញុំម្ចាស់ព្រម រួមរស់នឹងព្រះអង្គនោះ បើថ្ងៃក្រោយព្រះអង្គបែកចិត្តស្រឡាញ់ស្រីសួគ៌ នោះម៉្លេះខ្ញុំនឹងមាន ទុក្ខធំថែមទាំងគេដៀលថាជាស្រីលួចសាហាយនឹង គ្រុឌហើយគេនឹង ដៀលដល់ព្រះអង្គថាជាស្តេចទៅលួចភរិយាគេមក ឋានសិម្ពលីនេះ ។
ស្ដេចគ្រុឌឆ្លើយតបវិញថា កាលបងនាំបួនមក បារម្ភអី ចំណែកបងក៏គ្មានចិត្តលើស្រីសួគ៌ណា
នេះមិនមាននរណាដឹងឡើយ បួនអើយនាងកុំ និយាយលួងលោមរួច គ្រុឌបានរួមរស់នឹងកែវកាកី ។ ចំណែកកាកីពេលនេះបានភ្លេចនូវអ្វីៗគ្រប់យ៉ាង ព្រមដែរទាំងព្រះមហាក្សត្រជាស្វាមី ។
ចំណែកព្រះមហាក្សត្រ ក្រោយពីព្យុះខ្យល់បណ្តាលមកពីគ្រុឌស្ងាត់បាត់ ទ្រង់ យាងទៅរកព្រះជាយានៅក្រឡាបន្ទំ តែមិនឃើញ ក៏ឱ្យគេរក គ្រប់ទិសទីកន្លែង ក៏នៅពុំឃើញ ទ្រង់គិតពុំយល់ហេតុអ្វីបានជាបាត់ នាងសោះ ទ្រង់ក៏ត្រាស់ហៅគន្ឋ័ន មកប្រាប់ពីរឿងបាត់ព្រះជាយាសូន្យ ឈឹង។ គម្ពីនដឹងហេតុក៏ទូលព្រះរាជាថាកាលទ្រង់លេងស្កានឹង មាណព នោះទូលបង្គំឃើញព្រះអគ្គមហេសី ឈរនៅមាត់ទ្វារសម្លឹងទៅចៅ មាណព ចំណែកមាណពនោះក៏ ញញឹមតបមកវិញដែរ។
៣
ទូលបង្គំយល់ ថាមាណពនោះចម្លែកពីគេ ព្រោះគេមិនដែលក្រាបថ្វាយបង្គំព្រះអង្គ ឡើយ ខ្លាចក្រែងគេជាស្ដេចគ្រុឌបន្លំខ្លួនមក លេងនឹងព្រះអង្គរួចលួច ព្រះទេពី ទៅសិម្ពលី រង់ចាំ៧ថ្ងៃនោះយើងនឹងដឹងជាក់ពុំខាន ។
ចំណែកស្តេចក្រុងគ្រុឌកំពុងបីត្រកងកាកី ហោះទៅកំសាន្តភ្នំសុមេរុ រាយរាប់ពីភ្នំ សំខាន់ៗ ព្រៃហេមពាន្ត ជ្រលងភ្នំ ជ្រោះអូរ មហាសាគរ សមុទ្រ និងទេសភាពជា ច្រើន ដែលមិនអាចរៀបរាប់អស់ ហើយក៏ត្រលប់មកសិម្ពលីវិញ។
លុះគំរប់ ៧ ថ្ងៃដែលក្រុងគ្រុឌកំណត់ជួបលេងបាស្កានឹងព្រះមហាក្សត្រ គ្រុឌគិតថា បើអញពុំទៅនោះគេនឹងសង្ស័យ គិតស្រេចហើយក៏លាកាកីសូត្រអាគមចងទ្វារ ប្រាសាទជាប់។ គ្រុឌនៅលេងបាស្កា ជាមួយមហាក្សត្រដូចសព្វដងតែរៀងអៀសៗ ខ្លួន។ លុះរសៀលជ្រេ មាណពប្រែកាយជាគ្រុឌដើម្បីវិលទៅវិញ មិនដឹងគន្ឋ័នតាម ក្រោយ ហើយប្រែកាយជាស្រមើលតូចល្អិតទុំលើរោមគ្រុឌហោះទៅ ដល់សិម្ពលី ។
លុះព្រលឹមឡើងគ្រុឌលាកាកីដើម្បីទៅរកចំណីអាហានៅតាមព្រៃព្រឹក្សា ហើយក៏ សេពមន្ត ចងទ្វាប្រាសាទ ចាកចេញទៅ ។ កាលគ្រុឌចេញទៅ គន្ឋ័នដែលនៅទីនោះ បានប្រែកាយជាមនុស្សវិញ ហើយដើរទៅជិតកាកីដើម្បីសុំសេចក្តីស្នេហាពីនាង គម្ពីនលួងលោមកាកី ហើយក៏រួមរស់ជាមួយនាងយ៉ាងរីករាយ ឯកាកី សូម្បីតែ ជា សង្សារថ្មីថ្មោងក៏នាងភ្លេចដែរ គម្ពីននិងកាកី តែងតែធ្វើបែបនេះរាល់ពេលដែលគ្រុឌគ្រុឌចេញទៅរកចំណីអាហារ ។
គំរប់៧ថ្ងៃគន្លឹះនដឹងច្បាស់ថា គ្រុឌទៅលេងស្កានឹងមហាក្សត្រក៏ប្រែរូប ជាសត្វទុំរោមគ្រុឌម្ដងទៀតហោះ រហូតមកដល់រាជវាំង ដល់រសៀល ជេគ្រុឌក៏លាមហាក្សត្រវិលទៅវិញ ។ ទើបគន្ធ័នចូលទូលមហាក្សត្រ ពីកាកី ជិតក្បត់ជាមួយគ្រុឌហើយថែមទាំងមករួមរស់នឹងខ្លួនថែមទៀត ។ ដោយយល់ថាខុសច្បាប់ទំលាប់ពីមុន ដែលពុំមានមហេសីក្សត្រឯណា ហ៊ានធ្វើដូច្នេះឡើយ ទើបមហាក្សត្រនិងគន្ឋ័ន រកវិធីបំបែកកាកីចេញពី គ្រុឌ ។
កន្លងមក៧ថ្ងៃ គ្រុឌមកលេងស្កានឹងមហាក្សត្រតាមទំលាប់ ព្រះអង្គ ដៀងមើលគន្ឋ័ន គន្លឹះនរួសរាន់ចាប់ដេញពិណ ច្រៀងរៀបរាប់ពីកាកី និងខ្លួន ដែលរួមរស់ជាមួយគ្នាបាន៧ថ្ងៃ នៅឯសិម្ពលី ។ គ្រុឌលឺទំនុក ច្រៀងរបស់គន្លឹះន ក្នុងទ្រូងឆ្ងលឆេះមហិមា ណាមួយនឹករអៀសខ្លួនផង ក៏លាព្រះ បាទព្រហ្មទត្តចេញទៅ ។
ដល់សិម្ពលីគ្រុឌសេពមន្តបើកទ្វារទៅរកកាកីខំអត់កំហឹងនិយាយនឹងកាកីពីរឿងដែល នាងផិតក្បត់ជាមួយគន្ឋ័នពេលដែលខ្លួនមិននៅហើយគ្រុឌតិះដៀលថា កែវកាកី នាងជា ហង្សអប្រិយល្អតែរូប ចិត្តស្អុយដូចជាលាមក។ ទើបកាកីដឹងថាគ្រុឌដឹងរឿង អស់ហើយក៏យំអង្វរលួងលោម ទោះជាយ៉ាងណាក៏មិនអាចរំងាប់កំហឹងរបស់គ្រុឌ បានឡើយ ។
៤
គ្រុឌតបថា
ចិត្តនាងដូចជាទឹកហូរ ដែលពុំរើសព្រែកឡើយ ហេតុនេះយើងនឹងនាំនាង
វិលទៅនគរវិញនៅរាត្រីនេះថា ហើយក៏លើកនាងពរហោះមកដល់ពារាណសី ដាក់នាង លើទីព្រលានវាំងទើបស្រដីថា : កាលនាងនៅនឹងអញត្បិតប្រុសតែម្នាក់នាងពុំស្អប់ ឥឡូវហង ប្រលែងនឹងប្រុសឱ្យស្អប់ទៅ។ តាំងពីពេលនេះទៅនិព្វានកុំឱ្យជួបប្រសព្វ ដូច្នេះទៀតឡើយ ថាស្រេចហើយ គ្រុឌហោះទៅព្រងើយដល់សិម្ពលី ។
លុះព្រឹកព្រហាមឡើងស្តេចតើន ជំរះកាយរួចក៏យាងចេញមកក្រៅ ឃើញកែវកាកីអង្គុយនៅព្រលានទ្រង់ក្រោធយ៉ាងខ្លាំងតែខំសង្កត់ចិត្ត និយាយចំអន់កាកីថាៈ ស្រស់ស្រីបងអើយ អូនទៅនៅឋានសួគ៌ សោយសុខ ឯបងរងទុក្ខទន្ទឹងផ្លូវព្រលឹង ដេកស្ទើរមិនលក់ទាំងថ្ងៃទាំង យប់ ឥឡូវជួបមុខបួនធ្វើព្រងើយ
ដាក់បង បងធ្លាប់ស្រលាញ់ប្អូនធ្លាប់ លើកតម្កើងបួនលើស្ម័នានា មានអ្នកបំរើឆ្វេងស្តាំពុំមានខ្លះ ពុំដឹងថាប្អូន អាចប្រែចិត្តទៅស្នេហ៍គ្រុឌហើយលបទៅនៅសិម្ពលី បានកំណត់ត្រឹម ៧រាត្រីចិត្តស្រី ក៏ក្រឡាស់ទៅស្នេហ៏គន្ឋ័ន តើឱ្យយើងទុកនាងម្តេចបាន?
ស្តាប់ហើយកាកីលុតជង្គង់សំពះអង្វរ ទួញយំដោះសារថា ខ្ញុំម្ចាស់ ស្រឡាញ់ព្រះអង្គពិតណាស់មិនងាករេឡើយ កាលកើតខ្យល់ព្យុះនោះ គ្រុឌតិរច្ឆានបានពរខ្ញុំម្ចាស់ហោះចេញទៅទោះខ្ញុំម្ចាស់ប្រឹងស្រែកហៅ ព្រះអង្គៗក៏មិនលឺពុំឃើញព្រះអង្គតាមមកឡើយ។ ដល់ឋានគ្រុឌ គ្រុឌមានរិទ្ធិអំណាចគំរាមកំហែងស្នេហាខ្ញុំម្ចាស់ៗ ជាស្រីមិនអាច ការពារខ្លួនបានកើតទុក្ខពុំស្រាកស្រាន្តព្រោះចិត្តនឹកតែព្រះអង្គខ្ញុំសូម អង្វរ
គ្រុឌីឱ្យណាយចិត្តនឹងខ្ញុំម្ចាស់លុះ៧ថ្ងៃគន្ឋ័នទៅដល់សិម្ពលីប្រាប់ ខ្ញុំម្ចាស់ថា ព្រះអង្គកើតទុក្ខព្រោះខ្ញុំ ខ្ញុំម្ចាស់ស្ងួតចិត្ត ងងឹតមុខសន្លប់ មិនដឹងខ្លួន មិននឹកស្មានសោះថាគន្ធ័នហ៊ានធ្វើអំពើមិនគាប់បីដូច្នេះ នេះគឺកម្មខ្ញុំម្ចាស់ៗ ទូលពិតពុំមានមុសាឡើយ ។
ព្រះបាទព្រហ្មទត្ត ស្តាប់វាចាកាកីទូញចូលរួចក្នុងចិត្តក្តៅដូចភ្លើង ត្រាស់ថាស្រីមាយា យើងជាក្សត្រហើយនៅនាងហ៊ាននិយាយភូតភរដោះសារ ទុកនាងនៅនាំអំពល់ ដឹងឮដល់ប្រទេសនានា នាំគេនិន្នា ក៏ហៅអាមាត្រឱ្យយកកាកីទៅដាក់ពោងពាយ បណ្តែតទឹកហើយច្រានឱ្យលឿនចេញពីកំពង់ធ្វើស្រេចហើយអាមាត្រត្រលប់ទៅ ទូលមហាក្សត្រ ទ្រង់ស្តាប់ហើយមាន បន្ទូលថា ឱ្យសមមុខវា” ។
ឯកាកីនៅលើពោងពាយត្រូវខ្យល់រសាត់ទៅឆ្ងាយកណ្តាលសាគរ កណ្តោចកណ្តែង នាងយំឥតឈប់ នឹកស្តាយកាលនៅជាស្នំធំលើសគេ កេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយសព្វទិសទី ក្រោយមកក៏អភិសេកជាអគ្គមហេសី រួមរស់នឹងព្រះអង្គគ្មានស្នំណានឹងប្រដូច ។ នឹកស្រណោះកាលនៅសិម្ពលីសែនសប្បាយមិនគួរ
គន្លឹះនមកលេបខាយធ្វើឱ្យអន្តរាយ ដល់រូបកាយ រងទុក្ខវេទនាដូចនេះ ឱខ្លួនអើយណានឹកខ្លាចត្រីធំៗ ណារលកធំៗ ប៉ុនភ្នំ..គួរឱ្យអនិច្ចា ពោងពាយអណ្តែតកាន់តែឆ្ងាយ ទៅក្នុងមហាសមុទ្រ រលោកបោក លោតប៉បួង បីថ្លើមក្នុងទឹកវិលវល់លុះគំរប់៧រាត្រី រលកបោកពោងពាយបែក ខ្ចាត់ខ្ចាយចេញពីគ្នា លិចលង់កាកីក្នុងមហាសមុទ្រដល់នូវក្តីមរណះ ។
0 Comments:
Post a Comment